តំណាង​​រាស្ត្រ​រួម​នឹង​​​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបរបស់​រុស្ស៊ី​ បាន​ឆ្លង​​COVID-19 ខណៈ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​កើន​លើស​290,000​នាក់​

តំណាង​​រាស្ត្រ​និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបរបស់​រុស្ស៊ី​ បាន​ឆ្លង​វីរុស​COVID-19 ខណៈ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​កើន​លើស​290,000​នាក់​

តំណាង​រាស្ត្រជា​ច្រើន​រូប​​របស់​សហព័ន្ធ​រុស្ស៊ី​​ ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា មាន​ផ្ទុក​មេរោគ​COVID-19 នៅ​ពេល​ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។ ​ជំនួយ​ការ​ផ្ទាល់​របស់​ប្រធាន​សភា​ជាន់​ទាប​(State Duma)​ របស់​រុស្ស៊ី​​ កាល​ពីថ្ងៃទី​18​ឧសភា​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​450​រូប​​របស់​សភា​ជាន់​ទាប មាន​​6​រូប​ត្រូវ​បាន​រកឃើញ​ថា​មា​នផ្ទុក​វីរុស​កូរ៉ូណា​។ Anastasia Kashevarova ដែលជាជំនួយ​ការ​​របស់​​ប្រធាន​សភា​ជាន់​ទាបរុស្ស៊ី​ ថ្លែង​ថា “គិត​មកដល់​​បច្ចុប្បន្ន តំណាង​រាស្ត្រ​6រូប​របស់​សភា​ជាន់​ទាប​​ ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19។ តំណាង​2រូប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ ចំណែក​2រូប​កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ និង​2រូប​ផ្សេង​ទៀត​កំពុង​បង្ខាំង​ខ្លួន​និង​ទទួល​ការ​ព្យាបាល​នៅ​ឯផ្ទះ​រៀង​ៗ​ខ្លួន​”។ មន្ត្រីជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​​រដ្ឋាភិបាល​រុស្ស៊ី​ ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា​​ក្នុង​អំឡុង​ពេល​​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​ក៏មាន​នាយក​រដ្ឋ​មន្ត្រី​ (Mikhail Mishustin) អ្នក​នាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង (លោក Dmitry Peskov) រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ (លោក​ស្រី​ Olga Lyubimova) រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ​និង​អប់រំ​​ជាន់​ខ្ពស់​ (លោក​ Valery Falkov) រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន (លោក Vladimir Yakushev) និង​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​និង​លំនៅដ្ឋាន (លោក Dmitry Volkov)។ ក្នុង​សប្ដាហ៍​កន្លង​​ រុស្ស៊ី​បាន​លោត​រំលង​​អេស្ប៉ាញ​ និង​អ៊ីតាលី​ ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី2​​​នៅ​ក្នុង​​​​ពិភព​​លោក​​ ដោយ​​​​​​មាន​​​​​អ្នក​​​ជំងឺ​​​COVID-19 សរុប​ 290,678​នាក់​​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​សរុប​2,722​នាក់​។ កាល​ពី​ម្សិល​មិញ​ … Read more

មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

មហាសេដ្ឋី Dmitry Bosov អាយុ​52​ឆ្នាំ ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​ហាត់​ប្រាណ​​​នៅ​ឯភូមិ​គ្រឹះ​របស់​គាត់​ស្ថិត​នៅ​ជាយ​ក្រុង​ម៉ូស្គូ សង្ស័យ​ថា​ធ្វើ​អត្ត​ឃាត​។ Dmitry Bosov ត្រូវ​បាន​ប្រពន្ធ​របស់​គាត់​គឺ​អ្នក​ស្រី Katerina ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជាប់​សោ​​កាល​ពី​ព្រឹក​ថ្ងៃទី​​6ឧសភា​កន្លង​ទៅ​។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រកឃើញ​កាំភ្លើង​ខ្លី Glock​ នៅ​ក្បែរ​សាក​សព​មហាសេដ្ឋី​រូប​នេះ​ ហើយ​នៅ​លើ​ដង​ខ្លួន​ក៏​មាន​ស្នាម​គ្រាប់​កាំភ្លើង​ជា​ច្រើន​ផងដែរ​។ Bosov មិន​បាន​បន្សល់​ទុក​លិខិត​អ្វី​មួយ​នោះ​ទេ​។ គេហទំព័រ​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី RBC បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ចំនួន​2​ដែល​ស្និទ្ធ​ជាមួយ​លោក Bosov បាន​ឱ្យ​ដឹង​ថា មហាសេដ្ឋី​រូប​នេះ​បាន​ស្លាប់​ដោយ​សារ​ធ្វើ​អត្ត​ឃាត​។ លោក​ Bosov មិន​បាន​ទទួល​ទូរស័ព្ទ​ និង​សារ​​ចាប់​តាំង​ពី​ថ្ងៃទី5​ឧសភា​រហូត​ដល់​ថ្ងៃកើត​ហេតុ​។ Bosov បាន​យក​កាំភ្លើង​តាម​ខ្លួន​ជា​និច្ច​ ចាប់​តាំង​ពី​COVID-19 ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​​នៅ​រុស្ស៊ី ដោយ​សារ​មានការបារម្ភ​​ខ្លាច​មាន​ចោរ​ចូល​ផ្ទះ​ក្នុង​អំឡុង​បម្រាម​គោចរ​។ គណកម្មធិការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី បាន​ និង​កំពុង​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​។ Bosov ជាមហាសេដ្ឋី​លំដាប់​ទី​86​ក្នុង​តារាង​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​របស់​រុស្ស៊ី​ដែល​ដាក់​ចំណាត់​ថ្នាក់​​​ដោយ​ ទស្សនាវដ្ដី​ Forbes ដោយលោក​​មាន​ទ្រព្យ​សរុប​1.1​ពាន់​លាន​ដុល្លារ​។ លោក​គឺជា​ភាគហ៊ុនិក​ធំជាងគេ​ និង​ជា​ប្រធាន​​ក្រុម​ហ៊ុន​ Alltech ដែល​មាន​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​រក​ស៊ី​ក្នុង​វិស័យអចលន​ទ្រព្យ​ និង​រ៉ែ​ធ្យូង​ថ្ម។ល។ ប្រភព​ព័ត៌មាន​​ដែល​ជិត​ស្និទ្ធ​នឹង​​មហាសេដ្ឋី​ខាង​លើ បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក Bosov ថ្មី​ៗ​នេះ​ជួប​បញ្ហា​​ក្នុងការ​រក​ស៊ី​។ “ចាប់​ពី​ដើម​ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទៅ​ក្នុង​ឈ្មោះ​របស់​ខ្លួន​ និង​ឱ្យ​បុគ្គលិក​សម្រាក​ពី​ការ​ងារ​។ ស្ថាន​ភាព​បាន​ប្រែ​ជា​អាក្រក់​ទៅ​ៗ​នៅ​ក្នុង​ខែ​ឧសភា … Read more

វេជ្ជបណ្ឌិតរុស្ស៊ី3រូប ធ្លាក់ពីលើអគារមន្ទីរពេទ្យ ខណៈប្រទេសកំពុង​ទប់​ទល់​នឹង​COVID-19

វេជ្ជបណ្ឌិតរុស្ស៊ី3រូប ធ្លាក់ពីលើអគារមន្ទីរពេទ្យ ខណៈប្រទេសកំពុងទប់ទល់នឹងCOVID-19

វេជ្ជបណ្ឌិតនៅជួរមុខរបស់រុស្ស៊ីចំនួន3រូបហើយដែលបានធ្លាក់ពីលើអគារនៃមន្ទីរប្រកបដោយអាថ៌កំបាំង នៅក្នុងអំឡុង​2​សប្ដាហ៍​កន្លងមកនេះ ធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពការងាររបស់ក្រុមវេជ្ជបណ្ឌិតនៅទីនេះ ខណៈដែលវីរុសCOVID-19 កាន់តែបង្ហាញអំណាចនៅរុស្ស៊ី។ សារព័ត៌មាន CNN និង Moscow Times កាលពីម្សិលមិញបានរាយការណ៍ថា Alexader Shulepov អាយុ37ឆ្នាំ ជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Novousmanskaya ក្នុងទីក្រុង Voronezh នៃប្រទេសរុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពអាសន្ន បន្ទាប់ពីបានធ្លាក់ពីលើអគារ។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា វេជ្ជបណ្ឌិត Shulepov បានធ្លាក់ពីបង្អួចនៃអគារកម្ពស់2ជាន់របស់មន្ទីរពេទ្យកាលពីថ្ងៃទី2ឧសភា។ វេជ្ជបណ្ឌិត Shulepov ត្រូវចូលសម្រាក និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយសារគាត់បានឆ្លងវីរុសCOVID-19 កាលពីថ្ងៃទី22មេសា ប៉ុន្តែ ថ្ងៃដដែលនេះ Shulepov និងមិត្តរួមការងាររបស់គាត់គឺ Alexander Kosyakin បានបង្ហោះវីដេអូមួយដែលនិយាយថា គាត់ត្រូវបានបង្ខំឱ្យធ្វើការបន្ត បើទោះជាបានឆ្លងវីរុសកូរ៉ូណានេះក៏ដោយ។ កន្លងមក Kosyakin បានរិះគន់ខាងមន្ទីរពេទ្យដោយសារតែមិនមានសម្ភារ និងឈុតការពារឆ្លងមេរោគគ្រប់គ្រាន់សម្រាប់បុគ្គលិកសុខាភិបាល។ វេជ្ជបណ្ឌិត Kosyakin ក៏ធ្លាប់ត្រូវបាននគរបាលហៅទៅសួរនាំ ដោយមានការចោទប្រកាន់ថា បានបញ្ចេញព័ត៌មានមិនពិត។ 3ថ្ងៃក្រោយមក Shulepov ក៏បានដកវីដេអូដែលគាត់ធ្លាប់បានរិះគន់ខាងមន្ទីរពេទ្យ ហើយបញ្ជាក់ថាក្នុងវីដេអូនោះ គាត់ត្រូវបាន “អារម្មណ៍ដឹកមុខ”។ … Read more

ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

​រយៈ​ពេល​1​ថ្ងៃ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក Mishustin បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​​របស់​ប្រទេស​រុស្ស៊ី គឺ​លោក​ Yakushev ​ក៏​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ពីម្សិល​មិញ​ ដោយ​សារ​បាន​ឆ្លង​វីរុស​COVID-19។ “ខ្ញុំ​កំពុង​ទទួល​ការ​ព្យាបាល​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ម៉ូស្គូ” ​រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក Vladimir Yakushev បាន​ប្រាប់​ Interfax កាល​ពី​ថ្ងៃទី​1​ឧសភា​​បែប​នេះ​។ មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋ​មន្ត្រី​ Yakushev គឺ​លោកអនុរដ្ឋ​មន្ត្រី​ Dmitry Volkov ក៏បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ព្រោះ​​​តែ​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ដែរ​។ អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក​ Nikita Stasishin ត្រូវ​បាន​​តែង​តាំង​​ជា​រដ្ឋ​មន្ត្រី​ស្ដី​ទី​​នៃ​ក្រសួង​មួយ​នេះ​ ជំនួស​ឱ្យ​លោក Yakushev​។ Yakushev គឺជា​មន្ត្រី​ជាន់​ខ្ពស់​ទី​2​របស់​​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin កាល​ពី​​ថ្ងៃទី​30​មេសា បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​កំពុង​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ទៅ​អ្នក​ផ្សេង។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ លោក Andrei Belousov ត្រូវ​បាន​ប្រធានាធិបតី​ Vladimir Putin តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី​។ ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​COVID-19សរុប​ ជាង​114,000​នាក់ … Read more

រុស្ស៊ីចាប់ផ្ដើមធ្ងន់ធ្ងរហើយ!! ឆ្លងមេរោគកូវីដ-19 មួយថ្ងៃ 6ពាន់នាក់ ចំនួនអ្នកឆ្លងសរុប វ៉ាដាច់ចិនហើយ

រុស្ស៊ីចាប់ផ្ដើមធ្ងន់ធ្ងរហើយ!! ឆ្លងមេរោគកូវីដ-19 មួយថ្ងៃ 6ពាន់នាក់ ចំនួនអ្នកឆ្លងសរុប វ៉ាដាច់ចិនហើយ

ប្រទេសរុស្ស៊ី មានតួលេខអ្នកឆ្លងមេរោគវីរុសកូវីដ-19 ដែលបានអះអាងហើយ បានវ៉ាដាច់ប្រទេសចិនរួចរាល់ហើយកាលពីថ្ងៃចន្ទ(ទី27មេសា) ក្រោយពីចំនួនអ្នកឆ្លងមេរោគសរុបបានកើនឡើងលើស 87,000នាក់ ខណៈដែលរដ្ឋបាលកំពុងប្រឈមនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរឡើងៗ ឱ្យពិចារណាបន្ធូរបន្ថយវិធានការបិទទីក្រុង ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែរោគរាតត្បាតដ៏ធំមួយនេះ។ រុស្ស៊ី ប្រទេសដែលមានអាណាខេត្តធំទូលាយបំផុតក្នុងពិភពលោក កំពុងស្ថិតក្នុងវិធានការបិទទីក្រុង តាំងតែពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថ្លែងដាក់បញ្ជាបិទទីកន្លែងសាធារណៈភាគច្រើនកាលពីថ្ងៃទី25 ខែមីនា ដោយវិធានការទាំងអស់នេះ មានកំណត់ផុតសុពលភាពនៅថ្ងៃទី30 ខែមេសា ហើយលោកពូទីន នៅមិនទាន់បាននិយាយយ៉ាងច្បាស់លាស់ថា តើលោកមានផែនការពន្យារបញ្ជាបិទទីក្រុងជាបន្តទៀត ឬយ៉ាងណានៅឡើយ។ យ៉ាងណាក៏ដោយ លោកស្រី អ៊ែនណា ប៉ូប៉ូវ៉ា អគ្គនាយិកាស្ថាប័ន Rospotrebnadzor ដែលជាអង្គភាពតាមដានផ្នែកសុខភាព និងអនាម័យរបស់ប្រទេសរុស្ស៊ី បានប្រាប់តាមរយៈស្ថានីយទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃចន្ទ(ទី27មេសា)ថា ក្នុងការយល់ឃើញរបស់លោកស្រី រុស្ស៊ី គួរតែតម្កល់វិធានការនេះរហូតទៅដល់ថ្ងៃទី12 ឧសភា។ កាលពីពេលមុនហ្នឹង លោក មីខាអ៊ីល មីជូស្ទីន ជានាយករដ្ឋមន្ត្រីរុស្ស៊ី បានសំណូមពរឱ្យរដ្ឋបាលរបស់លោក លើកសំណើផ្សេងៗនៅក្នុងថ្ងៃព្រហស្បតិ៍(ទី30មេសា) ដើម្បីពិចារណាបន្ធូរបន្ថយការកំណត់មួយចំនួនដល់ផ្នែកឯកជន បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានព្រមានថា ពួកគេកំពុងប្រថុយប្រថានក្នុងការដួលរលំ បើសិនជាវិធានការបិទទីក្រុងនៅតែបន្ត ខណៈដែលបុគ្គលិកជាច្រើនម៉ឺននាក់ត្រូវបញ្ឈប់ពីការងារហើយ។ លោក មីជូស្ទីន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញថា៖ “នៅពេលដែលស្ថានការណ៍ មានសញ្ញាថា មានការប្រែប្រួលទៅក្នុងផ្លូវល្អភ្លាម … Read more

បេសក​កម្ម​ទៅកាន់​ពិភពព្រះអង្គារ​ ដើម្បី​ស្វែង​រក​សភាវ​រស់​ ត្រូវ​បាន​ពន្យារ​ពេល​ ដោយ​សារ​តែ​…

បេសក​កម្ម​ទៅកាន់​ពិភពព្រះអង្គារ​ ដើម្បី​ស្វែង​រក​ភាវ​រស់​ ត្រូវ​បាន​ពន្យា​ពេល​ ដោយ​សារ​តែ​...

ផែន​ការ​បញ្ជូន​រ៉ូបូត​ឡើង​ទៅ​ស្វែង​រកស​​ភាវ​រស់​នៅ​លើ​ពិភពព្រះ​អង្គារ​​ របស់​រុស្ស៊ី និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​(ESA) ត្រូវ​បាន​ពន្យា​រពេល​ចំនួន​2ឆ្នាំ ដោយ​សារ​បញ្ហា​បច្ចេក​ទេស និង​ផល​ប៉ះពាល់​របស់​រោគ​រាត​ត្បាត​ COVID-19។ ទីភ្នាក់​ងារ​អវកាស​រុស្ស៊ី(Roscosmos) និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប(ESA) បាន​សម្រេច​ចិត្ត​ពន្យា​ពេល​ក្នុង​ការ​បាញ់​បង្ហោះ​យាន​អវកាស​របស់​ពួកគេ​ទៅ​ខែ​សីហា ឬ​ខែកញ្ញា​ ឆ្នាំ​2022 ពោល​គឺ​យឺត​ជាង​2ឆ្នាំ​ ធៀប​នឹងផែន​ការ​ដែល​បាន​គ្រោង​ទុក​។ ក្រុម​អ្នក​គ្រប់​គ្រង​គម្រោង​បាន​ឱ្យ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​ការ​ពិសោធ​ជា​ច្រើន​ទៀត​ ដើម្បី​ធានា​ឱ្យ​បាន​ថា រាល់​ផ្នែក​នៃ​យាន​អវកាស​ ដំណើរ​ការ​ល្អ​បំផុត​ក្នុង​បេសក​កម្ម​ទៅ​កាន់​ឋាន​ព្រះអង្គារ​។ “នោះ​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ ប៉ុន្តែ​វា​ចាំបាច់​ណាស់​” Dmitry Rogozin អ្នក​ដឹក​នាំ​ទីភ្នាក់​ងារ​អវកាស​ Roscosmos របស់​សហ​ព័ន្ធ​រុស្ស៊ី ថ្លែង​អំពី​ការ​ពន្យា​ពេល​លើ​ការ​បាញ់​បង្ហោះ​យាន​អវកាស​​ទៅ​កាន់​ពិភព​ព្រះ​អង្គារ​។​ តាម​ផែន​​ការ​ដំបូង​ យាន​អវកាស​គ្មាន​មនុស្ស​បើក​បរ ExoMars ដែល​នឹង​មាន​ភារកិច្ច​នាំ​រ៉ូបូត​ឡើង​ទៅ​កាន់​ពិភព​ព្រះអង្គារ​ដើម្បី​ស្វែង​រក​សភាវ​រស់​នេះ​ នឹង​ត្រូវ​បាញ់​បង្ហោះ​នៅ​ចុង​ឆ្នាំ​ បន្ទាប់​ពី​បាន​ពន្យា​ពេល​ជា​ច្រើន​លើក ប៉ុន្តែ​ពេល​នេះ វា​នៅ​តែ​ត្រូវ​បាន​ពន្យា​ពេល​ម្ដង​ទៀត​។ អគ្គនាយក​នៃ​ទី​ភ្នាក់​ងារ​អវកាស ​ESA លោក Jan Worner សង្កត់​ធ្ងន់​ថា “ទាំង​2ភាគី សុទ្ធ​តែ​ចង់​ឱ្យ​បេសក​កម្ម​នេះ​ទទួល​បាន​ជោគ​ជ័យ​ 100​%។ សកម្ម​ភាព​សាក​ល្បង​​នានា​នឹង​ជួយ​ធានា​សុវត្ថិ​ភាព​សម្រាប់​ការ​បាញ់​បង្ហោះ​​ ហើយ​តាម​រយៈ​នេះ យើង​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អបំផុត​ផ្នែក​វិទ្យា​សាស្ត្រ​”។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។ ទន្ទឹម​នឹង​មូល​ហេតុ​បច្ចេក​ទេស ការ​ពន្យា​រពេល​ខាងលើ​ក៏បាន​កើត​ឡើង​​ដោយ​សារ​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​ COVIVD-19​ ផងដែរ​។ Rogozin បាន​ឱ្យ​ដឹង​ថា … Read more