ផែនដីធ្លាក់ក្នុងយុគទឹកកកពាន់ឆ្នាំ បើសង្គ្រាមនុយក្លេអែរកើតឡើង?
ការគំរាមកំហែងពីអាវុធនុយក្លេអែរនៅលើផែនដី មិនត្រឹមតែមិនទាន់បាត់អស់នោះទេ តែថែមទាំងកើនឡើងច្រើនជាងមុន។ ក្នុងករណីសង្គ្រាមនុយក្លេអែរកើតឡើង ពិភពលោកអាចធ្លាក់ទៅក្នុងយុគសម័យទឹកកកក្នុងរយៈពេលរាប់ពាន់ឆ្នាំ។ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា សង្គ្រាមនុយក្លេអែរ បើសិនកើតឡើងមែន នឹងបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់មនុស្សជាតិ និងហេដ្ឋារចនាសម្ព័ន្ធនៅលើផែនដី បង្កើតបានជា «រដូវត្រជាក់នុយក្លេអែរ» ដែលអូសបន្លាយរាប់ពាន់ឆ្នាំ យូរជាងឆ្ងាយបើធៀបនឹងលទ្ធផលនៃការសិក្សាស្រាវជ្រាវមុននោះដែលថា រាប់រយឆ្នាំ។ ផលប៉ះពាល់ពីករណីផ្ទុះគ្រាប់បែកនុយក្លេអែរនឹងសាហាវអស្ចារ្យ។ សីតុណ្ហភាព រលកកញ្ឆក់នឹងបំផ្លាញគ្រប់យ៉ាងនៅក្នុងរង្វង់នៃឥទ្ធិពលរបស់វា បណ្ដាលឱ្យមនុស្សរាប់ម៉ឺន ឬរាប់លាននាក់ត្រូវស្លាប់ អាស្រ័យទៅលើទំហំរបស់គ្រាប់បែក។ វិទ្យុសកម្មនុយក្លេអែរនឹងជ្រៀតចូលក្នុងរាងកាយមនុស្ស បំផ្លាញកោសិកា ធ្វើឱ្យហ្សែនប្រែប្រួល បណ្ដាលឱ្យពួកគេស្លាប់សន្សឹមៗក្នុងការឈឺចាប់។ ជាងនេះ សង្គ្រាមនុយក្លេអែរក៏នឹងបង្កើតឱ្យមានរដូវត្រជាក់ដែលអាចអូសបន្លាយពេលពីរាប់រយរហូតដល់រាប់ពាន់ឆ្នាំនៅលើផែនដី។ កាលពីឆ្នាំ 1983 ក្រុមអ្នកស្រាវជ្រាវរបស់អាម៉េរិក និងរុស្ស៊ី បានធ្វើការសិក្សាស្វែងយល់ និងសន្និដ្ឋានថា សង្គ្រាមនុយក្លេអែរនឹងបង្កើតឱ្យមាន «រដូវរងានុយក្លេអែរ»។ ប្រការនេះមានន័យថា ពន្លឺព្រះអាទិត្យនឹងត្រូវបានរារាំងក្នុងរយៈពេលយូរ ធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅទូទាំងពិភពលោក បង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ និងប៉ះពាល់ដល់បរិស្ថាន វិស័យកសិកម្ម និងមនុស្សជាតិ។ល។ ថ្វីបើកាលពីអំឡុងទសវត្សរ៍ឆ្នាំ 1980 ពិភពលោកចាប់ផ្ដើមរួចផុតពីហានិភ័យកើតមានសង្គ្រាមនុយក្លេអែរ ប៉ុន្តែពេលនេះវាកំពុងកើតឡើងជាថ្មី នៅពេលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានឈានស្ទើរដល់ចំណុចកំពូលបំផុត ក្នុងនោះក៏មានការព្រមានពីរុស្ស៊ី ទាក់ទិននឹងអាវុធប្រល័យលោកផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រ ថ្មីៗនេះបានបង្កើតគំរូអាកាសធាតុនានាក្នុងករណីកើតសង្គ្រាមនុយក្លេអែរ និងគំរូដែលទាក់ទងនឹងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ លទ្ធផលដែលពួកគេទទួលបានគឺថា «អាក្រក់ជាងអ្វីដែលបានរកឃើញកាលពីអំឡុងទសវត្សរ៍ឆ្នាំ 1980» … Read more