Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។ រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច … Read more

ផ្ទាំង​សូឡា​តម្លៃ​ទាប​នាំ​ចូល​ពី​ប្រទេស​​ចិន​ កំពុង​ធ្វើ​ឱ្យ​អឺរ៉ុប​ឈឺក្បាល​

ក្រុម​អ្នក​ផលិត​នៅ​អឺរ៉ុប​ នាំ​គ្នា​សុំ​ជំនួយ​ ព្រោះ​តែ​មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​ផ្ទាំង​សូឡា​តម្លៃ​ទាប​ដែលផលិត​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​វិធី​ដោះ​ស្រាយ​ដែល​មិន​មាន​ផល​វិបាក​។ សហភាព​អឺរ៉ុប (EU) ទើប​តែ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​វិស័យ​ថាមពល​បៃតង​នា​ឆ្នាំ​កន្លង​។ ពួក​គេ​បាន​ដំឡើង​ផ្ទាំង​សូឡា​ច្រើន​ជាង​ឆ្នាំ 2022 រហូត​ដល់ 40% បើ​គិត​អំពី​អានុភាព​។ ក៏ប៉ុន្តែ ជោគ​ជ័យ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​​ផ្ទាំង​សូឡា​ក្នុង​ស្រុក​។ ព្រោះ​ថា ផ្ទាំង​សូឡា ក៏ដូច​ជា​ជើង​ទម្រ​ និង​ឧបករណ៍​ដំឡើង​ ភាគ​ច្រើន​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរជាតិ​។ នៅ​​ពេល​ត្រូវ​បាន​ផ្ដួល​ដោយ​សារ​គូ​ប្រជែង​មក​ពី​ចិន​​ បូក​រួម​នឹង​ស្ថាន​ភាព​បរិមាណ​ច្រើន​លើស​ពីតម្រូវ​ការ​ ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ EU បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។ ការ​ប្រកាស​បិទ​ទ្វារ​រោង​ចក្រ​កំពុង​កើត​ឡើង​ជា​ហូរហែ​នៅ​អឺរ៉ុប​។ វិស័យ​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា ផលិត​កម្ម​ប្រមាណ​ពាក់​កណ្ដាល​អាច​នឹង​បាត់​ខ្លួន​ពី​ទីផ្សារ​ បើ​សិន​រដ្ឋាភិបាល​មិន​ជួយ​ដោះ​ស្រាយ​។ បណ្ដា​ក្រុម​ហ៊ុន​នៅ​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ថា ក្រុម​ហ៊ុន​នានា​នៅ​ប្រទេស​ចិន​ កំពុង​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ជាង​ការ​ចំណាយ​ក្នុង​ការ​ផលិត​។ Gunter Erfurt ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​ Meyer Burger និយាយ​ថា វិស័យ​ឧស្សាហកម្មនៅ​ប្រទេស​ចិន​ ទទួល​បាន​ជំនួយ​ច្រើន​រាប់​រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ពី​រដ្ឋាភិបាល​​របស់​ពួក​គេ។ ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​នានា​នៅ EU កំពុង​ប្រឹង​ប្រែង​ដោះ​ស្រាយ ប៉ុន្តែ​ នៅ​មិន​ទាន់​រក​ឃើញ​ចំណុច​ឯកភាព​គ្នា​នៅ​ឡើយ​ ទាក់​ទង​នឹង​បញ្ហា​ខាងលើ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច​របស់​ប្រទេស​ខ្លះ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​រឿង​ដែល​ថា ក្រុម​មន្ត្រី​ EU អាច​នឹង​ពិចារណា​លើ​ការ​កាត់​បន្ថយ​ពាណិជ្ជកម្ម​ចំពោះ​ផ្ទាំង​សូឡា​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ ដោយ​លើក​ហេតុ​ផល​ថា ប្រការ​នេះ​អាច​រារាំង​​ល្បឿន​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​ថាមពល​បៃតង​នៅ​អឺរ៉ុប​ជា​ដើម​ ខណៈ​ដែល​មន្ត្រី​ប្រទេស​ខ្លះ​ទៀត​ថា … Read more

កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី 15 មករា 2024 បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 86 លាន​អឺរ៉ូ (ជិត 94 លាន​ដុល្លារ​អាម៉េរិក) ពី​សហភាពអឺរ៉ុប (EU) ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹង​ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ជូន​កម្ពុជា​ តាម​រយៈ​​កម្មវិធី​ Global Gateway នេះ គឺ​សម្រាប់​កម្មវិធី​ចំនួន​បួន​ ដែល​រួម​មាន​ដូច​ខាង​ក្រោម​៖ ទីមួយ​៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព ទីពីរ​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យ​​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ទីបី​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027 ទីបួន​៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​ជាង​គេ​នៅ​តាម​បណ្ដា​ប្រទេស​ជាសមាជិក ​សហភាព​​អឺរ៉ុប​នឹង​​អាច​ប្រមូល​ថវិកា​បាន​ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ គំនិត​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៃ​​ក្រុម​សម្ព័ន្ធ​សេរីភាព​របស់​សភា​អឺរ៉ុប​ដែល​ទើប​តែត្រូវ​បាន​ប្រកាសបន្ទាប់​ពី​​អ្នក​សេដ្ឋកិច្ច និង​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 នៅ​ញូវដែលីប្រទេស​ឥណ្ឌាកាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ​​ បាន​​អំពាវនាវ​ឱ្យ​មាន​ការ​យក​ពន្ធ​លើ​ក្រុម​អ្នក​មាន​កំពូល​ៗ​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​ បើ​សិន​រដ្ឋយក​ពន្ធលើ​ទ្រព្យ​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហភាព​នេះ​នឹង​ប្រមូល​ប្រាក់​បាន​ជាង 213 ពាន់​លាន​អឺរ៉ូ (ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ជា​រៀង​រាល់​ឆ្នាំ​។ ក្រុម​មនុស្ស​ 0.5% នេះ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ជិត 20% របស់​អឺរ៉ុប​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យ 3.5% របស់​ក្រុម​ពលរដ្ឋប្រហែល​ពាក់​កណ្ដាល​ដែល​​​ក្រីក្រ​បំផុត​។ ជាង​នេះ ទ្រព្យ​របស់​ក្រុម​អ្នក​មាន 0.5% ក៏​បាន​កើន​ 35% ក្នុង​ដប់​ឆ្នាំ​កន្លង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ទទួល​​បាន​​សិទ្ធិ​​ចាត់​ចែង​​ដោយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បណ្ដាញ​យុត្តិធម៌​ពន្ធដារ​។ ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នឹង​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​គេ​បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​អ្នក​មាន​ ក្នុង​នោះ អាល្លឺម៉ង់​នឹង​ទទួល​បាន​ជាង 65 ពាន់​លាន​អឺរ៉ូ (69.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក​បារាំង​នឹង​ទទួល​បាន​ជាង 46 ពាន់​លាន​អឺរ៉ូ (49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នៅ​អឺរ៉ុប​ខាង​ត្បូង ប្រទេស​អ៊ីតាលី​នឹង​ប្រមូល​ប្រាក់​ពន្ធ​នេះ​បាន​ … Read more

ប្រាក់ដុល្លារ​អាម៉េរិក​បន្ត​បង្ហាញ​ភាព​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​អន្តរជាតិ

កាល​ពី​​ថ្ងៃ​ចន្ទ​ (18 កញ្ញា) រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​បាន​​ប្រែប្រួល​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​អំឡុង​ 6​ ខែ​ គ្រាដែល​អ្នក​ជំនួញ​កំពុង​រង់​ចាំ​ការ​សម្រេច​នានា​ដែល​ទាក់​ទិន​នឹង​ការ​ប្រាក់​ពី​ធនាគារ​កណ្ដាល​អាម៉េរិក,​ ធនាគារ​អង់គ្លេស និង​ធនាគារ​ជប៉ុន​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ។ ប្រាក់​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប​ ហាក់​មិន​មាន​ការ​ប្រែ​ប្រួល​បើធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​ ដោយ​ 1 អឺរ៉ូ​ ប្ដូរ​បាន​ 1.0658 ដុល្លារ​អាម៉េរិក​។ ចំណែក​រូបិយប័ណ្ណ​យ៉េន​របស់​ជប៉ុន ក៏​មាន​ការ​ប្រែ​ប្រួល​តិច​តួច ដោយ​ 1 ដុល្លារ​អាម៉េរិក ប្ដូរ​បាន​ 147.69 យ៉េន ព្រោះ​តែ​អ្នក​ជំនួញ​នៅ​ប្រទេស​នេះ​ឈប់​សម្រាក​។ ប្រការ​ខាងលើ​នេះ​បាន​នាំ​ឱ្យ​សន្ទស្សន៍​ប្រាក់​ដុល្លារ​អាម៉េរិក (U.S. Dollar Index) ដែល​តាម​ដាន​ការ​ប្រែ​ប្រួល​របស់​រូបិយប័ណ្ណ​នេះ​ធៀប​នឹង​រូបិយប័ណ្ណ​ចំនួន​ 6 ផ្សេង​ទៀត​ រួម​មាន​ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន​ជា​ដើម មាន​ការ​កើន​ឡើង​តិច​តួច​ (105.32)។​ សន្ទស្សន៍​ U.S. Dollar Index បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​ក្នុង​ 9 សប្ដាហ៍​កន្លង​ ​​​នៅ​ពេល​សេដ្ឋកិច្ច​អាម៉េរិក​បន្ត​បង្ហាញ​​ភាព​ខ្លាំង​ក្លា​។ វា​បាន​ឡើង​ដល់​ចំណុច​កំពូល​ 104.53 កាល​ពី​ថ្ងៃ​ទី 14 កញ្ញា​ ជា​កម្រិត​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​មីនា 2023​។ Alvin Tan … Read more

វិស័យ​អវកាស​ឥណ្ឌា​៖ តាំង​ពី​ដឹក​រ៉ុក្កែត​តាម​កង់ រហូត​ដល់​បាន​ឡើង​ដល់​ឋានព្រះចន្ទ

អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌាបាន​ទទួល​ជោគ​ជ័យ​ក្រោយ​ពី​ការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​រយៈ​ពេល​យូរ​ រាប់​ចាប់​តាំង​ពី​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គុំ​របស់​រ៉ុក្កែត​ដោយ​ប្រើ​ប្រាស់​កង់ និង​រទេះ​គោ​ រហូត​ដល់​បច្ចេក​វិទ្យា​ទំនើប​នាំ​ទៅ​រក​បេសក​កម្ម​ចន្ទ្រាយាន-3 (Chandrayaan-3)។ ​ថ្ងៃទី 23 សីហា 2023 គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ឥណ្ឌា និង​ការ​ស្រាវ​ជ្រាវ​អវកាស​។ យាន​អវកាស​ចន្ទ្រាយាន-3 របស់​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ នាំ​ឱ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ទី​បួន​បន្ទាប់​ពី​សូវៀត អាម៉េរិក និង​ចិន ដែល​ធ្លាប់​បាន​បញ្ជូន​យានស្វ័យ​ប្រវត្ត​​ទៅ​ចុះ​ចត​នៅ​ទី​នេះ​។ នេះ​បើ​តាម​ទំព័រ Space News។ ជោគ​ជ័យ​ខាងលើ​ក៏​បាន​ធ្វើ​ឱ្យ​ចន្ទ្រាយាន-3 ក្លាយ​ជា​យាន​អវកាស​ដំបូង​គេ​ដែល​បាន​ចុះចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មាន​ទឹកកក​ និង​រ៉ែ​មាន​តម្លៃ​ជា​ច្រើន​។​ ជោគ​ជ័យ​របស់​យាន​អវកាស​ឥណ្ឌានឹង​ដើរ​តួនាទី​សំខាន់​​ក្នុង​ការ​ប្រមូល​ទិន្នន័យ​នានា​សម្រាប់​ជួយ​ដល់​បេសក​កម្ម​ឋាន​ព្រះ​ចន្ទ​ក្នុង​អនាគត​។ ឥណ្ឌា​ទទួល​បាន​ជោគ​ជ័យ​នេះ​បន្ទាប់​ពី​បេសកកម្ម Luna-25 របស់​រុស្ស៊ី​បាន​បរាជ័យ​ក្នុងការ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​។ ចន្ទ្រាយាន​-1 ដែល​ជា​យាន​អវកាស​ដែល​ធ្លាប់​ហោះ​ជុំវិញ​ព្រះចន្ទ​ក្នុង​ឆ្នាំ 2008 គឺជា​ការ​ប្រឹង​ប្រែង​ដំបូង​របស់​ឥណ្ឌា ដើម្បី​បាញ់​បង្ហោះ​យាន​ចេញ​ពី​ផែនដី​។ នោះ​ក៏​ជា​បេសក​កម្ម​ដំបូង​ដែល​បាន​រក​ឃើញ​ទឹក​លើ​ផ្ទៃ​ព្រះ​ចន្ទ ដែល​នេះ​បាន​ជះឥទ្ធិពល​ធំធេង​ដល់​គម្រោង​អវកាស​របស់​អាម៉េរិក និង​ចិន​។ ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ក៏​ជា​ទីតាំង​ចុះ​ចត​នៃ​​បេសក​កម្ម​ Artemis-3 របស់​អាម៉េរិក​ផងដែរ​។ ចាប់​ពី​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គុំ​​របស់​រ៉ុក្កែត​ដោយ​ការ​ប្រើ​ប្រាស់​កង់ និង​រទេះ​គោ រហូត​ដល់​បេសក​កម្ម​ចន្ទ្រាយាន-3 រឿង​រ៉ាវ​ស្ដី​ពី​វឌ្ឍនភាព​របស់ ISRO គឺ​ដូច​ទៅ​នឹង​ខ្សែ​ភាព​យន្ត​។ «ជោគ​ជ័យ​ដ៏​មហា​ធំធេង​នេះ​គឺជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​នៃ​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​យើង​» នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ធ្លាប់​បាន​សរសេរ​ដូច្នេះ​នៅ​លើ​បណ្ដាញ​សង្គម​។ ប្រវត្តិរបស់​ ISRO … Read more

ក្រុមរដ្ឋប្រហារនេហ្សេត្រូវអាហ្វ្រិកខាងលិចដាក់ទណ្ឌកម្ម ខណៈស្ថានទូតបារាំងរងការវាយប្រហារ

កាលពី​ថ្ងៃទី 30 កក្កដា បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម និង​គំរាមថា​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​នី​ហ្សេ មិន​ប្រគល់​អំណាច​ត្រលប់មក​ប្រធានាធិបតី Mohammed Bazoum ក្នុង​រង្វង់​មួយ​សប្ដាហ៍ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​អាជ្ញាធរ​យោធា វាយប្រហារ​លើ​ស្ថានទូត​បារាំង​នៅ​រដ្ឋធានី​នីញ៉ា​ម៉េ។ ក្រុម ECOWAS ដែលមាន 15 ប្រទេស បានធ្វើ​ប្រតិកម្ម​ទៅនឹង​អំពើ​រដ្ឋប្រហារ​លើក​ទី 7 នៅ​តំបន់ Sahel នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហ្វូងមនុស្ស​នៅ​នីញ៉ា​ម៉េ​របស់​ប្រទេស​នី​ហ្សេ ដុត​ទង់ជាតិ​បារាំង និង​គប់​ដុំថ្ម​លើ​ក្បួន​រថយន្ត​អ្នកការទូត​របស់​បារាំង នាំឱ្យ​ប៉ូលិស​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់។ រូបភាព​នានា​បង្ហាញថា ជញ្ជាំង​របស់​ស្ថានទូត​បារាំង​ត្រូវគេ​ដុត ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​លើកដាក់​លើ​រថយន្ត​សង្គ្រោះ នៅពេល​ពួកគេ​រងរបួស។ នៅក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​ពិភាក្សា​អំពី​រដ្ឋប្រហារ ក្រុម​មេដឹកនាំ​នៃ​សហគមន៍​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បាន​អំពាវនាវ​សូមឱ្យ​ស្ដារ​ធម្មនុញ្ញភាព និង​បាន​ព្រមាន​ថា នឹងមាន​វិធាន​ការតបត បើសិន​ប្រការនេះ​មិន​ត្រូវបាន​អនុវត្ត។ ECOWAS និង​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក​ចំនួន 8 បានឱ្យដឹងថា ព្រំដែន​របស់​នី​ហ្សេ​នឹងត្រូវ​បិទ​ជាបន្ទាន់ ជើងហោះហើរ​ពាណិជ្ជកម្ម​ត្រូវបាន​ហាមឃាត់ ការដោះដូរ​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្អាក ខណៈដែល​ទ្រព្យសម្បត្តិ​ជាតិ​ត្រូវបាន​បង្កក និង​ជំនួយ​នានា​ក៏​ត្រូវបាន​កាត់ផ្ដាច់។ ចំណែក​ក្រុមមន្ត្រី​យោធា​ដែល​ជាប់​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ នឹង​ត្រូវបាន​ហាមឃាត់​ការដើរ​ហើរ ស្រប​ពេលដែល​ទ្រព្យ​របស់​ពួកគេ​ក៏ត្រូវ​បង្កក។ អំពើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​នេះ ត្រូវបាន​បណ្ដា​ប្រទេស​ក្បែរ​ខាង និង​ដៃគូ​អន្តរជាតិ … Read more

អឺរ៉ុប​បន្ថែម​ប្រាក់ 3.5 ពាន់​លាន​អឺរ៉ូ សម្រាប់​​​​ជួយ​​ដល់​អ៊ុយ​ក្រែ​ន

បណ្ដា​ប្រទេស​សមាជិក​របស់​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី 26 មិថុនា បាន​ឯកភាពគ្នា​បង្កើន​ទំហំ​នៃ​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ដល់​ផ្នែក​យោធា​របស់​អ៊ុយ​ក្រែ​ន។ ខ្ទង់​ប្រាក់​បន្ថែម​ដែល​ត្រូវបាន​សហភាព​អឺរ៉ុប (EU) សម្រេច​ថា​នឹង​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន​គឺ 3.5 ពាន់​លាន​អឺរ៉ូ (ប្រហែល​នឹង 3.8 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ ខ្ទង់​ប្រាក់​នេះ​នាំឱ្យ​កញ្ចប់​ជំនួយ​ផ្នែក​យោធា​របស់​អឺរ៉ុប​សម្រាប់​អ៊ុយ​ក្រែ​ន កើនឡើង​ដល់​ជាង 12 ពាន់​លាន​អឺរ៉ូ រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ និង​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប លោក Joseph Borrell យល់ថា ការសម្រេចចិត្ត​ថ្មី​របស់​បណ្ដា​ប្រទេស​ជា​សមាជិក EU បញ្ជាក់ថា សហភាព​នេះ​នៅតែមាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ជួយ​ដល់​ផ្នែក​យោធា​របស់​ដៃគូ​សហការ​៕

មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

កម្ដៅ​ផ្ទៃផែនដី​កំពុងស្ថិត​ក្នុង​កំណើន 2.7 អង្សា​សេ ធៀប​នឹងដំណាក់​កាល​ដំបូង​នៃ​វិស័យ​ឧស្សាហកម្ម នៅ​ឆ្នាំ 2100 ដែល​ប្រការនេះ​នឹង​រុញច្រាន​មនុស្ស​ជាង​ពីរពាន់​លាន​នាក់ (ប្រហែល 22% នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក) ឱ្យ​ចេញពី​តំបន់​អាកាសធាតុ​ស្រួល​រស់នៅ។ យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Sustainability ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បណ្ដា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ដែល​ត្រូវ​ប្រឈម​នឹង​កម្ដៅ​ដ៏​គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាន​នាក់), នី​ហ្សេ​រី​យ៉ា (300 លាន​នាក់), ឥណ្ឌូណេស៊ី (100 លាន​នាក់), ហ្វ៊ី​លី​ពី​ន និង​ប៉ា​គី​ស្ថាន (80 លាន​នាក់​ដូច្នេះ)។ នេះ​បើតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា 2023។ ការកាត់បន្ថយ​ការកើនឡើង​កម្ដៅ​ទូទាំង​ពិភពលោក​នៅក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ 2015 នឹង​ជួយ​បន្ថយ​ចំនួន​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​កម្ដៅ​ព្រះអាទិត្យ ចុះមក​នៅ 500 លាន​នាក់ ដែល​ស្មើនឹង 5% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ 9.5 ពាន់​លាន​នាក់​របស់​ពិភពលោក នៅក្នុង​រយៈពេល​ពី 6 ទៅ 7 ទសវត្សរ៍​ខាងមុខ។ … Read more

សហ​ភាព​អឺរ៉ុប បិទ​ព្រំដែន​ទាំង​ស្រុង​ដើម្បី​ទប់​ទល់​នឹង​ COVID-19 លើក​លែង​តែ​ប្រទេស​…

សហ​ភាព​អឺរ៉ុប បិទ​ព្រំដែន​ទាំង​ស្រុង​ដើម្បី​ទប់​ទល់​នឹង​ COVID-19

មេដឹក​នាំ​បណ្ដា​ប្រទេស​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ (EU) បាន​ឯក​ភាព​គ្នា​ក្នុងការ​បិទច្រក​ព្រំដែនទាំង​មូល​​​របស់​​ខ្លួន​​ក្នុង​រយៈ​ពេល​30​ថ្ងៃ​​​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​មេរោគ​បង្ក​ជំងឺ​រលាក​សួត COVID-19​។ CNN កាល​ពី​ថ្ងៃទី​17មីនា​បាន​ចេញ​ផ្សាយ​ថា EU បាន​យល់​ព្រម​បិទ​ព្រំ​ដែន​​ទាំង​ស្រុង​ ចំពោះ​ការ​ធ្វើ​ដំណើរ​ណា​ដែល​ “មិន​ចាំបាច់” ពីប្រទេស​​ទី​3 ក្នុង​ពេល​ដែល​តំបន់​នេះ​កំពុង​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19។ ប្រកាស​របស់​ EU មាន​ប្រសិទ្ធ​ភាព​ភ្លាម​ៗ ប៉ុន្តែ ក៏​មាន​ករណី​លើក​លែង​ចំពោះ​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ច្រើន​ឆ្នាំ​ ក្រុម​អ្នក​ការ​ទូត​ គ្រូពេទ្យ​ និង​អ្នក​សិក្សា​ស្រាវជ្រាវ​។ វិធាន​ការ​ខាង​លើ​ នឹង​ត្រូវ​បាន​អនុវត្ត​ចំនួន​30​ថ្ងៃ និង​មិន​រាប់​បញ្ចូល​ប្រទេស​អង់គ្លេស​ ដោយ​សារ​ប្រទេស​នេះបាន​ប្រកាស​ចាក​ចេញពី​សហ​ភាព​អឺរ៉ុប​រួច​ហើយ​។ ក៏ប៉ុន្តែ CNN ឱ្យ​ដឹង​ថា ការ​ឯកភាព​គ្នា​ក្នុង​ការ​បិទ​ព្រំ​ដែន​​ខាង​លើ​នេះ មិន​ត្រូវ​បាន​ចាប់​បង្ខំដោយ​ច្បាប់​ ឬ​បទបញ្ជា​នោះ​ទេ ពោល​គឺវា​អាស្រ័យ​ទៅ​លើ​ប្រទេស​នីមួយ​ៗ​ ថា​តើ​​ពួក​គេ​អនុវត្ត​​ ឬ​មួយ​​អត់​។ EU សង្សឹម​ថា ការ​បិទ​ច្រក​ព្រំ​ដែន​ជាមួយ​នឹង​ប្រទេស​ខាង​ក្រៅ ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ នឹង​ចាប់​ផ្ដើម​ចូល​គ្រប់​គ្រង​ព្រំដែន​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​ឡើង​វិញ​ បន្ទាប់​ពី​ប្រទេស​បារាំង អេស្ប៉ាញ និង​ដាណឺម៉ាក បាន​នាំ​គ្នា​បិទច្រក​​ព្រំដែន​របស់​ខ្លួន​ ដើម្បីទប់ទល់​នឹង​វិបត្តិ​សុខ​ភាព​នេះ​។ នៅ​ព្រឹក​នេះ​(17មីនា) ប្រទេស​អាល្លឺម៉ង់​​ ក៏​បាន​ប្រកាស​បិទ​ច្រក​ព្រំដែន​នៅ​តំបន់​មួយ​ចំនួន​របស់ខ្លួន​ផងដែរ​៕ ប្រភព៖ សារ​ព័ត៌មាន​បរទេស