ផែនដី​ធ្លាក់​ក្នុង​យុគ​​ទឹកកក​ពាន់​ឆ្នាំ​​ បើ​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង​?

ការ​គំរាម​កំហែង​ពី​អាវុធ​នុយក្លេអែរ​នៅ​លើ​ផែនដី មិន​ត្រឹម​តែ​មិន​ទាន់​បាត់​អស់​នោះ​ទេ តែថែម​ទាំង​កើន​ឡើង​ច្រើន​ជាង​មុន​។ ក្នុង​ករណី​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង ពិភពលោក​អាច​ធ្លាក់​ទៅ​ក្នុង​យុគសម័យ​ទឹកកក​ក្នុង​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា សង្គ្រាម​នុយក្លេអែរ​ បើ​សិន​កើត​ឡើង​មែន នឹង​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​មនុស្សជាតិ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​លើ​ផែនដី​ បង្កើត​បាន​ជា​ «រដូវ​ត្រជាក់​នុយក្លេអែរ» ដែល​អូស​បន្លាយ​រាប់​ពាន់​ឆ្នាំ យូរ​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មុន​នោះ​ដែល​ថា រាប់​រយ​ឆ្នាំ​។ ផលប៉ះពាល់​ពី​ករណី​ផ្ទុះ​គ្រាប់​បែក​នុយក្លេអែរ​នឹង​សាហាវ​អស្ចារ្យ​។ សីតុណ្ហភាព​ រលក​កញ្ឆក់​នឹង​បំផ្លាញ​គ្រប់​យ៉ាង​នៅ​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​វា​ បណ្ដាល​ឱ្យ​មនុស្ស​រាប់​ម៉ឺន ឬ​រាប់​លាន​នាក់​ត្រូវ​ស្លាប់​ អាស្រ័យ​ទៅ​លើ​ទំហំ​របស់​គ្រាប់​បែក​។ វិទ្យុសកម្ម​នុយក្លេអែរ​នឹង​ជ្រៀត​ចូល​ក្នុង​រាង​កាយ​មនុស្ស​ បំផ្លាញ​កោសិកា​ ធ្វើ​ឱ្យ​ហ្សែន​ប្រែ​ប្រួល​ បណ្ដាល​ឱ្យ​ពួក​គេ​ស្លាប់​សន្សឹមៗ​ក្នុង​ការ​ឈឺ​ចាប់​។ ជាង​នេះ សង្គ្រាម​នុយក្លេអែរ​ក៏​នឹង​បង្កើត​ឱ្យ​មាន​រដូវ​ត្រជាក់​ដែល​អាច​អូស​បន្លាយ​ពេលពី​រាប់​រយ​​រហូត​ដល់​រាប់​​ពាន់​ឆ្នាំ​នៅ​លើ​ផែនដី​។ កាល​ពី​ឆ្នាំ 1983 ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អាម៉េរិក និង​រុស្ស៊ី បាន​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ និង​សន្និដ្ឋាន​ថា សង្គ្រាម​នុយក្លេអែរ​នឹង​បង្កើត​ឱ្យ​មាន​ «រដូវ​រងា​នុយក្លេអែរ»។ ប្រការ​នេះ​មាន​ន័យ​ថា ពន្លឺ​ព្រះ​អាទិត្យ​នឹង​ត្រូវ​បាន​រារាំង​ក្នុង​រយៈ​ពេល​យូរ​ ធ្វើ​ឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់​ធ្ងរ​ និង​ប៉ះពាល់​ដល់​បរិស្ថាន​ វិស័យ​កសិកម្ម និង​មនុស្ស​ជាតិ​។ល។ ថ្វី​បើ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1980 ពិភពលោក​ចាប់​ផ្ដើម​រួច​ផុត​ពីហានិភ័យ​កើត​មាន​សង្គ្រាម​នុយក្លេអែរ ប៉ុន្តែ​ពេល​នេះ​វា​កំពុង​កើត​ឡើង​ជា​ថ្មី​ នៅ​ពេល​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​​បាន​ឈាន​ស្ទើរ​ដល់​ចំណុច​កំពូល​បំផុត​ ក្នុង​នោះ​ក៏​មាន​ការ​ព្រមាន​ពី​រុស្ស៊ី​ ទាក់​ទិន​នឹង​អាវុធ​ប្រល័យ​លោក​ផងដែរ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ ថ្មី​ៗ​នេះ​បាន​បង្កើត​គំរូ​អាកាសធាតុ​នានា​ក្នុង​ករណី​កើត​សង្គ្រាម​នុយក្លេអែរ​ និង​គំរូ​ដែល​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​។ លទ្ធផល​ដែល​ពួក​គេ​ទទួល​បាន​គឺ​ថា «អាក្រក់​ជាង​អ្វី​ដែល​បាន​រក​ឃើញ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1980» … Read more

ប្រហោង​ខ្មៅមហា​យក្ស​នៅ​កណ្ដាល​កាឡាក់ស៊ី​របស់​មនុស្ស «ហែក​ស៊ី» ​ផ្កាយ​ទើប​កើត

Sagittarius A* ដែល​អ្នកវិទ្យាសាស្ត្រ​នឹកស្មានថា​បាន «ដេក​លង់លក់» នៅ​កណ្ដាល​កាឡាក់ស៊ី​ដែលមាន​ផ្ទុក​ផែនដី ពេលនេះ​បែរជា​បញ្ចេញ​សញ្ញា​ដ៏​គួរឱ្យ​ភ័យខ្លាច។ យានអវកាស IXPE របស់​ណា​សា​ថត​បាន «សញ្ញា​ពី​ឋាននរក» ដែល​បញ្ជាក់ថា ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី​មី​ល​គី​វ៉េ (Milky Way) មិនបាន​ដេក​លង់លក់​ទាំងស្រុង​ដូច​អ្នកវិទ្យាសាស្ត្រ​បានគិត​ឡើយ។ Sagittarius A* គឺជា​ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គេ​វ៉េ​ដែល​បាន​ឆ្លង​ផុត​ដំណាក់កាល​លេប​ត្របាក់​ដ៏​កាច​សាហាវ។ វា​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ប្រហែល​នឹង 4.1 លាន​ដង និង​ស្ថិតក្នុង​ក្រុម​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​ក្នុង​ចក្រវាល។ ក៏ប៉ុន្តែ ថ្មីៗនេះ​មាន​ភស្ដុតាង​កាន់តែច្រើន​បង្ហាញថា ប្រហោង​ខ្មៅ​នេះ​នៅតែ «ចាប់​ស៊ី» វត្ថុ​អវកាស​ទាំងឡាយណា​ដែល​គោចរ​មក​ក្បែរ​មាត់​របស់​វា។ យានអវកាស IXPE កត់ត្រា​បាន​ពន្លឺ​ចែងចាំង​ឡើង​ខុសធម្មតា​របស់​ពពក​ប​ង្ក​បង្កើត​ផ្កាយ (Molecular cloud) ស្ថិតនៅ​ក្បែរ​ចំណុចកណ្ដាល​របស់​ប្រហោង​ខ្មៅ Sagittarius A* និង​បានដឹងថា វា​កំពុង​បញ្ចេញ​ពន្លឺ​ខ្លាំង​ជាង​ការគ្រោងទុក។ ការវិភាគ​បានបង្ហាញ​ថា ពន្លឺ​នេះ​ពុំមែន​ពពក​បង្កបង្កើត​ផ្កាយ​ជា​អ្នក​បញ្ចេញ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណាំង​ប្លាត​ពន្លឺ​ពី​ហេតុការណ៍​ផ្ទុះ​របស់ Sagittarius A*។ ការ​គណនា​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បារាំង​បាន​បង្ហាញថា ហេតុការណ៍​ផ្ទុះ​នេះ​ទើបតែ​កើតឡើង​អំឡុង​សតវត្សរ៍​ទី XIX និង​អូស​បន្លាយពេល​ប្រហែល​មួយឆ្នាំ​កន្លះ។ អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា វត្ថុ​អវកាស​ដែល​ត្រូវបាន​ប្រហោង​ខ្មៅ​ខាងលើ​ហែក​ស៊ី​គឺជា​អ្វី​នៅឡើយ ប៉ុន្តែ​បើតាម​ទ្រឹ​ស្ត្រី វា​អាចជា​ផ្កាយ​ដែល​ទើប​ចាប់កំណើត​ពី​ពពក​ម៉ូលេគុល​នៅក្បែរ​ប្រហោង​ខ្មៅ​នោះ។

ភាព​យន្ត​រឿង «Transformers 7» ពោរពេញ​ដោយ​បច្ចេក​ទេស​កុំព្យូទ័រ

ដោយ​ប្រើ​ប្រាស់ខ្ទង់វិនិយោគ​ 200 លាន​ដុល្លារ​អាម៉េរិក ភាព​យន្ត​​ Transformers វគ្គ​ 7 មិន​ទាន់​ជា​គម្រោង​ដែល​ត្រូវ​ចំណាយ​ច្រើន​បំផុត​របស់​យីហោ​ Transformers នៅ​ឡើយ​ ប៉ុន្តែ វា​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​តែ​ផ្នែក​រូប​ភាព​ត្រូវ​បាន​វិនិយោគ​ច្រើន​។ ធៀប​នឹង​វគ្គ​មុនៗ Transformers 7 (Transformers: Rise of the Beasts) មាន​ប្រព័ន្ធ​តួអង្ក​សម្បូរ​បែប​។ Transformers 7 បង្ហាញ​តួអង្គ​ថ្មី​ជា​ច្រើន​ ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិក​ជន​ដែល​ស្មោះ​ស្ម័គ្រ។ ក្នុង​នោះ លេចធ្លោ​ជាង​គេ​គឺ​​ក្រុម Maximals ​ជា​សម្ព័ន្ធ​មិត្ត​ថ្មី​របស់​ក្រុម Autobots ដែល​មាន​ក្រុម​រ៉ូបូត​អាច​ប្រែ​កាយ​ជា​សត្វ​សាហាវ​។ ផលិតករ​បញ្ចេញ​តួអង្គ​ថ្មី​ជា​បន្ត​បន្ទាប់​ ចាប់​ពី​ស្វា Optimus Primal, សត្វ​ឥន្ទ្រី Airazor, ខ្លា Cheetor និង​រមាស​ Rhinox។ តួអង្គនីមួយ​ៗ​សុទ្ធ​តែ​បង្ហាញ​ខ្លួន​ក្នុង​រូប​រាង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​តាំង​ពីដំបូង​។ បច្ចេកទេសកុំព្យូទ័រ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​បង្កើត​តួអង្គរ៉ូបូត​​ខ្នាត​យក្ស​។ គ្រប់​តួអង្គ​រ៉ូបូត​សុទ្ធ​តែ​មាន​ភាព​រស់​រវើក​ដូច​ពិត​ៗ អម​នឹង​ទិដ្ឋភាព​ប្រែកាយ​ដ៏​អស្ចារ្យ​។ អ្នក​ដឹក​នាំ​រឿង Steven Caple Jr. ក៏​ដឹក​នាំ​បាន​ល្អ​នៅ​ក្នុង​ទិដ្ឋភាព​សកម្ម​នានា​ នាំ​មក​នូវ​សកម្មភាព​ដេញ​តាម និង​ប្រយុទ្ធ​គ្នា​​ដ៏​គួរ​ឱ្យ​ជក់​ចិត្ត។ កាន់តែ​ជិត​ដល់​ទី​បញ្ចប់ ទិដ្ឋភាព​ផ្ទុះ​ឆេះ​ វាយ​ប្រហារ​ក៏​កាន់​តែ​មាន​ទ្រង់​ទ្រាយ​ធំឡើងៗ​។ … Read more

​កុមារ​បួន​នាក់​​​វង្វេង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​មួយខែ​ក្រោយ​ពី​​យន្តហោះ​ធ្លាក់ «នៅ​មាន​ជីវិត»

កងទ័ព​កូ​ឡុំ​ប៊ី បានឱ្យដឹងថា សប្ដាហ៍​កន្លង​ពួកគេ​បាន​រកឃើញ​ដាន​ថ្មី​របស់​កុមារ​បួន​នាក់​ដែល​វង្វេង​ក្នុងព្រៃ​ក្នុង​រយៈពេល​ជិត​មួយខែ ក្រោយពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាល​ពី​ពាក់​កណ្ដាល់​ខែ​ឧសភា​។ កុមារ​បួន​នាក់​អាយុ 13 ឆ្នាំ, 9 ឆ្នាំ, 4 ឆ្នាំ និង 11 ខែ បាន​វង្វេង​ក្នុងព្រៃ បន្ទាប់ពី​យន្តហោះ​ពួកគេ​ជិះ​បាន​ធ្លា​ក់នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​បាន​បណ្ដាលឱ្យ​អ្នកបើកបរ មេដឹកនាំ​ជនជាតិដើម និង​ម្ដាយ​របស់​ក្មេង​ទាំង​បួន​នាក់​ខាងលើ ​ត្រូវ​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី 15 ឧសភា 2023។ រូបភាព​ពី​ផ្កាយរណប​បង្ហាញ​អំពី​ផ្លូវដែល​កុមា​រទាំង​នោះបាន​ដើរ​ឆ្លងកាត់។ កម្លាំង​សង្គ្រោះបាន​រកឃើញ​វត្ថុ​មួយចំនួន​នៅ​កន្លែង​ដែល​កុមា​រទាំង​នោះបាន​ជ្រក និង​ផ្លែឈើ​ដែល​ពួកគេ​បាន​ហូប។ កាលពី​សប្ដាហ៍​កន្លង កម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ស្បែកជើង​មួយគូ និង​ខោ​ទឹកនោម​ផងដែរ​។ មេបញ្ជាការ​ក្រុម​សង្គ្រោះ លោក Pedro Sanchez កាលពី​ថ្ងៃទី 29 ឧសភា បានឱ្យដឹងថា «យោងទៅតាម​អ្វីដែល​បាន​រកឃើញ យើង​សន្ម​ត​ថា ក្មេង​ទាំងនេះ​នៅមាន​ជីវិត។ បើសិន​ពួកគេ​បាន​ស្លាប់ នឹង​ងាយ​រកឃើញ ព្រោះ​ពួកគេ​លែង​ផ្លាស់​ទី ហើយ​សុនក​ជំនាញ​នឹង​ហិត​ដឹង​ក្លិន»។ ទាហាន និង​ជនជាតិដើម​ប្រហែល 200 នាក់​ដែល​ដឹង​ច្បាស់​ភូមិសាស្ត្រ កំពុងតែ​ស្វែងរក​នៅក្នុង​តំបន់​ព្រៃ​ទំហំ 320 គីឡូម៉ែត្រ​ការ៉េ។ Sanchez ឱ្យដឹងថា ពិតជា​ចម្លែក​ណាស់​នៅពេល​កុមារ​ទាំងនេះ​មិន​ឈប់​ផ្លាស់​ទី បើ​ទោះ​ទ័ពអាកាស​បាន​ណែនាំ​ឱ្យនៅ​មួយកន្លែង … Read more

បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖ 1.​ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ … Read more

ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

យើងធ្លាប់បានឮតែពាក្យថា កុមារដែលត្រូវបានចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ ធំឡើងនឹងក្លាយ​ជាមនុស្សល្អនៅថ្ងៃខាងមុខ តែលទ្ធផលនៃការវិភាគថ្មីៗបំផុតរបស់មហាវិទ្យាល័យ UCLA សហរដ្ឋអាមេរិក ធ្វើយើងអាចបន្ថែមពាក្យចូលទៅទៀតថា ការមើលថែទាំ និងការផ្ដល់នូវសេចក្តីស្រឡាញ់ដល់កុមារយ៉ាងល្អល្អះ នឹងធ្វើឱ្យគេធំ​ឡើងក្លាយជាមនុស្សដែលមានសុខភាពល្អ និងផ្ទុយទៅវិញ កុមារដែលត្រូវបានចិញ្ចឹមមើលថែបែបខ្វះភាពកក់ក្តៅ និងទទួលរង​ដោយអំពើហិង្សា នឹងក្លាយជាមនុស្សធំដែលឈឺច្រើន ថែមទាំងប្រថុយនឹងការកើតជម្ងឺបេះដូង និងសរសៃឈាមច្រើនជាង​អ្នក​​ផ្សេងទៀតផង។ ការស្រាវជ្រាវវិភាគបានធ្វើឡើងក្នុងរូបបែបនៃការសាកសួរពីអ្នកចូលរួមចំនួន 756នាក់ក្នុងប្រធានបទរឿងភាពប្រថុយប្រថានក្នុងការកើតជម្ងឺបេះដូងខ្វះឈាមនៅក្នុងវ័យកំលោះ-ក្រមុំ ដោយវាយតម្លៃតាមរយ:សញ្ញាដែលបញ្ជាក់ពី​សុខភាពទូទាំងរាងកាយ 18ប្រការដែលមានជាអាទិ សម្ពាធឈាម កម្រិតកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ទំហំចង្កេះ និងទម្ងន់ខ្លួនជាដើម។ បន្ទាប់ពីនោះទើបយកព័ត៌មានដែលទទួលបានមកសរុបលទ្ធផលថា តើមនុស្សម្នាក់ៗមានភាពប្រថុយប្រថាន​ដល់​ការ​វិវឌ្ឍឆ្ពោះទៅរកជំងឺបេះដូងខ្វះឈាមខ្លាំងប៉ុនណា?។ ប៉ុន្តែក្រៅពីការវាយតម្លៃតាមបែបបទសុខភាពទាំងនោះហើយ អ្នកធ្វើការស្រាវជ្រាវនៅបានរកឃើញទៀតថា ប្រវត្តិនៃការចិញ្ចឹមមើលថែដែលបានមកពីការសាកសួរអ្នកចូលរួមធ្វើការស្រាវជ្រាវវិភាគទាំងនោះ នៅបានហុចលទ្ធផលដ៏មានអត្ថន័យ​សំខាន់​ដល់​​សុខភាពមនុស្សម្នាក់ៗទៀតផង នោះគឺមនុស្សដែលធំឡើងជាមួយនឹងការចិញ្ចឹមថែទាំបែបឱ្យតែរួចៗពីដៃតាំងពីវ័យទារកមកនោះ គឺជាក្រុមមនុស្សដែលមានកម្រិតសុខភាពអន់ខ្សោយ ដូចជាទំហំចង្កេះក្រាស់ធំ មានកូលេស្តេរ៉ូលច្រើន សម្ពាធ​ឈាមខ្ពស់-ល- ខុសប្លែកពីក្រុមមនុស្សដែលធំឡើងនៅក្នុងក្រុមគ្រួសារដែលមើលថែចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ យ៉ាងគួរឱ្យចាប់អារម្មណ៍។ ដូច្នេះហើយទើបយើងអាចមើលឃើញបានថា បទពិសោធនៃការដែលត្រូវបានចិញ្ចឹមនៅក្នុងវ័យកុមារ​ មានផលប៉ះពាល់ដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗទូទាំងរាងកាយ។ ក្រុមមនុស្សដែលត្រូវបានចិញ្ចឹមឱ្យធំឡើងយ៉ាងខ្ជីខ្ជា គ្មានការយកចិត្តទុកដាក់ ឬអាចដល់ថ្នាក់ប្រើអំពើហិង្សា មិនថាតែខាងផ្លូវកាយ និងផ្លូវចិត្តផងនោះ នឹងធ្វើឱ្យការធ្វើការងារ​របស់ប្រព័ន្ធផ្សេងៗខុសពីធម្មតា ហុចផលឱ្យពេលធំឡើងក្លាយជាមនុស្សឈឺច្រើន ឬឆាប់ធ្លាក់ខ្លួនឈឺដោយងាយ និងមានអ្នកខ្លះចូលក្នុងលក្ខណៈប្រថុយប្រថាននឹងរោគបេះដូង និងសរសៃឈាមទៀតផង។ ខុសគ្នាស្រឡះពីក្រុមមនុស្សដែលត្រូវបានចិញ្ចឹម​មើលថែ​ទាំ​​​​​​មក​យ៉ាងល្អ បានទទួលភាពកក់ក្តៅពេញទំហឹង គឺច្រើនតែមានសុខភាពរឹងប៉ឹងល្អ មានប្រព័ន្ធស៊ាំនឹងជំងឺផ្សេងៗ​រឹង​​​មាំល្អទៀត​ផង។ លោកស្រីវេជ្ជបណ្ឌិត … Read more

គុក 11កន្លែង ដែលល្បីល្បាញថា មានភាពសាហាវឃោរឃៅខ្លាំងបំផុតលើពិភពលោក…

តើលោកអ្នកចង់ដឹងទេថា គុកដែលជាប់លេខ 1 ស្ថិតនៅក្នុងប្រទេសណា?! មានឈ្មោះថាគុកហើយនោះ ប្រាកដណាស់ថា គ្មាននរណាម្នាក់ចង់ចូលទៅនៅក្នុងទីនោះឡើយ តែនៅពេលធ្វើខុសក៏ត្រូវតែនិយាយគ្នាទៅតាមច្បាប់ និងពេលចូលទៅនៅក្នុងគុកហើយ លោកអ្នកនឹងមិនដឹងឡើយថា នឹងត្រូវជួបអ្វីខ្លះ? អាចនឹងត្រូវជួបនឹងសេចក្តីឈឺចាប់ សេចក្តីលំបាកវេទនា ឬសេចក្តីស្លាប់ ឬអ្នកខ្លះអាចនឹងបានជួបនឹងមិត្តភាពល្អៗនៅក្នុងគុកក៏អាចថាបានដែរ។ ខាងក្រោមនេះគឺ គុកដ៏សាហាវៗលើពិភពលោកទាំង 11 កន្លែង តែមានគុកណាខ្លះនោះ សូមតាមដានជាបន្ត (និងសូមកុំភ្លេចថា នៅក្នុងចំណោមនោះមានគុកនៅក្នុងស្រុកខ្មែរយើងមួយដែរ) 11 . គុក បាងខ្វាង ប្រទេសថៃ ជាប់ឈ្មោះនៅក្នុងលំដាប់ចុងប៉ូចគេរបស់បញ្ជីនេះ ល្បីល្បាញរឿងមានភាពសាហាវឃោរឃៅគួរសម អ្នករៀបរៀងសំណៅរឿងនេះបានឱ្យហេតុផលថា គឺជាគុកដែលមានទាំងទង្វើអំពើហិង្សាទៅលើអ្នកទោស ការរស់នៅចង្អៀតណែន គ្មានអនាម័យ ដល់ថ្នាក់លើកឱ្យក្លាយជាគុកដែល Hardcore មួយដែរនៅលើពិភពលោកនេះ។ 10 . គុក Rikers Island នីវយ៉ក ប្រទេសសហរដ្ឋអាមេរិក ជាគុកដែលល្បីល្បាញរឿងធ្វើអំពើហិង្សាលើអ្នកទោស និងធ្លាប់មានអ្នកទោសស្លាប់ដោយសារអំពើហិង្សានៅក្នុងទីនោះរួចមកហើយ។ 9 . គុក San Quentin កសាងឡើងនៅឆ្នាំ 1852 ជាគុកដែលចំណាស់បំផុតនៅក្នុងរដ្ឋ កាលីហ្វ័រនៀ … Read more