BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

ក្រុម​ហ៊ុន​ចិន​ BYD បាន​ប្រកាស​ថា​ នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឯ​រោង​ចក្ររបស់​ខ្លួន​​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ត្រីមាស​ទីបី​ ឆ្នាំ 2024​។ ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​​គ្រា​ដែល​ BYD ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក​លើកទី 45 ដែល​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃទី 27 ខែ​មីនា ដល់ថ្ងៃទី 7 ខែ​មេសា ឆ្នាំ 2024​។ BYD មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ​ផលិត​រថយន្តអគ្គិសនី​នៅ​ប្រទេស​ថៃ​នោះទេ តែ​ក៏​កំពុង​សង់រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ហុងគ្រី និង​ប្រេស៊ីល​ផងដែរ​។ ការ​ផលិត​រថយន្ត​អគ្គិសនី​ក៏​បាន​ចាប់​ផ្ដើម​នៅឯ​រោង​ចក្រ​របស់​ BYD ក្នុង​​ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ដើម​ឆ្នាំ​នេះ​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​បង្កើត​រោង​ចក្រ​ថ្មីនៅ​ប្រទេស​មួយចំនួន ក្រុម​ហ៊ុន​ BYD ក៏​បាន​ពន្យារ​ពេល​នៃ​ការ​សង់​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះមាន​ដូច​ជា វៀតណាម​ជា​ដើម​៕

ព្រះ​ចន្ទ​ចាប់​ផ្ដើម​គោចរ​លើ​គន្លង​សូរ្យគ្រាសពេញ​លេញ​ក្នុង​ឆ្នាំ 2024

ព្រះ​ចន្ទ​ត្រូវ​បាន​ផែនដី​បាំង​បាត់​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃទី 25​ មីនា 2024​។ ក្រោយ​មក​ ព្រះ​ចន្ទ​នឹង​បាំង​ព្រះ​អាទិត្យ​ទាំង​ស្រុង​ពី​ភ្នែក​មនុស្ស​នៅ​លើ​ផែនដី​​នៅ​ថ្ងៃទី 8 ខែ​មេសា​ខាងមុខ​។ រូប​ភាព​មួយសន្លឹក​ត្រូវ​បាន​ថត​នៅ​ពេល​ផ្កាយ​រណប​របស់​អង្គការ​អវកាស​អាម៉េរិក ណាសា នៅ​ឯ​ស្ថានីយ​អវកាស​អន្តរ​ជាតិ (ISS) នៅ​ពេល​វា​ហោះ​ឡើង​ដល់​កម្ពស់​ប្រហែល 435 គីឡូម៉ែត្រ​ ពីលើ​តំបន់ភាគ​ខាង​ត្បូង​នៃមហា​សមុទ្រ​ហ្វាស៊ីហ្វិក​ នៅ​ក្នុង​គន្លង​តារាវិថី​ពិសេស​របស់​ព្រះ​ចន្ទ​។ ថ្ងៃទី 25 ខែ​មីនា បាន​ចាប់​ផ្ដើម​ «រដូវ​សូរ្យគ្រាស» ដំបូង​របស់ឆ្នាំ 2024​។ វេលា​ទៀប​ភ្លឺ​ ថ្ងៃទី 25 ខែ​មីនា ព្រះ​ចន្ទ​ពេញ​វង់ និង​ត្រូវ​បាន​ស្រមោល​ផែនដី​បាំងបាត់​។ ប៉ុន្តែ​ នេះ​មិន​មែន​ជា​ចន្ទ​គ្រាស​ពេញ​លេញ​នោះទេ​ ព្រោះ​ព្រះ​ចន្ទ​គោចរ​ឆ្លង​កាត់​ស្រមោល​ខាង​ក្រៅ​របស់​ផែនដី​ប៉ុណ្ណោះ​។ ដោយ​ឡែក ព្រឹត្តិការណ៍​សូរ្យគ្រាស​ពេញ​លេញ នឹង​កើត​ឡើង​​ចាប់​ពី​ម៉ោង 12 និង 53 នាទី ដល់ម៉ោង 5 និង 32 នាទី ថ្ងៃទី 8 មេសា ឆ្នាំ 2024​។ ព្រឹត្តិការណ៍​នេះ​នឹង​ឡើង​ដល់​ចំណុច​កំពូលនៅ​វេលា​ម៉ោង​ 3 និង 12 នាទីព្រឹក … Read more

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

ឱកាស​គយគន់ «ផ្កាយ​ដុះ​កន្ទុយ​បីសាច»! មួយជីវិត​អាច​បាន​ឃើញ​តែ​ម្ដងគត់

ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks ដែល​មាន​រហ័សនាម​ថា «ផ្កាយ​ដុះ​កន្ទុយ​បីសាច» បច្ចុប្បន្ន​ កំពុង​ហោះ​ឆ្ពោះ​មក​កាន់​តែ​ជិត​ផែនដី​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks មាន​ពន្លឺ​ភ្លឺ​ខ្លាំង ដូច្នេះ​ប្រជាជន​នៅ​ប្រទេស​ជា​ច្រើន​នឹង​មាន​ឱកាស​បាន​គយគន់​វា​។ យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks នឹង​ហោះ​មក​ក្បែរ​ព្រះ​អាទិត្យ​បំផុត​នៅ​ក្នុង​ថ្ងៃទី 21 មេសា 2024​ និង​ស្ថិត​នៅ​ក្បែរ​ផែនដី​បំផុត​ក្នុង​ថ្ងៃទី 02 មិថុនា 2024​។ សម្រាប់​មនុស្ស​ស្ទើរ​គ្រប់​រូប​ នេះ​នឹង​ជា​ឱកាស​តែ​មួយ​គត់​ក្នុង​ជីវិត​ ដែល​អាច​បាន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ​ ។ ព្រោះ​ថា 71 ឆ្នាំ​ទៀត​ ទើប​វា​ហោះ​ចូល​មក​ដល់​ខាង​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ជា​ថ្មី​ ដែល​ព្រឹត្តិការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ខែ​សីហា ឆ្នាំ 2095​។ សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​អឌ្ឍគោល​ខាង​ជើង​ ពេល​វេលា​ដែល​អាច​មើល​ឃើញ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks គឺ​នៅ​ចុង​ខែ​មីនា​ 2024​ ហើយ​វា​ក៏​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ភព​ផែនដី​។ នេះ​បើ​តាម​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA)។ ទំព័រ Live Science ឱ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​មួយចំនួន​ព្យាករ​ថា ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks អាច​នឹង​កញ្ជ្រោល​ខ្លាំង​មួយ​លើក​នៅ​ក្នុង​ថ្ងៃទី 08 មេសា … Read more

Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

ក្រុម​ហ៊ុន Kia បាន​កែលម្អ​ស្លាក​យីហោ​ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ ដោយ​ប្រើ​ប្រាស់​ឡូហ្គោ​ និង​រចនា​បថ​ថ្មី​។ ក្រុម​ហ៊ុន​កូរ៉េខាងត្បូងមួយ​នេះ​​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ជោគជ័យ​ជាមួយ​នឹងរថយន្ត​​ម៉ូដែល​ SUV អគ្គិសនី​កៅអីបី​ជួរ​ដំបូង​របស់​ខ្លួន នោះ​គឺ EV9។ Kia បាន​បង្ហើប​ឱ្យ​ដឹង​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ថ្ងៃ EV» កាល​ពី​ខែ​តុលា​ 2023។ ពួក​គេ​បាន​បញ្ជាក់​ថា SUV EV5 នេះ​ នឹង​ជា​គូ​ប្រជែង​របស់ Volvo EX30 និង​មាន​តម្លៃ​ចាប់​ពី​ 35,000 ដុល្លារ​អាម៉េរិក​។ ម៉ូដែល​ concept ថ្មី​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គឺ EV3 និង EV4។ EV3 គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់ EV9 និង​មាន​តម្លៃ​ទាប​ជាង​។ រថយន្ត​អគ្គិសនី​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ Kia ដើម្បី​ធ្វើ​ពិពិធកម្ម​រថយន្ត​អគ្គិសនី​ជាមួយ​នឹង​តម្លៃ​ទាប​ ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​។ Kia អាច​នាំ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ទីផ្សារ​បរទេស​ មាន​ដូច​ជា ថៃ ជា​ដើម ជា​ទីផ្សារ​ដែល​មាន​គូប្រជែង​ច្រើន​ ក្នុង​នោះ​មាន​ Toyota … Read more

ផ្កាយ​មួយ​ដួង​នឹង​ផ្ទុះ​ក្នុង​ឆ្នាំ 2024 ហើយ​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ

នៅ​កណ្ដាល​កញ្ចុំ​ផ្កាយ​ Hercules នឹង​មាន​វត្ថុ​អវកាស​មួយ​ដែលមើល​ទៅ​ដូច​ផ្កាយ​ថ្មី​ទើប​បង្ហាញ​ខ្លួន​នៅ​លើផ្ទៃ​មេឃ​។ យោង​តាម Science Alert ហេតុ​ការណ៍​ផ្ទុះ​ផ្កាយ​​ជិត​នឹង​កើត​ឡើង​របស់ T Coronae Borealis ដែល​ជា​ផ្កាយ​មួយ​គូ​ រួម​មាន​ «ផ្កាយ​ខ្មោចឆៅ» ​មួយ​ដួង និង​ជនរង​គ្រោះ​របស់​វា នឹង​បញ្ចេញ​ពន្លឺ​រហូត​ដល់​ថ្នាក់​មនុស្ស​នៅ​លើផែនដី​អាច​មើល​ឃើញ​វា​ដោយ​ភ្នែក​ទទេ​។ T Coronae Borealis ធ្លាប់​បាន​ផ្ទុះ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ 1946​។ យោង​តាម​ការ​គណនា​របស់​អ្នក​វិទ្យាសាស្ត្រ​នៅ​អង្គការ​ណាសា​ ផ្កាយ​ភ្លោះ​ T Coronae Borealis នឹង​ត្រូវ​ផ្ទុះ​ម្ដង​ទៀត​ នៅ​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ​កញ្ញា ឆ្នាំ 2024​។ បច្ចុប្បន្ន វា​មិន​ទាន់​ផ្ទុះ ដូច្នេះ អ្នក​ដែល​ចូល​ចិត្ត​វិស័យ​តារា​សាស្ត្រ​ អាច​ទន្ទឹម​រង់​ចាំ​មើល​ព្រឹត្តិការណ៍​នេះ​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដាច់​ខែ​កញ្ញា​។ តាម​រយៈ​ភ្នែក​ទទេ អ្នក​នឹង​បាន​ឃើញ​ចំណុច​ដែល​ភ្លឺ​មួយ​ដូច​ទៅ​នឹង​ផ្កាយ​ថ្មី​មួយ​ដួង​ទើប​រះ​នៅ​កណ្ដាល​កញ្ចុំ​ផ្កាយ​ Hercules ជា​ទី​ដែល​ផ្កាយ​មួយ​គូ​ខាងលើ​កំពុង​ស្ថិត​នៅ​។ ក្នុង​នោះ ពន្លឺ​របស់វា ​ភ្លឺ​ស្មើ​នឹងផ្កាយ​​ North Star។ T Coronae Borealis គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ដែល​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ស្លាប់​។ បច្ចុប្បន្ន វា​រួម​មាន​ ផ្កាយ​យក្ស​ក្រហម​មួយ​ដួង និង​កូន​ផ្កាយ​ក្រិន​ពណ៌​ស​ (White … Read more

ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

ក្រុម​ហ៊ុន​ចិន Xiaomi បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress នៅ​ Barcelona គ្រា​ដែល​តាំង​បង្ហាញ​ SU7 ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ SU7 ត្រូវ​បាន​បង្ហាញ​ដោយ​ផ្ទាល់​ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ព័ត៌មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​ កាល​ពីចុងឆ្នាំ​មុន​។ SU7 គឺជា​ម៉ូដែលសេដាន​កីឡា​ ដែល​មាន​ពណ៌​ខៀវ​ខ្ចី​ដ៏​ទាក់​ទាញ​។ រថយន្ត​នេះ​បើ​ប្រាស់​ម៉ូទ័រ​​អគ្គិសនី​របស់​ Xiaomi និងអាច​បង្កើន​ល្បឿន​ពី 0 ទៅ 100 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើពេល​តែ​ 2.78 វិនាទី​។ Xiaomi SU7 នឹង​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ 101 kWh ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង 800 គីឡូម៉ែត្រ​ ឆ្ងាយ​ជាង​ច្រើន​បើធៀប​នឹង​បណ្ដា​រថយន្ត​អគ្គិសនី​នា​បច្ចុប្បន្ន​។ រថយន្ត​នេះ​ក៏​មាន​បំពាក់​មុខ​ងារ​បញ្ចូល​ថាមពល​លឿន ដែល​អាច​ធ្វើ​ដំណើរ​បាន 500 គីឡូម៉ែត្រ ក្រោយ​ពី​សាក​ថ្ម​បាន​ 15 នាទី​។ អំពី​បច្ចេកវិទ្យាវិញ SU7 ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​អង្គញាណ​ដែល​អនុញ្ញាត​ឱ្យ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្ត​ រួម​នឹង​អេក្រង់​កម្សាន្ត​​ 16 អ៊ិញ និង​អេក្រង់​បង្ហាញ​ព័ត៌មាន​សម្រាប់​អ្នក​បើក​បរ​ ក៏ដូច​ជា​ប្រព័ន្ធ​បញ្ជា​ដែល​អាច​បង្វិល​បាន​ផងដែរ​។ យោង​តាម Absolute … Read more

ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

យានអវកាស​ឯកជនអាម៉េរិក ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ

យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ត្រូវ​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​​​បាន​ក្លាយ​ជា​យាន​អវកាស​ឯក​ជន​ដំបូង​គេ​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ កាល​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ​ 2024​ ម៉ោង​នៅ​កម្ពុជា​។ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ទីអវកាស​។ កន្លង​មកពុំ​ដែល​មាន​យាន​អវកាស​ឯកជន​ណាមួយ​​ធ្លាប់បាន​​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ និង​មិន​ទាន់​មាន​យាន​អវកាស​ណា​មួយ​របស់​អាម៉េរិក​ ចុះ​ចត​លើ​ផ្ទៃ​ឋាន​រណប​នេះនៅ​ឡើយ​ រាប់​ចាប់​ពី​ក្រោយ​ការ​ចុះ​ចត​របស់​យាន​មាន​មនុស្ស​ Apollo 17 កាលពី​ខែ​ធ្នូ ឆ្នាំ 1972​។ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) មាន​ផែនការ​កសាង​មូលដ្ឋាន​មាន​មនុស្ស​សម្រាប់​កម្មវិធី​ Artemis នៅ​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ផ្ទុក​ទឹក​កក​យ៉ាង​ច្រើន​។ ក៏ប៉ុន្តែ មុន​នឹង​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ទី​នោះ ណាសា​ចង់​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​ ទាក់​ទង​នឹង​តំបន់​ដែល​មិន​សូវ​មាន​ការ​ស្រាវ​ជ្រាវ​ច្រើន​មួយ​នេះ ក្នុង​នោះ​រួម​មាន​ទាំង​ប្រភព​ទឹកជា​ដើម​។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខាងលើ ណាសា​ក៏​បាន​បង្កើត​កម្មវិធី​ដោយ​ឡែក​មួយ​ដែលមាន​ឈ្មោះ​ថា CLPS (Commercial Lunar Payload Services) អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក​ អភិវឌ្ឍ​យាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​បែប​ស្វ័យ​ប្រវត្តិ ​ដើម្បី​ដឹក​ឧបករណ៍​វិទ្យាសាស្ត្រ​ ហើយ​យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ក៏​ស្ថិត​ក្នុង​កម្មវិធី​នេះ​ផងដែរ​៕

យន្តហោះ​អវកាស​អាម៉េរិកលេច​មុខ​មុន​ជើង​ហោះ​ហើរ​ដំបូង

យន្តហោះ​អវកាស​ Dream Chaser ដែល​អាច​ប្រើ​ប្រាស់ឡើងវិញ​បាន​ច្រើន​ដង​ និង​អាច​ផ្ទុក​ទំនិញ​បាន​ 5,215​ គីឡូក្រាម​ ត្រូវ​បាន​បង្ហាញ​នៅ​មុន​បេសក​កម្ម​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) ជា​លើក​ដំបូង​ នៅ​ចុង​ឆ្នាំ​នេះ​។ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) និង​ក្រុម​ហ៊ុន Sierra Space នៅ​ Colorado កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024 បាន​អញ្ជើញ​ក្រុម​អ្នក​យក​ព័ត៌មាន​ទៅ​ទស្សនា​ Dream Chaser ដោយ​ផ្ទាល់​។​ នេះ​បើ​តាមទំព័រ​សារព័ត៌មាន​ Space​។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ធ្វើ​តេស្ត​ Neil Armstrong របស់​ណាសា នៅ​ Sandusky។ យន្តហោះ​អវកាស Dream Chaser និង​ម៉ូឌុល​ដឹក​ទំនិញ​ដែល​មាន​រហ័ស​នាម​ថា «Tenacity» និង «Shooting Star» ត្រូវ​បាន​ដំឡើង​បញ្ឈរ​ត្រង់​ដូច​ពេល​ត្រៀម​បាញ់បង្ហោះ​។ យាន​មួយ​គូ​នេះ​មាន​កម្ពស់​ 16.8 ម៉ែត្រ​ ដែល​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ដឹក​សិស្ស​សាលា​ខ្នាត​ធំ​។ ជើង​ហោះ​ហើរ​ដំបូង​របស់ Tenacity នឹង​ដឹក​ទំនិញ​​របស់​ណាសា ឡើង​ទៅ​កាន់​ ISS​។ ក៏ប៉ុន្តែ មុន​ពេល​ហោះ​ហើរ​ជើង​ដំបូង Tenacity … Read more

ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​លើ​អាកាស​​ដំបូងគេ​​លើ​ពិភពលោក

ទីក្រុង​ឌូបៃ​ប្រកាស​ថា នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​​នាំ​មុខ​គេ​​ ​ប្រមូល​ផ្ដុំដោយ​ក្រុម​ប្រណាំង​ដែល​ប្រើប្រាស់​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​មក​ពី​ជុំ​វិញ​ពិភពលោក​។ ក្រុម​ប្រឹក្សា​កីឡា​ឌូបៃ​ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​រាជទាយាទ​ឌូបៃ Sheikh Hamdan bin Mohammed bin Rashid AI Maktoum ថ្មី​ៗ​នេះ​បាន​ប្រកាស​អំពី​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ប្រតិកម្ម​ឌូបៃ​។ នេះ​នឹង​ជា​ព្រឹត្តិការណ៍​ប្រណាំង​ឈុត​ហោះ​ហើរ​ល្បឿន​លឿន​​ដំបូងគេ​​លើ​ពិភពលោក​ ក្នុង​នោះ កីឡាករ​ចូល​រួម​នឹង​ប្រើប្រាស់​ឈុត​ហោះ​ហើរ​ដើម្បី​បង្ហាញ​សមត្ថភាព​ និង​ល្បឿន​នៅ​លើ​អាកាស​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 30 មករា 2024​។ កីឡាករ​ជំនាញ​ 8 នាក់ មក​ពី​ជុំវិញ​ពិភពលោក រួម​មាន Ahmed AI Shehhi របស់​អេមីរ៉ាត​អារ៉ាបរួម​ (UAE) ផងដែរ ​នឹង​ប្រឈម​មុខ​ដាក់​គ្នា​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​របស់​ Gravity Industries ជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឈុត​សម្លៀក​បំពាក់​ហោះហើរ​ល្បឿន​លឿន​។ យោង​តាម​ការ​ព្រម​ព្រៀង​រវាង​ក្រុម​ប្រឹក្សា​កីឡា​ឌូបៃ​ និង Gravity Industries ព្រឹត្តិការណ៍​ប្រណាំង​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃទី 28 កុម្ភៈ 2024​ នៅ​ក្នុង​ពិព័រណ៍​នាវា​ឌូបៃ​។ ភ្ញៀវ​ដែល​ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​នឹង​មាន​ឱកាស​បាន​ទស្សនា​ការ​ប្រណាំង​ដ៏​កម្រ​នេះ​៕

ក្រុម​ហ៊ុន​ទូរគមនាគមន៍​ឡាវ បង្ហាញ​ប្រព័ន្ធ​សេវា​ 5G

ក្នុង​ក្រប​ខណ្ឌ​នៃ​សប្ដាហ៍​ឌីជីថល់​ឡាវឆ្នាំ 2024 (Lao Digital Week 2024) ក្រុម​ហ៊ុន​ទូរគមនាគមន៍​ឡាវ (Lao Telecom) ​បាន​បង្ហាញ​ប្រព័ន្ធ​​ 5G ដែល​មាន​កញ្ចប់​សេវា​កម្ម​ពិសេស​ កាល​ពី​ថ្ងៃទី 10 មករា នៅ​រដ្ឋធានី​វៀង​ចន្ទន៍​។ ព្រឹត្តិការណ៍​បង្ហាញ​ប្រព័ន្ធ​ 5G នេះ​រួម​មាន សកម្មភាព​ទទួល​យក​បទ​ពិសោធន៍​ផ្នែក​បច្ចេក​វិទ្យា​ថ្មី​ជា​ច្រើន​ដោយ​ការ​​ប្រើ​ប្រាស់​ទិន្នន័យ​ 5G របស់​ក្រុម​ហ៊ុន​ Lao Telecom។ ក្នុង​នោះ មាន​ជា​អាទិ៍ បច្ចេក​វិទ្យា​ VR, Drone, iFarm Solution, Cyber Security, Cloud Computing, HR Platform និង​ M-MoneyX ជា​ដើម​។ នៅ​ប្រទេស​ឡាវ ក្រុម​ហ៊ុន​ Lao Telecom មាន​ស្ថានីយ​ផ្សាយ​​រលក​ 5G ចំនួន 28 នៅ​ពាស​ពេញ​ទីក្រុង​វៀងចន្ទន៍​។ Lao Telecom បញ្ជាក់​ថា មាន​គម្រោង​ពង្រីក​ប្រព័ន្ធ 5G នៅ​តាម​តំបន់​ទេសចរណ៍​ធំៗ​ … Read more