ស៊ូភើ ឆ័យ សងសឹក អ៊ុំ ចំរើ បានសំរេច មុនស្នូរជួងទឹកទី៤ បញ្ចប់

ការប្រកួតប្រដាល់លើសង្វៀនខេស៊ីមេនរបស់អាស៊ីអាគ្នេយ៍ អ្នកប្រដាល់វ័យក្មេង កម្ពុជា អ៊ុក ចំរើន មកពីក្លឹប តាឡីដំរីមានរិទ្ធ ត្រូវអ្នកប្រដាល់ថៃស៊ូភើ ឆ័យវាយឲ្យសន្លប់មុន ស្នូរជួងបញ្ចប់ទឹក ទី៤ កាលពីយប់ថ្ងៃទី៥ ឧសភា ម្សិលមិញនេះ។

ស្ថានភាពនៃការប្រកួត ២ ទឹកដំបូងចំរើនហាក់ដូចជាព្យាយាមខ្លាំងណាស់ដើម្បីបញ្ចប់គូប្រកួតឲ្យបានរហ័ស តែអ្នក ប្រដាល់ថៃរូបនេះទោះបីទឹកដំបូងគេហាក់ដូចវ៉ៃមួយៗក៏ពិតមែនតែចាប់ពីទឹកទី៣ទៅគេចាប់ផ្ដើមវាយប្រហារសងវិញធ្វើឲ្យចំរើនសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ៤ ។

ជាមួយគ្នានោះដែរ កីឡាករ ហ៊ឹម សេរី របស់កម្ពុជា ម្នាក់ទៀត ក៍បានប្រកួតចាញ់ ពិន្ទុអ្នកប្រដាល់ថៃផាត ឯក(Phat Ek) ។ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នា ៥ ទឹកពេញដែលទឹដំបូងៗសេរីហាក់ដូចជាវ៉ៃបានល្អទោះបីផាត ឯក វាយ ប្រហារមិនសំចៃកម្លាំងក៏ពិតមែនតែគេហាក់ដូចជាមានឱកាសដើម្បីតដៃបានវិញខ្លះ ។

ចាប់ពីទឹកទី ៣ ទៅសេរី ហាក់ដូចជាខ្សោយកម្លាំងមិនតែប៉ុណ្ណោះ គេហាក់ដូចជាមិនសូវហ៊ានវាយប្រហារ គូប្រកួត ឡើយ គឺគេ បានត្រឹមតែដក ថយ និង ការពារច្រើនជាង ។ ដោយសារតែ ៣ ទឹកចុងក្រោយសេរី ស្រុតកម្លាំងហើយ មិនសូវវាយ សងលើគូប្រកួតនោះទើបបន្ទាប់ពីប្រកួត ចប់ទឹកទី ៥គេទទួលបរាជ័យដោយពិន្ទុ៕

Advertisement