​ទឹក​ធ្លាក់​ក្នុង​ជ្រោះ​ធំជាង​គេ​លើ​ពិភពលោក ធ្លាក់​យឺត​ជាង​មនុស្ស​ដើរទៅ​ទៀត​​

ជ្រោះ​ទឹក​ធ្លាក់​មួយ​ស្ថិត​នៅ​ក្រោម​ឈូង​សមុទ្រ​ដាណឺម៉ាក មាន​កម្ពស់​រហូតដល់ 3,500 ម៉ែត្រ ខ្ពស់​ជាង Angel ដែល​ជា​​ជ្រោះទឹកធ្លាក់​ធំ​បំផុត​នៅលើ​ដី​គោក​ ដែល​ស្ថិត​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​។ Angel គឺជាជ្រោះ​​​ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​លើដីគោក​ ដោយ​មាន​កម្ពស់​ 979 ម៉ែត្រ និងបាត​មាន​​ទទឹង​ប្រវែង 150 ម៉ែត្រ​ ប្រហាក់​ប្រហែល​នឹង​តួ Eiffel ចំនួន​បី​ដាក់​ត្រួត​លើគ្នា​។ ប៉ុន្តែ Angel មិន​មែនជា​ជ្រោះ​ទឹក​ធ្លាក់ដែល​ធំជាង​គេ​លើ​ពិភពលោក​។ ចំណាត់​ថ្នាក់​នេះ​បាន​ទៅ​លើ​ជ្រោះ​ទឹក​ធ្លាក់​នៅ​ឈូង​សមុទ្រ​ដាណឺម៉ាក ដោយ​មាន​ទឹក​ធ្លាក់​ចុះ​ក្រោម​ឈូង​សមុទ្រ​នៅ​ចន្លោះ​ ហ្គ្រោអង់ឡង់ (ហ្គ្រីនលែនដ៍ – Greenland) និង​អ៊ីស្លង់ ដែល​នេះ​មាន​ន័យ​ថា ជ្រោះ​ទឹក​ធ្លាក់​ធំ និងខ្ពស់​ជាង​គេ​លើ​ពិភពលោក​នេះ​ គឺ​ស្ថិត​ក្រោម​សមុទ្រ​។ ក៏ប៉ុន្តែ បើ​ទោះ​ជា​ទឹក​នៅ​ឯជ្រោះ​ទឹក​ធ្លាក់​នេះ​​មាន​កម្ពស់​ជាង 3,500 ម៉ែត្រ​នេះ ប៉ុន្តែទឹក​ដែល​ហូរ​ច្រាល​មាន​កម្ពស់​​ប្រហែល​ 2,000 ម៉ែត្រប៉ុណ្ណោះ ហើយ​ធ្លាក់ក្នុង​ល្បឿ​ន​ប្រហែល​តែ 0.5 ម៉ែត្រ​/វិនាទី​​ យឺត​ជាង​​បើ​ធៀប​នឹង​ល្បឿន​នៃ​ការ​ដើរ​ដោយ​ថ្មើរ​ជើង និងយឺត​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ល្បឿន​ទឹក​ធ្លាក់​របស់ជ្រោះ Niagara (109 គីឡូម៉ែត្រ/ម៉ោង) ឬ​ 30.5 ម៉ែត្រ​/វិនាទី​។ មូលហេតុ​ដែល​ទឹក​ជ្រោះ​នេះ​ធ្លាក់​ក្នុង​ល្បឿន​មហា​យឺត​ដូច្នេះ​​ គឺ​ដោយ​សារ​វា​ស្ថិត​ក្រោម​ទឹក​សមុទ្រ​ និង​ធ្លាក់​ទៅ​ក្នុង​បឹង​ជ្រៅ​មួយ​ដែល​មាន​ទឹក​ត្រជាក់​ខ្លាំង​ និង​ខាប់​ព្រោះ​មាន​ជាតិ​អំបិល​កម្រិត​ខ្ពស់​។ … Read more

កាត់បន្ថយ​កម្ដៅ​លើផែនដី​ ដោយ​ការ​បាញ់អំបិល​​ទៅ​កាន់​អាកាស

កាល​ពី​ពេលថ្មី​ៗ​នេះ ​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពក ត្រូវ​បាន​ធ្វើ​តេស្ត​​ជា​លើក​ដំបូង ​ក្នុង​បរិយាកាស​ខាង​ក្រៅ​ ​នៅ​សហរដ្ឋ​អាម៉េរិក​​។ ព្រឹក​ថ្ងៃទី 3 មេសា ឆ្នាំ 2024 ប្រព័ន្ធ​​ម៉ាស៊ីន​បាញ់​ភាគ​ល្អិត​អំបិល អម​នឹង​​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ ទៀត​ ត្រូវ​បាន​ដំឡើង​លើ​នាវា​ Hornet​។ ផ្សែង​ភាគ​ល្អិត​អំបិល​ក៏​ត្រូវ​បាន​បាញ់​ឡើង​ទៅ​ក្នុង​អាកាស​ជា​លើក​ដំបូង​។ ការ​សាកល្បង​នេះ​នឹង​បើក​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​មួយ​ដ៏​មាន​សក្ដានុពល​ ជួយ​កាត់​បន្ថយ​ស្ថានភាព​កើន​ឡើង​កម្ដៅ​នៅ​ទូទាំង​សកល​លោក​។ វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ពពក​មាន​ពន្លឺ​ជាង​ធម្មតា​ និង​ចាំង​ប្លាត​វិទ្យុសកម្ម​ព្រះ​អាទិត្យ​ឱ្យ​ត្រលប់​ទៅ​កាន់​ទីអវកាស​បាន​ច្រើន​ជាង​មុន​ ដែល​នេះ​នឹង​ជួយ​ឱ្យ​ផែនដី​បាន​ត្រជាក់​ជាង​មុន​។ នេះ​បើ​តាម​សារព័ត៌មាន New York Times។ យោង​តាម​ New York Times ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​វិភាគ​​។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​វិភាគនឹង​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា តើ​បច្ចេក​ទេស​បង្កើន​ពន្លឺ​ពពក​លើ​មហា​សមុទ្រ មាន​ប្រសិទ្ធភាព​ ឬ​អត់​។ Robert Wood ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​សមុទ្រ​ប្រចាំ​សាកល​វិទ្យាល័យ​ Washington ឱ្យ​ដឹង​ដូច្នេះ​។ Robert Wood យល់​ថា អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ទសវត្សរ៍​បន្ថែម​ទៀត​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​នេះ​ មុន​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពកទ្រង់​ទ្រាយ​ធំ​​ជា​ផ្លូវ​ការ ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​៕

ប្រទេស​ស្វ៊ីស លុប​ចោល​ពន្ធ​នាំចូល​ទំនិញ​ឧស្សាហកម្មជា​ផ្លូវ​ការ

ចាប់​ពី​ថ្ងៃទី 01 មករា 2024 ផលិត​ផល​ឧស្សាហកម្ម​នានា​ត្រូវ​បាន​លើក​លែង​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​ស្វ៊ីស​ជា​ផ្លូវ​ការ​ បើទោះ​មាន​ប្រភព​មក​ពី​ប្រទេស​ណា​ក៏​ដោយ​។ នេះ​គឺជា​គោល​នយោបាយ​​ពាណិជ្ជកម្ម​សំខាន់​ដែល​ត្រូវ​បាន​ប្រទេស​នេះ​អនុវត្ត​ បន្ទាប់​ពី​បាន​សិក្សា និង​ត្រៀម​ខ្លួន​​អស់ជា​ច្រើន​ឆ្នាំ​។ នៅ​ប្រទេស​ស្វ៊ីស ​ផលិតផល​ឧស្សាហកម្ម​នានា​ដែល​រួម​មាន ​​បណ្ដា​ផលិត​ផលិត​មិន​ទាន់​សម្រេច​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ផលិត​ មាន​ដូច​ជា វត្ថុធាតុ​ដើម ផលិតផល​ពាក់​កណ្ដាល​សម្រេច​ គ្រឿង​ម៉ាស៊ីន អំបិល និង​អំបិល​ឧស្សាហកម្ម ក៏ដូចជា​យាន​ជំនិះ​ សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ សម្លៀក​បំពាក់​ជា​ដើម។ ក៏ប៉ុន្តែ ផលិតផល​កសិកម្ម​ រួម​មាន​ដូចជា សត្វ​ និង​រុក្ខជាតិ​រស់​ អាហារ កសិផល​កែច្នៃ គ្រាប់​ពូជ ចំណី​សត្វ និង​ត្រី​ជា​ដើម មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ផលិតផល​ឧស្សាហកម្ម​។ ដូច្នេះ ពន្ធ​នាំចូល​នៅ​តែ​ត្រូវ​បាន​អនុវត្ត​សម្រាប់​ផលិតផល​ទាំង​នេះ​។ ការ​លើកលែង​ពន្ធ​នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​នេះ មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ក្នុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​របស់​គយ​។ អ្នក​នាំ​ចូល​នៅ​តែ​ត្រូវ​បំពេញ​បែប​បទ​ និង​ទូទាត់​ការ​ចំណាយ​នានា និង​ថ្លៃ​សេវា​ដែល​កើត​មាន​នៅ​ពេល​នាំចូល​ រួម​ទាំងអាករ​លើ​តម្លៃ​បន្ថែម​ (VAT) ផងដែរ​។ ការ​សម្រេច​លើកលែង​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ឧស្សាហកម្ម​ ត្រូវ​បាន​សភា​ប្រទេស​ស្វ៊ីស​លើក​ឡើង​កាល​ពី​ឆ្នាំ 2021 តាម​រយៈ​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ស្ដីពី​គយ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​កាលពី​ខែ​កុម្ភៈ 2022 រដ្ឋាភិបាល​ស្វ៊ីស​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ចាប់​ពី​ថ្ងៃទី 01 មករា 2024​។ បន្ទាប់​ពី​ច្បាប់​នេះ​ចាប់​ផ្ដើម​មាន​សុពលភាព អាជ្ញាធរ​ស្វ៊ីស​នឹង​តាម​ដាន​ផល​ប៉ះពាល់​របស់​គោលនយោបាយ​នេះ​ទៅ​លើ​តម្លៃ​ទំនិញ​ក្នុង​ស្រុក។ ក្នុង​ដំណាក់​កាល​ត្រៀម​ខ្លួន … Read more

បឹង​ទឹក​ប្រៃ​ធំបំផុត​ប្រចាំ​មជ្ឈិមបូព៌ា បាន​រីង​ និង​​ក្លាយ​ជា​វាល​ស្រែ​អំបិល

រូបភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា បឹង​ទឹក​ប្រៃ​ Urmia ពេញ​ដោយ​ទឹក​កាល​ពី​ខែ​កញ្ញា 2020 ប៉ុន្តែ​មក​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ បឹង​មួយ​នេះ​ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំ​ធេង។ ដោយ​មាន​ផ្ទៃ​ក្រឡា​ប្រហែល 5,200 គីឡូម៉ែត្រ​ការ៉េ បឹង Urmia នៅ​ភាគ​ពាយព្យ​នៃប្រទេស​អ៊ីរ៉ង់​ គឺជា​បឹង​ធំបំផុត​ប្រចាំ​តំបន់មជ្ឈិម​បូព៌ា​ និង​ជា​បឹង​មួយ​ក្នុង​ចំណោម​បឹង​ទឹក​ប្រៃ​ធំបំផុត​លើ​ពិភពលោក​ នៅ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ប៉ុន្តែ ពេល​នេះ បឹង Urmia ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំធេង​។ ភាព​ខុស​គ្នា​នេះ​បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​រូប​ភាព​ពីផ្កាយ​រណប​ Landsat 8 កាល​ពីខែ​កញ្ញា 2020 និង​រូប​ភាព​ពី​ផ្កាយរណប​ Landsat 9 កាល​ពី​ខែ​កញ្ញា 2023​។ ឆ្នាំ​ 1995 បឹង Urmia មាន​ទឹក​ក្នុង​បរិមាណ​ច្រើន​ ប៉ុន្តែ​ក្នុង​ពីរ​ទសវត្សរ៍​បន្ទាប់​ កម្រិត​ទឹក​ក្នុង​បឹង​នេះ​បាន​ថយ​ចុះ​ជាង 7 ម៉ែត្រ ដោយ​បាន​បាត់​បង់ទឹក​អស់​ប្រហែល​ 90% ធៀប​នឹង​ផ្ទៃ​បឹង​ទាំង​មូល​​នៅ​មុន​នោះ​។ គ្រោះ​រាំងស្ងួត​បន្តបន្ទាប់​ ក៏ដូច​ជា​ការ​ប្រើប្រាស់​ទឹក​សម្រាប់​កសិកម្ម​ និង​ការ​សាងសង់​ទំនប់​នៅតាម​ដងទន្លេ​នានា​ដែល​ជា​ប្រភព​ទឹក​សម្រាប់​បឹង​ Urmia គឺជា​កត្តា​សំខាន់​ដែល​បាន​រួម​ចំណែក​នាំ​ឱ្យ​ទឹក​ត្រូវ​អស់​ពី​បឹង​​៕

ឥន្ធនៈ​រាវ​ប្រភេទ​ថ្មី​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ឆាប​ឆេះ​

(សហរដ្ឋ​អាម៉េរិក) – ក្រុមវិស្វករ​នៅ​សាកលវិទ្យាល័យ​ California Riverside អភិវឌ្ឍ​ឥន្ធនៈ​រាវ​ដែល​ឆេះ​តែ​នៅ​ពេល​មាន​អគ្គិសនី​ឆ្លង​កាត់​ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​មាន​អគ្គិភ័យ​។ ភាព​ងាយ​ឆាប​ឆេះ​របស់​ឥន្ធនៈ​ធ្វើ​ឱ្យ​អគ្គិភ័យ​ក្លាយ​ជា​ហានិភ័យ​ដ៏​ធំ​ចំពោះ​វិស័យ​ឧស្សាហកម្ម​នេះ​។ ក្រុមវិស្វករ​នៅ​សាកលវិទ្យាល័យ​ California Riverside អភិវឌ្ឍ​ឥន្ធនៈ​រាវប្រឆាំង​អគ្គិភ័យ​ ជួយ​កាត់​បន្ថយ​​ហានិភ័យ​កើត​មាន​អគ្គិភ័យ​ក្នុង​ពេល​ដឹក​ជញ្ជូន​។ យោង​តាម Interesting Engineering ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 តុលា​ 2023​ ឱ្យ​ដឹង​ថា លទ្ធផល​​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Journal of the American Chemical Society​។ ឥន្ធនៈ​ថ្មី​នេះ​នឹង​ឆេះ​លុះណា​តែ​មាន​ចរន្ត​អគ្គិសនី​ឆ្លង​កាត់​ប៉ុណ្ណោះ​។ «ប្រភេទ​ឥន្ធនៈដែល​យើង​ប្រើ​រាល់​ថ្ងៃ​ មិន​មាន​សុវត្ថិភាព​ប៉ុន្មាន​នោះទេ​។ វា​ហួត​ជា​ចំហាយ ​អាច​ឆាប​ឆេះ​ ហើយ​អណ្ដាត​ភ្លើង​នោះ​មិន​ងាយ​នឹង​ពន្លត់​។ នឹង​មានភាព​សាមញ្ញ​ជាង​មុន​ បើ​សិន​គ្រប់​គ្រង​បាន​លទ្ធភាព​ឆាប​ឆេះ​របស់​ឥន្ធនៈ​ និង​ទប់​ស្កាត់​ការ​ឆេះ​តាម​រយៈ​ការ​លុប​បំបាត់​តង់ស្យុង​អគ្គិសនី​» Yujie Wang អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​មក​ពី​សាកល​វិទ្យាល័យ California Riverside ឱ្យ​ដឹង​ដូច្នេះ​។ ឥន្ធនៈ​ថ្មី​នេះ​មាន​ប្រភព​ពី​ធាតុ​រាវ​អ៊ីយ៉ុង ដែល​ជា​អំបិល​រាវ​មួយ​ប្រភេទ​។ «វាដូចទៅ​នឹង​អំបិល​ដែល​យើង​ប្រើ​ប្រាស់​សម្រាប់បង់​ក្នុង​អាហារ​ គឺ សូដ្យូមក្លរួ។ អំបិល​ដែល​យើង​ប្រើ​ប្រាស់​ក្នុង​គម្រោង​នេះ​មាន​ពិន្ទុ​ក្ដៅ​រលាយ​ទាប​ជាង​អំបិល​នៅ​ផ្ទះ​បាយ​ សម្ពាធ​ទាបបន្តិច​ និង​ជា​សរីរាង្គ​ទាំង​ស្រុង» Wang និយាយ​ដូច្នេះ។ ដើម្បី​អភិវឌ្ឍ​ឥន្ធនៈ​នេះ ក្រុម​ស្រាវ​ជ្រាវ​បាន​ប្ដូរ​រូបមន្ត​របស់​ធាតុ​រាវ​អ៊ីយ៉ុង​ … Read more

អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

(ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។ ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។ វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។ ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ … Read more

រោងចក្រ​ផលិត​អគ្គិសនី​ដោយ​កម្ដៅថ្ងៃ 1,000 ម៉េ​ហ្គា​វ៉ា​ត់ ត​ភ្ជាប់​នឹង​​បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​ចិន

រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ថ្មី​នៅ Tianjin មាន​កម្លាំង 1,000 ម៉េ​ហ្គា​វ៉ា​ត់ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ពលរដ្ឋ 1.5 លាន​គ្រួសារ។ យោងតាមសារព័ត៌មាន​ចិន​ រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ផ្ទាំង​សូ​ឡា Huadian Tianjin Haijing ត្រូវបាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​នៅ Tianjin កាលពី​ថ្ងៃទី 08 កក្កដា 2023។ សកម្មភាព​របស់​រោង​ចក្រ​ដែលមាន​កម្លាំង 1,000 ម៉េ​ហ្គា​វ៉ា​ត់ (MW) នេះ រួមមាន រូបមន្ត​ឧស្សាហកម្ម​រួមផ្សំ​នឹង​ការផលិត​អគ្គិសនី​ពី​ផ្ទាំង​សូ​ឡា ការផលិត halogen លើ​ផ្ទៃ​ទឹក និង​ក្នុង​ទឹក ទន្ទឹមនឹង​ការកែលំអ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។ ស្ថិតនៅ​តំបន់​ស្រែអំបិល Changlu រោងចក្រ Huadian Tianjin Haijing គ្រប់ដណ្ដប់​​លើ​ផ្ទៃដី​ប្រហែល 1,333 ហិកតា និង​អាច​ផ្គង់​ផ្គង់​អគ្គិសនី​ស្អាត 1.5 ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជា​រៀងរាល់ឆ្នាំ អាចឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​របស់​មនុស្ស 1.5 លាន​គ្រួសារ និង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីដ​បាន​ប្រហែល 1.25 លាន​តោន ធៀប​នឹង​ការប្រើប្រាស់​ធ្យូងថ្ម។ យោងតាម Yang Fan ប្រធាន​គម្រោង​ខាងលើ រោងចក្រ​នេះ​នឹង​ជួយ​ជំរុញ​ការកែប្រែ​រចនាសម្ព័ន្ធ​ថាមពល​ស្អាត​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។ … Read more

សត្វត្រសក់សមុទ្រជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែមកម្រិត​ពីរ​ និង​ផលវិបាក​របស់​ជំងឺ​នេះ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​អូស្ត្រាលី សត្វ​ត្រសក់​សមុទ្រ​ (sea cucumber) ដែល​មាន​ឈ្មោះ​​បច្ចេក​ទេស​ថា Holothuroidea មាន​ផ្ទុក​សារជាតិ​ដែល​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ និង​កាត់​បន្ថយ​ផល​វិបាក​នានា​របស់​ជំងឺ​ទឹក​នោម​ផ្អែម​។ ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ធ្លាប់​បាន​បញ្ជាក់​ថា សត្វ​សមុទ្រ​ខាង​លើ​នេះ​អាច​ធ្វើ​ឱ្យ​ឈាម​រាវ បញ្ចុះ​សម្ពាធ​ឈាម​ និង​អាច​ទប់​ទល់​នឹង​បញ្ហា​រលាក ប្រឆាំង​អុកស៊ីតកម្ម​ ប្រឆាំង​ជំងឺ​មហា​រីក និង​ព្យាបាល​របួស​។ ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​អូស្ត្រាលី​ខាង​ត្បូង​ បាន​រក​ឃើញ​ថា សារ​ជាតិ​នានា​នៅ​ក្នុង​សត្វ​ត្រសក់​សមុទ្រ​ ក៏​មាន​សមត្ថភាព​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​​ផងដែរ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​យក​សត្វ​ត្រសក់​សមុទ្រ​ប្រភេទ Holothuria scabra ទៅ​​​ស្ងោរ​ឱ្យ​ឆ្អិន​​ រួច​​កែច្នៃ​ទៅ​តាមវិធី​ផ្សេង​ៗ​ រួម​មាន​ ប្រឡាក់​អំបិល​រួច​ហាល​ថ្ងៃ, ហាល​ថ្ងៃ​មិន​បាច់​​ប្រឡាក់​អំបិល និង​ហាល​ថ្ងៃ​រួច​​ឆ្អើរ​។ បន្ទាប់​មក ពួក​គេ​យក​អាហារ​កែច្នៃ​ទាំង​នេះ​ទៅ​កិន​ជា​ម្សៅ​។ អ្នកវិទ្យា​សាស្ត្រ​ចម្រាញ់​យក​ខូឡាជែន (collagen) ពី​សត្វ​ត្រសក់​សមុទ្រ រួច​បន្ថែម​ទៅ​លើ​អាហារ​កែច្នៃ​ទាំង​នេះ​។ ជា​លទ្ធផល ត្រសក់សមុទ្រ​ប្រឡាក់​អំបិល​និង​ហាល​ស្ងួត​ (ងៀត) មាន​សមត្ថភាពខ្ពស់​ជាង​គេ​ក្នុង​ការ​ទប់​ស្កាត់​ការ​ផលិត​ AGE នៅ​ក្នុង​រាង​កាយ​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ AGE គឺជា​ផលិត​ផល​ស្ករ​ចុង​ក្រោយ (ស្ករ​អាក្រក់) ​បន្ទាប់​ពីប្រូតេអ៊ី​ន និង/ឬ​ជាតិ​ខ្លាញ់​រួម​ផ្សំ​ជាមួយ​ជាតិ​ស្ករ​ក្នុង​ឈាម​​នៅ​ក្នុង​ដំណើរ​ការ​មួយ​ដែល​ហៅ​ថា glycation​៕

វិធីថែបំប៉នកូនសម្លាញ់ឱ្យធំធាត់មាំមួន មានឆ្អឹងរឹងមាំ

កូនមានរាងកាយធំធាត់មាំមួន មានសុខភាពរឹងប៉ឹង គឺជារឿងមួយដែលឪពុកម្តាយគ្រប់គ្នាចង់បានជាទីបំផុត រឹតតែកូនកំពុងតែស្ថិតក្នុងវ័យរៀនដើរតេះតះផងនោះ យើងមិនគួរមើលរំលងអាហារដែលមានប្រយោជន៍ ក្នុងការបំប៉នឆ្អឹងរបស់កូនឡើយ។ ថ្ងៃនេះឡា រ៉ែន មានអត្ថបទល្អៗពាក់ព័ន្ធនឹងសារធាតុអាហារដែលបំប៉នឆ្អឹងដល់កូនសម្លាញ់មកជម្រាបជូន។ តើឆ្អឹងត្រូវការអ្វីខ្លះ? ការដែលឆ្អឹងរបស់កូនតូចអាចរឹងមាំល្មមនឹងធ្វើឱ្យរាងកាយរបស់កូនធំធាត់ឡើង ឬមានកម្ពស់ដែលកើនឡើងបាននោះ ចាំបាច់ត្រូវអាស្រ័យសារធាតុអាហារសំខាន់ 4យ៉ាងដូចតទៅ៖ 1.សារធាតុរ៉ែ ៈ ដែលមានដូចជា កាលស្យូម ផូសស្វ័រ ម៉ាញេស្យូម ភ្លូអ័ររ៉ាយ ទង់ដែង ស័ង្កសី និងម៉ង់ហ្កាណេស។ សារធាតុរ៉ែទាំងអស់នេះ នឹងជួយក្នុងការបង្កើន និងបំប៉នឆ្អឹងរបស់ក្មេងតូច។ ប្រភព : សារធាតុរ៉ែទាំងអស់នេះបានមកពីសាច់សត្វ និងគ្រឿងក្នុងសត្វ ដូចជា ទឹកដោះម្តាយ សាច់ត្រី សាច់ជ្រូក សាច់គោ សាច់មាន់ ស៊ុតក្រហម ថ្លើមមាន់ បេះដូងជ្រូក និងអណ្តាតជ្រូក។ 2.ប្រូតេអុីន ៈ សារធាតុសំខាន់ដែលមានតួនាទីជាច្រើនក្នុងការរីកចម្រើនធំធាត់របស់កូន តែសម្រាប់តួនាទីរបស់ប្រូតេអុីនចំពោះឆ្អឹងវិញនោះ គឺការពង្រីកខ្លួន និងបំបែកខ្លួនរបស់កោសិកាឆ្អឹង។ ប្រភព : សាច់សត្វប្រភេទផ្សេងៗ និងទឹកដោះម្តាយ។ 3.វិតាមីន ៈ មានដូចជា វិតាមីនD … Read more

កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែល​​​​​​​​យើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាច​រត់​​​បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវ​ធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពា​លេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ”   ដូច្នេះដើម្បីជួយ​ឱ្យ​​កូន​​តូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទី​យ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។ “កាល់ស្យូម” គឺជា​សារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិ​សេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការ​បញ្ចេញរបស់អ័រម៉ូន ។ តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម? កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង​-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ … Read more

រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។ បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។ ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។ ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។ ចំណុចគួរប្រយ័ត្ន … Read more

អ្នកមានផ្ទៃពោះញ៉ាំប្រៃ!! តើប្រថុយនឹងសភាវគភ៌មានជាតិពុលមែនឬ?

ការមើលថែទាំគភ៌ឱ្យមានសុខភាពល្អ មិនមែនជារឿងងាយឡើយ ព្រោះក្នុងអំឡុងដែលមានផ្ទៃពោះនោះ ស្រ្តីៗយើងត្រូវជ្រើសរើសអាហារដែលល្អ មានប្រយោជន៍ដល់ខ្លួនឯង និងកូនក្នុងផ្ទៃ ស្រ្តីមានគភ៌ខ្លះដល់ថ្នាក់ផ្លាស់ប្ដូររសជាតិអាហារទៀតផងក៏មាន។ ប្រាកដណាស់ យើងដឹងហើយថា ការញ៉ាំផ្អែមក្នុងចំនួនដ៏ច្រើនខណៈពេលតាំងគភ៌ប្រាកដជាធ្វើឱ្យប្រថុយប្រថាននឹងការកើតរោគទឹកនោមផ្អែម ចុះរសជាតិប្រៃវិញ?…តើស្រ្តីមានគភ៌ញ៉ាំប្រៃបានឬទេ? និងបើសិនញ៉ាំច្រើនជ្រុលពេកនឹងហុចផលអាក្រក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃឬទេ? យើងនាំគ្នាទៅមើលចម្លើយទាំងអស់គ្នា…។ ស្រ្តីមានផ្ទៃពោះញ៉ាំប្រៃនឹងមានគ្រោះថ្នាក់ដល់កូនក្នុងគភ៌ឬទេ? ការពិតទៅ ស្រ្តីមានផ្ទៃពោះអាចញ៉ាំប្រៃបាន និងមានប្រយោជន៍ដល់ការតាំងគភ៌ទៀតផង។ ដែលប្រាប់យ៉ាងដូច្នេះ ក៏ព្រោះថា “អំបិល” មានចំណែកសំខាន់ដល់ការអភិវឌ្ឍប្រព័ន្ធប្រសាទ ប្រព័ន្ធដកដង្ហើម ប្រព័ន្ធបេះដូង និងសរសៃឈាម តែការទទួលទានអាហារដែលមានរសជាតិប្រៃខ្លាំងហួសហេតុពេក ប្រាកដជាធ្វើឱ្យសូដ្យូមក្នុងរាងកាយកើនឡើងខ្ពស់ នៅពេលសូដ្យូមក្នុងរាងកាយឡើងខ្ពស់ ប្រាកដជាធ្វើឱ្យកើតសម្ពាធឈាមឡើងខ្ពស់ ហុចផលអាក្រក់ដល់សរសៃឈាមក្នុងអវយវៈផ្សេងៗ ដូចជាបេះដូង និងខួរក្បាល កើតសភាវសរសៃឈាមបេះដូងត្បៀតតូច អាចនឹងពិការមួយកំណាត់ ឬមួយចំហៀងខ្លួន និងដែលសំខាន់ គឺស្រ្តីមានគភ៌នឹងប្រថុយក្នុងការកើតសភាវគភ៌មានជាតិពុល។ តើស្រ្តីមានគភ៌ ញ៉ាំប្រៃប៉ុនណាទើបមានសុវត្ថិភាពចំពោះខ្លួនឯង និងកូន? ជាប្រក្រតី មនុស្សទូទៅ ឬស្រ្តីដែលមិនមានផ្ទៃពោះ គួរបានទទួលសូដ្យូមមិនលើស 2,300មីល្លីក្រាមក្នុងមួយថ្ងៃ ឬទទួលទានអំបិលមិនលើស 1ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ ដែលអាចគណនាតាមតម្រូវការរបស់អំឡុងអាយុបានតាមតារាងខាងក្រោមនេះ…។ ស្រ្តីមានគភ៌អាចគណនាបានតាមអាយុ និងបន្ថែមបរិមាណសូដ្យូម 50 – 200មីល្លីក្រាម។ បើទទួលទានក្នុងបរិមាណដែលបានបញ្ជាក់ក្នុងតារាងខាងលើ ធានាថា … Read more