ការ​តាំងពិព័រណ៍​ ​“​OUT​ ​OF​ ​CONTROL​”​ ​ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​កិច្ចការពារ​បរិស្ថាន​ ​និង​ ​ជីវ​ចំរុះ​

​វិចិត្រករ​ខ្មែរ​វ័យក្មេង​ ​លោក​ ​ចាន់​នី​ ​ឈើន​ ​នឹង​ដាក់​បង្ហាញ​ពិព័រណ៍​គំនូរ​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​ចាប់ពី​ខែសីហា​ដល់​ខែតុលា​ដើម្បី​បង្ហាញ​ពី​រប​ណ្តុំ​ផ្ទាំងគំនូរ​ដ៏​រស់រវើក​ ​រួម​ជាមួយនឹង​គំនូរ​សត្វ​បក្សី​ដែល​ដែល​មា​នព​ណ៍​ដ៏​ស្រស់​ស្អាត​។​

​ភ្នំពេញ​ ​ថ្ងៃទី​ ​29​ ​កក្កដា​ ​2019​:​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​នឹង​បើក​សម្ពោធ​ការ​តាំងពិព័រណ៍​ថ្មី​មួយ​ដោយ​វិចិត្រករ​កម្ពុជា​ ​លោក​ ​ចាន់​នី​ ​ឈើន​។​ ​សិល្បៈ​ស្នាដៃ​របស់​លោក​មាន​ចំណងជើង​ថា​ ​“​Out​ ​of​ ​Control​”​ ​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​រយៈពេល​ ​3​ ​ខែ​។​ ​ភ្ញៀវ​ជាតិ​ ​និង​ ​អន្តរជាតិ​ទាំងអស់​អាច​អញ្ជើញ​ចូលរួម​ទស្សនា​ដោយសេរី​។​

​លោក​ ​ចាន់​នី​ ​កើត​នៅ​ឆ្នាំ​ ​1988​ ​និង​ ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ដោយមាន​ទេពកោសល្យ​សិល្បៈ​ ​និង​ ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លំា​ង​ទៅលើ​សត្វ​បក្សី​ ​ឪពុក​របស់​លោក​បាន​បញ្ជូន​លោក​ទៅ​ ​សិក្សា​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ ​ដែល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​លោក​ ​ដោយ​ឥតគិតថ្លៃ​។​ ​បន្ទាប់មក​នៅ​ខែវិច្ឆិកា​ឆ្នាំ២០១៦​ ​លោក​បាន​រៀបចំ​ការ​តាំង​ពិ​ពណ៌​ទោល​ជាលើកដំបូង​នៅ​ខេត្តសៀមរាប​ដែល​ជា​ការ​តាំងពិព័រណ៍​ដ៏​ជោគជ័យ​មួយ​របស់​លោក​ដោយ​ផ្ទាំងគំនូរ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​លក់​ចេញ​ជាហូរហែ​។​

​ស្នាដៃ​របស់​លោក​ថ្មីនេះ​ ​ក្រោម​ចំណងជើង​ថា​ ​“​Out​ ​of​ ​Control​”​ ​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ជា​ហានិភ័យ​ ​ដល់​ ​ជីវិត​សត្វស្លាប​ ​និង​ ​បញ្ហា​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​ ​ដែល​បញ្ហា​រទាំង​នោះ​ ​មិន​អាច​គ្រប់គ្រង​បាន​នៅឡើយ​ ​ដូចជា​ការ​សេព​គ្រឿងស្រវឹង​ ​និង​ ​ផ្សែង​បារី​ ​សម្រាប់​យុវជន​ដែល​មិនទាន់​ពេញវ័យ​។​ ​វិចិត្រករ​រំពឹង​ទុក​ថា​នេះ​ជា​​ឱកាស​ដែល​អាច​អប់រំ​មនុស្ស​អោយ​យល់ដឹង​ពី​បញ្ហា​រទាំង​នេះ​តាមរយៈ​ផ្ទាំងគំនូរ​របស់​លោក​។​



​បន្ទាប់ពី​ការ​តាំង​ពិព៍​រណ៍​គំនូរ​របស់​សិល្ប​ក​រល្បីៗ​ជាច្រើន​រូប​កន្លងមក​ ​នេះ​គី​ជា​កិត្តិយស​ដ៏​ធំ​មួយ​របស់ខ្ញុំ​សម្រាប់​វត្តមាន​នៃ​ការ​ដាក់​បង្ហាញ​ស្នាដៃ​គំនូរ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ផ្ទាល់​។​ ​គំនូរ​គឺជា​ប្រភព​នៃ​ ​សុភមង្គល​របស់ខ្ញុំ​ ​ហើយ​ខ្ញុំ​តែងតែ​ផ្តោត​អារម្មណ៍​ ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​អាច​ធ្វើ​កា​ងារ​នេះ​កាន់តែ​ប្រសើរ​ទ្វេរ​ដង​។​ ​ខ្ញុំ​សង្ឃឹមថា​ពិព័រណ៍​នេះ​នឹង​ជួយ​បង្កើន​ការយល់​ដឹង​ដល់​សាធារណជន​អំពី​បញ្ហា​សង្គម​ ​និង​ ​បរិស្ថាន​យើង​ទាំងមូល​។​ ​-​ ​ចាន់​នី​ ​ឈើន​

​សិល្បៈគំនូរ​ ​និង​ ​ប្រពៃណី​ ​គឺជា​វត្ថុបំណង​ចម្បង​មួយ​របស់​សូ​ហ្វី​តែល​ដែល​មិន​អាច​រំលង​បាន​។​ ​ក្នុងនាម​ជា​អ្នកគាំទ្រ​យ៉ាង​មុតមាំ​លើ​វិស័យ​នេះ​ ​សណ្ឋាគារ​យើង​តែងតែបាន​ចូលរួម​ចំណែក​ជ្រោម​ ​ជ្រែង​ក្នុង​ការ​ដាក់​បង្ហាញ​ស្នាដៃ​គំនូរ​របស់​វិ​ចិ​ត្រ​ករ​រ​ខ្មែរ​ជាច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​លោក​ ​Charles​-​Henri​ ​Chevet​ ​អ្នកចាត់ការ​ទូទៅ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​បាន​លើកឡើង​ថា​ ​«​ពួក​យើង​មាន​សេចក្តី​សោ​មន្ស​យ៉ាង​ខ្លាំង​ក្នុង​ការរៀបចំ​បង្កើត​ឲ្យ​មានការ​តាំងពិព័រណ៍​ទេពកោសល្យ​គំនូរ​ជាថ្មី​ម្តង​ទៀត​នៅក្នុង​វិចិត្រសាល​សិល្បៈ​របស់​យើង​ដែល​ជា​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​សិល្បៈគំនូរ​នៅ​ទីក្រុង​ភ្នំពេញ​។​ ​ការ​តាំងពិព័រណ៍​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដល់​អ្នកចូលរួម​ទស្សនា​ក្នុង​ការ​ស្វែងយល់​ពីអ​ត្ថ​ន័យ​នៃ​គំនូរ​នី​មួយ​ៗ​ដែល​ឆ្លុះ​បង្ហាញ​ពី​គំនិត​ ​និង​ ​បរិស្ថាន​យើង​របស់​វិចិត្រករ​ ​
​ចាន់​នី​ ​ឈើន​។​»​

​ពិព័រណ៍​នេះ​នឹង​ចាប់ផ្តើម​ពី​ខែសីហា​ដល់​ខែតុលា​ ​លោកអ្នក​អាច​ចូលរួម​ទស្សនា​ដោយ​ឥតគិតថ្លៃ​។​ ​

​លោក​ ​ចាន់​នី​ ​កើត​នៅ​ឆ្នាំ​ ​1988​ ​និង​ ​មាន​ស្រុកកំណើត​ខេត្តបាត់ដំបង​ ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ដោយមាន​
​ទេពកោសល្យ​សិល្បៈ​ ​និង​ ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លំា​ង​ទៅលើ​សត្វ​បក្សី​ ​ឪពុក​របស់​លោក​បាន​បញ្ចូន​លោក​ទៅ​ ​សិក្សា​នៅ​ ​សាលា​ ​ហ្វារ​ពន្លឺ​សិល្បៈ​ ​ដែល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​លោក​ ​ដោយ​ឥតគិតថ្លៃ​។​ ​បន្ទាប់មក​ ​នៅ​ខែវិច្ឆិកា​ឆ្នាំ​ ​២០១៦​ ​លោក​បាន​រៀបចំ​ការ​តាំងពិព័រណ៍​ទោល​ជាលើកដំបូង​នៅ​ខេត្តសៀមរាប​ដែល​វា​ជា​ការ​តាំងពិព័រណ៍​មួយ​ដ៏​ជោគជ័យ​ដែល​ផ្ទាំងគំនូរ​របស់​លោក​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​លក់​ចេញ​ជាហូរហែ​។​


​.​
​សូ​ហ្វី​តែល​ ​សណ្ឋាគារ​លំដាប់ថ្នាក់​ពិភពលោក​និង​ភាព​ឆើតឆាយ​របស់​បារាំង​
​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​គឺជា​សណ្ឋាគារ​ដ៏​ប្រណីត​បែប​បារាំង​តែមួយគត់​នៅ​រាជធានី​ភ្នំពេញ​។​ ​សណ្ឋាគារ​ដែល​ទទួល​បាន​ពានរង្វាន់​ជាច្រើន​នេះ​មាន​បន្ទប់​ចំនួន​ ​201​ ​បន្ទប់​ស្ប៉ា​ ​ក្លឹប​កីឡា​ ​សាល​ ​Grand​ ​Ballroom​ ​សម្ភារៈ​ប្រជុំ​
​ទំនើប​ៗ​ ​និង​ភោជនីយដ្ឋាន​ចំនួន​ ​4​។​ ​ការ​តុបតែង​តាម​រចនាបថ​បារាំង​ផ្តល់​ជូន​សោភ័ណភាព​ប្រណិត​ដែល​ជ​ម្រុ​ញ​ឱ្យ​មានការ​គាំទ្រ​ឥត​ឈប់ឈរ​នៅក្នុង​សណ្ឋាគារ​ដែល​ល្បីល្បាញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទំនាក់ទំនង​:​
​សំបូរ​ ​ផល​
​ប្រធាន​ទី​ផ្សា​ឌីជីថល​
​H6526​-​MK1​@​sofitel.com​ ​


Advertisement