ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ
យាន Chang’e 6 ហោះឡើងជាមួយនឹងរ៉ុក្កែត Long March 5 ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Wenchang លើកោះ Hainan កាលពីវេលាម៉ោង 16និង27នាទី ថ្ងៃទី3 ខែឧសភា ម៉ោងនៅកម្ពុជា។ ក្នុងការហោះហើរ 53ថ្ងៃ យានអវកាស Chang’e 6 នឹងឆ្ពោះទៅកាន់តំបន់ទំនាបនៅប៉ូលខាងត្បូង Aitken (SPA) ដែលស្ថិតក្នុងតំបន់ងងឹតរបស់ព្រះចន្ទ ជាទីដែលមិនអាចមើលឃើញពីផែនដី។ នេះបើតាមទីភ្នាក់ងារអវកាសចិន (CNSA)។ បេសកកម្មនេះនឹងរើសយកសំណាកដី និងថ្មចំនួនពីរគីឡូក្រាមពីតំបន់ចុះចត និងនាំយកមកកាន់ផែនដីដើម្បីវិភាគលម្អិត។ ដំណើរការរើសយកសំណាកដីព្រះចន្ទនឹងត្រូវបានគាំទ្រដោយផ្កាយរណប Queqiao-2 ដែលត្រូវបានបាញ់បង្ហោះកាលពីខែមីនា និងកំពុងគោចរជុំវិញព្រះចន្ទ រង់ចាំយាន Chang’e 6។ នោះនឹងជាសំណាកដីព្រះចន្ទដំបូងដែលត្រូវបាននាំយកមកកាន់ផែនដី បន្ទាប់ពីបេសកកម្ម Apollo របស់អាម៉េរិក និង Luna របស់អតីតសូវៀត កាលពីប្រាំទសវត្សរ៍មុន។ យានចុះចត និងយានយកសំណាកនឹងចុះចតក្នុងភាគឦសានលើតំបន់ទំនាប SPA ជាទីដែលមានភូមិសាស្ត្រស្មុគស្មាញ និងមានតម្លៃខ្ពស់ផ្នែកវិទ្យាសាស្ត្រ។ បន្ទាប់ពីបានរើសយកសំណាកដី និងថ្ម យានយកសំណាកនេះនឹងហោះត្រលប់ទៅកាន់គន្លងតារាវិថីព្រះចន្ទ ដើម្បីប្រគល់ឱ្យម៉ូឌុលដែលនៅចាំទទួលក្នុងអវកាស … Read more