ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ … Read more

ជន្លេន​បុរាណ​ «ដេកលក់» 46,000 ឆ្នាំ​ ពេល​នេះ​បាន​ភ្ញាក់​ដឹង​ខ្លួន​​ឡើងវិញ

(រុស្ស៊ី) – ជន្លេនបុរាណ​មួយ​ប្រភេទ​​បាន​ងើប​ពី​ដំណេក​បន្ទាប់​ពី​ដេក​កក​អស់​រយៈ​ពេល​រាប់​ម៉ឺន​ឆ្នាំ​នៅ​ក្នុងហ្វូស៊ីល​​រូង​កំប្រុក​​​តាំង​ពី​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​បង្អស់​។ ជន្លេន​ខ្នាត​តូច​មួយ​ប្រភេទ​នៅ​មាន​ជីវិត បន្ទាប់​ពីបាន​​ដេក​ក្នុង​ស្រទាប់​ទឹក​កក​ក្នុង​ដី​ដែលមាន​អាយុ​កាល​​​រាប់​ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី យូរ​ជាង​រាប់​ម៉ឺន​ឆ្នាំ​ បើ​ធៀប​នឹង​ប្រភេទ​ជន្លេន​ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​រស់​ឡើងវិញ​មុននោះ​។ ជន្លេន​នេះ​ស្ថិត​ក្នុង​ប្រភេទ​ Panagrolaimus kolymaensis។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញវាកំពុង​​ដេក​ជារង្វង់​មូល​នៅ​ក្នុងហ្វូស៊ីល​​រូង​របស់​សត្វ​កំប្រុក​​ដែល​យក​ពី​ដី​ដែល​កក​រាប់​ម៉ឺន​ឆ្នាំ​ ក្បែរ​ទន្លេ​ Kolyma នៅ​ភាគ​ឦសាន​នៃ​បូល​ខាង​ជើង​ កាល​ពី​ឆ្នាំ 2002​។ អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ក៏​ធ្លាប់​បាន​ជួយ​ឱ្យ​ជន្លេន​ដែល​កក​រស់​ឡើង​វិញ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ 2018 ប៉ុន្តែ​មិន​បាន​ដឹង​អំពី​អាយុ​កាល​ និង​ប្រភេទ​របស់​វា​។ «នៅ​ទី​នេះ យើង​បាន​បញ្ជាក់​ថា ​ជន្លេន​រាង​មូល​រស់​នៅ​ក្នុង​ដី ប្រភេទ Panagrolaimus kolymaensis បាន​ផ្អាក​ដំណើរ​ការ​ក្នុង​រយៈ​ពេល 46,000 ឆ្នាំ​នៅ​ក្រោម​ដី​ដែល​កក​រាប់​ម៉ឺនលាន​​ឆ្នាំ​នៅ​ស៊ីបេរី» អ្នក​ស្រាវ​ជ្រាវ​មក​ពី​ប្រទេស​រុស្ស៊ី និង​អាល្លឺម៉ង់ ឱ្យ​ដឹង​ដូច្នេះ​។ រាងកាយ​របស់​សត្វ​ជន្លេន​មូល និង​ខ្លាឃ្មុំ​ទឹក (Tardigrades) អាច​ស្ថិតនៅ​ស្ងៀម​មួយ​កន្លែង​ ដែល​ហៅ​ថា cryptobiosis (ដេកកក) ដើម្បី​ទប់​ទល់​នឹង​ស្ថានភាព​កក ឬ​បាត់​បង់​ជាតិ​ទឹក​ទាំង​ស្រុង​។ ក្នុងករណី​នេះ​ ពួក​វា​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​អុកស៊ីសែន និង​កម្ដៅ​ដែល​កើត​ពី​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​ពី​អាហារ​ ដល់​ថ្នាក់​មិន​អាច​ត្រូវ​បាន​គេ​ដឹង​។​ ជន្លេន​ខាងលើ​បាន​ដេក​កក​ក្នុង​ដី​តាំង​ពី​ចុង​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​ (ពី 2.6 លាន​ ដល់ 11,700 ឆ្នាំ​មុន​)​។ បណ្ដា​ប្រភេទ​ជន្លេន​បុរាណ​អាច​រស់​ឡើង​វិញ​ បើ​សិន​ពួក​វា​រួច​ផុត​ពី​ស្រទាប់​ទឹក​កក​ក្រោម​ដី​។

ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។ យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។ កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច … Read more

ជនរងគ្រោះ​ដែល​ត្រូវ​ឃ្មុំ​ទិច​ប្រហែល​ ២០,០០០ ​ទ្រនិច បាន​ដឹក​​ខ្លួន​​ឡើង​វិញ​​ហើយ

(សហរដ្ឋ​អាម៉េរិក)-Bellamy រស់នៅក្នុង​រដ្ឋ Ohio បានដឹងខ្លួន​ឡើងវិញ ក្រោយពី​សន្លប់​បាត់ស្មារតី​ដោយសារតែ​ត្រូវ​ឃ្មុំ​ពិឃាត​អាហ្វ្រិក ទិច ២ ម៉ឺន​ទ្រនិច នៅពេល​កំពុង​ឆ្ការ​មែកឈើ។ កំលោះ​ជនជាតិ​អាម៉េរិក ឈ្មោះ Austin Bellamy កាលពី​ថ្ងៃទី ០២ កញ្ញា បានដឹងខ្លួន​ឡើងវិញ ក្រោយពី​បាន​សន្លប់​កាលពី​ព្រលប់​ថ្ងៃទី ៣០ សីហា។ ប៉ុន្តែ Bellamy នៅមាន​បញ្ហា​ផ្លូវដង្ហើម និង​មិនទាន់​ងើប​ដើរ​បាន​ដូច​ធម្មតា​នៅឡើយ បើ​ទោះ​របួស​បាន​ធូរស្រាល​បន្តិច​ហើយក៏​ដោយ។ Austin Bellamy ត្រូវ​ឃ្មុំទិច​នៅ​ពេល​​កាប់​​ចំ​មែន​ឈើ​ដែល​មាន​សំបុក​ឃ្មុំ​ពិឃាត​អាហ្វ្រិក ពេល​កំពុង​ត្រួស​មែន​ឈើ​នៅ​ក្បែរ​ផ្ទះ​ ក្នុង​តំបន់ Cincinnati រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក ភ្លាមនោះ​ស្រាប់តែ​ត្រូវ​ហ្វូង​ឃ្មុំឡោមព័ទ្ធ និង​ទិច​យ៉ាង​ដំណំ​កាលពី​ល្ងាច​ថ្ងៃទី ៣០ សីហា។ អ្នកផ្ទះ​របស់ Austin Bellamy ដែល​នៅ​ខាងក្រោម​ដើមឈើ មិន​អាចជួយ​ជនរងគ្រោះ​បាន ព្រោះថា ពួកគេ​ក៏ត្រូវ​ឃ្មុំ​ទិច​ដូចគ្នា។ អ្នកស្រី Carters បានឱ្យដឹងថា Bellamy ត្រូវ​ឃ្មុំ​ទិច​ប្រហែល ២ ម៉ឺន​ទ្រនិច ក្នុងនោះ​មាន​ប្រហែល ៣០ ទ្រនិច​នៅក្នុង​មាត់ … Read more

ត្រូវ​ឃ្មុំ​ទិច​រាប់ម៉ឺន​ទ្រនិច បុរស​ម្នាក់នេះ​សន្លប់​បាត់ស្មារតី និង​ត្រូវ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​

(សហរដ្ឋ​អាម៉េរិក)-Austin Bellamy អាយុ ២០ ឆ្នាំ រស់នៅក្នុង​រដ្ឋ Ohio បាន​បាត់បង់​ស្មារតី និង​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ក្រោយពី​ត្រូវ​ឃ្មុំ​ពិឃាត​អាហ្វ្រិក​ទិច​នៅពេល​កំពុង​ឆ្ការ​មែន​ឈើ។ Austin Bellamy បាន​កាប់​ចំ​មែន​ឈើ​ដែល​មាន​សំបុក​ឃ្មុំ​ពិឃាត​អាហ្វ្រិក ពេល​កំពុង​ត្រួស​មែន​ឈើ​នៅក្នុង​តំបន់ Cincinnati រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក ភ្លាមនោះ​ស្រាប់តែ​ត្រូវ​ហ្វូង​ឃ្មុំឡោមព័ទ្ធ និង​ទិច​យ៉ាង​ដំណំ​កាលពី​ល្ងាច​ថ្ងៃទី ៣០ សីហា។ នេះ​បើតាម​សារព័ត៌មាន AFP ដកស្រង់ព័ត៌មាន​​ពី​ទំព័រ​រៃអង្គាសប្រាក់​របស់​អ្នកស្រី Shawna Carters​ ដែល​ត្រូវ​ជា​ម្ដាយ​ជនរងគ្រោះ។ លោកយាយ​របស់ Austin Bellamy រៀបរាប់ប្រាប់​ថា «ពេល​ចៅ​ខ្ញុំ​កាប់​ចំ​បែក​ឈើ ហ្វូង​ឃ្មុំ​ក៏បាន​ហោះ​ចេញ គេ​ព្យាយាម​បាំងបិទ​ប៉ុន្តែ​មិនអាច។ ចៅ​ខ្ញុំ​ស្រែក​ឱ្យជួយ ប៉ុន្តែ​មិនមាន​អ្នកណា​អាចជួយ​បាន»។ អ្នកផ្ទះ​របស់ Austin Bellamy ដែល​នៅ​ខាងក្រោម​ដើមឈើ មិន​អាចជួយ​ជនរងគ្រោះ​បាន ព្រោះថា ពួកគេ​ក៏ត្រូវ​ឃ្មុំ​ទិច​ដូចគ្នា។ អ្នកស្រី Carters បានឱ្យដឹងថា Bellamy ត្រូវ​ឃ្មុំ​ទិច​ប្រហែល ២ ម៉ឺន​ទ្រនិច ក្នុងនោះ​មាន​ប្រហែល ៣០ ទ្រនិច​នៅក្នុង​មាត់ ធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​ចំណាយពេល​ពេញ … Read more

ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

ការអប់រំកូន និងបង្ហាត់បង្រៀនកូនឱ្យធំឡើងក្លាយជាមនុស្សមានសីលធម៌ល្អ មានសុជីវធម៌ ចេះជួយយកអាសាអ្នកដទៃ និងចេះបែងចែករំលែកដល់មនុស្សជុំវិញខ្លួន អាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការអានសៀវភៅរឿងព្រេង ឬរឿងនិទានអប់រំឱ្យកូនស្ដាប់ និងដឹង ដែលបច្ចុប្បន្្ននេះមានច្រើនសន្ធឹកសន្ធាប់ទាំងរឿងនិទានបែបអប់រំរបស់បរទេស និងរបស់ខ្មែរយើង។ ខាងក្រោមនេះគឺ ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន ៖ រឿងនិទានជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត ៈ ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ដូចជារបស់បរទេស ក៏មានរឿងនិទាន អ៊ីសុប(Aesop’s Fables រឿងនិទានបែបអប់រំប្រៀនប្រដៅ) ដែលកើតមានឡើងជាង 3ពាន់ឆ្នាំមកហើយ ឯរបស់ខ្មែរយើងក៏មានរឿងព្រេងនិទានចាស់ៗល្អៗជាច្រើនផងដែរ ដូចជារឿង មាយើង មហាសេដ្ឋី និងអ្នកស្រែ-ល-ដែលសុទ្ធតែប្រៀនប្រដៅពីសីលធម៌ល្អៗ និងការចេះជួយគ្នាទាំងអស់។ រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន ដូចជារឿង រាជសីហ៍ និងសត្វកណ្តុរ ជាដើមគឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងតែងតែប្រដៅក្មេងៗថា មនុស្សមាឌធំត្រូវចេះជួយមនុស្សមាឌតូចអ្នកមានត្រូវចេះជួយអ្នកក្រ។ តែរឿងនេះក៏បានប្រៀនប្រដៅថា មនុស្សមាឌតូចក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។ រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត មិនមែនគ្រាន់តែជាការស្រមៃ មិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំតភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំអាចចូលទៅនៅក្នុងដួងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។ រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា … Read more

30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

ការនិយាយជាមួយកូនដើម្បីឱ្យកូនស្ដាប់បង្គាប់ និងធ្វើតាម ពេលខ្លះមិនមែនជារឿងងាយស្រួលឡើយ។ ការនិយាយជាមួយកូនមានភាពសំខាន់ណាស់ ព្រោះវាគឺជាគំរូដើមក្នុងការបង្រៀនកូនឱ្យបានរៀនយល់ដឹងក្នុងការនិយាយស្ដីជាមួយអ្នកដទៃផងដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី មាន 30វិធីងាយៗពីអ្នកជំនាញខាងចិត្តវិទ្យាកុមារមកជម្រាបជូនដូចខាងក្រោម។ ការនិយាយឱ្យកូនធ្វើតាមដោយមិនពិបាក មានដូចតទៅ ៈ 1 . សម្លឹងមើលមុខមុននឹងនិយាយ ៈ មុននឹងចាប់ផ្ដើមនិយាយជាមួយកូន ចូរសម្លឹងមើលមុខកូនជាមុន ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនកំពុងស្ដាប់ រួចអង្គុយចុះក្នុងកម្ពស់ស្មើគ្នា និងសម្លឹងមើលកូនដោយខ្សែភ្នែកនៃសេចក្ដីស្រឡាញ់ មិនមែនការសម្លុតគំរាម។ 2 . ហៅឈ្មោះកូន ៈ ចាប់ផ្ដើមការនិយាយដោយការហៅឈ្មោះ ដូចជា កូនតូមី ម៉ាក់សុំឱ្យកូន…។ 3 . និយាយខ្លីៗ តែមានន័យ ៈ កុំនិយាយច្រើន ឬរអ៊ូច្រើន ព្រោះកូននឹងចាប់អត្ថន័យមិនបាន និងមិនដឹងថា យើងត្រូវការអ្វី។ 4 . ប្រើពាក្យងាយៗយល់ ៈ ប្រើពាក្យសម្ដីដែលងាយស្រួលយល់ និងមានន័យច្បាស់លាស់ជាមួយកូន កុំរអ៊ូ ឬរៀបរាប់ច្រើនពេក ព្រោះនឹងធ្វើឱ្យកូនមិនយល់ ឬធ្វើជាមិនដឹងតែម្ដង។ 5 . ពិសោធពីការយល់ដឹង … Read more