ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។ ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។ អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។ បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត 100% របស់អ៊ីអន ដែលឆ្លងទន្លេ សុទ្ធតែទទួលបានច្បាប់សម្រាកពីការងារដើម្បីមើលថែកូន ប៉ុន្តែអត្រានេះរបស់បុគ្គលិកភេទប្រុសគឺ 15%។ ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកដើម្បីមើលថែកូន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់ជូនប្រហែល 80% ធៀបនឹងប្រាក់ខែ ដូច្នេះហើយទើបបុគ្គលិកនឹងទទួលបានប្រាក់ខែ 20% ទៀតពីអ៊ីអន បន្ទាប់ពីពួកគេត្រឡប់ចូលធ្វើការវិញ។ យោងតាមស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនសរុបរបស់ប្រទេសនេះនឹងថយចុះ 17% ចាប់ពីឆ្នាំ 2020 ដល់ 2050 ដោយធ្លាក់មកនៅត្រឹម 104.69 លាននាក់។ ចំណែកវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិសុខសង្គម និងចំនួនប្រជាជន (IPSS) … Read more

ប្រទេស​មួយ​នៅ​ទ្វីប​អាម៉េរិក​ សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍

សាធារណរដ្ឋដូមីនីក (Dominica) ​សាកល្បងធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ប៉ុន្តែ​ កម្មករ និយោជិត​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​ដូច​មុន​។ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ដូមីនីក ប្រកាស​ថា គំនិត​ផ្ដួច​ផ្ដើម​ស្ដី​ពី​ការ​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​កុម្ភៈ 2024។ ក្នុង​នោះ បណ្ដា​ក្រុម​ហ៊ុន​អាច​ស្ម័គ្រ​ចិត្ត​សាកល្បង​ប្រើ​ប្រាស់​កាលវិភាគ​ធ្វើការ​នេះ​ក្នុង​រង្វង់​ 6 ខែ​។ កម្មករ និយោជិត​នៅ​សាធារណរដ្ឋ​ដូមីនីក នឹង​បាន​ធ្វើ​ការ​តែ​ 36 ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ជំនួស​ឱ្យ​ 44 ម៉ោង​ ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ និង​នៅ​តែ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដូច​ដើម​។ «គំនិត​ផ្ដួច​ផ្ដើម​នេះ​ផ្ដល់​អាទិភាព​ដល់​មនុស្ស​ជាតិ​ កែលម្អ​សុខភាព​ និង​សុខុមាលភាព​ ព្រម​ទាំង​ជំរុញ​ផលិតភាព​ការ​ងារ​ឱ្យ​មាន​និរន្តរភាព និង​សម​ស្រប​នឹង​បរិស្ថាន​» រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​របស់​សាធារណរដ្ឋ​ដូមីនីក លោក Luis Miguel de Camps បញ្ជាក់​ដូច្នេះ​។ សារព័ត៌មាន​នានា​បាន​ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ រួម​មាន ក្រុម​ហ៊ុន​ទូរគមនាគមន៍ អគ្គិសនី ក្រុម​ហ៊ុន​ធានារ៉ាប់រង​ជាតិ​ផ្នែក​សុខាភិបាល និង​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​។ សាកល​វិទ្យាល័យ​មួយ​របស់​ប្រទេស​នេះ ត្រូវ​បាន​ប្រគល់​ភារកិច្ច​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​សាកល្បង​នេះ​។ ក្នុង​នោះ ពួក​គេ​នឹង​ផ្ដោត​សំខាន់ទៅ​​លើ​ការ​តាម​ដាន​សុខភាព​ ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​ការ​ងារ​ និង​ជីវភាពរស់​នៅ​​របស់​កម្មករ និយោជិត៕

ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

របាយការណ៍​ថ្មី​បំផុត​របស់ Oxfam International បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​​កំពុង​តែ​ក្រទៅៗ ស្រប​ពេល​ដែលកំពូល​​មហា​សេដ្ឋី​ 5 រូប​​ បែរ​ជា​មានជាង​មុន​ទ្វេ​ដង​ក្នុង​រង្វង់​ 3 ឆ្នាំ​ចុង​ក្រោយ​នេះ។ អង្គការ​មនុស្ស​ធម៌​ Oxfam International ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​មាន​អង្គការ​ចំនួន 21 ជាសមាជិក និង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេស​ជាង 80 កាល​ពី​ថ្ងៃទី 14 មករា 2024 បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​​គម្លាត​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​។ របាយការណ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ 2020 ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​ 5 រូប​របស់​ពិភពលោក​ បាន​កើន​ 114% ឡើង​ដល់ 869 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ បុគ្គល​ទាំង​ 5 រូប​ខាងលើ​នេះ រួម​មាន​ នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk, ម្ចាស់​ LVMH លោក Bernard Arnault, លោក Jeff Bezos … Read more

ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

ប្រទេស​ជប៉ុន​បាន​អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំជា​ដើម​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ក្នុងការ​ទាក់ទាញ​កម្លាំង​ពលកម្ម​ពី​បរទេស រាជរដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​គោលការណ៍​ថ្មី អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំ និង​អនុញ្ញាតឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ ស្នាក់នៅ​ប្រទេស​នេះ​ពីរ​ឆ្នាំ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ ជាពិសេស ចំពោះ​កម្មវិធី​ជ្រើសរើស​អ្នក​ហាត់​ការ​ផ្នែក​បច្ចេកទេស ជប៉ុន​ក៏បាន​ជំរុញ​ និង​លើក​កម្ពស់​កម្មវិធី​ជំនាញ​ពិសេស​លេខ​មួយ ​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​គោលដៅ​ដែលជា​អ្នក​ហាត់​ការ​បាន​ចប់​កិច្ចសន្យា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​នៅ​ប្រទេស​នេះ។ អ្នក​ហាត់​ការដែល​បាន​ចប់​កិច្ចសន្យា​នឹង​ទ​ទូល​បាន​ភាពងាយស្រួល​នៅក្នុង​ការដាក់​ពាក្យ​ស្នើ​សូម​ទិដ្ឋាការ​ជំនាញ​ពិសេស​លេខ​មួយ ដើម្បី​ធ្វើការ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​បុគ្គលិក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ដូច​ពលរដ្ឋ​ជប៉ុន។ ក្រៅពីនេះ ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​ការបន្ធូរបន្ថយ​ការកំណត់​នានា​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ចំពោះ​កម្លាំង​ពលកម្ម​មកពី​បរទេស​ផងដែរ៕

លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

(សហរដ្ឋ​អាម៉េរិក) – បុរស​ម្នា​ក់នៅ California បាន​សារភាពថា បាន​លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ជាង 30 ឆ្នាំ ដើម្បី​ទទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម និង​ប្រាក់ខែ​ចូលនិវត្តន៍​របស់​ម្ដាយ។ Randy Grossman រដ្ឋអាជ្ញា​នៅ California ខាងត្បូង បានឱ្យដឹងថា Donald Felix Zampach អាយុ 65 ឆ្នាំ រស់នៅ​តំបន់ Poway បាន​បន្លំ​ជា​ម្ដាយ​ ទទួល​ប្រាក់​មូលនិធិ​សាធារណៈ​ចំនួន 830,000 ដុល្លារ និង​ប្រាក់​ជិត 30,000 ដុល្លារ ពី​ប័ណ្ណឥណទាន ក្នុង​រយៈពេល 30 ឆ្នាំ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។ ករណីនេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ 1990 នៅពេល​ម្ដាយ​របស់ Zampach បានទទួល​មរណភាព​នៅ​ប្រទេស​ជប៉ុន។ មុនពេល​ម្ដាយ​ស្លាប់ លោក Zampach បាន​ប្ដូរ​ឈ្មោះ​កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​របស់​ម្ដាយ​នៅ California ខាងត្បូង មកជា​ឈ្មោះ​ខ្លួន។ ច្រើន​ឆ្នាំ​ក្រោយមក បុរស​នេះ​នៅតែ​រក្សា​គណនី​ធនាគារ​របស់​ម្ដាយ … Read more

ក្លឹប​បាល់​ទាត់​របស់​អេស្ប៉ាញ នៅ​ជំពាក់​ប្រាក់ខែ Lionel Messi

(សេ​ស្ប៉ា​ញ) – Joan Laporta ដែលជា​ប្រធាន​ក្លឹប Barca បាន​និយាយថា ក្លឹប​នេះ​នៅ​ជំពាក់​ប្រាក់បៀវត្សរ៍របស់​​កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi និង​ត្រូវ​បន្ត​សង​រហូតដល់​ឆ្នាំ 2025។ កាលពី​ខែវិច្ឆិកា 2017 Messi បាន​ចុះ​កិច្ចព្រមព្រៀង​តម្លៃ 675 លាន​ដុល្លារ​អាម៉េរិក​ជាមួយ​ក្លឹប Barca ដែលមាន​សុពលភាព​ដល់​ខែមិថុនា 2021។ កិច្ចព្រមព្រៀង​នេះ​រួមមាន ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ​ក្រៅផ្លូវការ (Kickback) និង​ប្រាក់​សម្រាប់​ភាពស្មោះត្រង់ នេះ​មិនទាន់​គិតដល់​ប្រាក់រង្វាន់។ ក្នុងនោះ ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់ Messi គឺ 167 លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង 86 លាន​ដុល្លារ​ដែល Football Leaks ធ្លាប់បាន​បង្ហើប​ឱ្យដឹង។ តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ​ក្រោយ​មក​​ក៏បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​ដើម្បី​ជួយ​ដល់​ក្លឹប ព្រោះ​តែ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​កូ​វីដ។ មកដល់​រដូវក្ដៅ​ឆ្នាំ 2021 Messi បាន​ចាកចោល​កីឡដ្ឋាន Camp Nou ទៅតាម​ទម្រង់​សេរី ព្រោះតែ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប Barca ចេះតែ​អាក្រក់ទៅៗ។ M10 បាន​លេង​ឱ្យ​ក្លឹប PSG … Read more

វិស្វករ​របស់​ក្រុមហ៊ុន Apple, Google ជា​ដើម មាន​ប្រាក់បៀវត្សរ៍​ប៉ុន្មាន​ក្នុង​មួយឆ្នាំ?

វិ​ស្វាករ​បច្ចេកវិទ្យា​របស់​បណ្ដា​ក្រុមហ៊ុនធំៗដូចជា Apple, Meta, Google ជាដើម មាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​រាប់សែន​ដុល្លារ​អាម៉េរិក ពិសេស​គឺ​វិស្វករ​ផ្នែក AI (បញ្ញា​សិប្ប​និ​ម្មិត)។ ក្រោយពី​បាន​រីកចម្រើន​ខ្លាំង បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗកំពុង​ប្រឈម​នឹង​វិបត្តិ តម្រូវឱ្យមាន​ការកាត់បន្ថយ​បុគ្គលិក។ ក៏ប៉ុន្តែ សម្រាប់​មុខតំណែង​ជា​វិស្វករ​វិញ គឺ​នៅតែ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ដដែល។ នេះ​បើ​យោងតាម​ទិន្នន័យ​ស្ដីពី​ប្រាក់បៀវត្សរ៍​ដែល Levels.fyi និង Business Insider ប្រមូលបាន។ Google វិស្វករ​កម្រិត​ទី​បី នៅ​ក្រុម​នេះ​អាច​ទទួលបាន​ប្រាក់ 130,000 ដល់ 280,000 ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ ខណៈដែល​វិស្វករ​ជាន់ខ្ពស់​គឺ​ពី 300,000 ដល់ 700,000 ដុល្លារ ឬ​ច្រើនជាង​នេះ។ ចំណែក​វិស្វករ​ផ្នែក AI វិញ ជា​មធ្យម​ទទួលបាន​ពី 254,700 ដល់ 535,000 ដុល្លារ/ឆ្នាំ។ Microsoft ក្រុមហ៊ុន​នេះ​ផ្ដល់ប្រាក់​បៀវត្សរ៍​ដល់​វិស្វករ​ជាន់ខ្ពស់ (បទពិសោធន៍​ច្រើនជាង 8 ឆ្នាំ) ចំនួន 400,000 ដុល្លារ/ឆ្នាំ។ វិស្វករ​ថ្មី ទទួលបាន​ពី 130,000 ដល់ 250,000 … Read more

Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។ ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។ រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។ Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។ ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla … Read more

តើជនបរទេសនៅស្រុកខ្មែរត្រូវបង់ពន្ធលើប្រាក់ខែដែរឬទេ?

ការបង់ពន្ធជាកាតព្វកិច្ចយ៉ាងសំខាន់មួយដែលប្រជាជនគ្រប់រូបត្រូវយកចិត្តទុកដាក់​ ព្រោះក្នុងនាមជាប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវ ត្រូវតែបំពេញឱ្យបាននូវកាតព្វកិច្ចដ៏សំខាន់មួយនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ មានសំណួរបានចោទឡើងថា ប្រជាជនខ្មែរត្រូវបានច្បាប់ចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចដែលត្រូវបង់ពន្ធតាម​លទ្ធភាពរកប្រាក់ចំណូល ឬប្រាក់ខែរបស់ខ្លួន ចុះជនបរទេសធ្វើការនៅស្រុកខ្មែរវិញ តើត្រូវបង់ពន្ធដែរឬទេ បើគាត់មិនមែនជាប្រជាជនខ្មែរផងនោះ?។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជីវ គីមស្រូយ នាយិកា​សេវាកម្ម​ពន្ធ និង​ប្រឹក្សាយោបល់នៃក្រុមហ៊ុន Deloitte (Cambodia) Co., Ltd បានលើកឡើងថា សម្រាប់បញ្ហាជនបរទេសធ្វើការនៅកម្ពុជាគឺ តាមច្បាប់កម្ពុជាគេបែងចែកចេញជា 2ប្រភេទ។ ប្រភេទទី1 គឺជនដែល​ស្នាក់នៅកម្ពុជាលើសពី 182ថ្ងៃ ដែលយើងហៅថាជានិវេសនជន (resident) និងមួយប្រភេទទៀតដែលស្នាក់នៅតិចជាង 182ថ្ងៃ ហើយត្រឡប់ទៅប្រទេសរបស់គាត់វិញដែលយើងហៅថាជាអនិវេសនជន (non-residence)។ លោកស្រី ជីវ គីមស្រូយ បាននិយាយថា៖ «ចំពោះជនដែលជានិវេសនជន មានន័យថាគាត់បានរស់នៅ និងធ្វើការនៅកម្ពុជាច្រើនជាង​ 182ថ្ងៃ គាត់ត្រូវមានកាតព្វកិច្ចបង់ពន្ធទៅតាមច្បាប់របស់កម្ពុជា»។ លោកស្រី គីមស្រូយ បានបន្ថែមទៀតថា ចំពោះអ្នកដែល​ស្នាក់នៅ ឬរស់នៅប្រទេសកម្ពុជាតិចជាង 182ថ្ងៃ ដែលអ្នកខ្លះអាចមកធ្វើការនៅស្រុកខ្មែរតែ​ប្រមាណ 2ខែ បន្ទាប់មកគាត់ត្រឡប់ទៅផ្ទះវិញ គាត់មិនបាច់បង់ពន្ធលើប្រាក់ខែនោះទេ តែគាត់​ត្រូវបង់ប្រាក់ប្រមាណ 20% នៃ​ប្រាក់ចំណូលរបស់គាត់ក្នុងចន្លោះពេលនោះ៕