ពិធី​តាំងពិព័រណ៍​រូបគំនូរ​ស្នាដៃ​កូនខ្មែរ​ ​នៅក្នុង​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​

​កាលពី​ថ្ងៃទី06​ ​ខែឧសភា​ ​ឆ្នាំ2019កន្លងទៅ​នេះ​ ​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​បាន​រៀបចំ​កម្មវិធី​តាំងពិព័រណ៍​រូបគំនូរ​ស្នាដៃ​កូនខ្មែរ​ ​របស់​លោក​ ​ថាវ​ ​សាវ​ណ្ណ​ ​(​Thav​ ​Savann​)​ ​ដែល​មាន​បទ​ពិសោធ​ជាង30ឆ្នាំ​ ​និង​ទទួល​បានការ​កោតសរសើរ​នៅ​ទូទាំង​ពិភពលោក​ ​ជាពិសេស​នៅក្នុង​ប្រទេស​បារាំង​។​ ​

ទោះបីជា​នៅពេល​នេះ​ ​លោក​កំពុង​រស់នៅ​ឯ​ប្រទេស​បារាំង​ក៏ដោយ​ ​តែ​ឈាម​ជា​កូនខ្មែរ​ ​គឺ​នៅតែ​ជា​កូនខ្មែរ​ ​លោក​ ​ថាវ​ ​សាវ​ណ្ណ​ ​បាន​តាំងចិត្ត​យ៉ាង​មុត​នាំ​ក្នុង​ការ​ដាក់​បង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ​នៅក្នុង​បន្ទប់​តាំង​បង្ហាញ​របស់​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​នេះ​ ​គឺ​ដើម្បី​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ទៅដល់​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​ ​ហើយ​ជាពិសេស​ ​គឺ​ដើម្បី​ឱ្យ​កូនខ្មែរ​គ្រប់រូប​បានដឹង​ថា​ ​សិល្បៈគំនូរ​របស់​ខ្មែរយើង​គឺ​មិនចាញ់​បរទេស​នោះ​ទេ​ ​ហើយ​ថែមទាំង​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នៅ​លើឆាកអន្តរជាតិ​ ​ទទួល​បានការ​ឱ្យ​តម្លៃ​យ៉ាង​ខ្ពស់​ ​និង​បាន​ដាក់​តាំង​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​នៅ​គ្រប់ទិសទី​នៃ​ពិភពលោក​។​

​គំនូរ​របស់​លោក​ ​ថាវ​ ​សាវ​ណ្ណ​ ​ភាគច្រើន​គឺ​ផ្តោត​ទៅលើ​រូបគំនូរ​បែប​ធម្មជាតិ​ ​ដូចជា​ ​ទឹក​ ​ដី​ ​ផ្កា​ ​ដើមឈើ​ ​ស្លឹកឈើ​ ​ភ្នំ​ ​ភព​ ​អាវ​កាស​ ​និង​លំហ​ជាដើម​ ​ដែល​សុទ្ធសឹងតែ​បង្កប់​ដោយ​អត្ថន័យ​ ​និង​អាថ៌កំបាំង​គួរ​ឱ្យ​ចង់​ស្វែងយល់​។​ ​នៅក្នុង​ការ​តាំងពិព័រណ៍​លើក​នេះ​ ​លោក​បាន​ទទួលការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពីសំណាក់​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​ដោយ​ផ្តល់​នូវ​ទីកន្លែង​សម្រាប់​តាំង​បង្ហាញ​ស្នាដៃ​របស់​លោក​ ​ព្រមទាំង​មាន​បុគ្គ​លិ​ក​របស់​ស​ណ្ឋ​គារ​ចាំ​ជួយ​សម្របសម្រួល​ ​និង​ពន្យល់​ប្រាប់​ដល់​ភ្ញៀវ​ដែល​ចាប់អារម្មណ៍​លើ​រូបគំនូរ​របស់​លោក​ថែមទៀត​ផង​។​

​រយៈពេល​នៃ​ការ​តាំង​បង្ហាញ​ស្នាដៃ​រូបគំនូរ​របស់​លោក​ ​ថាវ​ ​សាវ​ណ្ណ​ ​នៅក្នុង​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​នេះ​គឺ​មាន​រយៈពេល​យ៉ាងតិច3ខែ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​ ​គឺ​តែងតែ​គាំទ្រ​ ​និង​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​ ​ជាពិសេស​ចំពោះ​ស្នាដៃ​របស់​កូនខ្មែរ​យើង​តែម្តង​ ​ដោយ​តែងតែ​ផ្តល់​នូវ​វិចិត្រសាល​សម្រាប់​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​៕​


Advertisement