«ប៉ាស៊ូ!» ៖ សម្រែកលើកទឹកចិត្តរបស់កុមារា សាន រតនៈ ចំពោះឪពុក កំពុងអង្រួនចិត្តសប្បុរសជន
នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ កុមារា សាន រតនៈ យំផង ស្រែកគាំទ្រផង ដើម្បីជាការលើកទឹកចិត្តដល់ឪពុកជាអត្តពលិកដែលប្រកួតក្នុងវិញ្ញាសារត់ចម្ងាយ 5,000 ម៉ែត្រ T46 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី 12។ ថ្វីបើអត្តពលិកប៉ារ៉ាអត្តពលកម្ម យី សុខសាន្ត មិនទទួលបានមេដាយ ប៉ុន្តែ ក្នុងគ្រាដែលឪពុកកំពុងប្រកួត និងពេលបរាជ័យ កុមារា សាន រតនៈ យំផង ស្រែកគាំទ្រផង ដើម្បីជាការលើកទឹកចិត្តដល់ឪពុកជាអត្តពលិក។ សកម្មភាពរបស់កុមារា សាន រតនៈ ដែលខំប្រឹងលើកទឹកចិត្តឪពុក បាន និងកំពុងបង្កការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គមក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ មហាជនក៏មានការក្ដុកក្ដួលចិត្ត ដោយសារនឹកអាណិតផង និងសរសើរផង ចំពោះកុមារកម្សត់រូបនេះ។ ទន្ទឹមនឹងការគាំទ្រដល់សកម្មភាពរបស់ សាន រតនៈ នៅលើបណ្ដាញសង្គមក៏មានស្ថាប័នឯកជនខ្លះ មានបំណងជួយដល់កុមាររូបនេះ ក្នុងនោះក៏មាន សាលារៀនសុវណ្ណភូមិ ផងដែរ។ នៅលើទំព័របណ្ដាញសង្គមផ្លូវការ សាលារៀនសុវណ្ណភូមិ បានសរសេរថា «តើលោកអ្នកមានស្គាល់លេខទំនាក់ទំនងគាត់ទេ? សាលារៀនសុវណ្ណភូមិកំពុងស្វែងរក អត្តពលិក សាន រតនៈ ក្នុងគោលបំណងជួយកូនប្រុសអត្តពលិក។ ក្មួយប្រុសនឹងមានអនាគតល្អជាមួយសាលារៀនសុវណ្ណភូមិ»។ ប្រការខាងលើនេះបានបញ្ជាក់ថា កុមារាកម្សត់ … Read more