Tag: ម៉ិកស៊ិក

  • សូរ្យគ្រាស​ពេញ​វង់​តែ​មួយ​គត់​ក្នុង​ឆ្នាំ 2024 មាន​រយៈ​ពេល​​ 5 នាទី

    សូរ្យគ្រាស​ពេញ​វង់​តែ​មួយ​គត់​ក្នុង​ឆ្នាំ 2024 មាន​រយៈ​ពេល​​ 5 នាទី

    សូរ្យគ្រាស​ពេញ​វង់​ (ពេញលេញ) លើក​នេះ​ ដែល​នឹង​បង្ហាញ​ខ្លួន​ពី​តំបន់​មាត់​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​ប្រទេស​ម៉ិកស៊ិក នៅ​វេលា​ម៉ោង 11 និង 07 នាទី ថ្ងៃទី 08 មេសា ត្រូវ​នឹង​ម៉ោង​ 01 និង 07 នាទី ថ្ងៃទី 09 មេសា​នៅ​កម្ពុជា​ គឺជា​សូរ្យគ្រាស​ដែល​យូរ​បំផុត​នៅ​លើដី​គោគ​ ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​។

    នេះ​គឺជា​សូរ្យគ្រាស​ពេញ​វង់​ដែល​អូស​បន្លាយ​វែង​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក រាប់​ចាប់​ពី​ឆ្នាំ 1860​។ នេះ​ក៏​ជា​សូរ្យ​គ្រាស​ពេញ​វង់​ដែល​ងងឹត​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​រង្វង់ 217 ឆ្នាំ​កន្លង​។

    អ្វី​ដែល​ពិសេស​ជាង​គេ​ នោះគឺ​ថា ក្នុង​ពេល​បាតុភូត​ខាងលើ​កើត​ឡើង មនុស្ស​ម្នា​ក៏​អាច​មើល​ឃើញ​ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks ផងដែរ​។

    សូម​ស្វែង​យល់​បន្ថែម​នៅ​ទីនេះ​

  • ក្នុង​ខែ​តុលា​នេះ ទាំង​សូរ្យគ្រាស និង​ចន្ទ​គ្រាស ​​សុទ្ធ​តែនឹង​​កើត​ឡើង​

    ក្នុង​ខែ​តុលា​នេះ ទាំង​សូរ្យគ្រាស និង​ចន្ទ​គ្រាស ​​សុទ្ធ​តែនឹង​​កើត​ឡើង​

    សូរ្យគ្រាស​រាង​ចិញ្ចៀន​ក្នុង​ថ្ងៃទី 14 តុលា និង​ចន្ទ​គ្រាស​មួយ​ផ្នែក​ក្នុង​ថ្ងៃទី 29 តុលា គឺជា​ព្រឹត្តិការណ៍​តារា​សាស្ត្រ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​កើត​ឡើង​ក្នុង​ខែ​តុលា 2023​។

    សូរ្យគ្រាស​រាង​ចិញ្ចៀន​​លើក​នេះ​អាច​មើល​ឃើញ​​ក្នុង​ 8 រដ្ឋ​នៅ​ភាគ​និរតី​របស់​សហរដ្ឋ​អាម៉េរិក​។ សូរ្យគ្រាស​ប្រភេទ​នេះ​កើត​ឡើង​នៅ​ពេល​ព្រះ​ចន្ទ​ ព្រះ​អាទិត្យ​ និង​ផែនដី​ស្ថិត​នៅ​ត្រង់ជួរ​នឹង​គ្នា​​ប៉ុន្តែ​ដោយ​សារ​ព្រះចន្ទ​ស្ថិត​នៅ​ត្រង់​ចំណុច​ឆ្ងាយពី​ផែនដី​​បំផុត​លើ​គន្លង​រាង​ពងក្រពើ​​របស់​វា​ ទើប​មិន​អាច​បិទ​បាំង​ព្រះ​អាទិត្យ​បាន​ទាំង​ស្រុង​ ហើយ​ក៏​​បន្សល់​រង្វង់​មូល​ភ្លើង​ដូច​ចិញ្ចៀន​។

    អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​អាច​មើល​ឃើញ​បាតុភូត​សូរ្យគ្រាស​រាង​ចិញ្ចៀនលើក​នេះ នៅ​តែ​អាច​គយគន់​សូរ្យ​គ្រាស​មួយ​ផ្នែក​ ក្នុង​នោះ​រួម​មាន ទឹកដី​អាម៉េរិក​ទាំង​មូល តំបន់​ខ្លះ​​របស់​ប្រទេស​ម៉ិកស៊ិក តំបន់​អាម៉េរិក​កណ្ដាល​ ប្រទេស​កូឡុំប៊ី និង​ប្រេស៊ីល​។

    បាតុភូតសូរ្យគ្រាស

    ចំណែក​ចន្ទ​គ្រាស​មួយ​ផ្នែក​ដែល​​កើត​ឡើង​នៅ​ចុង​ខែ​តុលានេះ​នឹង​បង្ហាញ​ខ្លួន​​នៅ​​​តំបន់​អឌ្ឍគោល​ខាង​កើត​របស់​ផែនដី​ រួម​មាន ទ្វីប​អឺរ៉ុប​ អាហ្វ្រិក អាស៊ី អង់តាក់ទិក និង​អូសេអានី​។ ក្នុង​បាតុភូត​នេះ​ ព្រះ​ចន្ទ​នឹង​គោចរ​ឆ្លង​កាត់​ស្រមោល​ផែនដី​ ធ្វើ​ឱ្យ​វា​ងងឹត​ជាង​ធម្មតា​។ ចន្ទ​គ្រាស​មួយ​ផ្នែក​នឹង​កើត​ឡើង​ពី​ម៉ោង 02:36 ថ្ងៃទី 29 តុលា និង​បញ្ចប់​នៅ​វេលា​ម៉ោង​ 03:53។

    បាតុភូត​ចន្ទ​គ្រាស

    នេះ​គឺជា​ចន្ទ​គ្រាស​ទីពីរ​ក្នុង​ឆ្នាំ​ 2023 ក្រោយ​ពី​ចន្ទ​គ្រាស​ពាក់​កណ្ដាល​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា​៕

  • Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    (ប្រទេស​ចិន) – ប្រធាន​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ចាត់​ទុក​ World Cup 2022 ​ថា​ជា​​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភពលោក​​ចុង​ក្រោយ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​។

    «ខ្ញុំ​គិត​ថា​ មិន​ទេ។ កាតា 2022 គឺជា​ World Cup ចុង​ក្រោយ​របស់​ខ្ញុំ​។ …ខ្ញុំ​នឹង​​មិន​ចូល​រួម​​រដូវ​កាល​បន្ទាប់​ទៀត​នោះ​ទេ» Lionel Messi បាន​ឆ្លើយ​តបទៅ​កាន់​ទីភ្នាក់​ងារ​សារព័ត៌មាន​កីឡា​ចិន Titan Sports កាល​ពី​ព្រលប់​ថ្ងៃ​ទី 13 មិថុនា ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​អូស​បន្លាយ​អាជីព​នៅ​អន្តរជាតិ​រហូត​ World Cup 2026​។

    កាល​ពី​ខែ​កុម្ភៈ Messi ធ្លាប់​បាន​និយាយ​ដល់​លទ្ធភាព​នៃ​ការ​មិន​ចូល​រួម​ប្រកួត​នៅ​ World Cup 2026 ម្ដង​រួច​មក​ហើយ​។ គាត់​បារម្ភ​ចំពោះ​កាតា​អាយុ​ និង​កម្លាំង​ដែល​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​។

    កាល​ពី​ខែ​វិច្ឆិកា 2022 នៅ​ប្រទេស​កាតា Messi ​រួម​ចំណែក​រក​បាន​ 7 គ្រាប់​ និង​បង្ក​ឱកាស​បាន​ 3​ គ្រាប់ ​ដែល​ជួយ​ឱ្យ​អាហ្សង់ទីន​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក World Cup និង​ទទួល​បាន​ងារ​ជា​កីឡាករ​ឆ្លើម​បំផុត​​នៅ​រដូវ​កាល​នោះ​។

    បច្ចុប្បន្ន Messi មាន​​ពាន​រង្វាន់​បាល់​មាស​​ចំនួន 7 ដែល​នេះ​គឺជា​​​កំណត់​​​ពិភពលោក​។ បើ​សិន​ជា​ចូល​រួម​ប្រកួត​នៅពេល​ Word Cup 2026 ដែល​នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាម៉េរិក ម៉ិកស៊ិក និង​កាណាដា​ Messi នឹង​មាន​ឱកាស​បំបែក​កំណត់​ត្រា​របស់​ខ្លួន​។ ក៏ប៉ុន្តែ ពេល​ World Cup 2026 ត្រូវ​បាន​រៀប​ចំ ក៏​ជា​ពេល​ដែល Messi ​មាន​អាយុ​ 39 ឆ្នាំ​៕

  • វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    តំណាង​​រាស្ត្រ​ច្រើន​រូប​នៅ​សភា​បូលីវី វាយតប់ បោចសក់​គ្នា​នៅក្នុង​សភា​នៅ​ពេល​តំណាង​រដ្ឋាភិបាល​វាយ​ការណ៍​អំពី​ការ​ដាក់​ពន្ធនាគារ​ចំពោះ​អតីត​អភិបាល​​មួយ​រូប​។

    រដ្ឋមន្ត្រី​ Eduardo del Castillo កាល​ពី​ថ្ងៃទី 23 ឧសភា ត្រូវ​បាន​សភា​បូលីវី​កោះហៅ​ឱ្យ​ចូល​មក​រាយការណ៍​អំពី​ករណីលោក​​ Luis Fernando Camacho អតីត​អភិបាល​​តំបន់ Santa Cruz និង​ជា​អ្នក​នយោបាយ​ដ៏ល្បី​ឈ្មោះ​របស់​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ 12 ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​។

    លោក Castillo ការ​ពារ​សេចក្ដីសម្រេច​ចំពោះ​ការ​កាត់​ទោស​អតីត​អភិបាល​ Camacho ព្រម​ទាំង​បាន​រិះ​គន់​ថា​ ក្រុម​តំណាង​រាស្ត្រ​បក្ស​របស់​លោក Camacho ជា​ «ក្រុម​ជ្រុល​និយម លួច​ប្លន់ ហិង្សា ចូល​ចិត្ត​រឹប​អូប​ទ្រព្យ​​របស់​ប្រជាជន​បូលីវី»។

    ​ពេល​លោក Castillo កំពុងនិយាយ​ តំណាង​រាស្ត្រ​មួយ​ក្រុម​របស់​បក្ស​ប្រឆាំង​ នាំ​គ្នា​លើក​បដា​​ប្រឆាំង​នឹង​ការ​ដាក់​ទោស​លើ​លោក Camacho អម​នឹង​អក្សរមួយ​ឃ្លា «រដ្ឋមន្ត្រី​ភេរវកម្ម»។ ក្នុង​ពេល​តំណាង​រាស្ត្រ​មួយ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ព្យាយាម​ដណ្ដើម​យក​បដា ភ្លាម​នោះ​ តំណាង​រាស្ត្រ​ប្រហែល​ 20 នាក់​ ភាគ​ច្រើន​ជា​ស្ត្រី ក៏​​ចូល​ទៅ​វាយ​តប់​ និង​បោច​សក់​គ្នា​ក្នុង​សភា។

    ប៉ុន្មាន​នាទី​ក្រោយ​មក ហេតុ​ការណ៍​វាយ​តប់​គ្នា​ក៏បាន​បញ្ចប់​នៅ​ពេល​ក្រុម​តំណាង​រាស្ត្រ​ជា​បុរស​ចូល​ធ្វើ​អន្តរាគមន៍​។ ក្នុង​ហេតុ​ការណ៍​នេះ​ពុំ​មាន​អ្នក​រង​របួសធ្ងន់​ធ្ងរ​​នោះ​ទេ​។

    នេះ​គឺជា​ហេតុការណ៍​ថ្មី​បំផុត​ដែល​បង្ហាញ​អំពី​ស្ថានការណ៍​ប្រកាន់​បក្ស​ពួក​ក្នុងរឿង​នយោបាយ​នៅ​ ​បូលីវី​ ជា​ប្រទេស​ដែល​បក្ស​ប្រឆាំង​ប្រកាស​ថា សកម្មជន​បក្ស​ប្រឆាំង​ប្រហែល 180 នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​។

    រដ្ឋាភិបាល​របស់​ប្រធានាធិបតី Luis Arce បាន​ចោទ​ប្រកាន់​សកម្មជន​ទាំង​នោះ​ថា បាន​គាំទ្រ​រដ្ឋប្រហារ​ប្រឆាំង​អតីត​ប្រធានាធិបតី​​ Evo Morales កាល​ពី​ឆ្នាំ 2019 និង​ជួយ​ឱ្យលោក​ស្រី Jeanine Anez អ្នក​នយោបាយ​ស្ដាំនិយម​ឡើង​កាន់​អំណាច​។

    យោង​តាម AFP លោក Arce ធ្លាប់​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​សម័យ​ប្រធានាធិបតី Morales និង​ត្រូវ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ម៉ិកស៊ិក នៅ​ពេល​លោក Morales ត្រូវ​បាន​ផ្ដួល​រំលំ​។ ក្រោយ​មក លោក Arce ក៏​បាន​ត្រលប់​មក​ប្រទេស​ និង​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​បូលីវី​កាល​ពី​ឆ្នាំ 2020​ គ្រា​ដែល​លោក​ស្រី Anez ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៕

  • ស្ត្រី​រងគ្រោះ​ម្នាក់​ត្រូវគេ​ប្លន់​យក​កូន​ក្នុង​ផ្ទៃ ពេល​ទៅ​ទទួល​អំណោយ​ជា​ខោអាវ​កូនក្មេង

    ស្ត្រី​រងគ្រោះ​ម្នាក់​ត្រូវគេ​ប្លន់​យក​កូន​ក្នុង​ផ្ទៃ ពេល​ទៅ​ទទួល​អំណោយ​ជា​ខោអាវ​កូនក្មេង

    (ម៉ិ​ក​ស៊ិ​ក)- ជនសង្ស័យ 2 នាក់ វាយប្រហារ​លើ Vazquez អាយុ 20 ឆ្នាំ ជា​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ 9 ខែ ដើម្បី​ប្លន់​យក​ទារក​ក្នុង​ផ្ទៃ។

    ការិយាល័យ​រដ្ឋអាជ្ញារ​ដ្ឋ Veracruz នៅ​ភាគ​ខាងកើត​នៃ ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 05 ធ្នូ 2022 បានឱ្យដឹងថា ស​មិ​ត្ថ​កិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ 2 នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់ជំរិត និង​សម្លាប់​មនុស្ស។ ជនសង្ស័យ 2 នាក់ រួមមាន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ពេលនោះ​កំពុង​គ្រប់គ្រង​ទារក​ម្នាក់។

    ស្ត្រី​រងគ្រោះ​ឈ្មោះ Rosa Isela Castro Vazquez អាយុ 20 ឆ្នាំ និង​មាន​ផ្ទៃពោះ 9 ខែ ត្រូវបាន​អ្នកផ្ទះ​រាយការណ៍​ប្រា​ប់ស​មិ​ត្ថ​កិច្ច​ថា បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 30 វិច្ឆិកា ក្រោយពី​បានធ្វើ​ដំណើរ​ទៅ​ជួប​ស្ត្រី​ម្នាក់​ដែល​ស្គាល់គ្នា​តាម​អ៊ី​ន​ធើ​ណិ​ត ដើម្បី​ទទួលយក​សម្លៀកបំពាក់​កូនក្មេង​ដែល​ស្ត្រី​រូបនោះ​សន្យា​ផ្ដល់ជូន។

    សារព័ត៌​មាននៅ ម៉ិ​ក​ស៊ិ​ក បាន​ផ្សាយ​ថា នេះ​គឺជា​ករណី​សម្លាប់​មនុស្ស​ដើម្បី​ប្លន់​យក​ទារក​ក្នុង​ផ្ទៃ​លើក​ទី 3 នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុង​មួយរយៈ​ពេល​ខ្លី​ចុង​ក្រោយនេះ។

    សាកសព​របស់​ស្ត្រី​រងគ្រោះ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 03 ធ្នូ 2022 នៅ Medellin de Bravo ដែលជា​តំបន់​កំពង់ផែ​ទំនិញ និង​សេវាកម្ម​នៅ Veracruz។ មន្ត្រី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ជនសង្ស័យ 2 នាក់​នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​វះ​ពោះ​ស្ត្រី​រងគ្រោះ​ដើម្បី​យក​ទារក​ក្នុង​ផ្ទៃ ព្រោះតែ​ស្ត្រី​ជា​ជនសង្ស័យ​មិន​អាចមាន​ផ្ទៃពោះ។ ទារក​ដែលជា​កូនបង្កើត​របស់​ស្ត្រី​រងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព។

    ក្រុមមន្ត្រី​ម៉ិ​ក​ស៊ិ​ក បាន​រកឃើញថា មាន​ស្ត្រី​ជាង 3,700 នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ឆ្នាំ 2021 ក្នុងនោះ​មាន 1,000 ករណី​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ស្ដីពី​ករណី​សម្លាប់​មនុស្ស​ព្រោះតែ​ការ​ស្អប់​ស្ត្រីភេទ៕

    នៅ​ក្នុង​ពិធី​បញ្ចុះ​សព​របស់ ស្ត្រី​រង​គ្រោះ Rosa Isela Castro Vazquez
    ជនសង្ស័យ​
  • វីដេអូស្ដែងៗ បង្ហាញ​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ ម៉ិ​ក​ស៊ិ​ក ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក កម្ទេច​មូលដ្ឋាន​របស់​សត្រូវ

    វីដេអូស្ដែងៗ បង្ហាញ​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ ម៉ិ​ក​ស៊ិ​ក ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក កម្ទេច​មូលដ្ឋាន​របស់​សត្រូវ

    សារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក បាន​បង្ហោះ​វីដេអូ​មួយចំនួន ដែល​បង្ហាញ​អំពី​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ ម៉ិ​ក​ស៊ិ​ក ទម្លាក់​គ្រាប់បែក​កម្ទេច​ជម្រក​របស់​គូសត្រូវ។

    យោងតាម​ទូរទស្សន៍ RT (រុស្ស៊ី) វីដេអូ​នេះ ទំនងជា​ត្រូវបាន​ថត​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក នៅពេល​កំពុង​ទម្លាក់​គ្រាប់បែក​ទៅលើ​តង់​ជម្រក​នានា​នៅក្នុង​ព្រៃ​ជ្រៅ។ ចំណែក​សារព័ត៌មាន El Pais របស់ អេ​ស្ប៉ា​ញ វិញ បាន​រាយការណ៍​ថា យន្តហោះ​ក្នុង​វីដេអូ​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ជួញដូរ​គ្រឿងញៀន Jalisco New Generation Cartel (CJNG)។

    ក្រោយ​ការទម្លាក់​គ្រាប់​បែប​បាន​ប៉ុន្មាន​វិនាទី មនុស្សម្នា​ក្នុង​មូលដ្ឋាន​នេះ ក៏​នាំគ្នា​រត់​ប្រសាចរៀងៗខ្លួន។ ចំណែក​យន្តហោះ​ដែល​នៅ​ពីលើ បន្ត​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រាប់​ថែមទៀត។

    សារព័ត៌មាន​ដទៃទៀត យល់ថា ក្រុមសង្គមងងឹត​ខាងលើ ថែមទាំង​វាយប្រហារ​សំដៅ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ ជា​អ្នក​ដែល​បាន និង​កំពុង​រារាំង​សកម្មភាព​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​មូលដ្ឋាន​របស់​ក្រុម​ល្មើសច្បាប់​ទៀតផង។ យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​ត្រូវ​រងរបួស​នៅក្នុង​ហេតុការណ៍​ទម្លាក់​គ្រាប់បែក។

    កាលពី​ខែធ្នូ ២០២១ អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា CJNG គឺជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​ប្រើប្រាស់​អំពើហិង្សា និង​គួរឱ្យ​ញញើត​បំផុត នៅ ម៉ិ​ក​ស៊ិ​ក។ អង្គភាព​នេះ ឱ្យដឹងថា «ការកម្ទេច CJNG គឺជា​អាទិភាព​ខ្ពស់​មួយ» របស់​ពួកគេ ហើយ​ថា នឹង​ជូន​រង្វាន់ ១០,០០០,០០០ ដុល្លារ ដល់​អ្នក​ទាំងឡាយណា​ដែល​ផ្ដល់ព័ត៌មាន​ស្ដីពី​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ។

    https://www.youtube.com/watch?v=F6mxy7hwRMk

    ចាប់តាំងពី​ខែធ្នូ ២០២១ ស្ថានភាព​អំពើហិង្សា​មិន​ត្រូវបាន​គ្រប់គ្រង បាន​បង្ខំ​ឱ្យ​ប្រជាជន​ជិត​ពាក់កណ្ដាល ក្នុងនោះ​មាន​ទាំង​ក្រុមប៉ូលិស​ផងដែរ នៅ​តំបន់​ក្រុង Chinicuila ត្រូវ​រត់ចោលស្រុក ក្នុងចំណោម​នោះ មាន​អ្នកខ្លះ​បាន​ភៀសខ្លួន​ទៅកាន់​រដ្ឋ Colima នេះ​បើតាម​ទូរទស្សន៍ Imagen របស់ ម៉ិ​ក​ស៊ិ​ក។ ក្រុមមនុស្ស​ជាច្រើន​ផ្សេងទៀត បាន​ឆ្លងដែន​ពី ម៉ិ​ក​ស៊ិ​ក ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​គេច​ពី​អំពើហិង្សា៕

  • មហាសេដ្ឋី​លំដាប់​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

    មហាសេដ្ឋី​លំដាប់​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

    កំពូល​អ្នកមាន​លំដាប់​លេខ​មួយ និង​ជា​មេកន្ទ្រាញ​ផ្នែក​ទូរគមនាគមន៍​ប្រចាំ​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក Carlos Slim Helu បាន​ឆ្លង​វីរុស Covid-19។

    កាលពី​ថ្ងៃទី 25 មករា អ្នកនាំពាក្យ​របស់លោក Carlos Slim Helu បាន​បញ្ជាក់ថា មហាសេដ្ឋី​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ប្រហែល​មួយ​សប្ដាហ៍​កន្លង​ទៅហើយ ខណៈដែល​លទ្ធផល​នៃ​ការព្យាបាល​កំពុង​តែមាន​ភាពល្អប្រសើរ។ មុននេះ សារព័ត៌មាន Reforma របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក៏បាន​ចុះផ្សាយ​ថា មហាសេដ្ឋី​កើត​ឆ្នាំ 1940 រូបនេះ បាន​ឆ្លង Covid-19 ដោយ​យោងទៅលើ​ប្រភពព័ត៌មាន​ពី Carlos Slim Domit ដែលជា​កូនប្រុស​របស់លោក។

    ព័ត៌មាន​នេះ​ត្រូវបាន​ចេញផ្សាយ​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador បានប្រកាស​នៅលើ Twitter ថា លោក​វិជ្ជមាន​នឹង Covid-19។

    ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador (ស្ដាំ) និងមហាសេដ្ឋី Carlos Slim

    យោងតាម​ទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិ​របស់លោក Carlos Slim ស្ថិតក្នុង​រង្វង់ 59.9 លាន​ដុល្លារ​អាមេរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 21 ក្នុង​ពិភពលោក។ ទ្រព្យសម្បត្តិ​ភាគច្រើន​របស់លោក Carlos Slim គឺ​មូល​ប​ត្រ​នៅ America Movil ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លំដាប់​ជួរមុខ​នៅ​អាមេរិក​ឡាទីន។ មហាសេដ្ឋី​រូបនេះ ក៏​ធ្លាប់ជា​អ្នកមាន​ជាងគេ​លំដាប់​លេខ​មួយ​នៅលើ​តារាង​ចំណាត់ថ្នាក់​របស់ Forbes ចាប់ពី​ឆ្នាំ 2010 ដល់​ឆ្នាំ 2013​ ផងដែរ៕

    ប្រភព៖ Forbes