ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

ថៃ ម៉ាឡេស៊ី សិង្ហបុរី លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ទេសចរ​ចិន​

ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​ថៃ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​ នោះ​គឺ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ (Visa) ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ដោយ​ការ​លើក​លែង​ទិដ្ឋាការ​នេះ ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ទាំង​បី​ខាង​លើ​ កំពុង​ប្រើ​ប្រាស់​ភាព​ទាក់​ទាញ​នៃ​ការ​ដើរ​ហើរ​ដោយ​សេរី​ ដើម្បី​ជំរុញ និង​ស្ដារ​​វិស័យ​ទេសចរណ៍​ ដែល​បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​សុខភាព​នា​ប៉ុន្មាន​ឆ្នាំ​កន្លង។ នេះ​បើ​តាម Reuters ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 09 កុម្ភៈ 2024​។ វិស្វករជនជាតិចិន លោក Wei Ming គឺជា​សាក្សី​មួយ​សម្រាប់​​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ខាងលើ​ នៅ​ពេល​គាត់​ប្ដូរ​គម្រោង​ទេសចរណ៍​របស់​ខ្លួន​ពី​អូស្ត្រាលី មក​សិង្ហបុរី​ គ្រា​ដែល​ទិដ្ឋាការ​ត្រូវ​បាន​លើក​លែង​។ ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី​ សង្ឃឹម​ថា ការ​លើក​លែង​ទិដ្ឋាការ​នឹង​ទាក់​ទាញ​ទេសចរ​ចិន​បាន​ច្រើន​នៅ​ក្នុង​រដូវ​បុណ្យ​និទាឃរដូវ​ឆ្នាំ​នេះ ដែល​ជា​រដូវ​ឈប់សម្រាក​ដំបូង ​រាប់​ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង បាន​​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ព្រោះ​តែ​កូវីដ-19​។ ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​ព្រមាន​ថា ឱនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ស្ថានភាព​អស្ថិរ​ភាព​ក្នុង​មុខ​របរ​ ការ​ងារ​ និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ អាច​កាត់​បន្ថយ​ដំណើរ​ទេសចរណ៍​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ចិន នាំ​ឱ្យ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ខាងលើ​មិន​សូវ​មាន​ប្រសិទ្ធភាព​៕

CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​នឹង​កិច្ច​ប្រ​ជុំ​របស់ក្រុម​​មេដឹក​នាំពិភពលោក និង​ក្រុម​ហ៊ុននានា​ ដែល​ធ្វើ​ឡើង​​នៅ Davos ប្រទេស​ស្វ៊ីស ឱ្យ​ដឹង​ថា មួយ​ភាគ​បី​នៃ​ក្រុម​នាយកប្រតិបត្តិ​ ឬ​ប្រធាន​ក្រុម​ហ៊ុន​នៅ​ទូទាំង​ពិភពលោក ​រំពឹង​ថា ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ទូទៅ​នឹង​ជួយ​កាត់បន្ថយចំនួន​បុគ្គលិក​យ៉ាង​តិច 5% នៅ​ក្នុង​ឆ្នាំ 2024​។ យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​ PwC នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក វិស័យ​ផ្សព្វផ្សាយ​ និង​កម្សាន្ត ធនាគារ ធានារ៉ាប់រង និង​ដឹក​ជញ្ជូន​ គឺជា​វិស័យ​នាំ​មុខ​គេ​នៃ​លទ្ធភាព​កាត់​បន្ថយបុគ្គលិក​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ឧបករណ៍ ឬ​កម្មវិធី​​ AI ទំនើប​បំផុត​។ ចំណែក​បណ្ដា​ក្រុម​ហ៊ុន​បច្ចេកទេស និង​សំណង់​ ត្រូវ​បាន​ព្យាករ​ថា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កាត់បន្ថយ​បុគ្គលិក​ព្រោះ​តែ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។ ការ​រកឃើញ​នេះ​គឺ​យោង​ទៅ​លើ​កិច្ច​សម្ភាស​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​ជាង 4,700 នាក់​ នៅក្នុង​ប្រទេស​ជាង 100 លើ​ពិភពលោក​។ ពួក​គេក៏​បាន​បង្ហាញ​នូវ​ផល​ប៉ះពាល់​ធំធេង​ដែល​បច្ចេកវិទ្យា​ AI គ្រោង​នឹង​បង្ក​ឡើង​ចំពោះ​សេដ្ឋកិច្ច​ និង​សង្គម​៕

ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

LOTUSat-1 ដែល​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​របស់​វៀតណាម គ្រោង​នឹង​អភិវឌ្ឍ​រួច​រាល់​នៅ​ក្នុង​ខែ​មីនា និង​ត្រូវ​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2024​។ នេះ​បើ​តាមអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​។ ផ្កាយ​រណប​ LOTUSat-1 មាន​ទម្ងន់​ 600 គីឡូក្រាម ប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ អាច​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មើល​ទាំង​ថ្ងៃ​ទាំង​យប់​។ LOTUSat-1 នឹង​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ក្រុម​ហ៊ុន NEC គឺជា​អ្នក​អភិវឌ្ឍ​ ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។ យោង​តាម​មជ្ឈមណ្ឌល​អវកាស​វៀតណាម ផ្កាយ​រណប LOTUSat-1 ស្ថិត​ក្នុង​គម្រោង​ «បង្ការ ទប់​ទល់​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​សង្កេត​ផែនដី»។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ 2012 ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។ ការ​អភិវឌ្ឍ​ផ្កាយ​រណប LOTUSat-1 គ្រោង​នឹង​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ 2024​ ហើយ​អាច​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូឆ្នាំ 2024 ដល់​ខែ​កុម្ភៈ 2025​។ សូម​បញ្ជាក់​ថា … Read more

ភ្លៀង​ត្បូង​ពេជ្រ​នឹង​កើត​មាន​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ទីអវកាស

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ភ្លៀង​ត្បូង​ពេជ្រ​នឹង​កើត​ឡើង​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ទីអវកាស ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ ស្ដីពី​លក្ខខណ្ឌ​នៃ​ការ​កកើត​ភ្លៀង​ត្បូង​ពេជ្រ​។ យោង​តាម IFL Science ការ​ពិសោធ​នានា​នៅ​ក្នុង​បន្ទប់​ពិសោធន៍​បង្ហាញ​ថា ភ្លៀង​ត្បូង​ពេជ្រ​កើត​ឡើង​នៅ​ក្នុង​សីតុណ្ហភាព និង​សម្ពាធ​ទាប​ជាង ​បើ​ធៀប​នឹង​ការពិសោធ​មុន​ៗ​​។ ប្រការ​ខាងលើនេះ​មាន​ន័យ​ថា ភ្លៀង​ត្បូង​ពេជ្រ​កើត​ឡើង​​ញឹក​ញាប់​នៅ​ក្នុង​អវកាស​​។ ក្នុង​នោះ វា​មិន​ត្រឹម​តែ​កើត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់មនុស្ស​នោះ​ទេ ប៉ុន្តែ​ក៏​កើត​ឡើង​នៅ​ទីដទៃ​ក្នុង​អវកាស​។ ភ្លៀង​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ដែន​ទំនាញ​របស់​ភព​នានា​ផងដែរ​៕

ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ ទំនង​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ​ 2024  

ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ នៅ​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ការ​ថយ​ចុះ​ ប្រមាណ 15% ដោយ​សារ​តែ​ល្បឿន​នៃ​ការ​ដណ្ដើម​ទិញ​ស្រូវ​អង្ករ​ដើម្បី​បំពេញ​ឃ្លាំង​​នៅ​លើ​ពិភពលោក បាន​ថម​ថយ​កម្លាំង​។ នេះ​បើ​តាម​ទំព័រ Bloomberg ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ លោក Chookiat Ophaswongse ប្រធាន​កិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​អាច​នឹង​ជួប​ប្រទះ​តម្រូវ​ការ​ទាប​ជាង​មុន​ពី​អ្នក​បញ្ជា​ទិញ​អង្ករ​នៅ​ឥណ្ឌូណេស៊ី​ ដែល​ជា​ដៃគូ​ជំនួញ​ធំ​របស់​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​កន្លង​។ លោក​ Chookiat ថ្លែង​ថា ការ​ប្រែ​ប្រួល​តម្លៃ​របស់​ប្រាក់​បាតអាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ថៃ ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​របស់​ពិភពលោក​។ យោង​តាម​តំណាង​សមាគម​នាំ​ចេញ​អង្ករ​ថៃ «ឥណ្ឌូណេស៊ី​ អាច​នឹង​កាត់​បន្ថយការ​នាំ​ចូល​អង្ករ​ ក្រោយ​ការ​បោះ​ឆ្នោត​សកល​របស់​ប្រទេស​នេះ​»​ ខណៈ​ដែលតម្លៃ​នៃ​​ប្រាក់​បាតរបស់​ប្រទេស​ថៃ ​ក៏​ប្រែ​ប្រួល ធ្វើ​ឱ្យ​តម្លៃអង្ករ​របស់ប្រទេស​នេះ​ ពិបាក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។ ទិន្នន័យ​បឋម​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ បាន​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ។ ក្នុង​ឆ្នាំ 2023 ថៃ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ 8.8 លាន​តោន​ ច្រើន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ 656,000 តោន​របស់​កម្ពុជា​​​៕

ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

សភាជាន់​ទាប​ថៃ កាល​ពី​ថ្ងៃទី 05 មករា 2024 បាន​បោះ​ឆ្នោត​អនុម័ត​យល់​ស្រប​នឹង​ការ​អាន​ដំបូង​នូវ​សេចក្ដី​ស្នើ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំសារពើពន្ធ​ 2024​ ដែល​មាន​តម្លៃ​សរុប​ជាង 101 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​មាន​ការ​គាំទ្រចំនួន 311 សំឡេង, ប្រឆាំង 177 សំឡេង និង​អនុបវាទ 4 សំឡេង​។ សភា​ជាន់​ទាប​ថៃ បាន​បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ 2024 ក្រោយ​ពី​ការ​ជជែក​តឹង​សរសៃ​ក​​រយៈ​ពេល​បី​ថ្ងៃ​ (3-5 មករា) រវាង​សម្ព័ន្ធ​ភាព​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​។ យោង​តាម​គោលការណ៍ សេចក្ដី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​សភា​ជាន់​ទាប​ថៃ​ពិភាក្សា​ និង​អនុម័ត​ទៅលើ​ការ​អាន​ខ្លឹម​សារ​ជា​លើក​ទីពីរ និង​ទីបី​ នៅ​ក្នុង​ថ្ងៃទី 3 និង​ទី 4 ខែ​មេសា​ខាងមុខ​។ ក្រោយ​មក សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវបញ្ជូន​ឡើង​ទៅកាន់​សភា​ជាន់​ខ្ពស់​ និង​ព្រះ​មហា​ក្សត្រ​ថៃ ដើម្បី​ពិនិត្យ​ អនុម័ត​នៅ​ក្នុង​ខែ​ឧសភា 2024​។ តាម​ការ​គណនា ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 របស់​រាជរដ្ឋាភិបាល​ថៃ មាន​តម្លៃ​សរុប​ 3.48 លាន​លាន (ទ្រីលាន) ​បាត (ប្រហែល​នឹង 101.46 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ខណៈ​ដែល​ប្រភព​ចំណូល​ក្នុង​ឆ្នាំ​គ្រោង​នឹង​សម្រេច​បាន … Read more

អឺរ៉ុប​ខាង​ជើង​រង​អាកាសធាតុ​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​មក​នេះ​

បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាង​ជើង កំពុង​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​ជាង​រដូវ​រងា​មុន​ៗ ដោយសីតុណ្ហ​ភាព​ធ្លាក់​​ចុះ​រហូត​ដល់​រាប់​សិប​អង្សាសេ​ក្រោម​សូន្យ​ ធ្វើ​ឱ្យ​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់ ប៉ះពាល់​ដល់​ចរាចរណ៍​ និង​ការ​រស់នៅ​។ ប្រទេស​ស៊ុយអែត កាល​ពី​ថ្ងៃទី 03 មករា 2024 បាន​ឆ្លង​កាត់​រាត្រី​ត្រជាក់​បំផុត​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1999 ស្រប​​ពេល​ស្ថានីយ​ឧតុនិយម​នៅ​តំបន់​ខាង​ជើង​របស់​ប្រទេស​ វាស់​ឃើញ​ -43.6 អង្សាសេ​។ «​នេះ​ក៏​ជា​កម្រិត​ទាប​បំផុត​ដែល​កើត​មាន​នៅ​ក្នុង​ទីតាំង​ជាក់​ស្ដែង​នេះ​ រាប់​ពី​ពេល​ចាប់​ផ្ដើម​វាស់​ស្ទង់​កាល​ពី​ឆ្នាំ 1888» អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​របស់​ប្រទេស​ស៊ុយអែត (SMHI) ឱ្យ​ដឹង​ដូច្នេះ​។ ស្ថានីយ​ឧតុនិយម​​ដទៃ​ទៀត​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​នេះ​ក៏​វាស់​ឃើញ -40 អង្សាសេ​។ អាកាសធាតុ​ត្រជាក់​ខ្លាំង​បែប​នេះ​ធ្វើ​ឱ្យ​ដំណើរ​ការ​របស់​រថភ្លើង​អគ្គិសនី​មាន​ការ​រអាក់​រអួល​ ខណៈ​រថយន្ត​ក្រុង​ក្នុង​តំបន់​ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ច្រើន​ថ្ងៃ​។ កាលពី​ថ្ងៃទី 03-04 មករា 2024 រថយន្ត​រាប់​រយ​គ្រឿង​បាន​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអែត និង​ដាណឺម៉ាក ដោយ​សារ​តែ​ព្រឹល​។ កងទ័ព​ស៊ុយអែត​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ដល់​ពលរដ្ឋ​នៅ​តាម​ទីរួម​ស្រុក​នានា​ដែល​ស្ថិត​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​។ រថភ្លើង​ជា​ច្រើន​ខ្សែ​ក៏​ត្រូវ​អាក់​ខាន​ដំណើរ​ការ​នៅ​ហ្វាំងឡង់​ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ស៊ុយអែត​។ វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី 05 មករា សីតុណ្ហភាព​នៅ​តំបន់​ពាយព្យ​ Enontekio គឺ​ -42.1 អង្សាសេ​ ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រដូវ​រងា​នេះ​។ អាជ្ញាធរ​ហ្វាំងឡង់​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អាកាសធាតុ​ -42 អង្សាសេ​តែ​បី​ដង​គត់​នៅ​ក្នុង​សតវត្សរ៍​នេះ​។

ប្រទេស​ស្វ៊ីស លុប​ចោល​ពន្ធ​នាំចូល​ទំនិញ​ឧស្សាហកម្មជា​ផ្លូវ​ការ

ចាប់​ពី​ថ្ងៃទី 01 មករា 2024 ផលិត​ផល​ឧស្សាហកម្ម​នានា​ត្រូវ​បាន​លើក​លែង​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​ស្វ៊ីស​ជា​ផ្លូវ​ការ​ បើទោះ​មាន​ប្រភព​មក​ពី​ប្រទេស​ណា​ក៏​ដោយ​។ នេះ​គឺជា​គោល​នយោបាយ​​ពាណិជ្ជកម្ម​សំខាន់​ដែល​ត្រូវ​បាន​ប្រទេស​នេះ​អនុវត្ត​ បន្ទាប់​ពី​បាន​សិក្សា និង​ត្រៀម​ខ្លួន​​អស់ជា​ច្រើន​ឆ្នាំ​។ នៅ​ប្រទេស​ស្វ៊ីស ​ផលិតផល​ឧស្សាហកម្ម​នានា​ដែល​រួម​មាន ​​បណ្ដា​ផលិត​ផលិត​មិន​ទាន់​សម្រេច​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ផលិត​ មាន​ដូច​ជា វត្ថុធាតុ​ដើម ផលិតផល​ពាក់​កណ្ដាល​សម្រេច​ គ្រឿង​ម៉ាស៊ីន អំបិល និង​អំបិល​ឧស្សាហកម្ម ក៏ដូចជា​យាន​ជំនិះ​ សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ សម្លៀក​បំពាក់​ជា​ដើម។ ក៏ប៉ុន្តែ ផលិតផល​កសិកម្ម​ រួម​មាន​ដូចជា សត្វ​ និង​រុក្ខជាតិ​រស់​ អាហារ កសិផល​កែច្នៃ គ្រាប់​ពូជ ចំណី​សត្វ និង​ត្រី​ជា​ដើម មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ផលិតផល​ឧស្សាហកម្ម​។ ដូច្នេះ ពន្ធ​នាំចូល​នៅ​តែ​ត្រូវ​បាន​អនុវត្ត​សម្រាប់​ផលិតផល​ទាំង​នេះ​។ ការ​លើកលែង​ពន្ធ​នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​នេះ មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ក្នុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​របស់​គយ​។ អ្នក​នាំ​ចូល​នៅ​តែ​ត្រូវ​បំពេញ​បែប​បទ​ និង​ទូទាត់​ការ​ចំណាយ​នានា និង​ថ្លៃ​សេវា​ដែល​កើត​មាន​នៅ​ពេល​នាំចូល​ រួម​ទាំងអាករ​លើ​តម្លៃ​បន្ថែម​ (VAT) ផងដែរ​។ ការ​សម្រេច​លើកលែង​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ឧស្សាហកម្ម​ ត្រូវ​បាន​សភា​ប្រទេស​ស្វ៊ីស​លើក​ឡើង​កាល​ពី​ឆ្នាំ 2021 តាម​រយៈ​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ស្ដីពី​គយ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​កាលពី​ខែ​កុម្ភៈ 2022 រដ្ឋាភិបាល​ស្វ៊ីស​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ចាប់​ពី​ថ្ងៃទី 01 មករា 2024​។ បន្ទាប់​ពី​ច្បាប់​នេះ​ចាប់​ផ្ដើម​មាន​សុពលភាព អាជ្ញាធរ​ស្វ៊ីស​នឹង​តាម​ដាន​ផល​ប៉ះពាល់​របស់​គោលនយោបាយ​នេះ​ទៅ​លើ​តម្លៃ​ទំនិញ​ក្នុង​ស្រុក។ ក្នុង​ដំណាក់​កាល​ត្រៀម​ខ្លួន … Read more

ទិដ្ឋភាព​​ «ដូច​ឋាន​នរក» ក្នុង​យន្តហោះ​ជប៉ុនដែល​កំពុង​ឆាប​ឆេះ

អ្នក​ដំណើរ​ឱ្យ​ដឹង​ថា គ្រប់​គ្នា​រន្ធត់​ខ្លាំង​ណាស់ នៅ​ពេល​ផ្សែង​ចូល​ដល់​ខាង​ក្នុង​យន្តហោះ​របស់ Japan Airlines មុន​ពេល​ត្រូវ​បាន​ណែនាំ​ឱ្យ​រត់​ចេញ​ពី​អគ្គិភ័យ​ដោយ​ទោង​រំអិល​។ យន្តហោះ Airbus A350-900 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជប៉ុន Japan Airlines (JAL) កាល​ពី​ថ្ងៃទី 02 មករា 2024 បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ នៅ​ពេល​ប៉ះ​ទង្គិច​នឹង​យន្តហោះ​របស់​កងកម្លាំង​ល្បាត​សមុទ្រ​ជប៉ុន (JCG) នៅ​លើ​ផ្លូវ​រត់​ក្នុង​ព្រលាន​យន្តហោះ Haneda នៅ​​រាជធានី​តូក្យូ​។ វីដេអូ​ដែល​អ្នក​ដំណើរ​ថត​បាន​ពី​ក្នុង​យន្តហោះ​បង្ហាញ​ថា អណ្ដាត​ភ្លើង​ឆាប​ឆេះ​នៅ​ចំហៀង​ខាង​ឆ្វេង​របស់​យន្ត​ហោះ​ នៅ​ពេល​វា​ត្រៀម​ចុះ​ចត​ ហើយ​ក៏​​ប៉ះទង្គិច​ជាមួយ​​យន្តហោះ​របស់ JCG ដែល​កំពុង​រត់​លើ​ផ្លូវ​ដើម្បី​ត្រៀម​ហោះ​ឡើង​។ ហេតុ​ការណ៍​ប៉ះ​គ្នា​នេះ​ទំនង​ជា​បាន​បណ្ដាល​ឱ្យ​បំពង់​ឥន្ធនៈ​របស់​យន្តហោះ​ត្រូវ​ដាច់ នាំ​ឱ្យ​អគ្គិភ័យ​កើត​ឡើង​។ អ្នក​ដំណើរ​ឱ្យ​ដឹង​ថា សំឡេង​ផ្ទុះ​បាន​លាន់​ឡើង​ក្នុង​ពេល​យន្តហោះ​ចុះ​ចត​។​ «ក្នុង​កាប៊ីន​យន្តហោះ​ពេញ​ដោយ​ផ្សែង​…ដូច​ទៅ​នឹង​ឋាន​នរក» Anton Deibe អ្នក​ដំណើរជន​ជាតិ​ស៊ុយអែត ​វ័យ 17 ឆ្នាំ រៀប​រាប់​ដូច្នេះ​ក្រោយ​ពី​បាន​ឆ្លង​កាត់​ហេតុការណ៍​ខាង​លើ​។ ពេល​នោះ ស្ថានភាព​ច្របូក​ច្របល់នាំ​ឱ្យ​អ្នក​ដំណើរ​ភ័យ​រន្ធត់​ខ្លាំង។ អ្នក​ខ្លះ​ចាប់​យក​ម៉ាស​មក​ពាក់ អ្នក​ខ្លះ​យក​ក្រណាត់បិទ​ច្រមុះ​ដើម្បី​ទប់ទល់​នឹង​ផ្សែង គ្រា​ដែល​អ្នក​ខ្លះ​ស្រែក​ឡើង​ក្នុងភាព​ភ័យ​ខ្លាច​។ អ្នក​បម្រើ​លើ​យន្ត​នៅ​តែមាន​ស្មារតី​នឹងនរ និង​ណែនាំ​ឱ្យ​អ្នក​ដំណើរ​ឱនចុះ បិទ​ច្រមុះ និង​មាត់​ ក្នុង​ពេល​រង់ចាំ​ដល់​ពេល​យន្តហោះ​ឈប់​នៅ​មួយ​កន្លែង​។ ខាង​ក្រៅ​យន្តហោះ កងកម្លាំង​ពន្លត់​អគ្គិភ័យ​ក៏​បាន​មកដល់​កន្លែង​កើត​ហេតុ​ និង​ចាប់​ផ្ដើម​ការ​សង្គ្រោះ​។ អ្នកដំណើរ​ម្នាក់​ឈ្មោះ … Read more

វិធី 6 យ៉ាង​ជួយ​ឱ្យ​​ស្រួល​ដក​ដង្ហើម​ក្នុង​រដូវ​រងា​

អ្នក​ទាំង​ឡាយ​ដែល​តែង​តែ​មាន​អាការ​ពិបាកដកដង្ហើម គួរ​តែ​ចៀស​វាង​ការ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅផ្ទះ​ និង​កាត់បន្ថយ​ការ​ប៉ះពាល់​ផ្សែង​បារី​ជា​ដើម ដើម្បី​ទប់​ទល់​នឹង​ប្រតិកម្ម​របស់​ផ្លូវ​ដង្ហើម​។ អាកាសធាតុ​ត្រជាក់​​អាច​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​ចំពោះ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។ សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នឹង​ធ្វើ​ឱ្យ​ផ្លូវ​ដង្ហើម​ត្រូវ​រួម​តូច​ នាំ​ឱ្យ​កើត​មាន​អាការ​មួយ​ចំនួន មាន​ដូច​ជា ពិបាក​ដកដង្ហើម សំឡេង​​ដង្ហើម​ពិបាក​ស្ដាប់ ​បង្កើន​ការ​ផលិតជាតិ​ទឹក​រងៃ និង​ក្អក។ល។ ដើម្បី​កាត់បន្ថយ​អាការ​ទាំង​នេះ អ្នក​ដែល​ជួប​បញ្ហា​អាច​អនុវត្ត​តាមវិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម នៅ​ពេល​អាកាសធាតុ​ត្រជាក់​​៖ 1-ហាត់​ប្រាណ​នៅ​ក្នុង​ផ្ទះ 2-ពាក់​ម៉ាស និង​ពាក់​មួក​ឱ្យ​ជិត​ត្រចៀក 3-ចៀសវាង​ការ​អាំង​ភ្លើង​ដែល​មាន​ផ្សែង​ 4-ចៀស​វាង​កត្តា​ផ្សេង​ៗ​ដែល​នាំ​ឱ្យ​ពិបាក​ដកដង្ហើម មាន​ជា​អាទិ៍ ផ្សែង​បារី ផ្សែង​ភ្នក់ភ្លើង​ ផ្សែង​ឡាន ចំហាយ​គីមី ធូលី។ល។ 5-លេប​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា បើ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ 6-ផឹកទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ 7-គ្រប់​គ្រង​ភាព​តាន​តឹង​ឱ្យ​បាន​ល្អ​

គេច​ផុត​ពី​ក្ស័យ​ធន​ ដោយ​សារគំនិត​ចិញ្ចឹម​អយស្ទើរ​លើ​គោក

(ជប៉ុន) – វិះ​ក្ស័យ​​ធន​ព្រោះ​តែ​ជនជាតិ​ជប៉ុន​មិន​ហ៊ាន​បរិភោគ​អយស្ទើរ​នៅ​ក្នុង​វិបត្តិ​សុខភាព​កាល​ពី​ឆ្នាំ 2006​ ក្រុម​ហ៊ុន​ General Oyster ក៏​នឹក​ឃើញ និង​ងាក​ទៅ​​ចិញ្ចឹម​សត្វ​សមុទ្រ​នេះ​នៅ​លើ​ដីគោក​ ដើម្បី​ផ្ដាច់​ចេញ​ពី​ប្រភព​ជំងឺ​។ យោង​តាម Le Monde នៅ​លើ​កោះ​ Kumejima ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន «បដិវត្តន៍​នៃ​ការ​ចិញ្ចឹម​អយស្ទើរ» មួយ​កំពុង​កើត​ឡើង។ នៅមិន​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ មាន​បណ្ដុំ​អគារ​គ្រោង​ដែក​ ផ្ទះ​កញ្ចក់ដែលមាន​អាង​ទឹក និង​សំណង់បេតុង​ដ៏​ចម្លែក​ជា​ច្រើន​។ បណ្ដុំ​ហេត្ថារចនា​សម្ព័ន្ធ​នេះ​គឺជា​កម្មសិទ្ធិ​របស់ GO Farm ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ General Oyster (GO)។ ពួក​គេ​កំពុង​ប្រើប្រាស់​ទឹក​សមុទ្រ​ជ្រៅ​ដើម្បី​ចិញ្ចឹម​អយ​ស្ទើរ​នៅ​​លើ​ដីគោក​ ជំនួស​ឱ្យ​ការ​ចិញ្ចឹម​នៅ​លើ​សមុទ្រ​ដូច​ប្រពៃណី​។ GO ឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​ចំណាយ​ពេល​ 10 ឆ្នាំ ដើម្បី​រក​បច្ចេក​ទេស​ចិញ្ចឹម​អយស្ទើរ​លើ​ដីគោក​ ដែល​ហៅ​ថា «អយស្ទើរ​ទី 8 2.0»​។ យោង​តាម​ក្រុម​ហ៊ុន​ ឧបសគ្គ​ធំ​របស់​វិធី​សាស្ត្រ​នេះ​គឺ​ការ​ផ្គត់​ផ្គង់​ទឹក និង​ចំណី​​ឱ្យ​បាន​គ្រប់​គ្រាន់ និង​គ្រប់គ្រង​សីតុណ្ហភាព​ឱ្យ​បាន​ល្អ ប៉ុន្តែត្រូវ​ចំណាយ​ទាប​។ នៅ​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក វិធី​ចិញ្ចឹម​អយស្ទើរ​លើ​ដីគោក​របស់​ពួក​គេ​ មាន​ប័ណ្ណ​ប៉ាតង់​រួច​ទៅ​ហើយ​។ គំនិត​ស្ដី​ពី​ការ​ចិញ្ចឹម​អយស្ទើរ​លើ​ដី​គោក​បាន​កើត​ឡើង​នៅ​ពេល General Oyster ស្ថិត​នៅ​ក្បែរ​មាត់​ជ្រោះ​នៃ​ការ​ដួល​រលំ​។ ឆ្នាំ … Read more