ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។ ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។ ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។ ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។ ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

កាល​ពី​ថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួល​ជួប​លោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះ​បើ​តាម​ CAIF ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 មករា​ 2024​។ យោង​តាម​ CAIF ដដែល គម្រោង​ SFE មាន​គោល​ដៅ​​បណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុង​ជំនួប​នេះ CAIF បានយល់ស្របតាមសំណើរបស់ MIT … Read more

ឡាវ​មាន​ផែនការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ Nongkhang ឱ្យ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ

ព្រលានយន្តហោះ Nongkhang នៅក្នុង​ខេត្ត Huaphan ត្រូវ​បាន​កំណត់​គោលដៅ​អភិវឌ្ឍ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ ដើម្បី​ទាក់​ទាញ​ទេសចរ​បរទេស​ ក៏​ជា​គាំទ្រ​ដល់​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ចង់​មក​វិនិយោគ​នៅ​ខេត្ត​នេះ​។ អភិបាល​​ខេត្ត​ Huaphan លោក Khampheng Saysompheng ថ្មី​ៗ​នេះ​បាន​ចែករំលែក​អំពី​ការ​លើក​សំណើ​ស្ដី​ពី​ការ​កែប្រែ​ព្រលាន​យន្តហោះ Nongkhang នៅ​ក្នុង​កិច្ច​ប្រជុំ​ទូលាយ​របស់​រដ្ឋាភិបាល​​ ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វៀងចន្ទន៍​កាល​ពី​ចុង​ឆ្នាំ​ 2023​។ លោក Khampheng ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​យល់​ព្រម​ជាមួយ​នឹង​សំណើ​របស់​អាជ្ញាធរ​ខេត្ត​ Huaphan។ លោក​ជឿ​ជាក់​ថា ការ​ពង្រីក​ព្រលាន​យន្តហោះ​ដើម្បី​ឆ្លើយ​តប​នឹង​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​ នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ធំធេង​ដល់​សេដ្ឋកិច្ច​របស់​ខេត្ត​ ក៏​ដូច​ជា​សេដ្ឋកិច្ច​ជាតិ​។ បច្ចុប្បន្ន ការ​អភិវឌ្ឍ​នៅ​ខេត្ត Huaphan នៅ​មាន​កម្រិត​ ដោយ​សារ​តែ​ការ​ធ្វើ​ចរាចរណ៍លើ​ផ្លូវ​គោក​មាន​ការ​លំបាក ខណៈ​ដែល​ព្រលាន​យន្ត​ហោះ​អាច​ទទួល​បាន​តែ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​។ ទន្ទឹម​នឹង​ការ​ពង្រីក​អាកាសយានដ្ឋាន​ អាជ្ញាធរ​ខេត្ត​ខាងលើ​ក៏​នឹង​បង្កើន​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ដែល​មាន​បំណងរកស៊ី​ក្នុង​វិស័យ​​ហេដ្ឋារចនា​សម្ព័ន្ធ​ សំណង់​អគារ​នៅ​ក្នុង​ខេត្ត​នេះ​ផងដែរ​។ អាកាសយានដ្ឋាន​ Nongkhang អាច​ទទួល​ភ្ញៀវ​បាន​ 100,000 នាក់​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ខ្នាត​តូច​ ATR72 និង MA-60 ដែល​មាន​ពី 70 ទៅ 100 កៅអី​។ បច្ចុប្បន្ន Lao Airlines និង Lao Skyway … Read more

ប្រទេស​ស្វ៊ីស លុប​ចោល​ពន្ធ​នាំចូល​ទំនិញ​ឧស្សាហកម្មជា​ផ្លូវ​ការ

ចាប់​ពី​ថ្ងៃទី 01 មករា 2024 ផលិត​ផល​ឧស្សាហកម្ម​នានា​ត្រូវ​បាន​លើក​លែង​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​ស្វ៊ីស​ជា​ផ្លូវ​ការ​ បើទោះ​មាន​ប្រភព​មក​ពី​ប្រទេស​ណា​ក៏​ដោយ​។ នេះ​គឺជា​គោល​នយោបាយ​​ពាណិជ្ជកម្ម​សំខាន់​ដែល​ត្រូវ​បាន​ប្រទេស​នេះ​អនុវត្ត​ បន្ទាប់​ពី​បាន​សិក្សា និង​ត្រៀម​ខ្លួន​​អស់ជា​ច្រើន​ឆ្នាំ​។ នៅ​ប្រទេស​ស្វ៊ីស ​ផលិតផល​ឧស្សាហកម្ម​នានា​ដែល​រួម​មាន ​​បណ្ដា​ផលិត​ផលិត​មិន​ទាន់​សម្រេច​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ផលិត​ មាន​ដូច​ជា វត្ថុធាតុ​ដើម ផលិតផល​ពាក់​កណ្ដាល​សម្រេច​ គ្រឿង​ម៉ាស៊ីន អំបិល និង​អំបិល​ឧស្សាហកម្ម ក៏ដូចជា​យាន​ជំនិះ​ សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ សម្លៀក​បំពាក់​ជា​ដើម។ ក៏ប៉ុន្តែ ផលិតផល​កសិកម្ម​ រួម​មាន​ដូចជា សត្វ​ និង​រុក្ខជាតិ​រស់​ អាហារ កសិផល​កែច្នៃ គ្រាប់​ពូជ ចំណី​សត្វ និង​ត្រី​ជា​ដើម មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ផលិតផល​ឧស្សាហកម្ម​។ ដូច្នេះ ពន្ធ​នាំចូល​នៅ​តែ​ត្រូវ​បាន​អនុវត្ត​សម្រាប់​ផលិតផល​ទាំង​នេះ​។ ការ​លើកលែង​ពន្ធ​នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​នេះ មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ក្នុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​របស់​គយ​។ អ្នក​នាំ​ចូល​នៅ​តែ​ត្រូវ​បំពេញ​បែប​បទ​ និង​ទូទាត់​ការ​ចំណាយ​នានា និង​ថ្លៃ​សេវា​ដែល​កើត​មាន​នៅ​ពេល​នាំចូល​ រួម​ទាំងអាករ​លើ​តម្លៃ​បន្ថែម​ (VAT) ផងដែរ​។ ការ​សម្រេច​លើកលែង​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ឧស្សាហកម្ម​ ត្រូវ​បាន​សភា​ប្រទេស​ស្វ៊ីស​លើក​ឡើង​កាល​ពី​ឆ្នាំ 2021 តាម​រយៈ​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ស្ដីពី​គយ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​កាលពី​ខែ​កុម្ភៈ 2022 រដ្ឋាភិបាល​ស្វ៊ីស​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ចាប់​ពី​ថ្ងៃទី 01 មករា 2024​។ បន្ទាប់​ពី​ច្បាប់​នេះ​ចាប់​ផ្ដើម​មាន​សុពលភាព អាជ្ញាធរ​ស្វ៊ីស​នឹង​តាម​ដាន​ផល​ប៉ះពាល់​របស់​គោលនយោបាយ​នេះ​ទៅ​លើ​តម្លៃ​ទំនិញ​ក្នុង​ស្រុក។ ក្នុង​ដំណាក់​កាល​ត្រៀម​ខ្លួន … Read more

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

(ភ្នំពេញ) – ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី 16 កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និ​បាតកោះពេជ្រ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023។ យោងតាមសេចក្តីប្រកាសពត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួង​​ក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដែល​មាន​ដូចជា កម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាព​ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវា ឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះ​បើ​តាមប្រកាស​របស់​ ​ក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃ​ទី 05 ខែ​ឧសភា ឆ្នាំ 2023​៕

វិស័យ​ទេសចរណ៍​ថៃ​នឹង​​ទទួល​ភ្ញៀវចិន​រាប់​រយ​យន្តហោះ​ជា​​រៀង​រាល់​ថ្ងៃ​

ចាប់​ពី​ថ្ងៃទី 13 កញ្ញា 2023 រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​បាន​អនុម័ត​វិធានការ​មួយ​ចំនួន​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​ក៏​មាន​កម្មវិធី​លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​។ ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពី​ប្រទេស​ចិន និង​ប្រទេស​កាហ្សាក់ស្ថាន នឹង​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​នៅ​ពេល​មក​ទស្សនា​ប្រទេស​ថៃចាប់​ពី​ថ្ងៃទី 25 កញ្ញា 2023 ដល់ 29 កុម្ភៈ 2024​។ គោលនយោបាយ​ថ្មី​ដែល​អូស​បន្លាយ​ពេល​តែ​ប៉ុន្មាន​ខែ​នេះ​គឺ​ដើម្បី​វាយតម្លៃ​លើ​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​នេះ​ក៏​បង្ហាញ​ថា អាជ្ញាធរ​ថៃ​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ ទេសចរណ៍​គឺជា​វិស័យ​មួយ​ដ៏​សំខាន់​ដែល​ជួយ​ជំរុញ​វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ ដោយ​វា​រួម​ចំណែក​ប្រមាណ 12% នៃ​ផលិតផល​ក្នុង​ស្រុកសរុប (GDP)។ ប្រទេស​នេះ​ធ្លាប់​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ប្រហែល 40 លាន​នាក់​កាល​ពី​ឆ្នាំ 2019 នាំ​មក​នូវ​ប្រាក់​ចំណូល​ 53.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ចាប់​ពី​ដើម​ឆ្នាំ​ 2023 មក​ដល់​បច្ចុប្បន្ន ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវ​បរទេស​ជាង 18.5 លាន​នាក់​។ តាម​ការ​ព្យាករ គិត​ដល់​ដំណាច់​ឆ្នាំ​ តួលេខ​នេះ​នឹង​កើន​ដល់ 28 លាន​នាក់​​។ ក្រសួង​ទេសចរណ៍​ថៃ​ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​ភ្ញៀវ​អន្តរជាតិ​ គិត​ត្រឹម​ថ្ងៃ​ទី 18 កញ្ញា គឺ​ 795 ពាន់​លាន​បាត (22 ពាន់​លាន​ដុល្លារ​អាម៉េរិក)​។ រដ្ឋាភិបាល​ថៃ​សង្ឃឹម​ថា គោលនយោបាយ​លើក​លែង​ទិដ្ឋាកា​រខាងលើ​នឹង​ជួយ​ទាក់​ទាញ​អ្នក​ទេសចរណ៍​ចិន និង​កាហ្សាក់ស្ថាន​បាន​ច្រើន​ជាង​មុន​។ … Read more

មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។ នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។ ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។ ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក … Read more

មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

ប្រធាន​បច្ចុប្បន្ន​របស់​​ក្រុម​ហ៊ុន​ Alibaba បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ថាបនិក​ លោក Jack Ma មិន​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ចំណាយ​ពេល​វេលា​ច្រើនជាង​មុន​​នៅ​ប្រទេស​ចិន​។ «ជា​ដំបូង លោក Jack នៅ​មាន​ជីវិត​។ គាត់​គ្មាន​បញ្ហា​អ្វី​ទេ​ និង​មាន​សេចក្ដី​សុខ​» ប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Michael Evans និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ Viva Tech នៅ​ប៉ារីស កាល​ពី​ថ្ងៃទី 15 មីថុនា​ដូច្នេះ​។ លោក Evans ក៏​បាន​ឱ្យ​ដឹង​ថា លោក Jack Ma «កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​ចំណាយ​ពេល​វេលា​នៅ​ប្រទេស​ចិន​ច្រើន​ជាង​មុន​»។ ដំណឹង​ខាងលើ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​អ្នក​សួរ​អំពី​ស្ថានភាព​​​ស្ថាបនិក​របស់ Alibaba​។ យោង​តាម​ CNBC ប្រការ​នេះ​បង្ហាញ​ថា សុខ​ទុក្ខ​របស់​មហា​សេដ្ឋី​ចិន​ Jack Ma នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​របស់​លោក​មាន​បញ្ហាខ្លះ​​ជាមួយ​ទីក្រុង​ប៉េកាំង​ ដោយ​សារ​ច្បាប់​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ នា​ពេល​កន្លង​។ លោក Evans ថ្លែង​ថា លោក Jack Ma នៅ​តែ​ជា​ភាគហ៊ុនិក​ធំជាង​គេ​របស់​ក្រុម​ហ៊ុន … Read more

ទីផ្សារ​ដំឡូង​មី​ជួយ​ចូលរួម​ដល់​កំណើន​សេដ្ឋកិច្ចជាតិ(GDP) ប្រមាណ​ជិត4%

ភ្នំពេញ៖ ទីផ្សារ​ដំ​ឡួ​ង​មី​បានរួម​ចំណែក​ដល់​ទៅជិត 4% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែល​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម នី​ក បឺ​រី​ស​ហ្វ៉​ដ (Nick Beresford) នាយក​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា ។ លោក Nick Beresford បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​អភិវឌ្ឍ​ន៍​គោលនយោបាយ​ជាតិ​ដំឡូង​មី​កម្ពុជា​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី5 ខែកញ្ញា​នេះ​ថា ក្នុងនាម​អង្គការសហប្រជាជាតិ UNDPតាំងចិត្ត​ក្នុង​ការជួយ​ក្រសួងពាណិជ្ជកម្ម​លើ​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​ដើម្បី​ដឹកនាំ​រៀបចំ និង​អនុវត្ត​គោលនយោបាយ​ដំឡូង​មី រួមទាំង​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ការពង្រីក​ទីផ្សារ​សម្រាប់​ដំណាំ​ដ៏​មាន​សក្តានុពល​នេះ​ទៀតផង។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជ​កម្មបាន​មានប្រសាសន៍​លើកឡើង​ពី​សារៈសំខាន់​នៃ​ការរៀបចំ​គោលនយោបាយ​ដំឡូង​មី​ដើម្បី​បម្រើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ដើម្បី​ជា​មគ្គុទេសក៍​សម្រាប់​កៀងគរ​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​នៅក្រោម​យន្តការ​អភិក្រម​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAP) របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យមាន​ការពិភាក្សា និង​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ដើម្បី​តាក់តែង និង​អនុវត្ត​គោលនយោបាយ​ជាតិ​សម្រាប់​ដំឡូង​មី​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព។ គួរ​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​សំដៅ​ប្រមូល​ធាតុ​ចូលផ្សេងៗ សម្រាប់​រៀបចំ​គោលនយោបាយ​ជាតិ​ដំឡូង​មី​កម្ពុជា ដែលជា​ដំណាំ​ដ៏​មាន​សក្តានុពល​ទី2បន្ទាប់ពី​ដំណាំ​ស្រូវ​ដូច​មានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា(CTIS)។ គោលនយោបាយ​នេះ​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​ដំឡូង​មី​ប្រកបដោយ​និរន្តរភាព និង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា ជាពិសេស​សហគ្រាស​ខ្នាតតូច​និង​ធ​ម្យ​ម អ្នកវិនិយោគ និង​ប្រជាកសិករ​ដែល​ដាំ​ដុះ​ដំឡូង​មី។ នៅក្នុង​ពិភពលោក ដំឡូង​មី​ត្រូវបានគេទទួលស្គាល់​ថា ជា​កសិផល​ប្រចាំ​សតវត្សរ៍​ទី21 ដោយ​វា​ត្រូវបាន​ដាំ​ដុះ​រាប់​តាំងពី​ជា​លក្ខណៈ​គ្រួសារ រហូតដល់​ការនាំចេញ​ជា​ទ្រង់ទ្រាយ​ធំ … Read more