តំំណាង​ក្រុមហ៊ុន ខា​រ៉ា​បាវ អះអាង​ចំពោះ​ផលិតផល​របស់ខ្លួន

កាលពីពេល​កន្លងទៅនេះ មាន​បណ្តាញ​ផ្សព្វ​ផ្សា​ញ​សង្គម​មួយចំនួន​បានធ្វើការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ដោយ​លើកឡើងថា ទទួលទាន​ភេសជ្ជៈ ខា​រ៉ា​បាវ បណ្ដាលអោយ​ប៉ះពាល់​ដល់​សុខភាព រហូតដល់​អាយុជីវិត។ ពេលនេះ​អ្នកតំណាង​ក្រុមហ៊ុន បាន​អះអាងថា ជា​ព័ត៌មាន​មិន​ពិត​នោះទេ។

លោក ហ៊ុយ សុខា ប្រធាន​ទីផ្សារ​ក្រុមហ៊ុន ខា​រ៉ា​បាវ បាន​ប្រាប់​អោយដឹងថា រាល់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​កន្លងទៅ​នេះដែ​ល​និយាយថា​ទទួលទាន​ភេសជ្ជៈ ខា​រ៉ា​បាវ ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​រហូតដល់​បាត់បង់​អាយុជីវិត​នោះ គឺជា​ព័ត៌មាន​មិន​ពិត​នោះទេ។

លោក​បាន​បញ្ជាក់ថា ភេសជ្ជៈ​ខា​រ៉ា​បាវ មិនមែន​ទើប​ទេ​ចរាចរណ៍​នៅលើ​ទីផ្សារ​កម្ពុជា​នោះទេ ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​យ៉ាងច្រើន​ផងដែរ។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ មាន​ផេ​ក មួយចំនួន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើអោយ​អតិថិជន​យល់ច្រឡំ ហេតុដូចនេះ​ក្រុមហ៊ុន ខា​រ៉ា​បាវ សុំ​អះអាងថា រាល់​ផលិតផល​របស់​ក្រុមហ៊ុន​ដែលមាន​អក្សរ​ខ្មែរ គឺជា​ផលិតផល​ស្របច្បាប់ ដែល​ទទួលស្គាល់​ពី​ក្រសួង​យ៉ាង​ត្រឹមត្រូវ។ អាស្រ័យ​ហេតុ សូម​បងប្អូន និង​អតិថិជន​ទាំងអស់ បន្ត​ការជឿជាក់​មកលើ​ភេសជ្ជៈ​ខា​រ៉ា​បាវ ។ ដោយឡែក​ចំពោះ ផេ​ក ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នឹង​ប្រឈម​នឹង​ផ្លូវច្បាប់​នៅពេល​ខាងមុខនេះ។

គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែង​អំណ​គុណ​ចំពោះ​អតិថិជន ដែល​ជឿជាក់ និង​គាំទ្រ​មកលើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ និង​ជាការ​អប់អរសាទរ​នៃ​ការបើក​ទំព័រ​គ្រឹះសករាជ​ថ្មី ឆ្នាំ2019 ក្រុមហ៊ុន​បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​សុទ្ធ ពី 70 លាន រហូតដល់ 100លាន​រៀល រួមជាមួយ​រង្វាន់ផ្សេងៗទៀត ដូចជា ម៉ូតូ ទូរស័ព្ទ iPhone ព្រមទាំង​ភេសជ្ជៈ​ប៉ូវ​កំលាំង ខា​រ៉ា​បាវ រាប់លាន​រង្វាន់ ៕

Advertisement