តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

យោងតាម​ទិន្នន័យ​ស្ដីពី​តម្លៃ និង​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​ថ្មី​បំផុត ដែល​ស្រាវជ្រាវ​ដោយ Kelley Blue Book ជា​មធ្យម រថយន្ត​អគ្គិសនី​បាន​ធ្លាក់​ថ្លៃ 14% នៅក្នុង​ខែឧសភា​ឆ្នាំ 2023 បើ​ធៀប​នឹង​ដំណាក់​ដូចគ្នា​ក្នុង​ឆ្នាំ 2022។ ការ​គណនា​របស់ Kelley Blue Book បង្ហាញថា តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី​មួយគ្រឿង​នៅក្នុង​ខែឧសភា 2023 គឺ 55,488 ដុល្លារ ខ្ពស់ជាង​ប្រហែល 158 ធៀប​នឹង​ខែមេសា 2023 ប៉ុន្តែ​ទាប​ជាង 9,370 ដុល្លារ បើ​ធៀប​នឹង​ខែឧសភា 2022។ តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ខែមិថុនា 2022 ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​នោះបាន​បាត់​បង់​​ប្រហែល 5,800 ដុល្លារ។ Michelle Krebs អ្នកវិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន Cox Automotive ឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ក្នុង​ខែឧសភា 2023 កើន​ប្រហែល 4.7% ធៀប​នឹង​ខែមេសា 2023 និង​កើន 44% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022។ … Read more

លោក Elon Musk ថា «មនុស្ស​បាន​ក្លាយ​ជា​ Cyborg» រួច​ទៅ​ហើយ!

មហា​សេដ្ឋី​អាម៉េរិក​ លោក Elon Musk យល់​ថា មនុស្ស​កំពុង​តែ​រស់​នៅ​តាម​បែប​ Cyborg (ពាក់​កណ្ដាល​មនុស្ស​ ពាក់​កណ្ដាល​ម៉ាស៊ីន) ព្រោះ​ប្រើ​ប្រាស់ម៉ាស៊ីន​សម្រាប់​ការ​ចង​ចាំ​ព័ត៌មាន​។ កាល​ពី​ថ្ងៃទី 06 មិថុនា Marc Andreessen ដែល​ជា​អ្នក​វិនិយោគ​ម្នាក់​នៅ​ជ្រលង​ភ្នំ​ Silicon បាន​បង្ហោះ​អត្ថបទ​មួយ​និយាយ​ពី AI (បញ្ញា​សិប្បនិម្មិត) នៅ​លើ​ប្លក់​ផ្ទាល់​ខ្លួន​ដែលពិភាក្សា​គ្នា​អំពី​ថា​ តើ​​មនុស្ស​ប្រើ​ប្រាស់​ AI នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​ដល់​កម្រិត​ណា។​ លោក Marc ក៏​ច្រាន​ចោល​គំនិត​ដែល​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ AI។ អ្នក​វិនិយោគ​នេះ​ជឿ​ថា បច្ចេក​វិទ្យា​នេះ​កំពុង​ជួយ​ឱ្យគ្រប់​យ៉ាង​ប្រសើរ​ឡើង​។ កាល​ពី​ថ្ងៃទី 12 មិថុនា មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ក៏​បាន​ឆ្លើយ​តប​នឹង​អត្ថបទ​ខាងលើ​ ដោយ​និយាយ​ថា «ពេល​នេះ យើង​គ្រប់​គ្នាបាន​ក្លាយ​ជា Cyborg រួច​ទៅ​ហើយ​។ ការ​ចង​ចាំ​របស់​យើង​ត្រូវ​បាន​ប្រគល់​ឱ្យ​កុំព្យូទ័រ​។ ពួក​វា​ចង​ចាំ​គ្រប់​យ៉ាង​បាន​ល្អ​ក្នុង​កម្រិត​ខ្ពសខ្លាំង​»។ Cyborg គឺជា​ពាក្យ​ប្រើ​សម្រាប់​ហៅ​សត្វ​មួយ​ប្រភេទ​ដែល​ពាក់​កណ្ដាល​ជា​មនុស្ស និង​ពាក់​កណ្ដាល​ជា​ម៉ាស៊ីន​។ យោង​តាម​លោក Musk​ បញ្ញា​សិប្បនិម្មិត​នៅ​តែ​អាច​បង្ក​ហានិភ័យ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​។ លើ​​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃទី 13 មិថុនា … Read more

Tesla បើក Showroom លំដាប់​ប្រណិត​នៅ​រាជធានី​របស់​ប្រទេស​ថៃ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla នឹង​បើក​សាល​តាំង​បង្ហាញ (showroom) លំដាប់​ប្រណិត​នៅ​ប្រទេស​ថៃ នៅក្រោយ​ខែមិថុនា ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ភាគ​ខាងកើត​រាជធានី​បាងកក​ ដើម្បី​ជំរុញ​ការលក់​រថយន្ត​អគ្គិសនី​ដែល​កំពុង​កើនឡើង​យ៉ាង​រហ័ស​នៅ​ប្រទេស​ថៃ និង​ដើម្បី​តាម​ទាន់​គូប្រកួត​ចិន ក្នុងនោះ​មាន BYD ជាដើម។ យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក​មួយ​នេះ​កំពុងតែ​ជួសជុល និង​កែលំអ​ទីតាំង​ដែល​ធ្លាប់ជា​សាល​តាំង​បង្ហាញ​របស់ Toyota។ នៅ​ប្រទេស​ថៃ ក្រៅពី​សាល​តាំង​បង្ហាញ​នេះ Tesla ក៏​នឹងមាន​មជ្ឈមណ្ឌល​សេវាកម្ម ឃ្លាំង​គ្រឿងបន្លាស់ និង​ស្ថានីយ​បញ្ចូល​ថាមពល​រហ័ស​ផងដែរ។ ទាក់ទង​នឹង​ដំណឹង​ខាងលើ តំណាង​មួយរូប​របស់ Tesla បានឱ្យដឹងថា ព័ត៌មាន​លម្អិត​នឹងត្រូវ​បានប្រកាសឆាប់ៗខាងមុខ។ Tesla បានចាប់ផ្ដើម​លក់​អន​ឡាញ​នូវ​រថយន្ត​បែប​កីឡា​ពហុ​មុខងារ​ប្រភេទ​មធ្យម Model Y និងរថយន្ត​ Model 3 នៅ​ប្រទេស​ថៃ តាំងពី​ខែធ្នូ​ឆ្នាំមុន ក្នុងតម្លៃ​ចាប់ពី​ប្រហែល 1.96 លាន​បាត (56,500 ដុល្លារ​អាម៉េរិក) និង 1.76 លាន​បាត (50,700 ដុល្លារ​អាម៉េរិក)។ តួលេខ​នេះ​ខ្ពស់ជាង​បើ​ធៀប​នឹង​តម្លៃ 1 លាន​បាត់​របស់​បណ្ដា​រថយន្ត​ចិន​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នេះ។ យោងតាម​របាយការណ៍​របស់ទំព័រ​ Autolife នៅ​ប្រទេស​ថៃ ចំនួន​រថយន្ត Model Y … Read more

Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។ ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។ រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។ Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។ ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla … Read more

រូប​ភាព​ថ្មី​បំផុត​ស្ដី​ពី​សម្ភារ​ខាង​ក្នុង​របស់​រថយន្ត​អគ្គិសនី Tesla Cybertruck

ក្នុង​កិច្ច​ប្រជុំ​ភាគហ៊ុនិក​ប្រចាំ​ឆ្នាំ​របស់ Tesla ដែល​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះនៅ​ឯ Giga Texas គឺជា​ឱកាស​ល្អ​សម្រាប់​​ភ្ញៀវ​អញ្ជើញ ទស្សនា​​ផ្ទាល់​នឹង​ភ្នែក​ រថយន្តអគ្គិសនី Cybertruck គំរូ​ដើម​ថ្មី​បំផុត​​របស់ Testla​។ គ្រប់​គ្នា​គិត​ថា ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ Cybertruck នៅ​ឯ​ព្រឹត្តិការណ៍​ខាង​លើ។​ ប៉ុន្តែ សំណាង​ល្អ មាន​មនុស្ស​ម្នាក់​មិន​ត្រឹម​តែ​បាន​ចូល​ខាង​ក្នុង​រថយន្ត​នេះ​នោះ​ទេ​ តែថែមទាំង​ថត​បាន​រូប​ភាព​ប៉ុន្មាន​សន្លឹក​ផងដែរ​។ រូប​ថត​ទាំង​នេះ​ត្រូវ​បាន​បង្ហោះដោយ​ម្ចាស់​គណនី​ Yomama69 នៅ​លើ​វេទិកា Cybertruck Owners Club។ រូប​ថត​ទាំង​នេះ​ក៏​បង្ហាញ​យ៉ាង​ច្បាស់​នូវ​សម្ភារ​ខាង​ក្នុង​របស់​រថយន្ត​នេះ​ផងដែរ​។ Tesla Cybertruck កំពុង​ស្ថិត​ក្នុងដំណាក់​កាល​ត្រៀម​ផលិត​នៅ​រដូវ​ក្ដៅ​នេះ​ ហើយ​អាច​ត្រូវ​បាន​ប្រគល់​នៅ​ចុង​ត្រីមាស​ទីបីឆ្នាំ​នេះ​។ ប្រការ​នេះ​បញ្ជាក់​ថា​​ រថយន្ត​អគ្គិសនី​ Cybertruck ​អាច​ត្រូវ​បាន​ប្រគល់​​ជូន​អតិថិជន​ ប្រហែល​នៅ​ក្នុង​ខែ​កញ្ញា​ 2023​៕

រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង Cybertruck នៅក្នុង​ព្រឹត្តិការណ៍​ជួបជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ ហើយ​វា​កំពុង​នាំមក​នូវ​រូបភាព​ផ្ទាល់​ស្ដីពី​រថយន្ត​គំរូ​ដើម​ថ្មី​បំផុត​របស់ Cybertruck។ Cybertruck ទំនងជា​នឹងត្រូវ​បាន​ផលិត​ចាប់ពី​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ហើយ Tesla ក៏ត្រូវ​បាន​គេ​រកឃើញថា កំពុង​សាកល្បង​ប្រព័ន្ធ​នានា​របស់​​រថយន្ត​គំរូ​​នេះ មុន​នឹង​​ឈានដល់​ដំណាក់កាល​ផលិត​ជា​ផ្លូវ​ការ​។ កាលពី​ថ្ងៃទី 16 ឧសភា Tesla ប្រារព្ធ​ពិធី​ជួបជុំ​ភាគ​ហ៊ុ​និក​ប្រចាំឆ្នាំ​នៅ Giga Texas និង​បាន​នាំមក​នូវ​រថយន្ត​គំរូ​ដើម Cybertruck ដែល​ត្រូវ​បានបង្ហាញ និង​ដាក់ឱ្យ​បញ្ជា​ទិញ​កាលពីពេល​កន្លង។ ព័ត៌មាន​ថ្មី​បំផុត​ដែល​ប្រកាស​ដោយ Tesla បង្ហាញថា ការចាប់ផ្ដើម​ផលិត​រថយន្ត Cybertruck នៅ​រដូវក្ដៅ​ឆ្នាំនេះ នឹងត្រូវ​ប្រគល់ជូន​អតិថិជនដំបូងៗនៅ​ចុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ 2023។ ខាងក្រោម​នេះ​គឺជា​វីដេអូ​ និង​រូប​ភាព​ ស្ដីពី​រថយន្ត​ប្រភេទ​ទ្រុង​ដើរ​ដោយ​ថាមពល​អគ្គិសនី Cybertruck របស់​ក្រុម​ហ៊ុន Tesla ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​៖

Top 5 នៃ​យីហោ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ 2023

រថយន្ត​ដែលមាន​បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ជាង 2.5 លាន​គ្រឿង​ត្រូវបាន​លក់​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ 2023 ស្មើនឹង 13% ក្នុងចំណោម​រថយន្ត​សរុប​ដែល​ត្រូវបាន​លក់​ចេញ​នៅ​ទូទាំង​សកលលោក។ យោងតាម​ទិន្នន័យ​ពី EV-Volumes ដែល​ត្រូវបាន​ចែករំលែក​ដោយ Jose Phontes ក្រុមហ៊ុន​ទាំង​ប្រាំ​ក្ដោប​ក្ដាប់​ជាង​ពាក់កណ្ដាល​នៃ​រថយន្ត plug-in (EV និង PHEV) សរុប​ដែល​បាន​លក់​ចេញ រួមមាន​ក្រុមហ៊ុន BYD (លេខ​មួយ), Tesla (លេខ​ពីរ), Volkswagen (លេខ​បី), Geely-Volvo (លេខ​បួន) និង SAIC (SAIC-GM-Wuling) (លេខ​ប្រាំ)។ Top 5 ខាងលើ​រួមចំណែក 1,458,250 គ្រឿង ស្មើនឹង 56.8% ក្នុងចំណោម​រថយន្ត​អគ្គិសនី plug-in សរុប​ដែល​បាន​លក់​ចេញ​ក្នុង​ពិភពលោក។ ក្រៅពីនេះ រថយន្ត​អគ្គិសនី​ប្រហែល 1.110.877 គ្រឿង ដែល​ស្មើនឹង 43.2% គឺជា​របស់​ក្រុមហ៊ុន​ដទៃ។ ជា​សរុប រថយន្ត​អគ្គិសនី plug-in ប្រហែល 2.569.127 គ្រឿង​ត្រូវបាន​លក់​ចេញ​ក្នុង​ទីផ្សារ​ទូទាំង​សកលលោក​នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ។ ចំណែក … Read more

Ford ជិត​បង្ហាញ​រថយន្តអគ្គិសនី​​ប្រភេទ SUV 7 កៅអី

អគ្គនាយក​ប្រតិបត្តិ​របស់ Ford លោក Jim Farley ថ្មីៗនេះ​បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​មាន​គម្រោង​ផលិត​រថយន្ត SUV អគ្គិសនី​ដែលមាន​កៅអី​បី​ជួរ និង​អង្គុយ​បាន 7 នាក់ ដែល​នេះ​បង្ហាញថា Ford កំពុងតែ​ពង្រឹង​ការប្រកួតប្រជែង​ជាមួយ Tesla និង​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លើ​ពិភពលោក។ នៅពេល Farley ឡើងកាន់​អំណាច​នៅ Ford ក្រុមហ៊ុន​នេះ​ក៏បាន​បញ្ចេញ​រថយន្ត​ប្រភេទ crossover Mustang ដើរ​ដោយ​ថាមពល​អគ្គិសនី និង F-150 Lightning ដែលជា​រថយន្ត​ភី​ក​អាប់​អគ្គិសនី​ដំបូង​របស់ Ford។ យោងតាម​លោក Farley ក្រុមហ៊ុន Ford ត្រូវតែ​ផ្ដោតទៅលើ​ប្រភេទ​រថយន្ត​អគ្គិសនី​ដែលមាន​កៅអី​ច្រើនជាង​ពីរ​ជួរ ព្រោះ​យល់ថា រថយន្ត​អគ្គិសនី​កៅអី​ពីរ​ជួរ​មាន​ច្រើនណាស់​ហើយ​នៅក្នុង​ទីផ្សារ។ Ford គណនា​ឃើញថា នឹងមាន​រថយន្ត SUV អគ្គិសនី​ដែលមាន​កៅអី​ពីរ​ជួរ​ចំនួន 45 ម៉ូ​ដែល​ក្នុង​ទីផ្សារ​​នៅ​ឆ្នាំ 2025។ ការសម្រេចចិត្ត​ខាងលើ​អាច​នឹង​ធ្វើឱ្យ Ford ខាត យ៉ាងហោចណាស់​ក៏​នៅក្នុង​ដំណាក់កាល​ដំបូង។ ប៉ុន្តែ ចុងក្រោយ Ford នឹង​ចំណេញ។ លោក Farley … Read more

Tesla នឹង​ស្នង​តំណែង​របស់ BMW និង Mercedes «ក្លាយ​ជា​អ្នកផលិត​រថយន្ត​លំដាប់​ប្រណិត​បំផុត​ក្នុង​ពិភពលោក»

Tesla កំពុង​តែ​បន្ត​រីក​ចម្រើន​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​កំពុង​កំណត់​គោល​ដៅ​ក្លាយ​ជា​យីហៅ​គុណភាព​លេខ​ ១ ក្នុង​ពិភពលោក​។ ប្រការ​នេះ​មាន​ន័យ​ថា Tesla នឹង​ដណ្ដើម​យក​តំណែង​របស់ BMW។ ក្រុម​អ្នក​វិភាគ​យល់​ថា ដោយ​សំអាង​លើ​រោង​ចក្រ​ខ្នាត​យក្ស​ទាំង​ពីរ​ គឺ​ Giga Texas នៅ​ សហរដ្ឋ​អាម៉េរិក និង Giga Berlin នៅ​ អាល្លឺម៉ង់ ក្រុម​ហ៊ុន​ Tesla នឹង​សម្រេច​​​ផែនការ​យក​ឈ្នះលើ​​ BMW និង Mercedes នៅ​ឆ្នាំ​ ២០២៣​។ យោង​តាម Reuters ក្រុមហ៊ុន​ Tesla ជឿ​ថា ពួក​គេ​នឹង​ផលិត​រថយន្ត​អគ្គិសនី Model 3 និង Model Y ចំនួន ៤៩៥,០០០ គ្រឿង​ នៅ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ​នេះ​។ ចំណែក​ក្នុង​ត្រីមាស​ទី ៣ Tesla បាន​ប្រគល់​ជូន​អតិថិជន​ចំនួន ៣៤៣,៨៣០ គ្រឿង​។ ក្រុម​អ្នកវិភាគ​សង្ឃឹមថា Tesla នឹង​ផ្គត់​ផ្គង់​ដល់​ទីផ្សារ​សរុប​ប្រហែល … Read more

អ៊ីឡុន ម៉ាស (Elon Musk) បាន​លក់​ភាគហ៊ុន Tesla តម្លៃ​ជាង ១៦ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ២ ខែ​មកនេះ

មហាសេដ្ឋី​លំដាប់​លេខ ១ ក្នុង​ពិភពលោក ជិត​បានសម្រេច​កិច្ច​ការលក់​ភាគហ៊ុន​ចំនួន ១០% ក្នុងចំណោម​ភាគហ៊ុន​របស់លោក នៅក្នុង​ក្រុមហ៊ុន Tesla ទៅតាម​ការសន្យា​នៅក្នុង​ការស្ទង់មតិ​លើ Twitter កាលពី​ខែ​មុន។ យោងតាម​ឯកសារ​ដែល​បានដាក់​ទៅកាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) នាយក​ប្រតិបត្តិ​របស់ Tesla លោក អ៊ីឡុន ម៉ាស ទើបតែ​បាន​លក់​ភាគហ៊ុន Tesla ចំនួន ៩៣៤,០០០ ហ៊ុន​ថែមទៀត ធ្វើឱ្យ​ភាគហ៊ុន​សរុប​ដែល​លោក​បាន​លក់​ចាប់តាំងពី​ខែវិច្ឆិកា មកដល់​បច្ចុប្បន្ន ឡើងដល់ ១៥.៦ លាន​ហ៊ុន។ តួលេខ​ភាគហ៊ុន​នេះ​ប្រហាក់ប្រហែល​នឹង​ទឹកប្រាក់ ១៦.៤ ពាន់​លាន​ដុល្លារ។ មហាសេដ្ឋី​រូបនេះ​ត្រូវ​ការលក់​ភាគហ៊ុន Tesla ប្រហែល ១៧ លាន​ហ៊ុន ទើបត្រូវ​ទៅតាម​ការសន្យា​លក់​ភាគហ៊ុន ១០% ដែល​លោក​បាន​ធ្វើឡើង​កាលពី​ខែវិច្ឆិកា។ នៅក្នុង​ការស្ទង់មតិ​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ខែវិច្ឆិកា ២០២១ ពាក់ព័ន្ធ​នឹង កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Programme) មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ លោក​ អ៊ីឡុន​ ម៉ាស បាន​សួរ​អ្នកលេង​បណ្ដាញ​សង្គម​ថា គួរតែ​លក់​ភាគហ៊ុន Tesla … Read more

រថយន្ត​អគ្គិសនី Tesla ទើបតែ​​បើក​ហាង​​នៅ​​ប្រទេស​ចិន​សោះ លក់ដាច់​ដូច​វ៉ាក់សាំង Covid-19

Tesla បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ថ្មី​នៅ​ប្រទេស​ចិន ដែល​ត​ភ្ជាប់​ជោគជ័យ​ដ៏​ធំធេង​កាលពី​ឆ្នាំ 2020 កន្លងទៅ ដោយ​ទទួលបាន​ការបញ្ជាទិញ​រថយន្ត​អគ្គិសនី​ដល់​ទៅ 100,000 គ្រឿង ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី ក្រុមហ៊ុន Tesla បានប្រកាស​បង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី Model Y កំណែ​ចិន​ជា​ផ្លូវការ ដោយ​ដាក់លក់​ក្នុងតម្លៃ​ចាប់ពី 339,900 ដល់ 369,900 យន់ (52,570 ដល់ 57,210 ដុល្លារ​អាមេរិក)។ នៅពេល​ព័ត៌មាន​នេះ​ត្រូវ​បានប្រកាស តួលេខ​នៃ​ការបញ្ជាទិញ​រថយន្ត Tesla Model Y នៅ​ប្រទេស​ចិន បាន​កើនឡើង​លើសពី 100,000 គ្រឿង ដោយ​ប្រើពេល​ត្រឹមតែ 10 ម៉ោង​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ចំនួន​មនុស្ស​ចូល​មើល​គេហទំព័រ​របស់ Tesla ក៏​កើនឡើង​យ៉ាងខ្ពស់ បណ្ដាលឱ្យ​វា​ត្រូវ​ផ្អាក​ដំណើរការ​មួយរយៈ។ មាន​ព័ត៌មាន​មួយចំនួន​និយាយថា រថយន្ត​ថ្មី​នឹង​ត្រូវបាន​ប្រគល់ជូន​អតិថិជន​នៅក្នុង​ខែមករា ឆ្នាំ 2021 នេះ។ រថយន្ត Tesla Model Y កំណែ​ចិន មាន​រចនា​រូបរាង​ខាងមុខ​ដូច​ទៅនឹង​កំណែ​អន្តរជាតិ ប៉ុន្តែ រូបរាង​ខាងក្រោយ​គឺ​ដូច​ទៅនឹង … Read more