COVID-19! ជប៉ុន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​

COVID-19! ជប៉ុន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ​ប្រកាស​ដាក់​ប្រទេសទាំង​មូល​​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​ ដែល​នឹង​អូស​បន្លាយ​ពេល​ដល់​ថ្ងៃទី​6ឧសភា​ ដោយ​សារ​តែ​ COVID-19។ “បណ្ដា​តំបន់​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​នឹង​ពង្រីក​ពី​7ខេត្ត​-ក្រុង ឡើង​ដល់​បណ្ដា​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​” នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​ ជាមួយ​ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​ដើម្បី​ពិភាក្សា​អំពី​COVID-19។ លោក Abe កាល​ពី​ថ្ងៃទី​7មេសា​​បាន​ប្រកាស​អាសន្ន​ចំពោះ​ទីក្រុង​តូក្យូ និង​ទីក្រុង​អូសាកា រួម​នឹង​5ខេត្ត​ផ្សេង​ទៀត​ ដែល​មាន​ប្រជា​ជន​សរុប​ប្រមាណជា​44​%​ ក្នុង​ចំណោម​ប្រជា​ជន​សរុប​ទូទាំង​ប្រទេស​។ សុពលភាព​នៃ​បទបញ្ជា​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​អាសន្ន​នេះ​នឹង​អូស​បន្លាយ​ដល់​ថ្ងៃទី​6​ឧសភា​ឆ្នាំ​2020។ ការ​ប្រកាស​ដាក់​ប្រទេស​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​នេះ​ក៏​នឹង​អនុញ្ញាត​ឱ្យ​អភិបាល​ខេត្ត​ក្រុង​នានា​អាច​ស្នើ​ឱ្យ​ពល​រដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ​ ហើយ​អាច​ផ្អាក​អាជីវកម្ម​នានា​ផងដែរ​។ ក៏ប៉ុន្តែ មិន​ទាន់​មាន​យន្ត​ការ​ជាក់​លាក់​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​​ ឬ​ពិន័យ​ទៅ​លើ​អ្នកដែល​មិន​គោរព​បទបញ្ជា​នៅ​ឡើយ​។ នៅ​ក្នុង​ទីក្រុង​តូក្យូ អភិបាល​ក្រុង​បាន​ស្នើ​ឱ្យ​ប្រជាជន​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​។ ចំនួន​អ្នក​ចេញទៅ​ធ្វើ​ការ​ បាន​ថយ​ចុះ​ច្រើន​ដែល​គេ​អាច​សង្កេត​ឃើញ​​នៅ​តាម​ដង​ផ្លូវ​។ ប៉ុន្តែ ស្ថាន​ភាព​មនុស្ស​ជុំ​គ្នា​ច្រើន​នៅ​តែ​កើត​មាន​ឡើង​ក្នុង​តំបន់​ប្រជុំជន ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា វិធាន​ការ​នានា​មិន​អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​នេះ​បាន​។ ជប៉ុន បាន​រកឃើញ​អ្នកជំងឺ​សរុប​ជាង​8,600​នាក់ ក្នុង​នោះ​មាន​ជិត​180​នាក់​បាន​ស្លាប់​។ ក្រុម​អ្នកជំនាញ​ការ​ព្រមាន​ជា​ច្រើន​លើក​មក​ហើយ​ថា COVID-19 នឹង​បង្ក​ផលវិបាក​ធ្ងន់​ធ្ងរ​បំផុត​ បើសិន​វា​កើន​ឡើង​រហូត​ដល់​លែង​គ្រប់​គ្រង​បាន​ ពិសេស​គឺ​ចំពោះ​ប្រទេស​ដែល​មាន​ប្រជា​ជន​ចាស់​ជរា​ច្រើន​ដូច​ប្រទេស​ជប៉ុន​នេះ​៕ ប្រភព៖ សារ​ព័ត៌មាន​បរទេស

COVID-19! ជប៉ុន​ស្នើ​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​​ “កុំចេញ​ក្រៅ​​ផ្ទះ”​ បន្ទាប់​ពីមាន​ការ​​ព្រមាន​ថា​ មនុស្ស​400,000​នាក់​នឹង​ស្លាប់

COVID-19! ជប៉ុន​ស្នើ​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​​ "កុំចេញ​ក្រៅ​​ផ្ទះ"​ បន្ទាប់​ពីមាន​ការ​​ព្រមាន​ថា​ មនុស្ស​400,000​នាក់​នឹង​ស្លាប់

រាជា​ណាចក្រ​ជប៉ុន​បាន​ប្រកាស​ស្នើ​ឱ្យ​ប្រជាជន​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ​ បន្ទាប់​ពី​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​ព្រមាន​ថា ប្រទេស​នេះ​នឹង​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ដល់​ទៅ​400,000​នាក់​ បើ​សិន​​បន្ធូរ​​​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​។ រាជ​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃទី​15​មេសា បាន​ប្រកាស​អំពាវ​នាវ​ដល់​ពលរដ្ឋ​ទូទាំងប្រទេស​ កុំ​ចេញ​ក្រៅ​ផ្ទះ ជំនួស​ឱ្យ​ការ​អនុវត្ត​វិធាន​ការ​នេះ​សម្រាប់​តែ​បណ្ដា​ខេត្ត​ និង​ទីក្រុង​មួយ​ចំនួន​ដូច​មុន​។ វិធានការ​បង្កើន​ការ​រឹត​បន្តឹង​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុសCOVID-19នេះ រួម​មាន​ការ​ស្នើ​ឱ្យ​ពលរដ្ឋ​បង្ខាំង​ខ្លួនឯង​​ក្នុង​ផ្ទះ និង​អាជីវ​កម្ម​នានា​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​ ក៏ប៉ុន្តែ អាជ្ញា​ធរ​មិន​ទាន់​បង្ហាញ​អំពី​កម្រិតនៃ​ការ​​ពិន័យ​ ឬ​ទម្រង់​នៃ​ការ​ពិន័យ​ជាក់​លាក់​ណា​មួយដើម្បី​បង្ខំ​ឱ្យ​មនុស្ស​អនុវត្ត​តាម​​នៅ​ឡើយ​។ កាល​ពី​ថ្ងៃទី​15​មេសា​ម្សិល​មិញ ប្រធាន​នៃ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​ លោក Yoshihide Suga បាន​អំពាវ​នាវ​សូម​ឱ្យ​ប្រជា​ជន​ ធ្វើ​រឿង​គ្រប់​យ៉ាង​ដែល​ស្ថិត​ក្នុង​សមត្ថ​ភាព ​ដើម្បី​ជួយ​ជ្រោម​ជ្រែង​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​វីរស​ឆ្លង​រាលដាល​។ សេចក្ដី​ប្រកាស​ និង​អំពាវ​នាវ​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​សារ​ព័ត៌មាន​នានា​របស់​ជប៉ុន​ បាន​ចុះ​ផ្សាយ​លទ្ធ​ផល​នៃ​​ការ​សិក្សា​ស្រាវ​ជ្រាវ​សម្ងាត់​មួយ​របស់​ក្រសួង​សុខាភិបាល​ប្រទេសនេះ​ ដែល​បាន​ព្យាករ​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ជប៉ុន​ អាច​កើន​ឡើង​ដល់​400,000​នាក់ បើ​សិន​ជា​មិន​បាន​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​។ របាយការណ៍​នេះ​ក៏បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​​ប្រហែល​850,000​នាក់​ នឹង​ត្រូវ​ការ​​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។ បច្ចុប្បន្ន ប្រទេស​ជប៉ុន ធ្វើ​តេស្ត​ទៅ​លើ​តែ​អ្នក​ណា​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​COVID-19 ប៉ុណ្ណោះ។ ប្រទេស​នេះ មាន​អ្នក​ជំងឺ​ COVID-19 សរុប​ជិត​​9,000​នាក់​ រួម​ទាំង​ទេស​ចរ​នៅ​លើ​នាវា​ Diamond Princess ក្នុង​នោះ​មាន​អ្នក​ជំងឺ​ប្រមាណជាជិត​​200​នាក់​បាន​ស្លាប់​។ កំណើន​នៃ​អ្នក​ជំងឺ​មាន​ការ​កើន​ឡើង​ជា​លំដាប់​នៅ​ជប៉ុន​ក្នុង​អំឡុង​ដើម​ខែ​មេសា​នេះ ពិសេស​នៅ​រាជ​ធានី​តូក្យូ។ រាជ​រដ្ឋាភិបាល​ជប៉ុន … Read more

COVID-19! ជប៉ុន​ប្រកាស​អាសន្ន​!

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe បាន​ប្រកាស​ស្ថាន​ភាព​អាសន្ន​ដែល​មាន​រយៈ​ពេល​1ខែ​សម្រាប់​រាជធានី​ Tokyo និង​តំបន់​ចំនួន​6​ផ្សេង​ទៀត​ ខណៈ​ដែល​ករណី​ឆ្លង​COVID-19 បាន​ និង​កំពុង​កើន​ឡើង​ខ្លាំង​។ វិធាន​ការ​នេះ​នឹង​មិន​ភ្ជាប់​ជាមួយ​បម្រាម​គោចរ​នោះ​ទេ ប៉ុន្តែ​នឹង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ខេត្ត​នៅ​មូល​ដ្ឋាន​ មាន​សិទ្ធិ​ស្នើឱ្យ​ពលរដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ​ ក៏ដូចជា​បិទ​ដំណើរ​ការ​អាជីវ​កម្ម​បណ្ដោះ​អាសន្ន​បាន។ ការ​សម្រេច​ចិត្ត​ប្រកាស​អាសន្ន​នេះ​ ធ្លាប់​ត្រូវ​បាន​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​រំឭក​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​តួលេខ​នៃ​ការ​ឆ្លង​មេរោគ​ COVID-19 នៅ​ឯរាជ​ធានី​ Tokyo បាន​កើន​លើស​ពី​1,000​នាក់។ លោក Abe ក៏បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​ក៏នឹង​ស្នើ​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដោយ​វា​មាន​ទំហំ​ទឹក​ប្រាក់1លាន​លាន​ (1,000​,000,000,000​​​) ដុល្លារ​អាមេរិក ដើម្បី​កាត់​បន្ថយ​ការ​ខាត​បង់​សេដ្ឋកិច្ច​ដោយ​សារ​ COVID-19៕ ប្រភព៖ សារ​ព័ត៌មាន​បរទេស

ករណី​ជប៉ុន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ ដែល​បានធ្វើ​ដំណើរ​តាម​យន្ត​ហោះ​​វៀតណាមចេញ​ពី​សៀម​រាប​៖ កម្ពុជា​កំពុងស្រាវ​ជ្រាវ​​រឿង​នេះ ខណៈជប៉ុន​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ ឯវៀត​ណាម​​ប្រកាស​លម្អិ​តអំពី…

អ្នក​ដំណើរ​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ដែល​ហោះ​ចេញពីទី​ក្រុង​សៀម​រាប​ ទៅ​កាន់​ប្រទេស​វៀតណាម​ និង​បាន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​អាជ្ញា​ធរ​ប្រទេស​ជប៉ុន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​ទាន់​ត្រូវ​បានជប៉ុន​​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ ចំណែក​កម្ពុជា​ក៏​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​។ យន្ត​ហោះ​មួយ​គ្រឿង​ដែល​មាន​លេខ​សម្គាល់​ជើង​ហោះ​ហើរ VN814 បាន​ចាកចេញ​ពីទីក្រុង​សៀម​រាប​ ​ឆ្ពោះ​ទៅ​កាន់​​វៀត​ណាម មុន​នឹង​​បាន​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន។ ​អ្នក​ដំណើរ​6នាក់ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​​នេះ​ បានបំពេញ​បែប​បទ​​ចូលទៅទេសចរ​នៅ​​​ប្រទេស​វៀត​ណាម​​។ វេជ្ជ​បណ្ឌិត​ Nguyen Tri Dung ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​នៃ​ទីក្រុង​ហូជីមីញ បាន​ឱ្យ​ដឹង​ថា មជ្ឈ​មណ្ឌល​នេះ​បាន​ទទួល​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​គ្រប់គ្រង​​​ព្រលាន​យន្ត​ហោះ Tan Son Nhat ឱ្យ​ដឹង​ថា ជើង​ហោះ​ហើរ VN814 ដែល​បាន​ហោះ​ចេញពី​ទីក្រុង​សៀម​រាប ឆ្ពោះទៅកាន់​​ព្រលាន​យន្ត​ហោះ​ Tan Son Nhat នៅ​វេលា​ម៉ោង​ 22:03នាទី ថ្ងៃទី​3មីនា គឺ​មាន​អ្នក​ដំណើរ​ម្នាក់​ ដែល​ត្រូវ​​បាន​គេ​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​វីរុស​ Covid-19 បន្ទាប់​ពី​បាន​ទៅ​ដល់ប្រទេស​ជប៉ុន។ ក្នុង​ចំណោម​អ្នក​ដំណើរ​67នាក់​នៅ​ក្នុង​​ជើង​ហោះ​ហើរ VN814 នេះ មាន​អ្នក​ដំណើរ​6នាក់ បាន​បំពេញ​បែប​បទ​ចូល​លេង​ប្រទេស​វៀត​ណាម រួម​មាន​ជនជាតិបារាំង​3នាក់ អូស្ត្រាលី​ម្នាក់ ​វៀត​ណាមម្នាក់ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ហ្វីលីពីន។ ជនជាតិ​ហ្វីលីពីន​ម្នាក់​នេះ បាន​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​នា​ថ្ងៃ​ទី​4មីនា​។ អ្នក​ដំណើរ​5នាក់​​ខាងលើ​ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​។ ចំណែក​អ្នក​ដំណើរ​ 61នាក់ … Read more

បើកប្រវត្តិប្រុសស្អាត អភិបាលខេត្តហុកកៃដូ ប្រទេសជប៉ុន បុរសក្លាហាន ពុះពារស្ដារវិបត្តិ COVID-19

ខេត្តហុកកៃដូ ប្រទេសជប៉ុន កំពុងត្រូវវីរុសកូរ៉ូណាប្រភេទថ្មីរុករានរាតត្បាតយ៉ាងធ្ងន់ធ្ងរ រហូតដល់ត្រូវប្រកាស​សភាវអាសន្ន សុំឱ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះរយៈពេល 2សប្ដាហ៍…តែគ្រាន់តែមានសេចក្ដីប្រកាសនេះភ្លាម បណ្ដានារីៗទាំងនៅក្នុងប្រទេសជប៉ុន និងក្នុងប្រទេសជាច្រើនទៀត បែរជាផ្ដល់ចំណាប់អារម្មណ៍ទៅលើលោកអភិបាលខេត្តរូបសង្ហា ដែលមានឈ្មោះថា “ណាអូមិជិ ស៊ូស៊ិគិ” នេះទៅវិញ។ ណាអូមិជិ ស៊ូស៊ិគិ 鈴木 直道 អាយុ 38ឆ្នាំ ជាអភិបាលខេត្តដែលមានអាយុតិចបំផុតនៅក្នុងប្រទេសជប៉ុន ទើបនឹងទទួលតំណែងថ្មីៗ កាលពីខែមេសា ឆ្នាំទៅ។ ក្រៅពីត្រូវបានដាក់រហស្សនាមឱ្យថា ជា “អភិបាលខេត្តរូបសង្ហា” ហើយ រូបគេថែមទាំងជាបុរសម្នាក់ដែលពូកែទាំងខាងទន់ភ្លន់ និងមាំមួនម៉ឺងម៉ាត់ផងដែរ គឺទាំងជាអ្នកជំនាញការខាងផ្នែកគ្រប់គ្រងកិច្ចការរាជការ និងជាកីឡាករដែលធ្លាប់បានចូលរួមប្រកួតក្នុងកម្រិតប្រទេសទៀតផង។ ណាអូមិជិ ស៊ូស៊ិគិ ជាអ្នកខេត្ត សៃតាម៉ៈ ជីវិតក្នុងវ័យកុមារហាក់ដូចជាក្រខ្សត់ និងអត្តខាត់ ព្រោះត្រូវរស់នៅជាមួយម្ដាយដែលលែងលះគ្នាជាមួយឪពុក។ គេរៀនរហូតដល់កម្រិតមធ្យមសិក្សា ក៏លែងអាចរៀនបន្តក្នុងកម្រិតមហាវិទ្យាល័យទៀតបាន ព្រោះមានបញ្ហារឿងហិរញ្ញវត្ថុរបស់គ្រួសារ ហើយត្រូវចេញមកធ្វើការចិញ្ចឹមខ្លួន​ឯង។ ពេលអាយុបាន 18ឆ្នាំ គេប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការរបស់សាលាក្រុងតូក្យូ និងបន្ទាប់ពីធ្វើការបាន 1ឆ្នាំ រូបគេក៏មានឱកាសបានសិក្សាបន្តនៅមហាវិទ្យាល័យ ហូហ្សេ និងបញ្ចប់ការសិក្សាផ្នែកនីតិសាស្ត្រ។ ក្នុងអំឡុងពេលកំពុងរៀននៅមហាវិទ្យាល័យ គេបានធ្វើជាប្រធានជំរំអ្នកប្រដាល់ និងធ្លាប់បានចូលរួមប្រកួតកីឡាប្រដាល់កម្រិតជាតិ នៅឆ្នាំ2002 ទៀតផង។ … Read more

សណ្ឋាគារ​ត្រូវ​ក្ស័យ​ធន ព្រោះ​តែ​អាសន្ន​រោគ​កូរ៉ូណា Covid-19

ជប៉ុន៖ សណ្ឋា​គារ​មួយ​នៅ​ក្នុង​ខេត្ត​ Aichi បាន​ក្លាយ​ជាក្រុម​ហ៊ុន​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​ ដែល​បាន​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន ដោយ​សារ​តែ​ចំនួន​ភ្ញៀវ​មក​ស្នាក់​នៅ​ បានថយ​ចុះ​យ៉ាង​គំហុក​ ខណៈ​អាសន្ន​រោគ​កំពុង​រាត​ត្បាត​ប្រទេស​នេះ។ សណ្ឋាគារ​ Fujimiso នៅ​ក្នុង​តំបន់ Gamagori នៃ​ខេត្ត Aichi កាល​ពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា​នឹង​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន​ទៅ​កាន់​តុលាការ​ខណ្ឌ Nagoya ក្នុង​ទីក្រុង Toyohashi ខេត្ត Aichi ប្រទេស​ជប៉ុន​។ នេះ​គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​បង្អស់​នៃ​ប្រទេស​ជប៉ុន ដែលត្រូវ​ក្ស័យ​ធន​ទាក់​ទិន​នឹង​វិបត្តិ​អាសន្ន​រោគ​ Covid-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Tokyo Shoko Research។ សណ្ឋគារ​ Fujimiso បាន​ចាប់​ផ្ដើម​ផ្ដោត​​ទៅ​លើ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពី​ប្រទេស​ចិន​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ។ ប៉ុន្តែ ចាប់​ពី​ខែ​មករា ភ្ញៀវ​ទេស​ចរ​ពី​ប្រទេស​ចិន បាន​លុប​ចោល​ការ​កក់​បន្ទប់​ជា​បន្ត​បន្ទាប់​ ធ្វើ​ឱ្យ​សណ្ឋា​គារ​នេះ​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ សណ្ឋាគារ​នេះ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​​1956 ហើយ​បច្ចុប្បន្ន មាន​ទុន​96​លាន​យ៉េន។ មន្ត្រី​ផ្នែក​ទេសចរណ៍​បាន​ឱ្យ​ដឹង​ ភ្ញៀ​វ​ទេសចរ​ចិន​ដែល​លុប​ចោល​ការ​កក់​សណ្ឋាគារ​នៅ​ជប៉ុន​ នឹង​កើន​ឡើង​ដល់​ 400,000​ក្រុម​នៅ​ចុង​ខែ​នេះ ដោយ​សារ​តែ​ការ​រាត​ត្បាត​ខ្លាំង​នៃ​អាសន្ន​រោគ​កូរ៉ូណា​។ សមាគមក្រុម​ហ៊ុន​ទេស​ចរណ៍​ជប៉ុន​យល់​ថា តួលេខ​ពិត​អាច​នឹង​ខ្ពស់​ជាង​នេះ​ច្រើន ព្រោះថា​ពួកគេ​មិន​ទាន់​បាន​បូក​រួម​ទាំង​ក្រុម​អ្នក​​ទេស​ចរដែល​មក​ក្នុង​នាម​​បំពេញ​បេសក​កម្ម​នៅឡើយ​។ យោង​តាម​ការ​ស្ទង់​មតិ​អន​ឡាញដែល Tokyo Shoko Research បាន​ធ្វើ​ឡើងទៅ​លើ​ក្រុម​ហ៊ុន​​ចំនួន​ជាង​12,300​​​​ចាប់​ពី​ថ្ងៃទី​7កុម្ភៈ ដល់​26កុម្ភៈ បាន​ឱ្យ​ដឹង​ថា​ … Read more

ជប៉ុន​ចំណាយ​ 2,5​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​អាសន្ន​រោគ​ Covid-19

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ បាន​ឱ្យ​ដឹង​ថា រាជ​រដ្ឋា​ភិបាល​ប្រទេសនេះ​នឹង​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​ 270​ពាន់​លាន​យ៉េន​(2,5​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​អាសន្នរោគ​កូរ៉ូណា​ Covid-19​ ដែល​កំពុង​ធ្វើ​ឱ្យ​ជប៉ុន​ទទួល​រង​ការ​ខាត​បង់​ច្រើន​។ ថវិកា​ចំនួន 2,5ពាន់​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​មធ្យម​ និងខ្នាត​តូច​ នៅ​ចំពោះ​មុខ​ការ​ខូច​ខាត​ផ្នែក​ហិរញ្ញ​វត្ថុ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រីជប៉ុន Shinzo Abe នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នា​ព្រឹក​នេះ​។ ក្រៅ​ពី​នេះ កញ្ចប់​ថវិកា​ទីពីរសម្រាប់​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 និង​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នា​ថ្ងៃទី​10​មិនា​ខាង​មុខ​។ សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ដូច​ខាង​លើ ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​ប្រទេស​នេះ​មាន​អ្នក​ឆ្លងមេរោគ​កូរ៉ូណា​ចំនួន​250នាក់ និង​6នាក់​បាន​ស្លាប់​ រួម​នឹង​អ្នក​ជំងឺ​ជាង​ 700​នាក់​កំពុង​ទទួល​ការ​ព្យា​បាល និង​អ្នក​ស្លាប់​ចំនួន​ 7នាក់​ដែល​មក​ពី​នាវា​ទេស​ចរណ៍ Diamond Princess។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Reuters។ អាសន្ន​រោគ​ Covid-19 នៅ​ប្រទេស​ជប៉ុន ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រដូវ​កាល​កីឡា​អូឡាំពិក​រដូវ​ក្ដៅ (Summer Olympics)ឆ្នាំ​នេះ ដែល​តាម​គម្រោង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​24​កក្កដា​ខាង​មុខ​។ ប៉ុន្តែ គណៈ​កម្ម​ការ​កីឡា​អូឡាំពិក​អន្តរ​ជាតិ​ បាន​ឱ្យ​ដឹង​ថា ពួកគេ​ “សន្យា” ថា កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នេះ​នឹង​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​ បើទោះ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​អាសន្ន​រោគ​កូរ៉ូណាក៏ដោយ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិប​តី​ចិន​ លោក​ ស៊ី ជីន​ពីង ទៅ​កាន់​ប្រទេស​ជប៉ុន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែមេសា​ខាង​មុខ​​ អាច​នឹង​ត្រូវ​បាន​ពន្យាពេល​ ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ Covid-19។ … Read more

ទូរទស្សន៍ជប៉ុន រាយការណ៍ថា អ្នកដំណើរក្នុងនាវាទេសចរណ៍ “ស្លាប់” 2នាក់ហើយ ដោយសារវីរុស Covid-19

ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍នៅថ្ងៃនេះ(ទី20កុម្ភៈ)ថា អ្នកដំណើរលើនាវាទេសចរណ៍ Diamond Princess បានស្លាប់បាត់បង់ជីវិតហើយចំនួន 2នាក់ ដោយសារឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19) ខណៈដែលអាជ្ញាធរបាននិងកំពុងចាប់ផ្ដើមជម្លៀសអ្នកដំណើរឈុតទី2 ចុះពីលើនាវានោះ ក្រោយពីឆ្លងផុតរយៈពេលបង្ខាំងខ្លួនពិនិត្យមេរោគ 14ថ្ងៃរួចមក។ រដ្ឋបាលជប៉ុន មានបញ្ជាឱ្យអ្នកដំណើរ និងក្រុមនាវិកចំនួន 3,700នាក់នៅលើនាវាទេសចរណ៍ Diamond Princess ធ្វើតាមកម្មវិធីបង្ខាំងខ្លួនដោយឡែកដើម្បីតាមដានមេរោគ ក្រោយពីធ្វើដំណើរមកដល់ទីក្រុងយ៉ូកូហាម៉ាកាលពីថ្ងៃទី3 កុម្ភៈ ដែលថ្មីៗបំផុតនេះ លទ្ធផលនៃការពិនិត្យបានអះអាងថា មានអ្នកដំណើរចំនួនជាង 620នាក់ បានឆ្លងមេរោគវីរុសកូរ៉ូណាដែលមានដើមកំណើតពីទីក្រុងវូហានរបស់ចិន។ អឹន អេច ខេ ដែលយោងតាមប្រភពព័ត៌មានក្នុងរដ្ឋាភិបាលជប៉ុន បានរាយការណ៍ថា អ្នកស្លាប់ទាំង 2នាក់នោះ ជាបុរស និងស្ត្រីដែលមានអាយុប្រមាណ 80ឆ្នាំ។ ជប៉ុនមានចំនួនអ្នកឆ្លងមេរោគវីរុសនេះក្នុងលំដាប់ទី2 បន្ទាប់ពីចិន ដែលធ្វើឱ្យរដ្ឋាភិបាលត្រូវរងការរិះគន់យ៉ាងខ្លាំងថា ប្រើវិធានការបង្ខាំងការពារមេរោគគ្មានប្រសិទ្ធភាព ត្រឹមតែប៉ុន្មានខែមុនទីក្រុងតូក្យូនឹងក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ2020។ ខាត់ស៊ឺណូប៊ុ ខាតូ រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលជប៉ុន បានចេញមកការពារវិធានការទប់ទល់មេរោគរបស់រដ្ឋាភិបាលនៅថ្ងៃនេះ(ទី20) ដោយបានអះអាងនៅចំពោះមុខរដ្ឋសភាថា ក្រុមមន្ត្រីបានប្រតិបត្តិតាមការណែនាំរបស់អ្នកជំនាញការយ៉ាងតឹងរ៉ឹងម៉ឺងម៉ាត់ និងមានវិធានការកែបញ្ហាបែបប្រចាំថ្ងៃទៀតផង។ ទាំងអស់នេះ ក្រសួងសាធារណៈសុខាភិបាលជប៉ុននៅបានចេញសេចក្ដីថ្លែងការណ៍ជាភាសាជប៉ុន និងអង់គ្លេស ដោយបានអះអាងថា អ្នកដំណើរនៅលើនាវាកម្សាន្ត Diamond … Read more

អាមេរិក​មិន​ទទួលយក​​ពល​រដ្ឋ​របស់​​ខ្លួន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ នៅ​លើ​នាវា ​Diamond Princess

ពល​រដ្ឋ​អាមេរិកាំង​​40នាក់​ដែល​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​លើ​នាវា​ទេសចរណ៍ Diamond Princess ​មិន​ត្រូវ​បាន​នាំ​ត្រឡប់​ទៅ​​​កាន់​ប្រទេស​​តាម​ជើង​ហោះ​ហើរ​ចំនួន​2 ដែល​ក្រសួង​ការ​បរទេស​អាមេរិក​បាន​រៀប​ចំ​នោះ​ទេ​។ “40នាក់​ក្នុង​ចំណោម​ពួក​គេ​ បាន​ឆ្លង​មេរោគ​។ ពួក​គេ​នឹង​មិន​ទៅ​ណា​ទាំង​អស់ ពួកគេ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​នៅ​ជប៉ុន​” នេះ​គឺ​ជា​ប្រសាសន៍​របស់​​​លោក Anthony Fauci មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ជាតិ​អាមេរិកាំង​ ដែល​បាន​ឆ្លើយនៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយសារ​ព័ត៌មាន​ CBS កាល​ពី​ម្សិល​មិញ​។ លោក​បន្ត​ថា អ្នក​ជំងឺ​ទាំង​នោះមិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ជម្លៀស​ទៅ​កាន់សហ​រដ្ឋ​អាមេរិក​វិញ​​នោះ​ទេ​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​ពល​រដ្ឋ​អាមេរិកាំង ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ​លោក Anthony Fauci ថ្លែង​ថា ប្រការ​នេះ​គឺ​មាន​ច្រើន​បែប​។ លោក​បន្ត​ថា “អ្នក​អាច​ត្រូវ​ឆ្លង​មេរោគ​ ហើយ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​តិច​តួច​ណាស់​ ប៉ុន្តែ អ្នក​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដទៃបាន​​”។ មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​នៃ​សហ​រដ្ឋ​អាមេរិក Centers for Disease Control and Prevention (CDC) កាល​ពី​ថ្ងៃទី15កុម្ភៈ បាន​ប្រកាស​ថា ក្រសួង​ការ​បរទេស​អាមេរិកាំង​នឹង​បញ្ជូន​យន្ត​ហោះ​2គ្រឿង​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​នាំ​យក​ពល​រដ្ឋ​របស់​ខ្លួន​ចំនួន​ប្រហែល​400នាក់ ដែល​ស្ថិត​នៅ​លើ​នាវា​ Diamond Princess ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ Yokohama ប្រទេស​ជប៉ុន​ ត្រឡប់​មក​ស្រុក​វិញ​។​ បន្ទាប់​ពី​បាន​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក អ្នក​ទាំង​នោះ​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​ Travis ក្នុង​រដ្ឋ​ … Read more

ជន​ជាតិ​ជប៉ុន​ម្នាក់​បាន​ស្លាប់ដំបូង​គេបង្អស់ ​ដោយ​សារ​មេរោគកូរ៉ូណា Covid-19

ស្ដ្រី​ម្នាក់​ បានក្លាយ​ជាមនុស្ស​ដំបូង​គេ​បង្អស់​នៅ​ជប៉ុន ​​ស្លាប់​ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា ប៉ុន្តែនេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ដំបូង​ប៉ុណ្ណោះ។ សារ​ព័ត៌មាន​ NHK បាន​ឱ្យ​ដឹងថា អ្នក​ជំងឺ​គឺ​ជា​ស្ត្រី​វ័យ​ប្រហែល 80ឆ្នាំ ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា Covid-19 នៅ​ខេត្ត Kanagawa ក្បែរ​ទី​ក្រុង​ Tokyo ប្រទេស​ជប៉ុន។ សារ​ព័ត៌មាន​ NHK ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ជប៉ុន លោក Katsunobu Kato បញ្ជាក់​ថា ៖ “បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ការ​ស្លាប់​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​ដែរ​ ឬ​យ៉ាង​ណា​នោះ​ទេ​។ នេះ​គឺជា​មនុស្ស​ដំបូង​ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ បាន​បាត់​បង់​ជីវិត”។ ទាក់​ទិន​នឹង​មេរោគ​កូរ៉ូណា អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ម្នាក់​នៅ​ឯទី​ក្រុង Tokyo ក៏​បាន​ឆ្លង​មេរោគ​នេះ​ ខណៈ​ដែល​ជប៉ុន​កំពុង​ខឹត​ខំទប់​ស្កាត់​ការ​រាល​ដាល​នៃ​មេរោគ​នេះ ក្នុង​នោះក៏មាន​វិធានការបង្ខាំង​នាវា​ទេសចរណ៍ Diamond Princess នៅ​ឯកំពង់​ផែ Yokohama ផង​ដែរ។ សារ​ព័ត៌មាន​ជប៉ុន ចុះផ្សាយ​ថា អ្នក​បើក​បរ​ខាង​លើប្រាប់​ថា គាត់​ប្រហែល​ជា​ឆ្លង​វីរុស​កូរ៉ូណា ពី​អតិថិជន​របស់​ខ្លួន​ ក្នុង​នោះ​ក៏មាន​ជនជាតិ​​ចិន​ម្នាក់​ផងដែរ។​ បច្ចុប្បន្ន មន្ត្រី​សុខាភិបាល​ជប៉ុន​កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុ​ដំបូង​ដែល​នាំ​ឱ្យ​អ្នក​រត់​តាក់​ស៊ី​នេះ​ត្រូវឆ្លង​មេរោគ​។ គិត​មក​ដល់​ល្ងាច​ថ្ងៃទី13កុម្ភៈនេះ​ ជប៉ុនមាន​អ្នក​ផ្ទុក​មេរោគ​ Covid-19 ចំនួន 250នាក់​ … Read more

រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ 41នាក់បន្ថែម​ទៀត​ នៅ​លើ​កប៉ាល់​ទេស​ចរណ៍​យក្ស​របស់​ជប៉ុន

កប៉ាល់​ទេស​ចរណ៍​យក្ស Diamond Princess ដែល​​តម្រូវ​ឱ្យ​ចូល​ចត​នៅ​ឯ​កំពង់​ផែ Yokohamn បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ចំនួន​41នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​នៅ​លើ​កប៉ាល់​នេះ កើន​ដល់ 61នាក់​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ AFP។ “លទ្ធ​ផល​នៃ​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​នៅ​លើ​ភ្ញៀវ​ទេស​ច​ចំនួន 171នាក់​ បាន​បង្ហាញ​ថា មាន​41នាក់​មាន​ផ្ទុក​មេរោគ​នេះ​។ ថ្ងៃ​នេះ ពួកគេ​នឹង​ត្រូវ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​យើង​ខ្ញុំ​កំពុង​រៀប​ចំ​សម្រាប់​កិច្ច​ការ​នេះ​។ ជា​សរុប ក្នុង​ចំណោម​អ្នក​ទេស​ចរ​ 273នាក់​ដែល​បាន​ធ្វើ​តេស្ត យើង​បាន​រក​ឃើញ​61នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​” នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ជប៉ុន លោក Katsunobu Kato ដែល​បាន​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ Tokyo នៅ​ព្រឹក​នេះ។ ក្រុម​មន្ត្រី​សុខាភិបាលជប៉ុន​ បាន​ចាប់​ផ្ដើម​ធ្វើ​តេស្តរក​មេរោគ​នៅ​លើ​អ្នក​ដំណើរ​ 3,700នាក់ និង​ក្រុម​​នាវិក​​ទាំង​អស់​នៅ​លើ​កប៉ាល់​ទេសចរណ៍​យក្ស Diamond Princess ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន Carnival Japan​ Inc បន្ទាប់​ពី​មាន​​អ្នក​ដំណើរ​វ័យ​ចំណាស់​ម្នាក់​អាយុ 80ឆ្នាំ មាន​ផ្ទុក​មេរោគ​កូរ៉ូណា nCoV។ កប៉ាល់​ទេសចរណ៍​យក្ស Diamond Princess មុន​នេះ បាន​រក​ឃើញ​​អ្នក​ដំណើរ​ 20នាក់ ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា ហើយ​បាន​នាំ​ពួកគេ​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ខេត្ត Kanagawa ប្រទេស​ជប៉ុន​។ ក្រៅ​ពី​នេះ ភ្ញៀវ​ទេស​ចរ​ទាំង​អស់ … Read more

ជប៉ុនរកឃើញអ្នកដំណើរក្នុងនាវាទេសចរណ៍កម្សាន្តមួយ ឆ្លងមេរោគ “វីរុសកូរ៉ូណា” យ៉ាងតិច 10នាក់

រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលរបស់ប្រទេសជប៉ុនបានអះអាងនៅថ្ងៃនេះថា អ្នកដំណើរយ៉ាងតិច 10នាក់នៅលើនាវាទេសចរណ៍កម្សាន្តដែលត្រូវបានឃាត់ទុកពិនិត្យមេរោគនៅឯកំពង់ផែយ៉ូកូហាម៉ា មានលទ្ធផលពិនិត្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មី “វិជ្ជមាន” និងរំពឹងថា នឹងរកឃើញអ្នកឆ្លងមេរោគនេះបន្ថែមទៀត ក្នុងអំឡុងពេលដែលក្រុមគ្រូពេទ្យកំពុងធ្វើការត្រួតពិនិត្យរាងកាយអ្នកដំណើរ និងក្រុមនាវិកជាង 3,000នាក់។ ខាត់ស៊ីណូប៊ុ ខាតូ រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលជប៉ុន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ(ថ្ងៃទី5 កុម្ភៈ)ថា អ្នកឆ្លងមេរោគទាំង 10នាក់ នឹងត្រូវបញ្ជូនទៅមន្ទីរព្យាបាលរោគមួយកន្លែង ចំណែកអ្នកដំណើរ និងក្រុមនាវិកប្រមាណជា 3,700នាក់ទៀត នឹងត្រូវបង្ខាំងការពាររោគនៅលើនាវាទេសចរណ៍កម្សាន្តរបស់ក្រុមហ៊ុន ខានីវ៉ាល់ ខប់ រយៈពេល 14ថ្ងៃ។ លោក ខាតូ បានបញ្ជាក់ទៀតថា គ្រប់គ្នានៅលើនាវាទេសចរណ៍កម្សាន្តនោះ ធ្លាប់បានឆ្លងកាត់ការពិនិត្យសុខភាពរយៈដំបូងរួចមកហើយ ដែលតាមរយៈដំណាក់កាលនោះ នឹងនាំឆ្ពោះទៅរកការសុំពិនិត្យសុខភាពអ្នកដំណើរ និងក្រុមនាវិកចំនួនត្រឹមតែ 273នាក់ប៉ុណ្ណោះ ដោយក្នុងចំនួនអ្នកដែលដឹងលទ្ធផលហើយមានចំនួន 31នាក់ រកឃើញអ្នកផ្ទុកមេរោគវីរុសកូរ៉ូណា 10នាក់។ ទាំងអស់នេះ មន្ត្រីសុខាភិបាលជប៉ុននឹងនៅតែតាមដានសង្កេតមើលអ្នកដំណើរ និងក្រុមនាវិកទាំងនោះថា តើនឹងមានអាការឈឺថ្កាត់ដែរឬទេ និងអាចនឹងត្រូវមានការសុំពិនិត្យសុខភាពបន្ថែមទៀត។ ស្ថានីយទូរទស្សន៍ NHK បានរាយការណ៍ថា ក្នុងចំណោមអ្នកឆ្លងមេរោគទាំងនោះ មានពលរដ្ឋជប៉ុន 3នាក់ និងទាំង 10នាក់នោះ មិនមានអាការធ្ងន់ធ្ងរទេ។ អ្នកឆ្លងមេរោគដែលរកឃើញ បានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាក្នុងប្រទេសជប៉ុនដែលបានអះអាងហើយ … Read more