Category: អន្តរជាតិ

  • មន្ត្រី​របស់ សហរដ្ឋ​អាម៉េរិក ថា បេឡា​រូស ជិត​ចូលធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    មន្ត្រី​របស់ សហរដ្ឋ​អាម៉េរិក ថា បេឡា​រូស ជិត​ចូលធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    មន្ត្រី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ នៃ​រដ្ឋាភិបាល​របស់ លោក ចូ បៃ​ដិ​ន បាន​និយាយថា ប្រទេស​បេឡា​រូស កំពុង​ត្រៀមខ្លួន​ដើម្បី​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ដល់ កងទ័ព​រុស្ស៊ី។

    សកម្មភាព​ខាងលើ​របស់ បេឡា​រូស អាច​នឹងត្រូវ​បានចាប់ផ្ដើម​ក្នុងថ្ងៃនេះ (២៨ កុម្ភៈ)។ «ច្បាស់​ណាស់ រដ្ឋធានី Minsk បច្ចុប្បន្ន​គឺជា​ផ្នែក​មួយ​នៃ​ការពង្រីក​ខ្លួន​របស់ វិមាន​ក្រឹម​ឡាំង» មន្ត្រី​អាម៉េរិក ថ្លែង​ដូច្នេះ។

    ប្រធានាធិបតី​បេឡា​រូស លោក អា​ឡិច​សាន់​ឌឺ លូ​កា​សិន​ខូ (Alexander Lukashenko) គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន។

  • ប្រជាជនអ៊ុយក្រែន ជីកលេណដ្ឋាន ច្នៃគ្រាប់បែកសាំង ដើម្បីទប់ទល់នឹងកងទ័ពឈ្លានពាន

    ប្រជាជនអ៊ុយក្រែន ជីកលេណដ្ឋាន ច្នៃគ្រាប់បែកសាំង ដើម្បីទប់ទល់នឹងកងទ័ពឈ្លានពាន

    ក្នុង​ថ្ងៃទី ៤ ដែល កងទ័ព​រុស្ស៊ី វាយប្រហារ​លើ អ៊ុយ​ក្រែ​ន គេ​ឃើញថា ប្រជាជន​របស់​ប្រទេស​នេះ នាំគ្នា​ជីក​លេណដ្ឋាន និង​ច្នៃ​គ្រាប់បែក​សាំង នៅតាម​ដងផ្លូវ ខណៈដែល​ប្រជាជន​មួយចំនួន នៅតែ​បន្ត​រត់ចោល​ទឹកដី។

    កាលពី​ថ្ងៃទី ២៧ កុម្ភៈ យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន​ឈានដល់​ថ្ងៃទី ។ កងទ័ព​រុស្ស៊ី បាន​បើក​ការវាយប្រហារ​ថ្មី​ទៅលើ​ព្រលានយន្តហោះ និង​ទីតាំង​ប្រេង​របស់ អ៊ុយ​ក្រែ​ន ក្រោយពី​ជួបនឹង​ការប្រឆាំង​តបត​យ៉ាងខ្លាំង​ក្លា​ក្នុង​រយៈពេល ៣ ថ្ងៃ​ដំបូង។

    ទ័ព​រុស្ស៊ី កាលពី​ថ្ងៃទី ២៧ កុម្ភៈ បាន​សម្រុកចូល Kharkov ដែលជា​ទីក្រុង​ធំ​លំដាប់​ទី ២ របស់ អ៊ុយ​ក្រែ​ន។ ប៉ុន្តែ ក្រោយមក អ៊ុយ​ក្រែ​ន ប្រកាសថា ទ័ព​រុស្ស៊ី ត្រូវបាន​វាយ​រុញច្រាន​ចេញពី Kharkov បន្សល់ទុក​រថយន្តយោធា​ជាច្រើន​គ្រឿង​ដែល​ត្រូវបាន​កម្ទេច​នៅតាម​ដងផ្លូវ។

    ក្នុង​គ្រា​ដែលមាន​ប្រជាជន​ខ្លះ​បន្ត​រត់ចោល​ស្រុកកំណើត ពលរដ្ឋ​ជាច្រើន​របស់ អ៊ុយ​ក្រែ​ន បាន​ស្ម័គ្រចិត្ត នាំគ្នា​ជីក​លេណដ្ឋាន ច្នៃ​អាវុធ​ដំឡើង​មូលដ្ឋានទ័ព ដើម្បី​ការពារ​ខ្លួន និង​វាយប្រហារ​លើស​ត្រូវ​ឈ្លានពាន ខណៈ​ប្រជាជន​ទន់ខ្សោយ រួមមាន​ដូចជា ចាស់ជរា ស្ត្រី និង​កុមារ​ជាដើម នាំគ្នា​ចូល​ជ្រក​ក្នុង​ទី​សុវត្ថិភាព។

    A view shows a residential building damaged by recent shelling in Kharkiv, Ukraine February 27, 2022. REUTERS/Vitaliy Gnidyi
    Members of the Territorial Defence Forces of Ukraine prepare Molotov cocktails in Kyiv, Ukraine February 27, 2022. REUTERS/Mikhail Palinchak
  • G៧ ពិភាក្សា​អំពី​វិធានការ​ខ្លាំងក្លា​ថ្មី ដើម្បី​គាំទ្រ​ដល់ អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង រុស្ស៊ី

    G៧ ពិភាក្សា​អំពី​វិធានការ​ខ្លាំងក្លា​ថ្មី ដើម្បី​គាំទ្រ​ដល់ អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​ប្រឆាំង រុស្ស៊ី

    ថ្ងៃទី ២៧ កុម្ភៈ ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ ដែលជា​ប្រទេស​កំពុង​កាន់តំណែង​ជា​ប្រធាន​បន្តវេន​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ជាងគេ​ក្នុង​ពិភពលោក (G៧) បានប្រកាស​ដូចខាងលើ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​របស់ G៧ ដែល​ពិភាក្សា​អំពី​ស្ថានការណ៍​តានតឹង​នៅ អ៊ុយ​ក្រែ​ន។

    ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ រវាង​រដ្ឋមន្ត្រីការបទេស​អង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និង អាម៉េរិក រួមជាមួយ​នឹង​វត្តមាន​របស់​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​គោលនយោបាយ​សន្តិសុខ និង​ការបរទេស​របស់ សហភាព​អឺរ៉ុប និង រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បណ្ដា​ភាគី​បាន​ពិភាក្សា​ស៊ីជម្រៅ​អំពី​វិធានការ​ខ្លាំងក្លា​ផ្សេងទៀត ដើម្បី​ជួយ​ដល់ អ៊ុយ​ក្រែ​ន និង​ប្រជាជន​ប្រទេស​នេះ ក្នុងនោះ​ក៏មាន​ជំនួយ​ផ្នែក​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត ក៏ដូចជា​សង្គ្រាម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។ G៧ ក៏​សន្យា​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន ផងដែរ។

    G៧ អំពាវនាវ​ឱ្យ រុស្ស៊ី បញ្ឈប់​ការឈ្លានពាន​របស់ខ្លួន និង​ដកទ័ព​ចេញពី អ៊ុយ​ក្រែ​ន ជាបន្ទាន់។ ក្រុម​ប្រទេស​នេះ​ក៏​លើកឡើង​នូវ​វិធានការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ និង​មានការ​សហការ ក្នុងនោះ​មានការ​ដាក់ទណ្ឌកម្ម​លើ បេឡា​រូស ព្រោះតែ​ប្រទេស​នេះ​បាន​អនុញ្ញាតឱ្យ រុស្ស៊ី ប្រើប្រាស់​ទឹកដី​ក្នុង​ការចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។ G៧ ក៏​នឹងមាន​ជំហាន​បន្ទាប់ បើសិន រុស្ស៊ី មិនបាន​ស្ដាប់​តាម​ការអំពាវនាវ។

    មុន​នោះ EU ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី និង បេឡា​រូស ទន្ទឹមនឹង​ការផ្ដល់​ជំនួយ​ជា​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ផងដែរ។

  • ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន អះអាង​ថា ប្ដេជ្ញាចិត្ត​ក្នុងការ​ធានា​សន្តិភាព​សម្រាប់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន អះអាង​ថា ប្ដេជ្ញាចិត្ត​ក្នុងការ​ធានា​សន្តិភាព​សម្រាប់ អ៊ុយ​ក្រែ​ន

    សារព័ត៌មាន Reuters ដកស្រង់​សម្ដី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (វ៉ូ​ឡូ​ឌី​ម៉ា​យឺ ហ្សេ​ឡេ​ន​ស្កា​យ) កាលពី​ថ្ងៃទី ២៧ កុម្ភៈ អះអាងថា លោក​ត្រូវ​ការប្រើ​ប្រាប់​គ្រប់​មធ្យោបាយ និង​ឱកាស ដើម្បី​ធានា​សន្តិភាព​សម្រាប់​ប្រទេស​របស់លោក។

    ប្រកាស​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ប្រតិភូ​អ៊ុយ​ក្រែ​ន គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ ប្រតិភូ​រុស្ស៊ី ដើម្បី​ធ្វើការ​ចរចា​រក​ដំណោះស្រាយ​សម្រាប់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ក្នុង​ថ្ងៃទី ២៧ កុម្ភៈ​ដដែល ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ទទួលស្គាល់ថា ទីក្រុង​កៀវ និង មូ​ស្គូ នឹងធ្វើ​ការចរចា «ដោយ​គ្មាន​លក្ខខណ្ឌ» នៅ ប្រទេស​បេឡា​រូស។ សារព័ត៌មាន​អ៊ុយ​ក្រែ​ន រាយការណ៍​ថា ប្រតិភូ​របស់ អ៊ុយ​ក្រែ​ន នឹង​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស Mykola Tochytskyi។

    ចំណែក​ភាគី​រុស្ស៊ី វិញ មុន​នោះបាន​បញ្ជាក់ថា អ៊ុយ​ក្រែ​ន បាន​យល់ព្រម​ចរចា​នៅ​តំបន់​ព្រំដែន​ជាប់​ជាមួយ បេឡា​រូស។

  • ពលរដ្ឋ​ជាង​ ១០០,០០០ នាក់ នៅប្រទេសមួយរបស់ អឺរ៉ុប ចេញធ្វើបាតុកម្ម ប្រឆាំងការឈ្លានពានរបស់ រុស្ស៊ី នៅ អ៊ុយក្រែន

    ពលរដ្ឋ​ជាង​ ១០០,០០០ នាក់ នៅប្រទេសមួយរបស់ អឺរ៉ុប ចេញធ្វើបាតុកម្ម ប្រឆាំងការឈ្លានពានរបស់ រុស្ស៊ី នៅ អ៊ុយក្រែន

    (អាល្លឺម៉ង់)-មនុស្ស​ជាង ១០០,០០០ នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​កាលពី​ថ្ងៃទី ២៧ កុម្ភៈ នៅក្នុង រដ្ឋធានី​បែរ​ឡាំង ដើម្បី​អំពាវនាវ​ឱ្យ​ឈប់​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ក្រុមបាតុករ​បាន​គាំទ្រ​ឱ្យមាន​សន្តិភាព​សម្រាប់ អ៊ុយ​ក្រែ​ន ប្រឆាំងនឹង​សង្គ្រាម ក៏ដូចជា​អំពាវនាវ​ឱ្យ រុស្ស៊ី ដកទ័ព​ចេញពី​ប្រទេស​នេះ។

    យោងតាម​អាជ្ញាធរ ក្រុង​បែរ​ឡាំង ព្រឹត្តិការណ៍​ខាងលើនេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង ១០០,០០០ នាក់។ មុន​នោះ គណៈកម្មការ​រៀបចំ ដែល​រួមមាន ក្រុម​ការពារ​បរិស្ថាន សហជីព និង​វិហារ​សាសនា បាន​ប៉ាន់ប្រមាណ​ឃើញថា បាតុកម្ម​នេះ​នឹងមាន​អ្នកចូលរួម​ប្រហែល ២០,០០០ នាក់​ប៉ុណ្ណោះ។

  • យន្តហោះ​ដឹកជញ្ជូន​ធំជាងគេ​ក្នុង​ពិភពលោក ត្រូវបាន​កម្ទេច​នៅឯ​មូលដ្ឋានទ័ព​របស់ អ៊ុយ​ក្រែ​ន

    យន្តហោះ​ដឹកជញ្ជូន​ធំជាងគេ​ក្នុង​ពិភពលោក ត្រូវបាន​កម្ទេច​នៅឯ​មូលដ្ឋានទ័ព​របស់ អ៊ុយ​ក្រែ​ន

    យន្តហោះ​ដឹកជញ្ជូន​ធំជាងគេ​ក្នុង​ពិភពលោក An-២២៥ ត្រូវបាន​បំផ្លាញ បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​របស់ រុស្ស៊ី សំដៅលើ​ព្រមាន​យន្តហោះ Antonov ដែលមាន​ចម្ងាយ ៧ គីឡូម៉ែត្រ ទៅ​ទិស​ពាយព្យ​នៃ​រដ្ឋធានី​កៀវ។

    ក្រុមហ៊ុន​អាកាសចរណ៍ និង​ការពារជាតិ Ukroboronprom កាលពី​ថ្ងៃទី ២៧ កុម្ភៈ បានឱ្យដឹងថា យន្តហោះ​ដឹកជញ្ជូន An-២២៥ ត្រូវបាន​បាញ់​កម្ទេច​នៅឯ​ព្រលានយន្តហោះ​នៅក្នុង​ទីរួមស្រុក Hostomel ក្នុង​ខេត្ត​កៀវ ដែលជា​តំបន់​ជុំវិញ រដ្ឋធានី​កៀវ ប៉ុន្តែ មិន​រួមបញ្ចូល​ទាំង រដ្ឋធានី។

    នេះ​គឺជា​យន្តហោះ An-២២៥ ដំបូង និង​តែមួយគត់​ដែល​ត្រូវបាន​ផលិត និង​មាន​រហ័ស​នាម​ថា Mriya មានន័យថា «សុបិន» ក្នុង​ភាសា​អ៊ុយ​ក្រែ​ន។ An-២២៥ ដែលមាន​បណ្ដោយ ៨៤ ម៉ែត្រ​នេះ អាច​ដឹកជញ្ជូន​ទំនិញ ២៥០ តោន និង​មាន​ល្បឿន ៨៥០ គីឡូម៉ែត្រ/ម៉ោង។

    យន្តហោះ​ An-២២៥​

    «រុស្ស៊ី បាន​បំផ្លាញ Mriya ប៉ុន្តែ ពួកគេ​នឹងមិន​អាច​បំផ្លាញ​សុបិន​របស់​យើង អំពី ប្រទេស​អឺរ៉ុប​មួយ​ដ៏​ខ្លាំងក្លា សេរីភាព និង​ប្រជាធិបតេយ្យ» រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Dmytro Kuleba ថ្លែង​ដូច្នេះ។

    រូបភាព​ពី​ផ្កាយរណប​របស់ Maxar Technologies និង​ទិន្នន័យ​ពី​ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា ក៏បាន​បញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ។

    ឃ្លាំង​ដាក់​យន្តហោះ​ចម្បាំង An-២២៥
  • រុស្ស៊ី ប្រើប្រាស់​កាំភ្លើង​ធំ «ពី​គ្រប់​ទិស» ដើម្បី​ឡោមព័ទ្ធ​បណ្ដា​ទីក្រុងធំៗ នៅ អ៊ុយ​ក្រែ​ន

    រុស្ស៊ី ប្រើប្រាស់​កាំភ្លើង​ធំ «ពី​គ្រប់​ទិស» ដើម្បី​ឡោមព័ទ្ធ​បណ្ដា​ទីក្រុងធំៗ នៅ អ៊ុយ​ក្រែ​ន

    កងទ័ព​រុស្ស៊ី សម្រុកចូល​ទីក្រុង Bergdyansk នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន ឡោមព័ទ្ធ Chernihiv និង​មូលដ្ឋាន Vasylki ដែល​នៅក្បែរ រដ្ឋធានី​កៀវ ធ្វើឱ្យ កងទ័ព​អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា ការប្រឈមមុខ «កាន់តែ​លំបាកឡើង»។

    ការចាប់ផ្ដើម​ឡោមព័ទ្ធ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅពេល​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី ឈាន​ចូលដល់​ថ្ងៃទី ។ រុស្ស៊ី ទំនងជា​បាន​ប្ដូរ​យុទ្ធសាស្ត្រ ក្រោយពី​ការ​សម្រុក​ទៅមុខ​របស់​ពួកគេ ជួប​ឧបសគ្គ ព្រោះតែ​ការប្រឆាំង​តបត​យ៉ាង​ខ្លាំងក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។

    ឆ្លើយតប​នឹង​ការឡោមព័ទ្ធ​របស់ រុស្ស៊ី ភាគី សហភាព​អឺរ៉ុប (EU) ប្រកាស​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្ថែម ក្នុងនោះ​មាន​ទាំង​យន្តហោះ​ចម្បាំង​ផងដែរ ដល់ អ៊ុយ​ក្រែ​ន ទន្ទឹមនឹង​ការហាមឃាត់​យន្តហោះ​ទាំងអស់​របស់ រុស្ស៊ី ហោះចូល​ដែនអាកាស។ រុស្ស៊ី បានទទួល​ស្គាល់​ជា​លើកដំបូង​ថា កងទ័ព​របស់ខ្លួន​បាន​ទទួលរង​ការបាត់​បង់ជីវិត នៅក្នុង​យុទ្ធនាការ​ខាងលើ ប៉ុន្តែ មិនបាន​ប្រកាស​អំពី​តួលេខ​ជាក់លាក់។

  • មេដឹកនាំ​នៃ ប្រទេស​ឆេ​ឆេ​នី ទទួលស្គាល់ថា បាន​បញ្ជូន​ទ័ព​ទៅ​ជួយ រុស្ស៊ី

    មេដឹកនាំ​នៃ ប្រទេស​ឆេ​ឆេ​នី ទទួលស្គាល់ថា បាន​បញ្ជូន​ទ័ព​ទៅ​ជួយ រុស្ស៊ី

    មេដឹកនាំ​របស់ សាធារណរដ្ឋ​ឆេ​ឆេ​នី លោក រ៉ា​ម​ហ្សា​ន កា​ឌី​រូ​វ (Ramzan Kadyrov) ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ ប្រធានាធិបតី ពូ​ទីន បញ្ជាក់ថា ប្រទេស​នេះ​បាន​បញ្ជូន​ទ័ព​ទៅកាន់ អ៊ុយ​ក្រែ​ន។

    «កងកម្លាំង​ត្រូវបាន​បំពាក់អាវុធ​គ្រប់គ្រាន់ មិនទាន់​រង​ការខូចខាត​អ្វី​ឡើយ ហើយ​ដណ្ដើមបាន​មូលដ្ឋាន​យោធា​មួយចំនួន​ពី អ៊ុយ​ក្រែ​ន» លោក កា​ឌី​រូ​វ អះអាង​ដូច្នេះ។

    មេដឹកនាំ​របស់​ប្រទេស​ខាងលើ បន្ថែមថា ការដណ្ដើម​កាន់កាប់​ទីក្រុង ដូចជា កៀវ និង ខារ​កូវ មិនមែនជា​បញ្ហា​ចោទ ប៉ុន្តែ ភារកិច្ច​គឺ​ការធ្វើ​យុទ្ធនាការ​មួយ​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​ចៀសវាង​ការស្លាប់។

  • រុស្ស៊ី ទំនង​ជា​ ជិត​ត្រូវ​បាន​កាត់​ចេញ​ពី​ SWIFT ដែល​ជា​បណ្ដាញ​ទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក

    រុស្ស៊ី ទំនង​ជា​ ជិត​ត្រូវ​បាន​កាត់​ចេញ​ពី​ SWIFT ដែល​ជា​បណ្ដាញ​ទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក

    ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ថ្ងៃនេះ​បានឱ្យដឹងថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​រារាំង​ការបោះ​ជំហាន​របស់ កងទ័ព​រុស្ស៊ី នៅក្នុង​ការ​វាយ​ដណ្ដើម​កាន់កាប់ រដ្ឋធានី​កៀវ និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​នៅ រុស្ស៊ី ដាក់​សម្ពាធ​លើ​ប្រធានាធិបតី ពូ​ទីន ដើម្បី​ទប់ស្កាត់​ការវាយប្រហារ។

    លោក ហ្សេ​ឡែ​ន​ស្គី បញ្ជាក់ថា កងទ័ព​អ៊ុយ​ក្រែ​ន នៅតែ​គ្រប់គ្រង រដ្ឋធានី​កៀវ និង​បណ្ដា​ទីក្រុងសំខាន់ៗនៅ​ជុំវិញ​រដ្ឋធានី។ លោក​ក៏បាន​ថ្លែងថា អ៊ុយ​ក្រែ​ន «ដណ្ដើមបាន» សិទ្ធិ​ចូល​សហភាព​អឺរ៉ុប (EU) និង​អំពាវនាវ​ឱ្យ EU សម្រេចចិត្ត។ «នេះ​នឹង​ជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ​ប្រទេសជាតិ​របស់​យើងខ្ញុំ»។

    ប្រធានាធិបតី​វ័យ ៤៤ ឆ្នាំ​រូបនេះ​បាន​ជំរុញ​ឱ្យ អាល្លឺម៉ង់ និង ហុង​ហ្គា​រី គាំទ្រ​ចំណាត់ការ​លុប រុស្ស៊ី ចេញពី​ប្រព័ន្ធ SWIFT ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ។

    «ស្ទើរតែ​ទាំង​អស់នៃ​សមាជិក​របស់ EU សុទ្ធតែ​គាំទ្រ​ឱ្យ​កាត់ រុស្ស៊ី ចេញពី SWIFT។ ខ្ញុំ​សង្ឃឹមថា អាល្លឺម៉ង់ និង ហុង​ហ្គា​រី នឹងមាន​ភាពក្លាហាន​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការសម្រេច​នេះ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​ដូច្នេះ។

    SWIFT (Society of Worldwide Interbank Financial Telecommunication) គឺជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ​នេះ​មាន​ស្ដង់ដារ​មួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ ក្នុងប្រទេស​ជាង ២០០ នៅក្នុង​ពិភពលោក។

  • ពលរដ្ឋ​ស៊ីវិល នៅ អ៊ុយ​ក្រែ​ន ចាប់​កាន់​កាំភ្លើង​ រង់ចាំ​ «ប្ដូរគ្រាប់» ជា​មួយ​ ទាហាន​រុស្ស៊ី ដើម្បី​ការពារ រដ្ឋធានី​កៀវ

    ពលរដ្ឋ​ស៊ីវិល នៅ អ៊ុយ​ក្រែ​ន ចាប់​កាន់​កាំភ្លើង​ រង់ចាំ​ «ប្ដូរគ្រាប់» ជា​មួយ​ ទាហាន​រុស្ស៊ី ដើម្បី​ការពារ រដ្ឋធានី​កៀវ

    ប្រវត្តិវិទូ Yuriy Korchemniy មិន​ធ្លាប់បាន​កាន់​កាំភ្លើង​ម្ដងណា​ឡើយ​ក្នុង​ជីវិត ប៉ុន្តែ នៅតែ​កាន់​កាំភ្លើង AK-៤៧ ក្នុង​ដៃ ស្ម័គ្រចិត្ត​ចូលរួម​ការពារ​រដ្ឋធានី ជាមួយ​ប្រជាជន​ដទៃទៀត។

    Korchemniy ចាប់យក​កាំភ្លើង AK-៤៧ ពី​ធុង​អាវុធ​ដែល​ទើបត្រូវ​បានដាក់ចុះ​ពី​រថយន្ត​ដឹកទំនិញ។ នេះ​គឺជា​អាវុធ​ដែល​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ចែក​ឱ្យ​អង្គភាព​ស្ម័គ្រចិត្ត​ការពារ​ថ្មី ដែល​ទើបតែ​បង្កើតឡើង​កាលពី​ថ្ងៃទី ២៥ កុម្ភៈ បន្ទាប់ពី រុស្ស៊ី បើក​ការឈ្លានពាន​បាន ២ ថ្ងៃ។

    កន្លែង​ដែល Korchemniy កំពុង​ឈរជើង គឺជា​ទីតាំង​ដែលមាន​ផ្លូវ​នាំទៅ​កាន់​តំបន់​រដ្ឋបាល ដែល​ប្រធានាធិបតី ហ្សេ​ឡេ​ន​ស្គី ធ្វើការ។ ចំណែក​ទិស​ផ្ទុយ​នៅលើ​ផ្លូវ​នេះ នាំទៅរក​តំបន់​ដែល​ប៉ុន្មាន​ម៉ោង​មុននេះ មានការ​ប្រយុទ្ធ​គ្នា​រវាង ទាហាន​អ៊ុយ​ក្រែ​ន និង ទាហាន​រុស្ស៊ី។

    អង្គភាព​ស្ម័គ្រចិត្ត​ខាងលើ មិនទាន់​បានឃើញ​ស្រមោល​របស់ កងទ័ព​រុស្ស៊ី នៅឡើយ បើ​ទោះ​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​នៅឯ​នាយ។ មេបញ្ជាការ​អង្គភាព​នេះ បាន​និយាយថា «មិនដឹង​ច្បាស់​ថា ទាហាន​រុស្ស៊ី ទាំងនោះ បាន​ទៅ​ទីណា ក្រោយពី​បាន​វាយប្រហារ​ទីតាំង​ក្បែរ​នោះ។