លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ សម្ពោធ​សៀវភៅ​ស្នាដៃ​និពន្ធ​ទី៦​ “គំនិត​រកស៊ី​ គួច​ ម៉េ​ងលី​ – Mengly​ J. Qauch’s​ Business​ Ideas​”

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​អង្អារ​ ទី​ 09​ ខែមេសា​ ឆ្នាំ​2019​ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​សៀវភៅ​ក្រោម​ចំណងជើង​ថា​ “គំនិត​រកស៊ី​ គួច​ ម៉េ​ងលី​ រឺ​ក៏​ Mengly​ J. Qauch’s​ Business​ Ideas​” នៅ​ឯហាង​លក់​សៀវភៅ​ Monument​ Books​។ សៀវភៅ​ដែល​មាន​ចំណុច​សំ​ខាន់​ៗ ដល់ទៅ​ 43​ចំណុច​ និង​មាន​កម្រាស់​ដល់ទៅ​ 346​ទំព័រ​ គឺ​សុទ្ធសឹងតែ​បង្ហាញ​ពី​គនិ​តចាប់ផ្តើម​ធ្វើ​អជីវ​កម្ម​ និង​អភិវឌ្ឍន៍​ខ្លួន​អោយ​ក្លាយជា​ធុរកិច្ច​ជន​ដ៏​ជោគជ័យ​មួយ​រូប​ផង​ដែរ​។ ជាពិសេស​ទៅទៀត​សៀវភៅ​នេះ​គឺជា​ប្រភេទ​សៀវភៅ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទស្សនៈ​ស្ដី​អំពី​គំនិត​ក្នុង​ការ​រកស៊ី​ ដែល​យើង​ងាយ​នឹង​ត្រូវ​អនុវត្ត​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ បូករួម​ជាមួយនឹង​បណ្ដុំ​ទស្សនៈ​ បទ​ពិសោធ​ជាច្រើន​ដែល​ស្ដែង​ចេញពី​ការ​អនុវត្ដ​ផ្ទាល់ដៃ​នៃ​ជីវិត​ការងារ​ជា​អ្នកនិពន្ធ​ផ្ទាល់​តែម្តង​។

សៀវភៅ​ “គំនិត​រកស៊ី​ គួច​ ម៉េ​ងលី​ រឺ​ក៏​ Mengly​ J. Qauch’s​ Business​ Ideas​” ត្រូវ​បាន​បោះពុម្ព​ផ្សាយ​លើកដំបូង​ចំនួន​ 3,000ក្បាល់​ ហើយ​កាន់តែ​ពិសេស​ទៀត​នោះ​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បាន​ប្រាប់​អោយ​ដឹង​ថា​រាល់​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​លក់​សៀវភៅ​នឹង​ត្រូវ​បាន​បរិច្ចាគ​ទៅ​ឱ្យ​មូលនិធិ​ Mengly​ J. Quach​។

ខ្លឹមសារ​នៃ​សៀវភៅ​ “គំនិត​រកស៊ី​ គួច​ ម៉េ​ងលី​ រឺ​ក៏​ Mengly​ J. Qauch’s​ Business​ Ideas​” គឺជា​ទ្រឹស្ដី​នៃ​ការអនុវត្ត​ដោយ​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​ជា​ធុរកិច្ច​ជន​ គំនិត​ ទស្សនទាន​ យោបល់​ ការយល់ឃើញ​ និង​បទ​ពិសោធ​ផ្ទាល់​របស់​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ក្នុងនាម​ជា​ធុរកិច្ច​ជន​ដ៏​ជោគជ័យ​មួយ​រូប​ដែល​ស្ថិត​លើ​វិស័យ​អប់រំ​ឈានមុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សៀវភៅ​នេះ​បង្ហាញ​ពី​គំនិត​យ៉ាង​សម្បូរ​បែប​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើជំនួញ​ប្រកបដោយ​និ​រន្ដរ​ភាព​ ផ្ដល់​ជា​វិធីសាស្ត្រ​ និង​គន្លឹះ​ក្នុង​ការ​លើក​ទឹក​ចិ​ត្ត​ខ្លះ​ៗ ដើម្បី​សម្រេច​គោលដៅ​ជីវិត​ មិនថា​ក្នុង​អាជីព​ ការងារ​ គ្រួសារ​ ការសិក្សា​ និង​សហគមន៍​ជាដើម​។ សៀវភៅ​ក៏បាន​បណ្ដុះ​ឲ្យ​មាន​ភាព​ក្លាហាន​ រឹងមាំ​ មាន​ឆន្ទៈ​ មនសិការ​ ការ​ទទូច​ តស៊ូ​ព្យាយាម​ ម្ចាស់ការ​ និង​មិន​ប្រញាប់​ចុះចាញ់​ ចំពោះ​បញ្ហា​កើតមាន​ចំពោះមុខ​ និង​បណ្ដុះ​ឲ្យ​មាន​វប្បធម៌​ចែករំលែក​ ដោយ​ការ​បរិច្ចាគ​ថវិកា​ដែល​បាន​ពីសង្គម​ទៅដល់​សង្គម​វិញ​។

ជា​ទស្សនៈ​ផ្ទាល់​របស់​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ គឺ​មិន​ឆ្លុះបញ្ចាំង​ ឬពាក់ព័ន្ធ​នឹង​គោលការណ៍​នៃ​ទស្សនៈ​ឬគំនិត​នៃ​ទ្រឹស្ដី​ណាមួយ​ឡើយ​។ ពោល​ជាគោល​គំនិត​បណ្ដុះ​ និង​ពង្រីក​ទស្សនវិស័យ​វែងឆ្ងាយ​ ប្រកបដោយ​គំនិត​ ស្ដីពី​ជីវិត​ ការសិក្សា​ ការងារ​ គ្រួសារ​ សង្គម​ ទំនាក់ទំនង​សង្គម​ និង​មធ្យោបាយ​បង្កើត​គំនិត​ រក្សា​គំនិត​ និង​ដោះស្រាយ​ប្រកបដោយ​ចីរភាព​ ដែល​ស្ដែង​ចេញពី​គុណ​តម្លៃ​ នៃ​បទ​ពិសោធ​របស់​អ្នកនិពន្ធ​។

Advertisement