BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

ក្រុម​ហ៊ុន​ចិន​ BYD បាន​ប្រកាស​ថា​ នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឯ​រោង​ចក្ររបស់​ខ្លួន​​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ត្រីមាស​ទីបី​ ឆ្នាំ 2024​។ ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​​គ្រា​ដែល​ BYD ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក​លើកទី 45 ដែល​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃទី 27 ខែ​មីនា ដល់ថ្ងៃទី 7 ខែ​មេសា ឆ្នាំ 2024​។ BYD មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ​ផលិត​រថយន្តអគ្គិសនី​នៅ​ប្រទេស​ថៃ​នោះទេ តែ​ក៏​កំពុង​សង់រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ហុងគ្រី និង​ប្រេស៊ីល​ផងដែរ​។ ការ​ផលិត​រថយន្ត​អគ្គិសនី​ក៏​បាន​ចាប់​ផ្ដើម​នៅឯ​រោង​ចក្រ​របស់​ BYD ក្នុង​​ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ដើម​ឆ្នាំ​នេះ​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​បង្កើត​រោង​ចក្រ​ថ្មីនៅ​ប្រទេស​មួយចំនួន ក្រុម​ហ៊ុន​ BYD ក៏​បាន​ពន្យារ​ពេល​នៃ​ការ​សង់​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះមាន​ដូច​ជា វៀតណាម​ជា​ដើម​៕

ប្រទេស​ចំនួន​ 7 រួម​ដៃ​គ្នា​បាញ់បង្ហោះ​យាន​ទៅចុះចត​លើ​ផ្ទៃ​​ព្រះចន្ទ​​នា​ពេល​ឆាប់​ៗ​នេះ

នៅ​រាត្រី​បុណ្យណូអែល ថ្ងៃទី​ 24 ធ្នូ 2023 យាន​អវកាស​មួយ​គ្រឿង​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ ដើម្បី​បំពេញ​បេសកកម្ម​ពាណិជ្ជកម្មមួយ​ដែល​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​នា​ពេល​កន្លង​។ នេះ​បើ​តាម​ Space.com ដែលបាន​​ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​។ យាន​អវកាស​នេះ​មាន​ឈ្មោះ​ថា យាន​ចុះ​ចត​ឋាន​ព្រះ​ចន្ទ​ Peregrine (ឬ​ហៅ​ថា ស្ទាំង​ទេព របស់​ផែនដី) ដែល​ដាក់​ឈ្មោះ​ទៅ​តាម​ឈ្មោះ​សត្វ​ស្ទាំង Peregrine ដែល​ហោះ​លឿន​ជាង​គេ​លើ​ពិភពលោក​។ បើសិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន​ទៅតាម​ផែនការ «ស្ទាំងទេព» របស់ផែនដី នឹង​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ ត្រង់​តំបន់​ដែល​មាន​ជ្រលង​កម្អែ​ភ្នំ​ភ្លើងបុរាណនៅ​លើ​ឋាន​ព្រះចន្ទ​ ដែល​ត្រូវ​បាន​ហៅ​ថា Sinus Viscositatis។ បេសកកម្ម​នេះ​នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះ​វា​ជា​បេសកកម្ម​ដំបូង​ដែល​បាញ់​បង្ហោះ​ទៅ​តាម​គំនិត​ផ្ដួច​ផ្ដើម​ សេវាកម្ម​ដឹក​ជញ្ជូនបែប​​​ពាណិជ្ជកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ (CLPS) របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA)។ នេះ​ក៏​ជា​លើក​ដំបូង​ដែល​បច្ចេក​វិទ្យា​របស់​ប្រទេស​ចំនួន 7 ត្រូវ​បាន​បាញ់​បង្ហោះរួម​គ្នា​ឡើង​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​​។ ទំនិញ​ចំនួន 20 ចំណែក​ មក​ពី​ 7 ប្រទេស​ នឹង​ត្រូវ​បាន​ «ស្ទាំង​ទេព» Peregrine នាំ​ឡើង​ទៅ​កាន់​ទីឋាន​រណប​របស់​ផែនដី​។ ក្នុង​នោះ ទំនិញ​ 5 ចំណែក​មក​ពី​ សហរដ្ឋ​អាម៉េរិក។ ក្រៅ​ពីនេះ គឺ​ជា​ទំនិញរបស់​ អង់គ្លេស ម៉ិចស៊ិច … Read more

បញ្ហា​ស៊ុយអែត​​សូម​ចូល​ជា​សមាជិក​ណាតូ គឺជា​កូន​អុក​របស់​តួកគី

ការ​រារាំង​ស៊ុយអែត​ចូល​ជា​សមាជិក​ណាតូ (NATO) ក្នុង​រយៈ​ពេល​ច្រើន​ខែ​ ហើយ​ចុង​ក្រោយ​ក៏​យល់​ព្រម​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូ គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ផែនការ​របស់​លោក Erdogan។ ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan កាល​ពី​ថ្ងៃទី 10 កក្កដា 2023 បាន​ឯកភាព​អនុញ្ញាត​ឱ្យ​​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​របស់​ណាតូ ក្រោយ​ពី​បាន​រារាំង​ពេញ​មួយ​ឆ្នាំ​។ កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូនៅ​ប្រទេស​លីទុយអានី​នេះ​ នឹង​ពង្រីក​ទឹក​ដី​របស់​សម្ព័ន្ធ​យោធា​បាន​ជាង 500,000 គីឡូម៉ែត្រ​ការ៉េ​ទៀត​ នៅ​​តំបន់​​សមុទ្រ​បាល់ទិក និង​ផ្លាស់​ប្ដូរ​តុល្យភាព​អំណាច​នៅ​អឺរ៉ុប​ខាង​ជើង​។ វា​ក៏​ជួយ​ឱ្យ​ណាតូ​ដោះ​ស្រាយ​បញ្ហាមិន​ចុះ​សម្រុង​គ្នា​ធំ​មួយ​ គ្រា​ដែល​សម្ព័ន្ធ​យោធា​នេះ​កំពុង​ត្រូវ​ការ​បង្ហាញ​សាមគ្គី​ភាព​ដើម្បី​ប្រឈម​នឹង​រុស្ស៊ី​។ បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​តួកគី ហើយ​ប្រទេស​ហុងគ្រី​ក៏​ធ្លាប់​បាន​និយាយ​ថា ពួក​គេ​នឹង​ដើរ​តាម​គន្លង​របស់​ទីក្រុង​អង់ការ៉ា អគ្គលេខាធិការ​នៃ​អង្គ​ការ​ណាតូ លោក Stoltenberg បាន​វាយ​តម្លៃ​ថា ការសូម​ចូល​ជា​សមាជិក​ណាតូ​ពី​សំណាក់​ស៊ុយអែត​ «នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់ៗ»។ យោង​តាម​ក្រុម​អ្នក​ជំនាញ​ ប្រកាស​កាល​ពី​ថ្ងៃទី 10 កក្កដា 2023 គឺជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​តែង​តែ​កើត​ឡើង​ចំពោះ​មេដឹក​នាំ​តួកគី។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​លោក Erdogan លើក​កម្ពស់​ឥទ្ធិពល របស់​តួកគី និង​សម្រេច​បាន​ផល​ប្រយោជន៍​ច្រើន​។ ក្រោយ​ពី​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​ ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត កាល​ពី​ខែ​ឧសភា 2022 ក៏​បាន​បោះ​បង់​គោលនយោបាយ​មិន​ចូល​បក្ខសម្ព័ន្ធ​យោធា​ដែល​ពួក​គេ​​បា​ន​អនុវត្ត​អស់​ជា​ច្រើន​ទសវត្សរ៍កន្លង​​ ដើម្បី​ស្វែង​រក​ឋានៈ​ជា​សមាជិកភាព​របស់​ណាតូ​។ ដំបូង​ឡើយ … Read more

​បណ្ដា​ក្លឹប​បាល់​ទាត់​នៅ​អ៊ីតាលី​​ ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​​រង្វាន់​​ធំ​ៗ​ទាំង​បី​​នៅ​ទ្វីប​អឺរ៉ុប​

ក្លឹប​បាល់​ទាត់​នានា​ដែល​ជា​តំណាង​របស់​ប្រទេស​អ៊ីតាលី បាន​ឡើង​ដល់វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Champions League, Europa League និង Conference League នៅរដូវកាល​នេះ​។ នៅ​ឯ​ Champions League ក្លឹប​ Inter Milan បាន​ផ្ដួលក្លឹប​រួម​ស្រុក​ A.C. Milan 3-0​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ នៅ​ថ្ងៃទី 10 មិថុនា​ខាងមុខ Inter Milan នឹង​ប៉ះ​ជាមួយ​ Man City ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែល​ធ្វើឡើង​នៅ​​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី​។ នៅ​ឯ​ពាន​រង្វាន់ Europa League ក្លឹប Roma បាន​ឈ្នះ Leverkusen ដោយ​លទ្ធផល 1-0 នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ កូនសិស្ស និង​គ្រូបង្វឹក​ Jose Mourinho នឹង​ប៉ះ​ក្លឹប Sevilla នៅថ្ងៃទី 31 ឧសភា នៅ​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី​។ តំណាង​ទីបី​របស់​អ៊ីតាលី … Read more

ប្រទេស​ហុង​គ្រី ​មាន​​ប្រធានាធិបតី​​ជា​​​ស្ត្រី​ភេទ​​​លើក​ដំបូង​​បង្អស់​​នៅ​​ក្នុង​​ប្រវត្តិ​សាស្ត្រ

នា​ថ្ងៃទី ១០ មីនា ២០២២ សភា​របស់ ប្រទេស​ហុង​គ្រី បាន​បោះឆ្នោត​ជ្រើសរើស​អតីតរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​គ្រួសារ លោកស្រី Katalin Novak ឱ្យធ្វើជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល ហុង​គ្រី មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ។ នៅក្នុង​ការបោះឆ្នោត​នៅ​សភា លោកស្រី Novak បានទទួល​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ១៣៧ សំឡេង និង​ប្រឆាំង ៥១ សំឡេង ដូច្នេះ​លោក​បាន​យកឈ្នះ​លើ​គូប្រជែង Peter Rona ដែលជា​សេដ្ឋវិទូ​មួយរូប។ លោកស្រី Novak នឹង​ឡើងកាន់​អំណាច​បន្ត​ពី​លោក Janos Ader ដែល​នឹង​ត្រូវអស់​អាណត្តិ​ទី ២ របស់លោក នៅ​ថ្ងៃទី ១០ ឧសភា​ខាងមុខ។ លោកស្រី Novak វ័យ ៤៤ ឆ្នាំ នឹង​ក្លាយជា​ប្រធានាធិបតី​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហុង​គ្រី និង​ជា​ប្រធានាធិបតី​ស្រី​ដំបូង​គេ​នៅក្នុង សហភាព​អឺរ៉ុប (EU)។ ការបោះឆ្នោត​ប្រធានាធិបតី​ខាងលើ ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​នៅសល់តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​បោះឆ្នោត​សភា (៣ មេសា) នៅ​ប្រទេស​នេះ។ នាយករដ្ឋមន្ត្រី​ហុង​គ្រី … Read more

ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេសប្រចាំ​នៅ​​ប្រទេស​ហុង​គ្រី លោក Steven Dick អាយុ​37​ឆ្នាំ បាន​បាត់​បង់ជីវិត​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19។ យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អង់គ្លេស​ ឯកអគ្គ​រាជ​ទូត​អង់គ្លេស​ លោក Steven Dick បាន​ស្លាប់​នៅក្នុង​ប្រទេស​ហុង​គ្រី កាល​ពី​ថ្ងៃទី​24​មីនា​កន្លង​ទៅ​។ “ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់​ ចំពោះ​ការ​ស្លាប់​​របស់​លោក​ Steven” នេះ​ជា​ប្រសាសន៍​របស់លោក Dominic Raab ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​អង់គ្លេស​។ Dominic Raab ថ្លែង​ថា “Steven គឺ​ជា​អ្នក​ការ​ទូត​ដែល​ចេះ​ស៊ូទ្រាំ​នឹង​ការងារ​ និង​តំណាង​ឱ្យ​ប្រទេស​ទាំង​មូល​ ដោយ​មាន​សមត្ថ​ភាព​ និង​ស្រឡាញ់​ការ​ងារ​យ៉ាង​អស្ចារ្យ​មួយ​រូប​”។ លោក​ Dick បាន​ទទួល​តំណែង​ជា​ឯកអគ្គ​រាជ​ទូត​រង​​ចាប់​ពី​ខែធ្នូ ឆ្នាំ​2019។ ការ​បាត់​បង់​ជីវិត​របស់​ឯកអគ្គរាជ​ទូត​រង​អង់គ្លេស​នៅរដ្ឋធានី​​ Budapest បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ហុង​គ្រី​ សរុបឡើង​ដល់​10​នាក់​។ នេះ​បើ​តាមទិន្ន​ន័យ​ផ្លូវ​ការ​របស់​ប្រទេស​ហុង​គ្រី​កាល​ពី​ថ្ងៃដែល​លោក Dick បាន​ស្លាប់​។ ក៏ប៉ុន្តែ ភាគី​ខាង​​ប្រទេស​ហុង​គ្រី​បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​អង់គ្លេស​តែ​ម្នាក់​គត់​ ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​។ បច្ចុប្បន្ន មិន​ទាន់​ដឹង​ថា​លោក Dick​ មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ក្រៅ​ពី​ COVID-19 ដែរ​ឬអត់​នៅ​ឡើយ​។ COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​198​ នៅ​ទូទាំង​ពិភពលោក … Read more