យន្តហោះដឹកមេក្រុមទាហានស៊ីឈ្នួល Wagner ដែលបានធ្លាក់ «មិនធ្លាប់ជួបបញ្ហាសុវត្ថិភាព»
ប្រភេទយន្តហោះ Legacy 600 ដែលត្រូវបានមេក្រុមទាហានស៊ីឈ្នួល Wagner ប្រើប្រាស់ជាញឹកញាប់ក្នុងការធ្វើដំណើរ មិនធ្លាប់កើតមានគ្រោះថ្នាក់ស្លាប់មនុស្សឡើយ នៅមុនករណីធ្លាក់នៅរុស្ស៊ី។ សារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី 23 សីហា បានរាយការណ៍ថា មេក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin មានឈ្មោះក្នុងបញ្ជីអ្នកដំណើរលើយន្តហោះឯកជន Embraer Legacy 600 ដែលបានធ្លាក់នៅក្នុងខេត្ត Tver។ ក្រសួងស្ថានការណ៍បន្ទាន់រុស្ស៊ីបានឱ្យដឹងថា មនុស្សទាំង 10 នាក់លើយន្តហោះនេះបានបាត់បង់ជីវិត។ ទិន្នន័យពីទំព័រតាមដានជើងហោះហើរ Flightradar24 បង្ហាញថា យន្តហោះ Embraer Legacy 600 ដែលមានលេខសម្គាល់ RA-02795 បានបាត់ខ្លួនពីរ៉ាដាវេលាម៉ោង 18 និង 11 នាទី ថ្ងៃទី 23 សីហា (ម៉ោង 22 និង 11 នាទី នៅកម្ពុជា)។ វីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គមបង្ហាញថា យន្តហោះនេះបាក់ស្លាបម្ខាង និងធ្លាក់បុកដី។ … Read more