ម្ចាស់ក្រុម​ហ៊ុន LVMH ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លេខ​មួយ​ជា​ថ្មី

Forbes បាន​ឱ្យ​ដឹង​ថា ម្ចាស់​ LVMH លោក Bernard Arnault កាល​ពី​ថ្ងៃទី 26 មករា 2024 ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លំដាប់​លេខ​មួយ​លើ​ពិភពលោក ពី​មហា​សេដ្ឋី Elon Musk។ បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​ទៅ​តាម​ពេល​វេលា​ជាក់​ស្ដែង​របស់ Forbes បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​បារាំង​ Arnault បច្ចុប្បន្ន​គឺ 207.8 ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ទាប់​ពី​បាន​កើន​​ជាង 23 ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃទី 26 មករា​។ ក្នុង​គ្រា​នោះ​ដែរ មហា​សេដ្ឋី​អាម៉េរិក លោក Elon Musk មាន​ទ្រព្យ​ត្រឹម​តែ​ 204.5 ពាន់​លាន​ដុល្លារ​។ ប្រការ​នេះ​ជួយ​ឱ្យ​លោក Arnault ឈ្នះ​លោក Musk ដើម្បី​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​។ នៅ​មុន​រឿង​នេះ​កើត​ឡើង ភាគ​ហ៊ុន​ Tesla របស់​លោក​ Musk បាន​ធ្លាក់ចុះ​រហូត​ដល់ 13% កាល​ពី​ថ្ងៃទី 25 មករា ក្រោយ​ពី​លោក​បាន​ព្រមាន​ថា ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​នេះ​អាច​នឹង​មាន​កំណើន​យឺត​មក​វិញ​នៅ​ក្នុង​ឆ្នាំ 2024​ ព្រោះ​តែ​ក្រុម​ហ៊ុន​ផ្ដោត​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​ជំនាន់​ថ្មី … Read more

មហា​សេដ្ឋី​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក៖ រថយន្ត​អគ្គិសនី​ចិន​ផ្ដួល​គូ​ប្រជែង​រួច​ទៅហើយ​ បើ​សិន​គ្មាន​រនាំង​ពាណិជ្ជកម្ម​

នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla បាន​កោត​សរសើរ​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ ហើយ​យល់​ថា ពួក​គេ​អាច​ដណ្ដើម​បាន​ជោគ​ជ័យ​ធំធេង​ក្នុង​ទីផ្សារ​អន្តរ​ជាតិ​។ កាល​ពី​ថ្ងៃទី 24 មករា 2024​ បន្ទាប់​ពី​ការ​ប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ត្រីមាស​ទី​បួន​​ក្នុង​​ឆ្នាំ 2023​ CEO របស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla គឺ​មហា​សេដ្ឋី​ Elon Musk បាន​លើក​សរសើរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​។ លោក​និយាយ​ថា ពួក​គេ​គឺជា​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ ហើយ​ថា នឹង​ជោគជ័យ​ធំធេង​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ទទួលរង​​សម្ពាធ​ពី​អត្រា​ពន្ធ​ និង​រនាំង​ពាណិជ្ជកម្ម​។ លោក Musk និយាយ​ថា «បើ​សិន​មិន​មាន​រនាំង​ពាណិជ្ជកម្ម ពួក​គេ​នឹង​ជាន់​ពន្លិច​ក្រុម​ហ៊ុន​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ពិភពលោក​។ ពួក​គេ​ពូ​កែ​ខ្លាំង​ណាស់​»។ យោបល់​នេះ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ដ៏សម្បើម​ពី​បណ្ដា​គូ​បដិបក្ខ​មក​ពី​ប្រទេស​ចិន​ ដែល​មាន​ដូច​ជា BYD ជា​ដើម​៕

BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។ ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​ BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕

ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។ នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។ នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។ យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង … Read more

ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

របាយការណ៍​ថ្មី​បំផុត​របស់ Oxfam International បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​​កំពុង​តែ​ក្រទៅៗ ស្រប​ពេល​ដែលកំពូល​​មហា​សេដ្ឋី​ 5 រូប​​ បែរ​ជា​មានជាង​មុន​ទ្វេ​ដង​ក្នុង​រង្វង់​ 3 ឆ្នាំ​ចុង​ក្រោយ​នេះ។ អង្គការ​មនុស្ស​ធម៌​ Oxfam International ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​មាន​អង្គការ​ចំនួន 21 ជាសមាជិក និង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេស​ជាង 80 កាល​ពី​ថ្ងៃទី 14 មករា 2024 បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​​គម្លាត​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​។ របាយការណ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ 2020 ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​ 5 រូប​របស់​ពិភពលោក​ បាន​កើន​ 114% ឡើង​ដល់ 869 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ បុគ្គល​ទាំង​ 5 រូប​ខាងលើ​នេះ រួម​មាន​ នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk, ម្ចាស់​ LVMH លោក Bernard Arnault, លោក Jeff Bezos … Read more

ថៃទទួល​បានទុន​វិនិយោគ​​ជាង 4,000 លាន​ដុល្លារពី​ជប៉ុន សម្រាប់​​វិស័យ​រថយន្ត​អគ្គិសនី​

យោង​តាម​សារព័ត៌មាន Reuters ដក​ស្រង់​សម្ដី​របស់​​អ្នក​នាំពាក្យ​​រាជរដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃទី 25 ធ្នូ បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុនមួយ​ចំនួន​ នឹង​បណ្ដាក់​ទុន​វិនិយោគ​ចំនួន 150 ពាន់​លាន​បាត (4.34 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ប្រទេស​ថៃ ក្នុង​រយៈ​ពេល 5 ឆ្នាំ​ខាង​មុខ ដើម្បី​គាំទ្រ​ប្រទេស​នេះ​ងាក​ទៅ​រក​ការ​ផលិត​រថយន្ត​អគ្គិសនី​។ អ្នកនាំពាក្យ​ Chai Wacharoke ឱ្យ​ដឹង​ថា Toyota Motor និង Honda Motor នឹង​វិនិយោគប្រហែល 100 ពាន់​លាន​បាត​ ខណៈ​ដែល Isuzu Motors នឹង​វិនិយោគ​ 30 ពាន់​លាន​បាត​ និង​ Mitsubishi Motors វិនិយោគ 20 ពាន់​លាន​បាត​ ដើម្បី​ផលិត​រថយន្តភិកអាប់​ដំណើរ​ការ​ដោយ​អគ្គិសនី​។ ថៃ​គឺជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​នៅ​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ធំជាង​គេ​ក្នុង​តំបន់​នេះ​។ បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​បាន​គ្រប់​គ្រង​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​ថៃ ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​កន្លង ប៉ុន្តែ​ថ្មី​ៗ​នេះ វិស័យ​រថយន្ត​អគ្គិសនី​ហាក់​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​បណ្ដា​ក្រុម​ហ៊ុន​ចិន​។ យោង​តាមលោក Chai ខ្ទង់​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន នឹង​គាំទ្រ​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ថៃ នៅ​ក្នុង​ការ​ចាក​ចេញ​ពី​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង … Read more

មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិកខាង​ត្បូង លោក Elon Musk យល់​ថា អ្នក​ជំនួញ​ដែល​មាន​សក្ដានុពល​ មិន​គួរ​បង្កើត​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ឡើយ បើ​សិន​ពួក​គេ​ត្រូវ​ការ​ការ​ជំរុញ​ពី​អ្នក​ដទៃ​។ «កុំបង្កើត​ក្រុម​ហ៊ុន​ បើ​សិន​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ផ្សេង​។ អត្រា​បរាជ័យ​ខ្ពស់​ណាស់ ពិត​ជា​មិន​គួរ​ធ្វើ​ បើ​ត្រូវ​រក​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​» លោក Elon Musk ថ្លែង​ដូច្នេះ​ជាមួយ​នឹង​ Cathie Wood ដែល​ជា​ CEO របស់ ARK Investment Management នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ កាល​ពី​ឆ្នាំ 2008 លោក​ Elon Musk ត្រូវ​បាន​សួរ​ថា «ធ្វើ​យ៉ាង​ណា​ទើប​អាច​រក្សា​បាន​នូវ​ភាព​ជឿជាក់​ គ្រា​ដែល​ការ​បាញ់បង្ហោះ​រ៉ុក្កែត​របស់ SpaceX ជួប​បរាជ័យ​ជា​បន្ត​បន្ទាប់?»​។ យោង​តាម Fortune ចម្លើយ​របស់​លោក Elon Musk បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រហូត​ដល់​ថ្នាក់​ មិន​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ណា​ទាំង​អស់​។ លោក Elon Musk បាន​ឆ្លើយ​ថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិន​ខ្វល់​អ្វី​ទាំងអស់​។ យើង​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត​។ ព្រះ​ជា​សាក្សី ខ្ញុំ​ប្ដេជ្ញាចិត្ត​ធ្វើ​ឱ្យ​វា​ជោគ​ជ័យ​»​។ … Read more

ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

Optimus ដែលជារ៉ូបូតរាង​មនុស្ស​ផលិត​ដោយ​ Tesla របស់​មហា​សេដ្ឋី Elon Musk បច្ចុប្បន្ន​អាច​ផ្លាស់​ទី​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ខណៈ​បាត​ដៃ​ និង​ម្រាម​ដៃ​អាច​ចាប់​កាន់​​វត្ថុ​ដែល​មាន​ទំហំ​តូច​។ វីដេអូ​ដែល​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ បាន​ចែក​រំលែក​លើបណ្ដាញ​សង្គម​ X កាល​ពី​ថ្ងៃទី 13 ធ្នូ បង្ហាញ​ថា មនុស្ស​យន្ត Optimus បន្ត​ «វិវតន៍» ឡើង​ទៅ​កាន់​កំណែ​ជំនាន់​ទី​ពីរ ដោយ​មាន​បាត​ដៃ​ដ៏រស់​រវើក អាច​ធ្វើ​កិច្ច​ការ​លំបាក​ៗ​។ Optimus អាច​ប្រើ​ម្រាមដៃ​ចាប់​កាន់​គ្រាប់​ស៊ុត​ ដែល​ជា​​កាយវិការ​លំបាក​មួយ​​ដែល​រ៉ូបូត​មុន​ៗ​សុទ្ធ​តែ​មិន​អាច​ធ្វើ​បាន​។ ក្រៅ​ពី​នេះ Optimus ក៏​អាច​បង្ហាញ​កាយវិការ​ហាត់​យ៉ូហ្គា​ផងដែរ​។ ក្រុម​ហ៊ុន Tesla ឱ្យ​ដឹង​ថា រ៉ូបូង​នេះ​អាច​បំពេញ​ភារកិច្ច​ទាំង​ឡាយ​ណា​ដែល​ «មិន​មាន​សុវត្ថិភាព ត្រូវ​ធ្វើដដែល​ៗ ឬ​គួរ​ឱ្យ​ធុញ​»៕

ឥណ្ឌូណេស៊ី​ បញ្ចុះ​អត្រាពន្ធ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​

ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ 2025 ឥណ្ឌូណេស៊ី នឹង​បញ្ចុះ​អត្រា​ពន្ធ​សម្រាប់​បណ្ដា​ក្រុម​ហ៊ុនទាំង​ឡាយ​ណា​ដែល​មាន​គម្រោង​បង្កើត​រោង​ចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ ដែល​នេះ​បញ្ជាក់​ថា ទីក្រុង​ហ្សាការតា កំពុង​រកវិធី​អូស​ទាញ​អ្នកវិនិយោគ​បន្ថែម​ទៀត​។ យោង​តាម​គោល​ការណ៍​ថ្មី​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី 12 ធ្នូ និង​មាន​សុពលភាព​ចាប់​ពី​ពេល​នេះ​ បណ្ដា​ក្រុម​ហ៊ុន​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ខាងលើ​ រួម​មាន៖ បណ្ដា​ក្រុម​ហ៊ុន​ដែល​បាន​វិនិយោគ​ទៅ​លើ​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី និង​កំពុង​មាន​គម្រោង​បង្កើន​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​អគ្គិសនី​ ឬ​មាន​គម្រោង​វិនិយោគ​។ សេចក្ដី​សម្រេច​ថ្មី​នេះ​នឹង​លុប​បំបាត់​ពន្ធនាំ​ចូល​ និង​ពន្ធ​លើ​ទំនិញប្រណិត​ ចំពោះ​រថយន្ត​​ដំឡើង​រួច​រាល់​ដែល​បាន​នាំ​ចូល​ប្រទេស​នេះ​។ គោលការណ៍​ថ្មី​នេះ​ក៏​ផ្ដល់​អត្ថប្រយោជន៍ដល់​​ប្រភេទ​ពន្ធ​អាករ​ដែល​ត្រូវ​បង់​ជូន​អាជ្ញាធរ​ក្នុង​ស្រុក​ផងដែរ​។ កាល​ពី​ពេល​កន្លង គោលការណ៍​ចាស់ដែល​បាន​ដាក់ចេញ​ដោយ​ប្រទេសដែល​ជា​ទីផ្សារ​រថយន្ត​ធំជាង​គេ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ផ្ដល់​អត្ថប្រយោជន៍​ដូច​ខាង​លើ​ចំពោះ​តែ​រថយន្ត​មិន​ទាន់​ដំឡើងរួច​រាល់​​ប៉ុណ្ណោះ​។ ឥណ្ឌូណេស៊ី បាន​កំណត់គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 600,000 គ្រឿង​នៅ​ឆ្នាំ 2030​។ តួលេខ​នេះ​ខ្ពស់ជាង​ 100 ដង បើ​ធៀប​នឹង​ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ក្នុង​ប្រទេស​នេះ នៅក្នុង​ 6 ខែ​ដំបូង​នៃ​ឆ្នាំ 2023​។ ក្រុម​ហ៊ុន​មួយ​ចំនួន​ ក្នុង​នោះ​មាន Hyundai របស់​កូរ៉េខាង​ត្បូង ជា​ដើម បាន​ និង​កំពុង​វិនិយោគ​នៅ​ ឥណ្ឌូណេស៊ី​។ Neta EV របស់​ចិន និង Mitsubishi Motors របស់​ជប៉ុន ក៏​បាន​ចូល​រួម​វិនិយោគ​នៅ​ប្រទេស​នេះ​។ បច្ចុប្បន្ន ឥណ្ឌណេស៊ី កំពុង​អូស​ទាញ​ … Read more

ទីផ្សារ​រថយន្ត​អគ្គិសនីនៅ​អាស៊ាន​ នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​ នៅ​បួន​ឆ្នាំ​ទៀត

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ម៉ាឡេស៊ី Tengku Zafrul Abdul Aziz ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​អាស៊ាន​ គ្រោង​នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ 2027 កើន​ជាង 5 ដង បើធៀប​នឹង​ 500 លាន​ដុល្លារ​របស់​ឆ្នាំ 2021​។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ និង​ពិព័រណ៍​រថយន្ត​អគ្គិសនី​អាស៊ី​ 2023 នៅ​រដ្ឋធានី​កូឡាឡាំពួ រដ្ឋមន្ត្រី​ Tengku Zafrul Abdul Aziz យល់​ថា ម៉ាឡេស៊ី​ មាន​ប្រៀប​ជាង​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់ជាង​ ដោយ​សារ​បាន​អភិវឌ្ឍ​បណ្ដាញ​ពេញ​លេញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ EV និង​រថយន្ត​ជំនាន់​ថ្មី​។ គោលដៅ​របស់​ម៉ាឡេស៊ី​ គឺ​ថា ដល់​ឆ្នាំ 2030 ប្រទេស​នេះ​នឹង​ធ្វើ​ឱ្យ​​​រថយន្ត​អគ្គិសនី និង​រថយន្ត​កូន​កាត់​សាំង​ – អគ្គិសនី រួម​ចំណែក​​ 20% ក្នុង​ចំណោម​រថយន្ត​ថ្មី និង 50% នៅ​ឆ្នាំ 2040 ខណៈ​ឆ្នាំ 2050 នឹង​មាន 80%​។ លោក​រដ្ឋមន្ត្រី​ក៏​ឱ្យ​ដឹង​ថា … Read more

Volkswagen ផលិត​រថយន្ត​អគ្គិសនី​ តម្លៃ​ជាង​ 20,000 ដុល្លារ​អាម៉េរិក

នាយកប្រតិបត្តិ​របស់ Volkswagen លោក Oliver Blume ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ប្រហែល 22,000 ដុល្លារ​អាម៉េរិក នឹង​អាច​ត្រូវ​បាន​ផលិត​នៅ​ចុង​ទសវត្សរ៍​នេះ​។ យោង​តាម​ Reuters លោក Blume បកស្រាយ​ថា ការ​ថយ​ចុះ​នៃ​តម្លៃ​ថ្ម​ផ្ទុក​អគ្គិសនី​នឹង​ជា​កត្តា​ជំរុញ​ចម្បង​ដែល​ធ្វើ​ឱ្យ​​រថយន្ត​អគ្គិសនី​មាន​តម្លៃ​ទាប​ជាង​បច្ចុប្បន្ន​។ Volkswagen កាល​ពី​ខែ​មីនា​ 2023 បាន​បង្ហើប​ឱ្យ​ដឹង​​អំពី​គម្រោង​សម្រាប់​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត​របស់​ខ្លួន​ នោះ​គឺ concept ID 2all ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា Tesla និង BYD ជា​ដើម​ ដែល​កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​​រថយន្ត​អគ្គិសនី​របស់​ពិភពលោក​។ ID 2all នឹង​មាន​តម្លៃ​ចាប់​ពី​ក្រោម​ 27,000 ដុល្លារ​ និង​អាច​បរ​បាន​ 450 គីឡូម៉ែត្រ​ ក្រោយពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។ កំណែ​សម្រាប់​ផលិត​របស់ ID 2all នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ឆ្នាំ 2025​។ Volkswagen ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​កំពុង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ក្រោម 22,000 ដុល្លារ​ផងដែរ​។ ម៉ូដែល​ចុង​ក្រោយ​នេះ​​ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ឈ្មោះថា​ ID 1 ហើយ​ជា​ម៉ូដែល​រថយន្ត​អគ្គិសនី​តូច​បំផុត​ … Read more

Lucid បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី​ ក្នុង​គ្រា​ «សង្គ្រាម​តម្លៃ​» ​កំពុង​កើត​ឡើង

ក្រុម​ហ៊ុន Lucid Group ​បញ្ចុះ​តម្លៃ​ស៊េរី​រថយន្ត​សេដាន​ប្រណិត Air កាល​ពី​ដើម​សប្ដាហ៍​នេះ​ នៅ​ក្នុង​រយៈ​ពេល​មាន​កំណត់​ នៅមុន​រដូវ​បុណ្យ​ គ្រាដែល​ការ​ប្រកួត​ប្រជែង​តម្លៃ​កំពុង​កើត​ឡើង និង​តម្រូវ​ការ​រថយន្ត​អគ្គិសនី​ថយ​ចុះ​។ បញ្ហា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់បាន​ប៉ះពាល់​ដល់​តម្រូវ​ការ​ទិញ​រថយន្ត​អគ្គិសនី​ ហើយ​បណ្ដា​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី ដែល​នាំមុខ​ដោយ​ Tesla ក៏​បាន​ប្រតិកម្ម​តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​។​ Tesla បានបញ្ចុះ​តម្លៃ​រថយន្ត​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅក្នុង​ឆ្នាំ​នេះ​ ដើម្បី​ទប់​ស្កាត់​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ដទៃ​ ដណ្ដើម​យក​ចំណែក​ទីផ្សារ​របស់​ខ្លួន។ របាយការណ៍​មួយ​របស់ Cox Automotive បង្ហាញ​ថា «សង្គ្រាម​តម្លៃរថយន្ត​អគ្គិសនី»​ បាន​បង្ខំ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ត្រូវ​តែ​ផ្ដល់​អាទិភាព​ដល់​បរិមាណ​ជាងអត្រា​​ប្រាក់​ចំណេញ​ និង​បាន​បញ្ចុះ​តម្លៃ​មធ្យម​របស់​រថយន្ត​អគ្គិសនី​មក​នៅ​ត្រឹម​ 50,683 ដុល្លារ​អាម៉េរិក​/គ្រឿង​ នៅ​ក្នុង​ខែកញ្ញា​ 2023។ ក្រុម​ហ៊ុន Lucid ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​ Air Touring ពី 95,000 ដុល្លារ​ មក​នៅ​ត្រឹម 87,500 ដុល្លារ​ ខណៈ​ដែល​​ Air Grand Touring ត្រូវ​បាន​បញ្ចុះ​តម្លៃ​ 10,000 ដុល្លារ​ ដោយ​លក់​​ត្រឹមតែ​ 115,600 ដុល្លារ​។​ ក្រុម​ហ៊ុន​ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​សហរដ្ឋ​អាម៉េរិក​មួយ​នេះ​ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី Air Pure ប្រភេទ … Read more