ឥណ្ឌូណេស៊ីបន្តអនុវត្តគោលនយោបាយដែលមានតាំងពីឆ្នាំ 2021 ដោយការផ្ដល់សញ្ជាតិដល់កីឡាករបាល់ទាត់វ័យក្មេងពីររូបដែលកំពុងទាត់នៅប្រទេសហូឡង់ ហើយពួកគេនឹងបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពក្របខណ្ឌ FIFA Days នៅខែមិថុនា 2023។
កីឡាករពីររូបដែលទើបតែទទួលបានសញ្ជាតិឥណ្ឌូណេស៊ី រួមមាន Ivar Jenner អាយុ 19 ឆ្នាំ កំពុងលេងជាខ្សែបម្រើរបស់ក្លឹប FC Utrecht និង Rafael Struick អាយុ 20 ឆ្នាំ កំពុងលេងជាខ្សែប្រយុទ្ធឱ្យក្លឹប ADO Den Haag។ អ្នកទាំងពីរសុទ្ធតែមានជីដូនជីតាជាជនជាតិឥណ្ឌូណេស៊ី និងបានស្បថចូលក្រុមជម្រើសជាតិក្នុងនាមជាពលរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី 22 ឧសភា។
សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានត្រៀមផ្ដល់សញ្ជាតិដល់ Jenner និង Struick កាលពីខែមុនដើម្បីឱ្យពួកគេចូលរួមក្នុងក្រុម U20 ទៅទាត់នៅ U20 World Cup លើទីលានដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែ ឥណ្ឌូណេស៊ីត្រូវបាន FIFA ដកហូតសិទ្ធរៀបចំការប្រកួត ធ្វើឱ្យក្រុម U20 របស់ពួកគេខកខានមិនបានទាត់នៅពានរង្វាន់នេះ និងបានពន្យារពេលលើការផ្ដល់សញ្ជាតិដល់កីឡាករពីររូបខាងលើ។
ប្រធាន PSSI លោក Erick Thohir (ឆ្វេង), Rafael Struick (កណ្ដាល) និង Ivar Jenner នៅហ្សាការតា កាលពីថ្ងៃទី 24 ឧសភា 2023
PSSI បានជំរុញគោលនយោបាយផ្ដល់សញ្ជាតិដល់កីឡាករមានឈាមជ័រជាជនជាតិឥណ្ឌូណេស៊ី តាំងពីឆ្នាំ 2021។ កីឡាករជាច្រើនរូបដែលត្រូវបានផ្ដល់សញ្ជាតិទៅតាមគោលនយោបាយនេះ មានជាអាទិ៍ Jordi Amat (ធ្លាប់លេងនៅពានរង្វាន់ La Liga), Elkan Baggott លេងឱ្យ Ipswich Town នៅពានរង្វាន់ League One (អង់គ្លេស) ឬ Marc Klok និង Sandy Walsh ។ល។ PSSI ក៏ផ្ដល់សញ្ជាតិដល់កីឡាករដែលមិនមានឈាមជ័រជាជនជាតិឥណ្ឌូណេស៊ីផងដែរ ក្នុងនោះមានដូចជា ខ្សែប្រយុទ្ធ Ilija Spasojevic ជាដើម។
ថ្មីៗនេះ បាល់ទាត់ឥណ្ឌូណេស៊ីទទួលបានជោគជ័យមួយចំនួន រួមមាន មេដាយមាសស៊ីហ្គេមលើកទី 32 និងដណ្ដើមបានជើងឯក U16 អាស៊ីអាគ្នេយ៍ 2022។ បាល់ទាត់ឥណ្ឌូណេស៊ីក៏កំពុងឆ្ពោះទៅរកជោគជ័យធំជាងនេះនៅវគ្គជម្រុះ World Cup 2026, Asian Cup 2023 និង AFF Cup ផងដែរ។
ឯកសារដែលមានផ្ទុកបញ្ជីឈ្មោះរបស់បុគ្គលិកចាស់ និងបច្ចុប្បន្នប្រហែល 100,000 នាក់របស់ Tesla ក្នុងនោះក៏មាន CEO Elon Musk អមនឹងលេខរបបសន្តិសុខសង្គម អាស័យដ្ឋានសារអេឡិចត្រូវនិច លេខទូរស័ព្ទ ប្រាក់ខែបុគ្គលិក ព័ត៌មានធនាគាររបស់អតិថិជន និងទិន្នន័យសម្ងាត់ស្ដីពីការផលិត ការតវ៉ាពីអតិថិជន។ល។
រឿងដែល Tesla បណ្ដោយឱ្យមានករណីបែកធ្លាយព័ត៌មាននេះគឺជាការរំលោភលើការកំណត់ស្ដីពីការការពារទិន្នន័យរួមរបស់ទ្វីបអឺរ៉ុប (GDPR) ហើយអាចនាំឱ្យ Tesla រងការដាក់ពិន័យធ្ងន់ធ្ងរ។ យោងតាមទំព័រ Handelsblatt មេធាវីរបស់ Tesla និយាយថា បញ្ហានេះកើតឡើងដោយសារតែទង្វើរបស់អតីតបុគ្គលិកម្នាក់ដែលមិនពេញចិត្តនឹងចំណាត់ការក្រុមហ៊ុននេះ។
Dagmar Hartge មេដឹកនាំមួយរូបនៅការិយាល័យការពារទិន្នន័យនៅ Brandenburg ជាទីតាំងនៃរោងចក្រ Gigafactory របស់ Tesla បានអះអាងថា ការបែកធ្លាយនេះគឺមានទ្រង់ទ្រាយធំណាស់។
ជាផ្លូវការ ភាគីខាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងមហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទងនឹងបញ្ហាខាងលើ៕
Sheikh Jassim bin Hamad al-Thani ចង់លុបបំបាត់គោលការណ៍ដែលរារាំងកីឡាករទទួលបានប្រាក់បៀវត្សខ្ពស់ជាង បើធៀបនឹងមិត្តរួមក្រុមដទៃដែល Manchester United កំពុងអនុវត្ត។
ទំព័រ Sun Sport ថ្មីៗនេះបានរាយការណ៍ថា ម្ចាស់ថ្មីដ៏មានសក្ដានុពលរបស់ Man United នឹងលុបចោលការកំណត់ស្ដីពីប្រាក់បៀវត្សក្នុងសម័យរបស់គ្រូបង្វឹក Erik ten Hag ដែលបង្កើតឡើងដើម្បីកាត់បន្ថយការចំណាយរបស់ក្លឹប បន្ទាប់ពីការចាក់ចេញរបស់ Cristiano Ronaldo កាលពីចុងឆ្នាំមុន។
យោងតាមអ្វីដែលគេហៅថា «គោលការណ៍ Ronaldo» ក្លឹប Man United បានកំណត់ប្រាក់បៀវត្សអតិបរមាប្រចាំសប្ដាហ៍ត្រឹម 200,000 ផោនអង់គ្លេស ហើយនឹងមិនផ្ដល់ប្រាក់បៀវត្សលើសពីនេះដល់កីឡាករណាទាំងអស់។ គោលការណ៍នេះត្រូវបានដាក់ឈ្មោះមិនផ្លូវការទៅតាមឈ្មោះរបស់ Ronaldo ព្រោះតែកំពូលតារាបាល់ទាត់ព័រទុយហ្កាល់រូបនេះ ធ្លាប់ទទួលបានប្រាក់បៀវត្ស 385,000 ផោន/សប្ដាហ៍ នៅក្នុងការធ្វើការឱ្យក្លឹបនេះលើកទីពីរ មុនពេលទំនាក់ទំនងរវៀង CR7 និង Man United ត្រូវបញ្ចប់ក្នុងភាពចម្រូងចម្រាស។
ការសម្រេចចិត្តរបស់ម្ចាស់ថ្មី ជំរុញឱ្យបីសាចក្រហមអាចទាក់ទាញបណ្ដាកីឡាករលំដាប់ពិភពលោក មកចូលរួមជាមួយគ្រួសារ Old Trafford ក្នុងនោះមាន Neymar របស់ក្លឹប PSG ជាដើម។ ការលុបចោល «គោលការណ៍ Ronaldo» ក៏អាចជួយឱ្យ Man United រក្សាកំពូលកីឡាករដែលមានបច្ចុប្បន្ន មានដូចជា Marcus Rashford ជាដើម ដែលកំពុងរារែកក្នុងការចុះកិច្ចព្រមព្រៀងថ្មី ព្រោះតែប្រាក់បៀវត្សដែលត្រូវបានលើកឡើងដោយភាគីក្លឹប។
Sheikh Jassim អ្នកវិនិយោគមកពីកាតា បានធ្វើការប្រឹងប្រែងដើម្បីដណ្ដើមបានសិទ្ធិធ្វើជាម្ចាស់របស់ Man United ពីគ្រួសារ Glazer។ មុនពេលម្ចាស់ថ្មីមកកាន់ Old Trafford ក្រុម Man United នឹងត្រូវបញ្ចប់រដូវកាល Premier League 2022/2023 ដោយការប្រកួតនៅលើទីលានរបស់ខ្លួន ជាមួយនឹង Fulham និងប៉ះ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup នៅសប្ដាហ៍ក្រោយ៕
យោងតាម The Tech Times ក្នុងស្ថានការណ៍បែបនេះ ក្រុមអ្នកផលិតអគ្គិសនីនៅហ្វាំងឡង់ ត្រូវការយកចិត្តទុកដាក់ទៅលើដំណោះស្រាយសម្រាប់ការបែងចែកផលិតផលដើម្បីចៀសវាងការខាតបង់៕