Author: សឿន សំណាង

  • កងទ័ព​របស់ ​រុស្ស៊ី កំពុង​សម្រុកចូល​កណ្ដាល​ក្រុង​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន

    កងទ័ព​របស់ ​រុស្ស៊ី កំពុង​សម្រុកចូល​កណ្ដាល​ក្រុង​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន

    កងកម្លាំង​របស់ រុស្ស៊ី បាន​សម្រុកចូល​ក្បែរ​មជ្ឈមណ្ឌល​នៃ​ទីក្រុង Severodonetsk នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ។

    «ការប្រយុទ្ធ​គ្នា​នៅតែ​កើតមានឡើង។ ស្ថានការណ៍​លំបាក​ខ្លាំងណាស់។ កងកម្លាំង​រុស្ស៊ី កំពុង​វាយ​សម្រុកចូល​មជ្ឈមណ្ឌល​របស់​ទីក្រុង Sevrrodonetsk» អភិបាលខេត្ត Lugansk លោក Serhiy Gaidai បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​នា​ថ្ងៃនេះ​ដូច្នេះ។

    អភិបាល Oleksandr Striuk នៃ​ទីក្រុង Severodonetsk កាលពី​ថ្ងៃទី ២៨ ឧសភា បានឱ្យដឹងថា ទីនេះ​នៅមាន​ជន​ស៊ីវិល​ប្រមាណ​ពី ១២,០០០ ទៅ ១៣,០០០ នាក់​ទៀត។ ប្រជាជន​សរុប​របស់​ទីក្រុង​ខាងលើ នៅមុន​ការផ្ទុះ​សង្គ្រាម​គឺ​ប្រហែល ១០០,០០០ នាក់។

    «ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ Severodonetsk ត្រូវបាន​បំផ្លាញ ហើយ​អគារ​ស្នាក់នៅ​របស់​ប្រជាជន​ប្រមាណ ៦០% ក៏ត្រូវ​រង​ការខូចខាត​ដល់​ថ្នាក់​មិនអាច​ជួសជុល​វិញ​បាន» Gaidai បន្ថែម​ដូច្នេះ។

    បើសិន​អាច​គ្រប់គ្រង​បាន​ទីក្រុង Severodonetsk កងកម្លាំង​រុស្ស៊ី នឹងមាន​ឈ្នាន់​សំខាន់​ដើម្បី​សម្រុក​ទៅ​ទិស​ខាងលិច សំដៅលើ​តំបន់ Kramatorsk ជាទី​ដែលមាន​បញ្ជាការដ្ឋាន​ក​ង​ទ័ព​ប្រចាំ Donbass របស់ អ៊ុយ​ក្រែ​ន។ ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ព្រមាន​ថា Severodanetsk ប្រឈម​នឹង​ហានិភ័យ​ត្រូវមាន​វាសនា​ដូច​ទៅនឹង Mariupol។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ៣០ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ៣០ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៩ ខែ​ឧសភា ២០២២ កម្ពុជា មិន​​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​ ​​អ្នក​វិជ្ជមានថ្មី និង​​អ្នក​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះ​ទេ។​

  • «រឹងមាំជាភាពស្រស់ស្អាត» ស្ត្រីខ្មែរឆ្នើមទាំងបីរូប មកចែករំលែកនូវបទពិសោធន៍ជីវិត ក៏ដូចជាសារលើកទឹកចិត្តដល់ស្ត្រីខ្មែរទូទៅ

    «រឹងមាំជាភាពស្រស់ស្អាត» ស្ត្រីខ្មែរឆ្នើមទាំងបីរូប មកចែករំលែកនូវបទពិសោធន៍ជីវិត ក៏ដូចជាសារលើកទឹកចិត្តដល់ស្ត្រីខ្មែរទូទៅ

    ភាពស្រស់ស្អាតគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ – ក៏ដូចជាជួយផ្តល់នូវទំនុកចិត្តផងដែរ។ ភាពស្រស់ស្អាតពីខាងក្នុងត្រូវបានឆ្លុះបញ្ចាំងពីមនុស្សម្នាក់ៗដោយមិនគិតពីរូបរាងទាំងមូលឡើយ។ កម្លាំងចិត្តពីខាងក្នុងដែលស្ត្រីមាន – ក៏អាចជានិមិត្តសញ្ញានៃភាពស្រស់ស្អាតផងដែរ។ នៅពេលដែលស្ត្រីរឹងមាំម្នាក់ប្រើកម្លាំងចិត្តពីខាងក្នុងរបស់ពួកគេដើម្បីជម្នះឧបសគ្គក្នុងជីវិត ជាពិសេសនៅក្នុងសង្គមសម័យថ្មីមួយនេះ។

    ធ្វើជាស្ត្រីរឹងមាំ មានទំនុកចិត្ត និងហ៊ានបន្តក្តីសុបិនរបស់អ្នក។ ទាំងនេះត្រូវបានបំផុសគំនិតដោយរឿងរបស់ស្ត្រីខ្មែរទាំងបីរូប ដែលមកពីវិស័យការងារផ្សេងៗគ្នា ពីគ្រូបង្វឹកបាល់ទាត់ វិស្វករ និងអ្នកលក់ផ្លែឈើ។ ពួកគេ​បាន​ជម្នះ​ឧបសគ្គក្នុងជីវិតផ្សេងៗ​គ្នា ដោយ​ប្រើ​កម្លាំងចិត្តពី​ខាងក្នុង​ដើម្បី​ឈាន​មួយ​ជំហាន​ទៅ​រក​ក្តី​សុបិន​របស់​ពួកគេ។

    ដូច្នេះ សូមស្វែងយល់បន្ថែមអំពីដំណើររឿងរបស់ពួកគេ ដើម្បីសម្រេចនូវក្តីសុបិនរបស់ពួកគេ!

    1. កញ្ញា គឹមវូ ចន្ធូ (លីហ្សា) Miss Pantene Cambodia៖ ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ នាងត្រូវផ្អាកការសិក្សានៅវិទ្យាល័យ មកលក់ផ្លែឈើ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុគ្រួសារ។ ថ្វីត្បិតតែមានគុណវិបត្តិក្នុងវិស័យអប់រំក៏ដោយ ក៏នាងនៅតែមិនបោះបង់ចោលឡើយ ដោយប្រើកម្លាំងចិត្តពីខាងក្នុងរបស់នាង មកពង្រឹងជំនាញ ជាមួយនឹងក្តីសង្ឃឹមក្នុងការក្លាយជាតារាសម្តែងនៅថ្ងៃណាមួយ។ ការឈ្នះការប្រកួត Miss Pantene Cambodia គឺជាជំហានមួយឆ្ពោះទៅរកការសម្រេចក្តីសុបិនរបស់នាង។ លីហ្សា បានចែករំលែកនូវសារលើកទឹកចិត្តទៅកាន់ស្ត្រីខ្មែរទាំងអស់ថា “រឹងមាំជាភាពស្រស់ស្អាត​ – កុំខ្លាចក្នុងការសម្រេចក្តីសុបិន។ ហើយត្រូវមានទំនុកចិត្តក្នុងការបង្ហាញពិភពលោកថាអ្នកជានរណា»។
    1. អ្នកស្រី ឈឺន នីផា មន្រ្តី បច្ចេកទេស អភិវឌ្ឍន៍យុវជន និងបាល់ទាត់ថ្នាល៖ មុនពេលចាប់ផ្តើមដំណើរការងារជាគ្រូបង្វឹក នីផា បានជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងជីវិត។ នាងចាប់ផ្តើមធ្វើចំណាកស្រុកទាំងវ័យក្មេងអាយុ 12 ឆ្នាំ។ ហើយនាងបានជួបប្រទះនឹងអំពើហិង្សានៅកន្លែងធ្វើការ ដែលធ្វើអោយមានការភ័យខ្លាចដល់ជីវិតរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃមួយ នាងបានចាប់បាល់ ហើយវាផ្លាស់ប្តូរជីវិតរបស់នាង និងផ្តល់ក្តីសង្ឃឹមថ្មីដល់នាងផងដែរ។ ជាមួយនឹងកម្លាំងដែលខ្លួនមាន នីផា បានលើកទឹកចិត្តស្ត្រីខ្មែរឱ្យស្វែងរកកម្លាំងចិត្តពីខាងក្នុង និងជម្នះឧបសគ្គក្នុងជីវិត។
    1. ស្ត្រី​ដែល​កាន់​មុខតំណែងជា​វិស្វករ៖ សព្វថ្ងៃ​អ្នកស្រី ជា​វិស្វករ​ជោគជ័យ​ដែលមាន​មុខតំណែង​ខ្ពស់​ក្នុង​អាជីព។ ទោះបីជាយ៉ាងណាក៏ដោយ ភាពជោគជ័យមិនមែនជាការងាយស្រួលនោះទេ នាងបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងត្រូវបានឪពុកម្តាយបដិសេធចំពោះក្តីសុបិនក្នុងការក្លាយជាវិស្វករមួយរូប។ ប៉ុន្តែ​នាងមិន​បោះបង់​នោះទេ ហើយ​តាំងចិត្ត​បន្តរហូត​​ទទួល​បាន​ឱកាស​ទៅ​សិក្សា​នៅ​ក្រៅប្រទេស។

    ពេល​បញ្ចប់​ការ​សិក្សា នាង​ក៏​ចាប់​យក​ឱកាស​ទាំងអស់​ដែល​នាង​ទទួល​បាន ហើយ​ខិតខំ​ធ្វើ​ឱ្យ​វាបាន​ល្អ ។ កុំភ័យខ្លាចក្នុងការសម្រេចចិត្ត និងបន្តក្តីសុបិនរបស់អ្នក ទោះជាលំបាកយ៉ាងណាក៏ដោយ។ ហើយនេះគឺជាសារលើកទឹកចិត្តដល់ស្ត្រីខ្មែរដែលគាត់បានចែករំលែក “ទោះជាផ្លូវទៅកាន់ក្តីសុបិនរបស់អ្នកលំបាកយ៉ាងណាក៏ដោយ អ្នកត្រូវតែក្រោកឈរឡើង រួចបន្តដំណើរទៅមុខ នោះជីវិតនឹងកាន់តែប្រសើរឡើង”។

    រឹងមាំជាភាពស្រស់ស្អាត៖ សាប៊ូកក់សក់ Pantene ជាមួយនឹងបច្ចេកវិទ្យា Pro-Vitamin B5 និងសារធាតុចម្រាញ់ចេញពីប្រេងអង្ករជប៉ុន – ជួយធ្វើឱ្យសក់រឹងមាំពីខាងក្នុង រក្សាភាពរឹងមាំ និងមានសុខភាពល្អ។

    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសបុកផេក៖ Pantene Cambodia https://www.facebook.com/PanteneCambodiaPage

     

  • យន្តហោះ​ដឹក​អ្នកដំណើរ​ជាង ២០ នាក់ បាត់​ខ្លួន​កាលពី​ម្សិលមិញ ពេលនេះ បំណែក​ខ្លះ​​ត្រូវបាន​រកឃើញ​ហើយ!

    យន្តហោះ​ដឹក​អ្នកដំណើរ​ជាង ២០ នាក់ បាត់​ខ្លួន​កាលពី​ម្សិលមិញ ពេលនេះ បំណែក​ខ្លះ​​ត្រូវបាន​រកឃើញ​ហើយ!

    កងទ័ព​នៃ ប្រទេស​នេ​ប៉ាល់ ថ្ងៃទី ៣០ ឧសភា​នេះ ប្រកាសថា បាន​រកឃើញ​ទីតាំង​របស់​យន្តហោះ De Havilland DHC-៦-៣០០ Twin Otter ដឹក​អ្នកដំណើរ ២២ នាក់ ដែល​បាន​បាត់​ខ្លួន​មុននេះ ១ ថ្ងៃ។

    ខាងលើនេះ​គឺជា​ការអះអាង​របស់​អ្នកនាំពាក្យ​របស់ កងទ័ព​នេ​ប៉ាល់ ដែល​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​បញ្ជូន​កម្លាំង​ទៅកាន់​កន្លែងកើតហេតុ។

    ទូរទស្សន៍​ជាតិ​នេ​ប៉ាល់ កាលពី​ថ្ងៃទី ២៩ ឧសភា បាន​ផ្សាយ​ថា ប្រជាជន​បានឃើញ​យន្តហោះ​មួយគ្រឿង​កំពុង​ឆាបឆេះ​នៅឯ​នាយ​ទន្លេ Lyanku Khola ក្បែរ​ជើងភ្នំ Manapathi នៃ​ជួរ​ភ្នំ​ហេមពាន្ត (Himalaya)។ មុន​នោះ យន្តហោះ DHC-៦-៣០០ Twin Otter បាន​ហោះ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៩ ឧសភា ប៉ុន្តែ​បាន​បាត់​ទំនាក់ទំនង​ជាមួយ​ប​ណ្ឌ​ល​គ្រប់គ្រង​អាកាសចរណ៍ ៥ នាទី មុន​ការ​ចុះចត។

    យន្តហោះ​ដែល​ជួប​គ្រោះ​ថ្នាក់​ខាងលើ​នេះ​ គឺជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុនឯកជន​ Tara Air។ ជើងហោះហើរ​នៃ​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​នេះ ដឹក​មនុស្ស​ចំនួន ២២ នាក់ ក្នុងនោះ​មាន អ្នកដំណើរ ១៩ នាក់ និង​សមាជិក​ក្រុម​ហោះហើរ​ចំនួន ៣ នាក់។ យោងតាម​អ្នកតំណាង​របស់​ក្រុមហ៊ុន Dara Air ក្នុងចំណោម​អ្នកដំណើរ​គឺមាន​ជនបរទេស ៦ នាក់ ក្នុងនោះ​មាន​ជនជាតិ​ឥណ្ឌា ៤ នាក់។

  • ជាង ៣០ នាក់​បាន​ស្លាប់​នៅ​​ក្នុង​ព្រឹត្តិការណ៍​ចែក​អាហារ​នៅ នី​ហ្សេ​រី​យ៉ា

    ជាង ៣០ នាក់​បាន​ស្លាប់​នៅ​​ក្នុង​ព្រឹត្តិការណ៍​ចែក​អាហារ​នៅ នី​ហ្សេ​រី​យ៉ា

    មនុស្ស​យ៉ាងតិច ៣១ នាក់​បាន​បាត់​បង់ជីវិត និង ៧ នាក់​រងរបួស នៅក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​ក្នុង​ពិធី​ចែក​អាហារ​នៅឯ​វិហារ​មួយ​ក្នុង​ទីក្រុង Port Harcourt នៃ ប្រទេស​នី​ហ្សេ​រី​យ៉ា។

    មនុស្ស​រាប់រយ​នាក់​បានមក​ទទួល​អាហារ​នៅក្នុង​ព្រឹត្តិការណ៍ «ទិញដូរ​ដោយ​ឥតគិតថ្លៃ» ដែល​ប្រារព្ធ​ឡើង​ដោយ​វិហារ King’s Assembly កាលពី​ថ្ងៃទី ២៨ ឧសភា។

    អ្នកនាំពាក្យ​នៃ​ស្ថាប័ន​ប៉ូលិស ឱ្យដឹងថា មនុស្ស​រាប់រយ​នាក់​បានមក​ទទួល​អាហារ ក្នុងនោះ​មាន​អ្នកខ្លះ​បាន​បាត់បង់​ការអត់ធ្មត់ នាំឱ្យមាន​ការរត់​ជាន់គ្នា។ ជនរងគ្រោះ​ជាច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ អ្នកខ្លះ​ក៏​មិនអាច​គេចផុត​ពី​ការស្លាប់។

    ស្បែកជើង​របស់​ហ្វូង​មនុស្ស​ នៅ​ខាង​ក្រៅ​វិហារ King’s Assembly

    អាជ្ញាធរ​ឱ្យដឹងថា ជនរងគ្រោះ​ភាគច្រើន​គឺជា​ក្មេងតូចៗ និង​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ។

  • ទៀតហើយ! ផ្ទុះអាវុធ​​នៅឯ​តំបន់ Oklahoma នៃ​ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស ៨ នាក់​ស្លាប់ និង​រងរបួស

    ទៀតហើយ! ផ្ទុះអាវុធ​​នៅឯ​តំបន់ Oklahoma នៃ​ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស ៨ នាក់​ស្លាប់ និង​រងរបួស

    យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង ៧ នាក់​ទៀត​រងរបួស​នៅ​ក្នុងករណី​ផ្ទុះអាវុធ​ដែល​បាន​កើតឡើង​នៅក្នុង​ពិធីបុណ្យ​មួយ​នៅក្បែរ​ទីក្រុង Tulsa នៃ​រដ្ឋ Oklahoma របស់ សហរដ្ឋ​អាម៉េរិក កាលពី​ព្រឹក​ថ្ងៃទី ២៩ ឧសភា (ពេលវេលា​ក្នុង​តំបន់)។

    យោងតាម​ក្រុមមន្ត្រី​របស់​រដ្ឋ Oklahoma ហេតុការណ៍​ផ្ទុះអាវុធ​នេះ​កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នៅក្នុង​តំបន់ ដែលមាន​មនុស្ស​ចូលរួម​ប្រហែល ១,៥០០ នាក់។ បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង មិនទាន់មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ។

    ក្នុង​រយៈពេល ៥ ខែ​កន្លង ប្រជាជន​អាម៉េរិក ជាង ១៧,០០០ នាក់ បាន​ស្លាប់​នៅក្នុង​បណ្ដា​ករណី​ដែល​ទាក់ទិន​នឹង​អាវុធ ក្នុងនោះ​មាន​កុមារ និង​ក្មេង​ចំទង់​ប្រហែល ៦៤០ នាក់។

    បញ្ហា​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង​កំពុងតែ​ក​ក្រើន​ឡើងជា​ថ្មី​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​កើតមាន​ករណី​បាញ់សម្លាប់​មនុស្ស​នៅឯ​សាលារៀន​មួយ​នៅ​ទីរួមស្រុក Uvalde ក្នុង​រដ្ឋ Texas បណ្ដាលឱ្យ​សិស្ស​ចំនួន ១៩ នាក់ និង​គ្រូបង្រៀន ២ នាក់​បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី ២៤ ឧសភា​កន្លងទៅ

  • ណា​តូ (NATO) ប្រកាសថា មាន​សិទ្ធិ​ដាក់ពង្រាយ​កម្លាំង​នៅ អឺរ៉ុប​ខាងកើត

    ណា​តូ (NATO) ប្រកាសថា មាន​សិទ្ធិ​ដាក់ពង្រាយ​កម្លាំង​នៅ អឺរ៉ុប​ខាងកើត

    អគ្គលេខាធិការរងរ​បស់ ណា​តូ ប្រកាសថា សម្ព័ន្ធ​យោធា​នេះ​លែង​ស្ថិតនៅក្រោម​ចំណង​នៃ​បណ្ដា​កិច្ចសន្យា​រឹតត្បិត​លើ​ការដាក់​ពង្រាយ​កងទ័ព​នៅ អឺរ៉ុប​ខាងកើត ទៀតហើយ។

    អគ្គលេខាធិការរងរ​បស់ ណា​តូ Mircea Geoana កាលពី​ថ្ងៃទី ២៩ ឧសភា បាន​ចោទប្រកាន់ រុស្ស៊ី ថា បាន​លុបចោល​រាល់​ខ្លឹមសារ​ដែលមាន​នៅក្នុង​ច្បាប់​ស្ដីពី​ការបង្កើត​ទំនាក់ទំនង ណា​តូ-រុស្ស៊ី ដោយ​ការបើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន និង​ការឈប់​ចរចា​ជាមួយ ណា​តូ។

    យោងតាម​ច្បាប់​ស្ដីពី​ការបង្កើត​ទំនាក់ទំនង ណា​តូ-រុស្ស៊ី ឆ្នាំ ១៩៩៧ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្ដារ​ទំនាក់ទំនង​រវាង ណា​តូ និង រុស្ស៊ី ភាគី​ទាំង​ពីរបាន​យល់​ព្រមធ្វើ​សកម្មភាព​ដើម្បី «ទប់ស្កាត់​រាល់​ហានិភ័យ​នៃ​ការគំរាមកំហែង​ចំពោះ​ការដាក់​ពង្រាយ​កម្លាំង​នៅក្នុង​បណ្ដា​តំបន់​ដែលមាន​កិច្ចព្រមព្រៀង​របស់ អឺរ៉ុប រួមមាន អឺរ៉ុប​កណ្ដាល និង អឺរ៉ុប​ខាងកើត»។

    អគ្គលេខាធិការរងរ​បស់ ណា​តូ បាន​ចោទថា រុស្ស៊ី កំពុង​បង្កជម្លោះ​ជាមួយ​ប្រទេសជិតខាង និង​មិនបាន​សួរ​យោបល់ ណា​តូ ឱ្យបាន​ញឹកញាប់។ «ដូច្នេះ ខ្ញុំ​យល់ថា ជាក់ស្ដែង ច្បាប់​បង្កើត (ទំនាក់ទំនង) នេះ​លែងមាន​សុពលភាព​ទៀត​ហើយ​ ដោយ​សារ​តែ រុស្ស៊ី» លោក Mircea Geoana បញ្ជាក់​ដូច្នេះ។

    ទឹក​ដី​របស់ ណាតូ-មិន​ទាន់​និយាយ​ដល់ សហរដ្ឋ​អាម៉េរិក និង​ កាណាដា (ពណ៌​លឿង គឺ​ជា​ប្រទេស​ដែល​កំពុង​មាន​បំណង​ចូល​ជា​សមាជិក​របស់​ណាតូ)

    Geoana ប្រកាសថា ណា​តូ លែងមាន​ឧបសគ្គ​ណាមួយ​ចំពោះ​ការដាក់​កម្លាំង​រឹងមាំ​នៅក្នុង​តំបន់​ភាគ​ខាងកើត​នៃ​ទឹកដី​របស់​សម្ព័ន្ធ​យោធា​នេះ និង​ការធានា​លើ​ការការពារ​ទឹកដី​ទៅតាម​មាត្រា​ទី ៥ នៃ​កតិកាសញ្ញា។

    មាត្រា​ទី ៥ នៃ​កតិកាសញ្ញា​ណា​តូ កំណត់ថា រាល់​ការវាយប្រហារ​ណាមួយ​ម​កលើ​សមាជិក​របស់​ស​ម្ព័​ន្ធ​យោធា​នេះ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​លើ ណា​តូ ទាំងមូល ហើយ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង នេះ​នឹង​សហការគ្នា​ដើម្បី​ឆ្លើយតប។

    ទាក់ទិន​នឹង​ការលើកឡើង​របស់ អគ្គលេខាធិការរងរ​បស់ ណា​តូ ខាងលើ ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​នៅឡើយ។ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ណា​តូ នឹងចូលរួម​កិច្ចប្រជុំ​កំពូល​នៅ Madrid នៃ ប្រទេស​អេ​ស្ប៉ា​ញ នៅ​ចុងខែ​មិថុនា ដើម្បី​អនុម័ត​លើ​ការផ្លាស់ប្ដូរ​ទាំងឡាយ​នៅក្នុង សម្ព័ន្ធភាព​យោធា​នេះ។

  • ស្វាមី​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    ស្វាមី​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    Paul Pelosi អាយុ ៨២ ឆ្នាំ ដែលជា​ស្វាមី​របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi កាលពី​ចុង​សប្ដាហ៍​កន្លង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ព្រោះតែ​ការបើកបរ​បន្ទាប់ពី​ផឹកស្រា។

    យោងតាម​ព័ត៌មាន​ពី​ស្រុក Napa រដ្ឋ California លោក Paul Pelosi ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៨ ឧសភា ដោយ​ត្រូវបាន​ចោទថា បើកបរ​បន្ទាប់ពី​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​មាន​អាល់កុល​ក្នុង​ឈាន​លើសពី ០.០៨%។

    ទោស​ទាំងពីរ​ករណី​ខាងលើ ធ្វើឱ្យ​លោក Paul Pelosi ត្រូវ​បង់ប្រាក់​ពិន័យ ៥,០០០ ដុល្លារ ហើយក៏​ត្រូវបាន​ដោះលែង​កាលពី​ព្រឹក​ថ្ងៃទី ២៩ ឧសភា។

    លោក Paul Pelosi គឺជា​អ្នកវិនិយោគ​ស្ងាត់ស្ងៀម​មួយរូប។ លោក​គ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ​មួយ​នៅ San Francisco។ ប្រធានសភា​អាម៉េរិក និង​លោក Paul Pelosi បាន​ជួបគ្នា​នៅឯ​សាកលវិទ្យាល័យ Georgetown និង​បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ ១៩៦៣។

  • Elon Musk ថា «មហាសេដ្ឋី​មិនមែនជា​មនុស្ស​អាក្រក់»

    Elon Musk ថា «មហាសេដ្ឋី​មិនមែនជា​មនុស្ស​អាក្រក់»

    អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក បាន​សម្ដែង​ការខកចិត្ត​នៅពេល​មហាសេដ្ឋី​ត្រូវបាន​គេ​ចំអក​ទៅលើ​វិធី​ដែល​ពួកគេ​រកប្រាក់ និង​ចំណាយ​ប្រាក់។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk កាលពី​ថ្ងៃទី ២៥ ឧសភា បាន​សរសេរ​នៅលើ Twitter ថា «ពិតជា​រឿង​ខុសឆ្គង និង​មិន​សម​ហេតុផល» នៅពេល​ប្រើប្រាស់​ពាក្យ​មហាសេដ្ឋី​ក្នុងន័យ​រើសអើង បើសិន​អ្នកនោះ​កំពុង​ចំណាយ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដើម្បី​បង្កើត​ផលិតផល​ដែល «ជួយ​ឱ្យ​មនុស្ស​រាប់លាន​នាក់​មាន​សុភមង្គល»។ លោក Musk ក៏បាន​ថ្លែងថា បើសិនជា​អាច លោក​នឹង​បោះបង់​ខ្ទង់​បន្ថយពន្ធ​ពេលធ្វើ​កិច្ចការ​មនុស្សធម៌។

    ការ​បង្ហោះ​សារ​ខាងលើ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សារ​មួយ​ដែល​និយាយថា «ខ្ញុំ​មាន​អារម្មណ៍​ថា មហាសេដ្ឋី​ទាំងឡាយ​មានចិត្ត​នឹងន​បំផុត​នៅពេល​រកប្រាក់ និង​កាច​បំផុត​នៅពេល​ប្រើប្រាស់​លុយ​ដើម្បី​ប្រឹងប្រែង «ធ្វើ​រឿង​ល្អ»។

    លោក Musk ក៏បាន​បង្កើត​គណនី​ស្ទង់​មតិ​លើ Twitter ហើយ​សួរ​អ្នកតាមដាន​ចំនួន ៩៥ លាន​នាក់​ថា ពួកគេ​ជឿជាក់​លើ​អ្នកនយោបាយ​ជាង ឬ​មហាសេដ្ឋី​ជាង។ មិនយូរប៉ុន្មាន លទ្ធផល​បង្ហាញថា មនុស្ស​ប្រហែល ៧៥% ក្នុងចំណោម ២.៨ លាន​នាក់​ដែល​បាន​ចូលរួម​ឆ្លើយ ឱ្យដឹងថា ពួកគេ​ជឿជាក់​លើ​អ្នកនយោបាយ។

    កាលពី​ខែវិច្ឆិកា ២០២១ លោក Musk បាន​បរិច្ចាគ ៥.៧ ពាន់​លាន​ដុល្លារ​ដែល​បានមកពី​ភាគហ៊ុន Tesla ទៅឱ្យ​មូលនិធិ​មនុស្សធម៌។ ប្រការនេះ​បាន​ជួយ​ឱ្យ​លោក​ក្លាយជា​សប្បុរសជន​ដែល​បរិច្ចាគ​ប្រាក់​ច្រើនជាងគេ​លំដាប់​ទី​ពីរ​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី Bill Gates និង​អតីត​ភរិយា លោកស្រី Melinda French Gates។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៨ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៨ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៧ ខែ​ឧសភា ២០២២ កម្ពុជា មិន​​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​ ​​អ្នក​វិជ្ជមានថ្មី និង​​អ្នក​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះ​ទេ។​