ម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បង្ហាញរ៉ូតបូតរាងមនុស្ស អាចចាប់កាន់គ្រាប់ស៊ុត និងហាត់យ៉ូហ្គា
Optimus ដែលជារ៉ូបូតរាងមនុស្សផលិតដោយ Tesla របស់មហាសេដ្ឋី Elon Musk បច្ចុប្បន្នអាចផ្លាស់ទីបានយ៉ាងស្ទាត់ជំនាញ ខណៈបាតដៃ និងម្រាមដៃអាចចាប់កាន់វត្ថុដែលមានទំហំតូច។ វីដេអូដែលមហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង បានចែករំលែកលើបណ្ដាញសង្គម X កាលពីថ្ងៃទី 13 ធ្នូ បង្ហាញថា មនុស្សយន្ត Optimus បន្ត «វិវតន៍» ឡើងទៅកាន់កំណែជំនាន់ទីពីរ ដោយមានបាតដៃដ៏រស់រវើក អាចធ្វើកិច្ចការលំបាកៗ។ Optimus អាចប្រើម្រាមដៃចាប់កាន់គ្រាប់ស៊ុត ដែលជាកាយវិការលំបាកមួយដែលរ៉ូបូតមុនៗសុទ្ធតែមិនអាចធ្វើបាន។ ក្រៅពីនេះ Optimus ក៏អាចបង្ហាញកាយវិការហាត់យ៉ូហ្គាផងដែរ។ ក្រុមហ៊ុន Tesla ឱ្យដឹងថា រ៉ូបូងនេះអាចបំពេញភារកិច្ចទាំងឡាយណាដែល «មិនមានសុវត្ថិភាព ត្រូវធ្វើដដែលៗ ឬគួរឱ្យធុញ»៕