ស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​បាន​ប្រកាស​ឈ្មោះ​បេក្ខជន​បេក្ខនារី​ដែល​ជាប់​ក្នុង​បញ្ជី​សម្រាំង​នៃ​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​

​រាជធានី​ភ្នំពេញ​៖​ ​ថ្ងៃទី​ ​25​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​-​ ​ABC​ ​Extra​ ​Stout​ ​បាន​ប្រកាស​ឈ្មោះ​បេក្ខជន​បេក្ខនារី​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​Journey​ ​នៅ​សណ្ឋាគារ​ ​Rosewood​ ​នៅ​ថ្ងៃទី​ ​25​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​។​ ​កម្មវិធី​ប្រកួត​នេះ​ជា​កម្មវិធី​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ទទួលស្គាល់​ស្នាដៃ​អ្នក​ច្នៃ​ម៉ូត​ ​និង​អ្នកបង្ហាញ​ម៉ូត​ដែល​ជាតា​រា​ទើបតែ​រះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​

​លោក​ ​Moon​ ​Yoo​ ​នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ​ABC​ ​Extra​ ​Stout​ ​បាន​មានប្រសាសន៍​ថា​៖​ ​”​នេះ​គឺជា​ពេលវេលា​ដ៏​រំភើប​អស្ចារ្យ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​វត្តមាន​នៅ​លើឆាកអន្តរជាតិ​នៃ​វិស័យ​ម៉ូត​ ​និង​ការ​ច្នៃ​ម៉ូត​ ​។​ ​ស្រា​បៀរ​ ​ABC​ ​មាន​មោទនភាព​ដែល​បាន​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​ឧស្សាហកម្ម​ច្នៃ​ម៉ូត​។​ ​ឧស្សាហកម្ម​កាត់ដេរ​របស់​យើង​មាន​ទំហំ​ធំ​ ​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង​យើង​នៅ​មានកម្រិត​។​ ​នេះ​គឺជា​ពេលវេលា​ដ៏​ស័ក្តិសម​ដើម្បី​ធ្វើការងារ​នេះ​ ​ជ្រើសរើស​អ្នក​ច្នៃ​ម៉ូត​ដែល​មាន​សក្តា​នុ​ពល​ដើម្បី​បង្កើន​តម្លៃ​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ ​។​”​



​កម្មវិធី​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​សហការ​ជាមួយ​ស្ថាប័ន​ដែល​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​របស់​កម្ពុជា​៖​ ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​ដែល​ផ្តោត​លើ​ការធានា​នូវ​ស្តង់ដារ​សមស្រប​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់​ ​ទស្សនាវដ្តី​ ​សូ​វរីន​ ​ដែល​ជា​ទស្សនាវដ្តី​ម៉ូដ​ឈានមុខ​គេ​នៅ​កម្ពុជា​ ​Arise​ ​Agency​ ​ដែល​ជាទី​ភ្នាក់ងារ​បង្ហាញ​ម៉ូត​ដែល​នាំមុខ​គេ​ ​និង​ ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ ​(​CGTI​)​ ​ដែល​ជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​វាយនភ័ណ្ឌ​ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ ​GMAC​ ​។​
​ប្រទេស​កម្ពុជា​ល្បីឈ្មោះ​លើ​ពិភពលោក​ ​ជា​អ្នក​ផលិត​សម្លៀកបំពាក់​។​ ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ជាង​ ​600​ ​ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ជាង​ ​700,000នាក់​ ​វិស័យ​នេះ​គឺជា​ការ​រួមចំណែក​ដ៏​ធំ​បំផុត​ទីពីរ​ដល់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​។​ ​ស្រា​បៀរ​ ​ABC​ ​តាមរយៈ​កម្មវិធី​ ​Lions​ ​of​ ​Fashion​ ​មាន​មោទនភាព​ដែល​បាន​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មានឈ្មោះ​ក្នុង​វិស័យ​ឧស្សាហកម្ម​ច្នៃ​ម៉ូត​ពិភពលោក​ ​ដោយ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​សហគ្រិន​ផ្នែក​ច្នៃ​ម៉ូដ​ក្នុង​ស្រុក​។​

​ការ​ដាក់ពាក្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​បាន​ធ្វើឡើង​លើ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ចាប់ពី​ថ្ងៃទី​ ​1​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​រហូតដល់​ថ្ងៃទី​ ​15​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​។​ ​មាន​អ្នកបង្ហាញ​ម៉ូត​ចំនួន​ ​1,318​ ​នាក់​និង​អ្នក​ច្នៃ​ម៉ូត​ចំនួន​ ​127​ ​នាក់​ដែល​បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​។​ ​គណៈកម្មការ​វិនិច្ឆ័យ​បាន​ជ្រើសរើស​អ្នក​ច្នៃ​ម៉ូត​ដប់​នាក់​ ​និង​អ្នកបង្ហាញ​ម៉ូត​ដប់​នាក់​ដែល​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជា​ច្រើ​នដើម្បីដ​ណើ្ត​មយ​ក​រង្វាន់​ ​និង​មានឱកាស​ចាប់​យក​អាជីព​បង្ហាញ​ម៉ូត​ ​ឬ​ច្នៃ​ម៉ូត​។​ ​សមាសភាព​គណៈកម្មការ​វិនិច្ឆ័យ​រួមមាន​អ្នកតំណាង​មក​ពី​ទស្សនាវដ្តី​ ​សូ​វរីន​ ​ដែល​ជា​ទស្សនាវដ្តី​ម៉ូត​សម្លៀកបំពាក់​ដែល​ឈានមុខ​គេ​ ​Arise​ ​Agency​ ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​បង្ហាញ​ម៉ូត​ដ៏​ល្បីល្បាញ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ ​និង​ស្រា​បៀរ​ ​ABC​។​

​កម្មវិធី​ជាបន្តបន្ទាប់​នឹង​ចាប់ផ្តើម​ដើម្បី​ល្បង​សមត្ថភាព​របស់​បេក្ខជន​បេក្ខនារី​ ​ដែល​មានការ​ចូលរួម​ពីសំណាក់​បេក្ខជន​ ​និង​បេក្ខនារី​អ្នក​ច្នៃ​ម៉ូដ​និង​អ្នកបង្ហាញ​ម៉ូត​។​ ​បេក្ខជន​បេក្ខនារី​ដែល​ទទួល​ជ័យលាភី​នឹង​ទទួល​បានការ​គាំទ្រ​ដើម្បី​បន្ត​អាជីព​របស់​ខ្លួន​។​
​ស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​អបអរសាទរ​ចំពោះ​ស្នាដៃ​ល្អឯក​ ​និង​មានបំណង​គាំទ្រ​ ​ទទួលស្គាល់​ ​និង​ជំរុញ​លើកទឹកចិត្ត​អ្នក​ច្នៃ​ម៉ូដ​និង​អ្នកបង្ហាញ​ម៉ូត​ដែល​មាន​ទេពកោសល្យ​ ​និង​សមត្ថភាព​ខ្ពស់​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​ ​

​សូម​តាមដាន​ ​#​ABCLionsOfFashion​ ​និង​ចូល​ទៅកាន់​គេហទំព័រ​៖​www.facebook.com​/​ABC.ExtraStoutCambodia​ ​

​សូម​ឧទ្ទេសនាម​បេក្ខជន​បេក្ខនារី​ ​

​ដំណើរ​ឆ្ពោះ​រក​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​សម្រាប់​អ្នក​ច្នៃ​ម៉ូត​ ​និង​អ្នកបង្ហាញ​ម៉ូត​ដែល​មាន​ទេពកោសល្យ​ ​
​បេក្ខជន​បេក្ខនារី​ផ្នែក​ច្នៃ​ម៉ូត​ចំនួន​ ​10​ ​នាក់​បន្តដំណើរ​ទៅ​កម្មវិធី​ប្រកួត​ ​Designers​’​ ​Journey​ ​។​ ​ពួកគេ​នឹង​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​ឃ្លី​ប​លើ​ហ្វេ​សប៊ុ​ក​ ​និង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ផ្នែក​ច្នៃ​ម៉ូត​។​ ​ការ​ច្នៃ​ម៉ូត​របស់​ពួកគេ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ទំព័រ​ទស្សនាវដ្តី​ ​សូ​វរីន​។​ ​អ្នកទទួល​ជ័យលាភី​ជើងឯក​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់ប្រាក់​ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ពួកគេ​នៅពេល​ដែល​ពួកគេ​ចាប់​អាជីព​ច្នៃ​ម៉ូដ​ ​ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​អន្តរជាតិ​ ​Fashion​ ​Week​ ​និង​ម៉ូត​សម្លៀកបំពាក់​របស់​អ្នកឈ្នះ​នឹង​ត្រូវ​បាន​ចុះផ្សាយ​ប្រចាំ​ទស្សនាវដ្តី​ ​សូ​វរីន​។​

​ឈ្មោះ​បេក្ខជន​បេក្ខនារី​ទាំង​ដប់​រូប​៖​ ​
​១​.​ ​ពៅ​ ​ស៊ី​ថាន​
​២​.​ ​ឃន​ ​ដា​រត្ន័​
​៣​.​គង់​ ​សុធា​
​៤​.​ជួប​ ​វិទ្យា​
​៥​.​ ​ខុន​ ​មេសា​
​៦​.​ ​កាក់​ ​ឧសភា​
​៧​.​ឡុង​ ​គឹ​មហ៊ាង​
​៨​.​ជា​ ​សក់​ប៊ួយ​
​៩​.​ ​សុខ​ ​បញ្ញា​
​១០​.​ ​សេង​ ​សុវណ្ណ​រចនា​

​បេក្ខជន​បេក្ខនារី​ផ្នែក​បង្ហាញ​ម៉ូត​ចំនួន​ ​10​ ​នាក់​បន្តដំណើរ​ទៅ​កម្មវិធី​ប្រកួត​ ​Models​’​ ​Journey​។​ ​ពួកគេ​នឹង​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​ឃ្លី​ប​លើ​ហ្វេ​សប៊ុ​ក​ ​និង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ផ្នែក​បង្ហាញ​ម៉ូត​ ​ហើយនឹង​បង្ហាញខ្លួន​នៅ​លើ​ទំព័រ​ទស្សនាវដ្តី​ ​សូ​វរីន​។​ ​អ្នកទទួល​ជ័យលាភី​ជើងឯក​នឹង​ទទួល​បាន​កិច្ចសន្យា​ការងារ​បង្ហាញ​ម៉ូត​ជាមួយ​ ​Arise​ ​Modeling​ ​Agency​ ​ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូត​អន្តរជាតិ​ ​Fashion​ ​Week​ ​ទទួល​បាន​សាច់ប្រាក់​ ​ព្រមទាំង​ក្លាយជា​តារា​ម៉ូដែល​គម្រប​មុខ​ប្រចាំ​ទស្សនាវដ្តី​ ​សូ​វរីន​ ​។​



​ឈ្មោះ​បេក្ខជន​បេក្ខនារី​ទាំង​ដប់​រូប​៖​ ​
​១​.​ ​លៀប​ ​ស្រីពៅ​
​២​.​លី​ ​ភក្ដិ​វិ​រចនា​
​៣​.​ហៃ​ ​សុខ​លាង​
​៤​.​ឡេវ​ ​សុជាតា​
​៥​.​ជាតិ​ ​ស្រី​ទូច​
​៦​.​ប៊ុ​ន​ ​សី​ម៉ា​
​៧​.​ពៅ​ ​ណា​វី​
​៨​.​លី​ ​សុ​វណ្ណ​ច័ន្​ធ​ថាវ​វី​
​៩​.​មាស​ ​ចាន់​រូ​
​១០​.​លាង​ ​ស៊ី​វឡី​

​អំពី​ដៃគូ​សហការ​របស់​យើង​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​
​ជា​ស្ថាប័ន​ដែល​មាន​សមាសភាព​នៃ​ក្រុមហ៊ុន​ជាស​មា​ជិ​ក​ផ្សេង​ៗ​គ្នា​ ​ដែលកាត់​ដេរ​សម្លៀកបំពាក់​ ​ផលិត​ស្បែកជើង​និង​សម្លៀកបំពាក់​

​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ ​(​CGTI​)​ ​
​ជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​វាយនភ័ណ្ឌ​

​ទស្សនាវដ្តី​ ​សូ​វរីន​
​ជា​ទស្សនាវដ្តី​ម៉ូដ​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​

​Arise​ ​Agency​
​ជាទី​ភ្នាក់ងារ​ដែល​ផ្តល់​សេវា​បង្ហាញ​ម៉ូត​ដែល​ឈានមុខ​គេ​

Advertisement