តំបន់រុនតាឯក នឹង​ក្លាយ​ជា​ទី​ក្រុង​រណប ដែល​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែងនា​ពេល​ខាងមុខ​

រាជរដ្ឋាភិបាល​កម្ពុជា កំពុងរៀបចំកែប្រែតំបន់ រុនតាឯក ឱ្យក្លាយជា ទីក្រុងរណប​រុនតាឯក ដែលបង្កើតការងារជូនពលរដ្ឋនៅនឹង​កន្លែង នៅ​ពេល​តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ព័ត៌មាន​នេះ​ត្រូវ​បាន​ សម្តេចធិបតីហ៊ុន ម៉ាណែត លើក​ឡើង​នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង​ភូមិរុនតាឯក កាល​ពី​ថ្ងៃ​ទី 8 ធ្នូ 2023 នៅខេត្តសៀមរាប។ ប្រមុខរាជរដ្ឋាភិបាល​ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯក ហើយ​ថា តំបន់​នេះ​នឹង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​។ តំបន់​អភិវឌ្ឍ​ រុនតាឯក (ភូមិធម្មជាតិរុនតាឯក) ស្ថិត​ក្នុង​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។ តំបន់​នេះមានចម្ងាយប្រហែល 5គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5 គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 67 ហើយ​ពេលទៅដល់ផ្លូវបែកជាបួន បត់ស្តាំតាមផ្លូវលេខ 810 ប្រហែល 9 គីឡូម៉ែត្រ រួច​បត់ស្តាំប្រហែល 3 គីឡូម៉ែត្រ ទើប​បត់ឆ្វេងប្រហែល 300 ម៉ែត្រ រួចបត់ស្តាំប្រហែល 450 ម៉ែត្រ ហើយបត់ឆ្វេងប្រហែល 2គីឡូម៉ែត្រទៀត … Read more

កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ទាក់​ទង​នឹង​ភ្លើង​អគ្គិសនី ក៏ដូច​ជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្ត​ខាត» នៅ​ក្នុង​ការ​លក់​អគ្គិសនី​។ ការ​ថ្លែង​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 ​នៅក្នុងពិធីបិទ​ស្ទឹង​សាង​សង់ទំនប់វារីអគ្គិសនីតាតៃលើ ដែល​មាន​អានុភាព​ 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។ យោង​តាម​ប្រសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល​ នៅក្នុងឆ្នាំ 2023 កម្ពុជា​គ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក​ សម្រាប់ការ​ឧបត្ថម្ភធន និង​ទម្លាក់ថ្លៃអគ្គិសនី​ ដោយរដ្ឋសុខចិត្តខាត។ ទាក់​ទិន​នឹង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​កំណត់​គោលនយោបាយ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី បន្ត​ធ្វើ​ទំនើប​កម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​អគ្គិសនី និង​ពិនិត្យ​លទ្ធភាពក្នុង​ការ​​ទម្លាក់​ថ្លៃ​អគ្កិសនី​ឱ្យ​កាន់​តែ​ទាប​ជាងមុន​៕

រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

យោង​តាម គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបាន​ប្រកាស​កាល​ពីថ្ងៃទី 30 វិច្ឆិកា 2023​ ក្រុមហ៊ុនចំនួនប្រាំទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់រោងចក្រថ្មីចំនួនប្រាំ ជាមួយ​នឹង​ទុន​វិនិយោគ 35.3 លានដុល្លារ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កណ្តាល និងភ្នំពេញ។ ក្រុម​ហ៊ុន​ទាំង​នេះ​រួម​មាន​៖ ក្រុម​ហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD ៖ គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ 13.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,370 កន្លែង។ ក្រុម​ហ៊ុន NEW HUICHEN (CAMBODIA) TEXTILE CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ 499 ផ្លូវលេខ126 ភូមិស្តុក ឃុំកុមារាជា … Read more

ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ដែល​មាន​ឈ្មោះ​ថា Prophetic អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​។ ឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «Halo» គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។ គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត Card7 និង​ឧបករណ៍​ Neuralink N1 ឱ្យ​ក្រុម​ហ៊ុន​ដាំ​ឈីប​លើ​ខួរ​ក្បាល​របស់​មហា​សេដ្ឋី Elon Musk ដើម្បី​អភិវឌ្ឍ Halo​។ ក្រុម​ហ៊ុន​នេះ​ជឿ​ថា សក្ដានុពល​នៃ​សុបិន​ល្អ​ មិន​ត្រឹម​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ តែ​ក៏​អាច​បង្កើត​បាន​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​នឹង​គំនិត​ស្រមៃ​ដែល​មិន​អាច​គិត​ចេញ​នៅ​ពេល​កំពុង​រលឹក​។ Prophetic យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវស្ដីពី​ការ​ដាស់​ខួរក្បាល​​របស់​វិទ្យាស្ថាន Donders នៅ​ប្រទេស​ហូឡង់ ដើម្បី​អភិវឌ្ឍផលិត​ផល​របស់​ខ្លួន​។ ពួក​គេ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 2024​ រួច​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​នៅ​រដូវ​ផ្ការីក​ឆ្នាំ 2025៕

កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​​ថាមពលពី​​ធ្យូង​ថ្ម និង​ពិនិត្យ​លទ្ធភាព​បិទ​ទ្វារ​បណ្ដា​រោង​ចក្រ​ប្រភេទ​នេះ​នៅ​មុន​កាល​កំណត់​។ ប្រកាស​ខាងលើ​ត្រូវ​បាន​សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ លើក​ឡើង​នៅ​ក្នុង​ពិធីបិទ​ទ្វារ​ទំនប់​សាង​សង់​វារី​អគ្គិសនី​ស្ទឹងតាតៃលើ ក្នុង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2023​។ យោង​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​ចំពោះគោល​ដៅ​បន្សាប​កាបូន​ និង​គោល​ដៅ​ផ្គត់​ផ្គង់​ថាមពល​​ស្ថិរភាព​ ប្រសិទ្ធភាព និង​តម្លៃ​សម​រម្យ​។ មុន​នោះ កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ចិត្ត​ផ្អាក​គម្រោង​អភិវឌ្ឍ​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើប្រាស់​ធ្យូង​ថ្ម​កម្លាំង 700 មេហ្គាវ៉ាត់ (MW) នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ប្ដូរ​ទៅ​ជា​កម្រោងអភិវឌ្ឍ​​ថាមពល​​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។ បច្ចុប្បន្ន ក្រសួង​រ៉ែនិង​ថាមពល ក៏​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ ស្ដីពី​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ជំរុញការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ឥន្ធនៈ និង​ដើម្បី​ការ​ពារ​បរិស្ថាន​៕

Toyota ផ្ដល់​អាទិភាពដល់​ការ​ផលិតរថយន្ត​អគ្គិសនី​ពី​អ៊ីដ្រូសែន​ ជាង​ថ្ម​ប្រភេទ​រឹង​

ក្រុម​ហ៊ុន​ Toyota បញ្ជាក់​ថា ពួក​គេ​កំពុង​បោះមួយ​ជំហាន​ធំ​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​រឹងសម្រាប់​រថយន្ត​អគ្គិសនី​ ខណៈ​គោលដៅ​ពិសេស​​គឺ​អ៊ីដ្រូសែន។ «ក្នុង​ដំណាក់​កាល​ផលិត​ជា​ទ្រង់​ទ្រាយ​ធំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ 2030 បណ្ដា​ក្រុម​ហ៊ុន​កំពុង​រក​វិធី​បង្កើន​ផលិតភាព​ឱ្យ​ឡើង​ដល់​រាប់​ម៉ឺន​គ្រឿង​ ដើម្បី​សម​ស្រប​នឹង​ផែនការ​ផលិត​​របស់​ Toyota» ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុន ឱ្យ​ដឹង​ដូច្នេះ​។ កាល​ពី​ដើម​ឆ្នាំ​នេះ Toyota បាន​ប្រកាស​ថា ពួក​គេ​កំពុង​រក​វិធី​លក់​រថយន្ត​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ឱ្យ​បាន​លើស​ពី 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ឆ្នាំ 2030​។ ប្រការ​នេះ​បញ្ជាក់​ថា នៅ​ចុង​ទសវត្សរ៍​នេះ Toyota នឹង​ផលិត​រថយន្ត​អ៊ីដ្រូសែន​ច្រើន​ជាង​រថយន្ត​អគ្គិសនី​ដែល​ប្រើ​ថ្ម​រឹង​។

ចិន​កំពុង​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស

(ប្រទេស​ចិន) – គំរូ​ដំបូង​របស់ SSPS ដែល​ជា​ប្រព័ន្ធ​ទាញ​យក​ និង​ប្រើប្រាស់​អគ្គិសនី​ពីព្រះ​អាទិត្យនៅ​ទី​អវកាស​ ដើម្បី​បាញ់​បញ្ជូន​មក​កាន់​ផែនដី និង​បញ្ចូល​ថាមពលឱ្យ​​ផ្កាយ​រណប ត្រូវបាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​។ ប្រទេស​ចិន​កំពុង​តែ​អភិវឌ្ឍ​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​អវកាស (SSPS – Space Solar Power System) ដែល​មាន​សមត្ថភាព​បាញ់បញ្ជូន​អគ្គិសនី​ចុះ​មក​កាន់​ផែនដី និង​បញ្ចូល​អគ្គិសនី​ឱ្យ​ផ្កាយរណប​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​។ ស្ថានីយ​គំរូរបស់ SSPS ត្រូវ​បាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ទីក្រុងស៊ីអាន (Xi An) នៃ​ខេត្តសានស៊ី (Shaanxi)។ គម្រោង​អភិវឌ្ឍ​ SSPS ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា Zhu Ri ដែល​មាន​ន័យ​ថា «ដេញតាម​ព្រះ​អាទិត្យ»​ ចាប់​ផ្ដើម​ដំណើរ​ការ​តាំង​ពី​ 6 ឆ្នាំ​មុន​។ ស្ថានីយ​គំរូ​ដំបូង​នេះ​រួម​មាន គ្រោង​ដែក​កម្ពស់ 75 ម៉ែត្រ និង​មាន​ចាន​ដែក​បំពាក់​ផ្ទាំ​សូឡា​ដ៏ធំ​មួយ​នៅ​ខាងលើ​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​តេស្ត​ប្រព័ន្ធ​ផលិត​អគ្គិសនី​ពេញ​លេញ​មួយ​នៅ​ទីអវកាស​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ដើម្បី​បំប្លែង​ និងផ្គត់ផ្គង់តាម​​តម្រូវ​ការ​។ SSPS នឹង​បញ្ជាក់​អំពី​លទ្ធភាព និង​សក្ដានុពល​​នៃ​ដំណើរ​ការ​ទាំង​ស្រុង តាំង​ពី​ការ​បំប្លែង​ពន្លឺ​ឱ្យ​​ទៅ​ជា​អគ្គិសនី ការ​បំប្លែង​អគ្គិសនី​ឱ្យ​ទៅ​ជា​​រលកកម្ដៅ​មីក្រូវ៉េវ ការ​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ និងការ​​បំប្លែង​រលកកម្ដៅ​មីក្រូវ៉េវ​​ឱ្យ​ទៅ​ជា​អគ្គិសនី​ចរន្ត​ជាប់​។ នេះ​គឺជា​ប្រព័ន្ធ​ដំបូង​ដែល​ស្ថិត​ក្នុង​ប្រភេទ​នេះ​នៅ​លើ​ពិភពលោក​ ដែល​បាន​ឆ្លង​កាត់​ការ​សាកល្បង​បែប​នេះ​។ … Read more

កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់​ប្រាក់កម្ចីចំនួន 50 លានដុល្លារអាម៉េរិក ដើម្បី​រួម​ចំណែក​ជួយ​កម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ នេះ​បើ​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 របស់ ADB។ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា» នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jyotsana Varma ថ្លែងដូច្នេះ។ លោក​ស្រី​បន្ត​ថា វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ ADB ដែល​ជាដៃគូគាំទ្រកំណែទម្រង់ PFM (Public Financial Management) របស់កម្ពុជា តាំងពីឆ្នាំ 2008 បានជួយគាំទ្រ​ដល់​គម្រោង​វិនិយោគ​សាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ ក៏ដូច​ជាធានានូវការបែងចែកថវិកាដែលទាក់​ទង​នឹង​ការកសាងភាពធន់នឹងផលប៉ះពាល់ដែល​កើត​ឡើង​ពី​បញ្ហា​ប្រែប្រួលអាកាសធាតុ​ផងដែរ​៕

ទីផ្សារ​រថយន្ត​អគ្គិសនីនៅ​អាស៊ាន​ នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​ នៅ​បួន​ឆ្នាំ​ទៀត

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ម៉ាឡេស៊ី Tengku Zafrul Abdul Aziz ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​អាស៊ាន​ គ្រោង​នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ 2027 កើន​ជាង 5 ដង បើធៀប​នឹង​ 500 លាន​ដុល្លារ​របស់​ឆ្នាំ 2021​។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ និង​ពិព័រណ៍​រថយន្ត​អគ្គិសនី​អាស៊ី​ 2023 នៅ​រដ្ឋធានី​កូឡាឡាំពួ រដ្ឋមន្ត្រី​ Tengku Zafrul Abdul Aziz យល់​ថា ម៉ាឡេស៊ី​ មាន​ប្រៀប​ជាង​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់ជាង​ ដោយ​សារ​បាន​អភិវឌ្ឍ​បណ្ដាញ​ពេញ​លេញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ EV និង​រថយន្ត​ជំនាន់​ថ្មី​។ គោលដៅ​របស់​ម៉ាឡេស៊ី​ គឺ​ថា ដល់​ឆ្នាំ 2030 ប្រទេស​នេះ​នឹង​ធ្វើ​ឱ្យ​​​រថយន្ត​អគ្គិសនី និង​រថយន្ត​កូន​កាត់​សាំង​ – អគ្គិសនី រួម​ចំណែក​​ 20% ក្នុង​ចំណោម​រថយន្ត​ថ្មី និង 50% នៅ​ឆ្នាំ 2040 ខណៈ​ឆ្នាំ 2050 នឹង​មាន 80%​។ លោក​រដ្ឋមន្ត្រី​ក៏​ឱ្យ​ដឹង​ថា … Read more

អាជ្ញាធរ​ថៃ​ ចាប់​ខ្លួន​អ្នក​សុំ​ទាន​​ច្រើន​នាក់​នៅ​សណ្ឋាគារ​ ដែល​រក​ចំណូលបាន​​រាប់​​លាន​រៀល/ថ្ងៃ

ប៉ូលិស​ថៃ​ បាន​ប្រកាស​ឱ្យ​ត្រួត​ពិនិត្យ​ម៉ត់ចត់​ចំពោះ​ទេសចរ​ចិន​ទាំង​ឡាយ​ណា​ដែល​មាន​មុខ​មាត់​ខុស​ប្រក្រតី​ និង​រាង​កាយមាន​សភាព​​ប្រែ​ប្រួល​ ដោយ​សង្ស័យ​ថា ពួក​គេ​មក​ដើម្បី​ប្រកប​របរ​សុំ​ទាន​។ យោង​តាម​ទំព័រ Bangkok Post កាលពី​ថ្ងៃទី 22 វិច្ឆិកា 2023 អាជ្ញាធរ​​ថៃ​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី 10 ដល់ 20 វិច្ឆិកា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​សុំ​ទាន​ចំនួន 6 នាក់​ ដែល​ជា​ពលរដ្ឋ​ចិន​។ អ្នក​សុំ​ទាន​ទាំង​នេះសុទ្ធ​តែ​មាន​មុខ​មាត់​ខុស​ធម្មតា​។ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ បី​នាក់​ក្នុង​ចំណោម​នេះ​ត្រូវ​បាន​ពិន័យ​ពី 100 ដល់ 500 បាត​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ថៃ​ ក៏​បាន​ដាក់​ពលរដ្ឋ​ចិន​ 6 នាក់​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ដោយ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​ថៃ​ក្នុង​រយៈ​ពេល 10 ឆ្នាំ​។ ប៉ូលិស​និយាយ​ថា អ្នកសុំ​ទាន​ខ្លះ​ជួល​អ្នក​បក​ប្រែថៃ​រួម​គ្នា​។ ពីរ​នាក់​ក្នុង​ចំណោម​អ្នកសុំ​ទាន​ចិន​ 6 នាក់​ ស្នាក់​នៅជា​មួយ​គ្នា​​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ខណ្ឌ​ Wang Thonglang នៅ​ទីក្រុង​​បាងកក​ ខណៈ​ 4 នាក់​ផ្សេង​ទៀត​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្សេង​ៗ​ក្នុង​រាជធានី​។ ប៉ូលិស​ថៃ​ សង្ស័យ​ថា អ្នក​សុំទាន​ជនជាតិ​ចិន​ទាំង​ 6 … Read more

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

(ភ្នំពេញ) – ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី 16 កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និ​បាតកោះពេជ្រ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023។ យោងតាមសេចក្តីប្រកាសពត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួង​​ក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដែល​មាន​ដូចជា កម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាព​ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវា ឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះ​បើ​តាមប្រកាស​របស់​ ​ក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃ​ទី 05 ខែ​ឧសភា ឆ្នាំ 2023​៕

Volkswagen ផលិត​រថយន្ត​អគ្គិសនី​ តម្លៃ​ជាង​ 20,000 ដុល្លារ​អាម៉េរិក

នាយកប្រតិបត្តិ​របស់ Volkswagen លោក Oliver Blume ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ប្រហែល 22,000 ដុល្លារ​អាម៉េរិក នឹង​អាច​ត្រូវ​បាន​ផលិត​នៅ​ចុង​ទសវត្សរ៍​នេះ​។ យោង​តាម​ Reuters លោក Blume បកស្រាយ​ថា ការ​ថយ​ចុះ​នៃ​តម្លៃ​ថ្ម​ផ្ទុក​អគ្គិសនី​នឹង​ជា​កត្តា​ជំរុញ​ចម្បង​ដែល​ធ្វើ​ឱ្យ​​រថយន្ត​អគ្គិសនី​មាន​តម្លៃ​ទាប​ជាង​បច្ចុប្បន្ន​។ Volkswagen កាល​ពី​ខែ​មីនា​ 2023 បាន​បង្ហើប​ឱ្យ​ដឹង​​អំពី​គម្រោង​សម្រាប់​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត​របស់​ខ្លួន​ នោះ​គឺ concept ID 2all ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា Tesla និង BYD ជា​ដើម​ ដែល​កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​​រថយន្ត​អគ្គិសនី​របស់​ពិភពលោក​។ ID 2all នឹង​មាន​តម្លៃ​ចាប់​ពី​ក្រោម​ 27,000 ដុល្លារ​ និង​អាច​បរ​បាន​ 450 គីឡូម៉ែត្រ​ ក្រោយពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។ កំណែ​សម្រាប់​ផលិត​របស់ ID 2all នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ឆ្នាំ 2025​។ Volkswagen ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​កំពុង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ក្រោម 22,000 ដុល្លារ​ផងដែរ​។ ម៉ូដែល​ចុង​ក្រោយ​នេះ​​ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ឈ្មោះថា​ ID 1 ហើយ​ជា​ម៉ូដែល​រថយន្ត​អគ្គិសនី​តូច​បំផុត​ … Read more