ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។ បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។ ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។ គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។

ហេតុអ្វី​សហរដ្ឋ​អាម៉េរិក ​គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច?

ការព្យាករ​ជាច្រើន​បាន​បង្ហាញ​ថា សហរដ្ឋ​អាម៉េរិក អាច​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ 2023 ប៉ុន្តែ​ពេល​នេះ ស្ថានការណ៍​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ Wall Street តែង​តែ​យល់​ថា សេដ្ឋកិច្ចអាម៉េរិក​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ មុន​ពេល​រដូវ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​មក​ដល់​នៅ​ចុង​ឆ្នាំ 2024​។ ក្នុង​ដំណាក់​កាល​នោះដែរ ក៏​មាន​សេដ្ឋវិទូ​ជា​ច្រើន​​បាន​ព្យាករ​ថា អាម៉េរិក​ជិត​ជួប​វិបត្តិ​សេដ្ឋកិច្ច​។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​ផ្លាស់​ប្ដូរ​យោបល់​។ ថ្វី​បើ​ពុំ​មាន​អ្វី​ជា​រឿង​ប្រាកដ​ ប៉ុន្តែ​លទ្ធភាព​ដែល​ សហរដ្ឋ​អាម៉េរិក ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​រយៈ​ពេល​ខ្លី កំពុង​តែ​ថយ​ចុះ​បន្តិច​ម្ដងៗ​។ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ សហរដ្ឋ​អាម៉េរិក​​ គេច​ផុត​ពី​វិបត្តិសេដ្ឋកិច្ច​? ក្នុង​ 20 ខែ​កន្លង ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច​អាម៉េរិក ក្នុង​បំណង​កាត់បន្ថយ​អតិផរណា​។ ពួក​គេ​យល់​ច្បាស់​ថា ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់​បង់​ការ​ងារ​។ ក្នុង​អំឡុង​ពេល​នោះ Fed បាន​ដំឡើង​ការ​ប្រាក់​ 11 លើក​។ ប៉ុន្តែ Fed មិន​បាន​ដំឡើង​ការ​ប្រាក់​លឿន​ និង​ខ្លាំង​ដូច​កាល​ពី​ 40 ឆ្នាំ​មុន​។ កាល​ពី​ទសវត្សរ៍​ឆ្នាំ 1980 Fed បាន​ដំឡើង​ការ​ប្រាក់​យ៉ាង​ខ្ពស់​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​វិបត្តិ​អាក្រក់​បំផុត​នៅ​ក្នុង​អំឡុង 50 ឆ្នាំ​។ … Read more

ទង្វើប្រកប​ដោយ​ហិង្សា​ធ្វើ​ឱ្យ​កីឡាការិនី​អង់គ្លេស​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​ Beckham និង Rooney

សកម្មភាព​បាត់​បង់​ការ​គ្រប់​គ្រង​របស់កីឡាការិនី Lauren James ក្នុង​​វគ្គ​ 1/8 នៅ World Cup នារី 2023 ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ដល់​ករណី​ដូច​គ្នា​នេះ​ដែល​បាន​កើត​ឡើង​ជាមួយ​នឹងកីឡាករ Wayne Rooney និង David Beckham របស់​អង់គ្លេស​។ នៅ​នាទី​ទី 85 ក្នុង​ការ​ប្រកួត​រវាង​​ក្រុម​បាល់​ទាត់​នារីនីហ្សេរីយ៉ា និង​អង់គ្លេស​កាល​ពី​ដើម​សប្ដាហ៍​នេះ​ Lauren James មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន​ នៅ​ពេល​ដើរ​ជាន់​ពី​លើ​ដង​ខ្លួន​របស់ Michelle Alozie។ ដំបូង​ឡើយ អាជ្ញាកណ្ដាល​មិន​បាន​ឃើញ ប៉ុន្តែសកម្មភាព​នេះ​ត្រូវ​បាន​ VAR រក​ឃើញ​ នាំ​ឱ្យ​ខ្សែ​ប្រយុទ្ធ​វ័យ 21 ឆ្នាំ ត្រូវ​ទទួល​កាត​ក្រហម​។ សកម្មភាពនេះ​ធ្វើ​ឱ្យ​សារព័ត៌មាន និង​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​​អង់គ្លេស នាំ​គ្នា​​ប្រៀប​ប្រដួច​ទៅ​នឹង​ករណី​បង្ក​កំហុស​ឆ្គង​របស់ Wayne Rooney និង David Beckham កាល​ពី​អតីត​កាល​។ នៅ​ក្នុង​វគ្គ​ ¼ នៃ World Cup 1998 ដែល​ពេល​នោះ Beckham មាន​អាយុ 23 … Read more

អាជ្ញាធរ​ចិន​ប្រហារជីវិត​គ្រូបង្រៀន​ម្នាក់​ដែល​​បាន​បំពុល​សិស្ស 25 នាក់

អាជ្ញាធរ​ចិន​ប្រហារជីវិត Wang Yun ជា​គ្រូបង្រៀន​ថ្នាក់​មតេ្តយ្យ​ដែល​បានដាក់​ថ្នាំ​បំពុល​សិស្ស​ចំនួន 25 នាក់​កាលពី​ឆ្នាំ 2019 បណ្ដាលឱ្យ​កុមារ​ម្នាក់​បាត់បង់​ជីវិត។ Wang Yun អាយុ 40 ត្រូវបាន​កាត់ទោស​ពីបទ​បំពុល​សិស្ស​របស់ខ្លួន​ដោយ​ការដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​អាហារ​របស់​សិស្ស។ ដំបូង​ឡើយ Wang Yun ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 9 ខែ ពីបទ​មាន​ចេតនា​បង្ក​ឱ្យ​ខូចសុខភាពរបស់​សិស្ស​។ ក៏ប៉ុន្តែ ក្រោយមក កាលពី​ខែកញ្ញា​ឆ្នាំ 2020 សាលក្រម​តុលាការ​ក៏បាន​កែប្រែ នាំឱ្យ​អ្នកគ្រូ​រូបនេះ​ត្រូវ​​ទទួលទោស​ប្រហារជីវិត​។ យោងតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 14 កក្កដា 2023 Wang Yun ត្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃទី 13 កក្កដា 2023 នៅក្នុង​ទីក្រុង Jiaozuo នៃ​​ខេត្ត Henan។ សមត្ថកិច្ច​ចិន​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​របៀប​នៃ​ការប្រហារជីវិត​នោះទេ នៅក្នុង​ករណីនេះ។ Wang Yun បានដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​បបរ​សម្រាប់​​សិស្ស​កាលពី​ថ្ងៃទី 27 មីនា 2019 នៅឯ​សាលា​​មត្តេយ្យ​​ដែល​ខ្លួន​កំពុង​បង្រៀន បន្ទាប់ពី​បានប្រកែក​គ្នា​ជាមួយនឹង​មិត្ត​រួមការ​ងារ​អំពី​វិធី​គ្រប់គ្រង​សិស្ស។ យោងតាម​ទំព័រ Poison Control ការហូប​ចាំ​សូ​ដ្យូ​ម​នីត្រាត​អាច​នាំឱ្យមាន​បញ្ហា​ខ្វះ​អុកស៊ីសែន ថប់ដង្ហើម … Read more

អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

មួយឆ្នាំ​ក្រោយពី​មាន​ពាក្យ​ច​ចរាម​អា​រ៉ា​ម​ដែលថា បាន​សហាយស្មន់​នឹង Elon Musk អ្នកស្រី Nicole Shanahan អតីត​ភរិយា​របស់​ស្ថាបនិក Google បាន​ចេញមុខ​បដិសេធ និង​បក​ស្រាយ ហើយ​ថា «បាន​ធ្លាក់​ទឹកចិត្ត​ទាំងស្រុង»។ ឆ្លើយតប​នឹង​សំណួរ​របស់ People កាលពី​ថ្ងៃទី 05 កក្កដា អ្នកស្រី Nicole Shanahan និយាយថា មិន​មានរឿង​សហាយស្មន់​ជាមួយនឹង​មហាសេដ្ឋី Elon Musk ទាល់តែសោះ។ អ្នកស្រី​ឱ្យ​ដឹង​ថា គ្រាន់តែ​ជជែក​ជាមួយ CEO របស់ SpaceX និង Tesla ដូច​ទៅនឹង​មិត្ត​រួមការ​ងារ។ «ខ្ញុំ​ជជែក​ជាមួយ Musk អំពី​កូនស្រី​ដែលមាន​ជំងឺ​អូ​ទី​ស្សឹម ព្រោះ​គាត់​គ្រប់គ្រង Neuralink ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​ស្រាវ​ជ្រាវ​​ប្រព័ន្ធ​ប្រសាទ» អ្នកស្រី Shanahan រៀបរាប់​ដូច្នេះ។ មុន​នោះ លោក Musk ធ្លាប់បាន​និយាយថា ឈី​ប​ខួរក្បាល​របស់ Neuralink នៅ​ថ្ងៃ​ណាមួយ​ប្រាកដជា​អាច​​ព្យាបាល​ជំងឺ​អូ​ទី​ស្សឹម និង​ជំងឺ​វិកលចរិត​មិន​ខាន។ អ្នកស្រី Shanahan បញ្ជាក់ថា «នោះ​គឺជា​ការជជែក​ប្រកបដោយ​អត្ថន័យ។ … Read more

កងទ័ព​​ស៊ីឈ្នួល Wagner ប្រកាសថា បាន​បាញ់​ទម្លាក់​ឧ​ទ្ធ​ម្ភា​គ​របស់​កងទ័ព​រុស្ស៊ី

Prigozhin ប្រកាសថា ក្រុម​ខ្មាន់កាំភ្លើង Wagner បាញ់​ទម្លាក់​ឧ​ទ្ធ​ម្ភា​គ​យោធា​រុស្ស៊ី ពេល​វា​បាញ់ប្រហារ​មកលើ​ក្បួន​រថយន្ត​របស់​កងក​ម្លាំ​ង​នេះ​ដែល​កំពុង​ឆ្ពោះទៅកាន់​ខេត្ត Rostov។ Yevgeny Prigozhin មេដឹកនាំ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​ឯកជន Wagner ដែលធ្វើ​ការ​ឱ្យ​កងទ័ព​រុស្ស៊ី កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 24 មិថុនា​នេះ បានប្រកាសថា កំពុង​នាំ​ក្បួន​រថយន្ត​ដឹក​ខ្មាន់កាំភ្លើង​របស់​ខ្លួន​​រាប់ពាន់នាក់​ពី​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន ឆ្លងកាត់​ព្រំដែន​រុស្ស៊ី ឆ្ពោះ​ចូល​ខេត្ត Rostov នៅ​ភាគខាងត្បូង ដើម្បី «ទាមទារ​យុត្តិធម៌»។ មុន​នោះ Prigozhin បាន​ចោទថា អគ្គមេបញ្ជាការ​កងទ័ព​ Valery Gerasimov និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ Sergei Shoigu របស់​រុស្ស៊ី បានចេញ​បញ្ជា​ឱ្យ​បាញ់​មី​ស៊ី​ល​កម្ទេច​បន្ទាយ​កង​ទ័ព​របស់ Wagner។ លោក Yevgeny Prigozhin ឱ្យដឹងថា ឧត្ដមសេនីយ៍ Gerasimov បាន «ចេញ​បញ្ជា​ឱ្យ​ឧទ្ធម្ភាគចក្រ​យោធា វាយប្រហារ​លើ​ក្បួន​រថយន្ត» របស់​ក្រុមហ៊ុន​យោធា​ឯកជន​ដែល​កំពុង​ឆ្ពោះទៅកាន់ Rostov។ «គាត់​មិន​ខ្វល់​ថា ខ្លួន​កំពុង​សម្លាប់​អ្នកណា» លោក Prigozhin និយាយ​ដូច្នេះ និង​អះអាងថា ពី​ឡុ​ត​មួយចំនួន​មិន​គោរព​តាម​បញ្ជា​របស់ Gerasimov និង​បាន​សម្ដែង​ការដឹងគុណ​ចំពោះ​ពួកគេ។ … Read more

គ្រូបង្វឹក Mourinho ត្រូវបាន​ពិន័យ​ធ្ងន់ធ្ងរ ព្រោះតែ​ជេរ​​អាជ្ញាកណ្ដាល បន្ទាប់ពី​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់ Roma (អ៊ីតាលី) លោក Jose Mourinho បានទទួល​ពិន័យ​ជា​ផ្លូវការ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ដោយសារតែ​បង្ហាញ​ទង្វើ​ជេរប្រមាថ​អាជ្ញាកណ្ដាល បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League 2022-2023។ ក្លឹប​បាល់ទាត់ AS Roma បាន​ចាញ់ Sevilla (អេស្ប៉ាញ) នៅក្នុង​ការប្រកួត​ទាត់​ប៉េ​ណាំង​ទី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League 2022-2023 ធ្វើឱ្យ​គ្រូបង្វឹក Jose Mourinho ផ្ទុះ​ការខឹង​នៅក្រោយ​ការប្រកួត។ គ្រូបង្វឹក​ជនជាតិ​ព័រទុយហ្កាល់​រូបនេះ បាន​រង់ចាំ​អាជ្ញាកណ្ដាល​​នៅ​ចំណត់​ឡាន ហើយ​បាន​ជេរប្រមាថលោក Anthony Taylor​។ លោក Mourinho ក៏​និយាយ​បញ្ឆិតបញ្ឆៀង​ក្នុងន័យ​ថា អាជ្ញាកណ្ដាល Anthony Taylor ​​កាន់ជើង​ខាង​អេ​ស្ប៉ា​ញ។ ពេលនោះ អ្នកគាំទ្រ​របស់​ក្រុម Roma ក៏បាន​ស្រែក​ចំអក​ឱ្យ​អាជ្ញាកណ្ដាល Taylor ហើយ​ថែមទាំង​គប់​កៅអី​សំដៅ​អាជ្ញាកណ្ដាល នៅពេល​គាត់ និង​គ្រួសារ​ព្យាយាម​ចាកចេញ​ពី​ហុង​គ្រី​ត្រលប់​ទៅផ្ទះ។ គ្រូបង្វឹក Mourinho ជេរប្រមាថ​គ្រូបង្វឹក Taylor នៅ​ចំណត់​ឡាន ថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប … Read more

អ្នកគាំទ្រ​ក្រុមបាល់ទាត់ Roma វាយប្រហារ​អាជ្ញាកណ្ដាល​នៅ Europa League

(ហុង​គ្រី) – អ្នកគាំទ្រ​​ក្រុម​​​បាល់ទាត់​អ៊ីតាលី Roma នាំគ្នា​ជេរប្រមាថ គប់​ដប​ទឹក និង​កៅអី​ជាដើម សំដៅ​លើ​ Anthony Taylor គ្រា​ដែល​អាជ្ញាកណ្ដាល​រូបនេះ​ត្រូវបាន​ប៉ូលិស​អមដំណើរ​ចូល​បន្ទប់​ដោយឡែក​នៅ​ព្រលានយន្តហោះ Budapest បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League។ ពេល​បង្ហាញ​វត្ត​មាននៅ​អាកាសយានដ្ឋាន​ដើម្បី​ត្រៀម​ចាក​ចេញពី​ប្រទេស​ហុង​គ្រី​កាលពី​ថ្ងៃទី 01 មិថុនា 2023 អាជ្ញាកណ្ដាល​​ជន​ជាតិ​អង់គ្លេស លោក Taylor ត្រូវបាន​អ្នកគាំទ្រ​​​របស់​ក្រុម​​បាល់ទាត់​អ៊ីតាលី Roma ឡោម​ព័ន្ធ និង​ជេរប្រមាថ។ លើសពីនេះ​ក៏មាន​អ្នកខ្លះ​ស្រែកថា «សម្លាប់​វា​ទៅ» ខណៈ​ដែល​អ្នក​ខ្លះ​​គប់​ដប​ទឹក​សុទ្ធ​សំដៅ​អាជ្ញាកណ្ដាល និង​ក្រុមគ្រួសារ។ ដើម្បី​ការ​ពារ​សុវត្ថិភាព​ ក្រុម​​ប៉ូលិស​ក៏បាន​អមដំណើរ​លោក Taylor និង​គ្រួសារ​ ចូលទៅក្នុង​បន្ទប់​ដោយឡែក​។ ពេល​នោះ មនុស្ស​ម្នាក់​ថែមទាំង​បាន​គប់​កៅអី​សំដៅ​ប៉ូលិស​ដែល​កំពុង​ឈរ​ការពារ​អាជ្ញាកណ្ដាល និង​សមាជិកគ្រួសារ​របស់​គាត់​។ ក្រោយមក ស្ថាន​ប័ន​គ្រប់គ្រង​អាជ្ញាកណ្ដាល​អាជីព​អង់គ្លេស (PGMOL) បានប្រកាសថា ស្ថាប័ន​នេះ​មានការ​ភ័យខ្លាច​នៅ​ចំពោះ​មុន​ទង្វើ​មិន​សម​ហេតុផល និង​អាក្រក់​ដែល​អ្នកគាំទ្រ​បាន​ប្រព្រឹត្ត​ចំពោះ Taylor និង​គ្រួសារ នៅពេល​ពួកគេ​ព្យាយាម​ត្រលប់​ទៅផ្ទះ ក្រោយពី​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League។ សារព័ត៌មាន​អ៊ីតាលី​បាន​ហៅ​ហេតុការណ៍​នេះ​ថា​ជា «ករណី​វឹកវរ Taylor» និង​យល់ថា គ្រូបង្វឹក … Read more

ប្ដី​ឡើងលើ​ឆាក​បោក​កម្ទេច​មកុដ​បវរកញ្ញា ​ព្រោះតែ​ប្រពន្ធ​​មិន​ទទួល​បាន​តំណែង​លេខ​មួយ

(ប្រេ​ស៊ី​ល) – ប្ដី​របស់​បេ​ក្ខ​នារី​មួយរូប​បាន​លោត​ឡើងលើ​ឆាក ឆក់យក​មកុដ​របស់​បវរ​កញ្ញាឯក ហើយ​បោក​ទៅ​លើ​ឆាក នៅពេល​ដឹងថា ប្រពន្ធ​មិនបាន​គ្រង​តំណែង​បវរកញ្ញា​ឯក​នៅ Miss Gay Mato Grosso 2023។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រលង​បវរកញ្ញា​ប្ដូរ​ភេទ Miss Gay Mato Grosso 2023 នៅទីក្រុង Cuiaba របស់​ប្រេស៊ីល កាលពី​ថ្ងៃទី 27 ឧសភា 2023។ មុនពេល​កើតហេតុ បេ​ក្ខ​នាទី Nathally Becker (តំណាងឱ្យ Cuiaba) និង Emannuelly Belini (តំណាងឱ្យ Varzea Grande) បាន​ឡើងដល់ Top 2 នៃ​បេ​ក្ខ​នារី​សម្រាប់​តំណែង​បវរ​កញ្ញាឯក។ នៅពេលដែល​គណៈកម្មកា​រ​ប្រកាសថា Belini ជា​អ្នកឈ្នះ ស្រាប់តែ​ប្ដី​របស់ Becker ឈ្មោះ Matheus Oliveira រត់ឡើង​ឆាក ឆក់យក​មកុដ​ពី​ដៃ​របស់​អ្នក​ដែល​កំពុង​ត្រៀម​បំពាក់​ឱ្យ​បវរ​កញ្ញា​ រួច​បោក​ទៅលើ​ឆាក​។ នៅ​ចំពោះមុខ​ការភ្ញាក់ផ្អើលរ​ប​ស់ទស្ស​និក Oliveira ក៏​ទាញ​សក់ … Read more

Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។ ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។ រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។ Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។ ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla … Read more

​ត្រូវ​គេ​ «សំពង» ​ព្រោះ​​​គប់​មេដាយ​ប្រាក់​ក្រោយ​ចាញ់​ឥណ្ឌូណេស៊ី តារាបាល់​ទាត់ U22 ថៃ ចេញ​មុខ​បក​ស្រាយ

ខ្សែ​ការពារ​ Jonathan Khemdee របស់​ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​ថៃ ទទួល​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ បន្ទាប់​ពី​​មាន​សកម្មភាព​គប់​មេដាយ​ប្រាក់​ និង​វត្ថុអនុស្សាវរីយ៍​នៅ​ស៊ីហ្គេម​លើក​ទី 32​ ទៅ​កាន់​វេទិកា​ទស្សនិកជន​ ក្រោយ​ពី​​ U22 ថៃ ចាញ់​ U22 ឥណ្ឌូណេស៊ី ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ នៅ​ក្នុង​ពិធី​ប្រគល់​មេដាយ​នៃ​វិញ្ញសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី​ 32 កីឡាករ​ខ្សែ​ការពារ​ Jonathan Khemdee បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​នៅ​ពេល​ចាប់​យក​វត្ថុ​អនុស្សាវរីយ៍​ និង​មេដាយ​ប្រាក់​ដោយ​ខ្លួន​ឯង​​ ហើយ​គប់​ទៅ​កាន់​អ្នក​គាំទ្រ​​នៅ​តំបន់​សម្រាប់​ទស្សនិកជន​​នៃ​ទីលាន​ប្រកួត​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ក្រោយ​ពី​វីដេអូ​បង្ហាញ​ពី​សកម្ម​ភាព​ខាងលើ​របស់ Jonathan Khemdee ត្រូវ​បាន​ចែក​រំលែក​តគ្នា​នៅ​លើ​អ៊ីនធើណិត អ្នក​លេង​បណ្ដាញ​សង្គម​​​បាន​ធ្វើ​ការ​រិះគន់​ស្ទើរ​គ្រប់​គ្នា​ ដោយ​ពួក​គេ​យល់​ថា នេះ​គឺជា​ទង្វើ​ដែល​ខ្វះ​ការ​គោរព គ្មាន​សុជីវធម៌ ​ប្រកប​ដោយ​ការ​មើល​ងាយ​ និង​​មិន​អាច​ទទួល​យក​បាន​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះកម្ពុជា​។ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន តាមរយៈ​ទំព័រ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ក៏បាន​សរសេរថា៖ «កីឡាករ​បាល់ទាត់​ថៃ ធ្វើបែបនេះ​គឺ​បាត់​ចរិត​ជា​កីឡាករ ជាការ​មើលងាយ​ម្ចាស់ផ្ទះ​ពេក​ហើយ។ មេដាយ និង​តុ​ក្ត​តា​តំណាង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​បាន​ផ្តល់ជូន​កីឡាករ​នេះ​គឺមាន​តម្លៃ​កិត្តិយស​ធំធេង​ណាស់ មិនមែន​គ្រប់​មនុស្ស​ចេះតែ​ទទួល​បានទេ គឺ​ប្រគល់​ដល់​តែ​ចំពោះ​អ្នក​បាន​សាង​ស្នាដៃ​ក្នុង​ព្រឹត្តិការណ៍​ប៉ុណ្ណោះ។ សហព័ន្ធ​បាល់ទាត់​ថៃ​គួរ​អប់រំ​កីឡាករ​រូបនេះ»។ ក៏ប៉ុន្តែ កីឡាករ​ថៃ​ម្នាក់​នេះ ថ្មី​ៗ​នេះ​ក៏​បាន​ចេញ​មុខមក​​បក​ស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​ ចំពោះ​​ទង្វើ​របស់​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​ «សំពង» … Read more

ថៃ​ហាម​អត្ត​ព​លិ​ក​ទៅកាន់​កាស៊ីណូ​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កម្ពុជា

ប្រតិភូ​កីឡា​ថៃ​ស្នើ​អត្ត​ព​លិ​ក​ចៀស​ឱ្យ​​ឆ្ងាយ​ពី​បន​ល្បែង (កាស៊ីណូ) នៅ​កម្ពុជា គ្រា​ដែល​ពួកគេ​មក​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32។ «ចេញទៅ​ក្រៅ​លេង​បាន ប៉ុន្តែ​កុំទៅ​បន​ល្បែ» ប្រធាន​ក្រុម Thana Chaiprasit បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Thairath ដូច្នេះ។ «រឿងនេះ​នៅ​កម្ពុជា​គឺ​ស្របច្បាប់ ប៉ុន្តែ​មិន​សមស្រប​សម្រាប់​អត្ត​ព​លិ​ក​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ជាតិ»។ មេដឹកនាំ​ក្រុម និង​គ្រូបង្វឹក​នឹង​តាមដាន​អត្ត​ព​លិ​ក បង្ការ​កុំឱ្យ​ពួកគេ​ធ្វើ​ទង្វើ​ខុសច្បាប់ ឬ​ខុស​គោលការណ៍​ដែល​បានកំណត់។ សារព័ត៌មាន Thairath យល់ថា ការណែនាំ​របស់លោក Chaiprasit នឹងមិន​ទទួល​បាន​​​ចំណាប់អារម្មណ៍​ច្រើន ព្រោះថា អត្ត​ព​លិ​ក​ចេះ​ថែរក្សា​រូបភាព​សម្រាប់​កីឡារបស់​ប្រទេស​​ថៃ។ ប្រទេស​ហ្វ៊ី​លី​ពី​ន​ក៏​ចាត់ទុក​កាស៊ីណូ​ជា​ជំនួញ​ស្របច្បាប់។ ប៉ុន្តែ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 30 ប្រតិភូ​កីឡា​របស់​បណ្ដា​ប្រទេស​ពុំបាន​ជួប​បញ្ហា​អត្ត​ព​លិ​ក​ចូល​បនល្បែង​ឡើយ។ អត្ត​ព​លិ​ក​នៃ​ប្រតិភូ​កីឡា​ថៃ​ចំនួន 847 នាក់ មកកាន់​កម្ពុជា​ប្រកួត​ក្នុង 36 លើ 37 វិញ្ញាសា។ បណ្ដា​ក្រុម​កីឡាករ​ដែល​បានប្រកួត​មុន​គេ​​នៅ​ស៊ី​ហ្គេម​លើក​នេះ រួមមាន ក្រុមបាល់ទាត់ U-22, ក្រុម​ចត្រង្គ និង​ក្រុមកីឡា​កីឡា​គ្រី​ឃី​ត (Cricket) ដែល​ចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃទី 29 មេសា 2023។ គោលដៅ​របស់​ក្រុម​ប្រតិភូ​កីឡា​ថៃ​គឺ​មេដាយមាស 162 … Read more