ក្រសួងពាណិជ្ជកម្ម៖ ​មន្ត្រីជំនាញរាប់​សិប​នាក់​នឹង​ចាំ​​ឆ្លើយ​សំណួរ​​របស់​​សាធារណជន​​តាម​ទូរស័ព្ទ

ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ 1266 ដោយ​មាន​មន្ត្រី​ជំនាញ​ចំនួន 60 នាក់ ដើម្បីឆ្លើយតបនឹង​ចម្ងល់ ឬបញ្ហានានា ក្នុងពេលឆាប់ៗខាងមុខ។ កាល​ពី​រសៀល​ថ្ងៃទី 04 ខែ​មីនា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ1266 នឹងក្លាយទៅជាភ្នាក់ងារ Call Center ក្នុងការឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានា ដោយបងប្អូនគ្រាន់តែចុចលេខ 1266  ភ្នាក់ងារស្វ័យប្រវត្តនឹងទទួលការ​ហៅ​ចូលដោយឥតគិតថ្លៃ និងស្នើជ្រើសរើសភាសា ក្នុង​នោះ លេខ 1 គឺជា​ភាសាខ្មែរ និង​លេខ 2 គឺ​ជា​ភាសាអង់គ្លេស។ បន្ទាប់ពីនេះ ភ្នាក់ងារស្វ័យប្រវត្តិនឹងណែនាំបញ្ជីព័ត៌មាន និងលេខបណ្ដាញតភ្ជាប់ ដែលសាធារណៈជនអាចភ្ជាប់ និងធ្វើការសន្ទនាជាមួយភ្នាក់ងារទទួលព័ត៌មានរបស់​ក្រសួង​ដោយ​ផ្ទាល់។ បណ្ដាញតភ្ជាប់ទៅកាន់ព័ត៌មានសំខាន់ៗ មានដូចខាងក្រោម៖ – លេខ (1) សម្រាប់ព័ត៌មានទូទៅ – លេខ (2) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម – លេខ … Read more

របកគំហើញ​ថ្មី​ស្ដីពី «បទពិសោធន៍​ជិត​ស្លាប់»៖ ខួរក្បាលនៅ​តែ​ដំណើរ​ការបាន​​រហូត​ដល់​ 60 នាទី ក្រោយពី​បេះដូង​ឈប់ដើរ​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ថា ខួរក្បាល​របស់​មនុស្ស​នៅ​តែ​អាច​ដំណើរ​ការបាន​​រហូត​ដល់​មួយ​ម៉ោង​ ក្រោយពី​បេះដូង​របស់​ពួកគេ​លែង​ដើរ​។ រលកសញ្ញា​ខួរក្បាល​ រួម​នឹង​ការស្រមៃ​អំពីជីវិតរបស់​អ្នក​ជំងឺ​​ អាចបកស្រាយ​បាន​នូវ​អ្វី​ដែល​ហៅ​ថា «បទពិសោធន៍​ជិត​ស្លាប់»។ លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​ 10 នាក់​ដែល​បាន​ចូល​រួម​ពិសោធន៍​ គឺ​មាន​មនុស្ស 4 នាក់​អាច​រៀបរាប់​ឡើងវិញ​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​អារម្មណ៍​ បន្ទាប់​ពី​ពួក​គេ​បានជួប​នឹង​ស្ថាន​ភាព​ជិត​ស្លាប់​។ ក្រុម​អ្នក​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ពី 350,000 នាក់ ដល់ 750,000 នាក់​នៅ​ ​សហរដ្ឋ​អាម៉េរិក ជួប​ករណី​បេះដូង​ឈប់​ដើរ​ ពោល​គឺ​ប្រហែល​ពី 1,000 ទៅ 2,000 នាក់​/ថ្ងៃ​ ហើយ​អត្រា​នៃ​ការ​រួច​ពី​ការ​ស្លាប់​គឺ 10%​ ដែល​ប្រហែល​នឹង​ពី 100 ទៅ 200 នាក់​។ ការ​សិក្សា​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើឡើងតាំង​ពី​ឆ្នាំ 2015 និង​ប្រកាស​កាល​ពី​ដើម​ឆ្នាំ 2023​ នៅ​លើ​ទស្សនាវដ្ដី Resuscitation។ ក្នុងរយៈ​ពេល​ប្រហែល​ 3 ឆ្នាំ​នៃ​ការ​ស្រាវជ្រាវ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​តាម​ដាន​អ្នក​ជំងឺ​ដែល​ជួប​បញ្ហា​បេះដូង​ឈប់​ដើរ​ចំនួន 567 ករណី ក្នុងនោះ​មាន 53 ករណី​ត្រូវ​បាន​សង្គ្រោះ​ ហើយ​ក្នុង​ចំណោម​នេះ​មាន 28 នាក់​អាច​ឆ្លើយសំណួរ​សម្រាប់​ការ​សិក្សាស្រាវជ្រាវ​។ … Read more

ហេតុអ្វី​បាន​ជា​ចិន​ទិញ​ទុរេន​ពីវៀតណាមច្រើន​ជាង​មុន​ 30 ដង?

ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទុរេន​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ សម្រេច​បាន​ជាង 451,000 តោន​ កើន​ជាង 30 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។ ទុរេន​គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ការ​នាំ​ចេញរបស់​វិស័យ​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ក្នុង 11​ ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដោយ​មាន​តម្លៃ​ជាង 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ទុរេន​ភាគ​ច្រើន​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាមសមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ជាង 1.3 លាន​តោន​ ដែល​មាន​តម្លៃ​ជិតស្មើ​នឹង​ 6.4 ពាន់​លាន​ដុល្លារ​ ក្នុង​នោះ បរិមាណសរុប​​បាន​កើន​ 88% និង​តម្លៃសរុប​​បាន​កើន​ 81% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ប្រទេស​ថៃ គឺជា​ប្រភព​ផ្គត់​ផ្គង់​ទុរេន​ធំបំផុត​របស់​​ប្រទេស​ចិន​ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​ជិត 904,000 តោន​ ដែល​មាន​តម្លៃ​សរុប​ជាង 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​កើន​ 28%​។ … Read more

រកឃើញ​ «ភ្នែក​អវកាស​» ដ៏មហិមា​ កំពុង​សម្លឹង​មក​ផែនដី

តេឡេស្កុប​វិទ្យុ ASKAP នៅ​អូស្ត្រាលី​ភាគ​​ខាង​លិច​ ថត​បាន​រូប​ភាព​ដ៏​ស្រស់​ស្អាត​ស្ដីពី​រចនា​សម្ព័ន្ធ​អវកាស​មួយ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​ដ៏​ធំ លាត​សន្ធឹង​រហូត​ដល់ 60,000 ឆ្នាំពន្លឺ​។ យោង​តាម​ទំព័រ SpacePlace របស់​ណាសា មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​​ប្រមាណ​ 9 ទ្រីលាន​ (9,000,000,000,000) គីឡូម៉ែត្រ​។ យោង​តាម​ការ​ប្រកាស​នៅ​លើ​ទំព័រ Monthly Notices of the Royal Astronomical Society រចនា​សម្ព័ន្ធ​អវកាស​ចម្លែក​នេះ​គឺជា​ កាឡាក់ស៊ី​ប្រភេទ Polar-ring (បកប្រែក្រៅ​ផ្លូវ​ការ​ថា «កាឡាក់ស៊ី​រង្វង់ចិញ្ចៀន») និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា NCG 4632។ ខុស​ពី​កាឡាក់ស៊ី​ដែល​មាន​ផែនដី Milky Way កាឡាក់ស៊ី NCG 4632 មាន​ថាស​ពន្លឺ​មួយ និង​ពពក​ដ៏​មហិមា​ព័ទ្ធ​ជុំវិញ​ស្នូល​របស់​វា​។ រង្វង់​ពពក​នេះ​ភាគ​ច្រើន​គឺជា​ឧស្ម័ន​អ៊ីដ្រូសែន​ និង​ផ្អៀង​ប្រហែល​ 90 ឌឺក្រេ បើ​ធៀប​នឹង​ផ្ទៃ​របស់​កាឡាក់ស៊ី​។ រចនាសម្ព័ន្ធ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​នេះ​អាច​មាន​ផ្ទុក​ធូលី និង​ផ្កាយ​។ រង្វង់​របស់ NCG 4632 លាត​សន្ធឹង​រហូតដល់ 60,000 ឆ្នាំ​ពន្លឺ​។ រង្វង់​ឧស្ម័ន​នៅ​ខាង​ក្រៅ បូក​រួម​នឹង​ថាស​ខាង​ក្នុង​ដែល​នៅ​ជុំវិញ​ស្នូល NCG … Read more

យានអវកាស​អាម៉េរិក​នាំ​យក​សំណាក​ដី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​

យានអវកាស​ OSIRIS-REx បាន​ហោះ​ហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ 6.2 ពាន់​លាន​គីឡូម៉ែត្រ​ និង​នាំយក​កាប៊ីន​ផ្ទុក​សំណាកដី​របស់​អាចម៍​ផ្កាយ​ Bennu មក​ចុះ​ចត​លើ​សមុទ្រ​ខ្សាច់​នៅ​សហរដ្ឋ​អាម៉េរិក​ប្រកបដោយ​ភាពរលូន​។ កាល​ពី​ថ្ងៃទី 24 កញ្ញា នៅ​តំបន់​ពិសោធន៍​ Dugway របស់​កងទ័ព​អាម៉េរិក​លើ​សមុទ្រ​ខ្សាច់​ Utah ក្រុម​បុគ្គលិក​របស់​ណាសា (NASA) និង​ទ័ព​អាកាស​អាម៉េរិក​ បាន​ប្រមូល​យក​កាប៊ីន​ផ្ទុក​សំណាក​ដី​ពី​អាចម៍​ផ្កាយ​ Bennu ដែល​យាន​អវកាស​ OSIRIS-REx យក​បាន​កាល​ពី​ឆ្នាំ 2020​។ យោង​តាម Space បេសកកម្ម​នេះ​គឺជា​លើក​ដំបូង​ដែល​ណាសា​​បាន​យក​ និងបញ្ជូន​សំណាក​ដី​ពី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ជាង 6.2 ពាន់​លាន​គីឡូម៉ែត្រ​ដើម្បី​ទៅ​កាន់​ Bennu និង​ត្រលប់មក​វិញ យាន​អវកាស OSIRIS-REx បាន​ទម្លាក់​កាប៊ីន​ផ្ទុក​សំណាក​ដី​អាចម៍​​ផ្កាយ​ពី​កម្ពស់​ 101,000 គីឡូម៉ែត្រ​ខាង​លើ​ផ្ទៃ​ផែនដី​។ កាប៊ីន​អវកាស​នេះ​ផ្ទុក​ដី​ និង​វត្ថុធាតុ​ផ្សេង​ៗទម្ងន់​ 250 ក្រាម​ ដែល​យក​បាន​​ពី​អាចម៍​ផ្កាយ Bennu។ សំណាក​ដី​នេះ​អាច​ជួយ​បក​ស្រាយ​សំណួរ​សំខាន់ៗ​របស់​អ្នក​វិទ្យាសាស្ត្រ​ ទាក់​ទង​នឹង​ប្រភព​នៃ​ជីវិត​​នៅ​លើ​ផែនដី​ និង​យុគ​សម័យ​ដំបូង​ៗ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ បេសកកម្ម​ OSIRIS-REx មាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារនេះ​​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 2016​ ហើយហោះ​​ទៅដល់​អាចម៍​ផ្កាយ​ Bennu ក្នុង​ឆ្នាំ​ 2018 … Read more

យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។ ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។ សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។ តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។ ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។ ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។ ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប … Read more

បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង ហើយ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា?

វិធី​ចាត់ចែង​សាកសព​នៅពេល​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស គឺ​អាស្រ័យ​លើ​គម្លាត​ជាមួយនឹង​ផែនដី រួម​នឹង​កត្តា​ជាច្រើន​ផ្សេងទៀត។ ចាប់តាំងពី​មនុស្សលោក​បានចាប់ផ្ដើម​ស្រាវជ្រាវ​ទី​អវកាស​កាលពី​ជាង 60 ឆ្នាំមុន មកដល់​បច្ចុប្បន្ន​មាន​មនុស្ស​ចំនួន 20 នាក់​បាន​បាត់​បង់ជីវិត រួមមាន 14 នាក់​នៅក្នុង​គ្រោះថ្នាក់​យាន Space Shuttle របស់​ណា​សា ក្នុង​ឆ្នាំ 1986, 3 នាក់​ក្នុង​បេសកកម្ម Soyuz 11 កាលពី​ឆ្នាំ 1971 និង 3 នាក់​ក្នុង​ហេតុការណ៍​ឆេះ​ប្រព័ន្ធ​បាញ់​បង្ហោះ​រ៉ុក្កែត Apollo 1 ក្នុង​ឆ្នាំ 1967។ ក្នុង​គ្រា​ដែល​ណា​សា​កំពុងមាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ 2025 និង​ភព​អង្គារ​ក្នុង​ទសវត្សរ៍​ក្រោយ បូករួម​នឹង​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​អវកាស ដែល​អាច​នឹងមាន​មនុស្ស​កាន់តែច្រើន​ធ្វើដំណើរ​ទៅកាន់​ទី​អវកាស ក៏មាន​សំណួរ​មួយ​ត្រូវ​បានលើកឡើង នោះ​គឺថា «បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​សាកសព?»។ ទាក់ទង​នឹង​សំណួរ​ខាងលើ Emmanuel Urquieta សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​អវកាស និង​វេជ្ជសាស្ត្រ​បន្ទាន់​នៅ​សាកលវិទ្យាល័យ Baylor ជា​អ្នកជំនាញ​ក្នុងការ​សិក្សា​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ថែទាំ​សុខភាព​សម្រាប់​អ្នក​អវកាស បាន​បង្ហើប​ឱ្យដឹង​អំពី​វិធី​ដោះស្រាយ​ករណីបែបនេះ។ បើសិន​មាន​មនុស្ស​ស្លាប់​ក្នុង​បេសកកម្ម​នៅលើ​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី ​ដូច​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ជាដើម ក្រុម​អវកាស​ចរ​អាចដាក់​សាក​សព​ក្នុង​កាប៊ីន​យានអវកាស និង​នាំ​ត្រលប់​មកកាន់​ផែនដី​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ ករណីបែបនេះ​នឹងមិន​ចោទ​ជា​បញ្ហា​​ធំ​ឡើង​សម្រាប់​សាកសព។ … Read more

យុគសម័យនៃស្មាតហ្វូនត្រកូល Reno Series នឹងមកដល់ឆាប់ៗនេះ….

ថ្មីៗនេះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចិន ម៉ាឡេស៊ី ថៃ បានប្រកាសចេញលក់ជាផ្លូវការហើយនូវស្មាតហ្វូន OPPO ជំនាន់ចុងក្រោយ Reno10 Series 5G យ៉ាងជោគជ័យជាមួយសន្ទុះគាំទ្រខ្លាំងក្លាពីអ្នកប្រើប្រាស់ជុំវិញពិភពលោក​។ អ្វីដែលចាប់អារម្មណ៍គឺស្មាតហ្វូននេះ នៅតែបន្តឈរឈ្មោះជា​ «អ្នកជំនាញ Portrait» ដើម្បីផ្តល់នូវបទពិសោធថតរូប និងវីដេអូល្អបំផុតប្រកបដោយបច្ចេកវិទ្យាច្នៃប្រឌិត ទំនើប និងឈានមុខគេក្នុងវិស័យស្មាតហ្វូន។ ចម្ងល់ជាច្រើនទៅលើ OPPO Reno10 Series តើពេលណានឹងបង្ហាញខ្លួននៅប្រទេសកម្ពុជា? គួររម្លឹកថាសម្រាប់ត្រកូល Reno Series បានបង្ហាញខ្លួននៅកម្ពុជា ជាមួយការច្នៃប្រឌិតអស់រយៈពេល 4 ឆ្នាំនិងចេញលក់នូវម៉ូដែលចំនួន 9 ជំនាន់មកហើយតាំងពី OPPO Reno រហូតដល់ OPPO Reno8 T Series ដែលបានចេញលក់កាលពីអំឡុងដើមឆ្នាំ 2023។ ដូចនេះតើនៅត្រីមាសទី 3 ក្នុងឆ្នាំ 2023 នេះ OPPO នឹងបង្ហាញតួឯកថ្មីក្នុងត្រកូល Reno នេះ? ទន្ទឹមគ្នានេះបើយោងតាមផុសមួយនៅលើ Facebook ផេគរបស់ OPPO … Read more

អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

មួយឆ្នាំ​ក្រោយពី​មាន​ពាក្យ​ច​ចរាម​អា​រ៉ា​ម​ដែលថា បាន​សហាយស្មន់​នឹង Elon Musk អ្នកស្រី Nicole Shanahan អតីត​ភរិយា​របស់​ស្ថាបនិក Google បាន​ចេញមុខ​បដិសេធ និង​បក​ស្រាយ ហើយ​ថា «បាន​ធ្លាក់​ទឹកចិត្ត​ទាំងស្រុង»។ ឆ្លើយតប​នឹង​សំណួរ​របស់ People កាលពី​ថ្ងៃទី 05 កក្កដា អ្នកស្រី Nicole Shanahan និយាយថា មិន​មានរឿង​សហាយស្មន់​ជាមួយនឹង​មហាសេដ្ឋី Elon Musk ទាល់តែសោះ។ អ្នកស្រី​ឱ្យ​ដឹង​ថា គ្រាន់តែ​ជជែក​ជាមួយ CEO របស់ SpaceX និង Tesla ដូច​ទៅនឹង​មិត្ត​រួមការ​ងារ។ «ខ្ញុំ​ជជែក​ជាមួយ Musk អំពី​កូនស្រី​ដែលមាន​ជំងឺ​អូ​ទី​ស្សឹម ព្រោះ​គាត់​គ្រប់គ្រង Neuralink ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​ស្រាវ​ជ្រាវ​​ប្រព័ន្ធ​ប្រសាទ» អ្នកស្រី Shanahan រៀបរាប់​ដូច្នេះ។ មុន​នោះ លោក Musk ធ្លាប់បាន​និយាយថា ឈី​ប​ខួរក្បាល​របស់ Neuralink នៅ​ថ្ងៃ​ណាមួយ​ប្រាកដជា​អាច​​ព្យាបាល​ជំងឺ​អូ​ទី​ស្សឹម និង​ជំងឺ​វិកលចរិត​មិន​ខាន។ អ្នកស្រី Shanahan បញ្ជាក់ថា «នោះ​គឺជា​ការជជែក​ប្រកបដោយ​អត្ថន័យ។ … Read more

AI នឹង «លុបបំបាត់» ការងារ​របស់​អ្នកសរសេរ​កម្មវិធី​នៅ​ប្រាំ​ឆ្នាំ​ខាងមុខ​?

Emad Mostaque ដែលជា CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Stability AI យល់ថា នៅ​ប្រាំ​ឆ្នាំ​ខាងមុខ AI (បញ្ញា​សិប្បនិម្មិត) នឹង​ដណ្ដើម​ការងារ​ទាំងអស់​របស់​អ្នកសរសេរ​កូដ​កម្មវិធី ហើយ​បង្កើតបានជា​បដិវត្តន៍​ផ្នែក​ទំនាក់ទំនង។ នៅក្នុង​កិច្ច​សម្ភាស​លើ​ទំព័រ Mindsets Podcast លោក Emad Mostaque សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Stability AI បាន​វាយតម្លៃ​ប្រកបដោយ​ភាពអវិជ្ជមាន​ទាក់ទិន​នឹង​អនាគត​របស់​អ្នកសរសេរ​កម្មវិធី ដោយសារតែ​ឥទ្ធិពល​របស់ AI។ ដើម្បី​បន្ថែម​ពីលើ​ការអះអាង​ដែលថា «ប្រាំ​ឆ្នាំ​ទៀត​នឹង​មិនមាន​អ្នកសរសេរ​កូដ​ណា​ម្នាក់​ជាម​នុស្ស» លោក Mostaque បាន​លើកយក​របាយការណ៍រ​បស់ GitHub ដែល​បញ្ជាក់ថា ក្នុងចំណោម​កូដ​ដែល​ត្រូវបាន​ក្រុម​អ្នកសរសេរ​​កម្មវិធី​​ដាក់ចូល​ក្នុង​ថ្នាល​បច្ចេកវិទ្យា​មួយ​នេះ ​គឺមាន 41% ជា​កូដ​ដែល​ត្រូវបាន​សរសេរ​ដោយ​បញ្ញា​សិប្បនិម្មិត។ «ក្នុង​បី​ខែ​កន្លង Stability AI បាន​យកឈ្នះ​លើ Bitcoin និង Ethereum នៅលើ GitHub ដោយ​ក្លាយជា Open Source ដែល​ពេញនិយម​ជាងគេ​លើ​ពិភពលោក។ ប្រការនេះ​បានបង្ហាញ​អំពី​ភាព​ទាក់ទាញ​ដ៏​ខ្លាំងក្លា​របស់ AI…» លោក Mostaque ថ្លែង​ដូច្នេះ។ … Read more

មហាសេដ្ឋី Elon Musk ព្រម​ហាត់​គុន​ជាមួយ​គ្រូល្បីៗ មុន​ការ​ប្រកួត​ជា​មួយ​ Zuckerberg

លោក Musk បាន​យល់ព្រម​ហាត់​ក្បាច់គុន​ជាមួយនឹង Gerges St-Pierre ដែលជា​កំពូល​អ្នក​គុន​និយម​ម្នាក់​របស់​ពិភពលោក ដើម្បី​ត្រៀមខ្លួន​ឡើង​សង្វៀន​ប្រកួត​​ប្រដាល់​ជា​មួយ​នឹង​មហាសេដ្ឋី Zuckergerg។ «លោក Musk ខ្ញុំ​គឺជា​អ្នក​គាំ​ទ្រ​របស់លោក។ នឹង​ជា​កិត្តិយស​បំផុត​បើសិន​ខ្ញុំ​អាចជួយ​ក្នុងការ​ប្រកួត​ជាមួយ Zuckerberg។ សូម​ទុកឱ្យ​ខ្ញុំ​ធ្វើជា​គ្រូបង្វឹក​របស់លោក» Georges St-Pierre (GSP) បង្ហោះ​សារ​លើ Twitter កាលពី​ថ្ងៃទី 25 មិថុនា​ដូច្នេះ។ កាលពី​ថ្ងៃទី 27 មិថុនា 2023 មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បាន​ឆ្លើយ​តប​លើ Twitter ថា «បាន តោះ​យើង​ចាប់ផ្ដើម»។ សារ​របស់លោក Musk ទាក់ទាញ​អ្នកអាន​បាន​ជាង​កន្លះ​លាន​នាក់ និង​ការ​ចុច​ចូលចិត្ត​ជាង 14.4 k ក្រោយ​ការ​បង្ហោះ​មិន​ដល់​មួយថ្ងៃ។ អ្នក​ចូល​មើល​ស្ទើរតែ​ទាំងអស់​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់លោក Musk ដោយ​ពួកគេ​សរសេរ​ប្រហាក់់ប្រហែល​គ្នា​ថា ទន្ទឹងរង់ចាំ​ការប្រកួត​នេះ។ ឆ្លើយតប​នឹង​ការពេញចិត្ត​របស់​អ្នកលេង​បណ្ដាញ​សង្គម លោក Musk ក៏បាន​ឱ្យដឹងថា លោក​ក៏​ទើបតែ «លេង​មួយ​ទឹក» ជាមួយនឹង Lex Fridman … Read more

ក្រោយពី​ម្ចាស់ Twitter និង Facebook ណាត់គ្នា​ប្រដាល់​ក្នុង​ទ្រុង អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ក៏​ចាប់ផ្ដើម​ភ្នាល់

ពាក្យ​គន្លឹះ «Team Musk» និង «Team Zuck» កំពុង​ពេញនិយម​លើ​បណ្ដាញ​សង្គម Twitter ខណៈដែល​អ្នកនាំពាក្យរ​បស់​ក្រុមហ៊ុន Meta ឱ្យដឹងថា Mark Zuckerberg ពិតជា​ទន្ទឹងរង់ចាំ​ការប្រកួត​ជាមួយ Elon Musk នៅលើ​សង្វៀន។ កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។ សំណួរ​ដែល​សួរថា «អ្នក​ជ្រើសរើស Team Musk ឬ Team Zuck?» បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម Twitter និង Reddit។ «ខ្ញុំ​នឹង​ទស្សនា​ការប្រកួត​ឱ្យខាងតែបាន សូម្បីតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។ ខ្ញុំ​ភ្នាល់​ថា Zuckerberg នឹង​ឈ្នះ។ គាត់​ចេះ​ក្បាច់គុន ចំណែក Musk គ្រាន់​តែមាន​មាឌធំ​ប៉ុណ្ណោះ» គណនី​ឈ្មោះ … Read more