ភ្នំពេញ ថ្ងៃទី 25 កក្កដា ឆ្នាំ 2019 ៖ Huawei Y9 2019 បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងគំហុក ច្រើនលើសលុប ។ ជាក់ស្តែង កាលពីថ្ងៃប្រកាសលក់ ថ្ងៃដំបូង មានអតិថិជនជាច្រើនរាប់រយអ្នក បានទៅតំរង់ជួរបន្តកន្ទុយគ្នា រង់ចាំទិញ។ ដូច្នេះអ្នកប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូននេះមានភាពទាក់ទាញអ្វីខ្លះ ដែលធ្វើឲ្យអង្រួនចិត្តអតិថិជនបែបនេះ?
- ចំណុចទីមួយ
Huawei Y9 2019 ជាស្មាតហ្វូនកាមេរ៉ា Pop-up Selfie កាលីបទាន់សម័យ ទំហំ 16MP សែលហ្វីស្អាតកប់សេរី អេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញ គ្មានស្នាមឆក និងតម្លៃរំជើបរំជួលត្រឹមតែ $239 តែប៉ុណ្ណោះ។ ស្មាតហ្វូនប្រភទកាមេរ៉ាផុស ម៉ាកដទៃមានតម្លៃរហូតដល់ទៅជាង $300 ឯណោះ។ អីចឹងមិនចាំបាច់ចំណាយដល់ទៅជាង $300 ទៀតទេ ប្រសិនបើអ្នកពេញចិត្តស្មាតហ្វូនបែបនេះ។
- ចំណុចទីពីរ
ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាក្រោយបែប AI ឆ្លាតវៃ រហូតដល់ទៅបីគ្រាប់។ កាមេរ៉ាទីមួយមានទំហំ 2MP(f/2.4) ជា Bokeh Sensor កាមេរ៉ាទីពីរទំហំ 16MP( f1.8) និងកាមេរ៉ាបីទំហំ 8MP មានមុខងារអាចថត Ultra-Wide បានល្អជាទីគាប់ចិត្ត។ សម័យនេះហើយ បើប្រើស្មាតហ្វូនកាមេរ៉ាផុស កាមេរ៉ាបីគ្រាប់បានស្ទាវ ហើយរកឯណាបាន តម្លៃតែជាង $200 សោះ កាមេរ៉ាម៉ាអែម មុខងារម៉ាឡូយ ថតបានម៉ាស្រលាញ់អីចឹង!
- ចំណុចទីបី
ROM មានទំហំធំ 128GB ROM 4GB ដំណើរការដោយ Kirin 710F ដែលធ្វើឲ្យស្មាតហ្វូននេះដំណើរការបានលឿន និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android EMUI9.0 ថាមពលថ្មធំ 4000mAh សាកថ្មបានលឿន និង ប្រើ USB type C។ លើសពីនេះទៅទៀត Huawei Y9 2019 មានជម្រើសបីពណ៍ឡួយឆាយ គឺពណ៍បៃតង (Emerald green) ខៀវ (Sapphire blue) និងពណ៍ខ្មៅ (Midnight black)។
ម៉េចៗគិតគូ ទិញ Huawei Y9 2019 មួយហ្នឹងគេដែលទៅ បើពិសេសទាំងតម្លៃ ទាំងគុណភាពអីចឹងអីៗ! អ្នកអាចជាវនៅហាងទូរសព្ទដែលនៅជិតអ្នកបំផុត!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)