Author: សឿន សំណាង

  • យន្តហោះ​ដឹកជញ្ជូន​ធំជាងគេ​ក្នុង​ពិភពលោក ត្រូវបាន​កម្ទេច​នៅឯ​មូលដ្ឋានទ័ព​របស់ អ៊ុយ​ក្រែ​ន

    យន្តហោះ​ដឹកជញ្ជូន​ធំជាងគេ​ក្នុង​ពិភពលោក ត្រូវបាន​កម្ទេច​នៅឯ​មូលដ្ឋានទ័ព​របស់ អ៊ុយ​ក្រែ​ន

    យន្តហោះ​ដឹកជញ្ជូន​ធំជាងគេ​ក្នុង​ពិភពលោក An-២២៥ ត្រូវបាន​បំផ្លាញ បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​របស់ រុស្ស៊ី សំដៅលើ​ព្រមាន​យន្តហោះ Antonov ដែលមាន​ចម្ងាយ ៧ គីឡូម៉ែត្រ ទៅ​ទិស​ពាយព្យ​នៃ​រដ្ឋធានី​កៀវ។

    ក្រុមហ៊ុន​អាកាសចរណ៍ និង​ការពារជាតិ Ukroboronprom កាលពី​ថ្ងៃទី ២៧ កុម្ភៈ បានឱ្យដឹងថា យន្តហោះ​ដឹកជញ្ជូន An-២២៥ ត្រូវបាន​បាញ់​កម្ទេច​នៅឯ​ព្រលានយន្តហោះ​នៅក្នុង​ទីរួមស្រុក Hostomel ក្នុង​ខេត្ត​កៀវ ដែលជា​តំបន់​ជុំវិញ រដ្ឋធានី​កៀវ ប៉ុន្តែ មិន​រួមបញ្ចូល​ទាំង រដ្ឋធានី។

    នេះ​គឺជា​យន្តហោះ An-២២៥ ដំបូង និង​តែមួយគត់​ដែល​ត្រូវបាន​ផលិត និង​មាន​រហ័ស​នាម​ថា Mriya មានន័យថា «សុបិន» ក្នុង​ភាសា​អ៊ុយ​ក្រែ​ន។ An-២២៥ ដែលមាន​បណ្ដោយ ៨៤ ម៉ែត្រ​នេះ អាច​ដឹកជញ្ជូន​ទំនិញ ២៥០ តោន និង​មាន​ល្បឿន ៨៥០ គីឡូម៉ែត្រ/ម៉ោង។

    យន្តហោះ​ An-២២៥​

    «រុស្ស៊ី បាន​បំផ្លាញ Mriya ប៉ុន្តែ ពួកគេ​នឹងមិន​អាច​បំផ្លាញ​សុបិន​របស់​យើង អំពី ប្រទេស​អឺរ៉ុប​មួយ​ដ៏​ខ្លាំងក្លា សេរីភាព និង​ប្រជាធិបតេយ្យ» រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Dmytro Kuleba ថ្លែង​ដូច្នេះ។

    រូបភាព​ពី​ផ្កាយរណប​របស់ Maxar Technologies និង​ទិន្នន័យ​ពី​ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា ក៏បាន​បញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ។

    ឃ្លាំង​ដាក់​យន្តហោះ​ចម្បាំង An-២២៥
  • រុស្ស៊ី ប្រើប្រាស់​កាំភ្លើង​ធំ «ពី​គ្រប់​ទិស» ដើម្បី​ឡោមព័ទ្ធ​បណ្ដា​ទីក្រុងធំៗ នៅ អ៊ុយ​ក្រែ​ន

    រុស្ស៊ី ប្រើប្រាស់​កាំភ្លើង​ធំ «ពី​គ្រប់​ទិស» ដើម្បី​ឡោមព័ទ្ធ​បណ្ដា​ទីក្រុងធំៗ នៅ អ៊ុយ​ក្រែ​ន

    កងទ័ព​រុស្ស៊ី សម្រុកចូល​ទីក្រុង Bergdyansk នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន ឡោមព័ទ្ធ Chernihiv និង​មូលដ្ឋាន Vasylki ដែល​នៅក្បែរ រដ្ឋធានី​កៀវ ធ្វើឱ្យ កងទ័ព​អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា ការប្រឈមមុខ «កាន់តែ​លំបាកឡើង»។

    ការចាប់ផ្ដើម​ឡោមព័ទ្ធ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅពេល​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី ឈាន​ចូលដល់​ថ្ងៃទី ។ រុស្ស៊ី ទំនងជា​បាន​ប្ដូរ​យុទ្ធសាស្ត្រ ក្រោយពី​ការ​សម្រុក​ទៅមុខ​របស់​ពួកគេ ជួប​ឧបសគ្គ ព្រោះតែ​ការប្រឆាំង​តបត​យ៉ាង​ខ្លាំងក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។

    ឆ្លើយតប​នឹង​ការឡោមព័ទ្ធ​របស់ រុស្ស៊ី ភាគី សហភាព​អឺរ៉ុប (EU) ប្រកាស​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្ថែម ក្នុងនោះ​មាន​ទាំង​យន្តហោះ​ចម្បាំង​ផងដែរ ដល់ អ៊ុយ​ក្រែ​ន ទន្ទឹមនឹង​ការហាមឃាត់​យន្តហោះ​ទាំងអស់​របស់ រុស្ស៊ី ហោះចូល​ដែនអាកាស។ រុស្ស៊ី បានទទួល​ស្គាល់​ជា​លើកដំបូង​ថា កងទ័ព​របស់ខ្លួន​បាន​ទទួលរង​ការបាត់​បង់ជីវិត នៅក្នុង​យុទ្ធនាការ​ខាងលើ ប៉ុន្តែ មិនបាន​ប្រកាស​អំពី​តួលេខ​ជាក់លាក់។

  • មេដឹកនាំ​នៃ ប្រទេស​ឆេ​ឆេ​នី ទទួលស្គាល់ថា បាន​បញ្ជូន​ទ័ព​ទៅ​ជួយ រុស្ស៊ី

    មេដឹកនាំ​នៃ ប្រទេស​ឆេ​ឆេ​នី ទទួលស្គាល់ថា បាន​បញ្ជូន​ទ័ព​ទៅ​ជួយ រុស្ស៊ី

    មេដឹកនាំ​របស់ សាធារណរដ្ឋ​ឆេ​ឆេ​នី លោក រ៉ា​ម​ហ្សា​ន កា​ឌី​រូ​វ (Ramzan Kadyrov) ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ ប្រធានាធិបតី ពូ​ទីន បញ្ជាក់ថា ប្រទេស​នេះ​បាន​បញ្ជូន​ទ័ព​ទៅកាន់ អ៊ុយ​ក្រែ​ន។

    «កងកម្លាំង​ត្រូវបាន​បំពាក់អាវុធ​គ្រប់គ្រាន់ មិនទាន់​រង​ការខូចខាត​អ្វី​ឡើយ ហើយ​ដណ្ដើមបាន​មូលដ្ឋាន​យោធា​មួយចំនួន​ពី អ៊ុយ​ក្រែ​ន» លោក កា​ឌី​រូ​វ អះអាង​ដូច្នេះ។

    មេដឹកនាំ​របស់​ប្រទេស​ខាងលើ បន្ថែមថា ការដណ្ដើម​កាន់កាប់​ទីក្រុង ដូចជា កៀវ និង ខារ​កូវ មិនមែនជា​បញ្ហា​ចោទ ប៉ុន្តែ ភារកិច្ច​គឺ​ការធ្វើ​យុទ្ធនាការ​មួយ​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​ចៀសវាង​ការស្លាប់។

  • រុស្ស៊ី ទំនង​ជា​ ជិត​ត្រូវ​បាន​កាត់​ចេញ​ពី​ SWIFT ដែល​ជា​បណ្ដាញ​ទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក

    រុស្ស៊ី ទំនង​ជា​ ជិត​ត្រូវ​បាន​កាត់​ចេញ​ពី​ SWIFT ដែល​ជា​បណ្ដាញ​ទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក

    ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ថ្ងៃនេះ​បានឱ្យដឹងថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​រារាំង​ការបោះ​ជំហាន​របស់ កងទ័ព​រុស្ស៊ី នៅក្នុង​ការ​វាយ​ដណ្ដើម​កាន់កាប់ រដ្ឋធានី​កៀវ និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​នៅ រុស្ស៊ី ដាក់​សម្ពាធ​លើ​ប្រធានាធិបតី ពូ​ទីន ដើម្បី​ទប់ស្កាត់​ការវាយប្រហារ។

    លោក ហ្សេ​ឡែ​ន​ស្គី បញ្ជាក់ថា កងទ័ព​អ៊ុយ​ក្រែ​ន នៅតែ​គ្រប់គ្រង រដ្ឋធានី​កៀវ និង​បណ្ដា​ទីក្រុងសំខាន់ៗនៅ​ជុំវិញ​រដ្ឋធានី។ លោក​ក៏បាន​ថ្លែងថា អ៊ុយ​ក្រែ​ន «ដណ្ដើមបាន» សិទ្ធិ​ចូល​សហភាព​អឺរ៉ុប (EU) និង​អំពាវនាវ​ឱ្យ EU សម្រេចចិត្ត។ «នេះ​នឹង​ជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ​ប្រទេសជាតិ​របស់​យើងខ្ញុំ»។

    ប្រធានាធិបតី​វ័យ ៤៤ ឆ្នាំ​រូបនេះ​បាន​ជំរុញ​ឱ្យ អាល្លឺម៉ង់ និង ហុង​ហ្គា​រី គាំទ្រ​ចំណាត់ការ​លុប រុស្ស៊ី ចេញពី​ប្រព័ន្ធ SWIFT ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ។

    «ស្ទើរតែ​ទាំង​អស់នៃ​សមាជិក​របស់ EU សុទ្ធតែ​គាំទ្រ​ឱ្យ​កាត់ រុស្ស៊ី ចេញពី SWIFT។ ខ្ញុំ​សង្ឃឹមថា អាល្លឺម៉ង់ និង ហុង​ហ្គា​រី នឹងមាន​ភាពក្លាហាន​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការសម្រេច​នេះ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​ដូច្នេះ។

    SWIFT (Society of Worldwide Interbank Financial Telecommunication) គឺជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ​នេះ​មាន​ស្ដង់ដារ​មួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ ក្នុងប្រទេស​ជាង ២០០ នៅក្នុង​ពិភពលោក។

  • Facebook «ដាក់ទណ្ឌកម្ម» លើ​ក្រុមហ៊ុន​រដ្ឋ​ជាច្រើន​របស់ រុស្ស៊ី

    Facebook «ដាក់ទណ្ឌកម្ម» លើ​ក្រុមហ៊ុន​រដ្ឋ​ជាច្រើន​របស់ រុស្ស៊ី

    Facebook ប្រកាសថា នឹង​ហាមឃាត់​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់ រុស្ស៊ី ក្នុងការ​រកប្រាក់ ឬ​ផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​នេះ។

    យោងតាម RT របស់ រុស្ស៊ី ប្រធាន​ផ្នែក​គោលនយោបាយ​សន្តិសុខរ​បស់ Facebook លោក Nathaniel Gleicher បាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​ខាងលើ​នា​ថ្ងៃទី ២៦ កុម្ភៈ ២០២២។

    ចំណាត់ការ​នេះ​របស់ Facebook ត្រូវបាន​ធ្វើឡើង​ក្រោយពី ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​សារព័ត៌មាន​របស់ រុស្ស៊ី បានឱ្យដឹងថា ពួកគេ​កំពុង​កាត់បន្ថយ​សិទ្ធិ​ចូលទៅ​កាន់ Facebook នៅ ប្រទេស​នេះ។ មុន​នោះ ទីក្រុង​មូ​ស្គូ បាន​ចោទ​ក្រុមហ៊ុនមេ​របស់ Facebook គឺ Meta ថា មិន​អើពើ​ដល់​សំណើ​លើកលែង​ការកាត់បន្ថយ​សិទ្ធិ​ក្នុង​ការចូល​ទៅកាន់ Facebook របស់​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី មានដូចជា RIA, ទូរទស្សន៍ Zvezda TV របស់​ក្រសួងការពារជាតិ និង​គេហទំព័រ gazeta.ru និង lenta.ru។

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី រុស្ស៊ី បានប្រកាស​បើក​យុទ្ធនាការ​យោធា​ប្រឆាំង ទីក្រុង​កៀវ។ រុស្ស៊ី ប្រកាសថា សកម្មភាព​នេះ​គឺ​ដើម្បី​ការពារ​ប្រជាជន​របស់ខ្លួន​នៅ Luhansk និង Donetsk ក្នុង​តំបន់ Donbass ដែល​ស្ថិតនៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន។ ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក បាន​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ក៏ដូចជា​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន។

  • កូវីដ-១៩ នៅ កម្ពុជា ! ស្លាប់​ ៥ នាក់ និង​វិជ្ជមានថ្មីជាង ៤០០ នាក់​ទៀត កាល​ពីម្សិលមិញ

    កូវីដ-១៩ នៅ កម្ពុជា ! ស្លាប់​ ៥ នាក់ និង​វិជ្ជមានថ្មីជាង ៤០០ នាក់​ទៀត កាល​ពីម្សិលមិញ

    ក្នុង​ចំណោម​អ្នកវិជ្ជមាន​ថ្មី​នឹង​កូវីដ-១៩ ទាំង​ ៤៧០ នាក់​នេះ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ៤៣៥ នាក់ និង​​អ្នកដំណើរពីបរទេស ៣៥ នាក់ ដែល​ទាំង​អស់​សុទ្ធតែ​ជា​ករណី​ អូមីក្រុង។

  • ពលរដ្ឋ​ស៊ីវិល នៅ អ៊ុយ​ក្រែ​ន ចាប់​កាន់​កាំភ្លើង​ រង់ចាំ​ «ប្ដូរគ្រាប់» ជា​មួយ​ ទាហាន​រុស្ស៊ី ដើម្បី​ការពារ រដ្ឋធានី​កៀវ

    ពលរដ្ឋ​ស៊ីវិល នៅ អ៊ុយ​ក្រែ​ន ចាប់​កាន់​កាំភ្លើង​ រង់ចាំ​ «ប្ដូរគ្រាប់» ជា​មួយ​ ទាហាន​រុស្ស៊ី ដើម្បី​ការពារ រដ្ឋធានី​កៀវ

    ប្រវត្តិវិទូ Yuriy Korchemniy មិន​ធ្លាប់បាន​កាន់​កាំភ្លើង​ម្ដងណា​ឡើយ​ក្នុង​ជីវិត ប៉ុន្តែ នៅតែ​កាន់​កាំភ្លើង AK-៤៧ ក្នុង​ដៃ ស្ម័គ្រចិត្ត​ចូលរួម​ការពារ​រដ្ឋធានី ជាមួយ​ប្រជាជន​ដទៃទៀត។

    Korchemniy ចាប់យក​កាំភ្លើង AK-៤៧ ពី​ធុង​អាវុធ​ដែល​ទើបត្រូវ​បានដាក់ចុះ​ពី​រថយន្ត​ដឹកទំនិញ។ នេះ​គឺជា​អាវុធ​ដែល​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ចែក​ឱ្យ​អង្គភាព​ស្ម័គ្រចិត្ត​ការពារ​ថ្មី ដែល​ទើបតែ​បង្កើតឡើង​កាលពី​ថ្ងៃទី ២៥ កុម្ភៈ បន្ទាប់ពី រុស្ស៊ី បើក​ការឈ្លានពាន​បាន ២ ថ្ងៃ។

    កន្លែង​ដែល Korchemniy កំពុង​ឈរជើង គឺជា​ទីតាំង​ដែលមាន​ផ្លូវ​នាំទៅ​កាន់​តំបន់​រដ្ឋបាល ដែល​ប្រធានាធិបតី ហ្សេ​ឡេ​ន​ស្គី ធ្វើការ។ ចំណែក​ទិស​ផ្ទុយ​នៅលើ​ផ្លូវ​នេះ នាំទៅរក​តំបន់​ដែល​ប៉ុន្មាន​ម៉ោង​មុននេះ មានការ​ប្រយុទ្ធ​គ្នា​រវាង ទាហាន​អ៊ុយ​ក្រែ​ន និង ទាហាន​រុស្ស៊ី។

    អង្គភាព​ស្ម័គ្រចិត្ត​ខាងលើ មិនទាន់​បានឃើញ​ស្រមោល​របស់ កងទ័ព​រុស្ស៊ី នៅឡើយ បើ​ទោះ​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​នៅឯ​នាយ។ មេបញ្ជាការ​អង្គភាព​នេះ បាន​និយាយថា «មិនដឹង​ច្បាស់​ថា ទាហាន​រុស្ស៊ី ទាំងនោះ បាន​ទៅ​ទីណា ក្រោយពី​បាន​វាយប្រហារ​ទីតាំង​ក្បែរ​នោះ។

     

  • សហរដ្ឋ​អាម៉េរិក ដាក់ទណ្ឌកម្ម​លើ ប្រធានាធិបតី ពូ​ទីន

    សហរដ្ឋ​អាម៉េរិក ដាក់ទណ្ឌកម្ម​លើ ប្រធានាធិបតី ពូ​ទីន

    «យើង​យល់ស្រប​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​អន្តរជាតិ ដើម្បី​ធានាថា រុស្ស៊ី ត្រូវតែ​ទទួលរង​ផល​អាក្រក់​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច និង​ការទូត បន្ទាប់ពី​ប្រទេស​នេះ ឈ្លានពាន អ៊ុយ​ក្រែ​ន» រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និយាយ​ក្នុង​ប្រកាស​មួយ​កាលពី​ថ្ងៃទី ២៥ កុម្ភៈ។

    សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់​លោកស្រី Janet Yellen ឱ្យដឹងថា៖ «បើសិនជា​ចាំបាច់ យើង​នឹង​ឱ្យ រុស្ស៊ី រង​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត»។

    ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ក៏​នឹងដាក់​ទណ្ឌកម្ម​ទប់ស្កាត់​ទាំងស្រុង ចំពោះ​មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី (RDIF) ដែលជា​កម្មសិទ្ធិ​របស់ រដ្ឋ​រុស្ស៊ី នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​នៅ សេត​វិមាន កាលពី​ថ្ងៃទី ២៥ កុម្ភៈ។

    AFP ឱ្យដឹងថា ប្រធានាធិបតី ពូ​ទីន នឹង​ក្លាយជា​គោលដៅ​សំខាន់បំផុត​ដែល​ត្រូវ អាម៉េរិក ដាក់ទណ្ឌកម្ម​លើក​នេះ។ ទណ្ឌកម្ម​នេះ​ត្រូវ​បានលើកឡើង បន្ទាប់ពី សហភាព​អឺរ៉ុប និង អង់គ្លេស បានដាក់​ទណ្ឌកម្ម​ដូចគ្នានេះ កាលពី​ប៉ុន្មាន​ម៉ោង​មុន។

  • កងទ័ព​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​ប្រយុទ្ធ​គ្នា​នៅក្នុង រដ្ឋធានី​កៀវ

    កងទ័ព​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុង​ប្រយុទ្ធ​គ្នា​នៅក្នុង រដ្ឋធានី​កៀវ

    ការ «ប្ដូរ​គ្រាប់​គ្នា» រវាង​កងទ័ព​របស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​កើតឡើង​តាំងពីព្រឹក​ព្រលឹម​ថ្ងៃនេះ ក្នុងនោះ​មាន​ករណី​ផ្ទុះ​ជាច្រើន​បានកើត​មាននៅ​ក្នុង​តំបន់​ជាច្រើន​របស់​រដ្ឋធានី​កៀវ។

    រថយន្ត ១ គ្រឿង បាន​ផ្ទុះ​ឆេះ​នៅលើ​ដងផ្លូវ​ក្នុង​តំបន់ Shuliavka ក្បែរ​សួនសត្វ​របស់ រដ្ឋធានី​កៀវ នៅក្នុង​ការប្រយុទ្ធ​គ្នា​ខាងលើ។ សំឡេង​ផ្ទុះអាវុធ​ក៏​ត្រូវបាន​បន្លឺឡើង​នៅ​ពាសពេញ​ទីក្រុង​កៀវ នៅ​ព្រឹក​នេះ។

    ភាគី​អ៊ុយ​ក្រែ​ន បាន​និយាយថា ពួកគេ​បាន​វាយ​រុញច្រាន កងទ័ព​រុស្ស៊ី នៅឯ​មូលដ្ឋានទ័ព​របស់ រដ្ឋធានី​កៀវ។ អ៊ុយ​ក្រែ​ន ក៏បាន​អះអាងថា បាន​វាយ​រាំងខ្ទប់​អង្គភាព​យោធា​ជាច្រើន​ផ្សេងទៀត​របស់ រុស្ស៊ី នៅ​មហាវិថី Peremohy ផងដែរ។

  • កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​ចែក​អាវុធ​ឱ្យ​ប្រជាជន​ស៊ីវិល

    កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​ចែក​អាវុធ​ឱ្យ​ប្រជាជន​ស៊ីវិល

    កងទ័ព​អ៊ុយ​ក្រែ​ន បានចាប់ផ្ដើម​ចែក​អាវុធ​ឱ្យ​ប្រជាជន​ស៊ីវិល​របស់ខ្លួន នៅ រដ្ឋធានី​កៀវ ទន្ទឹមនឹង​ការកម្ទេច​ស្ពាន​ទាំងឡាយ​ដែល​នៅ​ជុំវិញ​រដ្ឋធានី ដើម្បី​រារាំង​ការ​សម្រុកចូល​របស់ កងទ័ព​រុស្ស៊ី។

    មុន​ការចែក​អាវុធ​ឱ្យ​ប្រជាជន​ស៊ីវិល កងទ័ព​អ៊ុយ​ក្រែ​ន ក៏បាន​ចែក​អាវុធ​ដល់​ទាហាន​បម្រុង​ប្រមាណ ១៨ ពាន់​នាក់ នៅ តំបន់​រដ្ឋធានី​កៀវ ផងដែរ។

    ការចែក​អាវុធ​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល កងទ័ព​រុស្ស៊ី កំពុង​ព្យាយាម​សម្រុកចូល​កាន់កាប់ រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន។ ទាហាន​រុស្ស៊ី ប្រហែល ២០% ក្នុងចំណោម​ជាង ១៥ ម៉ឺន​នាក់ ដែល​ប្រមូលផ្ដុំ​នៅ​ព្រំដែន ត្រូវបាន​ប្រើប្រាស់ នេះ​បើតាម​ក្រុមមន្ត្រី​នៅ សេត​វិមាន។

    ដើម្បី​រារាំង​ការ​សម្រុកចូល​របស់ កងទ័ព​រុស្ស៊ី ភាគី​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ក៏បាន​កម្ទេច​ស្ពាន​ទាំងឡាយ​ដែល​នៅ​ជុំវិញ​រដ្ឋធានី។ យុទ្ធសាស្ត្រ​នេះ​របស់ អ៊ុយ​ក្រែ​ន ទំនងជា​បាន​បង្អាក់ដំណើរ​របស់ កងទ័ព​រុស្ស៊ី ដែល​កំពុង​ព្យាយាម​រុលចូល​ក្នុង ទីក្រុង​កៀវ។