សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។ នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។ «ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។ ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។ ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ … Read more

អ្នក​វិទ្យា​សាស្ត្រ​កំពុង​ «គយគន់» ទិដ្ឋភាព​ប្រហោង​ខ្មៅ​ហែក​ស៊ី​ផ្កាយ​​ កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​

វត្ថុ​អវកាស​ដែល​មាន​ឈ្មោះ​ថា J221951 គឺជា​មួយ​ក្នុង​ចំណោម​វត្ថុ​អវកាស​ដែល​ភ្លឺ​ចែង​ចាំង​ជាង​គេ​ដែល​អ្នក​វិទ្យា​សាស្ត្រ​ធ្លាប់បាន​រក​ឃើញ​។ វា​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។ នេះ​បើ​យោង​តាម Live Science។ នៅក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នកវិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Queen’s Belfast (អង់គ្លេស) បាន​ព្យាយាម​រក​ប្រភព​របស់​ពន្លឺ​​​ចែង​ចាំង​ខ្លាំង​ ដែលតេឡេស្កុប Hubble និង Neil Gehrels Swift របស់​ណាសា​បាន​រកឃើញ​។ ដំបូង​ឡើយ អ្នកវិទ្យា​សាស្ត្រ​យល់​ច្រឡំ​ថា J221951 គឺជា​បាតុភូត​ផ្ទុះ​ដែល​បង្ក​ឡើងដោយ​ការ​បុក​គ្នា​របស់​ផ្កាយ​ពីរ​ដួង​។ ក្រោយ​មក ទិន្នន័យ​បន្ថែម​ពី​ Hubble និង Neil Gehrels Swift បាន​បង្ហាញ​ថា J221951 ស្ថិត​នៅ​ត្រង់​ជួរ​ជាមួយ​នឹង​កាឡាក់ស៊ី​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់ គឺ​ថា មនុស្ស​កំពុង​តែ​មើល​ទៅ​កាន់​អតីត​កាល​របស់​កាឡាក់ស៊ី​មួយ​ដែល​មាន​វត្តមាន​នៅ​ពេល​ចក្រ​វាល​ទើប​មាន​អាយុ​ត្រឹម​តែ​ជាង ¼ នៃ​អាយុ​កាល​បច្ចុប្បន្ន និង​​គយគន់​ព្រឹត្តិការណ៍​ជះ​ពន្លឺ​ដ៏​មហិមា​មួយកើត​ឡើង​​កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​។ វត្ថុ​អវកាស​ខាងលើ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ប្រហោង​ខ្មៅ​ខ្នាត​យក្ស ដែល​ទើប​បញ្ចេញ​សកម្ម​ភាព​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ ទើប​វា​បញ្ចេញ​ពន្លឺ​​ជា​ទម្រង់​ quasar (quasar គឺជាស្នូលកាឡាក់ស៊ីសកម្មដែលមានពន្លឺខ្លាំង)។ ប្រហោង​ខ្មៅ​តែង​តែ​បញ្ចេញ​ពន្លឺ​បែប​នេះ​នៅ​ពេល​វា​កំពុង​ហែក​ស៊ី​ផ្កាយ​​ណា​មួយ​ដែល​ចូល​មក​ក្បែរ​។ បើ​ទោះ​ជាវត្ថុ​អវកាស​ខាងលើ​កើត​ឡើង​ដោយ​​មូលហេតុ​អ្វី​ក៏ដោយ ទិដ្ឋភាព​ពាន់​ឆ្នាំ​មាន​ម្ដងមួយ​នេះ​​នៅ​តែ​ជា​ឱកាស​ដ៏​សែន​ល្អ​ … Read more

រក​ឃើញ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដែល​ភ្លឺ​បំផុត​ក្នុង​ចក្រវាល

ភព​ LTT9779b គឺជា​ «កញ្ចប់» ធំបំផុត​​ក្នុង​ចក្រវាលនៅ​ក្នុង​ចំណោម​ភព​​ដែល​ក្រុម​តារាវិទូធ្លាប់បាន​​រក​ឃើញ​​ពី​មុន​មក​។ ភព​ក្ដៅ​ខ្លាំង​ដែល​មាន​ឈ្មោះ​ថា LTT9779b មាន​ពពក​ដែល​​កកើត​ពី silicate និងលោហធាតុ​ដូច​ទៅ​នឹងទីតានីញ៉ូម ​​អាច​ចាំង​ផ្លាត​​ពន្លឺ​បាន​យ៉ាង​ល្អ។ LTT9779b មាន​ចម្ងាយ​ពីផែនដី​ប្រហែល 262 ឆ្នាំ​ពន្លឺ​ (មួយ​ឆ្នាំ​ពន្លឺ​ស្មើ​នឹង 9.46 ទ្រីលាន​គីឡូម៉ែត្រ) និង​មួយ​ឆ្នាំ​នៅ​លើ​ភព​នេះ​មាន​រយៈ​ពេល​តែ​ 19 ម៉ោង​ប៉ុណ្ណោះ​។ ភពខាងលើ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ 2022 ដោយ​អង្គការ​ណាសា ហើយ​វា​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​សិក្សា​ស្រាវជ្រាវ​ស៊ី​ជម្រៅ​​ដោយ​អង្គការ​អវកាស​អឺរ៉ុប​។ ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អឺរ៉ុប​បាន​បង្ហាញ​ថា LTT9779b អាច​ចាំង​ប្លាត​ពន្លឺ​ពី​ផ្កាយ​មេ​របស់​វា​រហូត​ដល់ 80% ខ្លាំង​ជាង​ភព​សុក្រ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ទៅ​ទៀត​។ បន្ទាប់​ពី​ព្រះ​ចន្ទ ភព​សុក្រ​គឺជា​វត្ថុ​អវកាស​ដែល​ភ្លើង​ជាង​គេ​បង្អស់​នៅ​ពេល​រាត្រី​ ដោយ​សារ​វា​ចាំង​ផ្លាត​ពន្លឺ​ពី​ព្រះ​អាទិត្យ​ប្រហែល 75%​។ ចំណែក​ផែនដី​វិញ អាច​ចាំង​ប្លាត​ពន្លឺ​ពី​ព្រះ​អាទិត្យ​ត្រឹម​តែ​ 30% ប៉ុណ្ណោះ​។ នៅ​ផ្នែក​ម្ខាង​របស់​ LTT9779b ដែល​បែរ​ទៅ​រក​ផ្កាយ​មេ គឺ​អាច​មាន​កម្ដៅ​ដល់ 2,000 អង្សា​សេ​។ កម្ដៅ​ខ្ពស់ជាង 100 អង្សាសេ​គឺ​ពិត​ជា​ក្ដៅ​ខ្លាំង​ មិន​អាច​ឱ្យ​កើត​មាន​ពពក​ទឹក​។ LTT9779b ក្ដៅ​រហូត​ដល់​ថ្នាក់​ គួរ​តែ​មិន​មាន​ពពក​ប្រភេទ​ណា​ទាំង​អស់​ សូម្បី​តែ​ពពក​លោហ​ធាតុ ឬ​ត្បូង។ ក៏​ប៉ុន្តែ​ ភព​នេះ​អាច​កកើត​ពពក​លោហធាតុ​បាន​ … Read more

ម៉ូតូអគ្គិសនី​ថ្មី​របស់​ BMW មាន​តម្លៃ​ប្រហែល 31 លានរៀល​/គ្រឿង

កាល​ពី​ជិត​ពីរ​ឆ្នាំ​មុន BMW បាន​បង្ហាញ​ម៉ូតូ​អគ្គិសនី​ធុន​ស្រាល​ដែល​មាន​ឈ្មោះ​ថា CE 02 ហើយ​ពេល​នេះ​ BMW 02 ​បាន​បង្ហាញ​ខ្លួន​​​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​ម៉ូតូ​អគ្គិសនី​ថ្មី​បំផុត​របស់​យីហោ​នេះ​។ BMW និយាយ​ថា «នេះ​គឺជា​ម៉ូតូ​សម្រាប់​ជិះ​ក្នុង​ទីក្រុង​ដែល​មមា​ញឹក និង​ផ្ដោត​លើ​អតិថិជន​​ជា​យុវវ័យ​»។ ម៉ូតូ​នេះ​មាន​ល្បឿន​អតិបរមា 95 គីឡូម៉ែត្រ​/ម៉ោង​ គ្រប់គ្រាន់​សម្រាប់​ការ​បើក​បរ​ក្នុង​ទីក្រុង ប៉ុន្តែ​មិន​អាច​បើក​បរ​លើ​ផ្លូវ​ល្បឿន​លឿន​។ នៅ​សហរដ្ឋ​អាម៉េរិក BMW CE 02 មាន​តម្លៃ​ចាប់​ពី 7,599 ដុល្លារ​ ប្រហែល​នឹង 31,000,000 រៀល​ក្នុង​មួយ​គ្រឿង​។ នេះ​ក៏​ជា​ម៉ូតូ​អគ្គីសនី​​​តម្លៃ​ទាប​បំផុត​​ដំបូង​បង្អស់​របស់​ BMW គិត​មក​ដល់​បច្ចុប្បន្ន។ ថ្ម​ប្រភេទ​ lithium-ion ចំនួន​ពីរ​គ្រាប់​ កម្លាំង​ 1.97 គីឡូវ៉ាត់​ម៉ោង ដែល​អាច​ដោះ​ចេញ​បាន​ អាច​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ម៉ូទ័រ​អគ្គិសនី​កម្លាំង 15 សេះ​ និង​កម្លាំង​បង្វិល​កង់​ 55Nm។ ប្រព័ន្ធ​ទាំង​នេះ​អនុញ្ញាត​ឱ្យ​ម៉ូតូ​ទម្ងន់ 132 គីឡូក្រាម​បង្កើន​ល្បឿន​ពី​ 0 ទៅ 48 គីឡូម៉ែត្រ​/ម៉ោង​ដោយ​ប្រើពេល 3 វិនាទី​ មុនពេល​មាន​ល្បឿន​ដល់ 95 គីឡូម៉ែត្រ​/ម៉ោង​។ … Read more

​ក្រុម​ទាហាន​សេរី​រុស្ស៊ី​គំរាមថា​នឹង​វាយប្រហារ​ចូលទៅ​ដី​រុស្ស៊ី​បន្ត​ទៀត​

មេបញ្ជាការ​របស់​កង​កម្លាំង​ប្រជា​ការពារ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ទីក្រុង​កៀវ បានឱ្យដឹងថា ខ្លួន​នឹង​ឆ្លងដែន​ចូល​វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ក្រោយពី​បាន​វាយលុក Belgorod កាលពី​ពីរ​ខែ​មុន។ «នឹងមាន​ការភ្ញាក់ផ្អើល​ក្នុង​ខែ​ខាងមុខ ឬ​យូរ​ជាង​នេះ​បន្តិច។ នេះ​នឹង​ជា​ប្រតិបត្តិការ​សឹក​លើក​ទី​បី​របស់​យើង បន្ទាប់មក​នឹងមាន​លើក​ទី​បួន និង​ទី​ប្រាំ» មេបញ្ជាការ​ក្រុម​ទាហាន​សេរី​រុស្ស៊ី (FRL) Caesar កាលពី​ថ្ងៃទី 08 កក្កដា បានឱ្យដឹង​ដូច្នេះ។ FRL គឺជា​ទី​ប្រមូលផ្ដុំ​របស់​ជនជាតិ​រុស្ស៊ី​ដែល​ឈរ​ខាង​អ៊ុយ​ក្រែ​ន​នៅក្នុង​សង្គ្រាម និង​ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​របស់​កងទ័ព​អន្តរជាតិ​ដែល​ចូលរួម​ការពារ​អ៊ុយ​ក្រែ​ន។ ក្រុម​នេះ​បាន​វាយលុក​ចូល​ខេត្ត Belgorod នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី​កាលពី​ខែឧសភា និង​ខែមិថុនា 2023។ កងទ័ព​រុស្ស៊ី ក្រោយមក​ក៏បាន​ប្រកាសថា បាន​វាយ​រុញច្រាន FRL ចេញពី​ទឹកដី។ FRL មាន​ទីស្នាក់ការ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​មាន​កម្លាំង​ច្រើន​រយ​នាក់។ សារព័ត៌មាន​មួយចំនួន​ថា FRL ធ្វើ​សកម្មភាព​ក្រោម​បញ្ជា​របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទីក្រុង​កៀវ​បាន​ច្រាល​ចោល​ព័ត៌មាន​នេះ ហើយ​ថា ក្រុម​នេះ​គឺជា​ក្រុម​ឯករាជ្យ។ Caesar ទទួលស្គាល់ថា កងទ័ព​អ៊ុយ​ក្រែ​ន​ជួយ​ក្រុម FRL ប៉ុន្តែ​ក្រុម​នេះ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​នៅពេល​សម្រុកចូល​ទឹកដី​រុស្ស៊ី។ Caesar ដែលមាន​ឈ្មោះ​ពិត​ថា Maximillian Andronnikov ធ្លាប់ជា​គ្រូបង្វឹក​ផ្នែក​កាយសម្ព័ន្ធ​នៅ​ប្រទេស​រុស្ស៊ី និង​បានមក​កាន់​ទឹកដី​អ៊ុយ​ក្រែ​ន​នៅពេល​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ 2022។ Caesar កំពុង​ត្រូវបាន​រុស្ស៊ី​តាម​ចាប់ខ្លួន​ពីបទ​ក្បត់ជាតិ និង​ទោស​ជាច្រើន​ផ្សេងទៀត៕

កំពូល​កីឡាការិនី​បាល់ទាត់​ 10 ​រូប​នៅ World Cup នារី 2023

ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញ​បញ្ជី​ឈ្មោះ​កំពូល​កីឡាការិនី​បាល់ទាត់​ចំនួន 10 រូប​ដែល​ត្រូវបាន​គេ​រំពឹង​ច្រើនជាងគេ​នៅ World Cup នារី 2023 ក្នុងនោះ​មាន​ទាំង Alex Morgan និង Marta ផងដែរ។ Alex Morgan បាន​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ដណ្ដើមបាន​តំណែង​ជើងឯក World Cup នារី​ចំនួន​ពីរលើក ហើយ​ឆ្នាំនេះ​គឺជា​លើក​ទី​បួន​ដែល​នាង​ចូលរួម​ប្រកួត។ Alex Morgan ដណ្ដើមបាន​មេដាយមាស​នៅ​អូឡាំពិក​ចំនួន​មួយគ្រឿង និង​ជា​កីឡាការិនី​បាល់ទាត់​ដែល​ឆ្នើម​ជាងគេ​គ្រប់​សម័យកាល។ ការប្រកួត​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់នា​ពេល​ខាងមុខ​នឹង​អាចជួយ​ឱ្យ​កីឡាការិនី​រូបនេះ​មានឱកាស​បង្កើត​កំណត់ត្រា​ដណ្ដើមបាន​ជើងឯក World Cup ចំនួន​បី​ជា​បន្តបន្ទាប់ ដែល​នេះ​មិនទាន់មាន​កីឡាករ​រូប​ណា​អាចធ្វើ​បាន។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំ​រូបនេះ ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន 11 និង​ពានរង្វាន់​ជើងឯក Champions League ជាមួយនឹង​ក្លឹប Lyon។ កំពូល​កីឡាការិនី​មួយរូប​ផ្សេងទៀត​ដែល​នឹងត្រូវ​ប្រកួត​នៅ World Cup 2023 គឺ​ខ្សែប្រយុទ្ធ Christine Sinclair តំណាងរបស់​​កាណាដា។ ពុំទាន់​មាន​កីឡាករ កីឡាការិនី​ណា​ម្នាក់​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ដូច Sinclair សម្រាប់​ក្រុម​ជម្រើសជាតិ។ Sinclair … Read more

គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាម៉េរិក គ្រោង​ចំណាយ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ដងទង់​ដែល​ខ្ពស់ជាង​អគារ Empire State ក្នុង​បំណង​លើកកម្ពស់​ស្មារតី​មោទកភាព និង​សាមគ្គីភាព​ជាតិ។ Morrill Worcester ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Worcester Wreath ដែលជា​ស្ថាប័ន​អភិវឌ្ឍ​គម្រោង​ដងទង់​ខាងលើ​បានឱ្យដឹងថា សំណង់​ដែលមាន​ឈ្មោះថា ដងទង់​ឧទ្យាន​សេរីភាព (Flagpole of Freedom Park) នេះ នឹង​​ត្រូវ​សាងសង់​នៅក្នុង​រដ្ឋ Maine ក្នុង​បំណង «ផ្សារភ្ជាប់​ប្រជាជន​អាម៉េរិក រម្លឹក​ពួកគេ​អំពី​ប្រវត្តិសាស្ត្រ​ការពារ​សេរីភាព និង​ផ្សារភ្ជាប់​ប្រទេសជាតិ​ដែល​ត្រូវ​ប្រេះឆា»។ Worcester គ្រោង​នឹង​សាងសង់​ដងទង់​ដែល​កម្ពស់ 445 ម៉ែត្រ​នៅក្នុង​រយៈពេល​ដប់ឆ្នាំ ហើយ​វា​នឹង​ក្លាយជា​ដងទង់​ដែល​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក។ ដងទង់​នេះ​ក៏​នឹងត្រូវ​ដំឡើង​ទង់ជាតិ​សហរដ្ឋ​អាម៉េរិក​ដែលមាន​ទំហំ​ធំ​ជាង​ទីលាន​បេ​ស្ប​ល។ ភ្ញៀវ​នឹងត្រូវ​ប្រើប្រាស់​ជណ្ដើរយោង​ដើម្បី​ឡើង​ទៅដល់​ស្ថានីយ​គយគន់​ទេសភាព​នៅ​កំពូល​ដងទង់​ ដែល​ខ្ពស់ជាង​អគារ State Empire ទៅ​ទៀត។ នៅលើ​កម្ពស់​នេះ ភ្ញៀវ​អាច​មើលទៅ​ឆ្ងាយ​រហូតដល់​ទឹកដី​កាណាដា។ លោក Morrill ក៏​គ្រោង​នឹង​បង្កើត​ភូមិ​មួយ​ដែលមាន «សារមន្ទីរ​រស់» ជាទី​ដែល​អតីត​ទាហាន​បរិយាយ​អំពី​ប្រវត្តិសាស្ត្រ រួម​នឹង​សំណង់​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ផ្ទៃដី​ជាង 4,000 ហិកតា។

គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ជាតិ​បារាំង ត្រូវបាន​ពិន័យ​ជា​ប្រា​ក់ជាង 1,000 ដុល្លារ​អាម៉េរិក ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដោយ​សារ​តែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​ម្នាក់ ​រហូតដល់​ងាប់។ តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា បានសម្រេច​ថា ក្រុមហ៊ុន​ផ្លូវដែក​ជាតិ (SNCF) បានធ្វើ​ឱ្យមាន​កំហុស​ទា​ក់​ទិន​នឹង​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ បន្ទាប់ពី​មាន​ករណី​រថភ្លើង​មួយ​​ខ្សែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​រហូតដល់​ងាប់ កាលពី​ខែមករា។ ការចោទប្រកាន់​ខាងលើ​នេះ​អាចដាក់​ពិន័យ​ជា​ប្រាក់​ឡើងដល់ 75,000 អឺរ៉ូប (ជាង 80,000 ដុល្លារ​អាម៉េរិក) និង​ដាក់ពន្ធនាគារ 5 ឆ្នាំ។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​ត្រឹមតែ 1,000 អឺរ៉ូ (ជាង 1,000 ដុល្លារ​អាម៉េរិក) ចំពោះ SNCF។ SNCF ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ជំងឺ​ចិត្ត​បន្ថែមចំនួន 2,000 អឺរ៉ូ (ជិត 2,200 ដុល្លារ​អាម៉េរិក) ដល់​ម្ចាស់​ពីរ​នាក់​របស់​សត្វ​មួយ​ក្បាល​ឈ្មោះ Neko ដែល​ត្រូវ​រថភ្លើង​កិន​នោះ​ផងដែរ។ រឿងរ៉ាវ​ខាងលើ​បាន​កើតឡើង​កាលពី​ខែមករា 2023។ កាលណោះ Georgia និង​កូនស្រី Melaina អាយុ 15 ឆ្នាំ បានឃើញ … Read more

លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

(សហរដ្ឋ​អាម៉េរិក) – បុរស​ម្នា​ក់នៅ California បាន​សារភាពថា បាន​លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ជាង 30 ឆ្នាំ ដើម្បី​ទទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម និង​ប្រាក់ខែ​ចូលនិវត្តន៍​របស់​ម្ដាយ។ Randy Grossman រដ្ឋអាជ្ញា​នៅ California ខាងត្បូង បានឱ្យដឹងថា Donald Felix Zampach អាយុ 65 ឆ្នាំ រស់នៅ​តំបន់ Poway បាន​បន្លំ​ជា​ម្ដាយ​ ទទួល​ប្រាក់​មូលនិធិ​សាធារណៈ​ចំនួន 830,000 ដុល្លារ និង​ប្រាក់​ជិត 30,000 ដុល្លារ ពី​ប័ណ្ណឥណទាន ក្នុង​រយៈពេល 30 ឆ្នាំ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។ ករណីនេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ 1990 នៅពេល​ម្ដាយ​របស់ Zampach បានទទួល​មរណភាព​នៅ​ប្រទេស​ជប៉ុន។ មុនពេល​ម្ដាយ​ស្លាប់ លោក Zampach បាន​ប្ដូរ​ឈ្មោះ​កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​របស់​ម្ដាយ​នៅ California ខាងត្បូង មកជា​ឈ្មោះ​ខ្លួន។ ច្រើន​ឆ្នាំ​ក្រោយមក បុរស​នេះ​នៅតែ​រក្សា​គណនី​ធនាគារ​របស់​ម្ដាយ … Read more

យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

(ហូ​ឡង់) – យានជំនិះ​អ៊ីដ្រូសែន Eco-Runner XIII របស់​សាកលវិទ្យាល័យ TU Delft បរបាន​ចម្ងាយ 2,488 គីឡូម៉ែត្រ ស៊ី​ឥន្ធនៈ​អស់មិន​ដល់​មួយ​លីត្រ។ ក្រុមនិស្សិត​មកពី​សាក​ល​វិទ្យាល័យ TU Delft បង្ហាញ​យានជំនិះ​គំរូ​ថ្មី​បំផុត​ដែលមាន​ឈ្មោះថា Eco-Runner XIII ដែល​អភិវឌ្ឍ​ពី​​យាន​គំរូ​ខ្នាតតូច​ដែល​ដំណើរការ​ដោយ​​អ៊ីដ្រូសែន Eco-Runner កាលពី​ខែឧសភា 2023។ យានជំនិះ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្ដីពី​ចម្ងាយ​ផ្លូវ ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​កំណត់​ត្រា​ចាស់​បាន​បង្កើត​ឡើង​។ Eco-Runner ត្រូវបាន​រចនា​ឡើង​ដើម្បី​សន្សំសំចៃ​ឥន្ធនៈ​ឱ្យ​បាន​ខ្ពស់ជាង 100 ដង ធៀប​នឹង​រថយន្ត​ប្រើប្រាស់​ប្រេងសាំង។ នេះ​បើ​យោងតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។ ការ​បំបែក​កំណត់ត្រា​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី 22 មិថុនា 2023។ ថ្ងៃ​បន្ទាប់ ចាប់ពី​ម៉ោង 04 ទៀត​ភ្លឺ យាន Eco-Runner XIII ចាប់ផ្ដើម​បរ​ជុំវិញ​ទីតាំង​ធ្វើតេស្ត ក្នុង​ល្បឿន 45 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ជិត​ទ្វេដង បើ​ធៀប​នឹង​យាន … Read more

អនាគត​នៃ​សកម្មភាព​ទស្សនា​សាកស​ពក​ប៉ាល់ Titanic ក្រោយ​ហេតុការណ៍ Titan

ករណី​នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់​ជួប​គ្រោះថ្នាក់​នៅ​បាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​នាំឱ្យមាន​ការបារម្ភ​អំពី​អនាគត​នៃ​សកម្មភាព​ផ្សងព្រេង​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ ចាប់តាំងពី​កប៉ាល់ Titanic ចាប់ផ្ដើម​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដំបូង​កាលពី​ថ្ងៃទី 10 មេសា 1912 មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​ក៏​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កប៉ាល់​នេះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​របស់​វា។ រឿងរ៉ាវ​របស់ Titanic មិន​ត្រឹមតែ​ជួយ​ឱ្យគេ​ផលិត​បាន​ភាពយន្ត​ក៏​អស្ចារ្យ​នោះទេ តែ​ក៏បាន​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផ្សងព្រេង​​ទៅ​កាន់​បាត​សមុទ្រ​នៅ​កាណាដា សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស​ផងដែរ។ ទេសចរ​រាប់លាន​នាក់​បាន​ទៅកាន់​សារមន្ទីរ បូជនី​យ​ស្ថាន​ស្ដីពី​កប៉ាល់ និង​សោកនាដកម្ម Titanic ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ចង់​មើល​សាកសព​កប៉ាល់​នេះ​ដោយផ្ទាល់។ ពួកគេ​ហ៊ាន​ចំណាយ​រហូតដល់ 250,000 ដុល្លារ​អាម៉េរិក​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​គយគន់​សាកសព​កប៉ាល់ Titanic នៅ​ជម្រៅ​ជិត 4,000 ម៉ែត្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក។ ក៏ប៉ុន្តែ ការស្លាប់​របស់​មនុស្ស 5 នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កើតហេតុ​នៅ​មិន​ឆ្ងាយ​ពី​សាកសព​កប៉ាល់ Titanic ធ្វើឱ្យ​គ្រប់គ្នា​មានការ​បារម្ភ​អំពី​អនាគត​នៃ​វិស័យ​ទេសចរណ៍​នៅ​បាតសមុទ្រ។ អ្នកស្រី Jean Legg កូនស្រី​របស់​បុរស​ម្នាក់​ដែលជា​បុគ្គលិក​លើក​ប៉ាល់ Titanic បាន​និយាយថា «…កប៉ាល់ Titanic គួរតែ​ត្រូវបាន​ទុកឱ្យ​នៅក្នុង​ភាព​ស្ងប់​សុខ។ កប៉ាល់​នេះ​គួរតែ​ត្រូវបាន​ចាត់ទុកជា​សុគតិភព​របស់​វិញ្ញាណ​ទាំងឡាយ​នៃ​មនុស្ស​ដែល​បាន​បាត់​បង់ជីវិត»។ … Read more

ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

ភព​ខ្នាត​ធំ​មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Halla ទើបតែ​បានបង្ហាញ​ខ្លួន​ដោយ​គោចរ​ជុំវិញ Bakedu ដែល​ជា​វត្ថុ​អវកាស​​ទើបតែ​លេច​ឡើងជា​ផ្កាយ​យក្ស​ក្រហម ហើយ​គួរ​ណាស់​តែ​បាន​លេប​ត្របាក់​ភព​នេះ​រួចហើយ​។ Halla ដែលជា​ភព​ខ្នាត​យក្ស​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍ ត្រូវបាន​រកឃើញ​នៅពេល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិនិត្យមើល​ដំណាក់កាល Bakedu រីក​មាឌ និង​ក្លាយជា​ផ្កាយ​ខ្នាត​យក្ស​ពណ៌​ក្រហម។ ផ្កាយ​នានា​នៅក្នុង​ចក្រវាល​ដែល​ដូច​ព្រះអាទិត្យ​របស់​មនុស្ស នៅពេល​អស់​ថាមពល​នឹង​ប៉ោង​ឡើង រីក​មាឌ​ជា​លើកចុងក្រោយ ក្លាយជា​ផ្កាយ​យក្ស​ក្រហម ដោយ​ធំ​ជាង​មុន 1.5 ដង។ ក្រោយមក វា​នឹងត្រូវ​ដួលរលំ ក្លាយជា​កូន​ផ្កាយ​ពណ៌​ស។ ក្នុងអំឡុងពេល​រីក​មាឌ​ជា​លើកចុងក្រោយ ផ្កាយ​ទាំងនេះ​អាច​លេប​ត្របាក់​យក​បណ្ដា​ភព​ដែល​នៅក្បែរ​វា។ ព្រះអាទិត្យ​របស់​មនុស្ស​ក៏ត្រូវ​បាន​ព្យាករ​ថា នឹង​លេប​យក​ភព​ចំនួន​បី​ដែល​នៅក្បែរ រួមមាន ភព​ពុធ ភព​សុក្រ និង​ផែនដី នៅ​ពេល​វា​រីក​មាឌ​។ ក៏ប៉ុន្តែ នៅ​ជុំវិញ​ផ្កាយ Bakedu ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii (សហរដ្ឋ​អាម៉េរិក) បាន​ប្រទះឃើញ Halla បង្ហាញខ្លួន​បន្ទាប់ពី​ហេតុការណ៍​រីក​មាឌ​ដល់​កម្រិត​កំពូល​​របស់​ផ្កាយ​ក្រហម Bakedu។ ភព Halla «នៅមាន​ជីវិត»​ និង​ស្ថិត​នៅ​ក្នុង​លំហ​ដែល​មុន​នោះ​ផ្កាយ Bakedu បាន​គ្របដណ្ដប់​ទាំងស្រុង។ ការសង្កេត​ថ្មី​បំផុត​បាន​បញ្ជាក់ថា ភព​ខាងលើ​នៅតែ​គោចរ​លើ​គន្លង​​ប្រកបដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ និង​នៅតែមាន «ជីវិត» ជាមួយនឹង​ផ្កាយ​មេ​ដែល​កំពុង​ព្យាយាម​លេប​យក​វា។ អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​ថា ហេតុអ្វី​បានជា Halla … Read more