អ្នកលក់ទឹកអំពៅម្នាក់នៅផ្សារកំពង់ស្ពឺ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

ស្ត្រីម្នាក់ដែលមានមុខរបរជាអ្នកលក់ទឹកអំពៅនៅបេនឡានផ្សារកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់។ សម្រាប់ស្ត្រីដែលមានសំណាងខាងលើនេះមានឈ្មោះ ខាត់ ចាន់ណារី អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ខាត់ ចាន់ណារី បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ បើទោះជាអ្នកនាងជាអ្នកលក់ទឹកអំពៅ ប៉ុន្តែជាទម្លាប់អ្នកនាងតែងចូលចិត្តទទួលទានតែបៃតង អ៊ីឈីតាន់ ជាប្រចាំ ព្រោះមានរសជាតិឆ្ងាញ់។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលក់ទឹកអំពៅឱ្យអតតិថិជនរបស់ខ្លួនរួចហើយ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ដែលជាដេប៉ូចែកចាយបន្តនៅក្នុងផ្សារខេត្តកំពង់ស្ពឺទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកដែលនៅក្បែរ មកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា តាំងពីមុនមកអ្នកនាងមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានធ្វើឱ្យជីវិត និងក្រុមគ្រួសាររបស់អ្នកនាងមានភាពល្អប្រសើរហើយ។ ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល អ្នកនាងនឹងយកមួយចំនួនសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំណែកទៀត ពង្រីកមុខរបរបន្ថែម ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕

Advertisement