ក្រុមហ៊ុន​ ​G​ ​Gear​ ​ទទួល​វិញ្ញា​បន​បត្រ​ស្ដ​ង់​ដា​ ​ISO​ ​9001​:​2015​ ​ដំបូង​គេ​ពី​អង្គការ​ ​ISO​ ​នៅ​សិង្ហបុរី​

​ក្រុម​ហ៊ុន​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​ជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេ​ឡិច​ត្រូ​និច​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​ដែល​បាន​ផ្ដល់​នូវ​ទំនុកចិត្ត​ ​និង​គុណភាព​ជូន​អតិថិជន​រយៈពេល​ជិត១០ឆ្នាំ​មក​ហើយ​ ​ហើយរឿង​ដែល​នឹកស្មាន​មិនដល់​នោះ​ ​គឺ​ក្រុមហ៊ុន​ ​G​ ​Gear​ ​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​ដែល​ទទួល​បាន​វិញ្ញា​បន​បត្រ​ស្ដ​ង់​ដា​គ្រប់គ្រង​គុណភាព​កម្រិត​ ​ISO​ ​9001​:​2015​ ​ពី​អង្គការ​ ​ISO​ ​ដែល​មាន​ទីស្នាក់ការ​ប្រចាំ​តំបន់​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី​។​

​ពិធី​ប្រគល់​-​ទទួល​វិញ្ញាបនបត្រ​ ​ISO​ ​9001​:​2015​ ​នេះ​ ​បាន​ប្រារព្ធ​ធ្វើឡើង​នា​រាត្រី​ថ្ងៃទី២៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ ​G​ ​Gear​ ​ស្ថិតនៅ​ផ្ទះលេខ១៣៥​ ​មហាវិថី​ព្រះមុនីវង្ស​ ​សង្កាត់៧មករា​ ​ក្រោម​វត្តមាន​លោក​ឧកញ៉ា​ ​សុខ​ ​ពិសិដ្ឋ​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​G​ ​Gear​ ​លោក​ ​ស៊ុង​ ​ស៊ុ​ខ​គីម​ ​អគ្គនាយក​ក្រុមហ៊ុន​ ​LG​ ​ប្រចាំ​កម្ពុជា​ ​និង​លោក​ ​God​ ​Jack​ ​Koon​ ​តំណាង​អង្គការ​ ​ISO​ ​(​International​ ​Organization​ ​for​ ​Standardization​)​ ​នៅ​ប្រទេស​សិង្ហបុរី​ ​ព្រមទាំង​មានការ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិ​ត្ត​យស​ ​និង​តំណាង​ចែកចាយ​ប្រមាណ១០០នាក់​ទៀត​។​

​មុន​ការ​ប្រគល់​-​ទទួល​វិញ្ញាបនបត្រ​នេះ​ ​លោក​ឧកញ៉ា​ ​សុខ​ ​ពិសិដ្ឋ​ ​បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​ ​G​ ​Gear​ ​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​តាំងពី​ឆ្នាំ២០១១​ ​មក​ម៉្លេះ​។​ ​ក្រុមហ៊ុន​ចាប់ផ្តើម​ដំបូង​ក្នុងនាម​ជា​តំណាង​ចែកចាយ​ផលិតផល​ ​LG​ ​Electronics​ ​នៅ​កម្ពុជា​។​

​លោក​បាន​បន្ត​ថា​ ​មកដល់​ពេល​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​បាន​បន្ថែម​នៅក្នុង​ការចែកចាយ​ផលិតផល​ចំនួន​ទៀត​ ​ដូចជា​ ​ជណ្ដើរយន្ត​ម៉ាក​ ​HYUNDAI​ ​ELEVATOR​ ​អំពូលភ្លើង​ ​LUCECO​ ​ព្រី​ភ្លើង​ ​Master​ ​Plag​ ​ផលិតផល​ទ្វារ​-​បង្អួច​ម៉ាក​ ​LG​ ​Hausys​ ​ទូរស័ព្ទ​ ​Energizer​ ​ហើយ​នា​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​ក៏​ទទួល​បាន​សិទ្ធិ​ជា​អ្នក​ដំឡើង​ចំណតរថយន្ត​ស្វ័យប្រវត្តិ​ ​ឬហៅ​ថា​ ​Auto​ ​Car​ ​Parking​ ​ពី​ក្រុមហ៊ុន​ ​AJ​ ​Dongyang​ ​Menics​ ​ផង​ដែរ​។​

​ក្រុមហ៊ុន​ ​G​ ​Gear​ ​បា​នបេ្ដ​ជ្ញា​ចិត្ត​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​ ​ដោយ​ផ្ដល់​នូវ​ផលិតផល​ ​និង​សេវាកម្ម​ដែល​មានគុណ​ភាព​ ​និង​សុ​វត្តិភាព​ខ្ពស់​ ​ផ្អែកលើ​គោលការណ៍​នៃ​ការគ្រប់គ្រង​គុណភាព​របស់​ ​ISO​ ​9001​:​2015​។​

​លោក​ឧកញ៉ា​ ​សុខ​ ​ពិសិដ្ឋ​ ​បាន​ថ្លែង​បន្ត​ទៀត​ថា​ ​ការ​អនុវត្ដ​នូវ​ស្ដ​ង់​ដា​គុណភាព​របស់​ក្រុម​ហ៊ុន​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​ដែល​ជំរុញ​ឱ្យ​មាន​វប្បធម៌​គុណភាព​ ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​ ​ការគោរព​ច្បាប់​ ​បទ​ប្ប​ញ្ញ​ត្ដិ​របស់​ប្រទេស​ ​ការ​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​គ្រប់គ្រង​ ​ការ​ធ្វើការ​ជា​ក្រុម​ ​និង​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​លើកកម្ពស់​ ​ការទទួលខុសត្រូវ​ចំពោះ​គុណភាព​នៃ​ផលិតផល​ ​និង​សេវាកម្ម​ ​ក្នុងចំណោម​បុគ្គលិក​ទាំងអស់​ ​និង​ការ​រក្សា​នូវ​បរិស្ថាន​ការងារ​ ​ការ​គោរ​ពសិ​ទិ្ធ​គ្នា​ទៅវិញទៅមក​ ​ដើម្បី​ជំរុញ​ឱ្យ​មានគំនិត​ច្នៃប្រឌិត​ ​និង​ការចូលរួម​រក្សាសុខ​ភាព​ ​សុ​វតិ្​ថ​ភាព​បរិស្ថាន​។​

​ជាមួយគ្នា​នោះ​ ​លោក​ ​God​ ​Jack​ ​Koon​ ​បាន​លើកឡើង​ដែរ​ថា​ ​សេចក្តី​សម្រេច​របស់​អង្គការ​ ​ISO​ ​គឺ​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ ​G​ ​Gear​ ​បាន​អនុវត្តយ៉ាង​ខ្ជាប់​ខ្ជូន​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ ​ក៏ដូចជា​ការគ្រប់គ្រង​បុគ្គលិក​ផ្អែកលើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​។​ ​ចំណុច​ទាំងអស់​នេះ​ហើយ​ ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​G​ ​Gear​ ​ទទួល​បាន​ក​ម្រិ​ត​ស្ដ​ង់​ដា​អន្ដរ​ជាតិ​ ​ISO​ ​9001​:​ ​2015​។​

​តំណាង​អង្គការ​ ​ISO​ ​រូប​នេះ​បាន​បន្ត​ថា​ ​វិញ្ញា​បន​បត្រ​ស្ដ​ង់​ដា​ ​ISO​ ​9001​:​2015​ ​នេះ​ ​គឺ​ជា​ស្ដ​ង់​ដា​គុណភាព​លើ​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ ​ដែល​អាច​និយាយ​បាន​ថា​មានតែ​ក្រុមហ៊ុន​ ​G​ ​Gear​ ​នេះ​ទេ​ ​ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​អេ​ឡិច​ត្រូ​និច​ទទួល​បាន​ស្តង់​ដា​ ​ISO​ ​9001​:​2015​ ​ដំបូង​គេ​នៅ​កម្ពុជា​៕​

Advertisement