ក្រុមហ៊ុន Viber បានចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលឈានមុខដទៃទៀត រួមជាមួយអ្នកជំនាញ និងអ្នកដែលស្រលាញ់ចូលចិត្តខាងផ្នែកបច្ចេកវិទ្យា ដែលមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមនៅក្នុងកម្មវិធីពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ រយៈពេល៣ថ្ងៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ (more…)
Author: អេបិល

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង
ភ្នំពេញ៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង “The Leader Milestone” និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលសម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ (more…)

ការប្រគំតន្ត្រីយក្សនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ធ្វើឲ្យកក្រើកទឹកដីបាត់ដំបង
បាត់ដំបង៖ការប្រគំតន្ត្រីយក្សនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នំា២០១៩ បានធ្វើឲ្យកក្រើកខេត្តបាត់ដំបងដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវត្តមានតារាចម្រៀងល្បីជាច្រើនរូប។
វត្តមានតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ប្រុសរូបសង្ហា ឆន សុវណ្ណរាជ អ្នកនាង សុខ ស្រីនាង កញ្ញា សួស វីសា លោក នី រតនា បានធ្វើឲ្យកក្រើកឆាកតន្ត្រីអាន់ឆ័រយ៉ាងខ្លាំង។ ពួកគេម្នាក់សុទ្ធតែចេញមុខបកស្រាយម្នាក់ៗជាច្រើនបទទាំងបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។
សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រគំតន្រ្តីរាត្រីចុងក្រោយនៅយប់ថ្ងៃស្អែកទី៧ ខែមេសា ឲ្យបានច្រើនកុះករ។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះសូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។
ពិសាដោយការទទួលខុសត្រូវ៕


តារាសិល្បៈលេងល្បែងប្រជាប្រិយថតអបអរចូលឆ្នាំនៅ TVK
ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរដែលពេញនិយម ល្បែងប្រជាប្រិយខ្មែរ លេងលាក់កន្សែង ក៏ត្រូវគេនិយមជ្រើសយកមកលេងពេលជួបជុំគ្នាម្ដងៗផងដែរ បើទោះជាការរាំច្រៀង អាចត្រូវបានគេមើលឃើញថា ពេញនិយមជាង។
ល្បែងនេះគេចាប់គូស្រីប្រុសៗជារង្វង់ ហើយមានមេនាំមុខម្នាក់កាន់កន្សែងដែលវេញដូចខ្សែពួដើម្បីច្រៀងដើរជុំវិញវង់ ហើយទម្លាក់កន្សែងឱ្យទៅអ្នកណាម្នាក់ក្នុងវង់។អ្នកទទួលបានកន្សែងត្រូវស្ទុះកាន់កន្សែងដែលវេញនោះ ដេញវ័ធអ្នកនៅខាងស្ដាំដៃខ្លួនទាល់តែគ្រប់មួយជុំ ដោយមានន័យថាអ្នករត់បានលឿន នឹងគេចបានរហ័ស តែបើរត់យឺតៗ ឬភ្នែកមិនវ៉ៃ ពេលកន្សែងត្រូវគេទម្លាក់នៅក្រោយដៃគូ នោះពិតជាត្រូវគេដេញវាត់ទក់សាច់។ ប៉ុន្តែល្បែងនេះ ក៏ត្រូវការតែអ្នកមានការយោគយល់ខ្ពស់ និងមិនគេងចំណេញ ដោយការវាត់ ឬ ដេញវាត់ខ្លាំងផងដែរ ដើម្បីកុំឱ្យមានគ្រោះថ្នាក់អ្នកដែលត្រូវគេវាត់ ហើយបណ្ដាលឈឺខ្លួន។ ចឹងហើយទើបល្បែងនេះត្រូវគេអះអាងថា បើលេងត្រូវក្បួន ត្រូវខ្នាតគឺពិតជាសប្បាយកប់ ដូចសកម្មភាពតារាៗរបស់គ្រួសារតារាកម្ពុជា ដែលបានថតអបអរចូលឆ្នាំខ្មែរ កាលពីថ្ងៃទី៩ មេសា មុននេះ។
យ៉ាងណាមិញខណៈដែលប៉ុស្តិ៍ទូរទស្សន៍មួយចំនួន ត្រូវគេកត់សម្គាល់ថាបានផ្អាកសកម្មភាពអបអរបុណ្យចូលឆ្នាំ ព្រោះតែមានការចំណាយច្រើន និងសម្អាងថា សមាគមទូទស្សន៍កម្ពុជា ក៏បានថតកម្មវិធីច្រៀងរាំអបអរបុណ្យចូលឆ្នាំធំដុំរាល់ឆ្នាំដែរនោះ សម្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅតែបានចំណាយក្នុងការថតកម្មវិធីសិល្បៈ ដោយមានល្បែងប្រជាប្រិយ និងច្រៀងរាំ យ៉ាងសប្បាយកុះករ ដើម្បីចូលរួមថែរក្សាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ។
លោក សុខ សំណាង ផលិតករកម្មវិធីកុនខ្ញុំ បានថ្លែងបញ្ជាក់ថា ដោយសារតែកម្មវិធីរបស់ខ្លួនត្រូវចាក់បញ្ចាំងចំថ្ងៃចូលឆ្នាំ ទើបលោកសម្រេចសហការជាមួយគ្រួសារតារាកម្ពុជា ដើម្បីកៀរគរតារាសិល្បៈជាង៦០រូប ឱ្យចូលរួមលេងល្បែងប្រជាប្រិយ ដើម្បីរំលឹកពីល្បែងសប្បាយៗរបស់ខ្មែរ និងមានសកម្មភាពច្រៀងរាំ នូវចង្វាក់ប្រពៃណីខ្មែរ អមដោយការស្លៀកពាក់ហូលផាមួង និងអាវកបំពង់ដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ។ កម្មវិធីនេះ ក៏មានកិច្ចសម្ភាសន៍ជាមួយផលិតករ និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានសហការគ្នាផលិតស្ពតមួយមុនថតកម្មវិធី ដែលនិយាយពីការថែរក្សាវប្បធម៌របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។ ក្រៅពីកិច្ចសម្ភាសន៍ និងរាំច្រៀង បង្ហាញពីចង្វាក់ប្រពៃណី កម្មវិធីនេះក៏មានបង្ហាញពីល្បែងប្រជាប្រិយរួមមាន ល្បែងបោះឈូង លាក់កន្សែង និង ដណ្ដើមស្លឹកឈើ ដែលសុទ្ធតែជាល្បែងប្រពៃណីខ្មែរ ដែលបង្ហាញពីកម្លាំងសាមគ្គីរបស់ខ្មែរ។
តារាដែលបានចូលរួមក្នុងពិធីនោះ រួមមានទាំងតារាចម្រៀង តារាបង្ហាញម៉ូដ តារាសម្ដែង និង តារាកំប្លែង ដែលភាគច្រើនជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា។


អ៊ិន សុភិន នាំតារាៗទៅប្រកួតបាល់នៅថៃ និងរកជំនួយជូនមន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា
ក្រុមតារាៗពីក្រុមមហាហង្សចំនួន៦រូប និងក្រុមបឹងកេត៦រូប ត្រូវបានជ្រើសឱ្យទៅប្រកួតនៅក្នុងប្រទេសថៃ ដែលសុទ្ធសឹងតែជាកីឡាករប្រចាំក្រុមដែលមានថ្វីជើងល្អ ដូចជាលោកខេម លោក គូម៉ា លោក ភឹម តារាវិបុល លោក សេង មង្គល និង ប៉ែន តុលា គឺសុទ្ធតែជាតារាៗ ដែលមានស្នាដៃខ្លាំងក្នុងការប្រកួតកន្លងមក គ្រោងចេញទៅប្រកួតបាល់ទាត់ជាមួយក្រុមតារាថៃដូចគ្នានៅទីក្រុងបាងកក។លោក អ៊ិន សុភិន អ្នកដឹកនាំក្រុមទៅប្រទេសថៃនៅព្រឹកថ្ងៃទី 9 ខែមេសានេះ បានប្រាប់ឡារ៉ែនថា ក្រុមរបស់លោក នឹងត្រលប់មកវិញបន្ទាប់ពីការប្រកួតបញ្ចប់មួយថ្ងៃ ដោយក្រោយប្រកួតចប់ គឺនៅពេលរាត្រីទាំងតារាខ្មែរ និង ថៃ ក៏មានការប្រគំតន្ត្រី និងរាំលេងជុំគ្នាផងដែរ។ ដោយការប្រកួតលក់សំបុត្រ ដែលទទួលបានគឺនឹងប្រើជួយដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ៥០ភាគរយនៅក្នុងប្រទេសថៃ និង៥០ភាគនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ិន សុភិន បញ្ជាក់ដែរថា មូលហេតុដែលនាំឱ្យមានការប្រកួតជាលក្ខណៈឆ្លងប្រទេសហើយធ្វើឡើងនៅប្រទេសថៃនេះឡើង គឺដោយសារតែក្រុមបាល់ទាត់របស់ថៃបានស្នើមកកាន់ក្រុមបឹងកេតអលស្ដារ ហើយក្រុមបឹងកេតអលស្ដារ ក៍បានសហការជាមួយក្រុមតារាមហាហង្ស ដើម្បីអោយមានតារាៗដែលមាថ្វីជើងល្អៗចូលរួមក្នុងបំណងមិត្តភាព និងដើម្បីស្វែងរកមូលនិធិ ជួយដល់សង្គមក្នុងប្រទេសទាំងពីរ។ លោកថា ក្រោយប្រកួតមិត្តភាពនេះ គឺទោះជាចាញ់ ឬឈ្នះ ក៏ក្រុមអលស្តារបស់ប្រទេសនឹងមកប្រកួតនៅប្រទេសកម្ពុជាវិញម្ដង ក្នុងគោលបំណងដូចគ្នា ដោយគ្រាន់តែមិនទាន់កំណត់ពេលវេលា៕


និស្សិតសេដ្ឋកិច្ច និងគ្រប់គ្រងមកពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច រួមគ្នាធ្វើការងារសង្គម
សិស្សនិសិ្សតចំនួន ៩៥ នាក់ដែលមកពីដេប៉ាតឹម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេស (Filière d’économie et de Gestion )នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និង សាកលវិទ្យាល័យ លីយ៉ុង II បាន បញ្ចប់នូវដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ” Eco Study Trip 2019 ” ដ៏ធំមួយរួមគ្នាដែល មានរយៈពេល ៤ ថ្ងៃ ៣ យប់ ចាប់ពី ០៧ ដល់ ១០ ខែ មិនា ឆ្នាំ ២០១៩ កន្លងមកនេះ ប្រព្រឹត្តនៅខេត្តកំពង់ធំ និងសៀមរាប ក្រោមប្រធានបទ “ ការចូលរួមរបស់យុវជន ឆ្ពោះទៅរកវឌ្ឍនភាពនៃសង្គម ” ដោយភាពជោគជ័យ ។
ដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ” Eco Study Trip 2019 ” គោលបំណងដើម្បីបង្កើតក្ដីស្រលាញ់ចំពោះធម្មជាតិ ;លើកកម្ពស់ និងផ្សព្វផ្សាយ អំពីការអប់រំ បរិស្ថាន ការបប្រែសម្រួលអាកាសធាតុ ការស្វែងយល់ពីប្រាង្គប្រាសាទបុរាណ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការសាមគ្គីភាពក្នុងក្រុម និងផ្ដល់ឱកាសឲ្យយុវជនបានធ្វើការងារសង្គម ។
កញ្ញា ហុក ច័ន្ទតារាវត្តី ជានិស្សិតឆ្នាំទី ៤ ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រង ដែលបានចូលរួមក្នុងការរៀបចំនូវដំណើរទស្សនកិច្ចនេះ បានមានលើកឡើងថា៖ ” វាជាលើកដំបូងរបស់ខ្ញុំក្នុងការចូលរួមក្នុងពដំណើរទស្សនកិច្ចនេះ ក្នុងខេត្តសៀមរាប អ្វីៗបានរៀបចំបានយ៉ាងល្អទាំងអស់ រួមទាំងមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅផងដែរ។”
ចំណែក កញ្ញា ណែម ដានីន ជានិស្សិតឆ្នាំទី ៤ ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដូចគ្នាបានលើកឡើងថា៖ ” ខ្ញុំបានសិក្សាច្រើនណាស់ពីដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសេដ្ឋកិច្ចនេះ” ការធ្វើកិច្ចបង្ហាញស្ដីពី ការអប់រំផ្នែកបរិស្ថាន ការប្រែប្រូសអាកាសធាតុ និង ការតម្រង់ទិសសម្រាប់កម្រិតឧត្តមសិក្សា ដល់សិស្សដែលកំពុងសិក្សាថ្នាក់ទី ១២ ប្រមាណ ២៥០ នាក់ នៅវិទ្យាល័យ ជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ ។ កិច្ចបង្ហាញនេះបានរួមចំនែកយ៉ាងសំខាន់ ក្នុងការអប់រំដល់សិស្សក្នុងវិទ្យាល័យឲ្យយល់កាន់តែច្បាស់ ពីសារះសំខាន់នៃបរិស្ថានរស់នៅប្រចាំថ្ងៃ ក៏ដូចជាស្វែងយល់ពី ចំណង់ចំណូលចិត្តនៃជំនាញសិក្សា របស់ខ្លួន នាថ្ងៃអនាគតនៅថ្នាក់ឧត្តមសិក្សា។
ការដាំដើមកោងកាង និង ប្រលែងត្រី នៅសហគមន៍បឹងឈូក ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ស្រុក និងមន្រ្តីបរិស្ថានផងដែរ ។ ;
កញ្ញា រស់ ពុធស្រីលក្ខណ៏ ដែលកំពុងសិក្សាជំនាញសេដ្ឋកិច្ច ឆ្នាំទី២ និងបានចួលរួមដំណើរទស្សនកិច្ចសិក្សាបានមានប្រសាសន៍ថា៖ ” ជាមួយដំណើរទស្សនកិច្ចសិក្សានេះ ខ្ញុំបានសិក្សាស្វែងយល់ពីមេរៀនជាច្រើន ជាពិសេសខ្ញុំបានចូលរួមដាំដើមកោងកាង ដែលវាបាននូវប្រយោជន៏ជាច្រើនដល់ប្រព័ន្ទអេកូឡូស៊ី និងក៏បានស្វែងយល់ពីតម្លៃនៃសុខភាពរបស់ខ្ញុំផ្ទាល់ផងដែរ។ ”
ក្រុមនិស្សិតបាននាំយកអំណោយដែលបានមកពីសប្បុរសជននានា ទៅចែកជូនកុមារពិការ គ និង ថ្លង់ មានដូចជា អង្ករ មី គ្រឿងឧបភោគបិភោគ សំលៀកបំពាក់ និង សំភារះសិក្សាមួយចំនួនទៀត នៅសាលាកុមារ គ ថ្លង់ នៃអង្គការគ្រួសារថ្មី។
កញ្ញា ឆើត ឆៃលី ជានិស្សិតឆ្នាំទី ២ ដែលបានចូលរួមនូវដំណើរទស្សនកិច្ចសិក្សាមួយនេះបានអោយដឹងថា៖ ” ខ្ញុំពិតជារីករាយជាមួយដំណើរទស្សនកិច្ចមួយនេះណាស់ ដោយបានសិក្សាស្វែងយល់នូវបទពិសោធន៍ថ្មីៗជាច្រើន ជាពិសេសការពាំនាំនូវជំនួយពីសប្បុរសជនទៅជួយដល់កុមារគរថ្លង់នៅសាលាកុមារគរថ្លង់មួយស្ថិតក្នុងទីរួមខេត្តសៀមរាប ។ ខ្ញុំពិតជាចង់ចួលរួមជាមួយកម្មវិធីនេះម្ដងទៀតណាស់នៅឆ្នាំក្រោយ។”
ការជិះកង់រួមគ្នា នៅជុំវិញតំបន់ប្រាសាទអង្គរវត្ត ដើម្បីបង្ហាយពីសាមគ្គីភាព និងការចូលរួមគិតគូរ ពីបរិស្ថានរបស់ភពផែនដីតាមរយៈកាត់បន្ថយការប្រើប្រាស់ឧស្ម័នកាបូនកាបូនិច (CO2) ដែលចេញពី យាន្តយន្ត។
លោក ឆនដា នុត ជានិស្សិតឆ្នាំទី ២ និងជាអ្នកចួលរួមផងដែរបានលើកឡើងថា៖ ” ខ្ញុំបានទទួលបទពិសោធន៏ជាច្រើនដូចជាការចូលរួមធ្វើការងារជាក្រុម ការជួយគ្នាទៅវិញទៅមក ការស្នាក់នៅក្នុងតង់ ជាពិសេសការជិះកង់រួមគ្នាជុំវិញប្រាង្គប្រសាទ។”
លើសពីនេះទៅទៀត ពួកគេក៏បានផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ តាមរយះការរាំរបាំនារីជាជួរ និង ការរាំចង្វាក់ប្រពៃណីខ្មែរ ដូចជា ចង្វាក់រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ និង តាលង់នៅមុខទីលានជល់ដំរីផងដែរ។
នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ច ក្រុមនិស្សិតបានចំនាយពេលមួយព្រឹកដើម្បី ចូលទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដើម្បីស្វែងយល់បន្ថែមពីអរិយភាពដ៏អស្ចារ្យរបស់ដូនតាជំនាន់មុន ក៏ដូចជាសិក្សាពី ដើមកំណើតនៃការកកើតនៃប្រាង្គប្រសាទ។
តាមរយៈសកម្មភាពទាំងអស់នេះ ជាលទ្ធផលឃើញថា យុវជនទាំងអស់ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឲ្យដំណើរទស្សនកិច្ចសិក្សានេះ សម្រេចបានភាពជោគជ័យយ៉ាងត្រចះត្រចង់ ហើយជាមួយគ្នានេះដែរ យុវជនក៏ទទួលបានចំណេះដឹងថ្មីៗ ទាក់ទងការអប់រំ បរិស្ថាន ការបប្រែសម្រួលអាកាសធាតុ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របៀបរបបរស់នៅកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ និងខេត្តសៀមរាបផងដែរ។ ជាមួយគ្នានេះផងដែរ យុវជនដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ Eco Study Trip 2019 ទាំងអស់បានប្តេជ្ញាចិត្តថា ខ្លួននឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងពី Eco Study Trip 2019 ទៅមិត្តភក្តិ និងសាធារណជនតាមបណ្ដាញសង្គម។
ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការគាំទ្រពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យលីយ៉ុង II (ប្រទេសបារាំង) ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជននិងកីឡា ក្រសួងបរិស្ថាន ក្រសួងវប្បធម៏និងវិចិត្រសិល្បះ សាលាភូមិន្ទរដ្ឋបាល និងការគាំទ្រពីក្រុមហ៊ុនមួយចំនួនដូចជា សុខាសៀមរាបរីស៊ត់ ក្រុមហ៊ុនតូយូតា Cambodia ក្រុមហ៊ុនកូកាកូឡា ហាងលក់សម្ភារៈកីឡាDecathlon ធនាគាឯកទេស Wing ហាងFactoryCollection និងក្រុមហ៊ុន True Money ៕



លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សម្ពោធសៀវភៅស្នាដៃនិពន្ធទី៦ “គំនិតរកស៊ី គួច ម៉េងលី – Mengly J. Qauch’s Business Ideas”
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្អារ ទី 09 ខែមេសា ឆ្នាំ2019 លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រារព្ធពិធីបើកសម្ពោធសៀវភៅក្រោមចំណងជើងថា “គំនិតរកស៊ី គួច ម៉េងលី រឺក៏ Mengly J. Qauch’s Business Ideas” នៅឯហាងលក់សៀវភៅ Monument Books។ (more…)

អ្នកលក់ទឹកអំពៅម្នាក់នៅផ្សារកំពង់ស្ពឺ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់
ស្ត្រីម្នាក់ដែលមានមុខរបរជាអ្នកលក់ទឹកអំពៅនៅបេនឡានផ្សារកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់។ សម្រាប់ស្ត្រីដែលមានសំណាងខាងលើនេះមានឈ្មោះ ខាត់ ចាន់ណារី អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ខាត់ ចាន់ណារី បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ បើទោះជាអ្នកនាងជាអ្នកលក់ទឹកអំពៅ ប៉ុន្តែជាទម្លាប់អ្នកនាងតែងចូលចិត្តទទួលទានតែបៃតង អ៊ីឈីតាន់ ជាប្រចាំ ព្រោះមានរសជាតិឆ្ងាញ់។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលក់ទឹកអំពៅឱ្យអតតិថិជនរបស់ខ្លួនរួចហើយ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ដែលជាដេប៉ូចែកចាយបន្តនៅក្នុងផ្សារខេត្តកំពង់ស្ពឺទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកដែលនៅក្បែរ មកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា តាំងពីមុនមកអ្នកនាងមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានធ្វើឱ្យជីវិត និងក្រុមគ្រួសាររបស់អ្នកនាងមានភាពល្អប្រសើរហើយ។ ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល អ្នកនាងនឹងយកមួយចំនួនសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំណែកទៀត ពង្រីកមុខរបរបន្ថែម ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕


ភាពយន្តផ្សាយពាណិជ្ជកម្មរថយន្ត BMW មួយ អៃឌៀខ្ពស់មែនទែន សូម្បីតែខ្មោចក៏ខ្លាចដែរ
ក្រុមហ៊ុនរថយន្ត BMW បានបញ្ចេញឃ្លីបវីដេអូខ្លីមួយ ដែលផ្សព្វផ្សាយអំពីបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ខ្លួន ដែលសាច់រឿងនៅក្នុងវីដេអូនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងត្រង់ឈុតឆាកខ្មោចលងបន្លាចនៅតាមផ្លូវ។
ខ្មោចស្រីបានព្យាយាមលងបន្លាចរថយន្តដែលបើកបរតាមដងផ្លូវ ដោយបានទៅឈរនៅពីមុខរថយន្ត ប៉ុន្តែខ្មោចស្រីបែរជាត្រូវរថយន្តបន្លាចបានវិញ ដោយសាររថយន្តនោះអាចបើកបរទៅមុខដោយគ្មានមនុស្ស។ ចង់ដឹងកាន់តែលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Toyota អនុញ្ញាត្តឱ្យក្រុមហ៊ុនផ្សេងប្រើប៉ាតង់ Hybrid ហ្វ្រ៊ី…
ក្នុងគោលដៅផ្សព្វផ្សាយអំពីរថយន្តប្រើម៉ាស៊ីន Hybrid ;ក្រុមហ៊ុន Toyota នឹងបើកសិទ្ធិឱ្យក្រុមហ៊ុនផលិតរថយន្តដទៃទៀតនៅលើពិភពលោកប្រើប្រាស់ប៉ាតង់បច្ចេកវិទ្យារថយន្ត Hybrid របស់ខ្លួនចាប់ពីពេលនេះរហូតដល់ឆ្នាំ2030។
ផ្អែកតាមការប្រកាសរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ជប៉ុនមួយនេះបានឱ្យដឹងថា មានប៉ាតង់បច្ចេកវិទ្យាជិត 24,000ប៉ាតង់ដែលខ្លួននឹងដាក់ឱ្យប្រើប្រាស់ ដែលមានទាក់ទងនឹងម៉ូទ័រអគ្គិសនី Converter និងអាគុយផងដែរ។
ប៉ាតង់ដ៏ច្រើនលើសលប់នេះមានរួមបញ្ចូលទាំងបច្ចេកវិទ្យាទំនើបៗដែលមានប្រើនៅលើរថយន្តអគ្គិសនី ដូចជាប្រភេទរថយន្ត Hybrid ប្រភេទ Plug-in Hybrid និងប្រភេទរថយន្ត Fuel Cell ដែលបានជួយឱ្យ Toyota អាចផលិតបានរថយន្តដែលមានកម្លាំងខ្លាំង ទំហំតូច និងចំណាយដើមទុនតិចទៀតផង។
ការដាក់ឱ្យប្រើប៉ាតង់ដោយឥតគិតថ្លៃនេះ ក៏ជាផ្នែកមួយនៃការជួយកាត់បន្ថយការបំពុលបរិស្ថានដោយរថយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះផងដែរ៕

