សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​នឹង​ប្រារព្ធ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​ ​ដែល​សម្តែង​ដោយក្រុម​ចម្រៀង​ ​Musica​ ​Felice​

​ភ្នំពេញ​៖​ ​ថ្ងៃទី​ ​23​ ​ខែឧសភា​ឆ្នាំ​ ​2019​ ​តន្ត្រីបុរាណ​ព្រមទាំង​ប្រពៃណី​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី​ ​2​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​ខណៈ​ពេល​ដែល​អ្នកចម្រៀង​ទាំង​ក្រុម​ ​និង​ ​ទោល​ ​នឹង​សម្តែង​ជូន​នូវ​ការ​ប្រគុំ​តន្រ្តី​សប្បុរសធម៌​មួយ​នៅក្នុង​សាលសន្និសីទ​នៃ​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​។​ ​ក្រុមតន្ត្រី​ដែល​មានឈ្មោះ​ថា​ ​Musica​ ​Felice​ ​នឹង​បង្ហាញ​កម្មវិធី​តន្ត្រីបុរាណ​និង​សហសម័យ​ចំពោះ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ ​នឹង​ត្រូវ​បាន​បរិច្ចាគ​ទៅ​សាលា​តន្ត្រី​ ​Khrousar​ ​និង​ ​Light​ ​of​ ​Mercy​ ​Home​។​ ​

​កុមារ​ៗ​ដែល​ពិការ​ ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​លំនៅ​ដ្ឋាន​ ​ឬ​ ​មជ្ឈមណ្ឌល​ដែល​ពួកគេ​អាច​ទៅ​សាលារៀន​ ​និង​ ​រស់នៅ​ជាមួយ​កុមារ​ដទៃទៀត​ដែល​មាន​បញ្ហា​ប្រឈម​ស្រដៀងគ្នា​។​ពួកគេ​ក៏អាច​មានលទ្ធភាព​ទទួល​បាន​នូវ​ការ​
​បណ្តុះបណ្តាល​ផ្នែក​វប្បធម៌​តន្ត្រី​ផង​ដែរ​។​

​ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ពីសំណាក់​តន្ត្រីករ​ជនជាតិ​ជប៉ុន​ ​គឺ​លោកស្រី​ ​Miwako​ ​Fujiwara​ ​ដែល​មាន​ចំណង់​ចំណូលចិត្ត​ស្រឡាញ់​វិស័យ​ចម្រៀង​ខ្លាំង​។​ ​អ្នកស្រី​បាន​ដឹកនាំ​ក្រុមតន្ត្រី​ ​’​Musica​ ​Felice​’​ ​ដែល​មានន័យថា​ ​’​ចម្រៀង​សប្បាយរីករាយ​’​ ​ដែល​មាន​តន្រ្តី​ករ​ ​ចំនួន​ ​25​ ​នាក់​។​ ​ក្រុម​នេះ​បាន​បង្កើត​ឡើង​អស់​រយៈពេល​បួន​ឆ្នាំ​ ​ហើយ​នេះ​គឺជា​ការ​ប្រគំតន្ត្រី​ ​សប្បុរសធម៌​លើក​ទី​ ​5​ ​នៅ​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​។​ ​បទ​ភ្លេង​ល្បី​ៗ​ ​ដូចជា​ ​Canon​ ​ដែល​និពន្ធដោយ​លោក​ ​Pachelbel​ ​និង​បទ​ភ្លេង​ល្បី​ៗ​មួយចំនួន​ទៀត​ ​របស់​ ​លោក​ ​Mozart​ ​ក៏​មាន​វត្តមាន​នៅ​លើ​ឆាក​តន្រ្តី​ផង​ដែរ​។​ ​នៅ​ពាក់កណ្តាល​នៃ​វគ្គទី2​ ​ទស្សនិកជន​នឹង​ទទួល​សណ្តាប់​ជាមួយ​បទភ្លេង​ពិរោះ​ដែលគេ​បាន​ប្រើប្រាស់​ក្នុង​រឿង​ល្បី​ៗ​ ​ក៏ដូចជា​បទភ្លេង​ដែល​និពន្ធ​ផ្ទាល់​ដោយ​លោក​ ​សាយ​ ​តុលា​ ​នឹង​សម្តែង​រួមគ្នា​ជាមួយ​ ​ក្រុម​កុមារ​ ​ដែល​អញ្ជើញ​មក​ពី​ ​អង្គការ​ ​Light​ ​of​ ​Mercy​ ​Home​។​ ​ទស្សនិកជន​ទាំងអស់​នឹង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយនឹង​បទភ្លេង​ចម្រុះ​នៃ​ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​ព្រមទាំង​ការ​សម្តែង​ជា​ក្រុម​ៗ​។​

​ទេពកោសល្យ​របស់​តន្រ្តី​ករ​នៅ​កម្ពុជា​តែងតែ​ធ្វើឲ្យ​ខ្ញុំ​មាន​ភាព​ស្ញប់ស្ញែង​ខ្លាំង​បំផុត​។​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ជា​ពន់ពេក​ក្នុង​ការ​សម្តែង​ជាថ្មី​ម្តង​ទៀត​ជាមួយ​ក្រុម​តន្រ្តី​ករ​ ​Musica​ ​Felice​ ​ក្នុង​កម្ម​វី​ធី​
​ដ៏​សំខាន់​មួយ​នេះ​។​ ​ខ្ញុំ​ក៏​ធ្លាប់​បាន​ធ្វើការ​ជាមួយ​កុមារ​មក​ពី​ ​Light​ ​of​ ​Mercy​ ​Home​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ​ ​ពួកគេ​គឺជា​ក្មេង​ល្អ​ខ្លាំង​ណាស់​ ​“​ប្រសាសន៍​របស់​ ​លោកស្រី​ ​Miwako​ ​Fujiwara​”​

​ភាពជា​ដៃគូ​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​សណ្ឋាគារ​ ​ដោយសារតែ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​តែងតែ​គាំទ្រ​សិល្បៈ​យ៉ាង​ខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​លោក​ ​Charles​-​Henri​ ​Chevet​ ​អ្នកចាត់ការ​ទូទៅ​នៃ​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​បាន​រៀបរាប់​ថា​ការ​ប្រគុំ​តន្រ្តី​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ចែករំលែក​តន្ត្រី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ ​ដ៏​ដូចជា​ជ​ម្រុ​ញ​ ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ជួយ​ដល់​មូ​និធិ​ទ្រទ្រង់​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​មួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​មាន​បញ្ហា​លំបាក​។​

​ការ​ប្រគុំ​តន្រ្តី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​ ​2​ ​ខែមិថុនា​ចាប់ពី​ម៉ោង​ ​6​ ​ល្ងាច​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​។​ ​សំបុត្រ​មានតម្លៃ​ ​10​ ​ដុល្លារ​សម្រាប់​មនុស្ស​ធំ​ ​និង​ ​5​ ​ដុល្លារ​សម្រាប់​កុមារ​អាយុ​ក្រោម​ ​12​ ​ឆ្នាំ​ហើយ​បច្ចុប្បន្ន​សំបុត្រ​ ​កំពុង​ដាក់​លក់​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​និង​ ​ហាង​កាហ្វេ​ ​Socials​ ​
​មហាវិថី​ព្រះ​នរោត្តម​ ​។​

​លោកស្រី​ ​Miwako​ ​Fujiwara​

​លោកស្រី​ ​Miwako​ ​Fujiwara​ ​គឺជា​អ្ន​ក​លេង​ព្យ៉ា​ណូ​ដ៏​ចំណាន​មួយ​រូប​ ​និង​ ​ជា​អ្នកដឹកនាំ​ក្រុម​ចម្រៀង​ផង​ដែរ​។​ ​លោកស្រី​បាន​សិក្សា​ព្យា​ណូនិ​ង​ចង្វាក់ភ្លេង​នៅ​សាកល​វិទ្យាល័យ​ ​Soai​ ​នៅ​ប្រទេស​ជប៉ុន​ ​ហើយ​បាន​បន្ត​ការសិក្សា​អស់​រយៈពេល​ ​7​ ​ឆ្នាំ​នៅ​ ​the​ ​Hague​ ​Royal​ ​Conservatorium​ ​នៅ​ទីក្រុង​ឡា​អេ​ ​ប្រទេស​ហូ​ឡង់​ ​ជាមួយនឹង​លោក​ ​Tom​ ​Koopman​ ​និង​ ​Tini​ ​Mathot​ ​ដោយ​ទទួល​បាន​សញ្ញាបត្រ​ ​Docent​ ​Musicus​ ​ថែមទៀត​ផង​។​ ​លោកស្រី​ ​Miwako​ ​ក៏​ទទួល​បានការ​ថត​តន្រ្តី​ដាក់​ស៊ីឌី​ជាច្រើន​ ​ហើយ​លោកស្រី​ក៏បាន​សម្តែង​នៅ​មហោស្រព​ ​North​ ​Sea​ ​Jazz​ ​Festival​ ​នៅ​ហូ​ឡង់​ ​ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ថែមទៀត​ផង​។​ ​លោកស្រី​ ​Miwako​ ​បាន​ធ្វើដំណើរ​ទូទាំង​ទ្វីបអឺរ៉ុប​និង​ជប៉ុន​អស់​រយៈពេល​ ​20​ ​ឆ្នាំ​ក្រោម​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ ​និង​ ​លើស​ពីនេះ​លោកស្រី​គឺជា​គ្រូបង្រៀន​ព្យា​ណូ​អស់​រយៈពេល​ជិត​ ​25​ ​ឆ្នាំ​មក​ហើយ​ ​ដែល​បច្ចុប្បន្ន​ ​លោកស្រី​បាន​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល9ឆ្នាំ​។​

​សូ​ហ្វី​តែល​ ​សណ្ឋាគារ​លំដាប់ថ្នាក់​ពិភពលោក​និង​ភាព​ឆើតឆាយ​របស់​បារាំង​
​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​គឺជា​សណ្ឋាគារ​ដ៏​ប្រណីត​បែប​បារាំង​តែមួយគត់​នៅ​ទីក្រុង​ភ្នំពេញ​។​ ​សណ្ឋាគារ​ដែល​ទទួល​បាន​ពានរង្វាន់​ជាច្រើន​នេះ​មាន​បន្ទប់​ចំនួន​ ​201​ ​បន្ទប់​ស្ប៉ា​ ​ក្លឹប​កីឡា​ ​សាល​ ​Grand​ ​Ballroom​ ​សម្ភារៈ​ប្រជុំ​ទំនើប​ៗ​ ​និង​ភោជនីយដ្ឋាន​ចំនួន​ ​4​ ​។​ ​ការ​តុបតែង​តាម​រចនាបថ​បារាំង​ផ្តល់​ជូន​សោភ័ណភាព​ប្រណិត​ដែល​ជ​ម្រុ​ញ​ឱ្យ​មានការ​គាំទ្រ​ឥត​ឈប់ឈរ​នៅក្នុង​សណ្ឋាគារ​ដែល​ល្បីល្បាញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​MEDIA​ ​CONTACTS​:​

​Camille​ ​Merel​
​Marketing​ ​Manager​
​camille.merel​@​sofitel.com​

Advertisement