ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

យោង​តាម​ធនាគារ​ពិភពលោក (WB) កំណើន​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​យឺត​ជាង​ឆ្នាំ​កន្លង​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល​ខ្លាំង​។ ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​គ្រោង​នឹង​ថយ​ចុះ​ពី 5.1% ក្នុង​ឆ្នាំ​ 2023 មក​នៅ​ត្រឹម​ 4.5% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ បើ​ទោះ​នៅ​តែ​ខ្ពស់ជាង​បណ្ដា​តំបន់​ដទៃ​ ប៉ុន្តែ​អាស៊ី​ក៏​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ដូច​ទៅ​នឹង​សក្ដានុពល​របស់​ខ្លួន​។ ប្រទេស​ចិន​ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី បាន​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​ 5% ក្នុង​ឆ្នាំ​នេះ ទាប​ជាង​ បើធៀប​នឹង 5.2% របស់​ឆ្នាំ​កន្លង​។ ប៉ុន្តែ WB ព្យាករ​ថា GDP របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ត្រឹម​តែ​ 4.5%​ ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ទាប​ដូច្នេះ ក៏​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន​៖ បំណុល រនាំង​ពាណិជ្ជកម្ម អស្ថិរភាព​គោលនយោបាយ អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក ការ​ប្រាក់​ខ្ពស់ ការ​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន ការថយ​ចុះ​នៃ​ការ​​វិនិយោគ​ពី​វិស័យ​ឯកជន​ ​ ដំណោះ​ស្រាយ​ ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ ជំរុញ​សុខុមាលភាព​សង្គម​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន បង្កើត​គោលនយោបាយ​ដែល​ជួយ​ជំរុញ​ការ​ចំណាយ​ លុបបំបាត់​រនាំង​ពាណិជ្ជកម្ម កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ កែទម្រង់​វិស័យ​អប់រំ ការសន្និដ្ឋាន​ សេដ្ឋកិច្ច​អាស៊ី កំពុង​ជួប​ឧបសគ្គច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ បណ្ដា​ប្រទេស​គួរ​តែ​អនុវត្ត​ដំណោះ​ស្រាយ​សម​ស្រប​ … Read more

សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។ ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។ «កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។ WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។ WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។ កាលពីឆ្នាំ 2022 … Read more

WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។ របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។ របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។ WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។ លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា … Read more

ប្រតិកម្ម​ដំបូងរបស់​ប្រធានាធិបតី​នី​ហ្សេ បន្ទាប់ពី​ត្រូវ​កងទ័ព​ធ្វើ​រដ្ឋប្រហារ

ប្រធានាធិបតី​នី​ហ្សេ លោក Mohamed Bazoum សរសេរ​លើ​បណ្ដាញ​សង្គម​អំពាវនាវ​សូមឱ្យ​ប្រជាជន​ជួយ​ការពារ​សមិទ្ធ​ផលរប​ស់​ប្រទេសជាតិ ក្រោយពី​កងទ័ព​ប្រទេស​នេះ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល។ «បណ្ដា​សមិទ្ធផល​ដែ​ល​យើង​បាន​ចំណាយ​អស់កម្លាំង​ជាច្រើន​ទើប​ដណ្ដើមបាននេះ នឹងត្រូវ​បានការ​ពារ។ ជនជាតិ​នី​ហ្សេ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ និង​សេរីភាព ​ប្រាកដជា​នឹងធ្វើ​ដូច្នេះ» លោក Bazoum បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម X (ឈ្មោះ​ថ្មី​របស់ Twitter) នៅថ្ងៃនេះ​ដូច្នេះ។ រដ្ឋមន្ត្រីការបរទេស Hassoumi Massoudou ក៏បាន​បង្ហោះ​សារ​អំពាវនាវ​សូមឱ្យ​ប្រជាជន​គ្រប់រូប​ដែល​គាំទ្រ​ប្រជាធិបតេយ្យ នាំ​គ្នា​ចេញ​ធ្វើ​សកម្មភាព​ដើម្បី​ធ្វើឱ្យ​អំពើ​រដ្ឋប្រហារ​ត្រូវ​បរាជ័យ។ លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ដែល​ជ្រើសរើស​ដោយ​​ប្រជាពលរដ្ឋ​​គឺជា​រដ្ឋាភិបាល​ស្របច្បាប់។ លោក​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​នី​ហ្សេ​ក៏​បញ្ជាក់ថា ប្រធានាធិបតី និង​គ្រួសារ​បច្ចុប្បន្ន «មាន​សុខ​ភាពល្អ» និង​កំពុង​ត្រូវបាន​កងទ័ព​ឃុំខ្លួន​នៅឡើយ។ មុននោះ វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ថា «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum»។ លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។ កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស … Read more

កងទ័ពរបស់​​ប្រទេស​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ

កងទ័ព​នៃ​ប្រទេស​នី​ហ្សេ​បានប្រកាសថា ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bazoum និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​សេចក្ដីប្រកាស​ថ្មី។ «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum» វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ដូច្នេះ។ លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។ កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​ប្រកាស​ថ្មី។ កងកម្លាំង​នេះ​ក៏បាន​ព្រមាន​ថា នឹងធ្វើ​ការ​​ប្រឆាំង បើ​សិន​មាន​​ការ​​អន្តរាគមន៍​ពី​បរទេស។ មុន​នោះ ប្រភពព័ត៌មាន​ដែល​ជិតស្និទ្ធ​បាន​បង្ហើប​ឱ្យដឹងថា ប្រធានាធិបតី​នី​ហ្សេ លោក Bazoum ត្រូវបាន​កងកម្លាំង​អង្គរក្ស​ឃុំខ្លួន​​នៅក្នុង​ភូមិគ្រឹះ។ ការិយាល័យ​ប្រធានាធិបតី​នី​ហ្សេ ប្រកាសថា កងទ័ព​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វាយប្រហារលើ​​កង​កម្លាំង​អង្គរក្ស បើសិន​ពួកគេ​មិន​ដោះលែង​លោក Bazoum។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន លោក Jake Sullivan បាន​ថ្កោលទោស​ចំពោះ​រាល់​កិច្ចប្រឹងប្រែង​ក្នុងការ​ចាប់ខ្លួន​ប្រធានាធិបតី​នី​ហ្សេ ឬ​បំផ្លាញ​រដ្ឋាភិបាល​ស៊ីវិល។ សហរដ្ឋ​អាម៉េរិក​ក៏បាន​អំពាវនាវ​ឱ្យ​កងទ័ព​នី​ហ្សេ ប្រញាប់​ដោះលែង​ប្រធានាធិបតី Bazoum។ មន្ត្រី​អង់គ្លេស​ដែល​ទទួលបន្ទុក​អភិវឌ្ឍ​អន្តរជាតិ និង​អាហ្វ្រិក … Read more

មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

កម្ដៅ​ផ្ទៃផែនដី​កំពុងស្ថិត​ក្នុង​កំណើន 2.7 អង្សា​សេ ធៀប​នឹងដំណាក់​កាល​ដំបូង​នៃ​វិស័យ​ឧស្សាហកម្ម នៅ​ឆ្នាំ 2100 ដែល​ប្រការនេះ​នឹង​រុញច្រាន​មនុស្ស​ជាង​ពីរពាន់​លាន​នាក់ (ប្រហែល 22% នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក) ឱ្យ​ចេញពី​តំបន់​អាកាសធាតុ​ស្រួល​រស់នៅ។ យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Sustainability ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បណ្ដា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ដែល​ត្រូវ​ប្រឈម​នឹង​កម្ដៅ​ដ៏​គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាន​នាក់), នី​ហ្សេ​រី​យ៉ា (300 លាន​នាក់), ឥណ្ឌូណេស៊ី (100 លាន​នាក់), ហ្វ៊ី​លី​ពី​ន និង​ប៉ា​គី​ស្ថាន (80 លាន​នាក់​ដូច្នេះ)។ នេះ​បើតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា 2023។ ការកាត់បន្ថយ​ការកើនឡើង​កម្ដៅ​ទូទាំង​ពិភពលោក​នៅក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ 2015 នឹង​ជួយ​បន្ថយ​ចំនួន​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​កម្ដៅ​ព្រះអាទិត្យ ចុះមក​នៅ 500 លាន​នាក់ ដែល​ស្មើនឹង 5% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ 9.5 ពាន់​លាន​នាក់​របស់​ពិភពលោក នៅក្នុង​រយៈពេល​ពី 6 ទៅ 7 ទសវត្សរ៍​ខាងមុខ។ … Read more

ធនាគារពិភពលោក​បង្ហាញ​ពី​ទស្សនវិស័យ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​

ធនាគារពិភពលោក​បាន​បង្ហាញ​ពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ “ការ​កើនឡើង​នៃ​អាកាសធាតុ​ និង​បញ្ហា​ប្រឈម​ក្នុង​តំបន់​ និង​ពិភពលោក​” ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ធនាគារពិភពលោក​(World​ Bank​)បាន​ចេញផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី10​ ខែតុលា​កន្លងទៅ​ ដោយ​បាន​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2019​ ថា​នៅតែ​បន្ដ​ភាពរឹងមាំ​ក្នុង​អត្រា​ 7%។ របាយការណ៍​បាន​កត់សម្គាល់​ដែរ​ថា​ វិស័យ​នាំចេញ​របស់​កម្ពុជា​នៅ​ឆ្នាំ2019​ នៅតែ​រឹងមាំ​ ខណៈ​វិស័យ​សំណង់​នៅតែ​មាន​ភាព​មមាញឹក​ដដែល​។ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ពិតប្រាកដ​ដូចដែល​បាន​រាយការណ៍​ដោយ​ធនាគារពិភពលោក​មាន​ស្ថិរភាព​ 7% ក្នុង​ឆ្នាំ2016​ និង2017​ ដែល​កើន​ឡើង​ដល់​ 7.5​% ក្នុង​ឆ្នាំ2018​ ដែល​ជា​ឆ្នាំ​ត្រូវ​បាន​ពិពណ៌នា​ថា​ ជា​ករណី​លើកលែង​ ដោយ​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ លី​ សូ​ដេ​ត (Sodeth​ Ly​) ដែល​បាន​លើក​ឡើង​ពី​ការ​កើនឡើង​នៃ​កម្រិត​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (foreign​ direct​ investment​ ឬ FDI​) និង​បង្កើន​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​ជា​កត្តា​ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នេះ​។ ទោះ​យ៉ាងណា​ ការ​ប៉ាន់ប្រមាណ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ឆ្នាំ2019​ បាន​មើលឃើញ​ថា​ កំណើន​ផ.ស.សរ​បស់​កម្ពុជា​បាន​ធ្លាក់ចុះ​ដល់7​% ដោយ​ជាមួយគ្នា​នេះ​ World​ Bank​ ក៏បាន​ព្យាករ​ផង​ដែរ​អំពី​សេដ្ឋកិច្ច​កម្ពុជា​ថា​ នៅ​ឆ្នាំ2020និ​ ងឆ្នាំ2021​ នឹង​មាន​កំណើន​ 6.8​%។ អ្វី​ដែល​សំខាន់​ត្រូវ​ចងចាំ​នៅពេល​ក្រឡេក​មើល​តួលេខ​ទាំងនេះ​ គឺថា​ ការ​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​ក្រោម​គម្រោ​ងអ្វី​ៗទាំងអស់​លើកលែងតែ​អាវុធ​(the​ EU’s​ Everything​-but​-arms​ ឬEBA​) … Read more

ធនាគារពិភពលោក​ ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ចំនួន​ 1ពាន់​លាន​ដុល្លារ​ ក្នុង​ក្របខ័ណ្ឌ​កិច្ចសហការ​ភាពជា​ដៃគូ​ ជំរុញ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​

ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ថា​ ធនាគារពិភពលោក​ (WB​) បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ទឹកប្រាក់​ចំនួន​ 1ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​វិស័យ​អាទិភាព​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ហិរញ្ញប្បទាន​នេះ​បាន​ផ្តល់​ជូន​ក្នុង​“ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​ឆ្នាំ2019​-2023​”(Country​Partnership​ Framework​ – CPF​ 2019​-2023​)។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជាមួយ​អនុប្រធាន​ធនាគារពិភពលោក​។ លោកស្រី​ វិច​តូ​រៀ​ ខ្វា​ខ្វា​ Victoria​ Kwakwa​ អនុប្រធាន​ធនាគារពិភពលោក​ ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម​ជាមួយ​ WB​ ក្នុង​ការរៀបចំ​ឯកសារ​ “ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ WB​ ឆ្នាំ2019​-2023​” បាន​ដោយ​ជោគជ័យ​ និង​ឈាន​ដល់​ការ​អនុម័ត​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ កាលពី​ពេល​ថ្មី​ៗនេះ​ទៀតផង​ ដែល​ទាំងនេះ​ជា​សក្ខីភាព​បង្ហាញ​អំពី​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ​ និង​ស្មារតី​គោរព​ភាពជា​ម្ចាស់​លើ​កិច្ច​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។ យោង​តាម​សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា​៖“កម្មវិធី​នេះ​ គឺជា​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​រយៈពេល​មធ្យម​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ធនាគារពិភពលោក​ ដែល​នឹង​ផ្តល់​ប្រាក់កម្ចី​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ ជាពិសេស​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ 4 របស់​រដ្ឋាភិបាល​”។ ក្របខ័ណ្ឌ​នេះ​ផ្តោត​សំខាន់​ទៅលើ​ប្រសិទ្ធភាព​របស់​រដ្ឋ​ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​។ វា​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​នឹង​ការ​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ និង​ធុរកិច្ច​របស់​ប្រទេស​កម្ពុជា​ ក៏ដូចជា​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​វិស័យ​សាធារណៈ​ ហើយក៏​នឹង​គាំទ្រ​ផង​ដែរ​ ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ផ្តោត​លើ​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម​ និង​ពង្រឹង​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​នៅក្នុង​ខែឧសភា​បាន​ឱ្យ​ដឹង​ថា​ … Read more

ធនាគារពិភពលោក​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​នៅ​ត្រឹម​ 7%

ធនាគារពិភពលោក​ World​ Bank​ បានឱ្យ​ដឹង​នៅក្នុង​របាយការណ៍​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ របស់​ខ្លួន​ថា​ នៅ​ឆ្នាំ2019​ នេះ​ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ 7% ធ្លាក់ចុះ​ពី​ 7.5​%កាលពី​ឆ្នាំ2018​។ ក្រុមការងារ​ធនាគារពិភពលោក​ (World​ Bank​ Group​) បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​នេះ​ថា​ ការ​ធ្លាក់ចុះ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​ចំណាយ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​ រួម​ជាមួយ​ការ​ព្រួយបារម្ភ​ជុំវិញ​កម្លាំង​ពលកម្ម​គ្មាន​ជំនាញ​។ ទស្សនវិស័យ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​យក​លំហូរ​ចូល​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) ខណៈ​កំពុង​ជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុក​។តម្លៃ​ថាមពល​ និង​ការ​ដឹកជញ្ជូន​ដែល​មានតម្លៃ​ថោក​ កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ និង​ការ​ផ្សារភ្ជាប់​គ្នា​រវាង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នឹង​មាន​សារៈសំខាន់​ដើម្បី​រក្សា​ការប្រកួត​ប្រជែង​។ ការ​ថមថយ​អានុភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2019​ ដល់​ឆ្នាំ2021​ ត្រូវ​បាន​ធនាគារពិភពលោក​ភ្ជាប់​ទៅ​នឹង​ទីផ្សារ​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​ដែល​បាន​ប្រកា​សព្យូរ​ជា​បណ្តោះ​ អាសន្ន​នូវ​ភាព​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​លើ​គ្រប់មុខ​ទំនិញ​ ឬ Everything​-but​-arms​ EBA​។ របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​៖ “ការបាត់បង់​ចំណូល​ពី​ EBA​ ដែល​បច្ចុប្បន្ន​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ការ​មិន​បង់ពន្ធ​នឹង​មិន​មាន​កូតា​ពី​សហភាព​អឺរ៉ុប​អាច​នាំ​ឱ្យ​មាន​កំណើន​នាំចេញ​យឺត​”។ បើ​តាម​ធនាគារពិភពលោក​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​រួមចំណែក​ជាង​ 1ភាគ3​ នៃ​មុខទំនិញ​នាំចេញ​សំ​ខាន់​ៗរបស់​កម្ពុជា​ដែល​មាន​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទោចក្រយាន​យន្ត​។ អាស្រ័យហេតុ​នេះ​ការបាត់បង់​ភាព​អនុគ្រោះ​ EBA​ ទំនងជា​អាច​ធ្វើ​ឱ្យ​កំណើន​នៃ​ការនាំចេញ​ថយ​ល្បឿន​មកវិញ​។ ម្យ៉ាងទៀត​ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ធនាគារពិភពលោក​អះអាង​ថា​ ដោយសារតែ​កម្ពុជា​ពឹងពាក់​ខ្លាំង​លើ​ការ​ហូរ​ចូល​មូលធន​ពី​ប្រទេស​ចិន​ ហើយ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​របស់​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ណាមួយ​នឹង​ជះ​ផល​មិនល្អ​មក​លើ​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។ លោក​ លី​ សុ​ដេ​ត (Ly​ Sodeth​) សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ … Read more

ធនាគារពិភពលោក៖ ត្រូវប្រយ័ត្នហានិភ័យក្នុងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា

យោងតាមរបាយការណ៍អំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថា នឹងនៅតែបន្តបន្ថយល្បឿន និងមានហានិភ័យកើនឡើងនោះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានសភាពផ្ទុយពីនេះ ពោលគឺនៅតែបន្តកើនឡើង ដោយអត្រាកំណើនសេដ្ឋកិច្ចត្រូវបានព្យាករថា នឹងកើនឡើងបន្តិចបន្តួច ខ្ពស់ជាងឆ្នាំកន្លងទៅ គឺនឹងកើនឡើងដល់7.1% នៅក្នុងឆ្នាំ2018 ដែលកំណើននេះនាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញ។ បន្ទាប់ពីមានការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចនៅឆមាសទី2 ក្នុងឆ្នាំ2017មក ការនាំ- ចេញរបស់កម្ពុជាបានកើនឡើងយ៉ាងរហ័ស ដោយមួយភាគធំ គឺតម្រូវការដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អប្រសើរតិចតួច។ ដូច្នេះហើយទើបធនាគារពិភពលោកបានណែនាំអ្នកបង្កើតគោលនយោបាយកម្ពុជាឱ្យមានពេលវេលាបន្ថែមទៀតដើម្បីឱ្យប្រទេសនេះក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ដោយស្នើឱ្យរដ្ឋាភិបាលកំណត់គោលដៅទៅឆ្នាំ2035 ជំនួសឱ្យឆ្នាំ2030 ដើម្បីបញ្ចប់ពីស្ថានភាពរឿងប្រាក់ចំណូលបច្ចុប្បន្ន។ ធនាគារពិភពលោកបានឱ្យដឹងក្នុងរបាយការណ៍របស់ខ្លួនថា ដើម្បីសម្រេចបានតាមគោលដៅឆ្នាំ2030 ការកើនឡើងនៃលក្ខខណ្ឌក្នុងមនុស្សម្នាក់ៗ នឹងមានចំនួនស្មើនឹង 9.3% ជាមធ្យមក្នុងអំឡុងពេល 13ឆ្នាំខាងមុខ ប៉ុន្តែកំណើននៅក្នុងមនុស្សម្នាក់ក្នុងរយៈពេលនេះត្រូវបានប៉ាន់ស្មានថាមានប្រមាណតែពី 5% ទៅ 6% ប៉ុណ្ណោះ។ ក្នុងការចាប់ផ្តើមរបាយការណ៍អំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា លោក Norman V. Loayza សេដ្ឋវិទូជាន់ខ្ពស់របស់ WB បានថ្លែងថា៖ “កម្ពុជាគួរតែពិចារណាពន្យារពេលគោលដៅពីឆ្នាំ2030 ក្នុងការមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ រហូតដល់ឆ្នាំ2035 ព្រោះគោលដៅ2030 មិនអាចនឹងសម្រេចបានទេព្រោះសេដ្ឋកិច្ចនៅប្រទេសអាស៊ីផ្សេងទៀតក៏បានខកខានគោលដៅបែបនេះដែរ នៅពេលពួកគេស្ថិតនៅក្នុងកម្រិតអភិវឌ្ឍន៍ដូចប្រទេសកម្ពុជា”។ … Read more

ធនាគារពិភពលោក គ្រោងផ្តល់ហិរញ្ញប្បទាន 540លានដុល្លាររួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) គ្រោងផ្តល់ហិរញ្ញប្បទានទឹកប្រាក់ចំនួន 540លានដុល្លារ ដើម្បីអភិវឌ្ឍកម្ពុជា ក្នុងគោលដៅប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030។ មានប្រសាសន៍ក្នុងជំនួបជាមួយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នកាលពីល្ងាចថ្ងៃម្សិលមិញ លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein) នាយិកាធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី18 ខែកក្តដាម្សិលមិញនេះថា ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោកនឹងផ្តល់ថវិកាចំនួន540លានដុល្លារអាមេរិកដែលជាចំណែកមួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជាលើការចាប់ផ្តើមអនុវត្តតាមការងារក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់គម្រោងដែលមានរយៈពេល2ឆ្នាំ គឺចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2021។ លោកជំទាវបានបន្តដោយសន្យាជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្រូបទាញយកថវិកានេះ មកប្រើប្រាស់ឱ្យអស់តាមផែនការក្នុងការរៀបចំគម្រោងអនុវត្តជាក់ស្តែង ដើម្បីឲ្យស្របតាមតម្រូវការអាទិភាពពិតប្រាកដរបស់រាជរដ្ឋាភិបាល ដូចដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ2015-2025ផងដែរ ដើម្បីសម្រេចតាមគោលដៅនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030នាពេលខាងមុខ។ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវអំណរគុណចំពោះធនាគារពិភពលោកដែលមានសុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ជាពិសេសការបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការបន្ថែមទៀត។ ជំនួយនេះបានឆ្លុះបញ្ចាំងអំពីជំនឿជឿជាក់ដ៏មុតមាំរបស់ធនាគារពិភពលោកចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ … Read more