សាលាអន្ដរជាតិខេនរីដ មានកិត្តិយសសូមគោរពអញ្ជើញមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូអ្នកគ្រូ ក្រុមការងារទាំងអស់ និងសាធារណៈជនចូលរួមអបអរសាទរសិស្សានុសិស្សរបស់សាលាអន្តរជាតិខេនរីដ ដែលទទួលបានជ័យលាភីមេដាយមាសចំនួន ៦គ្រឿង មេដាយប្រាក់ចំនួន០៥គ្រឿង និងមេដាយសំរិទ្ធចំនួន០៣គ្រឿងក្នុងកម្មវិធីប្រកួតប្រជែង Singapore and Asian Schools Math Olympiad 2020 (SASMO)។ បើទោះបីជាការសិក្សាត្រូវបានធ្វើឡើងក្នុងបរិបទកូវីដ និងការប្រលងត្រូវធ្វើតាមប្រព័ន្ធអេឡិចត្រូនិចយ៉ាងណាក៏ដោយ សិស្សានុសិស្សយើងនៅតែជំនះឧបសគ្គ និងខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងខាងលើនេះ។ គួរបញ្ជាក់ផងដែរថា កម្មវិធី Singapore and Asian Schools Math Olympiad (SASMO) ជាការប្រឡងគណិតវិទ្យាអន្តរជាតិដែលមានការចូលរួមពីបណ្តា ១៩ប្រទេសគិតត្រឹមឆ្នាំ២០១៦ និងមានគោលបំណងមិនត្រឹមតែស្វែងរកសិស្សដែលមានបញ្ញាខ្ពស់ខាងផ្នែកគណិតវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏បណ្តុះឲ្យសិស្សកសាងទំនុកចិត្តលើសមត្ថភាពខ្លួនឯងផងដែរ។
សាលាក៏សូមធ្វើការថ្លែងអំណរគុណជូនចំពោះលោកគ្រូអ្នកគ្រូ ដែលខិតខំអស់ពីកម្លាំងកាយចិត្តខិតខំបង្រៀនសិស្សានុសិស្ស និងមាតាបិតានិងអ្នកអាណាព្យាបាល សម្រាប់ការសហការ និងជំនឿទុកចិត្តលើសាលាអន្តរជាតិខេនរីដកន្លងមក។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ការិយាល័យសាកសួរព័ត៌មានរបស់សាលា តាមរយៈលេខទូរស័ព្ទ ០៨១ ៣០០ ៧៨៕