ក្នុងចំណោមអ្នកវិជ្ជមានថ្មីចំនួន ១៩៨ នាក់ មានករណីឆ្លងក្នុងសហគមន៍ ១៩៤ នាក់ និង អ្នកដំណើរពីបរទេស ៤ នាក់ ដែលទាំងអស់សុទ្ធតែជា ករណីអូមីក្រុង។


ក្នុងចំណោមអ្នកវិជ្ជមានថ្មីចំនួន ១៩៨ នាក់ មានករណីឆ្លងក្នុងសហគមន៍ ១៩៤ នាក់ និង អ្នកដំណើរពីបរទេស ៤ នាក់ ដែលទាំងអស់សុទ្ធតែជា ករណីអូមីក្រុង។


មាសក្នុង ១ អោន ឡើងដល់ ២,០៦៩ ដុល្លារ ខ្ពស់បំផុតក្នុងរយៈពេល ១៨ ខែកន្លងមកនេះ ចំណែកតម្លៃប្រេង Brent ឡើងដល់ ១៣២ ដុល្លារ ខ្ពស់បំផុតក្នុងអំឡុងជាង ១៣ ឆ្នាំ។
បញ្ចប់ការជួញដូរក្នុងថ្ងៃទី ៨ មីនា មាសពិភពលោកប្រគល់ភ្លាម កើន ៥៤ ដុល្លារ/អោន ឡើងដល់ ២,០៥២ ដុល្លារ។ ក្នុងការជួញដូរ មានពេលខ្លះ មាសឡើងដល់ ២,០៦៩ ដុល្លារ ខ្ពស់បំផុតរាប់ចាប់ពីខែសីហា ២០២០។ បច្ចុប្បន្ន មាស ១ អោន (១ អោន ឬ ounce ប្រហែល ៨.៣ ជី) ត្រូវបានលក់ក្នុងរង្វង់ ២,០៤៧ ដុល្លារ។
អ្នកវិនិយោគនាំគ្នាសម្រុកទិញលោហធាតុមានតម្លៃ ដើម្បីរក្សាសុវត្ថិភាពសម្រាប់ទ្រព្យរបស់ពួកគេ ដោយសារតែវិបត្តិសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ ចាប់ពីដើមឆ្នាំ តម្លៃមាសបានកើន ១២%។ ប្រធានាធិបតីអាម៉េរិក កាលពីម្សិលមិញ បានប្រកាសហាមឃាត់ការនាំចូលប្រេង និងផលិតផលថាមពលផ្សេងៗពី ប្រទេសរុស្ស៊ី។ អង់គ្លេស ក៏បានអះអាងថា នឹងផ្អាកការនាំចូលប្រេង និងផលិតផលធ្វើអំពីប្រេងរបស់ រុស្ស៊ី ក្នុងឆ្នាំនេះ។
«ការរួមផ្សំរវាងតម្លៃថាមពល ធញ្ញជាតិ លោហធាតុដែលឡើងខ្ពស់ កំពុងបង្កសម្ពាធដល់អតិផរណា។ នេះនឹងបន្តជាកត្តាសំខាន់ជួយឱ្យមាសកាន់តែឡើងថ្លៃខ្ពស់» David Meger ប្រធានផ្នែកជួញដូរលោហធាតុមានតម្លៃប្រចាំ High Ridge Futures អះអាងដូច្នេះ។ លោកបន្ថែមថា «ទន្ទឹមនឹងនេះ ការដែលអ្នកវិនិយោគស្វែងរកមាស នៅពេលទីផ្សារមូលបត្រដាំក្បាលចុះព្រោះតែហានិភ័យផ្នែកភូមិសាស្ត្រនយោបាយ» ក៏កំពុងជួយឱ្យមាសឡើងថ្លៃជាបន្តបន្ទាប់។
នៅលើទីផ្សារប្រេងឆៅ ប្រេង WTI ម្សិលមិញ មាននិន្នាការកើន ៧% ឡើងដល់ ១២៨ ដុល្លារ/ធុងបារ៉ែល។ ប៉ុន្តែ បញ្ចប់ការជួញដូរ កំណើននេះនៅសល់ ៣.៦%។ ប្រេង Brent ក៏មានពេលខ្លះកើន ៧.៧% ឡើងដល់ ១៣២ ដុល្លារ មុនពេលត្រូវបានបញ្ចប់ការជួញដូរក្នុងថ្ងៃទី ៨ មីនា ជាមួយនឹងតម្លៃ ១២៣ ដុល្លារ/ធុង។
តម្លៃប្រេងឆៅបានកើន ៣០% ចាប់តាំងពី រុស្ស៊ី បានចូលឈ្លានពាន ប្រទេសអ៊ុយក្រែន ធ្វើឱ្យបណ្ដាប្រទេសបច្ចិមលោក ដាក់ទណ្ឌកម្មជាបន្តបន្ទាប់ និងមិនធ្លាប់មានពីមុនមកលើ រុស្ស៊ី។
រុស្ស៊ី គឺជាប្រទេសដែលនាំចេញប្រេងឆៅធំជាងគេលំដាប់ទីពីរក្នុងពិភពលោក។ ពួកគេបច្ចុប្បន្ន នាំចេញប្រេងឆៅ និងប្រេងឥន្ធនៈទៅកាន់ពិភពលោក ពី ៧ ទៅ ៨ លានធុងជារៀងរាល់ថ្ងៃ៕

ប្រជាពលរដ្ឋកូរ៉េខាងត្បូង ថ្ងៃនេះត្រូវចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការឆ្លងរាលដាលនៃ វីរុសកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ។
បណ្ដាទីតាំងបោះឆ្នោតនៅ កូរ៉េខាងត្បូង បានបើកទ្វារនៅវេលាម៉ោង ៦ ព្រឹកថ្ងៃនេះ (ម៉ោង ៨ នៅ ភ្នំពេញ) ដើម្បីឱ្យប្រជាពលរដ្ឋចូលមកបោះជ្រើសរើសប្រធានាធិបតីថ្មី។ បេក្ខភាពប្រធានាធិបតីដែលលេចធ្លោជាងគេគឺ លោក Lee Jae-myung អាយុវ ៥៧ ឆ្នាំ មកពីបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និង លោក Yoon Suk-yeol អាយុ ៦១ ឆ្នាំ មកពីបក្ស កម្លាំងប្រជាជន ដែលជាបក្សប្រឆាំង។
ជាមធ្យម អត្រានៃម្ចាស់ឆ្នោតដែលចេញទៅជ្រើសរើសប្រធានាធិបតីថ្មីនៅទូទាំងប្រទេសគឺ ៥% ថយចុះបន្តិច ធៀបនឹង ៥.៦% កាលពីឆ្នាំ ២០១៧។
កូរ៉េខាងត្បូង មុននេះ មានពលរដ្ឋឆាប់ចេញទៅបោះឆ្នោតក្នុងអត្រាខ្ពស់បំផុត។ ពលរដ្ឋជាង ១៦ លាននាក់ ជិតស្មើនឹង ៣៧% ក្នុងចំណោមម្ចាស់ឆ្នោត ៤៤ លាននាក់ របស់ប្រទេសនេះ បានចូលរួមបោះឆ្នោតមុនកាលកំណត់ កាលពីចុងសប្ដាហ៍កន្លង។
លោក Lee Jae-myung ដែលជាបេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច យល់ថា មេដឹកនាំមួយរូបដែលប្រកបដោយថាមពល នឹងសម្រេចកិច្ចការគ្រប់យ៉ាងបានល្អ ទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ទាំងក្នុងវិស័យទំនាក់ទំនងការទូត។
ចំណែកលោក Yoon Suk-yeol ដែលជាបេក្ខភាពរបស់បក្សកម្លាំងប្រជាជន បានលើកយកបញ្ហាយុត្តិធម៌ គោលការណ៍ និងអំណាចនៃច្បាប់ ក៏ដូចជាបង្កើនការរិះគន់ចំពោះគោលនយោបាយរបស់ប្រធានាធិបតីជិតផុតអាណត្តិ Moon Jae-in ដើម្បីទាក់ទាញម្ចាស់ឆ្នោត។
កូរ៉េខាងត្បូង គិតមកដល់បច្ចុប្បន្ន បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ សរុបជិត ៥ លាននាក់ និងស្លាប់ជាង ៩,០០០ នាក់ ក្នុងនោះ ករណីឆ្លងថ្មីនៅប្រទេសនេះ មានជំនួនជាង ២០០,០០០ នាក់ ជារៀងរាល់ថ្ងៃ៕

ក្រសួងការបរទេសរុស្ស៊ី ប្រកាសថា បានកម្ទេចរាប់ពាន់គោលដៅហេដ្ឋារចនាសម្ព័ន្ធយោធារបស់ អ៊ុយក្រែន ក្នុងនោះមានទាំងប្រព័ន្ធការពារដែនអាកាសចំនួន ១២៣ ឈុតផងដែរ។
«ជារួម រាប់ចាប់តាំងពីចាប់ផ្ដើមយុទ្ធនាការយោធា គោលដៅចំនួន ២,៥៨១ នៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ អ៊ុយក្រែន ត្រូវបានបំផ្លាញ។ ក្នុងនោះមាន ទីបញ្ជាការ និងប្រព័ន្ធបញ្ជាការចំនួន ៩០ កន្លែង, ប្រព័ន្ធការពារដែនអាកាស S-៣០០, Buk-M១ និង Osa ចំនួន ១២៣ ឈុត និង រ៉ាដា ចំនួន ៨១ គ្រឿង» អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឱ្យដឹងកាលពីថ្ងៃទី ៨ មីនា។

Konashenkov ថ្លែងថា កងទ័ពរុស្ស៊ី បានបំផ្លាញរថក្រោះ និងរថពាសដែកចំនួន ៨៩៧ គ្រឿង, ប្រព័ន្ធកាំជ្រួចហ្វូងចំនួន ៩៥ គ្រឿង, កាំភ្លើងធំ ៣៣៦ ដើម, រថយន្តយោធា ៦៦២ គ្រឿង និងយន្តហោះគ្មានមនុស្សបើក ៨៤ គ្រឿង។
ទាក់ទងនឹងបញ្ហាខាងលើ ភាគីអ៊ុយក្រែន មិនទាន់បញ្ចេញប្រតិកម្មឆ្លើយតបនៅឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី យល់ថា ណាតូ ខ្លាចប្រឈមមុខដាក់ រុស្ស៊ី ហើយ អ៊ុយក្រែន មិនចង់ «លុតជង្គង់ស្នើសុំ» ចូលជាសមាជិករបស់សម្ព័ន្ធយោធានេះ។
«ខ្ញុំបានប្រែជាមិនត្រេកអរចំពោះបញ្ហានេះ ក្រោយពីឃើញថា ណាតូ មិនបានត្រៀមខ្លួនសម្រាប់ទទួលយក អ៊ុយក្រែន។ សម្ព័ន្ធយោធានេះខ្លាចបញ្ហាចម្រូងចម្រាស និងខ្លាចប្រឈមមុខដាក់ រុស្ស៊ី» លោក ហ្សេឡែនស្គី បានប្រាប់ ABC News កាលពីថ្ងៃទី ៧ មីនា នៅពេលត្រូវបានសួរអំពីការស្នើរបស់ អ៊ុយក្រែន ក្នុងការចូលជាសមាជិករបស់ ណាតូ។
រុស្ស៊ី តាំងពីយូរមកហើយ បានចាត់ទុកនិន្នាការនៃការពង្រីកខ្លួនមកទិសមកខាងកើតរបស់ ណាតូ ថាជាការគំរាមកំហែងផ្នែកសន្តិសុខ និងចាត់ទុកការដែលប្រទេសជិតខាងដូច អ៊ុយក្រែន ចូលជាសមាជិករបស់ ណាតូ ជាបន្ទាត់ក្រហម។ ចំណែក អ៊ុយក្រែន វិញ ធ្លាប់បានសម្ដែងអំពីបំណងចូលជាសមាជិករបស់ ណាតូ និងបានលើកគោលដៅក្លាយជាសមាជិកសម្ព័ន្ធភាពយោធានេះទៅក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្មកាលពីឆ្នាំ ២០១៩ ទៀតផង។
បច្ចុប្បន្ន លោក ពូទីន ចង់ឱ្យ អ៊ុយក្រែន ទទួលស្គាល់តំបន់ Donetsk និង Lugansk ជាប្រទេសឯករាជ្យ ដូចអ្វីដែល រុស្ស៊ី បានធ្វើ។ ក៏ប៉ុន្តែ លោក ហ្សេឡែនស្គី បានប្រាប់ថា នឹងមិនយល់ព្រមជាដាច់ខាត ប៉ុន្តែ បានត្រៀមរួចរាល់សម្រាប់ការចរចាជាមួយ ប្រធានាធិបតី ពូទីន។

Lyonel Doouge ប្រធានផ្នែកផលិតផលបច្ចេកវិទ្យា វ័យ ៣៧ ឆ្នាំ ធ្វើការនៅក្នុងក្រុមហ៊ុនឱសថខ្នាតយក្ស Johnson & Johnson បានចំណាយពេលទំនេររៀងរាល់យប់ ដើម្បីគ្រប់គ្រងបណ្ដាញសង្គមមួយដែលមានឈ្មោះថា TipSnaps។
Lyonel បានបង្កើត TipSnaps នៅឯស្រុកកំណើតណើត West Orange រដ្ឋ New Jersey កាលពីឆ្នាំ ២០១៧។ នេះគឺជាការងារបន្ទាប់បន្សំដែលគាត់នាត់បាន និងកំពុងធ្វើ ទន្ទឹមនឹងការងារចម្បងនៅក្រុមហ៊ុនផលិតឱសថ Johnson & Johnson។
TipSnaps គឺជាថ្នាលបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យតាមដានមើលខ្លឹមសារជាលក្ខណៈឯកជន ពីអ្នកច្នៃប្រឌិតនានា នៅលើបណ្ដាញសង្គមដែលពួកគេចូលចិត្ត។ ក្នុងរង្វង់មិនដល់ ៥ ឆ្នាំ ថ្នាលបច្ចេកវិទ្យានេះទាក់ទាញអ្នកប្រើប្រាស់បានជាង ៤៥០,០០០ នាក់ និងរកបានប្រាក់ជាង ២.៥ លានដុល្លារ ជូនដល់អ្នកបង្កើតខ្លឹមសារ និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម។
TipSnaps គឺជាថ្នាលបច្ចេកវិទ្យាមួយដែលអនុញ្តាមដានមើលខ្លឹមសារជាលក្ខណៈលខ្លឹមសារជាលក្ខណៈឯកជពីអ្នកច្នៃប្រឌិតនានានៅនានានៅលើបណ្ដាញសង្គមដែលពួកគេចូលចិត្ត។ ក្នុងរង្វង់មិនដល់ ៥ ឆ្នាំ ថ្នាលបច្ចេកវិទ្យានេះទាក់ទាញអ្នកប្រើប្រាស់បានជាង ៤៥០,០០០ នាក់ និងរកបានប្រាក់ជាង ២.៥ លានដុល្លារ ជូនដល់អ្នកបង្កើតខ្លឹមសារ និងអ្នកមានឥទ្ធិពលក្ននៃតម្លៃទូទាត់នីមួយៗនាក់។ នាក់។
TipSnaps រក្សាទុក ១០% នៃតម្លៃទូទាត់នីមួយៗ ដូច្នេះ TipSnaps រកបានប្រាក់ប្រហែល ២៧៥,០០០ ដុល្លារ ជារៀងរាល់ឆ្នាំ នេះបើតាម CNBC Make It។ Douge បានបដិសេធការទទួលស្គាល់នូវទិន្នន័យស្ដីពីប្រាក់ចំណូលជាក់លាក់ណាមួយទាំងអស់ ប៉ុន្តែឱ្យដឹងថា គាត់ចង់អភិវឌ្ឍ TipSnaps បន្តទៀត និងទាក់ទាញអ្នកប្រើប្រាស់ឱ្យបានរាប់លាននាក់ និងបង្កើតបានការទូទាត់ដែលរកបានចំណូលរាប់ពាន់លានដុល្លារ/ឆ្នាំ។
ដំណើរវិវត្តនៃការរកប្រាក់

ឆ្នាំ ២០១៦ Douge បានបង្កើតគេហទំព័រផ្សាយពាណិជ្ជកម្មនានាសម្រាប់បណ្ដាផលិតផលរបស់ Johnson & Johnson និងបានរកឃើញថា អ្នកដែលមានឥទ្ធិពលក្នុងបណ្ដាសង្គម និងអ្នកដែលមានឥទ្ធិពល អាចរកប្រាក់ចំណេញបានច្រើនជាងមុន បើសិនអ្នកគាំទ្ររបស់ពួកគេបង់ប្រាក់ដោយផ្ទាល់ទៅឱ្យពួកគេ ពិសេសគឺចំពោះខ្លឹមសារលក្ខណៈផ្ដាច់មុខ ឬឯកជន។ ពេលវេលាដែលម្ចាស់ TipSnaps ចាប់ផ្ដើមកសាងថ្នាលបច្ចេកវិទ្យានេះ ក៏ជាពេលវេលាដែលបណ្ដាថ្នាលវីដេអូ ដូចជា Cameo និង OnlyFans ជាដើម ត្រូវបានបង្កើតឡើង ហើយឆាប់ជាង ១ ឆ្នាំ ធៀបនឹងពេលវេលាដែល Youtube ចាប់ផ្ដើមផ្ដល់សេវាចុះឈ្មោះដោយមានការបង់ថ្លៃសម្រាប់អ្នកបង្កើតខ្លឹមសារ។
Douge បានឱ្យដឹងថា គាត់បានចំណាយពេល ៦ ខែ ធ្វើការរហូតដល់ម៉ោង ៣ ទៀបភ្លឺ ដើម្បីសរសេរកូដ ហើយធ្វើការទាំងថ្ងៃចុងសប្ដាហ៍ មុនពេលបញ្ចេញ TipSnaps កាលពីខែមីនា ឆ្នាំ ២០១៧។ គាត់បានទាក់ទងផ្ទាល់ទៅកាន់អ្នកដែលមានឥទ្ធិពល និងមានអ្នកតាមដានជាង ១០០,០០០ នាក់ នៅលើ Instagram ដោយនិយាយប្រាប់ពួកគេថា ពួកគេអាចរកប្រាក់បានច្រើនជាងបច្ចុប្បន្ន ពីខ្លឹមសាររបស់ពួកគេ។ មួយសប្ដាហ៍បន្ទាប់ពីបានទាក់ទងទៅកាន់ក្រុមអ្នកបង្កើតខ្លឹមសារ TipSnaps ក៏រកបានការទូទាត់ជាលើកដំបូងរបស់ខ្លួន។ ក្នុងរយៈពេល ៦ ខែ គេហទំព័រនេះមានអ្នកប្រើប្រាស់ជាង ៥០,០០០ នាក់។ ចុងឆ្នាំនោះ Douge ក៏រកបានសហការីម្នាក់ គឺលោក Vic Bodddie ដែលជាជីវវិទូនៅរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក មកធ្វើជាសហស្ថាបនិក។

បច្ចុប្បន្ន Douge គ្រប់គ្រងគេហទំព័ររបស់ខ្លួនពីការិយាល័យនៅឯផ្ទះ ឬនៅឯ WeWork ដែលគាត់ទៅធ្វើការ ១ថ្ងៃ/សប្ដាហ៍។ TipSnaps មានបុគ្គលិកក្រៅម៉ោង ៤ នាក់ រួមមាន Douge, Boddie និងបុគ្គលិក ២ នាក់ទៀតនៅ ហ្វ៊ីលីពីន។
គម្រោងអនាគតសម្រាប់ TipSnaps
ស្ថាបនិករបស់ TipSnaps ឱ្យដឹងថា គាត់នឹងធ្វើការប្រមូលទុននៅលើ Republic នៅក្នុងខែនេះ។ គាត់សង្ឃឹមថា នឹងប្រមូលបាន ៧៥០,០០០ ដុល្លារបន្ថែមទៀត។ គោលដៅរបស់ Douge នឹងទាក់ទាញបានអ្នកចុះឈ្មោះប្រើប្រាស់ជាង ២០ លាននាក់ក្នុងរង្វង់ ៣ ឆ្នាំទៀត និងរកបានប្រាក់ ១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ក្រុមអ្នកបង្កើតខ្លឹមសារនៅលើ TipSnaps៕

ក្រុមអ្នកវិនិយោគដែលចង់ប្រថុយជាមួយនឹងរថយន្តអគ្គិសនីនៅពេលនេះ គឺមានជម្រើសតែមួយគត់ នោះគឺ Tesla របស់ Elon Musk។
សារព័ត៌មាន Bloomberg បានអះអាងថា នៅពេលតម្លៃប្រេងឡើងខ្ពស់ តម្លៃហ្គាសក៏កើនឡើងទៅតាមនោះ ធ្វើឱ្យអ្នកវិនិយោគដែលចង់បោះទុនច្រើនទៅក្នុងវិស័យរថយន្តអគ្គិសនី មានជម្រើសតែមួយគត់៖ Tesla ឬមិនជ្រើសរើសក្រុមហ៊ុនណាទាំងអស់។
ការ «រត់ចោល» បណ្ដាភាគហ៊ុនរថយន្តអគ្គិសនីកាលពីពេលថ្មីៗនេះ បានជួយឱ្យ Tesla ហក់ឡើងកាន់តែខ្ពស់ លើបណ្ដាគូប្រជែងថ្មីរបស់ខ្លួន។ គម្លាតត្រូវបានបន្ថែមកាន់តែឆ្ងាយកាលពីសប្ដាហ៍មុន នៅពេលក្រុមហ៊ុនរថយន្តអគ្គិសនីធំៗចំនួន ២ នៅ សហរដ្ឋអាម៉េរិក រួមមាន Rivian និង Lucid បានបង្ហើបឱ្យដឹងអំពីឧបសគ្គជាច្រើនដែលកើតឡើងដោយសារបញ្ហារអាក់រអួលនៃបណ្ដាញផ្គត់ផ្គង់ នាំឱ្យមាននិន្នាការលក់ចោលភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះ។

បញ្ហាជាច្រើនកំពុងកើតឡើងនៅក្នុងបណ្ដាក្រុមហ៊ុនក្នុងវិស័យរថយន្ត ប៉ុន្តែ Tesla កំពុងទទួលបានផលចំណេញ។ តម្លៃប្រេងកើនឡើង បានជួយឱ្យរថយន្តអគ្គិសនីកាន់តែទទួលបានចំណាប់អារម្មណ៍ជាងពេលណាទាំងអស់ ហើយសូម្បីតែលោក ចូ បៃដិន ក៏អំពាវនាវឱ្យទទួលយករថយន្តអគ្គិសនីផងដែរ។
ក៏ប៉ុន្តែ មិនមែនក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់សុទ្ធតែនឹងទទួលបានផលប្រយោជន៍ពីតម្លៃប្រេងនោះឡើយ។ ក្រុមអ្នកវិនិយោគកាន់តែពិនិត្យយ៉ាងល្អិតល្អន់មុននឹងជ្រើសរើស។ ក្នុងនោះ មានតែ Tesla មួយគត់ដែលលេចធ្លោជាងគេនៅពេលប្រៀបធៀបថា ក្រុមហ៊ុនណាខ្លះរកបានប្រាក់ចំណេញ។
ជាសរុប Rivian និង Lucid បានប្រគល់រថយន្តអគ្គិសនីចំនួន ១,០០០ គ្រឿង ដល់ដៃអតិថិជន ក្នុងឆ្នាំ ២០២១។ ចំណែក Tesla លក់បានជិត ១ លានគ្រឿង ក្នុងឆ្នាំកន្លង។

កាលពីសប្ដាហ៍មុន គិតចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ ភាគហ៊ុន Rivian បានថយចុះ ៣០% ហើយបើរាប់ចាប់ពីខែវិច្ឆិកា ២០២១ ភាគហ៊ុននេះថយចុះ ៧០% ដែលនេះបានធ្វើឱ្យតម្លៃមូលធនទីផ្សាររបស់ Rivian បាត់បង់ជិត ១០០ ពាន់លានដុល្លារអាម៉េរិក។ ចំណែកភាគហ៊ុន Lucid ក៏ថយចុះ ១៤% កាលពីថ្ងៃអង្គារ ហើយបច្ចុប្បន្នបានថយចុះ ៥៩% បើធៀបនឹងកម្រិតខ្ពស់កាលពីខែវិច្ឆិកា ឆ្នាំ ២០២១៕

ធនាគារមួយចំនួនរបស់ រុស្ស៊ី កំពុងរៀបគម្រោងប្រើប្រាស់កាត់ឥណពន្ធដែលចេញដោយ UnionPay ដើម្បីជំនួសឱ្យ Visa និង Mastercard ឬ PayPal។
Sberbank ដែលជាធនាគារធំជាងគេនៅ រុស្ស៊ី បានឱ្យដឹងថា កំពុងពិនិត្យលទ្ធភាពចេញកាតដែលប្រើប្រាស់ប្រព័ន្ធទូទាត់ Mir របស់ប្រទេសរុស្ស៊ី និងកាត UnionPay របស់ ចិន។ UnionPay គឺជាក្រុមហ៊ុនរបស់រដ្ឋ ដែលផ្គត់ផ្គង់កាត់ទូទាត់ប្រាក់ស្ទើរតែគ្រប់ប្រភេទទាំងអស់នៅ ប្រទេសចិន។
ដំណឹងនេះបានលេចឡើងបន្ទាប់ពី Visa និង Mastercard ប្រកាសថា នឹងផ្អាកដំណើរការនៅ រុស្ស៊ី ដើម្បីប្រឆាំងនឹងយុទ្ធនាការយោធានៅ អ៊ុយក្រែន។ Visa និង Mastercard ឱ្យដឹងថា កាតរបស់ពួកគេដែលចេញនៅ រុស្ស៊ី នឹងមិនអាចធ្វើប្រតិបត្តិការទូទាត់ក្រៅប្រទេសនេះ ចាប់ពីថ្ងៃទី ១០ មីនា។ កាត់របស់ក្រុមហ៊ុន Visa និង Mastercard នៅបរទេសក៏មិនអាចទូទាត់នៅ រុស្ស៊ី។
យោងតាមរបាយការណ៍កាលពីថ្ងៃទី ១ មីនា ឆ្នាំ ២០២១ ប្រាក់ចំណូលសុទ្ធ ៤% របស់ Mastercard មានទំនាក់ទំនងជាមួយ រុស្ស៊ី ខណៈដែលសកម្មភាពជំនួញដែលទាក់ទងនឹង អ៊ុយក្រែន មានចំនួន ២%។ ចំណែក Visa វិញ ក្នុងឆ្នាំ ២០២១ ប្រាក់ចំណូលសុទ្ធពី រុស្ស៊ី មានប្រហែល ៤%។
ជាមួយនឹង UnionPay ជនជាតិរុស្ស៊ី នៅតែអាចទូទាត់ប្រាក់នៅបរទេស។ UnionPay គឺជាស្ថាប័នហិរញ្ញវត្ថុរបស់ ប្រទេសចិន ដែលរកស៊ីក្នុងប្រទេស និងដែនដីចំនួន ១៨០ ក្នុងពិភពលោក។ Alfa-Bank ដែលជាធនាគារឯកជនធំបំផុតនៅ រុស្ស៊ី ក៏កំពុងធ្វើការជាមួយ UnionPay។ Tinkoff Bank និង Raiffeisen Bank International ក៏កំពុងពិនិត្យលទ្ធភាពប្រើប្រាស់ប្រព័ន្ធទូទាត់របស់ ចិន។
មុននោះ ប្រព័ន្ធទូទាត់អន្តរជាតិ PayPal ក៏បានប្រកាសផ្អាកផ្ដល់សេវាកម្មនៅ ប្រទេសរុស្ស៊ី ដោយមូលហេតុដូចទៅនឹង Mastercard និង Visa៕

សហរដ្ឋអាម៉េរិក និង ណាតូ បានជញ្ជូនអាវុធប្រឆាំងរថក្រោះជាង ១៧,០០០ ដើម ទៅឱ្យ ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមិនដល់ ១ សប្ដាហ៍ ក្នុងនោះមានទាំង មីស៊ីល Javelin ផងដែរ។
សារព័ត៌មាន New York Times កាលពីថ្ងៃទី ៦ មីនា បានរាយការណ៍ថា អាវុធប្រឆាំងរថក្រោះរាប់ពាន់ដើមត្រូវបានជញ្ជូនដល់ព្រំដែនរវាង ប៉ូឡូញ និង រូម៉ានី ដោយដឹកតាមយន្តហោះយោធាធំៗជាច្រើនគ្រឿង។ ក្រោយមក អាវុធទាំងនេះត្រូវបានដឹកតាមផ្លូវគោកទៅកាន់ រដ្ឋធានីកៀវ និងបណ្ដាទីក្រុងរបស់ អ៊ុយក្រែន។
រុស្ស៊ី កំពុងផ្ដោតការវាយប្រហារលើតំបន់ផ្សេងៗរបស់ អ៊ុយក្រែន និងមិនទាន់បង្វែរគោលដៅទៅកាន់ផ្លូវដឹកអាវុធពីទិសខាងលិច ប៉ុន្តែ ប្រការនេះនឹងមិនអូសបន្លាយពេលយូរទៀតទេ។

មួយថ្ងៃបន្ទាប់ពី រុស្ស៊ី បើកការឈ្លានពានកាលពីថ្ងៃទី ២៤ កុម្ភៈ លើ អ៊ុយក្រែន សេតវិមាន បានអនុម័តកញ្ចប់អាវុធ និងសម្ភារយោធាតម្លៃ ៣៥០ លានដុល្លារ ក្នុងនោះមាន មីស៊ីល ប្រឆាំងរថក្រោះ Javelin និង មីស៊ីលការពារដែនអាកាសបំពាក់លើស្មា Stringer ផងដែរ ដើម្បីផ្ដល់ឱ្យ អ៊ុយក្រែន។
ក្រៅពីជំនួយខាងលើ កងកម្លាំងពីបញ្ជាការដ្ឋានផ្នែកបច្ចេកវិទ្យារបស់ អាម៉េរិក ដែលកំពុងធ្វើសកម្មភាពនៅមូលដ្ឋាននានាជុំវិញ តំបន់អឺរ៉ុបខាងកើត ក៏បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើអន្តរាគមន៍ ប្រឆាំងការវាយប្រហារផ្នែកឌីជីថល និងព័ត៌មានទំនាក់ទំនងពី រុស្ស៊ី។

ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ៣០៦ នាក់ ដែលទើបត្រូវបានរកឃើញក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ៦ មីនា មាន ២៦៤ នាក់ ជាករណីឆ្លងក្នុងសហគមន៍ និង ៤២ នាក់ ជាអ្នកដំណើរពីបរទេស និងសុទ្ធតែជាករណី អូមីក្រុង។
