យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

បច្ចុប្បន្ន ទិន្នន័យ​តែ​មួយ​គត់​ដែល​យាន​អវកាស Voyager 1 បញ្ជូន​មក​កាន់​ផែនដី គឺលេខ​ 1 និង​លេខ​ 0 ហើយ​ក្រុម​ការ​ងារ​របស់​ណាសា​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ យោង​តាម​ទំព័រ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 ធ្នូ យាន​ Voyager 1 របស់​ណាសា​ បច្ចុប្បន្ន​មិន​អាច​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្ត្រ​ ឬ​ទិន្នន័យ​ទាក់​ទង​នឹង​ប្រព័ន្ធ​របស់​យាន​នេះ​ មក​កាន់​ផែនដី​។ យាន​ដែល​មាន​អាយុ​ 46 ឆ្នាំមួយ​គ្រឿង​​នេះ អាច​ទទួល​បញ្ជា​ ប៉ុន្តែ​ បញ្ហា​ខាងលើ​ទំនង​ជា​កើត​ចេញ​ពី​​កុំព្យូទ័រ​របស់​យាន​។ ណាសា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​ហោះ​ហើរ (FDS) របស់​ Voyager 1 ដែល​មាន​តួនាទី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​បច្ចេកទេស​ពី​ឧបករណ៍​វិទ្យាសាស្ត្រ​នៅ​លើ​យាន មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​ដូច​មុន​ ជាមួយនឹង​​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​​នៅ​លើ​ផែនដី។ ពេលដំណើរ​ការ​​ធម្មតា FDS រៀប​ចំដាក់​​ព័ត៌មាន​របស់​យាន​ទៅ​ក្នុង​កញ្ចប់​ទិន្នន័យ រួច​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ TMU (telecommunications unit) ។ ថ្មី​ៗ​នេះ កញ្ចប់​ទិន្នន័យ​នេះ​បាន​ជាប់​គាំង និង​បញ្ជូន​តែ​លេខ​ 1 និង​លេខ​ 0 ម្ដង​ហើយ​ម្ដង​ទៀត​។ ក្រុម​បច្ចេក​ទេស​របស់ … Read more

យន្តហោះ​ដែល​អាច​បត់​ទៅជា​យាន​ជំនិះ​កង់​បី​ មាន​ល្បឿន​ពី 200 ដល់ជាង​ 300 គីឡូម៉ែត្រ​/ម៉ោង

(សហរដ្ឋ​អាម៉េរិក) – យានជំនិះ Switchblade អាច​ធ្វើដំណើរ​ក្នុងល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​បត់​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ហោះ​លើ​អាកាស​។ យាន Switchblade របស់​ក្រុម​ហ៊ុន​ Samson Sky បាន​ហោះ​ហើរ​ជា​ផ្លូវ​ការ​​​លើក​ដំបូង​ ​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​កាលពី​មួយ​ឆ្នាំ​មុន​ ពី​អគ្គនាយករដ្ឋាន​អាកាសចរណ៍​អាម៉េរិក (FAA) និង​ 14 ឆ្នាំ​ក្រោយ​ពី​បង្ហាញ​ខ្លួន​ជា​លើក​ទីមួយ។ នេះ​បើ​តាម​សារព័ត៌មាន Sun ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 វិច្ឆិកា។ យានជំនិះ​នេះ​អាច​ប្រែពី​ត្រីចក្រយានយន្ត​មក​ជា​យន្តហោះ ដោយ​គ្រាន់​តែ​ចុច​លើ​គ្រាប់​ចុច​មួយ​គ្រាប់​។ យាន Switchblade អាច​បើក​បរ​ក្នុង​​ល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​ស្ថិត​ក្នុង​រូប​រាង​​​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ប្រែ​ខ្លួន​ជា​យន្ត​ហោះ​ ហោះ​លើ​អាកាស​។ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខណ្ឌ​ Grant របស់​ទីក្រុង Moses Lake នៃរដ្ឋ Washington យាន Switchblade បាន​ហោះ​ឡើង​នៅក្នុង​ជើង​ហោះ​ហើរ​ដំបូង​ កម្ពស់ 150 ម៉ែត្រ និង​ហោះ​ជុំវិញគោលដៅ​ចំនួន 6 … Read more

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកគ្រោងនឹង​ដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ក្រោយ​

ភ្នំពេញ៖ លោក ចៅ សុភៈភិបាល អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ កាល​ពី​ថ្ងៃទី 1 ខែវិច្ឆិកាម្សិលមិញ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើ​ទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេស ក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់។ គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះគ្រោងធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ និងដាក់ឱ្យដំណើរការនៅដើមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ឆ្នាំ 2023 ខាងមុខ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) លើផ្ទៃដីទំហំ 3 ហិកតា ស្ថិតនៅភូមិព្រែកតាគង់មួយ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង​មានតម្លៃប្រមាណ 20 លានដុល្លារអាមេរិក៕

ជប៉ុន​បាញ់​បង្ហោះ​ស្ថានីយ​ចុះចត​លើ​ឋាន​ព្រះចន្ទ

យាន​អវកាស SLIM នឹង​ហោះ​ដល់​គន្លង​តារា​វិថី​ព្រះ​ចន្ទ​នៅ​ក្នុង​រយៈ​ពេល​ពី 3 ទៅ 4 ខែ​ទៀត​ រួច​ក៏​នឹង​​ចុះ​ចត​ខាង​​ក្នុងមាត់​​រណ្ដៅ​​​មួយ​ដែល​មាន​ទំហំ 300 ម៉ែត្រ​។ រ៉ុក្កែត​ H-2A របស់​ជប៉ុន​ ដឹក​ស្ថានីយ​ចុះ​ចត​ SLIM និង​តេឡេស្កុប​អវកាស XRISM ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស​ Tanegashima កាល​ពី​ម៉ោង​ 6 និង 42 នាទី ថ្ងៃទី 6 កញ្ញា​ (ពេលវេលា​នៅ​កម្ពុជា)​ យឺត​ជាង​ 10 ថ្ងៃ បើ​ធៀប​នឹង​ផែនការ​ដំបូង​ ដោយ​សារ​តែ​បញ្ហា​អាកាសធាតុ​។ យាន​អវកាស​ទាំង​ពីរ​គ្រឿង​បាន​ហោះ​ហោះ​ដូច​ការ​គ្រោង​ទុក​ បន្ទាប់​ពី​ត្រូវ​បាន​បាញ់​បង្ហោះជិត​​មួយ​ម៉ោង​។ បើ​សិន​ជា​គ្រប់​យ៉ាង​ដំណើរ​ការ​រលូត​ តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ SLIM (ស្ថានីយ​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ឆ្លាត​វៃ) នឹង​រក​វិធី​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ ដើម្បី​បើក​ផ្លូវ​សម្រាប់​បេសក​កម្ម​ប្រកប​ដោយមហិច្ឆតា​ជា​ច្រើន​ផ្សេង​ទៀត​។ យោង​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (JAXA) ស្ថានីយ​ SLIM ឆ្ពោះ​ទៅ​រក​ការធ្វើ​តេស្ត​​​ប្រព័ន្ធ​ស្រាវ​ជ្រាវ​ស្រាល​ក្នុង​ទ្រង់​ទ្រាយ​តូច​ និង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុះ​ចត​ប្រកប​ដោយ​ភាព​សុក្រឹត​​ចាំ​បាច់​សម្រាប់​យាន​អវកាសចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ពេល​អនាគត​។ SLIM គឺជា​យាន​អវកាស​ខ្នាត​តូច​ មាន​កម្ពស់​ 2.4 ម៉ែត្រ, បណ្ដោយ​ 2.7 ម៉ែត្រ … Read more

អាចម៍ផ្កាយ​ប្រវែង 180 ម៉ែត្រ​ហោះ​ក្បែរ​ផែនដី «លាក់ខ្លួន» ពេញ​មួយឆ្នាំ

បច្ចេកវិទ្យា និង​បច្ចេកទេស​ថ្មី​បាន​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​​រក​ឃើញ​​អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់ ធ្លាប់​ហោះ​ក្បែរ​ផែនដី​ដោយ​មិន​ត្រូវបាន​គេ​មើលឃើញ​នា​ពេល​កន្លង។ ទំព័រ Live Science នា​ថ្ងៃទី 02 សីហា បាន​ចុះផ្សាយ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ទើបតែ​បាន​រកឃើញ​អាចម៍ផ្កាយ​មួយ​ដុំ​​ប៉ុន​អគារ​​ខ្ពស់​កប់​ពពក លាក់ខ្លួន​នៅក្បែរ​ផែនដី ដោយ​ប្រើប្រាស់​រូបមន្ត​ និង​បច្ចេក​ទេស​នៃ​ការ​គណនា​ថ្មី​ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ស្វែងរក​អាចម៍​ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី។ អាចម៍ផ្កាយ​ដែលមាន​ប្រវែង 180 ម៉ែត្រ និង​មាន​ឈ្មោះថា 2022 SF289 នេះ មាន​ទំហំ​ធំ និង​គោចរ​ជិត​ផែនដី ល្មម​អាច​ត្រូវបាន​ចាត់​ចូលក្នុង​ក្រុម​អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ទ្រង់ទ្រាយ​ធំ​ដល់​ផែនដី បើសិនជា​ប៉ះទង្គិច។ យោងតាម​ណា​សា 2022 SF289 បាន​ហោះ​កាត់មុខ​ផែនដី​កាលពី​ខែកញ្ញា 2022 ក្នុង​គម្លាត 7.2 លាន​គីឡូ​ម៉ែត្រ។ ក៏ប៉ុន្តែ កន្លងមក ក្រុម​តារាវិទូ​អន្តរជាតិដែល​ប្រើ​ប្រាស់​បច្ចេក​ទេស​ចាស់​ ​មិនបាន​រកឃើញ​អាចម៍ផ្កាយ​នេះ ដោយសារតែ​វា​ត្រូវបាន​បិទបាំង​ដោយ​ពន្លឺ​ពី​កាឡាក់ស៊ី​មី​ល​គី​វ៉េ។ បច្ចុប្បន្ន ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ 2022 SF289 នៅពេល​ធ្វើការ​សាកល្បង​ប្រើប្រាស់​បច្ចេកទេស​ថ្មី ដែលមាន​ឈ្មោះថា HelioLinc3D នៅ​ក្នុងការ​ពិនិត្យមើល​ទិន្នន័យ​ចាស់៕

ឧបករណ៍​ថត និង​ចាក់​បង្ហាញ​​សុបិន​ក្នុង​ទម្រង់​វីដេអូ

សូម​ស្រមៃ​មើលថា តើ​វា​អស្ចារ្យ​កម្រិត​ណា នៅពេល​អ្នក​អាច​ទស្សនា​ទិដ្ឋភាព​ក្នុង​សុបិន​របស់​អ្នក​ដូច​ទៅនឹង​ការ​ទស្សនា​ខ្សែភាពយន្ត​នៅ​ខាងក្រៅ។ ឧបករណ៍​ថត​សុបិន​ដែល​អភិវឌ្ឍ​ដោយ​អ្នកជំនាញ​ជប៉ុន បើក​ផ្លូវ​ឱ្យមាន​ការស្វែងយល់​លំអិត​​អំពី​អាថ៌កំបាំង​នៃ​សុបិន។ យោងទៅតាម​ការរីកចម្រើន​នៃ​វិស័យ​រូបភាព​សរសៃប្រសាទ និង​បញ្ញា​សិប្បនិម្មិត ឧបករណ៍​នេះ​ផ្ដិត​យក​សកម្មភាព​របស់​សរសៃប្រសាទ​ អម​នឹង​ស្ថានភាព​រវើរវាយនៅ​មុន​ពេល​ដេក​លក់ ហើយ​បំប្លែង​វា​ទៅជា​រូបភាព។ តាមរយៈ​ការបំពាក់​បច្ចេកទេស​​​ផ្ដិត​យក​រូបភាពនៃ​ប្រព័ន្ធ​ប្រសាទ​ក្នុង​​ខួរក្បាល ជាមួយនឹង​បណ្ដា​បច្ចេកទេស​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប ក្រុម​អ្នកវិទ្យាសាស្ត្រ​សម្រេចបាន​ជំហាន​ថ្មី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ការបកស្រាយ​ខ្លឹមសារ​នៃ​រូបភាព​ក្នុង​​សុបិន នាំឱ្យមាន​ការបង្កើតបាន​ឧបករណ៍​ដែល​អាច​ប្រែក្លាយ​សុបិន​ឱ្យទៅជា​រូបភាព​វីដេអូ។ យោងតាម​ទំព័រ Hoaxorface ឧបករណ៍​ផ្ដិត​យក​រូបភាព​​សុបិន ប្រើប្រាស់​រូបភាព​ពី​ការ​ស្កែ​ន​ដំណើរការ​នៃ​លំហូរ​​ឈាម​ក្នុង​សរសៃឈាម​ខួរក្បាល (fMRI) ដើម្បី​វាស់​ស្ទង់​សកម្មភាព​របស់​ខួរក្បាល និងការ​​កំណត់យក​​​គំរូ​នានា​ដែល​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​សុបិន​ជាក់លាក់។ ក្រោយមក បច្ចេកទេស​កុំព្យូទ័រ​នឹង​បំប្លែង​បណ្ដា​គំរូ​ខាងលើ​ឱ្យទៅជា​រូបភាព​ដែល​អាច​មើល​យល់ អនុញ្ញាតឱ្យ​បង្កើតបានជា​វីដេអូ​ដែល​បង្ហាញ​ឡើងវិញ​នូវ​អ្វីដែល​កំពុង​កើតឡើង​ក្នុង​សុបិន។ បើទោះជា​ឧបករណ៍​ថត​សុបិន​បានបង្ហាញ​អំពី​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៅក្នុង​ការបកស្រាយ​សុបិន ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​កំពុង​​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ដំបូង​នៅឡើយ ហើយ​កំពុង​ត្រូវបាន​អភិវឌ្ឍ​បន្ត។ នៅពេល​បច្ចេកវិទ្យា​នេះ​ត្រូវបាន​អភិវឌ្ឍ​ពេញលេញ វា​នឹង​អាច​ក្លាយជា​បដិវត្តន៍​ដែល​ទាក់ទង​នឹង​ការយល់ដឹង​របស់​មនុស្ស​ចំពោះ​អត្ថន័យ​ពិត​របស់​សុបិន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​របស់​អារ​ម្មណ៍​នៃ​មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ បញ្ហា​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​នេះ​ក៏​អាច​កើតឡើង​ដំណាល​គ្នា​ផងដែរ ក្នុងនោះ មានដូចជា​ បញ្ហា​សីលធម៌​ជាដើម៕

ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

Honda Motor នឹង​បង្ហាញ​ម៉ូ​ដែល​នានា​របស់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ឥណ្ឌូណេស៊ី ព្រោះ​ចាត់ទុកថា អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​ដែលមាន​សក្ដា​នុព​ល​ខ្លាំង​សម្រាប់​ម៉ូតូ​អគ្គិសនី។ ម៉ូតូ​អគ្គិសនី​ប្រភេទ scooter ដែលមាន​ឈ្មោះថា EM1 e: របស់​ Honda ដែល​គ្រោង​នឹងត្រូវ​បានដាក់​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ចុងខែ​សីហា​ខាងមុខ ក៏​ជា​ម៉ូតូ​អគ្គិសនី​ដំបូង​ដែល Honda ផលិតឡើង​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី។ ម៉ូតូ​ដែល​អាចឱ្យ​ធ្វើដំណើរ​បាន 53 គីឡូម៉ែត្រ​នេះ នឹងមាន​តម្លៃ​ប្រហែល 300,000 យេន (2,100 ដុល្លារ​អាម៉េរិក) នៅ​ប្រទេស​ជប៉ុន។ បើ​ទោះ​ព័ត៌មាន​លម្អិត​ស្ដីពី​លក្ខណៈ​បច្ចេកទេស​របស់ EM1 e: មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង ប៉ុន្តែ តំណាង​របស់ Honda បាន​ហៅ​ម៉ូតូ​អគ្គិសនី​នេះ​ថា​ ជា​ម៉ូ​ដែល​មហាជន​ដំបូង​របស់​ខ្លួន។ ក្រុមហ៊ុន Honda មាន​គម្រោង​បញ្ចេញ​ម៉ូតូ​អគ្គិសនី​ចំនួន 7 ម៉ូ​ដែល និង​លក់​ឱ្យបាន 3.5 លាន​គ្រឿង ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2030 ហើយ​គ្រោង​នឹង​ផលិត​តែ​ម៉ូតូ​អគ្គិសនី​សុទ្ធ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ 2040៕

ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ (Hong Kong-Zhuhai-Macao Bridge) ទទួលបាន​ការសរសើ​រ​ពី​សារព័ត៌មាន​អង់គ្លេស Guardian ថា​ជាមួយ​ក្នុងចំណោម «បេតិកភណ្ឌ​ទាំង 7 របស់​ពិភពលោក​សម័យ​ទំនើប» ស្រប​ពេលដែល​ទំព័រ CGTN បាន​ហៅ​ស្ពាន​នេះ​ថា «កំពូលភ្នំ Everest» នៅក្នុង​វិស័យ​សាងសង់​ស្ពាន ដែលជា​មហា​គម្រោង​មួយ​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​បំផុត​លើ​ពិភពលោក។ ដោយមាន​បណ្ដោយ​ប្រវែង 55 គីឡូម៉ែត្រ វែង​ជាង 20 ដង បើ​ធៀប​នឹង​ស្ពាន Golden Gate របស់​សហរដ្ឋ​អាម៉េរិក ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ គឺជា​ស្ពាន​ដែល​វែង​ជាងគេ​លើ​ពិភពលោក។ យោងតាម​សារព័ត៌មាន People’s Daily របស់​ចិន ការស្ថាបនា​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ មានការ​ប្រើប្រាស់​បច្ចេក​ទេស​ទំនើប​អាច​ស៊ូទ្រាំ​ជាមួយនឹង​ការប៉ះទង្គិច​ពី​​ទម្ងន់ 3,000 តោន ជួយ​ឱ្យ​វា​អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ​ដែលមាន​ល្បឿន​ប្រមាណ 201 គីឡូម៉ែត្រ/ម៉ោង និង​គ្រោះ​រញ្ជួយ​ដី​កម្លាំង 8 រិច​ទ័​រ … Read more

ចិន​បាញ់​រ៉ុក្កែត «ហៅ​ទឹកភ្លៀង» បាន​ជិត 40 ពាន់​លាន​តោន និង​សង្គ្រោះបាន​ជាង 14 ពាន់​លាន​យុន

សកម្មភាព​បាញ់​រ៉ុក្កែត​ទៅលើ​អាកាស​ដើម្បី​ហៅ​ភ្លៀង គឺជា​ការងារ​ស្មុគស្មាញ និង​ទាមទារ​ឱ្យមាន​ស្ដង់ដា​ប្រកប​ដោយ​​ភាពស៊ីចង្វាក់​គ្នា រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។ វេលា​ម៉ោង 22 និង 23 នាទី ថ្ងៃទី 18 មីនា 2023 នៅ​មូលដ្ឋាន​គ្រប់គ្រង​ដំណើរការ​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត ក្នុងស្រុក Fushun ខេត្ត Sichuan ប្រទេស​ចិន រ៉ុក្កែត​ហៅ​ភ្លៀង​សិប្បនិម្មិត​ចំនួន​ពីរ​គ្រាប់​ត្រូវបាន​បាញ់​ឡើងទៅ​កាន់​អាកាស និង​បាន​ផ្ទុះ បង្កើតជា​សំឡេង​យ៉ាង​កក្រើក​មេឃ ហើយ​ការបាញ់​លើកទីមួយ​នេះ​ក៏បាន​សម្រេច​ជា​ស្ថាពរ។ បួន​នាទី​ក្រោយ​ការបាញ់​រ៉ុក្កែត ទឹកភ្លៀង​ក៏​ចាប់ផ្ដើម​ធ្លា​ក់នៅ​តំបន់ Fushun។ មកដល់​ម៉ោង 23 និង 48 នាទី រ៉ុក្កែត​ហៅ​ភ្លៀង​ពីរ​គ្រាប់​ទៀត​ក៏ត្រូវ​បាន​បាញ់​ឡើងទៅ​កាន់​អាកាស ធ្វើឱ្យ​ទឹកភ្លៀង​បង្អោរ​ចុះ​មកជា​បន្តបន្ទាប់។ យោងតាម​ប្រព័ន្ធ​ផ្សព្វ​ផ្កាយ​នៅ​ខេត្ត Sichuan សកម្មភាព​បាញ់​បង្ហោះ​រ៉ុក្កែត​ហៅ​ភ្លៀង គឺជា​ការងារ​ស្មុគស្មាញ និង​ទាមទារ​ឱ្យមាន​ស្ដង់ដា​ប្រកបដោយ​ភាពស៊ីចង្វាក់​គ្នា រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។ បច្ចេកទេស «ហៅ​ភ្លៀង» មន្ត្រី​ជំនាញ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​កាត់បន្ថយ​គ្រោះធម្មជាតិ​នៃ​ស្រុក Fushun និយាយថា ដើម្បី​សម្រេចបាន​កិច្ចការ​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត គេ​ត្រូវបំពេញ​លក្ខខណ្ឌ​ជាច្រើន មានដូចជា ការវិភាគ​និន្នាការ​អាកាសធាតុ ការប្រឹក្សា​យោបល់​រួម ការត្រៀម ការកែតម្រូវ​ឧបករណ៍​ដំណើរការ ការតាមដាន​ដោយផ្ទាល់ និង​ការស្នើ​សូម​ប្រើប្រាស់​ដែនអាកាស​ជាដើម។ សកម្មភាព​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត​មិនមែន​មានន័យថា ចង់​ហៅ​ភ្លៀង​ពេលណា​ក៏បាន។ … Read more

ព្រះ​ចន្ទ​អាច​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ 2035?

បាល់ទាត់​គឺជា​កីឡា​ដែល​ទទួលបាន​ការនិយម​ចូលចិត្ត​បំផុត​នៅលើ​ពិភពលោក ដូច្នេះ​តើ​វា​អាច​ត្រូវ​បានរៀបចំ​ការប្រកួត​នៅលើ​ភព ឬ​ទីឋាន​​ដទៃ​ក្រៅ​​ពី​ផែនដី ឬ​អត់? នេះ​គឺជា​អ្វីដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​គិតដល់។ ពួកគេ​ជឿថា បាល់ទាត់​អាច​លេង​នៅលើ​ឋាន​ព្រះ​ចន្ទ​យ៉ាង​ឆាប់​នៅ​ឆ្នាំ 2035។ ក្រុម​អ្នកជំនាញ​មកពី​វិទ្យាស្ថាន​បច្ចេកទេស និង​បច្ចេកវិទ្យា (IET) ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​អង់គ្លេស បាន​រៀប​គម្រោង​ពិ​សេសមួយ​ស្ដីពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​នៅលើ​ឋាន​ព្រះ​ចន្ទ។ ពួកគេ​ថា ការប្រកួត​នេះ​នឹងមាន​ថេរវេលា 90 នាទី ប៉ុន្តែ​មិន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ធម្មតា​ដូច​នៅលើ​ផែនដី។ ការប្រកួត​នៅ​ខាងក្រៅ​ភពផែនដី​នឹង​ត្រូវបាន​ចែកចេញជា​បួន​តង់ ហើយ​ក្នុង​មួយតង់​មាន 10 នាទី និង​សម្រាក 20 នាទី​នៅ​ចន្លោះ​តង់នីមួយៗ។ ក្រុមបាល់ទាត់នីមួយៗនឹងមាន​កីឡាករ 5 នាក់។ សម្លៀកបំពាក់​កីឡា​ដូច​នៅលើ​ផែនដី​នឹង​ត្រូវបាន​ជំនួស​ដោយ​ឈុត​អ្នក​អវកាស ដែល​បំពាក់​មុខងារទំនើបៗជាច្រើន ក្នុងនោះ​មាន​ទាំង​ឧបករណ៍​បញ្ចុះ​កម្ដៅ​ផងដែរ។ ចំណែក​អាជ្ញាកណ្ដាល​វិញ នឹងមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​បច្ចេកវិទ្យា VAR។ ព្រោះថា ពួកគេ​នឹង​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​ក្នុង​ទម្រង់​ជា​រូបភាព 3D។ យោងតាម IET ការប្រកួត​បាល់ទាត់​លើ​ឋាន​ព្រះ​ចន្ទ​នឹង​ធ្វើឡើង​នៅពេល​ថ្ងៃត្រង់ ដើម្បី​ងាយស្រួល​មើល គ្រា​ដែល​ទំហំ​របស់​ទីលាន​ក៏​នឹង​ត្រូវបាន​បន្ថយ​មក​នៅ​ត្រឹម 1/8 នៃ​ទីលាន​នៅលើ​ផែនដី។ ខ្សែបន្ទាត់​ជុំវិញ​ទីលាន​អាច​ត្រូវបាន​គូសសញ្ញា​ដោយ​ធាតុ polymer ពណ៌​ខ្មៅ-ស។ ទីលាន​បាល់ទាត់​ក៏​នឹង​ត្រូវការ​បាំង​ដោយ​សំណាញ់ និង​ប្រក់​ដំបូល ដើម្បី​ជៀសវាង​បាល់​ខ្ទា​ត់​ចេញទៅ​បាត់។ រីឯ​គ្រាប់​បាល់​វិញ នឹង​ត្រូវមាន​ទំហំ​ធំ​ជាង​ជិត​ទ្វេដង ធៀប​នឹង​បាល់​ធម្មតា ដើម្បី​ងាយស្រួល​មើល។ ដើម្បី​គាំទ្រ​ដល់​គម្រោង​ខាងលើ … Read more

អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​យល់ព្រម​លក់​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស​ខ្នាត​មធ្យម AMRAAM ជិត 1,000 ដើម ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ដល់​ប្រទេស​អាល្លឺម៉ង់។ មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 19 កក្កដា បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​អនុញ្ញាតឱ្យ​លក់​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​ប្រភេទ​មធ្យម AIM-120C-8 AMRAAM ចំនួន 969 ដើម រួម​នឹង​ប្រព័ន្ធ​បញ្ជា​បម្រុង រូបមន្ត​នៃ​ការហ្វឹកហាត់ ឧបករណ៍​បច្ចេកទេស និង​ជំនួយ​ផ្នែកហ្វឹក​​ហ្វឺ​ន ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ទៅឱ្យ​ប្រទេស​អាល្លឺម៉ង់។ «ការលក់​អាវុធ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក តាមរយៈ​ការកែលំអ​សន្តិសុខសម្រាប់​សម្ព័ន្ធមិត្ត​មួយ​នៅក្នុង​ណា​តូ ហើយក៏​ជា​ប្រទេស​ដែល​ដើរតួនាទី​សំខាន់​នៅក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​អឺរ៉ុប» ប្រកាស​របស់​ក្រសួងការពារជាតិ​អាម៉េរិក មាន​ឃ្លា​សរសេរ​ដូច្នេះ។ យោងតាម​មន្ទីរ​បញ្ច​កោណ ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​អាល្លឺម៉ង់​មាន​អាវុធ​ប្រឆាំង​អាកាស​ទំនើប លើកកម្ពស់​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​នាបច្ចុប្បន្ន និង​អនាគត។ ការលក់​អាវុធ​ខាងលើ​ក៏ត្រូវ​បាន​ជូនដំណឹង​ដល់​សភា​អាម៉េរិក ជាទី​ដែល​ស្ថាប័ន​នេះ​មាន​ពេលវេលា 30 ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្តថា ត្រូវ​យល់ព្រម​ឱ្យ​លក់ ឬ​បដិសេធ។ បើសិន​ទទួលបាន​ការយល់ព្រម​ពីស​ភា ការលក់​អាវុធ​នេះ​នឹងត្រូវ​បញ្ជូន​ឡើងទៅ​កាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ចុងក្រោយ។ AIM-120 AMRAAM គឺជា​មី​ស៊ី​លម្ចាស់​ការ​ដែល​​នាំ​ផ្លូវ​ដោយ​រ៉ា​ដា​ … Read more

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more