យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

យាន​អវកាស​ Progress MS-25 របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 01 ខែ​ធ្នូ និង​នាំ​យក​ទំនិញ​ពិសេស​ៗ​មួយចំនួន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) បាន​ហោះ​ដល់​គោល​ដៅ​​កាល​ពី​ថ្ងៃទី 03 ធ្នូ​ 2023​។ ទំនិញ​ដែល​យាន​អវកាស​នេះ​នាំ​យក​ទៅ​កាន់​ ISS រួម​មាន​ដូច​ជា ក្រូច​ពោធិ៍​សាត់ ក្រូច​ឃ្វិច និងអាហារ​សម្រាប់​ឆ្នាំ​ថ្មី និង​ស្បៀង​អាហារ​ដទៃ​ទៀត​ រួម​នឹង​ ស៊ុត​សត្វ​ក្រួច​ជប៉ុន 48 គ្រាប់សម្រាប់​ការ​ពិសោធ​នៅ​ទីអវកាស​ផងដែរ​។ យាន​អវកាស​នេះ​ក៏​ដឹក​ជញ្ជូន​ទំនិញ​រាប់​តោន​ផ្សេង​ទៀត​ រួម​មាន ​ឥន្ធនៈ ទឹក ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្លៀក​បំពាក់ជា​ដើម​​។ យាន​ Progress MS-25 របស់​រុស្ស៊ី នឹង​ស្ថិត​នៅ​ ISS ចំនួន 179 ថ្ងៃ​។

ទីក្រុង​ចំនួន​ដប់​ដែល​ «ថ្លៃ» ជាង​គេ​លើ​ពិភពលោក

ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់​នៃ​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ 2023 ទីក្រុង​សិង្ហបុរី និង​ហ្សូរិច​កំពុង​នាំមុខ​គេ​។ ទីក្រុង​សិង្ហបុរី (Singapore) ធ្លាប់​បាន​នាំ​មុខ​គេ 9 លើក​ ​ក្នុង​រយៈ​ពេល 11 ឆ្នាំ​ នៅ​​ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់ប្រចាំ​ឆ្នាំ​ ស្ដីពី​​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក ខណៈ​ដែល​ទីក្រុង​ហ្សូរិច​ បាន​លោត​ពី​ចំណាត់​ថ្នាក់​ទី​ 6 ឡើង​មក​កាន់​លេខ​ 1 ជាមួយ​នឹង​សិង្ហបុរី​។ ការ​ចំណាយ​ខ្ពស់​នៅ​ទីក្រុង​សិង្ហបុរី​ កើត​មាន​ដោយ​សារ​ថ្លៃ​ដឹក​ជញ្ជូន ថ្លៃ​សម្លៀក​បំពាក់ ស្បៀង​អាហារ​ និង​ភេសជ្ជៈ​ជា​ដើម​​។ ចំណែក​ទីក្រុង​ហ្សូរិច​របស់​ប្រទេស​ស្វ៊ីស កើន​ចំណាត់​ថ្នាក់​ដោយ​សារ​តែ​ឥទ្ធិពល​របស់​រូបិយប័ណ្ណ​ហ្វ្រង់ស្វ៊ីស និង​ការ​ឡើង​ថ្លៃ​របស់​ទំនិញ​ និង​សេវាកម្ម​កម្សាន្ត​។ បណ្ដា​ទីក្រុង​ដូច​ជា ហ្សឺណែវ (Geneva) របស់​ប្រទេស​ស្វ៊ីស, ញូវយ៉ក (New York) របស់​សហរដ្ឋ​អាម៉េរិក, ហុងកុង (Hong Kong) របស់​ប្រទេសចិន, ឡូសអាន់ជឺឡេស (Los Angeles) របស់​សហរដ្ឋ​អាម៉េរិក, ប៉ារីស (Paris) របស់​ប្រទេស​បារាំង, កូប៉ិនហាក (Copenhagen) របស់​ដាណឺម៉ាក, តេលអាវីវ … Read more

កំណើន​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍នៅ​ឆ្នាំ​ 2024 ​ត្រូវ​បាន​ព្យាករ​ថា នឹង​ប្រសើរ​ឡើង​

វាយ​តម្លៃ​អំពី​សក្ដានុពល​នៃ​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​អាគ្នេយ៍​ ក្រុម​អ្នកវិភាគ​អន្តរ​ជាតិ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​តំបន់​នេះ​ នឹង​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ម៉ាក្រូ​សេដ្ឋកិច្ច​​មិន​ល្អ​នឹង​បង្ក​ផល​​ប៉ះពាល់​ផ្សេង​ទៀត​ដល់​បណ្ដា​ប្រទេស​។ ឆ្នាំ 2024 សេដ្ឋកិច្ច​អាម៉េរិក និង​អឺរ៉ុប​ ត្រូវ​បាន​ព្យាករ​ថា អាច​នឹង​នៅ​ទ្រឹង ស្រប​ពេល​ដែលកំណើន​​សេដ្ឋកិច្ច​ចិន​អាច​នឹង​បន្ថយ​ល្បឿន​ ដោយ​សារ​តែ​ឱនភាព​នៃ​វិស័យ​អចលនទ្រព្យ និង​តម្រូវ​ការ​ប្រើ​ប្រាស់​លក្ខណៈ​បុគ្គល។ អង្គការ​ស្រាវជ្រាវ AMRO បាន​ព្យាករ​ថា អតិផរណា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ អាច​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ 2024 ប៉ុន្តែ​បាន​ព្រមាន​ថា តម្លៃ​ស្បៀង​អាហារ​ និង​ថាមពល​កើន​ឡើង​ អាច​បង្ក​ហានិភ័យ​​អតិផរណា​ដែល​ឃើញ​ច្បាស់​ជាង​មុន។ ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ផលិត​សកល ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ទីផ្សារ​ចិន​។ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ជា​អាទិ៍ សិង្ហបុរី ថៃ និង​ឥណ្ឌូណេស៊ី​ បាន​ និង​កំពុង​ទទួល​បទពិសោធន៍​ពី​កំណើន​សេដ្ឋកិច្ច​យឺត ដោយ​សារ​តែ​តម្រូវ​ការ​ពី​ខាង​ក្រៅ​ធ្លាក់​ចុះ​។ ក៏ប៉ុន្តែ ម៉ាឡេស៊ី ហ្វ៊ីលីពីន និង​វៀតណាម​ មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ជាង​ការ​រំពឹង​ទុក​ ព្រោះ​តែ​ការ​នាំ​ចេញ​ទំនិញមាន​ការ​កើន​ឡើង​ ខណៈ​វដ្ដ​នៃ​ពាណិជ្ជកម្ម​សកល​ក៏​កំពុង​ងើប​ឡើង​បណ្ដើរ​ៗ។

សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។ ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។ «កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។ WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។ WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។ កាលពីឆ្នាំ 2022 … Read more

ចំណីអាហារ​ខូចគុណភាព ឬគុណភាពទាបពី​បរទេស​ នឹង​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹង​រ៉ឹង​បន្ថែម​ទៀត​

(ភ្នំពេញ) – ក្នុងឱកាសអញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅឯវិមានសន្តិភាព កាល​ពី​ថ្ងៃទី 13 វិច្ឆិកា 2023 ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងឱ្យបានម៉ត់ចត់បំផុតនូវការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលមាន​គុណ​ភាពទាប។ នា​ពេល​កន្លង វិស័យឯកជន បានស្នើឱ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប។ ព្រោះ​ថា វាធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ នេះ​បើ​តាម​​ប្រសាសន៍​របស់​សម្ដេច ហ៊ុន ម៉ាណែត​។ «…ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឱ្យបានម៉ត់ចត់ការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រូវខុសច្បាប់មកព្រះរាជាណាចក្រកម្ពុជា» សម្ដេច​ថ្លែង​ដូច្នេះដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​វិស័យ​ឯកជន​ក្នុង​ស្រុក​។ ប្រមុខ​រាជ​រដ្ឋាភិបាល​ ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូក បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលនៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗ​ផងដែរ​៕

អាម៉េរិក​អនុម័ត​ឱ្យ​ប្រើប្រាស់វ៉ាក់សាំង​ដំបូង​គេ​លើ​ពិភពលោក​ដែល​ទប់​ស្កាត់​ជំងឺគ្រុន​ឈីក

រដ្ឋបាលចំណីអាហារ និងឪសថអាម៉េរិក (FDA) កាល​ពី​ថ្ងៃទី 09 វិច្ឆិកា ឆ្នាំ 2023 បាន​អនុម័តឱ្យ​ប្រើ​ប្រាស់​​វ៉ាក់​សាំង​ដំបូង​គេ​លើ​ពិភព​លោក​ដែល​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ឈីក​​ពីមូស​ដែល​មានផ្ទុក​វីរុស​ Chikungunya។ សារព័ត៌មាន AFP ផ្សាយ​ថា នៅ​ក្នុង​របាយ​ការណ៍​មួយ FDA ​ឱ្យ​ដឹង​ថា វ៉ាក់សាំង​ទប់​ស្កាត់ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​​វីរុស Chikungunya ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី 18 ឆ្នាំ​ឡើង​ទៅ​ ដែលប្រឈម​នឹង​ហានិភ័យ​ឆ្លង​​ខ្ពស់​ជាង​គេ​។ វ៉ាក់សាំង​នេះ​ត្រូវ​បានអភិវឌ្ឍ​ដោយ​​ក្រុម​ហ៊ុន​ Valneva របស់​អឺរ៉ុប​ ហើយ​ថា នឹង​​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្រោម​ឈ្មោះ​ថា Ixchiq។ ការ​អនុម័ត​របស់ FDA នេះ​ ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ល្បឿន​នៃ​ការ​ដាក់​ពង្រាយ​វ៉ាក់សាំង​ Ixchiq នៅ​តាម​បណ្ដា​ប្រទេស​ដែល​សម្បូរ​វីរុស Chikungunya ​ជាង​គេ​ មាន​ជា​អាទិ៍ ទ្វីប​អាហ្វ្រិក តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​មួយ​ចំនួន​នៅ​ទ្វីប​អាម៉េរិក​​ជា​ដើម​។ ជំងឺគ្រុនឈីក​បង្ក​ឡើង​ដោយ​វីរុស Chikungunya ឬ​ហៅ​ថា ​វីរុស​ឈីក និង​បណ្ដាល​មកពី​មូស​ខ្លា​ញី​ Aedes aegypti (the yellow fever mosquito) ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ … Read more

ប្រទេស​ថៃ ត្រៀម​កម្លាំង​ម្ភៃ​លាន​នាក់​ដើម្បី​បង្កើត​ចំណូល​បួន​ទ្រីលាន​បាត​/ឆ្នាំ

រាជរដ្ឋាភិបាល​ថៃ​ទើបតែបាន​​ប្រកាស​ផែនការ​ប្រើ​ប្រាស់កម្លាំង​ទន់​ដើម្បី​ជួយ​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រហែល​ 4 ទ្រីលាន (4,000,000,000,000.00) បាត​ នៅក្នុង​រង្វង់​បួន​ឆ្នាំ​ខាង​មុខ​ ដោយ​ការ​ចាប់​ផ្ដើម​អនុវត្ត​​គម្រោង​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ 20 លាន​នាក់​ សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ច្នៃ​ប្រណិត​ចំនួន 11 វិស័យ និង​ជំរុញ​កម្លាំង​ទន់​របស់​ប្រទេស​នេះ​នៅ​ទូទាំង​ពិភពលោក​។ គំនិត​ថ្មី​របស់​រាជ​រដ្ឋាភិបាល​ថៃនេះ នឹង​ត្រូវ​បាន​ចែក​ជា​បី​ដំណាក់​កាល​ ក្នុង​នោះ​ដំណាក់​កាល​ដំបូង​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈ​ពេល 100 ថ្ងៃ និង​ផ្ដោត​ទៅ​លើ​ការ​បង្កើត​បណ្ដា​ទីតាំង​ព្រឹត្តិការណ៍​ កែ​សម្រួល​បទ​បញ្ជា​នានា​ដែល​ទាក់​ទង​នឹង​ក្រសួង​វប្បធម៌​ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ឡាយ​នៅ​ក្នុង​រដូវ​រងា​។ ដំណាក់​កាល​ទីពីរ​ដែល​អូស​បន្លាយ​ដល់​ខែ​មេសា​ឆ្នាំ​ 2024 នឹង​ផ្ដោត​លើ​គំនិត​ផ្ដួច​ផ្ដើម «គ្រួសារ​មួយ​ – អំណាច​ទន់​មួយ» ដែល​នឹង​ត្រូវ​​អនុវត្ត​ជាមួយ​​នឹង​សំណើ​បង្កើត​អាជ្ញាធរ​គ្រប់​គ្រង​មាតិកម្ម​ច្នៃ​ប្រឌិត​ថៃ (THACCA)។ ដំណាក់​កាល​នេះ​ មនុស្ស​ 20 លាន​នាក់​ មក​ពី​ 20 លាន​គ្រួសារ​ នឹង​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ ដើម្បី​អភិវឌ្ឍ​អំណាច​ទន់​របស់​ប្រទេស​ជាតិ ដែល​បង្ក​បង្កើត​ឡើង​ពី​វិស័យឧស្សាហកម្ម​ច្នៃ​ប្រឌិត​ចំនួន 11 រួម​មាន​ ម្ហូប​អាហារ កីឡា ពិធីបុណ្យ ទេសចរណ៍​ តន្ត្រី សៀវ​ភៅ ភាព​យន្ត ល្បែង​កម្សាន្ត សិល្បៈ ការរចនា​ និងការ​ច្នៃ​​ម៉ូដែល​​សម្លៀក​បំពាក់។ ក្នុង​ដំណាក់​កាល​នេះ ពិធី​បុណ្យ​ជះទឹក (ចូល​ឆ្នាំថ្មី) … Read more

«អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។ ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។ «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។ សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា … Read more

អតិផរណា​របស់​ជប៉ុន​ថយ​ចុះ ​ដោយ​សារ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន

យោង​តាម​ស្ថិតិថ្មីបំផុត សន្ទស្សន៍​អតិផរណា​របស់​ប្រទេស​ជប៉ុន​ បាន​ថយ​ចុះ​ក្រោម​កម្រិត​ 3% ជា​លើក​ដំបូង រាប់​ចាប់​ពី​ខែ​សីហា​ ឆ្នាំ 2022​។ វិធានការ​ជំនួយ​ផ្នែក​អគ្គិសនី និង​ឧស្ម័ន​ត្រូវ​បាន​គេ​ជឿ​ថា​ជា​មូលហេតុ​ចម្បង​ដែល​ជួយ​ឱ្យ​អតិផរណា​នៅ​ប្រទេស​ជប៉ុន​ថយ​ចុះ​។ ក៏ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​នៅ​តែ​រង​សម្ពាធ​ធ្ងន់​ គ្រា​ដែល​សន្ទស្សន៍​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​ អាច​នឹង​កើន​ឡើង​ជា​ថ្មី​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។ ​ស្ថិតិ​របស់ក្រសួង​មហាផ្ទៃ​ និង​ទូរគមនាគមន៍​ជប៉ុន ​បាន​បង្ហាញ​ថា ក្នុង​ខែកញ្ញាកន្លង​ទៅ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់ (Customer Price Index – CPI) មិន​រាប់​បញ្ចូល​ទាំង​អាហារ​ស្រស់​របស់​ប្រទេស​នេះ​ បាន​កើន​ 2.8% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​រង្វង់ 13 ខែ ដែល​សន្ទស្សន៍​ CPI បាន​ថយ​ចុះ​មក​ក្រោម​ 3%​។ សន្ទស្សន៍​សម្រាប់​វាស់​ស្ទង់​អតិផរណា​របស់​ប្រទេស​ជប៉ុន​ដែល​បាន​ថយ​ចុះនេះ​ ភាគ​ច្រើន​គឺ​ដោយ​សារ​ការ​ចំណាយ​សម្រាប់​ថ្លៃ​អគ្គិសនី និង​ឧស្ម័ន​របស់​អ្នក​ប្រើ​ប្រាស់​ថយ​ចុះ​​ នៅ​ពេល​មាន​ជំនួយ​ពី​រដ្ឋាភិបាល​។ បើ​ពុំ​មាន​ជំនួយ​នេះ​ទេ សន្ទស្សន៍​នេះ​នៅក្នុង​ខែ​កញ្ញារបស់​ជប៉ុន​ នឹង​ឡើង​ដល់​​ 3.8%​។ ថ្វីបើ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​របស់ជប៉ុន​នៅ​ខ្ពស់​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​គោលដៅ​ដែល​បាន​កំណត់​ ប៉ុន្តែ​ យោង​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​ជំនាញ ដោយ​មាន​ការ​ប្រឹង​ប្រែង​ស្ដារ​បរិស្ថាន​ពាណិជ្ជកម្ម និង​ជំរុញ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់​រដ្ឋាភិបាល សេដ្ឋកិច្ច​របស់​ជប៉ុន​នឹង​បន្ត​ងើប​ឡើង​ ទាំង​ក្នុង​វិស័យ​ផលិត និង​វិស័យ​មិន​មែន​ផលិត​៕

រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។ យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​ Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕

ឥន្ធនៈ​រាវ​ប្រភេទ​ថ្មី​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ឆាប​ឆេះ​

(សហរដ្ឋ​អាម៉េរិក) – ក្រុមវិស្វករ​នៅ​សាកលវិទ្យាល័យ​ California Riverside អភិវឌ្ឍ​ឥន្ធនៈ​រាវ​ដែល​ឆេះ​តែ​នៅ​ពេល​មាន​អគ្គិសនី​ឆ្លង​កាត់​ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​មាន​អគ្គិភ័យ​។ ភាព​ងាយ​ឆាប​ឆេះ​របស់​ឥន្ធនៈ​ធ្វើ​ឱ្យ​អគ្គិភ័យ​ក្លាយ​ជា​ហានិភ័យ​ដ៏​ធំ​ចំពោះ​វិស័យ​ឧស្សាហកម្ម​នេះ​។ ក្រុមវិស្វករ​នៅ​សាកលវិទ្យាល័យ​ California Riverside អភិវឌ្ឍ​ឥន្ធនៈ​រាវប្រឆាំង​អគ្គិភ័យ​ ជួយ​កាត់​បន្ថយ​​ហានិភ័យ​កើត​មាន​អគ្គិភ័យ​ក្នុង​ពេល​ដឹក​ជញ្ជូន​។ យោង​តាម Interesting Engineering ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 តុលា​ 2023​ ឱ្យ​ដឹង​ថា លទ្ធផល​​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Journal of the American Chemical Society​។ ឥន្ធនៈ​ថ្មី​នេះ​នឹង​ឆេះ​លុះណា​តែ​មាន​ចរន្ត​អគ្គិសនី​ឆ្លង​កាត់​ប៉ុណ្ណោះ​។ «ប្រភេទ​ឥន្ធនៈដែល​យើង​ប្រើ​រាល់​ថ្ងៃ​ មិន​មាន​សុវត្ថិភាព​ប៉ុន្មាន​នោះទេ​។ វា​ហួត​ជា​ចំហាយ ​អាច​ឆាប​ឆេះ​ ហើយ​អណ្ដាត​ភ្លើង​នោះ​មិន​ងាយ​នឹង​ពន្លត់​។ នឹង​មានភាព​សាមញ្ញ​ជាង​មុន​ បើ​សិន​គ្រប់​គ្រង​បាន​លទ្ធភាព​ឆាប​ឆេះ​របស់​ឥន្ធនៈ​ និង​ទប់​ស្កាត់​ការ​ឆេះ​តាម​រយៈ​ការ​លុប​បំបាត់​តង់ស្យុង​អគ្គិសនី​» Yujie Wang អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​មក​ពី​សាកល​វិទ្យាល័យ California Riverside ឱ្យ​ដឹង​ដូច្នេះ​។ ឥន្ធនៈ​ថ្មី​នេះ​មាន​ប្រភព​ពី​ធាតុ​រាវ​អ៊ីយ៉ុង ដែល​ជា​អំបិល​រាវ​មួយ​ប្រភេទ​។ «វាដូចទៅ​នឹង​អំបិល​ដែល​យើង​ប្រើ​ប្រាស់​សម្រាប់បង់​ក្នុង​អាហារ​ គឺ សូដ្យូមក្លរួ។ អំបិល​ដែល​យើង​ប្រើ​ប្រាស់​ក្នុង​គម្រោង​នេះ​មាន​ពិន្ទុ​ក្ដៅ​រលាយ​ទាប​ជាង​អំបិល​នៅ​ផ្ទះ​បាយ​ សម្ពាធ​ទាបបន្តិច​ និង​ជា​សរីរាង្គ​ទាំង​ស្រុង» Wang និយាយ​ដូច្នេះ។ ដើម្បី​អភិវឌ្ឍ​ឥន្ធនៈ​នេះ ក្រុម​ស្រាវ​ជ្រាវ​បាន​ប្ដូរ​រូបមន្ត​របស់​ធាតុ​រាវ​អ៊ីយ៉ុង​ … Read more

ក្រុម​ហ៊ុន​​អាម៉េរិក​ជិត​សាកល្បង «​បំពាក់​ឈីបកុំព្យូទ័រ​ក្នុង​​ខួរក្បាល​មនុស្ស»​

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​អាម៉េរិក Elon Musk កំពុង​អភិវឌ្ឍ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» សម្រាប់​ដាំ​ក្នុង​ខួរក្បាល​មនុស្ស​។ កាលពី​ខែឧសភា 2023 រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាម៉េរិក (FDA) បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ Neuralink ធ្វើ​ការ​សាកល្បង​វះកាត់​ដាំ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» (brain-computer interface) ក្នុង​ខួរក្បាល​មនុស្ស​ដំបូង​គេ​បង្អស់​។ កាលពី​ថ្ងៃទី 19 កញ្ញា 2023 ក្រុម​ហ៊ុន​ Neuralink ​ប្រកាស​ថា បាន​ទទួល​ការអនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ឯករាជ​មួយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើតេស្ត​ឈីប​ខួរក្បាល​ដំបូង​សម្រាប់​ក្រុម​អ្នក​ជំងឺ​ដែល​ស្លាប់​អវយវៈ។ ក្រុម​ហ៊ុន​នេះ​ក៏​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​​ការ​ពិសោធ​នេះហើយ​។ អ្នក​ជំងឺស្ម័គ្រ​ចិត្ត​ដែល​ចូល​រួម​ការពិសោធ​នេះ​នឹង​ត្រូវ​បាន​រ៉ូបូត​វះកាត់​ដាំ​កូន​ឈីប​កុំព្យូទ័រ​ទៅ​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​តួនាទី​​បញ្ជា​លើ​ការ​កម្រើក​របស់​​អវយវៈ​។ អ្នក​ជំនាញ​សង្ឃឹម​ថា ឧបករណ៍​បច្ចេក​វិទ្យា​​ដែល​មាន​ឈ្មោះ​ថា «The Link» នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ដែល​​ពិការ​អវយវៈ​ អាច​បញ្ជា​​គ្រាប់​ចុច​ ឬ​ទស្សន៍ទ្រនិច (Cursor) របស់​កុំព្យូទ័រ​បាន​ ដោយការ​​ប្រើ​កម្លាំង​នៃការ​គិត​។ គោលដៅ​នៃ​ការ​ធ្វើតេស្ត​ខាងលើ​គឺដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​របស់ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជា​ឧបករណ៍​សម្រាប់​បំពាក់​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​​ផលិតឡើង​ដើម្បី​បកស្រាយរលក​សញ្ញា​ខួរក្បាល​​​ និង​ជំរុញ​សកម្មភាព​របស់​ខួរក្បាល​។ បើសិន​​ទទួល​បាន​ជោគ​ជ័យ​ បច្ចេកវិទ្យា​របស់ Neuralink … Read more