កម្មវិធី “G-Shock Fan Festa” ឆ្នាំ2019 ជួបផ្ទាល់ជាមួយ Farther of G-Shock និងទូតសុច្ឆន្ទៈរបស់នាឡិកាដៃម៉ាក G-Shock និង Baby-G

កាលពី​ថ្ងៃទី21 និង​ថ្ងៃទី22 ខែធ្នូ ឆ្នាំ2019 នៅ​ផ្សារ​ទំនើប អ៊ីអន ម៉​ល សែន​សុខ (អ៊ីអន ម៉​ល​ទី2)ក្រុមហ៊ុន LDI ENTERPRISE LTD បានរៀបចំ​កម្មវិធី​មួយ​ដ៏​ធំ “G-Shock Fan Festa” ដោយមាន​ការចូលរួម​ពី​សំណាក់ លោកស្រី គួច ណាវី នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុនLDIENTERPRISE LTD, Farther of G-Shock លោក Kikuo Ibe និងអ្នកនាង Asami Sagara អ្នកតំណាង​មកពី​ប្រទេស​ជប៉ុន នៃ​នាឡិកា​ម៉ាក CASIO ផងដែរ។

នៅក្នុង​កម្មវិធី​នោះ​ផងដែរ អតិថិជន Fans ក៏ដូចជា​ទស្សនិកជន​ទាំងអស់​ក៏បាន​រីករាយ​ជាមួយនឹង​ការជួប និង​ការថតរូប​ជាមួយនឹង Idols របស់​ពួកគេ ដែលជា​អគ្គរាជទូត​សុច្ឆន្ទៈ (Brand Ambassador) របស់​នាឡិកា​ជប៉ុន​ម៉ាក G-Shock និង​ម៉ាក Baby-G ទាំង3រូប គឺ​អ្នកនាង មាស សុខ​សោភា តំណាងឱ្យ​ផលិតផល​នាឡិកា​ម៉ាក Baby-G, លោក ឃឹម​ផុន ថេ​ណា តំណាងឱ្យ​ផលិតផល​នាឡិកា​ម៉ាក G-Shock និង​កញ្ញា នី​គី នី​គី តំណាងឱ្យ​ផលិតផល​នាឡិកា​ម៉ាកBABY-G ដែល​ស្ថិតនៅក្រោម​ម៉ាក​សញ្ញា​នាឡិកា CASIO របស់​ជប៉ុន ហើយ​ទស្សនិកជន​ទាំងអស់​ក៏បាន​រីករាយ​ជាមួយនិង​ការ​ច្រៀង​កំដ​អារម្មណ៍​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​ពី​សំណាក់​អគ្គរាជទូត​សុច្ឆន្ទៈ​ទាំង3រូប​ផងដែរ។

នៅក្នុង​ឱកាស​នៃ​កម្មវិធី​ពីរ​ថ្ងៃ​ពេញ​នេះ លោកអ្នក​ក៏មាន​ឱកាស​បាន​ជួប និង​ទទួលបាន​ការចុះហត្ថលេខា​ពី Farther of G-Shock ដែលជា​អ្នក​ច្នៃ​ម៉ូដ​នាឡិកា និង​ផលិត​នាឡិកាដៃម៉ាក G-Shock ដោយផ្ទាល់​ផងដែរ ព្រមទាំង​ទទួលបាន​នូវ​ការបញ្ចុះ​តម្លៃ​រហូតដល់30% ចំពោះ​ការទិញ​នាឡិកាដៃ​ម៉ាក G-Shock និង​ម៉ាក Baby-G ដែលមាន​តាំង​បង្ហាញ​នៅ​ទីនោះ​ផ្ទាល់​តែម្តង និង​មាន​ការលេង​ហ្គេម​ឈ្នះ​រង្វាន់​នាឡិកា​ម៉ាក G-Shock និង​ម៉ាក Baby-G និង​ការចាប់​ឆ្នោត​ផ្សងសំណាង​នាឡិកា​ម៉ាក G-Shock និង​ម៉ាក Baby-G ជាច្រើន​រង្វាន់​ជូន​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​នាឡិកា​គុណភាព​ខ្ពស់​របស់​ជប៉ុន​នេះ​ផង​ដែល ឱកាស​ដ៏​ល្អ​នេះ​មាន​រយៈពេល​តែ2ថ្ងៃនេះ​តែប៉ុណ្ណោះ៕

Advertisement