ម្ចាស់​ SpaceX ចង់​លុប​បំបាត់​ធនាគារ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ចង់​​ប្រែក្លាយ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើ​ប្រាស់​ ក្នុង​មហិច្ឆតា​លុប​បំបាត់​គណនី​ធនាគារ​ចាប់​ពី​ចុង​ឆ្នាំ 2024​។ The Verger ដកស្រង់​សម្ដី​​របស់​លោក Elon Musk ដែល​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​កាល​ពី​ថ្ងៃទី 26 កក្កដា​ថា លោក​ចង់​ឱ្យ​បណ្ដាញ​សង្គម X អាច​ដោះស្រាយ​គ្រប់​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ប្រាក់​កាសនៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ប្រើ​ប្រាស់​ «នឹង​ត្រូវ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ឥទ្ធិពល​របស់​វា​»។ លោក Elon Musk បក​ស្រាយ​ថា ការ​ទូទាត់​ប្រាក់​លើ​ X នឹង​កែ​ប្រែ​ទាំង​ស្រុង​នូវ​វិធី​ផ្ទេរ​ប្រាក់​របស់​អ្នក​ប្រើប្រាស់​។ បើ​សិន​អ្នក​លេង​បណ្ដាញ​សង្គម​ X ណា​ម្នាក់​ចង់​ផ្ញើ​លុយ 20 ដុល្លារ​ឱ្យ​មិត្ត​ភក្ដិ ពួក​គេ​នឹង​មិន​ចាំបាច់​មាន​គណនី​ធនាគារ​ឡើយ​។ ទាក់​ទង​នឹង​រឿង​នេះ​ដែរ CEO របស់​ X អ្នកស្រី Linda Yaccarino ក៏​បាន​ចាត់​ទុក​ថា ឱកាស​នេះ​នឹង​អាច​អនុវត្ត​បាន​ចាប់​ពី​ឆ្នាំ 2024​។ យោង​តាម The Verge លោក Elon Musk ចង់​ផ្ដួល​ PayPal … Read more

Nissan Sakura ក្លាយ​ជា​រថយន្ត​អគ្គិសនីលក់​ដាច់​ជាង​គេ​នៅ​ជប៉ុន

បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​កន្លង​មក​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ងាក​ទៅ​រក​យាន​ជំនិះ​អគ្គិសនី​ ប៉ុន្តែ​ Nissan Sakura ដែល​ត្រូវ​បាន​សហការ​អភិវឌ្ឍ​ជាមួយ​ Mitsubishi Motors Corp និងប្រើ​ប្រាស់​រូប​រាង​របស់​រថយន្ត​សាំង eK X គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​នេះ​។ ទិន្នន័យ​របស់​ក្រុម​អ្នក​ផលិត​រថយន្ត​បង្ហាញ​​ថា Nissan Sakura ដែល​ធ្លាប់​បាន​ទទួល​ពាន​​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​របស់​ជប៉ុន​កាល​ពី​ឆ្នាំ 2022 រួមចំណែក​ជិត​ពាក់​កណ្ដាល ដែល​ស្មើ​នឹង​ 35,009 គ្រឿង​ ​ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ក្នុង​ប្រទេស​នេះ រាប់​ចាប់​ពីដើម​ឆ្នាំ​ 2023​ ដល់​បច្ចុប្បន្ន​។ Sakura និង eK X កំពុង​នាំ​មុខ​គេ​នៅ​ប្រទេស​ជប៉ុន ​ជា​ទីផ្សារ​ដែល​រថយន្ត​អគ្គិសនី​រួម​ចំណែក​ត្រឹម​តែ​ 1.5% ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​រថយន្ត​ថ្មី​ដែល​ត្រូវ​បាន​លក់​នៅ​ប្រទេស​នេះ​កាល​ពីឆ្នាំ​កន្លង​។ Sakura និង eK X អាច​រត់​ក្នុង​ល្បឿន​ប្រហែល 130 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​លក់​នៅទូទាំង​ពិភពលោក​ ដោយ​សារ​តែ​កត្តា​ជា​ច្រើន​ មាន​ជាអាទិ៍​ មិនអាច​ឆ្លើយ​តប​ទៅ​នឹង​ស្ដង់ដា​​នៃ​ការ​ប៉ះ​ទង្គិច​នៅ​ប្រទេស​មួយ​ចំនួនជា​ដើម​។

រថយន្ត​អគ្គិសនី​ដប់​ម៉ូដែល​ដែល​ល​ក់​ដាច់​ជាង​គេ​លើ​ពិភពលោក

បរិមាណ​រថយន្ត​អគ្គិសនីទូទាំង​ពិភពលោក​​ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ខែ​សីហា​ ឆ្នាំ 2023 គឺជាង​ 1.2 លាន​គ្រឿង​ ហើយ​នៅ​ក្នុង​ Top 10 នៃ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាងគេនេះ មាន​រថយន្ត​របស់​ចិន​រហូត​ដល់ 80%​។ ដូច​ទៅ​នឹង​ប៉ុន្មាន​ខែ​មុន​ Tesla Model Y គឺជា​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​បង្អស់​នៅ​ក្នុង​ខែសីហា​ ដោយ​លក់​បាន 115,885 គ្រឿង ច្រើន​ជាង​ឆ្ងាយ​បើធៀប​នឹង​ម៉ូដែល​ដទៃ​។ បណ្ដា​រថយន្ត​អគ្គិសនី​ដទៃ​ដែល​លក់​ដាច់​ជាង​គេ​គឺ BYD Song (BEV និង PEV ត្រូវ​បាន​គិត​ចូល​​គ្នា), Tesla Model 3,​ BYD Qin (BEV និង PEV ត្រូវ​បាន​គិត​ចូល​គ្នា) ,​ BYD Seagull, BYD Yuan, BYD Dolphin រួម​នឹង​ GAC Aion Y, BYD Han និង GAC Aion S។ នៅ​ក្នុង​ … Read more

ក្រុម​ហ៊ុន​ចិន BYD ដាក់​លក់​រថយន្ត​សេដាន​អគ្គិសនី​នៅ​សិង្ហបុរី​ និង​ស៊ីលី

ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​ប្រភេទ​សេដាន​អគ្គិសនី​ Seal នៅ​ប្រទេស​សិង្ហបុរី និង​ស៊ីលី ក្នុង​បំណង​ប្រកួត​ប្រជែង​ជាមួយ​នឹង​ Model 3 របស់​ Tesla។ នៅ​សិង្ហបុរី BYD បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ Vantage Automotive ដើម្បី​បង្ហាញ​​កំណែ​ Seal ចង្កូត​ស្ដាំ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ BYD កាល​ពី​ថ្ងៃទី 09 តុលា​។ BYD Seal មាន​បី​កំណែ​នៅ​សិង្ហបុរី ដែល​មាន​តម្លៃ​ចាប់​ពី​ 174,910 ដុល្លារ​អាម៉េរិក​។ BYD Seal ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី 29 កក្កដា 2022។ នេះ​គឺជា​គូប្រជែង​សំខាន់​មួយ​របស់ Tesla Model 3។ រថយន្ត​អគ្គិសនី​ BYD Seal មាន​ 5 កំណែ​នៅ​ប្រទេស​ចិន​ និង​មាន​តម្លៃ​ចាប់​ពី 26,030 ដុល្លារ​អាម៉េរិក​។ ក្រៅ​ពី​សិង្ហបុរី កាល​ពី​ម្សិល​មិញ BYD ក៏​បានឱ្យ​ដឹង​ថា បាន​​បង្ហាញ Seal … Read more

Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

រថយន្ត​អគ្គិសនី RS e-tron GT អាច​តាម​ទាន់ Model S Plaid របស់ Tesla។ នេះ​គឺជា​ក្ដីសង្ឃឹម​របស់​ក្រុម​ហ៊ុន​ Audi​។ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Volkswagen Group មួយ​នេះ​កំពុង​បញ្ចុះ​តម្លៃ​រហូត​ដល់ 20,000 ដុល្លារអាម៉េរិក​ សម្រាប់​ម៉ូដែល e-tron GT គ្រា​ដែល​កំពុង​ចូល​រួមប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​។ ទន្ទឹមនឹង Porsche Taycan Turbo ក្រុម​ហ៊ុន Audi គឺជា​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​ដែល​កំពុង​ប្រជែង​ជាមួយ​នឹង​ Tesla Model S ដោយ​ប្រើប្រាស់​ Audi e-tron GT។ ដោយ​មាន​កម្លាំង​​ឡើង​ដល់​ 637 សេះ​ រថយន្ត​អគ្គិសនី​ Audi e-tron GT អាច​បង្កើន​ល្បឿន​ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង ដោយ​ចំណាយ​ពេល​តែ 3.1 វិនាទី​។ ថ្មលីចូម – អ៊ីយ៉ុង (lithium-ion) … Read more

អូស្ត្រាលី​សាងសង់​អគារ​ឈើ​ខ្ពស់​បំផុត​លើ​ពិភពលោក​

អាជ្ញាធរ​ទីក្រុង​ Perth បាន​អនុម័ត​គម្រោង​សាងសង់​អគារ​កម្ពស់ 191.2 ម៉ែត្រ​ ដែល​ប្រើ​ប្រាស់​ឈើ​បន្ទះ​កុងផ្លាកេ​ផ្សំ​ជាមួយ​នឹង​បេតុង​ស្នូល​ដែក​ថែប​។ កាល​ពី​ថ្ងៃទី 05 តុលា​ អាជ្ញាធរទីក្រុង​ Perth បាន​អនុម័ត​សំណើ​សាងសង់​អគារ​កប់ពពក​ដែល​មាន​ឈ្មោះ​ថា C6 របស់​ Grange Development។​ យោង​តាម CNN អគារ​នេះ​នឹង​ខ្ពស់​ជាង​ជិត​ពីរ​ដង​បើធៀប​នឹង​អគារ​ឈើ-​បេតុង​ខ្ពស់​បំផុត​ក្នុង​លោក​នាបច្ចុប្បន្ន​។ ម្ចាស់​សំណង់​នេះ​ឱ្យ​ដឹង​ថា 42% នៃ​អគារ​នេះ​នឹង​សាងសង់​ពី​ឈើ​ ខណៈ​​សសរធ្វើ​ពី​បេតុង​ និង​ដែក​។ ក្រោយ​ពីបាន​​សាងសង់​រួច​រាល់​ អគរ C6 នឹង​បំបែក​កំណត់​ត្រា​អគារ​ឈើ​-បេតុង​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ Ascent នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក​ ដែល​មាន 25 ជាន់ ​កម្ពស់ 86 ម៉ែត្រ​។ C6 នឹង​ស្ថិត​នៅ​ក្នុង​ក្រុង Charles ភាគ​ខាង​ត្បូង​ទីក្រុង Perth និង​ខ្ពស់​ជាង​អគារ​កូន​កាត់​ឈើ​-បេតុង​ Atlassian Headquarters ​នៅ​ទីក្រុង Sydney នា​ពេល​ខាង​មុខ​។ Atlassian Headquarters ក៏ត្រូវ​បាន​សាងសង់​ដើម្បី​​បំបែក​កំណត់​ត្រា​របស់ Ascent … Read more

Tesla របស់​អាម៉េរិក ជិត​បាត់​​តំណែង​លេខ​មួយ​ដោយ​សារ​​ក្រុម​ហ៊ុន​ចិន​?

BYD របស់​ចិន​ទំនង​ជា​នឹង​អាច​ហក់ផុត​ Tesla ដើម្បី​ក្លាយជា​ក្រុម​ហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ គ្រា​ដែល​​វិស័យ​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​ចិន​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​ ដោយ​សារ​តែ​យាន​យន្ត​អគ្គិសនី​។ យោង​តាម Fortune ការ​លក់ធ្លាក់​ចុះនៅ​​​ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​ 2023 របស់ Tesla កំពុង​​បង្ក​ឱកាស​ល្អ​ដល់​គូប្រជែង​ BYD ក្នុង​ការ​ដណ្ដើម​យក​តំណែង​នាំ​មុខ​គេ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ទូទាំង​សកល​លោក​។ ក្នុង​ត្រីមាន​ទីបី​នៃ​ឆ្នាំ 2023 Tesla លក់​រថយន្ត​អគ្គិសនី​បានជាង 435,000 គ្រឿង​ គ្រាដែល​ BYD លក់​បាន​ជាង 431,000 គ្រឿង​។ គម្លាត​ដ៏​ខ្លី​នេះ​មាន​ន័យ​ថា BYD អាច​ជិត​យក​ឈ្នះ​លើ Tesla ទាក់​ទង​នឹង​បរិមាណ​រថយន្តអគ្គិសនី​ដែល​បាន​លក់​ចេញ​។ បើ​គិត​ជា​សរុប​ BYD បាន​យក​ឈ្នះ​ Tesla តាំង​ពី​យូរ​មក​ហើយ​។ យោង​តាម Bloomberg បើ​គិត​ទាំង​រថយន្ត​កូន​កាត់​ម៉ូទ័រ​អគ្គិសនី​-ម៉ាស៊ីន​ចំហេះ​ក្នុង​ (hybrid) BYD លក់​បាន​ជាង 800,000 គ្រឿង​ក្នុង​ត្រីមាស​ទី​បី​ ច្រើន​ជាង​ជិត​ទ្វេ​ដង បើ​ធៀប​នឹង​ Tesla។ ក្រុម​ហ៊ុន​ចិន BYD កាល​ពី​ឆ្នាំ​ 2022 លក់​រថយន្ត​បាន​ 1.8 លាន​គ្រឿង​ ក្នុង​នោះ​មាន​ជាង … Read more

​ថៃ​រំពឹង​លើ​ខ្ទង់​វិនិយោគ​ប្រាំពាន់​លាន​ដុល្លារ​ពី Tesla, Google, Microsoft

កាល​ពី​ថ្ងៃទី 24 កញ្ញា Reuters ដក​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin ដែល​បាន​ថ្លែង​នៅ​បុរី​នីវយ៉ក សហរដ្ឋ​អាម៉េរិក ឱ្យ​ដឹង​ថា ប្រទេស​ថៃ​គ្រោង​នឹង​ទទួល​បាន​ខ្ទង់វិនិយោគ​យ៉ាងតិច​ 5 ពាន់​លាន​ដុល្លារ​ពី​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក មានជា​អាទិ៍ Tesla, Google និង Microsoft ជា​ដើម​។ Reuters ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែល​បាន​លើក​ឡើង​នេះ Tesla នឹង​ពិចារណា​លើ​ការ​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​ ខណៈ​ Microsoft និង Google អាច​នឹង​ដាក់​មជ្ឈមណ្ឌលទិន្នន័យ​របស់​ខ្លួន​​នៅ​ប្រទេស​ថៃ។ យោង​តាម​នាយករដ្ឋមន្ត្រី​ថៃ​ដដែល ប្រភព​ទុនវិនិយោគ​ថ្មី​ពី​បរទេស​ នឹង​ដើរ​តួនាទី​យ៉ាង​​សំខាន់​​​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ថៃ​ ដែល​កំពុង​ថម​ថយ​ ហើយគ្រោង​នឹង​មាន​កំណើន​ត្រឹម​តែ​ 2.8%​ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ​។ រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ កំពុងតែ​បញ្ចេញ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ដល់​ការ​វិនិយោគ​​ពី​បរទេស​​។ ដើម្បី​រក្សា​តំណែង​ជា​មជ្ឈមណ្ឌល​ដំឡើង​រថយន្ត​ធំជាង​គេ​លំដាប់​ទី​បួន​នៅ​អាស៊ី ថៃ​បាន​លើក​ឡើង​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដើម្បី​ទាក់​ទាញ​​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ និង​ថ្ម​ផ្ទុក​អគ្គិសនី​ ទន្ទឹម​នឹង​ការ​បញ្ចុះ​អត្រា​ពន្ធ​សម្រាប់​អ្នក​ទិញ​រថយន្តអគ្គិសនី​ក្នុង​ប្រទេស​ ក្នុង​បំណង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​។ ក្នុង​អំឡុងពេល​ស្ថិត​នៅ​សហរដ្ឋ​អាម៉េរិក នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ក៏​បានចូល​​ជួប​​​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Tesla លោក Elon Musk ផងដែរ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​នៅ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​៕

ធ្វើ​តាម​ជនជាតិ​ជប៉ុន BYD ក៏​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​រថយន្ត​មួយ​ភាគ​ធំ​នៅ​​អាស៊ី​អាគ្នេយ៍​

ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD (Build Your Dream) កំពុង​តែ​ស្ដែង​ឱ្យ​ឃើញ​ជោគ​ជ័យ​មួយ​កម្រិត​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ ដោយ​បានយក​ឈ្នះ​លើ Tesla ដើម្បី​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​​រថយន្ត​អគ្គិសនី​ជាង​ ¼ ដែល​បាន​លក់​ចេញ​នៅក្នុង​តំបន់​នេះ។ ទន្ទឹម​នឹង​តម្លៃ​ដ៏ទាក់​ទាញ ជោគ​ជ័យ​ដំបូង​ៗ​របស់ BYD ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​ចេញ​ពី​រូបមន្ត​សហការ​ចែក​ចាយ​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុនចិន​មួយ​នេះ​អាច​​ពង្រីក​​ទីផ្សារ​ ដឹង​អំពី​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ និង​ឆ្លង​ផុត​ការ​កំណត់​នានា​របស់​បណ្ដា​រដ្ឋាភិបាល​។ នេះ​បើ​តាម​ដៃគូ​សហការ​ ក៏ដូច​ជា​អ្នក​ចែកចាយ​របស់ BYD។ រូបមន្ត​ដែល​ BYD អនុវត្ត​គឺ​ដូច​ទៅ​នឹង​វិធី​ដែល​បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​ធ្លាប់​បាន​អនុវត្ត​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កាល​ពី​ច្រើន​ទសវត្សរ៍​កន្លង​។ យុទ្ធ​សាស្ត្រ​ខាងលើ​បាន​ និង​កំពុង​ជួយ​ឱ្យ​ BYD ដណ្ដើម​បាន​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​ ខុស​ពី​រូបមន្ត​ចែកចាយ​ផ្ដាច់​មុខ​របស់​ Tesla ថ្វី​បើ​មាន​ចំណុច​អវិជ្ជមាន​ខ្លះ​។ «បច្ចុប្បន្ន​ BYD យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ពាណិជ្ជសញ្ញា​ជា​ជាង​អត្រា​ចំណេញ» Soumen Mandal អ្នក​វិភាគ​ជាន់​ខ្ពស់​របស់ Counterpoint Research ឱ្យ​ដឹង​ដូច្នេះ និង​បន្ត​ថា «តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ចំណេញ​ច្រើន​ដល់​តំណាង​ចែក​ចាយ​នៅ​តាម​បណ្ដា​ប្រទេស​ BYD អាច​ចិញ្ចឹម​ទំនុក​ចិត្ត និង​ភាពស្មោះ​ត្រង់​ បើក​ផ្លូវ​សម្រាប់​ការ​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​»។ យោង​តាម Counterpoint ក្រុម​ហ៊ុន BYD កាន់​កាប់​ចំណែក​ទីផ្សារ​រថយន្ត​ខ្នាត​តូច​ប្រមាណ 26% ប៉ុន្តែ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅ​អាស៊ី​អាគ្នេយ៍​ ​ក្នុង​ត្រីមាស​ទីពីរ​ … Read more

BYD បង្ហាញរថយន្តអគ្គិសនី Seal DM-i តម្លៃចាប់ពីជាង 20,000 ដុល្លារអាម៉េរិក

BYD បាន​បង្ហាញ​​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី Seal DM-i តម្លៃ​ចាប់​ពី​​ 22,800 ដល់ 32,400 ដុល្លារ​អាម៉េរិក នៅ​ទីផ្សារ​ប្រទេស​ចិន​។ រថយន្ត​អគ្គិសនី Seal DM-i គឺជា​សមាជិក​ថ្មី​ក្នុង​ត្រកូល​ Seal ហើយ​កំណែ​ plug-in hybrid នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី 18 មេសា ជា​ថ្ងៃ​ដំបូង​នៃ​ពិព័រណ៍​រថយន្ត​សៀងហៃ​ ប៉ុន្តែ​ពេល​នោះ​វា​ត្រូវ​បាន​ហៅ​ថា Chaser 07។ BYD បាន​ប្ដូរ​ឈ្មោះ Chaser 07 ទៅ​ជា Seal DM-i កាល​ពី​ថ្ងៃទី 14 កក្កដា ក្នុង​បំណង​ប្រើប្រាស់​ការ​ពេញ​និយម​របស់​Seal។ BYD Seal ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូប្រជែង​សំខាន់​របស់ Tesla Model 3 នៅ​ប្រទេស​ចិន​ នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​ទី​ផ្សារ​នេះ​កាល​ពី​ថ្ងៃទី 29 កក្កដា​ 2022​។ BYD កំពុង​ផ្គត់​ផ្គង់​រថយន្ត​ Seal DM-i ចំនួន​6 ម៉ូដែល​​។ Seal DM-i គឺជា​ម៉ូដែល​ sedan B+ ដែល​មាន​បណ្ដោយ​ ទទឹង​ និង​កម្ពស់ប្រវែង​​ជា​បន្ត​បន្ទាប់​គឺ​ 4,980 មម, 1,890 មម និង 1,495 មម ខណៈ​ប្រវែង​បណ្ដោយ​ជា​មូលដ្ឋាន​គឺ 2,900 មម។ ម៉ាស៊ីន​របស់​រថយន្ត​ទាំង​នេះ​រួម​មាន​ពីរ​ជម្រើស​គឺ 1.5L និង 1.7T ដែល​ផ្ដល់​ថាមពល​ខ្លាំង​ជា​បន្ត​បន្ទាប់​គឺ 81 គីឡូវ៉ាត់ និង 102 គីឡូវ៉ាត់ រួមនឹង​កម្លាំង​រមួល​កង់​ … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

បច្ចេកវិទ្យា​របស់​ណាសា ​អាច​ធ្វើ​ឱ្យ​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត

(សហរដ្ឋ​អាម៉េរិក) – ការ​បំពាក់​​ស្លាប​កង្ហារ​នៅ​សងខាង និង​ខាង​ក្រោយ​​ ជួយ​ឱ្យ​យានជំនិះ​​នេះ​អាច​ហោះ​ឡើង​ត្រង់ទៅ​លើ​ និង​ឆ្ពោះ​ទៅ​មុខ​ដោយ​កម្លាំង​រុញ​ច្រាន​។ ក្រុម​ហ៊ុន Applied eVTOL Concepts បង្ហាញ​គម្រោង​អភិវឌ្ឍ​យាន​ជំនិះ​មួយ​ប្រភេទ​ដែល​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ត្រង់​ (eVTOL) ដែល​មាន​ឈ្មោះ​ថា Epiphany Transporter។ យាន​ជំនិះ​នេះ​អាច​ហោះ​ក្នុ​ងល្បៀន​ 258 គីឡូម៉ែត្រ​/ម៉ោង ប៉ុន្តែ​មាន​សំឡេង​រំខាន​​មិន​ដល់​កម្រិត​ 55 decibel (dB) នៅ​លើ​កម្ពស់ 15 ម៉ែត្រ​។ សំឡេង​រំខាន​នេះ​ស្ថិត​ក្នុង​ចន្លោះ​សំឡេង​ទឹក​ភ្លៀង​ធ្លាក់​ស្មើ (50 dB) និង​សំឡេង​មនុស្ស​និយាយ​គ្នា​ធម្មតា​ (60 dB)។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 សីហា​។ គន្លឹះ​សំខាន់​គឺ​ស្ថិត​នៅ​លើ​ស្លាប​កង្ហារ​រុញ​ច្រាន​ដែល​បំពាក់​នៅ​​សង​ខាង​ និង​ផ្នែក​ខាង​ក្រោយ​របស់ Epiphany Transporter។​ នេះ​គឺជា​រចនា​ដែល​ដូច​ទៅ​នឹង​រូប​រាង​របស់​យាន​ជំនិះ​មួយ​ប្រភេទ​ដែល​​​ត្រូវ​បាន​ណាសា​​អភិវឌ្ឍ​​កាល​ពី​ឆ្នាំ​ 2002​ ប៉ុន្តែ​បាន​ឆ្លង​កាត់​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប្រហែល​ពីរ​ទសវត្សរ៍​កន្លង​។ Epiphany Transporter ត្រូវ​បាន​រចនាឡើង​ដើម្បី​អាច​ដឹក​អ្នក​ដំណើរ​បាន​ពីរ​នាក់ រួម​នឹង​អីវ៉ាន់​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា យាន​ជំនិះ​នេះ​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ Tesla Model S និង​អាច​ចត​ក្នុង​ចំណត​ធម្មតា​បាន​៕