ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

អាជ្ញាធរ​ថៃ គ្រោង​នឹង​នាំចេញ​ផ្លែទុរេន​ប្រហែល​មួយ​លាន​តោន​ ដែល​មាន​តម្លៃប្រមាណ 130 ពាន់​លាន​បាត (3.53 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​ឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាង​គេ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ កាល​ពី​ថ្ងៃទី 20 មេសា​​ 2024 បាន​ឱ្យ​ដឹង​ថា លោក​បាន​ណែនាំ​ឱ្យគណៈកម្មការ​ផ្លែ​ឈើ ជួប​ជាមួយ​កសិករ​ដាំដើម​ទុរេន ក្រុម​អ្នក​បែងចែក​ប្រភេទ​ និង​កាត់​ផ្លែ​ទុរេន ឈ្មួញ ​ក្រុម​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ទុរេន អ្នក​នាំចេញ រួម​នឹង​ស្ថាប័ន​ដែល​ទាក់​ទង ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ធានាគុណភាព​ផ្លែទុរេន និង​ឆ្លើយតប​ទៅ​នឹង​ស្ដង់ដា​គុណភាព​ ក៏ដូច​ជា​ការតម្រូវ​ GAP របស់​ប្រទេស​ចិន​។ រដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏​បាន​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​ ទៅ​លើ​ជី និង​ថ្នាំ​សម្រាប់​ទុរេន​។ ចំណែក​នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គ្រប់​គ្រង​ប្រព័ន្ធ​ស្រោច​ស្រព ដើម្បី​ធានា​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តនានា​របស់​ប្រទេស​នេះ​។ យោង​តាម​ក្រុម​មន្ត្រី​កសិកម្ម​ថៃ ចម្ការ​ទុរេន​ជាង 64 ពាន់​ហិកតា​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថាប័ន​គយ​របស់​ប្រទេស​ចិន​ និងបាន​ទទួល​​វិញ្ញាបនបត្រ​ GAP ពី​ស្ថាប័ន​នេះ​។ ប្រការ​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ចិន​។

ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

(ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។ សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។ យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ … Read more

យានបាឡុងហោះដំបូងរបស់​ចិន ​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​សម្ពោធ​ជា​ផ្លូវការ

យានប្រភេទ​បាឡុងហោះ​មាន​មនុស្ស​បើកបរ​ AS700 ដែល​អភិវឌ្ឍ​ដោយ​ក្រុម​វិស្វករ​ចិន បាន​ទទួល​ជោគជ័យ​ក្នុង​ជើងហោះ​ហើរ «សម្ពោធ» ជា​ផ្លូវ​ការ​​លើក​ដំបូង​​ កាល​ពី​ថ្ងៃទី 30 ខែ​មីនា ឆ្នាំ 2024​។ យាន AS700 ហោះ​ឡើង​ពី​ទីក្រុង​ Jingmen នៃ​ខេត្ត Hubei នៅវេលាម៉ោងជាង​ 6 ព្រឹក​ ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024​ និង​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅឯ​ទីក្រុង​ Jingzhou របស់​ខេត្ត​ Hubei ដដែល​ បន្ទាប់​ពី​ការ​ហោះ​ហើរ​រយៈ​ពេល​ 106 នាទី​។ AS700 ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Jingzhou ក្នុង​រយៈ​ពេល​ខ្លី មុន​នឹង​​ហោះ​ត្រលប់​ទៅ​កាន់​ទីក្រុង​ Jingmen វិញ ដើម្បី​បញ្ចប់​ជើង​ហោះសម្ពោធ​ជា​ផ្លូវការ​​លើក​ដំបូង​។ ស្ថាប័ន​ដែល​អភិវឌ្ឍ​ AS700 គឺជា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) ដែល​ជា​អ្នក​ផលិត​យន្តហោះ​​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ​។ AS700 ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទេសចរណ៍​នៅ​លើ​អាកាស​ បេសកកម្មសង្គ្រោះ​បន្ទាន់ ក៏ដូច​ជា​ការ​ផ្ដល់​សេវាកម្ម​នានា​នៅ​ក្នុង​ទីក្រុង​។ យានបាឡុង​ហោះ​ថ្មី​នេះ​អាចផ្ទុក​​ទម្ងន់​បាន​ 4,150 គីឡូក្រាម​ និង​អាច​ហោះ​បានចម្ងាយ​ … Read more

វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។ ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។ យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។ រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។ ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 … Read more

រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

អវកាសយានដ្ឋាន​ពាណិជ្ជកម្ម​ដំបូង​របស់​ប្រទេស​ចិន​ នឹង​ដំណើរ​ការ​ឆាប់​ៗ​នេះ

អវកាសយានដ្ឋាននៅ​ទីក្រុង​ Wenchang បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ សម្រាប់​ការ​បាញ់​បង្ហោះ​ ដែល​នឹង​ជួយជំរុញ​វិស័យ​ពាណិជ្ជកម្ម​​អវកាស។ Zhang Jie អនុប្រធាន​ក្រុម​ហ៊ុន​ Beijing Long March Tianmin Hi-Tech ឱ្យ​ដឹង​ថា អវកាសយានដ្ឋាន​ពាណិជ្ជកម្ម​ដំបូង​របស់​ប្រទេស​ចិន​ នៅ​ទីក្រុង Wenchang ខេត្ត​ Hainan ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​បាញ់​បង្ហោះ​យាន​អវកាស​នៅ​ខែ​មិថុនា​ខាងមុខ​។ ក្រោយ​ពី​បាន​ស្ថាបនា​រួចរាល់ អវកាសយានដ្ឋាន​នេះ​នឹងមាន​​អានុភាព​ខ្លាំងក្លា​​ក្នុង​ការ​បាញ់​បង្ហោះយាន​អវកាស​ ដែល​នឹង​ជួយជំរុញ​ដល់​ការ​អភិវឌ្ឍ​របស់​វិស័យ​​ពាណិជ្ជកម្មអវកាស​ក្នុង​ស្រុក និង​អន្តរជាតិ​។

កំណប់​ 1.1 លាន​ឆ្នាំ ធ្វើ​ឱ្យ​​ប្រវត្តិសាស្ត្រមនុស្ស​ជាតិត្រូវ​ចារ​ឡើង​វិញ

មនុស្ស​សម័យ​បុរាណ​ បាន​មក​ដល់​ដែន​ដី​មួយ​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ចិន​ ឆាប់​ជាង​ច្រើន​ បើ​ធៀប​នឹង​ការ​រក​ឃើញ​កន្លងមក និង​មាន​បច្ចេកវិទ្យា​ជឿ​លឿន​ខ្លាំង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ដឹក​នាំ​ដោយ​សាស្ត្រាចារ្យ PEI Shuwen មក​ពី​សភា​វិទ្យាសាស្ត្រ​ចិន និង​សាស្ត្រាចារ្យ Ignacio de la Torre មក​ពី​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​ នៃ​ក្រុមប្រឹក្សា​ស្រាវ​ជ្រាវ​អេស្ប៉ាញ បាន​ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​​នូវ​ពេល​វេលា​នៃ​ការ​វិវឌ្ឍ​របស់​មនុស្ស​ជាតិ​ ដែល​បាន​ចារ​នា​ពេល​កន្លង។ យោង​តាម​អត្ថបទ​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ PNAS ពួក​គេ​បាន​វិភាគ​ទៅ​លើ​ឃ្លាំង​វត្ថុ​បុរាណ​មួយ​ដ៏មាន​តម្លៃ​ ដែល​ត្រូវ​បាន​រកឃើញ​នៅ​តំបន់ Nihewan ស្ថិត​ក្នុង​ខេត្ត​ Hunan ប្រទេស​ចិន​ និង​រកឃើញ​ថា ពួក​វា​មាន​អាយុ​កាល​ 1.1 លាន​ឆ្នាំ​ទៅ​ហើយ​។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាង​នេះ គឺ​ថា បច្ចេកវិទ្យា​ដែល​បាន​ប្រើ​ប្រាស់​សម្រាប់​ច្នៃ​​ឧបករណ៍នានា​​ក្នុង​យុគថ្ម (Stone Age) ​​គឺ Mode 2 ​ជា​វិធី​សាស្ត្រ​ច្នៃ​ឧបករណ៍​ដែល​ទំនើប​ជាងយុគ​ដំបូង​ដែល​ហៅ​ថា Mode 1​។ Mode 2 មាន​ចំណុច​ពិសេស​ ព្រោះ​បច្ចេកទេស​ឆ្លាក់​នៅ​លើ​ដុំថ្ម​ប្រកប​ដោយ​ការ​យកចិត្ត​ទុក​ដាក់​ ហើយ​​ដំណាក់​កាល​នៃ​ការ​ផលិត​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ស្តង់ដា​។ ក្រៅ​ពី​នេះ ឧបករណ៍​មួយ​ចំនួន​ថែម​ទាំង​មាន​រន្ធ​ខួង​ផងដែរ​។ យោង​តាម​ SciTech Daily ​បុរាណ​វិទូ​ក៏​បាន​រកឃើញ​បំណែក​ថ្ម​ដែល​បែក​ចេញ​ពី​ឧបករណ៍​ ជាមួយ​នឹង​ភាព​ស៊ី​គ្នា​ ដែល​បញ្ជាក់​អំពី​ស្តង់ដា​​នេះ​។ Mode … Read more

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន 45%។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នារសៀលថ្ងៃទី 14 ខែមីនានេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់​។ ក្នុង​ឱកាស​នោះ នៅ​ចំពោះ​មុខ​​ក្រុម​មន្ត្រី​ និង​តំណាង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ក៏​ដូច​ជា​ស្ដង់ដា​សំណង់​ឱ្យបានច្បាស់លាស់។ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ គិត​មកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពាន​នេះ​ សម្រេចបាន 45% ហើយ​គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ គ្រា​ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន 15%។ ជារួម វឌ្ឍនភាពគម្រោងទាំងមូលសម្រេចបានប្រមាណជិត 30%។ យោង​តាម​ក្រសួខាង​លើ តួលេខ​នេះ​បង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។ គម្រោង​ស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ចំនួនជិត 112​លានដុល្លារ​អាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ 7។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ … Read more

ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក) បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 37 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 38 ពាន់​កន្លែង​។ យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា​ នៅ​ក្នុង​កុម្ភៈ មាន​គម្រោង​វិនិយោគ​ចំនួន 5 ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ដូច​ខាង​ក្រោម​៖​ 1-គម្រោង​វិនិយោគ​សាងសង់​វារី​អគ្គិសនី​ស្ទឹងមេទឹក អានុភាព​ 150 MW ក្នុង​ខេត្ត​កោះ​កុង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ 440 លាន​ដុល្លារ​អាម៉េរិក​ 2-គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ពហុបំណង​ និង​មណ្ឌល​ភស្តុភារ​កម្ម​កំពង់ឆ្នាំង ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ទុន​ប្រមាណជាង 108 លាន​ដុល្លារ​ 3-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅក្នុង​ខណ្ឌ​ដូន​ពេញ​ ​រាជធានី​ភ្នំ​ពេញ ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង 107 លាន​ដុល្លារ​ 4-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំ​ពេញ ​មាន​ទុន​ប្រមាណ​ 30 លាន​ដុល្លារ​ 5-គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ផលិតសំបក​កង់​រថយន្ត នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ​មាន​ទុន​វិនិយោគ​ប្រមាណ 212 លាន​ដុល្លារ​អាម៉េរិក​។ ក.អ.ក … Read more

គម្រោង​ធំ​ៗ​ចំនួន​ពីរ​នឹងជួយ​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​ ក្លាយ​ជាច្រករបៀងសេដ្ឋកិច្ចមួយ​របស់​កម្ពុជា

យោង​តាម​ក្រសួង​ព័ត៌មាន គម្រោងវិនិយោគ​ចំនួនពីរ​ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត 600 លានដុល្លារ​អាម៉េរិក​ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ និង​កម្ពុជា​។ កាល​ពី​ថ្ងៃទី 28 កុម្ភៈ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក – CDC) បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​គម្រោង​វិនិយោគរបស់​ក្រុម​ហ៊ុន​​ចំនួន​ពីរ​ រួម​មាន​ដូច​ខាង​ក្រោម​៖ ទីមួយ​ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ 5 នៅក្នុងតំបន់ពយតាម៉ូង សង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទីពីរ​ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគជាង​ 12,350,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ យោងតាម​ ក.អ.ក គម្រោងវិនិយោគទាំងពីរ​នេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ឱ្យ​កាន់តែប្រសើរឡើង … Read more

ស្ថានីយអវកាស​នៅ​លើ​ដី​ដំបូង​របស់​ប្រទេសចិន​

មូលដ្ឋាន​ថ្មី​ដែល​មាន​សមត្ថភាព​បង្ហាញត្រាប់​តាម​​បរិស្ថាន​ស្ថានីយ​អវកាស​ចំនួន​ 9 យ៉ាង​ អនុញ្ញាត​ឱ្យ​អ្នក​វិទ្យា​សាស្ត្រធ្វើ​ការ​​ពិសោធ​​ផ្នែក​អវកាស​ជា​ច្រើន​ប្រភេត​ នៅ​លើ​ផែនដី​ដោយ​ផ្ទាល់​។ ហេដ្ឋារចនា​សម្ព័ន្ធ​ស្រាវជ្រាវ​ និង​ធ្វើ​ត្រាប់​តាម​បរិស្ថាន​អវកាស​ (SESRI) ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ស្ថានីយ​អវកាស​លើ​ដី​ដំបូង​របស់​ប្រទេស​ចិន​ បាន​ឆ្លង​ផុត​ដំណាក់​កាល​វាយ​តម្លៃ​នៅ​​ខេត្ត​ Heilongjiang ភាគ​ឦសាន​ប្រទេសចិន​ កាល​ពី​ថ្ងៃទី 27 កុម្ភៈ​។ ស្ថានីយ​អវកាស​លើក​ដីនេះ ត្រូវ​បាន​សាងសង់​ដោយ​​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​ និង​វិទ្យាសាស្ត្រ​វត្ថុ​ធាតុ​ នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ខេត្ត​ Heilongjiang (HIT) សហការ​ជាមួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រអាកាសចរណ៍​​អវកាស​​​ចិន​។ នៅ​ក្នុង​មូលដ្ឋាន​នេះ មាន​អគារ​ពិសោធន៍​ចំនួន​​បួន​ រួម​មាន​ អគារ​បរិស្ថាន​អវកាស​ទាំងស្រុង, អគារ​វិទ្យាសាស្ត្រ​ផ្លាស្មា​អវកាស​, អគារ​​បរិស្ថាន​ម៉ាញ៉េទិច​អវកាស និង​ទីតាំង​ពង្រីក​​ពូជ​សត្វ​។ តាម​ផែនការ​ SESRI ​អាច​​ធ្វើ​ត្រាប់​តាម​កត្តា​បរិស្ថាន​អវកាស​ចំនួន​ 9 ប្រភេទ​ មាន​ជា​អាទិ៍​ សុញ្ញកាស​ សីតុណ្ហ​ភាព​ខ្ពស់ និង​ទាប ភាគ​ល្អិត​​ផ្ទុក​អគ្គិសនី​ វិទ្យុសកម្ម​អេឡិច​ត្រូ​ម៉ាញ៉េទិច ធូលី​អវកាស ផ្លាស្មា កម្លាំង​ទំនាញ​ខ្សោយ​ ឧស្ម័ន​អព្យាក្រឹត និង​មីក្រូ​ទំនាញ​។ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​នៅ​សភា​វិទ្យាសាស្ត្រ​ចិន​ ស្ថានីយ​អវកាស​លើ​ដី​នេះ​នឹង​ក្លាយ​ជា​កន្លែង​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ជាន់​ខ្ពស់​​នៅ​ប្រទេស​ចិន​។ គិត​ត្រឹម​ខែ​មិថុនា 2023 មាន​ស្ថាប័ន​ជាង 110 ​មក​ពី​​ប្រទេស​ និង​ដែន​ដី​ជាង​ … Read more