Author: វល័ក្ខ

  • កូនតូច​នាំ​សំណាង​ម្នាក់ ត្រូវ​រង្វាន់​ទឹកប្រាក់ 100លាន​រៀល ពី អ៊ី​ឈី​តាន់ ជូន​ដល់​ឪពុកម្តាយ

    កូនតូច​នាំ​សំណាង​ម្នាក់ ត្រូវ​រង្វាន់​ទឹកប្រាក់ 100លាន​រៀល ពី អ៊ី​ឈី​តាន់ ជូន​ដល់​ឪពុកម្តាយ

    ជា​រឿង​ដែល​គួរឱ្យ​រីករាយ និង​ត្រេកអរ​ចំពោះ​គ្រួសារ​មួយ ដែលមាន​កូនតូច អាយុ​ត្រឹមតែ​ជាង៣ឆ្នាំ ទទួលទាន តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន ត្រូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន 100លាន​រៀល ។

    តាម​សម្ដី​អ្នកនាង បេ​ត បូ​ផា អាយុ28ឆ្នាំ មានមុខរ​បរជា​កម្ម​ការិនី​រោងចក្រ​កាត់ដេរ រស់នៅ​ភូមិ​ត្រពាំង​ក្រឡោ​ង ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ដែល​ត្រូវជា​ម្តាយបង្កើត​របស់​កុមារ​មានសំណាង​ខាងលើនេះ បាន​ប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន​ផ្ទាល់​តែម្ដង​យ៉ាង​ដូច្នេះ​ថា កាលពី​សប្ដាហ៍​កន្លងទៅ​នេះ កូនប្រុស​របស់​អ្នកនាង ដែលមាន​ឈ្មោះ ម៉ាស់ ថុ​នា អាយុ​ត្រឹម​ជាង៣ឆ្នាំ បាន​ទា​ទិញ តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន ពី​តូប​អ្នកលក់​ដែល​ស្ថិតនៅ​ជាប់​គ្នា​ទទួលទាន។ លុះ​ពេល​មួល​គម្រប​ដប​ឱ្យ​កូន​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ 100លាន​រៀល​នៅក្នុង​គម្រប​ដប​តែម្ដង។

    គ្រាន់តែ​បានឃើញ​ភ្លាម អ្នកនាង រួម​ជាមួយនឹង​ស្វាមី​ត្រេកអរ​ជាខ្លាំង ហើយក៏​បាន​យកទៅ​បង្ហាញ​អ្នកលក់ ព្រមទាំង​ទូរស័ព្ទ​ផ្តល់ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅ​នឹង​គម្រប​ដប​ស្រាប់។  អ្នកនាង​បានបញ្ជាក់​ប្រាប់ទៀតថា អ្នកនាង​ពិតជា​រំភើប​ខ្លាំងណាស់ ព្រោះ​បច្ចុប្បន្ន​ជីវភាព​គ្រួសារ គឺមាន​ភាពលំបាក​ខ្លាំង ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ ហើយ​ស្វាមី​ជាជាង​កាត់ដេរ​សម្លៀកបំពាក់​បុរស​ខ្នាតតូច​នៅ​ផ្សារ​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ពេលនេះ បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​ពី​តែ​បៃតង អ៊ី​ឈី​តាន់ អ្នកនាង​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​ធនាគារឯកជន ហើយ​ទុក​មួយចំនួនទៀត​សង់ផ្ទះ​ឱ្យបាន​សមរម្យ និង​ពង្រីក​មុខរបរ​បន្ថែម ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត។

    គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់  ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់ 100លាន​រៀល រហូតដល់50រង្វាន់, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ iPhone ចំនួន 50គ្រឿង រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5000000 (5លាន) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក …៕

  • លោក Klopp ថា Chelsea និង Arsenal នៅតែ​ស្ថិត​ក្នុងការ​ប្រជែង​ពាន

    លោក Klopp ថា Chelsea និង Arsenal នៅតែ​ស្ថិត​ក្នុងការ​ប្រជែង​ពាន

    លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​បញ្ជាក់ថា «គ្មាន​ក្រុម​ណា​ដែលមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ឡើយ» ក្នុងការ​ប្រជែង​ពាន​ក្របខ័ណ្ឌ Premier League និង​បាន​បញ្ជាក់ថា ក្រុម Chelsea និង Arsenal នៅតែ​ស្ថិត​ក្នុងការ​ប្រជែង។

    ក្រុម​របស់លោក Klopp នឹង​ឈានទៅ​កាន់​ចំណុច​ពាក់​កណ្តាលផ្លូវ​នៃ​រដូវ​កាល​នេះ នា​ថ្ងៃទី26 ខែធ្នូ ដោយ​ស្ថិតនៅលើ​កំពូល​តារាង ក្រោយពី​បាន​បង្កើន​ការ​នាំមុខ​រហូតដល់ 4ពិន្ទុ។ ក្រុម Chelsea និង Arsenal ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 និង​លេខ5 រៀង​គ្នា កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម Liverpool 11ពិន្ទុ ខណៈដែល​នៅសល់​ការប្រកួត 20លើក​ទៀត។

    លោក Klopp បាន​បញ្ជាក់ថា៖ «គ្មាន​ក្រុម​ណា​មាន​អារម្មណ៍​ថា ស្ថិតនៅ​ក្រៅ​នៃ​ការ​ប្រជែង​ពាន​ឡើយ»។ ក្នុង​រយៈពេល 8រដូវ​កាល​ក្នុងចំណោម 10រដូវ​កាល ក្រុម​មាន​ពិន្ទុ​នាំមុខ​នៅ​ថ្ងៃបុណ្យ​ណូអែល បាន​បន្តដំណើរ​របស់​ខ្លួន​ទៅ​ឈ្នះ​ពាន Premier League។

    ករណី​លើកលែង​ចំនួន 2នោះ គឺ​ក្នុង​រដូវ​កាល​ឆ្នាំ2008-2009 និង2013-2014 ហើយ​ករណី​ទាំង 2លើក​បាន​កើនឡើង ដោយសារតែ​ក្រុម Liverpool បាន​ភ្លាត់ស្នៀត​ធ្លាក់​ពី​កំពូល​តារាង ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2។

    Liverpool មិន​ធ្លាប់​បានឈ្នះ​ពាន​អង់គ្លេស​សោះ ក្នុង​សម័យកាល Premier League ខណៈដែល​ការ​ឈ្នះ​ពាន​ក្នុងស្រុក​ជា​លើកចុងក្រោយ​របស់​ពួកគេ បាន​កើតឡើង​ក្នុង​ឆ្នាំ1990។ ស្រប​ពេលដែល​ក្រុម Tottenham បាន​លត់​ក្រុម Everton យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-1 កាលពី​ថ្ងៃអាទិត្យ លោក Klopp មិន​រំពឹងទុក​ថា រាល់​លទ្ធផលល្អៗទាំងអស់ នឹង​កើតឡើង​ចំពោះ​ក្រុម​របស់លោក​ក្នុងការ​ប្រកួត​ដែល​នៅសល់​នៃ​រដូវ​កាល​នេះឡើយ៕

  • គូ​ស្វាមីភរិយា​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំលំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​ជប៉ុន

    គូ​ស្វាមីភរិយា​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំលំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​ជប៉ុន

    រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃទី14 រហូតដល់​ថ្ងៃទី18 ខែធ្នូ ឆ្នាំ 2018 គូ​ស្វាមីភរិយា​ថ្មី​ចំនួន 15គូ​បាន​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP នៅ​ប្រទេស​ជប៉ុន ដោយសារ​គូ​ស្វាមី​បានឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឆ្នាំ 2017 – 2018។

    ស្វាមីភរិយា​ថ្មី​ចំនួន 15គូ បានធ្វើ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP អស់​រយៈពេល 5ថ្ងៃ នៅ​ប្រទេស​ជប៉ុន ជាពិសេស​ពួកគេ​បាន​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ4 គឺ​សណ្ឋាគារ Mystays Premier Hotel និង​សណ្ឋាគារ Grand Nikko Tokyo Daiba ។ ពួកគេ​បានធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​រមណីយដ្ឋាន និង​តំបន់​ប្រវត្តិសាស្ត្រល្បីៗនៅលើ​កោះ​ហុក​កៃ​ដូ​ដូចជា​ប្រឡាយ​ព្រែកជីក​អូ​តា​រូ (Otaru Canal) ហាង Kitaichi Glass outlet  សារមន្ទីរ​តន្ត្រី​អូ​តា​រូ (Otaru Music Box Museum) តំបន់​រមណីយដ្ឋាន​ជិះ​ស្គី​អន្តរជាតិ សា​ផូ​រ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito  ផ្សារ​ទំនើប Tanukikoji Shopping Street  ប្រាសាទបុរាណ Asakusa និង​តំបន់​ផ្សារ​ទំនើប Ginza នៅក្នុង​ទីក្រុង​តូ​ក្យូ។ ជាពិសេស​ជាង​នេះ​ទៅ ស្វាមីភរិយា​ថ្មីនីមួយៗបាន​ទទួលបាន​ទឹកប្រាក់ $1500 និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដ៏​មាន​រសជាតិ​ឆ្ងាញ់។

    ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង 70 ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។

    កាន់តែ​អស្ចារ្យ​សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍​ថ្មី​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ចាប់ពី​ខែតុលា ឆ្នាំ 2018 ដល់​ខែកញ្ញា ឆ្នាំ 2019  រាល់​ការជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក​អ្នក នឹងមាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ជាមួយនឹង​ទឹកប្រាក់ 1500 ដុល្លារ ចំនួន 15រង្វាន់។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖ 011 222 400 និង 011 333 500។

    ស្តែងចេញ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី។

    សូម​រីករាយ​ពិសា​ថៃ​ហ្គ័​រ​ដោយ​ទទួលខុសត្រូវ!!!

  • អេ អឹម ខេ ជូនដំណឹង​អំពី​ការផ្អាក​ប្រតិបត្តិការ​បណ្ដោះអាសន្ន

    អេ អឹម ខេ ជូនដំណឹង​អំពី​ការផ្អាក​ប្រតិបត្តិការ​បណ្ដោះអាសន្ន

    ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នឹង​ផ្អាក​ប្រតិបត្តិការ​នៅតាម​ការិយាល័យ ម៉ាស៊ីន​ដាក់/ដក​ប្រាក់ និង​ភ្នាក់ងារ​ទាំងអស់​ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង 12យប់ ថ្ងៃ​សុក្រ ទី28 ខែធ្នូ ឆ្នាំ 2018 ដល់​ម៉ោង 08ព្រឹក ថ្ងៃ​ពុធ ទី02 ខែមករា ឆ្នាំ 2019។

    ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ទីតាំង​ទិន្នន័យ​របស់​សាខា​មួយចំនួន​ទៅ​ប្រព័ន្ធ​ធនាគារ​ស្នូល​ថ្មី។

    សម្រាប់​ព័ត៌មាន​បន្ថែម 023 22 02 02 / 1800 200 200

  • THE FACESHOP បង្ហាញ​កំពូល​ឡេ​ថែរក្សា​ស្បែក​ថ្មី ជូន​ដល់​អតិថិជន​សម្រាប់​ជា​កាដូ​បុណ្យ​ណូអែល និង​ឆ្នាំ​ថ្មី

    THE FACESHOP បង្ហាញ​កំពូល​ឡេ​ថែរក្សា​ស្បែក​ថ្មី ជូន​ដល់​អតិថិជន​សម្រាប់​ជា​កាដូ​បុណ្យ​ណូអែល និង​ឆ្នាំ​ថ្មី

    នៅ​ថ្ងៃទី22 ខែ ធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន THE FACESHOP Cambodia បានរៀបចំ​កម្មវិធី​បើក​បង្ហាញ ផលិតផល​ថ្មី ម៉ាក Yewhadam Heaven Grade Rejuvenating (HGG) ជា​ផ្លូវការ​នៅ​សាខា នរោត្តម ដោយមាន​អតិថិជន​ជាច្រើនរូប​បាន​ចូលរួម ជាពិសេស​គឺ​យើង​ឃើញ​មាន​តារា​កម្ពុជា 3 រូប​គឺ​លោក ហេង នរៈ​សក្កដា, ភិន សុ​ដា​លី​ស និង​សាឡា​ត់ ស្រី​ឡាង។

    Yewhadam Heaven Grade Rejuvenating គឺជា​ប្រភេទ​ឡេ​ថែរក្សា​ស្បែក​ដែលមាន​តួនាទី​ជួយ​បន្ថែម​ឡើងវិញ​ជាមួយ​រូបមន្ត​ពិសេស​ពី​ឱសថ​បុរាណ​ប្រពៃណី​របស់​ប្រទេស​កូរ៉េ ដែល​ធ្វើឱ្យ​ស្បែក​ស្រស់ថ្លា។

    រូបមន្ត​រុក្ខជាតិ​បុរាណ​ដែល​ផលិត​ចេញពី​ឱសថ​បុរាណ​របស់​ជនជាតិដើម​កូរ៉េ​ដែល​បង្កើត​ឡើងវិញ ស្បែក​ពី​ជ្រៅ​នៅក្នុង បានធ្វើឱ្យ​ប្រសើរឡើង​ពី​កំណែ​មុន​ដោយ​បន្ថែម​ឱសថ​ដែល​បាន​ជ្រើស​ដោយ​ប្រុងប្រយ័ត្ន​ដែល​លូតលាស់​ល្អ អាកាសធាតុ​និង​ដី​ពី កោះ​ឱសថ​រុក្ខជាតិ (Yaksan កោះ) នៅ​ភាគខាងត្បូង​នៃ​ប្រទេស​កូរ៉េ ដែលជា​ផ្ទះ​គ្រឿងផ្សំ​ឱសថ​ប្រពៃណី​ដ៏​មានតម្លៃ​ឱសថ​ធម្មជាតិ​ត្រូវបាន​គេ​ស្គាល់​ថា​សម្រាប់​ឱសថ​ដ៏​កម្រ​របស់​វា​ជាច្រើន​ដែល​ត្រូវបាន​បញ្ជូនទៅ រាជវង្ស (ស្ដេច)។

    គួរបញ្ជាក់​ផងដែរ​ថា THE FACESHOP មាន​លក់​នូវ​ផលិតផល​ជាច្រើន​ប្រភេទ​ដូចជា Make up, Skin Care, Body, Men, Cleansing, Mask, Hair, Nail, Perfume, Accessories និង​ផលិតផលផ្សេងៗជ​ច្រើន​ទៀត។

    រាល់​ផលិតផល​របស់ THE FACESHOP មាន​លក្ខណៈ​ខុសប្លែក​ជាង​ផលិតផល​របស់​ក្រុមហ៊ុន​ដទៃ​គឺ​ដោយសារតែ​មានការ​រចនា​ម៉ូត​ឡើង​គួរឱ្យ​ទាក់ទាញ ហើយ​រាល់​ផលិតផល​ទាំងអស់​មានការ​ពិសោធ​ន៍​យ៉ាង​ត្រឹមត្រូវ​តាម​ស្ដងដារ ជាងនេះទៅទៀត​រាល់​គ្រប់​បុគ្គលិក​ផ្នែក​លក់​របស់​ហាង THE FACESHOP សុទ្ធតែ​ត្រូវបាន​បង្ហាត់បង្រៀន​បាន​យ៉ាងច្បាស់​លាស់​ទារក់​ទង​ទៅនឹង​ការពិនិត្យ​លើ​ស្បែ​កមុខ និង​ការណែនាំ​អំពី​ផលិតផល​ឱ្យទៅ​អតិថិជន៕

  • តំំណាង​ក្រុមហ៊ុន ខា​រ៉ា​បាវ អះអាង​ចំពោះ​ផលិតផល​របស់ខ្លួន

    តំំណាង​ក្រុមហ៊ុន ខា​រ៉ា​បាវ អះអាង​ចំពោះ​ផលិតផល​របស់ខ្លួន

    កាលពីពេល​កន្លងទៅនេះ មាន​បណ្តាញ​ផ្សព្វ​ផ្សា​ញ​សង្គម​មួយចំនួន​បានធ្វើការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ដោយ​លើកឡើងថា ទទួលទាន​ភេសជ្ជៈ ខា​រ៉ា​បាវ បណ្ដាលអោយ​ប៉ះពាល់​ដល់​សុខភាព រហូតដល់​អាយុជីវិត។ ពេលនេះ​អ្នកតំណាង​ក្រុមហ៊ុន បាន​អះអាងថា ជា​ព័ត៌មាន​មិន​ពិត​នោះទេ។

    លោក ហ៊ុយ សុខា ប្រធាន​ទីផ្សារ​ក្រុមហ៊ុន ខា​រ៉ា​បាវ បាន​ប្រាប់​អោយដឹងថា រាល់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​កន្លងទៅ​នេះដែ​ល​និយាយថា​ទទួលទាន​ភេសជ្ជៈ ខា​រ៉ា​បាវ ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​រហូតដល់​បាត់បង់​អាយុជីវិត​នោះ គឺជា​ព័ត៌មាន​មិន​ពិត​នោះទេ។

    លោក​បាន​បញ្ជាក់ថា ភេសជ្ជៈ​ខា​រ៉ា​បាវ មិនមែន​ទើប​ទេ​ចរាចរណ៍​នៅលើ​ទីផ្សារ​កម្ពុជា​នោះទេ ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន​ផងដែរ។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ មាន​ផេ​ក មួយចំនួន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើអោយ​អតិថិជន​យល់ច្រឡំ ហេតុដូចនេះ​ក្រុមហ៊ុន ខា​រ៉ា​បាវ សុំ​អះអាងថា រាល់​ផលិតផល​របស់​ក្រុមហ៊ុន​ដែលមាន​អក្សរ​ខ្មែរ គឺជា​ផលិតផល​ស្របច្បាប់ ដែល​ទទួលស្គាល់​ពី​ក្រសួង​យ៉ាង​ត្រឹមត្រូវ។ អាស្រ័យ​ហេតុ សូម​បងប្អូន និង​អតិថិជន​ទាំងអស់ បន្ត​ការជឿជាក់​មកលើ​ភេសជ្ជៈ​ខា​រ៉ា​បាវ ។ ដោយឡែក​ចំពោះ ផេ​ក ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នឹង​ប្រឈម​នឹង​ផ្លូវច្បាប់​នៅពេល​ខាងមុខនេះ។

    គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែង​អំណ​គុណ​ចំពោះ​អតិថិជន ដែល​ជឿជាក់ និង​គាំទ្រ​មកលើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ និង​ជាការ​អប់អរសាទរ​នៃ​ការបើក​ទំព័រ​គ្រឹះសករាជ​ថ្មី ឆ្នាំ2019 ក្រុមហ៊ុន​បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​សុទ្ធ ពី 70 លាន រហូតដល់ 100លាន​រៀល រួមជាមួយ​រង្វាន់ផ្សេងៗទៀត ដូចជា ម៉ូតូ ទូរស័ព្ទ iPhone ព្រមទាំង​ភេសជ្ជៈ​ប៉ូវ​កំលាំង ខា​រ៉ា​បាវ រាប់លាន​រង្វាន់ ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 155

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 155

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/12/LRPN_155-Final-For-Web.pdf” force_dl=”1″]

  • អគារ​បណ្ណាល័យ​របស់​ប្រា​សាក់​បង្ហាញខ្លួន​នៅ​សាលា​ត្បូង​ដំរី

    អគារ​បណ្ណាល័យ​របស់​ប្រា​សាក់​បង្ហាញខ្លួន​នៅ​សាលា​ត្បូង​ដំរី

    ខេត្តកណ្ដាល៖ អគារ​បណ្ណាល័យ​ដ៏​ថ្មី​សន្លាង​មួយ​ខ្នង​ផ្ដល់​មូលនិធិ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​ឈរ​យ៉ាងខ្ពស់​សង្ហា​ក្នុង​បរិវេណ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ត្បូង​ដំរី ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2018 ។

    ពិធី​សម្ពោធ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​សម្រាប់​វិស័យ​អប់រំ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម ឈឹម សារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្ម​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល, លោក ឃឹម សារិន តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា, លោក ប៊ុន ផេង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្ដាល, លោកស្រី គង់ ចាន់​បុ​ស្សិ​បា អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្ដាល និង​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស យុវជន​កាយ​រឹទ្ធ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ​មកពី​ស្ថាប័ន​មន្ទីរ​នានា​ជុំវិញ​ខេត្ត អាជ្ញា​ដែនដី និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

    នៅក្នុង​ឱកាស​នោះ លោក ប៊ុន ផេង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​រាយការណ៍​ពី​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល ជាពិសេស​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រា​សាក់ ដែល​បានផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ​ចំនួន 2 នៅក្នុង​ទឹកដី​ស្រុក​ខ្សាច់កណ្ដាល ដែលជា​នេះ​កាយវិការ​ដ៏​ល្អ​ប្រពៃ​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅក្នុង​ស្រុក​ក៏ដូចជា​ខេត្តកណ្ដាល​ទាំងមូល។

    លោក ឃឹម សារិន អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍ​កម្មសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា តាងនាម​ឱ្យ​ក្រសួង​អប់រំ លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ដែល​កន្លងមក បានធ្វើ​ការសហកា​រយ៉ា​ង​ល្អ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​សាងសង់​អគារ​បណ្ណាល័យ បំពាក់​ធនធាន​សម្ភារ​បរិក្ខារ គ្រឿងសង្ហារិម ឯកសារ និង​ការបណ្តុះ​បណ្តុះ​បណ្ណារក្ស ដល់​សាលារៀន​ជាច្រើន។ លើសពីនេះ​ទៀត ប្រា​សាក់​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​សម្រាប់​សកម្មភាព​ជំរុញ​ការអាន តាមរយៈ «ទិវា​ជាតិ​អំ​ណាន» ជាច្រើន​ឆ្នាំ​មកហើយ។ លោក​ក៏បាន​បន្ថែមទៀតថា ប្រា​សាក់ គឺ​គ្រឹះស្ថាន​ឯកជន​គំរូ​មួយ​ដែល​បានរួម​ចំណែក​ក្នុង​វិស័យ​អប់រំ  ជំរុញ​សកម្មភាព​អំ​ណាន និង​លើកកម្ពស់​ធនធានមនុស្ស​នៅ​កម្ពុជា។

    លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មានប្រសាសន៍ថា អគារ​បណ្ណាល័យ​នៅក្នុង​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ត្បូង​ដំរី នេះ ជា​អគារ​បណ្ណាល័យ​ទី 26 ហើយ ដែល​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ក្នុងចំណោម​អគារ​បណ្ណាល័យ​ទាំងអស់ 30 ដែល​បាន​សាង់សង​រួច​ជា​ស្ថាពរ។ លោក​បន្តថា អគារ​បណ្ណាល័យ​ពណ៌​បៃតង​ដ៏​ស្រស់ស្អាត​នេះ មាន​ទំហំ 9 ម៉ែត្រ គុណ​នឹង 12 ម៉ែត្រ សង់​ផុតពី​ផ្ទៃដី ដោយ​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី 11 ខែមេសា ឆ្នាំ 2018 និង​បានបញ្ចប់​ការងារ​សាងសង់​ទាំងស្រុង​កាលពី​ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2018 កន្លងទៅនេះ។ ថវិកា​ចំនួន 154,159,080 រៀល ឬ​សមមូល​នឹង 38,540 ដុល្លារ​អាមេរិក ត្រូវយក​មកប្រើប្រាស់​ជាដំណាក់កាលៗ សម្រាប់​ចំណាយ​លើ​ការអនុវត្ត​ការងារសំខាន់ៗក្នុង​គ​ម្រា​ង​អភិវឌ្ឍន៍​បណ្ណាល័យ​នេះ រួមមាន៖ ការសាងសង់ ការបំពាក់​សម្ភារ​និង​ឯកសារ ការបណ្តុះបណ្តាល​បណ្ណារក្ស និង​ការគាំទ្រ​គម្រោង​រយៈពេល ៣ ឆ្នាំ។

    លោក អ៊ុំ សមអឿន បានបញ្ជាក់​ទៀតថា ក្រុមប្រឹក្សាភិបាល​របស់​ប្រា​សាក់ បានសម្រេច​ផ្ដល់​ថវិកា​សម្រាប់​ការកសាង​អគារ​បណ្ណាល័យ​នេះ ក្នុង​កាយវិការ​តបស្នង​និង​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ប្រា​សាក់។ លោក​ក៏បាន​សំណូមពរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​សូម​បន្ត​ការគាំទ្រ​ប្រា​សាក់​ជា​បន្តទៀត ដើម្បី​ប្រា​សាក់​មានលទ្ធភាព​ពង្រីក​សកម្មភាព​សង្គម​ឱ្យបាន​ច្រើន​ថែមទៀត។

    មានមតិ​ចំណាប់អារម្មណ៍​នៅក្នុង​កម្មវិធី​សម្ពោធ​នេះ ឯកឧត្ដម ឈឹម សារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្ម​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​សម្ដែង​នូវ​ក្ដី​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់ ដែល​បានផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និង​បាន​អរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គាំទ្រ​ឱ្យ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង។ ការផ្ដល់​ជា​អគារ​បណ្ណាល័យ​នេះ គឺ​ឆ្លើយតប​ចំ​ទិសដៅ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​កំណត់ថា ការអភិវឌ្ឍ​ធនធានមនុស្ស ត្រូវបាន​ចាត់ទុកជា​អាទិ​ភាព។ ឯកឧត្ដម​បន្តថា ការសិក្សា​ស្រាវជ្រាវ និង​អំ​ណាន​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដូច្នេះ ការផ្ដល់​បណ្ណាល័យ​នេះ​គឺ​ដូចជា​ការផ្ដល់​ឱកាស​មា​ស​ឱកាស​ប្រាក់​ឱកាស​ពេជ្រ ដល់​សិស្សានុសិស្ស​ទាំងអស់ ព្រោះ​ការអាន​ច្រើន នាំមក​នូវ​ចំណេះ​ច្រើន។ ហេតុនេះ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួន​ឱ្យបាន​ខ្ពស់​ដើម្បី​ជា​ទំពាំង​ស្នង​ឫស្សី និង​សសរទ្រូង​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។

    ជា​ចុងក្រោយ ឯកឧត្ដម​ក៏បាន​សំណូមពរ​ឱ្យ​មាតាបិតា​សិស្ស លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ចូលរួម​ថែរក្សា​បណ្ណាល័យ​នេះ​ឱ្យបាន​គង់វង្ស​ដើម្បី​អាច​ប្រើប្រាស់​បាន​ច្រើន​ជំនាន់​ទៅមុខ៕

  • ក្រុមហ៊ុន Jaguar និង សំអាងការ​នួនស្រី រួមគ្នា​លើកដម្កើង​មរតក​វប្បធម៌​ខ្មែរ

    ក្រុមហ៊ុន Jaguar និង សំអាងការ​នួនស្រី រួមគ្នា​លើកដម្កើង​មរតក​វប្បធម៌​ខ្មែរ

    នៅ​ថ្ងៃ​សុក្រ​ទី 14 ខែធ្នូ​នេះ លោកជំទាវ Eva Nguyen Binh អគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា និង លោក Ulf Sebecke, ប្រធាន​ចាត់ការ​ទូទៅ​របស់ Jaguar Land Rover Cambodia ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន RMA Group និង សម្អាងការ នួន ស្រី បានរួម​គ្នា​បង្កើត​កម្ម​វិធី​តាំងពិព័រណ៍​សិល្បៈ​នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។

    ចក្ខុវិស័យ​ក្នុងការ​បង្កើត​ពិព័រណ៍​សិល្បៈ​ប្រកបដោយ​ភាពជោគជ័យ​នេះ គឺ​ការចាប់ផ្តើម​ឡើងវិញ​នូវ​ការអភិវឌ្ឍ​ស្លាកស​ញ្ញាប​តិក​ភណ្ឌ​របស់ Jaguar ក្នុងប្រទេស​កម្ពុជា ដែល​វា​ជា​មូ​ដ្ឋា​ន​គ្រឹះ​ក្នុងការ​ជំរុញឱ្យមាន​កា​រ​អភិវឌ្ឍ និង​ថែរក្សា​ស្លាក​សញ្ញា Jaguar ប្រកបដោយ​ភាព​វិជ្ជមាន។ ម្យ៉ាងវិញទៀត​វា​ជា​កត្តា​លី​ករ​យ៉ាងសំខាន់​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ ដែល​ត្រូវ​បានបង្ហាញ​តាមរយៈ​ការបង្កើត​ភាពជា​ដៃគូ​អាជីវកម្ម រវាង​ស្លាក​សញ្ញា​ល្អ​ឯក​ពីរ​គឺ «បិ​តិក​ភណ្ឌ​របស់ Jaguar» និង «បិ​តិក​ភណ្ឌ​របស់​សម្អាងការ នួន ស្រី»។ ការរួម​កម្លាំង​គ្នា​តាមរយៈ​ការចាប់​ដៃគូ​អភិវឌ្ឍ​នេះ គឺ​មានន័យថា​ក្រុមហ៊ុន​ទាំងពីរ​បាន​កែច្នៃ​សម្លៀកបំពាក់​ម៉ូត​អាវ​ផាយ​យ៉ាង​ល្អ លាយឡំ​ជាមួយ​ប្រពៃណី និង បែបបទ​សម័យ​ទំនើប​ដើម្បី​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់។

    តំណាងឱ្យ​ស្លាក​សញ្ញា​ជា​សកល​មួយ​នៅ​កម្ពុជា Jaguar បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើឱ្យមាន​ការទទួលស្គាល់​តាមរយៈ​ការសហការ​ផ្សព្វផ្សាយ​ជាមួយនឹង វប្បធម៌ ប្រពៃណី និង​សិល្បៈ​របស់​កម្ពុជា។

    ដើម្បី​ធ្វើការ​សាកល្បង​រថយន្ត​ដ៏​ប្រណីត និង​ប្រកបដោយ​គុណភាព​ខ្ពស់​សូម​អញ្ជើញ​លោកអ្នក​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover Cambodia ឥលូវ​នេះ ដែលមាន​ទីតាំងនៅ​មហា​វិ​ថិ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

    សូម​ទំនាក់ទំនង៖  023 888-811 / 070 999-111
    គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com
    ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
    ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia

  • ពិធី​ចុះ​អនុស្សរណៈ​យោគយល់​លើ​កិច្ចព្រមព្រាង​សហប្រតិបត្តិការ​ធុរកិច្ច រវាង​ក្រុមហ៊ុន Korean In World ក្រុមហ៊ុន CPL និង​ក្រុមហ៊ុន HBAA

    ពិធី​ចុះ​អនុស្សរណៈ​យោគយល់​លើ​កិច្ចព្រមព្រាង​សហប្រតិបត្តិការ​ធុរកិច្ច រវាង​ក្រុមហ៊ុន Korean In World ក្រុមហ៊ុន CPL និង​ក្រុមហ៊ុន HBAA

    ពិធី​ចុះ​អនុស្សរណៈ​យោគយល់​លើ​កិច្ចព្រមព្រាង​សហប្រតិបត្តិការ​ធុរកិច្ច រវាង​ក្រុមហ៊ុន Korean In World ក្រុមហ៊ុន CPL និង​ក្រុមហ៊ុន HBAA ដើម្បី​ផ្តល់​សេវាកម្ម​ប្រឹក្សា និង​ធ្វើ​គម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ​នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅ​អាគារ​ការិយាល័យ ក្រុមហ៊ុន CPL។

    កម្មវិធី​នេះ មានការ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់ ឧកញ៉ា ចេង ខេង ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CPL, លោក Jin Sun Park នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Korean In World Co., Ltd និង លោក ជា ប៊ុន​សៀង សហ​ស្ថា​និក និង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HBAA។

    ថ្លែង​ក្នុង​ពិធី​នេះ ឧកញ៉ា ចេង ខេង ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CPL ដែលជា​ក្រុមហ៊ុន​ចំណាស់​ជាងគេ​ក្នុង​វិស័យ​អចលវត្ថុ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ 1997 បាន​មានប្រសាសន៍ថា ការចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​អចល​ទ្រព្យ​នៅ​ប្រទេស​កូរ៉េ  មាន​គោលបំណង់​ចង់​ពង្រីក​សេវាកម្ម​របស់ខ្លួន​ឲ្យ​ក្លាយជា  One Stop Service គឺ​ចាប់ផ្តើម​ពី​ការទិញ​ដី, ការសាងសង់, ការលក់, ក៏ដូចជា​ការគ្រប់គ្រង​គម្រោង​ជាដើម។

    ឧកញ៉ា ចេង ខេង បាន​បន្ថែមថា កិច្ចសហប្រតិបត្តិការ​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ដែលមាន​ជំនាញ​យ៉ាងច្បាស់​លា​ល់​លើ​ផ្នែក​រចនា​ប្លង់​ស្ថាបត្យកម្ម​តាំងពី​ឆ្នាំ 2002 នេះ នឹង​អាចជួយ​ភិ​វឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​អោយក្លាយ​ទៅជា Smart City ទៅ​ថ្ងៃ​ខាងមុខ។

    ជាមួយគ្នានេះដែរ លោក Jin Sun Park នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Korean In World Co., Ltd ក៏បាន​លើកឡើងថា​លោក​មាន​ភាពសប្បាយ​រីករាយ​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​អចល​ទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ហើយ​លោក​សង្ឃឹមថា ទៅ​ថ្ងៃមុខ​នឹង​អាចធ្វើ​សកម្មភាព​រួមគ្នា​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ផងដែរ។

    ក្នុងនោះ លោក ជា ប៊ុន​សៀង សហ​ស្ថា​និក និង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HBAA បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ទាំង៣នេះ គឺជា​ការប្រមូល​ម្តុំ​អ្នកមាន​ចំនេះ និង​ជំនាញ​ច្បាស់លាស់​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​លោក​សង្ឃឹមថានឹង​អាចជួយ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស៕