យ៉ាងណាក៏ដោយ ព័ត៌មានដំបូងបានជួយឱ្យភាគហ៊ុនរបស់ក្លឹប Man United ហក់ឡើងខ្ពស់ ប៉ុន្តែក៏ធ្លាក់ចុះមកវិញនៅពេលមានដំណឹងថា ព័ត៌មានដំបូងមិនទាន់ច្បាស់ការណ៍។
មកដល់បច្ចុប្បន្ន មិនទាន់មានព័ត៌មាន ឬសេចក្ដីបញ្ជាក់ជាផ្លូវការណាមួយពី Avram, Joel Glazer ឬ Raine Group (ធនាគារអាម៉េរិកដែលជាតំណាងរបស់ម្ចាស់ក្លឹប Man United សម្រាប់ការទិញដូរក្លឹបនេះ) នៅឡើយ ទាក់ទងនឹងស្ថានការណ៍ក្នុងរឿងទិញដូរក្លឹបបាល់ទាត់មួយនេះ៕
(ប្រទេសចិន) – ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ចាត់ទុក World Cup 2022 ថាជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកចុងក្រោយនៅក្នុងអាជីពរបស់ខ្លួន។
«ខ្ញុំគិតថា មិនទេ។ កាតា 2022 គឺជា World Cup ចុងក្រោយរបស់ខ្ញុំ។ …ខ្ញុំនឹងមិនចូលរួមរដូវកាលបន្ទាប់ទៀតនោះទេ» Lionel Messi បានឆ្លើយតបទៅកាន់ទីភ្នាក់ងារសារព័ត៌មានកីឡាចិន Titan Sports កាលពីព្រលប់ថ្ងៃទី 13 មិថុនា ពេលត្រូវបានសួរអំពីលទ្ធភាពអូសបន្លាយអាជីពនៅអន្តរជាតិរហូត World Cup 2026។
កាលពីខែកុម្ភៈ Messi ធ្លាប់បាននិយាយដល់លទ្ធភាពនៃការមិនចូលរួមប្រកួតនៅ World Cup 2026 ម្ដងរួចមកហើយ។ គាត់បារម្ភចំពោះកាតាអាយុ និងកម្លាំងដែលអាចផ្ដល់ផលអាក្រក់ដល់ក្រុមជម្រើសជាតិអាហ្សង់ទីន។
កាលពីខែវិច្ឆិកា 2022 នៅប្រទេសកាតា Messi រួមចំណែករកបាន 7 គ្រាប់ និងបង្កឱកាសបាន 3 គ្រាប់ ដែលជួយឱ្យអាហ្សង់ទីនដណ្ដើមបានពានរង្វាន់ជើងឯក World Cup និងទទួលបានងារជាកីឡាករឆ្លើមបំផុតនៅរដូវកាលនោះ។
បច្ចុប្បន្ន Messi មានពានរង្វាន់បាល់មាសចំនួន 7 ដែលនេះគឺជាកំណត់ពិភពលោក។ បើសិនជាចូលរួមប្រកួតនៅពេល Word Cup 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាម៉េរិក ម៉ិកស៊ិក និងកាណាដា Messi នឹងមានឱកាសបំបែកកំណត់ត្រារបស់ខ្លួន។ ក៏ប៉ុន្តែ ពេល World Cup 2026 ត្រូវបានរៀបចំ ក៏ជាពេលដែល Messi មានអាយុ 39 ឆ្នាំ៕
យោងតាមសារព័ត៌មានរបស់កាតា Sheikh Jassim បានទទួលជោគជ័យក្នុងការប្រជែងទិញក្លឹបបាល់ទាត់អង់គ្លេស Manchester United។
ក្នុងមួយរយៈពេលកន្លង Qatari Sheikh Jassim bin Hamad al-Thani បានប្រកួតប្រជែងជាមួយនឹង Sir Jim Ratcliffe ដើម្បីទិញយកបីសាចក្រហម Man Utd។
សម្រាប់ Ineos (ក្រុមហ៊ុនវិនិយោគអង់គ្លេស) ការដែល Jim Ratcliffe ចង់ទិញភាគហ៊ុន 60% របស់ Man United គឺនៅតែអនុញ្ញាតឱ្យគ្រួសារត្រកូល Glazer បន្តដើរតួជាអ្នកគ្រប់គ្រងនៅ Old Trafford។ ប៉ុន្តែ បើតាមសារព័ត៌មាន Al-Watan ដែលជាកម្មសិទ្ធិរបស់ឪពុកលោក Sheikh Jassim ករណីទិញដូរក្លឹប Man United គឺបានជោគជ័យទៅហើយ។
(អង់គ្លេស) – អ្នកគាំទ្រប្រហែល 200,000 នាក់របស់ក្លឹបបាល់ទាត់ Man City បានចូលរួមព្រឹត្តិការណ៍ដង្ហែពានជើងឯកចំនួនបីគ្រឿង ដែលពួកគេទើបតែដណ្ដើមបាន ក្នុងនោះរួមមាន ពាន English Premier League, FA Cup និង Champions League រដូវកាល 2022-2023 នៅ Manchester កាលពីថ្ងៃទី 12 មិថុនា។
ភ្លៀងធំធ្វើឱ្យពិធីដង្ហែពានរង្វាន់របស់ Man City ត្រូវពន្យារពេល 30 នាទីធៀបនឹងការកំណត់មុននោះដែលថានឹងធ្វើនៅម៉ោង 17 ថ្ងៃទី 12 មិថុនា (ម៉ោងនៅក្រុងឡុងដ៍)។ ក៏ប៉ុន្តែ អ្នកគាំទ្រស្ទើរតែទាំងអស់នៅតែចេញដើរក្រោមទឹកភ្លៀង ដើម្បីអបអរសាទរជ័យជម្នះនេះ។
មនុស្សប្រហែល 200,000 នាក់បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្បែរទីលាន St Peter, Manchester។ ក្រុមបាល់ទាត់អង់គ្លេស Man City ទើបតែបានទទួលជោគជ័យយ៉ាងធំធេង ដោយដណ្ដើមបានពានជើងឯកចំនួនបីក្នុងមួយរដូវកាល (Treble) រួមមានពាន English Premiere League, FA Cup និង Champions League។ Man City គឺជាក្រុមបាល់ទាត់អង់គ្លេសទីពីរដែលធ្វើបានដូច្នេះ បន្ទាប់ពី Man Utd ដែលធ្វើបានដំបូងគេកាលពីរដូវកាល 1998-1999។
Man City មិនត្រឹមតែដណ្ដើមបានងារ Treble នោះទេ តែក៏ជាអ្នកដណ្ដើមបានពានរង្វាន់ជើងឯក Champions League លើកដំបូងផងដែរ។ ក្លឹបនេះគឺជាម្ចាស់ជើងឯកបាល់ទាត់អឺរ៉ុបទី 6 របស់អង់គ្លេស បន្ទាប់ពីក្លឹប Liverpool, Man Utd, Chelsea, Nottingham Forest និង Aston Villa។
ក្លឹប Man City ក៏ជាម្ចាស់ជើងឯកទី 8 នៅអឺរ៉ុបដែលដណ្ដើមបានពានជើងឯកទាំងបី ក្រោយពីក្លឹប Celtic, Ajax, PSV, Man Utd, Barca, Inter និង Bayern។