ផ្កាយ​តឿពណ៌ស (White dwarf) មួយ​ដួង កំពុង​ក្លាយ​ជា​ «ដុំ​ពេជ្រ​» អវកាសខ្នាត​យក្ស

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​កូន​ផ្កាយ​ពណ៌​ស​មួយ​ដួង​ដែល​មាន​ផ្ទុក​សមាសធាតុ​ចម្បង​ជា​កាបូន និង​អុកស៊ីសែន កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កក​ជា​ដុំ​ត្បូង​​ និង​មាន​ចម្ងាយ​ពី​ផែនដី​ត្រឹម​តែ​ 104 ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ​ (​មួយ​ឆ្នាំ​ពន្លឺ​ស្មើ​នឹង 9.46 ទ្រីលាន​គីឡូម៉ែត្រ។ សីតុណ្ហភាព​ និង​ម៉ាស​របស់​ផ្កាយ​នេះ​បង្ហាញថា វា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រែក្លាយ​ជា​ត្បូង​ពេជ្រ​អវកាស​ដ៏​រឹង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ Science Alert កាល​ពី​ថ្ងៃ​ទី 11 មិថុនា 2023​។ វត្ថុធាតុ​នៅ​លើ​ផ្កាយ​តឿ​ពណ៌​ស​នេះ​ បាន និង​កំពុង​​រង​សម្ពាធ​ខ្ពស់​ខ្លាំង ប៉ុន្តែ​មិន​បែក​ធ្លាយ​ ហើយ​កំពុង​ទាញ​​ចូល​ទៅ​ក្នុង​ស្នូល​​របស់វា​។ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ ផ្កាយ​នេះ​នឹង​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅនៅ​ពេល​បាត់​បង់​កម្ដៅទាំង​ស្រុង ហើយ​ក្លាយ​ជា​ដុំ​កាបូន​​រឹង​កក​​ចូល​គ្នា​ នៅ​ក្នុង​រយៈ​ពេល​ 1.000 ទ្រីលាន​ (1000 000 000 000​ 000) ឆ្នាំ​ទៀត​។ ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​ដែល​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​តារាវិទូ​នៅ​សាកល​វិទ្យាល័យ​ Queensland ខាង​ត្បូង​របស់​ប្រទេស​អូស្ត្រាលី​ បង្ហាញ​ថា ផ្កាយ​នេះ​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​ផ្កាយ​បី​ដែល​មាន​ឈ្មោះ​ថា HD 190412។ HD 190412 ក្រោយ​មក​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះទៅ​ជា​ 190412 C ហើយ​ក្លាយ​ជា​ប្រព័ន្ធ​ផ្កាយ​បួន​៕

ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ធំជាងគេ​បង្អស់​លើ​ពិភពលោក អាច​មាន​ប្រភព​ពី​ទីអវកាស

Enigma ស្ថិតក្នុង​ប្រភេទ​ត្បូង​ពេជ្រ​ខ្មៅ (carbonado) និង​ជា​ត្បូង​ពេជ្រ​កាត់​រួច ធំជាងគេ​បង្អស់​លើ​ពិភពលោក។ យោងតាម​អង្គការ​កំណត់ត្រា​ពិភពលោក Guinness (Guinness World Records) ត្បូង​ពេជ្រ​ខ្មៅ Enigma មាន​ទម្ងន់ 555.55 កា​រ៉ាត់ (111 ក្រាម) និង​មានមុខ​ចំនួន។ ក្រៅពី​ពណ៌​ដ៏​ចម្លែក និង​រូបរាង​ខុសធម្មតា Enigma ក៏​អាចមាន​ប្រភពពី​ទី​អវកាស។ ក្រុមហ៊ុន​រៀបចំ​ការលក់​ដេញថ្លៃ Sotheby’s បានឱ្យដឹងថា ត្បូង Enigma ត្រូវបាន​បង្កើតឡើង​ដោយហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​រវាង​អាចម៍ផ្កាយ ឬ​កើតឡើង​ដោយសារ​អាចម៍ផ្កាយ​បុក​ជាមួយនឹង​ផែនដី ឬមួយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ផ្កាយ​ខ្នាត​ធំ ខណៈ​អ្នកខ្លះ​ថា វា​មាន​ប្រភពពី​ផែនដី។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​អំពី​ត្បូង​ពេជ្រ​ខ្មៅ​មិនទាន់​ប្រាកដ​ចំពោះ​រឿង​ទាំងនេះ​នៅឡើយ។ ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ដ៏​កម្រ និង​ធំ​បំផុត​របស់​ពិភពលោក​នេះ ធ្លាប់​ត្រូវបាន​លក់​ក្នុងតម្លៃ 4.28 លាន​ដុល្លារ​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​ដេញថ្លៃ​ឯ​ប្រទេស​អង់គ្លេស កាលពីដើមឆ្នាំ 2022។ រាល់​ត្បូង​ពេជ្រ​ប្រភេទ carbonado ដែល​គេ​ស្គាល់ សុទ្ធតែ​ត្រូវបាន​រកឃើញ​នៅ​ប្រេ​ស៊ី​ល ឬ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​មាន​អាយុ​កាលពី 2.6 ទៅ 3.8 ពាន់​លាន​ឆ្នាំ។ ក្នុងអំឡុង​ពេលនោះ ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​ស្ថិតក្នុង​មហាទ្វីប Rodinia។ … Read more

ពិធី​រាជាភិសេក​​របស់​រាជ​ទាយាទ​​ប្រទេស​ហ្សកដានី​ ជាមួយ​នឹង​សមាជិក​រាជវង្ស​​អារ៉ាប៊ីសាអូឌីត​

រាជសុណិសា Rajwa Al-Saif គ្រង​ឈុត​រ៉ូប​អាពាហ៍​ពិពាហ៍​ Elie Saab នៅ​ក្នុង​រាជពិធី​អភិសេក​ជាមួយ​រាជទាយាទ​ Hussein របស់រាជាណាចក្រ​ហ្សកដានី​។ ក្រោយ​ការ​ត្រៀម​អស់​ជា​ច្រើន​ខែ​ រាជពិធី​អភិសេក​របស់​រាជបុត្រ​ទាំង​ពីរ​អង្គ​នេះ​ក៏​ត្រូវ​បាន​ធ្វើឡើង​​​ក្នុង​​បរិវេណ​សួន​​​នៅ​ព្រះ​បរមរាជវាំង Zahran ក្នុង​​រាជធានី​អាម៉ាន់ ​របស់​ប្រទេស​ហ្ស៊ដានី កាល​ពី​ថ្ងៃទី 01 មិថុនា 2023​។ យោងតាម​ Vogue ព្រះ​នាង Rajwa Al-Saif គ្រង​ឈុត​​រ៉ូប Elie Saab ពណ៌​ស ​ត្រូវ​បាន​រចនា​ដោយ​ឡែក​ដែល​​ចំណាយ​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​អាម៉េរិក​ និង​ជួត​ឈ្នួត​សាមញ្ញ​ប្រវែងជាង​ពីរម៉ែត្រ​ គ្រាដែល​មកុដ​ និង​ក្រវិល​ធ្វើ​ពី​ត្បូង​ពេជ្រ​។ រាជទាយាទ​ Hussein និង​ព្រះ​រាជ​សុណិសា Rajwa សុទ្ធ​តែ​មាន​ជន្មាយុ​ 29 វស្សា (ខ្លះ​ថា 28 វស្សា)។ ព្រះ​នាង Rajwa ប្រសូត​នៅ​​រាជធានី​រីយ៉ាដ​ នៅ​ក្នុង​ត្រកូល​ស្ដុកស្ដម្ភ និង​ជា​រាជវង្ស​​របស់​ រាជាណាចក្រ​រ៉ាប៊ីសាអូឌីត​។ ព្រះនាង​ធ្លាប់​បាន​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​​នៅ​សាកល​វិទ្យា​ល័យ​ Syracuse នៅ​ New York សហរដ្ឋ​អាម៉េរិក​។ ចំណែក​ព្រះ​អង្គ​ម្ចាស់​ Hussein … Read more

ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។ យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។ កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច … Read more

ដេញថ្លៃ​ត្បូង​ពេជ្រ​ទម្ងន់ 242កា​រ៉ា​ត 1គ្រាប់ តម្លៃ​បឋម 2លាន​ដុល្លារ​អាមេរិក

ពេជ្រ​មិនទាន់​ច្នៃ​ដែលមាន​ទម្ងន់ 242 កា​រ៉ា​ត​ដ៏​កម្រ​មួយ​គ្រាប់​របស់​ក្រុមហ៊ុន​រុករក​ត្បូង​ពេជ្រ Alrosa នៅ​រុស្ស៊ី នឹងដាក់​លក់​ក្នុង​ព្រឹត្តិការណ៍​ដេញថ្លៃ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទីក្រុង Dubai នៃ​ប្រទេស​អារ៉ាប់​រួម (UAE) ក្នុង​ថ្ងៃទី 22 មីនា​ខាងមុខ។ នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 26 កុម្ភៈ ក្រុមហ៊ុន Alrosa ឱ្យដឹងថា ត្បូង​ពេជ្រ​នេះ​មាន​ទំហំ​ប៉ុន​ពង​មាន់​​តូច​មួយ​គ្រាប់ ហើយ​វា​នឹងត្រូវ​ដាក់លក់​ដេញថ្លៃ ដោយ​ចាប់ផ្ដើម​ពី​តម្លៃ 2 លាន​ដុល្លារ​អាមេរិក។ នេះ​គឺជា​ពេជ្រ​មួយ​គ្រាប់​ក្នុងចំណោម​ត្បូង​ពេជ្រ​ធំជាងគេ​ដែល Alrosa បាន​រកឃើញ​នៅក្នុង​សតវត្សរ៍​នេះ។ លោក Evgeny Agureev នាយក​ផ្នែក​ជំនួញ​របស់ Alrosa បាន​អះអាងថា គ្រាប់ពេជ្រ​ដែលមាន​ទម្ងន់​ចាប់ពី 100 កា​រ៉ា​ត​ឡើងទៅ​គឺ​ពិតជា​កម្រ​បាន​ជួប​ខ្លាំងណាស់ ហើយ​វា​ក៏​កម្រ​នឹង​បានឃើញ​គេ​ដាក់លក់​ដេញថ្លៃ​ផងដែរ។ 5 ឆ្នាំមុន ពេជ្រ​មិនទាន់​ច្នៃ​មួយ​គ្រាប់​ដែលមាន​ទម្ងន់​ស្រដៀង​គ្រាប់ពេជ្រ​ខាង​លើក ក៏ត្រូវ​បាន​គេ​ដាក់លក់​ដេញថ្លៃ។ នេះ​គឺជា​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​ជា​អន្តរជាតិ​លើក​ទី 100 របស់ Alrosa។ Alrosa គឺជា​ក្រុមហ៊ុន​រុករក​ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បើ​គិត​អំពី​ទំហំ​នៃ​គ្រាប់ពេជ្រ​ទាំងឡាយ​ដែល​ក្រុមហ៊ុន​នេះ​បាន​រកឃើញ។ បច្ចុប្បន្ន Alrosa កំពុង​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពេជ្រ De Beers របស់​ក្រុមហ៊ុន Anglo … Read more