នាឡិកា​ឆ្លាតវៃ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ជាង​ស្មាត​ហ្វូន​ទៅ​ទៀត​

នាឡិកា​ឆ្លាត​វៃ​គឺជា​ឧបករណ៍មាន​ប្រយោជន៍​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គ្រប់​គ្នា​ដែល​ពាក់​វា​ជាប់​នឹង​ដៃ​រាល់​ថ្ងៃ​ប្រហែល​មិន​បាន​ដឹង​ទេថា ឧបករណ៍​នេះ​មាន​ផ្ទុក​ការ​ពិត​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​។ នៅពេល​ទូរស័ព្ទ​ឆ្លាត​វៃ​បាន​ក្លាយ​ជា​របស់​ពេញ​និយម​ក្នុង​ទសវត្សរ៍​កន្លង ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បញ្ជាក់​ថា របស់​ដែល​យើង​ចូល​ចិត្ត​កាន់​រាល់​ថ្ងៃ​នេះ​គឺ​មិន​ស្អាត​សោះ​ឡើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Arizona បង្ហាញ​ថា ស្មាតហ្វូន​អាច​កខ្វក់​​ជាង​ដប​ដង​បើធៀប​នឹង​បង្គន់​។ ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក មាន​ឧបករណ៍​ឆ្លាត​វៃ​មួយ​ទៀត​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា​ កខ្វក់​​ជាង​ទូរស័ព្ទ​ឆ្លាត​វៃ​ទៅ​ទៀត​ នោះ​គឺ​នាឡិកា​ឆ្លាត​វៃ​ និង​ខ្សែ​ដៃឆ្លាតវៃ​សម្រាប់ការ​ហាត់​ប្រាណ​។ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មក​ពី​មហា​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​ Charles E. Schmidt នៃ​សាកល​វិទ្យា​ល័យ​ Florida Atlantic បាន​សិក្សា​ស្វែង​យល់​ទៅ​លើ​ខ្សែ​ពាក់​ដៃ​ច្រើន​ប្រភេទ​ ហើយ​បាន​រកឃើញ​ថា ជិត 95% ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ​មាន​មេរោគ​ច្រើន​ប្រភេទ​។ ក្នុង​ចំណោម​នោះ វត្ថុពាក់​ជាប់​នឹង​ដៃ​ដែល​ផលិត​ពី​ជ័រ​កៅស៊ូត្រូវ​បាន​រក​ឃើញ​ថា មាន​បរិមាណ​បាក់តេរី​ខ្ពស់​ជាង​គេ​បំផុត​ ស្រប​ពេល​ដែល​ខ្សែ​ពាក់​ដៃ​ដែល​ធ្វើ​ពី​លោហធាតុ​ដូច​ជា​មាស និង​ប្រាក់​ជា​ដើម​ មាន​មេរោគ​តិច​ជាង​គេ​បំផុត​។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Advances in Infectious Diseases ក៏​បាន​បញ្ជាក់​ថា បរិមាណ​តិច ឬ​​ច្រើន​នៃ​មេរោគ​ដែល​ជាប់​លើ​ឧបករណ៍​ទាំងឡាយខាង​លើ​ គឺ​អាស្រ័យ​លើ​ភេទ​ និង​មុខ​របរ​របស់​អ្នក​ប្រើ​ប្រាស់​។ ក៏​ប៉ុន្តែ ប្រការ​សំខាន់​ជាង​នេះ​គឺ​ប្រភេទ​ខ្សែ​​របស់​ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ មាន​ដូច​ជា​ខ្សែ​ធ្វើ​ពី​ជ័រ​កៅស៊ូ ស្បែក មាស និង​ប្រាក់​ជា​ដើម​។ ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា Staphylococci, Pseudomonas និង Enterobacteriaceae គឺ​ជា​មេរោគ​ដែល​មាន​ច្រើន​បំផុត​លើ​ខ្សែ​ពាក់​លើ​ដៃ​។ … Read more

តើ​មនុស្ស​អាច​រស់​បានយូរ​ប៉ុន​ណា​នៅក្នុង​ទី​អវកាស បើ​សិន​មិន​មាន​ឈុត​​ការ​ពារ​ខ្លួន​?

នៅពេល​ស្ថិតក្នុង​ទី​អវកាស​ដោយ​មិនបាន​ពាក់​ឈុត​ការពារ មនុស្ស​អាច​បាត់បង់​ស្មារតី​ដោយសារតែ​កង្វះ​​អុកស៊ីសែន ក្រោយ​រយៈពេល​ប្រហែល​ពី 10 ទៅ 15 នាទី ហើយក៏​បាត់បង់​ជីវិត​យ៉ាង​ឆាប់រហ័ស។ សម្លៀកបំពាក់​អវកាស​អនុញ្ញាតឱ្យ​មនុស្ស​ចេញមក​ខាងក្រៅ​យានអវកាស​ក្នុង​រយៈពេល​ខ្លី តាមរយៈ​ការផ្គត់ផ្គង់​ខ្យល់​អុកស៊ីសែន ទឹក សម្ពាធ និង​ការការពារ​រាងកាយ។ ប៉ុន្តែ បើសិន​មិនបាន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​​អវកាស តើ​មនុស្ស​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ ហើយ​អាច​រស់​បានយូរ​ប៉ុន​ណា​? យោងតាម Stefaan de Mey បុគ្គលិក​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ក្នុង​រយៈពេល​ខ្លី ប្រហែល​ពី 10 ទៅ 15 វិនាទី មនុស្ស​នឹង​បាត់បង់​ស្មារតី ដោយសារតែ​កង្វះ​​អុកស៊ីសែន។ ក្នុង​ទី​អវកាស អុកស៊ីសែន​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ។ «អុកស៊ីសែន​ចាប់ផ្ដើម​រីក​ឡើង និង​ធ្វើឱ្យ​បែក​សួត ឈាម​ប្រែជា​ពុះ និង​បែក​ពពុះ នាំឱ្យ​ស្ទះ​សរសៃឈាម បង្ក​គ្រោះថ្នាក់​ដល់​ជីវិត» Mey ឱ្យដឹង​ដូច្នេះ។ កង្វះ​សម្ពាធ​ទាំងស្រុង​ក៏​ធ្វើឱ្យមាន​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​គ្រោះថ្នាក់​ដល់​ជីវិត។ ធាតុ​រាវ​របស់​រាងកាយ មានដូចជា​ទឹកមាត់ និង​ទឹកភ្នែក​ជាដើម​នឹងត្រូវ​ពុះ។ រាងកាយ​មនុស្ស​នឹង​ប៉ោង​ឡើង ប៉ុន្តែ​ស្បែក​អាច​ទប់​ទល់នឹង​ការប្រែប្រួល​សម្ពាធ។ ក្នុងករណី​សំណាងល្អ​​បំផុត អ្នកនឹង​មាន​ពេល​ច្រើន​វិនាទី មុនពេល​ប្រើប្រាស់​អស់​អុកស៊ីសែន​ក្នុង​សរសៃឈាម ហើយ​អ្នក​ក៏​ចាប់ផ្ដើម​បាត់បង់​ស្មារតី។ ដោយសារ​មិនអាច​កែប្រែ​ស្ថានការណ៍ អាការ​ស្លាប់​ខួរក្បាល​នឹង​កើតឡើង​ក្រោយ​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ លើកលែងតែ​អ្នក​ត្រូវបាន​គេ​សង្គ្រោះ​ទាន់​ពេល​។ ក្រៅពី​ការផ្ដល់​អុកស៊ីសែន … Read more

ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ឱសថ​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​រាល់​ដុំ​គិ​សរឹង ទាំង​ប្រភេទ​កាច ទាំង​ប្រភេទ​ស្លូត ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខ​ភាពល្អ។ ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ប្រចាំ​មន្ទីរពេទ្យ City of Hope ដែលជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ធំជាងគេ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Cell Chemical Biology កាលពី​ថ្ងៃទី 02 សីហា 2023។ គ្រាប់​ថ្នាំ​នេះ​មាន​ឈ្មោះថា AOH1996។ City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់​គោលដៅ​កម្ចាត់​​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​នៅ​​ក្នុង​ដុំសាច់​មហារីក​ស្ទើរ​គ្រប់​ប្រភេទ ដែល​​បណ្ដាលឱ្យ​ដុំ​គីស​រីក​ធំ និង​កើនឡើង​ច្រើន​នៅក្នុង​រាងកាយ។ ប្រូតេអ៊ីន​នេះ​គឺជា​អង់​ទី​ហ្សែ​ន PCNA (Proliferating cell nuclear antigen) ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មិនអាច​កម្ចាត់​បាន​។ គ្រាប់​ថ្នាំ AOH1996 កម្ចាត់​កោសិកា​មហារីក​ទៅតាម​របៀប​ដែលមាន​ការជ្រើសរើស ដោយ​យន្តការ​បំបែក​វដ្ដ​នៃ​ការបង្កើត​កូនចៅ​តាម​ធម្មតា​របស់​ដុំ​គីស ទប់ស្កាត់​កោសិកា DNA ដែលមាន​កំហុស កុំឱ្យ​បន្ត​រីកចម្រើន ធ្វើឱ្យ​ពួកវា​​មិនអាច​ចម្លង​ពី​តិច​ទៅ​ច្រើន​ទៀត​បាន។ ប្រការនេះ​នឹង​បណ្ដាលឱ្យ​កោសិកា​មហារីក​ទាំង​ឡាយ​​ត្រូវ​ងាប់​ដោយ​ឯកឯង និង​​មិន​ប៉ះពាល់​ដល់​កោសិកា​ល្អ។ អ្នកវិទ្យាសាស្ត្រ​នៅ City of Hope អធិប្បាយ​ថា PCNA … Read more

របស់មិនល្អ ពេលមានផ្ទៃពោះរបស់ស្រ្តី

ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង(1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំងជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ។ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលនេះជាការសម្របសម្រួលខ្លួន ដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងប្លែកចម្លែកមួយដែរ។ ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតមានសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ។ ប្រព័ន្ធរំលាយអាហារ ក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏នឹងធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបានបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាកជាទឹកច្រើនៗដង និងញ៉ាំថ្នាំសម្លាប់មេរោគ។ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតដល់រាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចនឹងកាត់បន្ថយបន្ទុកការធ្វើការងារ ដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតមានការរលូតតាមមកហ្នឹងឯង។ ដូច្នេះហើយទើបអ្នកម្តាយដែលកំពុងមានគភ៌ គួរចៀសវាងអាហារទាំងនេះ ទោះជាក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួល​ទាន​បានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសប្លែកពីគ្នា។ គួរចៀសវាងអាហារឆៅ ដូចជា សាច់ត្រីឆៅផ្សេងៗ តែបើចង់ទទួល​ទានខ្លាំងមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។ … Read more

តើសារធាតុដែក សំខាន់ចំពោះស្រ្តីមានគភ៌យ៉ាងណាខ្លះ?

សារធាតុដែក អាចនិយាយបានថា ជាសារធាតុសំខាន់មួយទៀតដែលចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ទាំងឡាយព្រោះក្រៅតែពីជួយឱ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួន ជួយបង្កើនគ្រាប់ឈាម និងខួរក្បាលហើយនោះ នៅបានជួយឱ្យអ្នក​មានផ្ទៃពោះមិនងាយនឹងកើតអាការងងឹតមុខ ឬខ្យល់គដួលបានទៀតផង។ ក្រៅពីនៅក្នុងសភាវប្រក្រតីដែលមនុស្សយើងត្រូវការសារធាតុដែកដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយរបស់ខ្លួនហើយនោះ នៅក្នុងអំឡុងពេលមានគភ៌ក៏រឹតតែជាអំឡុងពេលមួយដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនផងដែរ ព្រោះបើខ្វះសារធាតុដែកនោះ ក្រៅពីអ្នកម្តាយនឹងកើតសភាវឈាមស្លេក(រាងកាយស្លេកស្លាំង)ហើយ នៅមានផលប៉ះពាល់ដល់កម្មវិធីសាង​អវយវៈផ្សេងៗ និងការរីកចម្រើនធំធាត់ទាំងខាងរាងកាយ និងខួរក្បាលរបស់ទារកនៅក្នុងផ្ទៃម្ដាយទៀតផង។ ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌ លោកគ្រូពេទ្យនឹងធ្វើការជួសឈាមដើម្បីពិនិត្យមើលថា តើរាងកាយ និងសុខភាពរបស់អ្នកមានផ្ទៃពោះនោះមានភាពរឹងប៉ឹងមាំមួនដែរឬទេ? មានកំហាប់របស់ឈាមខ្លាំង ឬតិចប៉ុនណា? បើគ្រូពេទ្យរកឃើញថា អ្នកមានផ្ទៃពោះមានសភាវលោហិតស្លេក ឬមានភាពប្រថុយ​ប្រថានក្នុងការកើតសភាវលោហិតស្លេកនេះ លោកគ្រូពេទ្យអាចនឹងឱ្យវីតាមីនមកបំប៉នបន្ថែម ឬការពារទុកជាមុន តែវានឹងជាការ​ល្អ​បំផុត បើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិដែលសម្បូរទៅដោយសារធាតុដែកនោះ ដោយចែកចេញជាសារធាតុដែកដែលរាង​កាយ​អាច​បឺតជ្រាបបានលឿន និងអាចយកទៅប្រើប្រាស់បានភ្លាមៗ ហើយនិងសារធាតុដែលរាងកាយបឺតជ្រាបបានយឺត។ អាហារដែលផ្តល់សារធាតុដែកប្រភេទដែលរាងកាយបឺតជ្រាបបានលឿន មានដូចជា អាហារពពួកសាច់សត្វ គ្រឿងក្នុង និងអាហារសមុទ្រដែលផ្តល់នូវសារធាតុដែកខ្ពស់គឺ សួត និងថ្លើមជ្រូក កម្ពិស បង្គាក្រៀម គ្រំកំភេមជាដើម។ អាហារដែលផ្តល់សារធាតុដែកដែលរាងកាយបឺតជ្រាបយឺត ត្រូវអាស្រ័យវីតាមីនC ជាជំនួយការក្នុងការបឺតជ្រាបនោះមានដូចជា អាហារពពួកបន្លែស្លឹកបៃតង និងគ្រាប់សណ្តែកផ្សេងៗ ស្លឹកជីបហោ ស្លឹកកន្ទំទេស និងធញ្ញជាតិពពួកគ្រាប់ល្ងស ជាដើម។ អ្នកម្តាយមានគភ៌គ្រាន់តែឧស្សាហ៍ទទួលទានអាហារខាងលើនេះឱ្យបានច្រើន គួបផ្សំនឹងការពិនិត្យរកមើលភាពខុសប្រក្រតីនៅក្នុងគភ៌ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនឯងកើតសភាវលោហិតស្លេក(ខ្វះឈាម)ដែលហុចផលប៉ះពាល់ដល់កូនតូចជាទីស្រឡាញ់នៅក្នុងផ្ទៃបាន។ ចំពោះអ្នកមានគភ៌ណាដែលនៅមិនទាន់បានធ្វើការពិនិត្យឈាម អាចសាកល្បងសង្កេតមើលដោយខ្លួនឯងក៏បានថា … Read more

តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានឮពីជំនឿកាលពីបុរាណដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យស្រីៗធ្វើក្នុងអំឡុងពេលខ្លួនមានគភ៌ខ្លះៗមកហើយមិនខាន។ គឺជាការហាមប្រាមធម្មតាៗ ដូចជា ហាមកាន់កន្ត្រៃ ហាមទៅចូលរួមបុណ្យសព រហូតទៅដល់ហាមលាបពណ៌សក់ជាដើម ហើយស្រ្តីៗយើងក៏​ប្រហែល​ជាធ្លាប់បានឮមកខ្លះៗដែរហើយថា ស្ត្រីមានគភ៌ត្រូវបានហាមមិនឱ្យជិះយន្តហោះឡើយ តើជារឿងពិតឬដែលគេនិយាយថា ការធ្វើដំណើរតាមយន្តហោះក្នុងអំឡុងពេលមានផ្ទៃពោះនឹងបង្កឱ្យមានគ្រោះថ្នាក់? ដូច្នេះសរុបមកថា តើស្រ្តីមានផ្ទៃពោះអាចជិះយន្តហោះបានដែរឬទេ? ឡា រ៉ែនមានចម្លើយសម្រាប់សំនួរនេះ…។ អ្នកជំនាញការផ្នែកសុខភាពស្រ្តី បានរៀបរាប់ផ្ទុយពីចំណុចហាមប្រាមចាស់ៗដែលលោកអ្នកធ្លាប់បានឮមកនោះថា នៅក្នុងផ្នែកជំនួញ ការធ្វើដំណើរដោយយន្តហោះមិនមានភាពប្រថុយប្រថានជាពិសេសណាមួយសម្រាប់ស្ត្រីមានគភ៌ដែលមានសុខភាពរឹងមាំ​ល្អ ឬសូម្បីតែចំពោះទារកនៅក្នុងផ្ទៃឡើយ តែហេតុផលធំចម្បងគឺ ជាក្តីកង្វល់របស់ក្រុមហ៊ុនអាកាសចរណ៍នោះទៅវិញទេ ព្រោះ​មាន​​​ភាពអាចទៅរួចច្រើនដែលស្រ្តីមានគភ៌នឹងប្រសូតបុត្រនៅក្នុងយន្តហោះដែលកំពុងហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុន​អាកាសចរណ៍​នោះត្រូវចេញថ្លៃចាយវាយបន្ថែមតាមច្បាប់កំណត់ និងថែមទាំងជាការរុកគួនរំខានអ្នកដំណើរដទៃទៀតផង។ ខាងក្រោមនេះ គឺគន្លឹះសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ខណៈជិះយន្តហោះ ៈ ក្រោកឡើងដើររយៈចម្ងាយខ្លីៗតាមផ្លូវដើរនៅក្នុងយន្តហោះរៀងរាល់ 30នាទីម្តង បើសិនជាមានសុវត្ថិភាពក្នុងការធ្វើ។ សណ្តូកជើងឱ្យត្រង់ និងធ្វើចលនាជើងបែប អៃហ្សូមេធ្រិក(Isometric)។ ញ៉ាំទឹកឱ្យបានច្រើន។ ជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបន្ទប់ទឹក។ គួរបំពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យទាប ម្តុំជុំវិញឆ្អឹងត្រគាកជាប់រហូតក្នុងពេលធ្វើដំណើរ។ ចៀសវាងអាហារដែលធ្វើឱ្យកើតមានហ្កាស និងអាហារដែលបម្រើនៅក្នុងយន្តហោះ។ ព្យាយាមយកអាហាររបស់ខ្លួនឯងទៅទុកញ៉ាំ។ ការធ្វើដំណើរក្នុងរយៈដំបូងនៃការមានគភ៌ គឺមានសុវត្ថិភាព តែអ្វីដែលគួរប្រុងប្រយ័ត្ននោះគឺ អាការពាក់ព័ន្ធនឹងការមានគភ៌ ដូចជាអាការចាញ់កូនដែលអាចនឹងកាន់តែអាក្រក់ឡើង ដូច្នេះអ្នកគួរមានថង់សម្រាប់ក្អួតនៅជិតខ្លួន 2 – 3សម្រាប់។ មានស្រ្តីជាច្រើនមានអារម្មណ៍ថា សប្បាយ និងស្រួលខ្លួនល្អឡើងវិញនៅក្នុងអំឡុងត្រីមាសទី2 នៃការមានគភ៌។ អាការចាញ់កូនរបស់អ្នកបាត់ទៅវិញហើយ នៅក្នុងត្រីមាសនេះមានភាពប្រថុយប្រថានតិចបំផុតក្នុងការប្រសូតមុនកំណត់ … Read more

អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

មានមិត្តភ័ក្តិរបស់នាងខ្ញុំ(អ្នកគ្រូ ឆវី)ម្នាក់តែងតែរអ៊ូឱ្យនាងខ្ញុំបានឮជាញឹកញាប់ថា គាត់ទើបតែចាប់ផ្តើមពពោះទេ តែហេតុអីបានជាចេះតែឈឺក្បាល ឈឺខ្នង ឈឺស្មា ឆ្អល់ពោះ អាហារមិនសូវរំលាយ លនិងល មិនឈប់ឈរសោះដូច្នេះ?។ ពេល​បានឮហើយ ធ្វើឱ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន ព្រោះទម្រាំតែឆ្លងផុតរយៈពេល 9ខែនៃការពពោះជាទីស្រឡាញ់មួយនេះបាន អ្នក​ម្តាយគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឱ្យមានកង្វល់ និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលកើតឡើងនេះ​ឱ្យ​បានសឹងតែគ្រប់គ្នាទាំងអស់ ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឱ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឱ្យរឹងប៉ឹង​ផង​ដែរ។ លេខនេះ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបស្ត្រីមានគភ៌ទាំងឡាយអំពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលធ្វើឱ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ ដើម្បីឱ្យទាំងអស់គ្នាបានសប្បាយចិត្តក្នុងការពពោះរយ:​ពេល 40​សប្តាហ៍​​​​​ចាប់ពីពេលនេះទៅ ។ អាការរំខានចិត្តរបស់ស្ត្រីមានផ្ទៃពោះ៖ .អាការក្អួតចង្អោរ : អាចកើតឡើងដោយសារតែកម្រិតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុង​ពេល​​មាន​គភ៌ ដូចជា អ័រម៉ូន hCG, និងអ័រម៉ូន អេសត្រូជេន ជាដើម ដោយអ័រម៉ូនទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឱ្យ​ស្រ្តីមានគភ៌ធំក្លិនអ្វីក៏មិនបាន ច្រើនតែមានអាការក្អួតចង្អោរ វឹលមុខក្នុងអំឡុងពេលពពោះដំបូងៗ។ ការមើលថែទាំខ្លួនឯង : ស្រ្តីមានគភ៌គួរចៀសវាងពីអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លិន ដូចជាក្លិន​អា​ហារ ជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លិនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរ​នេះ​បានយ៉ាងឆាប់រហ័ស ដូច្នេះបើស្រ្តីមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការ​អនុញ្ញាតពីគ្រូពេទ្យ​ឡើយ ។ … Read more

ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

ពេញមួយរយៈពេល 9ខែដែលកូនអណ្ដែតនៅក្នុងទឹកភ្លោះខាងក្នុងផ្ទៃម្ដាយ កូននឹងត្រឡប់បង្វិលខ្លួនទៅមកតាមដែលកូនត្រូវការ ជួនកាលបែរក្បាលទៅផ្នែកខាង ជួនកាលដាក់ក្បាលទៅខាងលើ។ កូននឹងមានអារម្មណ៍ចូលចិត្តខ្លាំងណាស់ដែលបាននៅក្នុងផ្ទៃម្ដាយ ព្រោះនៅក្នុងផ្ទៃម្ដាយកក់ក្ដៅ បង្វិលខ្លួនលេងជុំវិញ និងថែមទាំងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតផង។ តែនៅពេលជិតប្រសូត ឬក្នុងអំឡុងពេលខែចុងក្រោយមកដល់ កូននឹងលែងសូវរើច្រើនទៀតហើយ ព្រោះខ្លួនកូនធំពេញពោះម្ដាយ និងថែមទាំងស្ថិតក្នុងឥរិយាបថត្រៀមប្រសូតទៀតផង នោះគឺ សំយុងក្បាលចុះក្រោមហ្នឹងឯង។ ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី? នៅពេលដល់វេលាដែលម្ដាយឈឺពោះប្រុងប្រសូត…តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី? ឡារ៉ែនចង់ឱ្យអ្នកម្ដាយគ្រប់រូបគិតថា ខណៈដែលអ្នកម្ដាយកំពុងឈឺពោះជិតប្រសូត កូនក៏កំពុងព្យាយាមក្នុងស្ថានភាពរបស់គេដូចគ្នាដែរ នោះគឺ ព្យាយាមរុញខ្លួនឯងចេញមកតាមផ្លូវប្រសូត ដោយសារតែស្បូនបានច្របាច់ខ្លួនដើម្បីឱ្យកូនបានប្រសូតចេញមកក្រៅហ្នឹងឯង។ ការពិតទៅ កូនក៏មានចំណែកធ្វើឱ្យម្ដាយឈឺពោះប្រសូតផងដែរ ព្រោះក្នុងរយៈពេលជិតប្រសូតនេះ កូននឹងបញ្ចេញអ័រម៉ូនម្យ៉ាង ដើម្បីឱ្យអ្នកម្ដាយឈឺពោះឱ្យខ្លាំងបំផុត។ បើអ្នកម្ដាយមិនឈឺចាប់រហូតសឹងតែទ្រាំមិនបានទេនោះ អ្នកម្ដាយនឹងមានអារម្មណ៍ថា កូនព្យាយាមរំកិលខ្លួនធ្លាក់ចុះទាបឆ្ពោះមកដើម្បីត្រៀមប្រសូត តែអ្នកម្ដាយនឹងមានអារម្មណ៍ដូចកូនរំកិលខ្លួនចេញមកជាដំណាក់ៗយ៉ាងថ្នមៗ។ នៅពេលអ្នកម្ដាយមានអារម្មណ៍ឈឺពោះខ្លាំងឡើង នោះបញ្ជាក់ថា កូនត្រៀមខ្លួនរួចហើយក្នុងការប្រសូតចេញមក ក្បាលរបស់កូននឹងរំកិលសន្សឹមៗចេញមកដើម្បីពង្រីកមាត់ស្បូនឱ្យបើកធំឡើង ហើយក្នុងចន្លោះពេលនេះ ស្បូនក៏នឹងច្របាច់ខ្លួនខ្លាំងឡើងជាដំណាក់ៗដែរ។ អ្នកម្ដាយមិនចាំបាច់ភ័យខ្លាចថា កូននឹងរងការឈឺចាប់នោះទេ ព្រោះនេះគឺជាយន្តការនៃការប្រសូតបែបធម្មជាតិដែលសាងឡើងដើម្បីអ្នកម្ដាយ និងកូនតូចក្នុងផ្ទៃ។ ទម្រាំតែកូនតូចចេញមកបាន ត្រូវរង់ចាំឱ្យរន្ធស្បូនបើកធំឡើងម្ដងមួយសង់ទីម៉ែត្រ ដែលចំពោះស្រ្តីមានគភ៌កូនដំបូង មាត់ស្បូននឹងបើកឡើងប្រមាណជា 1ម៉ោង 1សង់ទីម៉ែត្រ ដូច្នេះការដែលកូនរំកិលខ្លួនបន្តិចម្ដងៗចេញមកតាមផ្លូវប្រសូតនោះ កូននឹងបានហ្វឹកហាត់ការដកដង្ហើម និងជំរុញឱ្យសួតធ្វើការបានពេញទំហឹង។ ក្មេងៗដែលប្រសូតតាមបែបធម្មជាតិ សួតនឹងរឹងប៉ឹងល្អជាងក្មេងដែលប្រសូតមុនកំណត់ … Read more

នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

នៅក្នុងខែនេះ អាចហៅបានថាជាខែចុងក្រោយនៃការតាំងគភ៌ហើយ វិវឌ្ឍនាការផ្សេងៗរបស់ទារកក្នុងផ្ទៃមានដូចជា ប្រវែងខ្លួននឹងមានប្រមាណជា 20អ៊ិញ ទម្ងន់ខ្លួនប្រមាណជា 3,000 – 3,400ក្រាម អវយវៈគ្រប់ផ្នែក រួមទាំងសួតផងមានភាពពេញលេញល្អត្រៀមជាស្រេចក្នុងការប្រសូតហើយ។ ផ្នែកនាំមុខ ឬក្បាលនឹងរំកិលចុះមករកម្ដុំឆ្អឹងត្រគាក និងទារកក្នុងផ្ទៃមានការកម្រើកតិចជាងមុន។ ក្នុងខែទី 9 នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងដូចតទៅ…ៈ – ទារកលែងសូវរើ។ – ធ្លាក់សច្រើនឡើង និងរអិលខាប់។ ពេលខ្លះមានឈាមស្លេកៗហូរចេញមកក្រោយការពិនិត្យគភ៌ ឬក្រោយពេលមានភេទសម្ព័ន្ធរួច។ – ឈឺផ្សាក្នុងក្រពះ អាហារមិនរំលាយ ឆ្អល់ពោះ។ – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងកើតខ្យល់ញឹកញាប់។ – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។ – មានឈាមចេញតាមជើងធ្មេញពេលដុសសម្អាតធ្មេញ។ – កើតប្រគ្រីវកាច់នៅលើជើង។ – ហើមកជើង និងខ្នងជើង និងអាចមានហើមលើមុខ និងដៃផងដែរ។ – រមាស់នៅលើស្បែកក្បាលពោះ។ – កាន់តែឈឺខ្នងឡើង និងឈឺខ្លាំងឡើងៗ។ – កើតសភាវសរសៃឈាមត្បៀតនៅលើជើង។ – កើតឬសដូងបាត។ – … Read more

នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 8

មកដល់ខែទី 8នេះ វិវឌ្ឍនាការរបស់ទារកនៅក្នុងគភ៌ ខ្លួននឹងវែងឡើងប្រមាណជា 18អ៊ិញ មានទម្ងន់ខ្លួនប្រមាណជា 2,000 – 2,500ក្រាម ក្បាលធំពេញទំហឹងហើយ។ ទារកអាចឮសូរសំឡេង និងមើលឃើញបានហើយ អវយវៈខាងក្នុងពេញលេញឥតខ្ចោះ និងចាប់ផ្ដើមធ្វើការហើយ លើកលែងតែសួតប៉ុណ្ណោះដែលនៅមិនទាន់ពេញលេញល្អ 100%។ ក្នុងខែទី 8នៃការតាំងគភ៌នេះ នឹងមានការប្រែប្រួលផ្សេងៗដែលអនាគតអ្នកម្ដាយអាចមានអារម្មណ៍ដឹងបានដូចតទៅ៖ – ទារកក្នុងគភ៌នឹងរើខ្លាំងឡើង និងទៀងពេលជាប់លាប់។ – អនាគតអ្នកម្ដាយអាចនឹងកើតមានអាការទល់លាមកញឹកញាប់ច្រើនឡើង។ – អាចមានអាការឈឺផ្សារក្នុងក្រពះ អាហារមិនរំលាយ និងហើមពោះ ជាដើម។ – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងអាចកើតខ្យល់គញឹកញាប់ទៀតផង។ – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀក។ – ងាយមានឈាមចេញមកតាមជើងធ្មេញជាងប្រក្រតី ពេលដុសសម្អាតធ្មេញ។ – កើតប្រគ្រីវកាច់នៅលើជើងញឹកញាប់។ – ហើមកជើង និងខ្នងជើង អាចមានហើមនៅលើមុខ និងដៃផងដែរ។ – រមាស់នៅលើស្បែកក្បាលពោះ។ – មានអាការឈឺខ្នង។ – មានអាការសរសៃឈាមត្បៀតនៅលើជើង។ – កើតឫសដូងបាតញឹកញាប់ … Read more

នៅពេលកូនតូចឈានចូលខែទី 9

ខែទី 9 លក្ខណៈរបស់កូនតូច កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។ ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។ ល្មមឱ្យឈប់បៀបបាយបានហើយ កាលពីអាយុមិនលើស 8ខែ … Read more

អ្នក​ជំនាញ​ផ្នែកវេជ្ជសាស្ត្រថា “អ្នកជក់បារី ងាយរ​ង​គ្រោះ​​ជាងគេ ពេលបានឆ្លងវីរុស COVID-19

អ្នក​ជំនាញ​ផ្នែកវេជ្ជសាស្ត្រថា "អ្នកជក់បារី ងាយរ​ង​គ្រោះ​​ជាងគេ ពេលបានឆ្លងវីរុស COVID-19

វីរុស​កូរ៉ូណា COVID-19 បាន​ចាប់​ផ្ដើម​ឆ្លងរាល​ដាល​នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​បាន​ឆ្លង​រាល​ដាល​ទៅ​ប្រទេស​ និង​ដែន​ដី​​ចំនួន138 នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួនជាង​ 145,000​នាក់​កើត​រោគ​ ក្នុង​នោះ​ មានមនុស្ស​5,401​នាក់​ បាន​បាត់​បង់ជីវិត​ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​រោគ​នេះ មាន​7ករណី​ ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​។ មេរោគ COVID-19 គឺជា​វីរុស​កូរ៉ូណា​ថ្មី​មួយ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​ និង​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស និង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ តាម​រយៈ​កណ្ដាស់ ក្អក ឬ​ប៉ះពាល់​គ្នាជា​ដើម។ COVID-19 អាច​សម្លាប់​មនុស្ស​ បាន​យ៉ាង​ងាយ​ ដោយ​ប្រើ​ពេល​តិច​ជាង​ជំងឺ​មហា​រីក ជំងឺអេដស៍។ល។ COVID-19 ត្រូវ​បាន​អ្នក​ខ្លះ​ហៅ​ថា “មេរោគ​ស៊ីសួត” ព្រោះ​ថា ពេលបាន​ឆ្លង​​ចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស មេរោគ​នេះ​ តែង​តែ​ “វាយ​ប្រហារ” ទៅ​លើ​សួត ធ្វើ​ឱ្យ​សួត​ត្រូវ​រង​របួស​ រលាក និង​ខូច​ខាត ហើយ​បើ​ព្យា​បាល​មិន​ទាន់​ពេលនោះ​ទេ អ្នក​ជំងឺ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ស្លាប់​មិន​ខាន​។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍​​ថា ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សួតស្រាប់ បើ​សិន​ជា​បាន​ឆ្លង​មេរោគ COVID-19នេះ​ទៀត​ អ្នក​ជំងឺ​នឹងត្រូវ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​បញ្ហា​សួត​។ បច្ចុប្បន្ន កម្ពុជា​មាន​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម … Read more